jaukjeybanner

ក្រុមហ៊ុន​អាកាសចរណ៍ថ្មី​មួយ​ទៀត ត្រៀមយន្ត​ហោះ​៣០គ្រឿង សម្រាប់​ដាក់​ឲ្យ​ហោះហើរ នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនបាយ័ន អ៊ែរឡាញ៍ ខេមបូឌា បានប្រកាសទិញយន្តហោះប្រភេទ MA60 របស់ចិន ចំនួន២០គ្រឿ និង Airbus ១០គ្រឿងរបស់អាមេរិក ដើម្បីពង្រីកអាជីវកម្មហោះហើរ នៅស្រុកភ្នំពេញទៅសៀមរាប និងពីសៀមរាបទៅក្រុងព្រះសីហនុ និងក្រៅប្រទេសមាន ចិន ជប៉ុន កូរ៉េខាត្បូង។

អាន​បន្ត៖ ក្រុមហ៊ុន​អាកាសចរណ៍ថ្មី​មួយ​ទៀត ត្រៀមយន្ត​ហោះ​៣០គ្រឿង សម្រាប់​ដាក់​ឲ្យ​ហោះហើរ នៅកម្ពុជា

ILO: កម្ពុជា​នឹង​បាន​ប្រយោជន៍​ពី AEC

ភ្នំពេញៈ ការ​សិក្សា​មួយ​ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) បង្ហាញ​ថា ប្រទេស​កម្ពុជា នឹង​ទទួល​ផល​ធំ​បំផុត​ទាក់​ទង​នឹង​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) បន្ទាប់​ពី​ការ​ធ្វើ​សមាហរ័ណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នៅ ឆ្នាំ​២០១៥។

របាយ​ការណ៍​ចំនួន ១៦០ ទំព័រ​របស់ ILO ឲ្យ​ដឹង​ថា កម្ពុជា​អាច​មើល​ឃើញ​កំណើន GDP ១៩,៩ ភាគរយ​នៅ ឆ្នាំ​២០២៥ ប្រសិន​បើ​ប្រទេស​ជា​សមាជិក​បន្ត​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ធ្វើ​ ពាណិជ្ជកម្ម​ការ​លុប​ចោល​ពន្ធ​នាំ​ចូល​ក្នុង​តំបន់ និង​ធ្វើ​សេរី​ភាវូបនីយកម្ម​របាំង​មិន​មែន​ពន្ធ​នាំ​ចូល។

អាន​បន្ត៖ ILO: កម្ពុជា​នឹង​បាន​ប្រយោជន៍​ពី AEC

ក្រសួង​រំពឹង​​នឹង​​​​ដាក់​បញ្ចូល​ប្រាសាទ​សំបូរ​ព្រៃ​គុក ជា​បេតិក​ភណ្ឌ​ពិភព​លោក​ចុង​ឆ្នាំ​នេះ

ភ្នំពេញៈ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កំពុង​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ និង​អភិរក្ស​ដើម្បី​ស្នើ​សុំ​ដាក់​បញ្ជូល រមណីដ្ឋាន​សំបូរ​ព្រៃគុក ជា​បេតិក​ភណ្ឌ​ពិភព​លោក ដែល​រំពឹង​ថា នឹង​បញ្ជូន​ឯកសារ​ទៅ​កាន់​អង្គការ Unesco នៅ​ចុង​ឆ្នាំនេះ ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ ​ខណៈ​ឯកសារ​នៃ​ប្រាសាទ​សំបូរ​ព្រៃ​គុក​ត្រូវ​បាន​រៀប​ចំ​រួច​រាល់ ៧០​ភាគ​រយ​ហើយ។ នេះ​បើ​យោង​តាម​មន្ត្រី​នៃ​ក្រសួង​វប្បធម៌ ថ្លែង​ក្នុង​សិក្ខា​មួយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។

អាន​បន្ត៖ ក្រសួង​រំពឹង​​នឹង​​​​ដាក់​បញ្ចូល​ប្រាសាទ​សំបូរ​ព្រៃ​គុក ជា​បេតិក​ភណ្ឌ​ពិភព​លោក​ចុង​ឆ្នាំ​នេះ

កំណើន​តួលេខ​ទេសចរណ៍ ៦​ខែ មាន​ត្រឹម​តែ ៥%

ភ្នំពេញៈ ទិន្នន័យ​ចុង​ក្រោយ​បំផុត​នៃ​វិស័យ​ទេសចរណ៍​បាន​បង្ហាញ​ថា ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា ដែល​ត្រូវ​បាន​មើល​ឃើញ​ថា មាន​កំណើន​ពីរ​ខ្ទង់​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ កំពុង​បង្ហាញ​សញ្ញា​នៃ​ការ​ធ្លាក់​ចុះ​ខណៈ​ភ្ញៀវ​ទេសចរ​ថៃ​មក​ទស្សនា​ កម្ពុជា​បាន​ថយ​ចុះ។

របាយ​ការណ៍​ពាក់​កណ្ដាល​ឆ្នាំ​បាន​ពី​ក្រសួង​ទេសចរណ៍​បង្ហាញ​ថា ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​សរុប ២,២ លាន​នាក់​ចន្លោះ ខែ​មករា និង ខែ​មិថុនា ឆ្នាំ​នេះ​កើន​ឡើង ៥ ភាគរយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ពី​ឆ្នាំ​មុន។

អាន​បន្ត៖ កំណើន​តួលេខ​ទេសចរណ៍ ៦​ខែ មាន​ត្រឹម​តែ ៥%

សាជីវកម្ម​ ហិរញ្ញវត្ថុអន្តរជាតិ លក់ភាគហ៊ុនក្នុង ធនាគារអេស៊ីលីដា ឲ្យធនាគារជប៉ុន

ភ្នំពេញ៖ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាសមាជិកមួយ នៃក្រុមធនាគារពិភពលោក បានលក់ភាគហ៊ុន ១២,២៥ភាគរយ នៅក្នុងធនាគារ អេស៊ីលីដា ទៅឲ្យសាជីវកម្មធនាគារស៊ូមិតូម៉ូមីតស៊ុយរបស់ប្រទេសជប៉ុន។ នេះបើយោងតាមការសេចក្តី ប្រកាសព័ត៌មានរបស់ IFC ចុះផ្សាយកាល ពីថ្ងៃទី១៨ ខែសីហាឆ្នាំ២០១៤ ។

អាន​បន្ត៖ សាជីវកម្ម​ ហិរញ្ញវត្ថុអន្តរជាតិ លក់ភាគហ៊ុនក្នុង ធនាគារអេស៊ីលីដា ឲ្យធនាគារជប៉ុន

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2041
1621
4530921