jaukjeybanner

យុវសិស្ស វ័យ ១៤ ឆ្នាំ ផលិត នាឡិកាច្នៃ ច្រឡំថា គ្រាប់បែក ល្បីខ្លាំង ដល់ Obama កោះហៅ ទៅ សេតវិមាន

ព័ត៌មានអន្តរជាតិ ៖ ២​ ថ្ងៃក្រោយ បន្ទាប់​  ពី មាន   ការចាប់ឃាត់ខ្លួន ដោយគ្រាន់តែផលិតនាឡិកាច្នៃ ដោយដៃផ្ទាល់នោះ ក្មេងប្រុសម៉ូស្លឹម វ័យទើបតែ ១៤ ឆ្នាំម្នាក់ ដែលមានឈ្មោះថា Ahmed Mohamed នោះបានបង្ហាញវត្តមានរបស់ខ្លួន តាមរយៈការធ្វើសន្និសិទកាសែត ដើម្បីជា   ការថ្លែងអំណរអរគុណ ដោយផ្ទាល់ ទៅបណ្តាអ្នកគាំទ្រ  យុវសិស្សវ័យទើបតែ ១៤ ឆ្នាំ ពីវិទ្យាល័យ MacArthur ទីក្រុង Irving រដ្ឋ តិចសាស់ សហរដ្ឋអាមេរិក​ បានគូស    បញ្ជាក់  ជាមួយនឹង សារ អរគុណជា ខ្លាំង ដល់បណ្តាអ្នក គាំទ្រ នៅលើបណ្តាញសង្គម ហ្វេសប៊ុក រួមមាន  ដូចជា  ស្ថាបនិក បណ្តាញទំនាក់ ទំនងសង្គមយក្ស ហ្វេសប៊ុក លោក Mark Zuckerberg លោកស្រី Hillary Clinton លោកប្រធានាធិប តីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ក៏ដូចជា បណ្តាអ្នកគាំទ្រមួយចំនួនផ្សេងទៀត ។

ថ្លែងតាមរយៈការធ្វើសន្និសិទសារព័ត៌មាន យុវសិស្ស Ahmed អោយដឹងថា គេមានគម្រោងធ្វើដំណើរ ទៅអាគារ សេតវិមាន នារដ្ឋធានីវ៉ាស៊ិនតោន  សហរដ្ឋអាមេរិក បន្ទាប់  ពី  មានការកោះហៅ ក៏ដូចជា អញ្ជើញដោយផ្ទាល់ពីសំណាក់ លោកប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ។ វិនាទីដដែល អំឡុងសន្និសិទសារព័ត៌មាន Ahmed បន្តអោយដឹងថា គេមានគម្រោង ផ្លាស់ប្តូរ វិទ្យាល័យ ថែមទៀត ផង ។

វត្តមានបង្ហាញខ្លួនឡើង តាមរយៈសន្និសិទសារព័ត៌មាន ស្នាមញញឹម ក៏ដូចជាអាកប្បកិរិយា Ahmed ត្រូវបានគេបំភ្លឺឡើងថា ជាបុគ្គលមានសុទិដ្ឋនិយមខ្ពស់ ច្រើនជាង ទុទិដ្ឋនិយម   ដែលកន្លងមកគ្រប់ គ្នាបានគិតទៅលើរូបគេ ដែលនាំអោយមានការភ័នច្រឡំធំនោះគេ នាឡិកាច្នៃដោយដៃ បែរជាគិតថា គ្រាប់បែកច្នៃ សម្រាប់បំផ្ទុះទៅវិញ តែជាលទ្ធផល ក្រោយស៊ើបអង្កេត ឈាន ដល់ ការដោះលែង និង មិនជាប់ទោសអ្វីទាំងអស់ ពីអាជ្ញាធរ ប៉ូលីស រដ្ឋ តិចសាស់ សហរដ្ឋអាមេរិក ។ "ខ្ញុំមានគម្រោងជួយ ដល់យុវសិស្ស  មួយ  ចំនួន  ផ្សេងទៀត ដែលអាចជួបនឹងបញ្ជាប្រឈមស្រដៀង គ្នានេះ មិនត្រឹមតែ ប៉ុណ្ណោះ ខ្ញុំមានគម្រោងលើកទឹកចិត្ត   យុវសិស្ស វ័យក្មេងទាំងអស់ អោយបន្តធ្វើអ្វី ដែលជាការច្នៃប្រ ឌិតរបស់ពួកគេ (កុំអោយនរណាម្នាក់ ផ្លាស់ប្តូរ   អ្នកបានអោយសោះ បើទោះបីជា ក្នុងលក្ខខ័ណ្ឌមួយ អ្នកទទួលរងនូវផលវិបាក ពីវាក៏ដោយចុះ) " ។  "Don't let people change  who you are," he said. "Even if you get consequences for it."

គួររំឮកថា ២ ថ្ងៃមុននេះ ដោយហេតុថា មានចំណាប់អារម្មណ៍ខ្លាំង ជាមួយនឹង ជំនាញ វិស្វកម្ម ក៏ដូច ជា មនុស្សយន្ត យុវសិស្ស Ahmed ក៏បានសម្រេច Device សាមញ្ញមួយ នោះគឺ នាឡិកាច្នៃ ដោយដៃ បានសម្រេចជាស្ថាពរ នាំយកទៅសាលា ដើម្បីបង្ហាញទៅ អ្នកគ្រូរបស់ខ្លួន ជាអកុសលដឹង អីថា អ្នក គ្រូមានផ្នត់គំនិត ថាវាជាការផលិតគ្រាប់បែកបំផ្ទុះ ព្រោះថាលាន់ឮសម្លេងដូចគ្រាប់បែកកំណត់ម៉ោង ពេលកំពុងតែបង្រៀន ឈានទៅប្តឹងដល់សមត្ថកិច្ច រហូតមាន ការចាប់ឃាត់ខ្លួនតែម្តង ក្រោយស៊ើប អង្កេត ទើបដឹងច្បាស់ថា វាគ្រាន់តែជាគំនិតច្នៃប្រឌិត នាឡិកាច្នៃ តែប៉ុណ្ណោះ ខណៈ​ប្រ ធានបទក្តៅ មួយ នេះ "គំនិតច្នៃប្រឌិត ដ៏អស្ចារ្យ បែរជា ភ័នច្រឡំ" ទទួលបាន ការសាទរ គាំទ្រ និង លើកទឹកចិត្ត ពីសំណាក់ បុគ្គលល្បីៗមួយចំនួន លើលោក ដូចជា Mark  Zuckerberg លោកស្រី Hill- ary Clinton លោក Barak Obama ជាដើម ៕

 

ចិន បង្ហាញថា កំពុងតែ​ធ្វើ​កា​រលើ​វាល​យន្តហោះ​ទី​បី

ក្រុង​វ៉ា​ស៊ីន​តោនៈ ដោយ​យោងតាម​រូបថត​ផ្កាយរណប​ដែល​បាន​ថត​ពី​សប្ដាហ៍​មុន អ្នកជំនាញ​អាមេរិក​ម្នាក់ បាន​និយាយ​ពីថ្ងៃ​អង្គា​រថា ចិន​ទំនងជា​កំពុងតែធ្វើការ​ងារ​ត្រៀម​សាងសង់​ផ្លូវ​យន្ត​​ហោះ​ទី​បី​មួយ នៅក្នុង​ទឹកដី​ដែល​ដណ្ដើម​គ្នា នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។

​រូបភាព​ជាច្រើន​ដែល​ត្រូវបាន​ថត​បាន​ដោយ​មជ្ឈមណ្ឌល​ដើម្បី​ការសិក្សា​ជា ​យុទ្ធសាស្ត្រ និង​អន្តរ ជាតិ​របស់​ក្រុង​វ៉ាស៊ីនតោន (CS IS)​ នៅ​ថ្ងៃទី​៨ កញ្ញា​បង្ហាញ​ពី​ការសាងសង់ លើ​តំបន់​ថ្ម​ប៉ប្រះ​ទឹក Mischief Reef ជា​កោះ​សិប្ប​​និមិត្ត​មួយ​ក្នុងចំណោម​កោះ​សិប្ប​​និមិត្ត​ ៧ ដែល​ចិន​បាន​បង្កើត នៅលើ​ប្រជុំ​កោះ ស្ប្រ៉ា​ត់​លី​។​

​នាយក​ក្រុម​ការផ្ដួចផ្ដើម​គំនិត​តម្លាភាព​ដែនសមុទ្រ​អាស៊ី​របស់​ CSIS(AMTI) លោក Greg Poling បាន​និយាយថា រូបភាព​ទាំងនោះ បង្ហាញ​ពី​ជញ្ជាំង​ខណ្ឌ មួយ​ជុំវិញ​តំបន់​មួយ ប្រវែង​បី​ពាន់​ម៉ែត្រ ដូចគ្នា​នឹង​ការសាងសង់​របស់​ចិន​លើ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ពីរ​ផ្សេងទៀត នៅ​ប្រជុំ​កោះ​ស្ប្រ៉ា​ត់​លី គឺ​ថ្ម​ប៉ប្រះ​ទឹក Subi និង​តំបន់​ថ្ម​ប៉ប្រះ​ទឹក Fiery Cross​។​

​លោក Poling បាន​និយាយថា ការសាងសង់​នោះ «​មិន​ទំនងជា​មិន​បង្ហាញ​ពី​ការត្រៀម​សម្រាប់​ការ​សាង​សង់​ផ្លូវ​រត់​ យន្តហោះ​» លើ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​នោះទេ​។​

​រូបភាព​ផ្កាយរណប​កាលពី​ចុង ខែ​មិថុនា បានបង្ហាញ​ថា​ចិន​ស្ទើរតែ​បានបញ្ចប់​ផ្លូវ​យន្តហោះ​ប្រវែង​បី​ពាន់​ម៉ែត្រ នៅ​ប្រជុំ​កោះ Fiery Cross ហើយ​។​

​លោក Poling បាន​និយាយថា​រូបភាព​ផ្កាយរណប​ជាច្រើន​ទៀត​ពី​សប្ដាហ៍​មុន បានបង្ហាញ​ថា​ការ​​ងារ​សាងសង់​បាន​ទៅដល់​តំបន់ ​Subi Reef ដែល​«​ច្បាស់​ណាស់​នូវ​អ្វីដែល​យើង​បានឃើញ​គឺជា​ផ្លូវ​យន្តហោះ​ប្រវែង​បី​ ពាន់​ម៉ែត្រ និង​ការសង់​ផ្សេងទៀត​៕

 

រលំបាក់ ឧបករណ៍ស្ទូច ធន់យក្ស ទាំងកម្រោល សម្លាប់ មនុស្ស ម្តង ១០៧ នាក់ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស​ ១០៧ នាក់​ បាន​​  ស្លាប់ បាត់បង់ជីវិត ខណៈច្រើនជាង ២៣០ នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល នៅពេលដែល ឧបករណ៍ស្ទូច ធន់យក្សស្រាប់តែបាក់ រលំទាំងកម្រោល នៅក្នុងទីក្រុង Mecca ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីដ ។

ឧបករណ៍ស្ទូច ធន់យក្ស ដែលមានរូបរាងពណ៌ក្រហមនោះ បាន  បាក់រលំ ទាំងកម្រោល  សង្កត់ ផ្នែកម្ខាងនៃ វិហារសាសនាអ៊ីស្លាម Grand Mosque ធំជាងគេបំផុត  ក្នុងលោក ។ ប្រធាននាយក ដ្ឋានការពារជនស៊ីវិល អារ៉ាប់ប៊ីសាអ៊ូឌីដ អោយដឹងថា ព្យុះភ្លៀង ដែល  នាំមកនូវវត្តមាន នូវខ្យល់ កន្ត្រាក់ខ្លាំង គឺជាហេតុផល នាំអោយ ឧបករណ៍ស្ទូច    មួយនេះ បាក់រលំ  ។ គួរបញ្ជាក់ថា ទីក្រុង Mecca បច្ចុប្បន្នភាព កំពុងតែត្រៀមចំ ប្រារព្ធកម្មវិធី សាសនា​អ៊ីស្លាម ធម្មយាត្រា ធំបំផុតប្រចាំឆ្នាំ Muslim Hajj ។ ក្រុមអ្នកគោរពសាសនា​អ៊ីស្លាម រាប់ពាន់ម៉ឺននាក់ ត្រូវ  បានគេរំពឹងទុកថា នឹងមក ដល់ទីក្រុងមួយនេះ ជាបន្តបន្ទាប់ អំឡុងខែនេះ​ផ្ទាល់តែម្តង ។

គ្រោះថ្នាក់ ដ៏រន្ធត់ កម្រនឹងកើតមានឡើងមួយនេះ  បាន  វាយ  ប្រហារ ក្រុមមនុស្ស​ កាលពីវេលា​ ម៉ោង ៥ និង ២៣ នាទី (ម៉ោងក្នុងស្រុក ប្រទេស អារ៉ាប់ ប៊ីសាអ៊ូឌីដ)នៅពេលដែលក្រុមអ្នកគោរព សាសនាអ៊ីស្លាម ជាច្រើននាក់ ប្រមូលផ្តុំគ្នា ធ្វើការគោរពប្រតិបតិ្តសាសនាអ៊ីស្លាម  យ៉ាងណាមិញ តួរលេខអ្នកស្លាប់ និងរបួស មានភាពភ័យខ្លាច ថានឹងអាចកើនឡើង លើសពីនេះ បន្ថែមទៀត ។

វត្តមាន ឧបករណ៍ស្ទូច ធន់យក្ស មួយគ្រឿងនេះ បង្ហាញវត្តមាននៅវិហារសាសនាអ៊ីស្លាមធំបំផុត លើលោក វិហារ Grand Mosque ដើម្បី បំពេញការងារ ពង្រីក    អាគារ នៅបរិវេណ វិហារអ៊ីស្លាម មួយនេះ ។ របាយការណ៍ បញ្ជាក់ថា កម្មវិធី សាសនាអ៊ីស្លាម ប្រចាំ ឆ្នាំ នៅក្នុងទីក្រុង Mecca នឹង នាំមកនូវការចូលរួម ពីក្រុមអ្នកកាន់សាសនា អ៊ីស្លាម ជិត ២ លាន  នាក់ មកពីជុំវិញ ពិភពលោក ៕

 

វីវរហើយ ប៉ាក់គីអៅ សម្រេចលេងមែនទែន ដោយទាមទារឲ្យ NSAC ចាត់វិធានការ ដាក់ទោស Floyd លើបញ្ហាខុសលក្ខខណ្ឌ

ព័ត៌មានកីឡា៖ ស្ដេចប្រដាល់ដ៏ល្បីប្រចាំនៅ ហ្វីលីពីន គឺ ប៉ាក់គីអៅ បានជម្រុញឲ្យ មន្ដ្រីភ្នាក់ងារ កីឡា​ប្រចាំនៅ Nevada ចាត់វិធានការសម្រួលឡើងវិញទៅលើ ទង្វើររបស់ Floyd Mayweather ដែលបាន​ប្រព្រឹត្ដខុសលក្ខខណ្ឌមុនការប្រកួត ។ 

Floyd និង USADA ទាំងពីរនាក់បានរួមគំនិតគ្នា ប្រព្រឹត្ដទង្វើរខុសលក្ខខណ្ឌនៃការប្រកួតដោយអនុញ្ញាតិឲ្យ Floyd ប្រើប្រាស់វិធីសាស្ដ្រចាក់ថ្នាំ ជំនួយកម្លាំង ដែលមានសារធាតុលាយចម្រុះ មុនពេលប្រកួតមួយថ្ងៃ ។

បាក់គីអៅ ក៏បានចោទជាសំណួរ ជុំវិញបញ្ហាដែលមានទំនាក់ទំនងរវាង Floyd នឹង​ USADA ទៅលើលិខិត​ដែលមានបញ្ជាក់ពីលទ្ធផល ដែល Floyd ពិតជាបានធ្វើមែន ហើយសំណុំឯកសារលក្ខខណ្ឌ​ទាំង​អស់នោះ ត្រូវបានប្រគល់ដល់ ដៃគណៈកម្មការកីឡាអត្ដពលិក ប្រចាំនៅ Nevada (NSAC)​ដោយ​មាន​រយៈពេល​យឺតយ៉ាវរហូតដល់ទៅ ៣សប្ដាហ៍។ ប៉ាក់គីអៅ បានសួរថា​ " តើពួកគេកំពុងតែមានអ្វីលាក់បាំងក្រោយ​ខ្នងមែនទេទាក់ទងនឹងរឿងនេះ ? ដើម្បីឲ្យមានតម្លាភាព នឹងល្អសម្រាប់វិស័យកីឡា​ NSAC គួរតែចាត់វិធានការដ៏ល្អមួយជាដំណោះស្រាយ ដើម្បីបង្ហាញដល់ពិភពលោក ឲ្យបានដឹង ជៀសវាងការធ្លាក់ចុះនូវការគាំទ្ររបស់ខ្លួន។ 

យោងតាមរបាយការណ៍របស់ SB Nation sports បានបង្ហាញថា Floyd បានប្រើប្រាស់ការបញ្ចូលសារធាតុ IV ជំនួយកម្លាំង ដែលសារធាតុនេះ ត្រូវបានហាមឃាត់ ដោយ WADA មិនឲ្យប្រើជាដាច់​ខាត ជៀសវាងសមត្ថភាពរបស់វា អាចលាក់បាំងសារធាតុផ្សេងក្នុងនោះ ។ 

ប៉ាក់គីអៅបានទទួចថា គាត់ពិតជាទទួលរងនូវភាពអយុតិ្ដធម៌ខ្លាំងណាស់ចំពោះការប្រកួតនេះ កាល​ពីមុនពេលប្រកួត គាត់បានទៅពិនិត្យសុខភាពស្មាម្ខាងដោយមានបញ្ហាក្នុងកំលុងពេល ហ្វឹកហាត់ ហើយត្រូវគ្រូពេទ្យឲ្យគាត់ព្យាយាម លេបថ្នាំដើម្បីព្យាបាល ប៉ុន្ដែ Nevada បដិសេធ ដោយទុកឲ្យគាត់ នៅ​បន្ដការស្ពាយរបួសចូលទៅកាន់ទីសង្វៀនប្រកួត។ រហូតមកទល់ពេលនេះ លទ្ធផលក៏បានបង្ហាញ ​ជាមួយ ទង្វើររបស់ Floyd ដែលនោះហើយជាមូលហេតុ គាត់ចង់ឲ្យមានការ​ប្រកួតសារជាថ្មីម្ដងទៀត ដោយរក្សាសុខភាព និង ការពារលក្ខខណ្ឌស្អាតស្អំទាំងសងខាង ដើម្បីបង្ហាញពីសមត្ថភាពពិតប្រាកដ​​តែម្ដង។

អាច៍ផ្កាយ ធ្លាក់ទាំងព្រឹក នៅលើដីថៃ ល្បីហើយ តាមប្រព័ន្ធ អ៊ិនធើណេត (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ ដុំភ្លើងឆេះ មួយពព្រិចភ្នែក មានថេរៈវេលា ត្រឹមតែប៉ុន្មានវិនាទីនោះ  ត្រូវបាន គេមានជំនឿជាក់អោយដឹងថា ជាអាច៌ផ្កាយ ដែលបានធ្លាក់ចុះ ដល់ទឹកដី ប្រទេសថៃ ខណៈឃ្លីប ជាច្រើន មានការចែករំលែក នៅតាមប្រព័ន្ធអ៊ីនធើណេត ។

ហេតុការណ៍ អាច៍ផ្កាយ ធ្លាក់មកដល់ទៅដីប្រទេសថៃ លើកនេះ​ បានកើតឡើងនៅវេលា ម៉ោង ៨ និង ៤៥ នាទីព្រឹក ម៉ោងក្នុងស្រុក ប្រទេសថៃ ។ ដោយឡែក មានការលើកឡើងអោយ ដឹងថា វត្ត មាននៃការធ្លាក់ចុះ មកដល់ទឹកដីប្រទេសថៃ ដុំអាច៍ផ្កាយមួយនេះ មានសភាពធម្មតា ពោល  មិន បង្កជាហានិភ័យ ឬសម្លេងផ្ទុះខ្លាំង នៅពេលប៉ះទង្គិចដីនោះទេ គ្រាន់តែថា បង្ហាញវត្តមាន  អោយ អ្នកចម្ងាយបានឃើញដូចគ្នាដែរ ពៅល អ្នកស្រុក Sisawat ពីខេត្ត Kanchanaburi ដែលមានរយៈ​ចម្ងាយប្រមាណ ២០០ គ.ម ពីក្រុង បាងកក នោះ ក៏បានមើលឃើញដូចគ្នាដែរ​ ។    ខណៈ  មាន សេចក្តីរាយការណ៍ ថាមានករណីធ្លាក់ និងលាន់សម្លេង ងំដូចផ្គរលាន់ក្រុមការងារត្រូវបានបញ្ជូន ទៅកាន់គោលដៅ ដែលមានការសន្មត់ថា ធ្លាក់ អាច៍ផ្កាយ ៕

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
594
923
4540332