jaukjeybanner

យន្តហោះ យោធា មាឌម៉ាំ Hercules ពីសហរដ្ឋ ធ្លាក់ ផ្ទុះឆេះ​ កណ្តាលអាកាសយានដ្ឋាន សម្លាប់ មនុស្ស ១១ នាក់

ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស ១១ នាក់ បាន   ស្លាប់បាត់បង់ជីវិត  បន្ទាប់ពីយន្តហោះ យោធាសហរដ្ឋអាមេរិក "Hercules" ធ្លាក់ និងផ្ទុះឆេះ នៅឯអាកាស  យានដ្ឋាន ប្រទេស​អាហ្វហ្គានី ស្ថាន នេះបើយោងតាមការគូសបញ្ជាក់ដោយផ្ទាល់ ពីសំណាក់យោធា អាមេរិក ។

យន្តហោះ យោធាសហរដ្ឋអាមេរិក "Hercules" ឬ The C-130 បាន  ជួបគ្រោះអកុសលធ្លាក់និងផ្ទុះ ឆេះនៅវេលាម៉ោង ៧ និង ៣០ នាទី យប់ថ្ងៃព្រហស្បត្តិ៍ យប់មិញនេះ នៅឯអាកាសយានដ្ឋានអន្តរ ជាតិ Jalalabad ។ កងទ័ពសហរដ្ឋអាមេរិក តំណែងជា   វីរៈសេនីយឯក  លោក​ Brian Tribus ផ្តល់ ជាកិច្ចសម្ភាសន៍ដល់សារព័ត៌មាន AFP អោយដឹងថាជនរងគ្រោះ ៦ នាក់ដែលបានស្លាប់នោះ​គឺជា ក្រុមការងារបម្រើការអោយយោធាសហរដ្ឋអាមេរិក ខណៈ  ជនរងគ្រោះស្លាប់ផ្សេងទៀត គឺជាក្រុម ម៉ៅការឯកជន ។

គួរបញ្ជាក់ថា យន្តហោះ យោធាសហរដ្ឋអាមេរិក "Hercules"    ឬ  The C-130 មានទំនួលខុសត្រូវ ខ្ពស់ទៅលើការដឹកជញ្ជូនទ័ព និងស្បៀង​។ សេចក្តី រាយការណ៍ បញ្ជាក់អោយដឹងថា កងទ័ពសហ រដ្ឋអាមេរិក ជិត ១០,០០០ នាក់ កំពុងតែឈរជើង    នៅ  ទឹកដី ប្រទេស​ អាហ្វហ្គានីស្ថាន បន្ទាប់ពី មានគម្រោងផែនការដកទ័ពជាបណ្តើរៗ ត្រូវបាន    ផ្លាស់ប្តូរ នាដើមឆ្នាំនេះ ។ លោកប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា សន្យាអោយដឹងថា នឹងមានវត្តមាន ទ័ពអាមេរិក បរិមាណតិចតួច តែប៉ុណ្ណោះនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ពោល  ដាក់ អោយឈរជើង នៅស្ថានទូតអាមេរិក នា ចុងឆ្នាំ ២០១៦ ខាងមុខនេះ ។

សេចក្តីរាយការណ៍ ពីអង្គការ ណាតូ​ អោយដឹងថា  ទ័ព   បរទេស ប្រមាណ ១០០០ នាក់ កំពុងតែ មានវត្តមាននៅមូលដ្ឋាន ភាគខាងកើត  ប្រទេស  អាហ្វហ្គានីស្ថាន​ តំបន់ដែលគ្រោះអកុសលធ្លាក់ យន្តហោះខាងលើបានកើតឡើង ។ បណ្តាទ័ពបរទេស ទាំងអស់នោះ កំពុងតែធ្វើការ សហការណ៍ រួមគ្នាជាមួយនឹងទ័ព អាហ្វហ្គានីស្ថាន ជាង ៤០,០០០ នាក់ ៕

 

កតញ្ញូ មហិមា ៖ ដំណើរ រឿងអួលដើម ក កូនស្រី វ័យ ១៥ ឆ្នាំ ធ្វើគោ រកលុយ ព្យាបាលឪពុកចាស់ មានជម្ងឺ

ព័ត៌មានអន្តរជាតិ ៖ ក្មេងស្រីម្នាក់មានវត្តមានពីខេត្ត Anhui ប្រទេសចិននោះបានសម្រេចតុបតែង ខ្លួនជាសត្វគោ ដោយគិតថ្លៃសេវាជិះ ម្តង ៥ យ័ន ក្នុង  គោលបំណង រកប្រាក់អោយបានគ្រប់ ទៅ លើការចំណាយថ្លៃព្យាបាល ឪពុកចាស់ជរា កំពុងតែមានជម្ងឺ របស់នាង ។

ជាការពិត ស្ថិតនៅក្នុងវ័យ ១៥ ឆ្នាំ​ ក្មេងស្រីភាគច្រើន កំពុងតែ  សប្បាយរីករាយជាមួយនឹង ជីវិត វ៏យជំទង់របស់ខ្លួន នៅអនុវិទ្យាល័យ ដោយឡែក     តែ នាង  Hao  Dongdong វ័យ ១៥ ឆ្នាំ ជោគ វាសនារបស់នាង មិនអំណោយផល នោះទេ ពោល    ជារៀងរាល់ថ្ងៃ នាងត្រូវលុតជង្គង់ធ្វើជាគោ រៃអង្គាសប្រាក់ យកទៅចំណាយថ្លៃព្យាបាល ជម្ងឺឪពុករបស់ខ្លួន ដែលរងគ្រោះជាខ្លាំង ដោយសារ តែការវាយប្រហារ ប៉ះពាល់ដល់ ឆ្អឹងកងខ្នង ។

ប្រភពសារព័ត៌មានរដ្ឋចិន អោយដឹងថា ឪពុករបស់នាងមានឈ្មោះថា Hao Xinli  ដើមឡើយមាន របរជាកសិករ តែបានផ្លាស់ទី មកកាន់តំបន់ Hefei ក្នុងឆ្នាំ ២០០០ បើកហាងរកស៊ីតូចមួយ បន្ទាប់ ពីលោកមានជម្ងឺឆ្អឹងខ្នង មិនអាចទ្រាំទ្របាននូវអាជីពជាកសិករ អោនងើបៗ ។ លោក   បានរៀប ការជាមួយនឹងភរិយារបស់លោក​ដែលមានឈ្មោះថា Li Xiuru ។

អំឡុងដើរផ្សារមួយកន្លែង ក្នុងក្រុង Hefei លោក Hao Xinli និង ភរិយា Li Xiuru បានសម្លឹងឃើញ ហាងទូរស័ព្ទដៃមួយបិទប្រកាសចែក ទូរស័ព្ទឥតគិតលុយក្នុងយុទ្ធនាការប្រូម៉ូសិនថ្មី ដូច្នេះទាំង ២ នាក់ប្តីប្រពន្ធ ក៏ស្ទុះទៅប្រមូលរាល់របស់ ចែកហ្វ្រីទាំងអស់ តាមតែអាចធ្វើទៅបាន ឈានទៅមាន ភាពចម្រូងចម្រាស់ ជាមួយនឹងបុគ្គលិកហាង រហូតមានការរុញច្រាន ធ្វើ  អោយ  លោក Hao Xinli ដួលនឹងដី ដែលជាហេតុធ្វើអោយលោករងគ្រោះជាខ្លាំង ជាមួយនឹងជម្ងឺឆ្អឹងកងខ្នងរបស់ខ្លួន ។

បន្ទាប់ពីពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិត ទើបរកឃើញថា លោក Xinli   បាន  ស្លាប់មួយចំហៀងខ្លួន ផ្នែកខាងលើ ក្រោយរងគ្រោះជាខ្លាំង ឆ្អឹងកងខ្នង និង ក ។ អាជ្ញាធរក្នុង   ស្រុក មិនអាចដាក់បន្ទុក ស្តីបន្ទោសទៅហាងលក់ទូរស័ព្ទខាងលើបាននោះទេ ដូច្នេះ គ្រួសារលោក Xinli ទទួលរាប់រងយ៉ាង ធ្ងន់ធ្ងរ ក្នុងការចំណាយថ្លៃព្យាបាលជម្ងឺ ។ អំឡុងស្ថានភាពជម្ងឺ មិនស្ថេរភាព   លោកស្រី Li Xiuru ត្រូវជាភរិយា បានចុះចេញពីផ្ទះ។ លោក Xinli អោយដឹងថា លោកយល់ហេតុអ្វីបានជានាងសំរេច ចុះចេញពីផ្ទះ ព្រោះ នាងមិនអាចនៅទ្រាំមើល ស្ថានភាពជម្ងឺទាំងឈឺចាប់ បាននោះ  ទេ នៅពេល ដែលបានដឹងថា គ្មានថ្ងៃជាសះស្បើយឡើងវិញ ទន្ទឹមនឹងនេះ នាងគ្មានសាច់ញ្ញាត្តិណាម្នាក់​នៅទី ក្រុង Hefei នោះទេ ។

ដំណើរចុះចេញពីផ្ទះ របស់ភរិយា​លោក Xinli បានធ្វើអោយបន្ទុកគ្រួសារទាំង មូលធ្លាក់ទៅលើកូន ស្រីវ័យ ១៥ ឆ្នាំ នាង Hao Dongdong ដោយនាងត្រូវបង្ខំចិត្ត រៃអង្គាសប្រាក់  តាមរយៈសកម្មភាព តែងខ្លួនជា គោ ជិះម្តង ៥ យ័ន ជារៀងរាល់ថ្ងៃ នៅកណ្តាលក្រុង ។​ នាង Dongdong អោយដឹងថា ជារឿយៗ នាងតែងតែទទួលរងនូវការរិះគន់ពីមហាជន    ថា បានសម្តែងរឿង  មិនពិត រហូតដល់ មានពេលមួយនោះ បុរសស្រវឹងម្នាក់ បានទះកំភ្លៀងនាង ដោយបាននិយាយថា នាងឯងកំពុងតែ បោកប្រាស់គេរាល់គ្នា ។ ទោះជាយ៉ាងណាក៏ដោយចុះ   បើទោះ  ជា ជួបបញ្ហាប្រឈមរាប់រយម៉ឺន ជំពូក ក៏មិនអាចបញ្ឈប់សកម្មភាពរ បស់  នាងឡើយ   ពោ​ល ឧបសគ្គនៅតូច ជាងចិត្តស្រឡាញ់ ឪពុក ដែលធំធេងរកអ្វីផ្ទឹមគ្មាន ដូច្នេះ នាងនៅ   តែ បន្តសកម្មភាព រៃអង្គាសប្រាក់ បាន ប្រមាណ ៤០០​យ័ន ជារៀងរាល់ថ្ងៃ ។ មិនដែលត្អូញត្អែរ ពីការ  នឿយហត់ នាង Dongdong គ្រាន់តែមានក្តី សង្ឃឹមថា ឪពុករបស់នាង អាចធ្វើចលនា បានដូចសព្វ  មួយដងឡើយវិញ មកជួបជុំក្រុមគ្រួសារ ជាមួយនឹងជីវិតដ៏សាមញ្ញដូចអតីតកាល កន្លងទៅ ៕

 

 

Elon Musk នឹងបញ្ជូន ១លាននាក់ ទៅកាន់ភពអង្គារ តម្លៃ ៥សែនដុល្លារ/ម្នាក់

តម្លៃ ៥សែនដុល្លារ/ម្នាក់ គឺស្មើនឹង ១% នៃតម្លៃដែល NASA ត្រូវចំណាយដើម្បីបញ្ជូនអវកាស
ចរម្នាក់​ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ដោយកាំជ្រួច Soyuz របស់រុស្ស៊ី។

មហាសេដ្ឋី Elon Musk

ក្ដីស្រមៃនៃការឡើងទៅកាន់ភពព្រះអង្គាររបស់មនុស្សលោក គឺជាមូលហេតុផ្លូវការ ដែលនាំ
ឱ្យមាន សកម្មភាពជាក់ស្ដែងដើម្បីស្រាវជ្រាវអំពីភពក្រហមនេះ។ យ៉ាងនេះក្ដី បើទោះគេធ្វើ
បាន សម្រេចក្នុងការបញ្ជូនមនុស្សឡើងទៅរស់នៅលើភពព្រះអង្គារក្ដី តែតម្លៃរបស់វាក៏មិន
មែនថោកនោះដែរ។ មហាសេដ្ឋី Elon Musk បានថ្លែងថា ក្នុងរយៈពេល ១០ឆ្នាំខាងមុខ យាន
អវកាស SpaceX នឹងមានលិទ្ធភាពនាំមនុស្ស ១លាននាក់ឡើងទៅភពព្រះអង្គារ ដោយក្នុង
ម្នាក់ៗ​ត្រូវចំណាយប្រហែលកន្លះលានដុល្លារអាមេរិក។

យ៉ាងណាក៏ដោយ មហាសេដ្ឋី Elon Musk ទទួលស្គាល់ថា បណ្ដាសំបុត្រដំបូងៗ នឹងមិនមាន
តម្លៃថោកនោះដែរ ហើយគេត្រូវប្រើពេលច្រើនដើម្បីឱ្យតម្លៃសំបុត្រចុះមកនៅត្រឹម កន្លះលាន
ដុល្លារអាមេរិក។ CEO របស់ SpaceX និយាយថា ដើម្បីធ្វើឱ្យតម្លៃសំបុត្រចុះថោក គឺមិនត្រឹម
តែ​ស្ថិតនៅលើតែការដែលយានអវកាសអាចចាក់ប្រេងនៅភពអង្គារនោះទេ តែ វាក៏ទាក់ទិន
នឹងការដែលយានអវកាសអាចប្រើបានច្រើនដង ដូចទៅនឹងយន្តហោះធម្មតា។

Elon Musk បន្ថែមថា បើសិនយើងគិតថា តម្លៃកន្លះលានដុល្លារ វាថ្លៃ ដូច្នេះលោកនឹងលើកយក
ឧទាហរណ៍ជាក់ស្ដែងមកនិយាយ ៖ តាមពិតតម្លៃនេះ គឺស្មើនឹង ១% នៃតម្លៃដែល NASA ត្រូវ
ចំណាយដើម្បីបញ្ជូនអវកាសចរម្នាក់​ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ដោយកាំជ្រួច
Soyuz របស់រុស្ស៊ី។

យានអវកាស កំពុងត្រូវបានគេអភិវឌ្ឍ និងសាកល្បងជាបន្តបន្ទាប់ ដើម្បីអាចនាំមនុស្ស
ទៅកាន់ភពអង្គារ

ប៉ុន្តែ កាំជ្រួច Soyuz របស់រុស្ស៊ី ត្រូវបានគេមើលឃើញថា មានបទពិសោធ និងសុវត្ថិភាព
ច្រើនជាង បើប្រៀបធៀបនឹងកាំជ្រួច Falcon របស់ SpaceX ហើយនេះគឺជាបញ្ហាដែល Elon
Musk ត្រូវដោះស្រាយ។

សូមរំលឹកថា SpaceX គឺជាក្រុមហ៊ុនឯកជនមួយដែលធ្វើសកម្មភាពដឹកជញ្ជូនក្នុងអវកាស
ដែលមានមូលដ្ឋាននៅ Hawthorne, California អាមេរិក។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើង
កាលពីឆ្នាំ ២០០២ ដោយមហាសេដ្ឋី Elon Musk ស្ថាបនិកម្នាក់របស់ក្រុមហ៊ុន PayPal។ ក្រុម
ហ៊ុន SpaceX បានអភិវឌ្ឍកាំជ្រួច Falcon 1 និង Falcon 9 បំណងធ្វើឱ្យកាំជ្រួចនេះអាចត្រូវ
បានយកមកប្រើប្រាស់ឡើងវិញច្រើនដង។ ក្រុមហ៊ុននេះ ក៏បានអភិវឌ្ឍយានអវកាស Dragon
ដែលរុញច្រានឡើងទៅលំហអាកាសដោយកាំជ្រួច Falcon 9។

ក្រៅពី SpaceX ក៏កិច្ចសន្យាជាច្រើនទាក់ទិននឹងការបាញ់បង្ហោះយានអវកាស ក្នុងនោះមាន
កិច្ចដសន្យាជាមួយ NASA យោធាអាមេរិកក្រុមហ៊ុនឯកជន និងបណ្ដារដ្ឋាភិបាលនានាផង
ដែរ។ ក្រុមហ៊ុននេះ ក៏ធ្លាប់បានបាញ់បង្ហោះផ្កាយរណបរបស់អតិថិជន ទៅលំហអាកាសកាល
ពីឆ្នាំ ២០០៩ ។ល។

រូបភាពស្ដីអំពីមូលដ្ឋានមួយរបស់មនុស្ស នៅលើភពព្រះអង្គារ

បណ្ដាគម្រោងអនាគត កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍ ក្នុងនោះរួមមានទាំងការអភិវឌ្ឍ
កាំជ្រួច Falcon Heavy ក៏ដូចជាគម្រោងបញ្ជូនមនុស្សយន្តរបស់ NASA ឡើងទៅកាន់ភពព្រះ
អង្គារ នាឆ្នាំ ២០១៨៕

ថៃ​នាំខ្លួន​ជនសង្ស័យ​ពីរ​នាក់​ទៅធ្វើ​ត្រាប់​កន្លែង​កើត​ហេតុ​

​ចំណែកឯ​លោក Mieraili ត្រូវបានធ្វើ​ត្រាប់​ប្រគល់​សាក់​កាដូ​។

ក្រុង​បាងកកៈ ជនសង្ស័យ​សំខាន់​បីនាក់​នៅក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​នៅឯ​ទីសក្ការៈ​ អេ​រ៉ា​វ៉ាន់ ​ពី​ខែ​មុន ត្រូវបាន​នាំខ្លួន​ទៅកាន់​កន្លែងកើតហេតុ សម្រាប់​ការធ្វើ​ត្រាប់​តាម​ឡើងវិញ ចំពេល​មាន​សន្តិសុខ​តឹងរ៉ឹង​កាលពី​រសៀល​ថ្ងៃ​សៅរ៍ មួយថ្ងៃ​បន្ទាប់ពី​ក្រុមប៉ូលិស បាន​និយាយថា ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​ពីរ​នាក់​នោះ​ជា​អ្នកទទួលខុសត្រូវ​ស​ ម្រា​ប់​ការដាក់​គ្រាប់បែក​នេះ ដែល​បានសម្លាប់​មនុស្ស​២០​នាក់​។

​ប្រមុខ​ការិយាល័យ​ប៉ូលិស​ក្រុង​បាងកក (MPB) លោក Srivara Rangsibrahmanakul និង​អ្នកនាំពាក្យ​ប៉ូលិស​ជាតិ លោក Prawut Thavornsiri បាន​ដឹកនាំ​ប៉ូលិស​មួយក្រុម និង​ទាហាន​ជាច្រើន​នាក់ ដើម្បី​នាំខ្លួន លោក Adem Karadag និង​លោក Yusufu Mieraili ទៅកាន់​ទី តាំង​ឧក្រិដ្ឋកម្ម​នោះ​កាលពី​ម៉ោង​៣​និង​៣០​នាទី រសៀល​។​

​ក្រុមមន្ត្រី​គ្រឿងផ្ទុះ សមាជិក​បុគ្គលិក​សុខាភិបាល និង​ក្រុម​ឆ្កែ ហិតក្លិន ក៏ត្រូវ​បាន​ពង្រាយ ក្នុង អំឡុងពេល​នៃ​ការធ្វើ​ត្រាប់​តាម​ឡើងវិញ នៅឯ​ផ្លូវ​ប្រសព្វ​រាជា​ប្រា​សង និង​ស្ថានីយ​រថភ្លើង​ហួ​ ឡាំ ភុង នោះដែរ​។​

​លោក Prawut Thawornsiri កាលពី​ថ្ងៃ​សុក្រ បាន​និយាយថា ម្នាក់​ក្នុងចំណោម​អ្នក​ទាំងពីរ គឺជា​មនុស្ស​ដូចគ្នា​តែ​ម្នាក់​ដែល​ពាក់អាវ​លឿង ដែល​គេ​បានឃើញ​នៅ ក្នុង​រូបភាព​វីដេអូ សន្តិសុខ ដែល​ដាក់​សាក់​កាដូ​នៅ​ទីសក្ការៈ​នោះ នៅមុន​ការផ្ទុះ​បន្តិច​។​

​លោក Prawut បាន​ប្រាប់​ក្រុមអ្នកកាសែត​នៅឯ​ទីសក្ការៈ​ពីថ្ងៃ សៅរ៍​ថា ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​ដំបូង ដែលមាន​ឈ្មោះថា Bilal Mohammed ផង​និង​Adem Karadag ផង វ័យ​២៨​ឆ្នាំ ជា​ឈ្មោះ​នៅលើ​លិខិតឆ្លងដែន​តួ​ក​គី​ដែល​គាត់​កាន់ គឺ​ទទួល ខុសត្រូវ​សម្រាប់​ការផ្ទុះ​នោះ​។​

​លោក Prawut បាន​និយាយ ថា​៖ «​ពេលនេះ យើង​បានដឹង​អត្តសញ្ញាណ​ថា គាត់​ជា​មនុស្ស​ម្នាក់ ដែល​បានសម្លាប់​មនុស្ស​២០ នាក់ និង​បង្ក​របួស​ច្រើន​នាក់​ទៀត​»​។​

លោក Karadag ដែល​សញ្ជាតិ គាត់​គេ​នៅតែ​មិនទាន់​បញ្ជាក់​ច្បាស់​នោះ បាន​ពាក់អាវ​លឿង​ពី លើ​ឯកសណ្ឋាន​គុក​របស់ខ្លួន និង​បាន​អង្គុយ​លើ​បង់​មួយ​នៅឯ​ទី​​សក្ការៈ​អេ​រ៉ា​វ៉ាន់ ក្នុងអំឡុងពេល​នៃ​ការធ្វើ​ត្រាប់​ឡើងវិញ​​កន្លែង ដដែល ដែល​បុរស​នោះ ត្រូវបាន​គេ​ឃើញ នៅក្នុង​រូបភាព​នៃ​កាមេរ៉ា​សុវត្ថិភាព ដែល​បាន​ទុកចោល​សាក់​កាដូ ផ្ទុក​គ្រាប់បែក​នោះ​។​

​ដោយ​ពុំបាន​ផ្តល់​សេចក្តី​ពិស្តារ លោក Prawut បាន​និយាយថា បុរស​ទី​ពីរ​ដែល​បាន​ចាប់ខ្លួន​គឺ Yusufu Mieraili អាយុ​២៥​ឆ្នាំ បាន​ប្រើ​ទូរស័ព្ទដៃ​មួយគ្រឿង ដើម្បី​បំផ្ទុះ​គ្រាប់បែក​នោះ​។​

​លោក Mieraili ដែល​ពាក់អាវ ខៀវចាស់ បានធ្វើ​ត្រាប់​តាម​ទង្វើ​របស់ខ្លួន​នៅក្បែរ​ផ្សារ​ទំនើប​មួយ ចម្ងាយ​ដែល​គេ​គប់​ដុំថ្ម​ដល់ ពី​ទី សក្ការៈ​នោះ ដែល​ពី​ទីនោះ​ក្រុមប៉ូលិស​និយាយថា គាត់​បាន​បំផ្ទុះ​គ្រាប់បែក​នោះ​។​

​មុននេះ ក្រុម​អាជ្ញាធរ បាន​និ​​យាយ​ថា ខ្លួន​ពុំទាន់​ដឹង​នៅឡើយ ថា បុរស​ទាំងពីរ​ដែល​ត្រូវបាន​ឃុំខ្លួន ជុំវិញ​ការផ្ទុះ​ថ្ងៃទី​១៧ សីហា នោះ ណាមួយ​ជា​អ្នក​ដាក់​គ្រាប់បែក នៅក្នុង​អ្វីដែល​ជារឿយៗ​គឺជា​ការស៊ើបអង្កេតរ​បស់​ប៉ូលិស ដែលមាន​លទ្ធផល​ផ្ទុយគ្នា​។​

​ប៉ូលិស ក៏​ធ្លាប់បាន​និយាយ ថា ពួកគេ​ជឿថា លោក Mieraili បានរួម​គំនិត​នៅក្នុង​ការ​វាយ​ប្រ​​ហារ​នោះ ប៉ុន្តែ​មិនបាន​បំផ្ទុះ​គ្រាប់​នោះទេ​។​

​មេធាវី​របស់លោក​Karadag ដែល​និយាយថា ឈ្មោះ​ពិត​របស់​កូនក្តី​លោក​គឺ Bilal Mohammed បាន​និយាយថា លោក Karadag អះអាងថា ជា​ជនស្លូតត្រង់ និង​បានមក​សួរសុខទុក្ខ​លោក​ចុងក្រោយ​នៅ​ថ្ងៃទី​១៥ កញ្ញា​។​

លោក​មេធាវី Chuchart Kanphai បាន​និយាយថា​៖ «​រូបរាង នៃ បុរស​ពាក់អាវ​លឿង​នៅក្នុង​រូបភាព​វីដេអូ​សុវត្ថិភាព​នោះ និង​លោក Adem មិន​ដូចគ្នា​ទេ​។ ខ្ញុំ​មិន​ជឿថា លោក Adem នឹង សារភាព​នោះទេ​»​។​មូលហេតុ​សម្រាប់​ការ​វាយ​ប្រ​​ហារ​នោះ គឺ​នៅតែ​មិន​ច្បាស់់​។​

​ជនសង្ស័យ​ទាំងពីរ ធ្លាប់បាន សារភាពថា ពួកគេ​ធ្លាប់បាន​ជួបគ្នា​នៅឯ​ស្ថានីយ​រថភ្លើង ហួ ឡាំ​ភុង មុនពេល​បែក​គ្នា​។ លោក Karadag បាន​ទៅ​ផ្លូវ​ប្រសព្វ​រា​​ជា​ប្រា​សង ដើម្បី​ទៅ​ដាក់​សាក់ កាដូ​គ្រាប់បែក នៅឯ​ទីស្ការៈ​អេ​រ៉ា​វ៉ាន់ នៅ​ថ្ងៃទី​១៧ សីហា​។ បន្ទាប់មក​គាត់ ក៏បាន​ចូលទៅ ក្នុង​បន្ទប់ទឹក​មួយ​នៅឯ​ឧទ្យាន Lumpini ដើម្បី​ប្តូរ​អាវ​លឿង​របស់គាត់ ទៅជា​អាវ​ប្រផេះ មុន ពេល​ត្រឡប់​ទៅកាន់​ទី​ស្នាក់​អា​ ស្រ័យ​របស់​រូបគេ​នៅក្នុង​ខណ្ឌ Nong Chok នៃ​ក្រុង​បាងកក​។​

​លោក Karadag ត្រូវបាន​ចាប់ ខ្លួន​នៅឯ​បន្ទប់​ជួល​របស់គាត់​នៅឯ​អគារ​ផ្ទះល្វែង Pool Anant ក្នុង​ខណ្ឌ Nong Chok ដែល​ឆ្ងាយ​ពី​ក្រុង​បាងកក កាលពី​ថ្ងៃទី​២៩ សីហា​។ សម្ភារ​ផលិត​គ្រាប់បែក ត្រូវបាន​រក​ឃើញ​​នៅក្នុង​បន្ទប់​នោះ ជាមួយនឹង​លិខិតឆ្លងដែន​តួ​ក​គី​ក្លែងក្លាយ​ជាច្រើន​។​ លោក Mieraili ត្រូវបាន​ចាប់ខ្លួន​នៅ​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ កាល​ថ្ងៃទី​១ កញ្ញា​៕

 

ក្រុម​អ្នកធ្វើច្បាប់ ​ជប៉ុន ​វាយតប់​គ្នា​ជុំវិញ​សេចក្តី​ស្នើ​ច្បាប់​សន្តិសុខ​

ក្រុម​អ្នកធ្វើច្បាប់​បក្សប្រឆាំង សម្រុក​ទៅ​វាយតប់​ប្រធាន​គណៈកម្មាធិការ​សភា លោក Sato (​ឆ្វេង​)​។ AFP

ក្រុង​តូ​ក្យូៈ ក្រុម​អ្នកធ្វើច្បាប់​ជប៉ុន​បាន​វាយតប់​គ្នា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្នុងអំឡុងពេល​នៃ​ការពិភាក្សា​ដេញដោល​ដ៏​ក្ដៅគគុក​មួយ​ជុំវិញ​ សេចក្ដីស្នើច្បាប់​សន្តិ​សុខ ដែល​អាច​ឃើញ​យោធា​ទៅ​ប្រយុទ្ធ​នៅ​បរទេស​ជា​លើក​ដំបូង​នៅក្នុងពេល​ជាច្រើន​ទស ​​វត្សរ៍ នេះ បន្ទាប់ពី​ មនុស្ស​រាប់ពាន់នាក់​បាន​ជួបជុំគ្នា​ដើម្បី​សម្ដែង​កំហឹង​របស់​ពួកគេ​។​

​ក្នុង​ទិដ្ឋភាព​មិនធម្មតា​សម្រាប់​សភា​ដែល​ធម្មតា​ស្ងប់ស្ងាត់​របស់​ ជប៉ុន សមាជិក​គណបក្សប្រឆាំង និង​សមាជិក ដ្ឋា​ភិ​បាល​ចម្រុះ​កំពុង​កាន់អំណាច បាន​រុញច្រាន​គ្នា​ ទៅវិញទៅមក ខណៈ ដែល​ប្រធាន​គណៈកម្មាធិការ​ម្នាក់ ត្រូវគេ​ចោមរោម​។​

​ភាព​តានតឹង​កើនឡើង​ខ្ពស់ បន្ទាប់ពី ​ការបោះឆ្នោត​របស់​គណៈ ក​ម្មា​ធិ​ការ​ត្រូវ​ពន្យារពេល​ជាច្រើនលើក​ពី​រាត្រី​ថ្ងៃ​ពុធ ខណៈ​ក្រុម​អ្នកធ្វើច្បាប់​បក្សប្រឆាំង បាន​បិទទ្វារ​ចូល និង​បានមក​ពពាក់ពពូន​នៅ​ផ្លូវ​ថែវ​នៃ​សភា ជាការ​តវ៉ា​។​

​មនុស្ស​សរុប​ ១៣ ​នាក់ ត្រូវបាន​គេ​រាយការណ៍​ថា ត្រូវគេ​ចាប់ខ្លួន នៅពេល​យប់​ពីបទ​ «​ជ្រៀតជ្រែក​ក្រុមប៉ូលិស​» ​ក្នុងអំឡុងពេល​ការជួបជុំ​មួយ​ដែល​គេ​ឃើញ​មនុស្ស​ប្រមាណ​ ១៣ ០០០ ​នាក់ ជួបជុំគ្នា​នៅ​ខាងក្រៅ​សភា​ក្នុង​ក្រុង​តូ​ក្យូ​។​

​មនុស្ស​រាប់ម៉ឺន​នាក់ បានមក​កាន់​ដងផ្លូវ ដើម្បី​សម្ដែង​កំហឹង​របស់​ពួកគេ​ក្នុងអំឡុងពេល​នៃ ការជួបជុំ​ស្ទើរ​រាល់ថ្ងៃ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​កន្លងមក​ដែល​បង្ហាញ​ អារម្មណ៍​ជា​សាធារណៈ​ក្នុង​កម្រិត មួយ ដែល​គេ​ឃើញ​នៅ​ជប៉ុន​។​

​ក្រោម​ការផ្លាស់ប្ដូរ​ដែល​គ្រោងទុក យោធា​ដែល​គេ​ស្គាល់​ថា​ជា​កម្លាំង​ស្វ័យការពារ នឹងមាន​ជម្រើស​ចូលក្នុង​ការប្រយុទ្ធ​ ដើម្បី​ការពារ​សម្ព័ន្ធមិត្ត​ដូចជា​អាមេរិក បើទោះជា​គ្មាន​ការគំរាមកំហែង​ដោយផ្ទាល់​ចំពោះ​ ជប៉ុន ឬ​ប្រជា​​ពលរដ្ឋ​ខ្លួន​ផ្ទាល់​ក្ដី​។

​សេ​ចក​ក្តី​ស្នើច្បាប់​នេះ គ្រោង​នឹង​បញ្ជូនទៅ​សម័យប្រជុំ​ពេញអង្គ​មួយ​នៃ​ព្រឹទ្ធសភា​បន្ទាប់ពី​ត្រូវ​ បោះ​ឆ្នោត​​ដោយ​គណៈ​ក​ម្មា​ធិ​​ការ​នេះ​ដោយ​ឃើញ​វា​ក្លាយជា ច្បាប់​សប្តាហ៍​នេះ​។ លោក​អា​បេ រីករាយ​ឃើញ​ច្បាប់​នេះ​ត្រូវបាន​អនុម័ត​មុនពេល​ការ​សម្រាក​បី​ថ្ងៃ​នៅ​ សប្តាហ៍​បន្ទាប់​។​

​ថ្វីបើ​រដ្ឋធម្មនុញ្ញ ដែល​រារាំង​ទា​ ហាន​ពី​ការចូលរួម​ក្នុងការ​ប្រយុទ្ធ លើកលែងតែ​ស្វ័យការពារ​ពិត​ត្រូវ​និង​ត្រូវ​កម្រិត​ដោយ​ក្រុម​អ្នកត្រួតត្រា​ អាមេរិក ពលរដ្ឋ​ជប៉ុន​មាន​អារម្មណ៍​យ៉ាងខ្លាំង​ថា​ការកែប្រែ​ច្បាប់​ណាមួយ នឹង​កែប្រែ​ឥរិយា​បថ​សន្តិភាព​និយមនៃ​ប្រទេស​។​

​ច្បាប់​សភា និយាយថា បើសិនជា​សភា​ជាន់ខ្ពស់​មិន​អនុម័ត​ក្នុងពេល ​៦០ ​ថ្ងៃ សេចក្តីស្នើច្បាប់​នេះ នឹងត្រូវ​បញ្ជូនទៅ​សភា​ជាន់​ទាប វិញ ហើយនឹង​ត្រូវ​បោះឆ្នោត​វា​ទៅ ជា​ច្បាប់​៕

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
607
923
4540345