jaukjeybanner

តម្លៃ​ប្រឡង​សញ្ញាបត្រ​បាក់ឌុប​លើក ទី២ ត្រូវ​មាន​និទ្ទេស​ទាប​ជាង ទី១

«អត់​បាក់ឌុប ក៏​អាច​រៀន​មហា​វិទ្យាល័យ​បាន​ដែរ!» នេះ​ជា​ឃ្លា​ផ្សាយ​ពាណិជ្ជកម្ម​មួយ​របស់​សាកល​វិទ្យាល័យ​មួយ​ចំនួន ដែល​បង្ហាញ​ភាព​ទន់​ខ្សោយ​របស់​ឧត្តម​សិក្សា​ស្រុក​ខ្មែរ ដែល​ធ្វើ​ឲ្យ​ម្នាក់ៗ ចេះ​តែ​រិះគន់​ទៅ​លើ​ប្រព័ន្ធ​អប់រំ​នៅ​ស្រុក​ខ្មែរ ជា​ពិសេស​ការ​ប្រឡង​បាក់ឌុប​នេះ​តែ​ម្តង បើ​ទោះ​បី​ជា​អ្នក​រិះគន់​ទាំង​នោះ ខ្លះ​កាល​ពី​គាត់​នៅ​រៀន​មិន​សូវ​ពូកែ​ក៏​ដោយ។ ដោយ​សារ​ពួក​គាត់​មួយ​ចំនួន​មើល​ឃើញ​ជាក់​ស្តែង​នៅ​ពេល​រៀន​ដល់​ថ្នាក់​ ឧត្តម​សិក្សា​ក្នុង​ស្រុក​មាន​ការ​លំបាក ឬ​ក៏​រៀន​មិន​ទាន់​គេ​នៅ​ពេល​ទៅ​រៀន​ក្រៅ​ប្រទេស​ឬ​មួយ​ក៏​នៅ​ពេល​រក​ការងារ ​មិន​បាន​ល្អ​ធ្វើ​នោះ​ហើយ ទើប​គាត់​តែង​តែ​ចង់​ឲ្យ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា មាន​ស្តង់ដារ​នៅ​មូលដ្ឋាន​គ្រឹះ​នៅ​ថ្នាក់​បាក់ឌុប​នេះ ដើម្បី​ធ្វើ​ឲ្យ​ងាយ​ស្រួល​ក្នុង​ការ​ឈោង​ចាប់​នូវ​អ្វី​ដែល​ប្រព័ន្ធ​ បច្ចេកទេស និង​បច្ចេកវិទ្យា​ថ្មីៗ។

អាន​បន្ត៖ តម្លៃ​ប្រឡង​សញ្ញាបត្រ​បាក់ឌុប​លើក ទី២ ត្រូវ​មាន​និទ្ទេស​ទាប​ជាង ទី១

កម្ពុជា​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​អ្នក​ផឹក​ស្រា​កំណត់​ចាប់​ពី​អាយុ ២១​ឆ្នាំ​​​​​ឡើង

ភ្នំពេញៈ សេចក្តី​ព្រាង​ច្បាប់ ស្តីពី​ការ​គ្រប់​គ្រង​លើ​ការ​ផឹក​គ្រឿង​ស្រវឹង​នៅ​កម្ពុជា​នឹង​កំណត់​អាយុ​ ផឹក​គ្រឿង​ស្រវឹង​ចាប់​ពី​អាយុ ២១ ឆ្នាំ​ឡើង​ទៅ។ នេះ​បើ​សិន​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត។

បើ​យោង​តាម​មន្រ្តី​ដែល​ចូល​រួម​ក្នុង​ការ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ នេះ ហើយ​ដែល​អ្នក​ចូល​រួម​ពិភាក្សា​ជាច្រើន​ចាត់​ទុក​ថា ជា​ឧបករណ៍​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផឹក​គ្រឿង​ស្រវឹង​របស់​យុវជន​យ៉ាង​ ធ្ងន់​ធ្ងរ​និង​ការ​បើក​បរ​ក្នុង​ពេល​មាន​អាការ​ស្រវឹង។

អាន​បន្ត៖ កម្ពុជា​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​អ្នក​ផឹក​ស្រា​កំណត់​ចាប់​ពី​អាយុ ២១​ឆ្នាំ​​​​​ឡើង

ការ​ខ្ចី​លុយ​របស់​ប្រជាជន​កម្ពុជា​នឹង​កើន​ខ្ពស់

ភ្នំពេញៈ ចក្ខុវិស័យ​ចុង​ ក្រោយ​ពី​ការិយាល័យ​ឥណទាន​កម្ពុជា (CBC) បង្ហាញ​ថា ការ​ខ្ចី​លុយ​របស់​ប្រជាជន​កម្ពុជា ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ (MFI) និង​ធនាគារ​ពាណិជ្ជ​ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​កើន​ឡើង​ជាង​ពីរ​ដង​នៅ ឆ្នាំ​២០២០ នៃ​ចំនួន​ដែល​ពួក​គេ​បាន​ខ្ចី​នា​ពេល​បច្ចុប្បន្ន​នេះ។

លោក Gary Wood អគ្គ​នាយក CBC បាន​បង្ហាញ​ពី​ចក្ខុ​វិស័យ​រយៈ​ពេល​មធ្យម​ជា​លើក​ដំបូង​មិន​ធ្លាប់​មាន​ពី​ មុន​មក​របស់​ការិយាល័យ​នេះ​កាល​ពី​ម្សិល​មិញ​នៅ ទីក្រុង​ភ្នំពេញ។

អាន​បន្ត៖ ការ​ខ្ចី​លុយ​របស់​ប្រជាជន​កម្ពុជា​នឹង​កើន​ខ្ពស់

ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ផ្តើម​ហោះ​លើ​ផ្លូវ​អាកាស​កម្ពុជា

ភ្នំពេញៈ ក្រុម​ហ៊ុន​អាកាស​ ចរណ៍​វៀតណាម ពីរ​ត្រូវ​បាន​រាយការណ៍​ថា បាន​ចាប់​ផ្ដើម​ហោះ​ហើរ​សាក​ល្បង​លើ​ដែន​អាកាស​កម្ពុជា ដែល​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​មួយ​ដើម្បី​កាត់​បន្ថយ​ពេល​វេលា​ធ្វើ​ ដំណើរ​រវាង​ទីក្រុង​សំខាន់ៗ​ពីរ​របស់​វៀតណាម គឺ ទីក្រុង​ហាណូយ និង ទីក្រុង​ហូជីមិញ។

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​វៀតណាម កាល​ពី​ថ្ងៃ​ចន្ទ​បាន​រាយការណ៍​ថា ក្រុមហ៊ុន​អាកាស​ចរណ៍ វៀតណាម​អ៊ែរឡាញ និង​ក្រុម​ហ៊ុន​អាកាស​ចរណ៍ VietJet Air បាន​ចាប់​ផ្ដើម​ហោះ​ហើរ​សាក​ល្បង​លើ​ផ្លូវ​ថ្មី​ដែល​បាន​ដាក់​ឈ្មោះ​ថា «ផ្លូវ​ហោះ​ហើរ ហ្គោលឌិន​អ៊ែរ» មាន​យន្ត​ហោះ​ប្រភេទ Boeing 777 យន្ត​ហោះ​ប្រភេទ Airbus A321 យន្ត​ហោះ​ប្រភេទ Airbus A320 ចាប់​ពី​ថ្ងៃ ទី២៩ ខែ​សីហា។

អាន​បន្ត៖ ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ផ្តើម​ហោះ​លើ​ផ្លូវ​អាកាស​កម្ពុជា

វិបត្តិ​សំបក​ដប នាពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត

កំពង់ធំ: ជា ​បណ្តើរៗ កម្ពុជា​នឹង​ជួប​ផលវិបាក​ធំ នៅពេល​អនាគត ប្រសិនបើ​ក្រសួងបរិស្ថាន ក៏​ដូចជា រាជរដ្ឋាភិបាល ពុំបាន​គិតគូរឲ្យ​កាន់តែ​ស៊ីជម្រៅ អំពី​បញ្ហា​សំបក​ដប ដែល​ប្រើប្រាស់​ហើយ បោះចោល ដោយ​ពុំមាន​ប្រមូលយកទៅ​ប្រើប្រាស់​វិញ​។ 

​តាម​ការប៉ាន់ប្រមាណ​ថា ក្នុង​មួយថ្ងៃ សំបក​ដប រាប់ម៉ឺន​សំបក ឬ​រាប់សិប​តោន ត្រូវគេ​បោះចោល ពាសវាល​ពាសកាល ទូទាំងប្រទេស​កម្ពុជា​។​

អាន​បន្ត៖ វិបត្តិ​សំបក​ដប នាពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2051
1621
4530931