jaukjeybanner

លោក Kerry៖ អាមេរិក​ចង់​បញ្ជៀស​ស៊ីរី​ពី​ការ​រលាយ​សូន្យ

ក្រុង​ម៉ា​ឌ្រី​ដ៖ លោក John Kerry ​រដ្ឋ​មន្ត្រីការបរទេស​សហរដ្ឋ​អាមេរិក​ បាន​​ឲ្យ​ដឹង​នៅ​​ថ្ងៃ​ចន្ទ​នេះ​ថា សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​បញ្ជៀស ​«ការ​បំផ្លិច​បំផ្លាញ» ប្រទេស​ស៊ីរី ដោយ​គ្រោង​នឹង​ជួប​ប្រជុំ​នា​ពេល​ខាង​មុខ ​ជា​មួយ​នឹង​មេ​ដឹកនាំ​ប្រទេស​រុស្ស៊ី អារ៉ាប៊ី និង​ប្រទេស​តួកគី ដើម្បី​ស្វែង​រក​ការ​បញ្ចប់​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ​។

លោក Kerry បាន​និយាយ​ថា ទីក្រុង ​វ៉ាស៊ីនតោន បាន​ចាត់​ទុក​ថា​ វា​ជា​ការ​ទទួល​ខុស​ត្រូវ​មួយ «ដើម្បី​ព្យាយាម និង​ជៀសវាង​ការ​ឈាន​ទៅ​រក​ការ​បំផ្លិចបំផ្លាញ​ទាំង​ស្រុង​នៃ​ប្រទេស​ស៊ីរី» ដោយ​ការ​ភ័យខ្លាច​ការ​ធ្លាក់​ចុះ​នៅ​ទូទាំង​តំបន់ និង​ការ​កើន​ឡើង​ជន​ចំណាក​ស្រុក​ជា​ដើម។ លោក​ថ្លែង​បែប​នេះ នា​ពេល​ដែល​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង Madrid។

លោក​បន្ត​​ថា៖ «យើង​មាន​ការ​ចាប់​អារម្មណ៍​ ដើម្បី​បញ្ឈប់​មហន្តរាយ​ដែល​កំពុង​កើត​ឡើង​នេះ»។

លោក​បញ្ជាក់​​ថា៖ «ការ​គំរាម​កំហែង​នឹង​កើន​ឡើង​ច្រើន​បន្ថែម​ទៀត (ជន​ភៀស​ខ្លួន) នា​ពេល​ខាង​មុខ​ ប្រសិន​បើ​អំពើ​ហិង្សា​នៅ​តែ​បន្ត ហើយ​ការ​ដួល​រលំ​នៃ​ប្រទេស​ស៊ីរី​ពិត​ជា​កើត​ឡើង​មែន​នោះ»។

លោក Kerry បាន​បន្ថែម​ដែរ​ថា លោក​ខ្លាច​ផល​វិបាក​ដែល​កើត​ឡើង​ដោយសារ​ប្រទេស​រុស្ស៊ី​វាយ​ប្រហារ​តាម​អាកាស​ទៅ​លើ​ស៊ីរី​។

លោក Kerry ថ្លែង​ថា៖ ‍«ការ​ភ័យ​ខ្លាច​របស់​យើង (គឺ​ថា) ... ប្រទេស​រុស្ស៊ី​នៅ​ទីនោះ​គឺ​គ្រាន់​តែ​ដើម្បី​ធ្វើ​ការ​គាំទ្រ (លោក​ប្រធានាធិបតី បាសារ អាល់ អាសាដ)»។ លោក​បាន​ព្រមាន​ថា ​យុទ្ធនាការ​ផ្លូវ​អាកាស​របស់​ក្រុង​ម៉ូស្គូ​អាចទាក់​ទាញ​ក្រុម​ជី​ហាដ​ បន្ថែម​ទៀត​ក្នុង​ការ​ប្រយុទ្ធ​មួយ​នេះ៕

 

ម្ចាស់​ក្រុមហ៊ុន Samsung ជាអ្នកមាន​បំផុត​នៅ​អាស៊ី

លោក Lee Kunhee កូន​ប្រុស​ស្ថាបនិក​របស់​ក្រុមហ៊ុន Samsung Group​​។

ក្រុងសិង្ហបុរីៈ គ្រួសារ​របស់​លោក​ Lee នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​គ្រប់គ្រងក្រុមហ៊ុន​ Samsung បានជាប់​ចំណាត់ថ្នាក់កំពូល​​ក្នុង​បញ្ជី​ឈ្មោះដំបូង​នៃ​គ្រួសារ​អ្នក​មាន​ បំផុតទាំង ៥០ នៅ​តំបន់​អាស៊ី​ដែល​បោះផ្សាយដោយ​ទស្សនាវដ្តី​ Forbes Asia កាលពី​ថ្ងៃព្រហស្បតិ៍។

ទស្សនាវដ្តីនេះ​បាន​ឲ្យ​ដឹងថា គ្រួសារ​នេះមាន​ទ្រព្យ​សម្តត្តិ​សរុបចំនួន ២៦,៦ ពាន់​លានដុល្លារ​គិត​ត្រឹម​ចុង​ខែ​កញ្ញា ដោយ​សមាជិកគ្រួសារជំនាន់​ទីពីរ និង​ទី​បី កំពុងដំណើរការអាជីវកម្ម​ជាង ​៥០។​

Samsung ដែល​​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៣៨ ដោយកូន​ប្រុស​​របស់​ម្ចាស់​ដី​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើនគឺ​​លោក Lee Byung-Chull ​បាន​ធ្វើពិពិធកម្ម​អាជីវកម្ម​ជាច្រើន រាប់​ចាប់​ពី​ទូរស័ព្ទ​ចល័ត រហូត​ដល់វិស័យ​សំណង់ និង​ផលិតកម្ម​កប៉ាល់។​

ទស្សនាវដ្តី Forbes Asia បាន​ឲ្យដឹងថា Samsung ដែល​ក្រុមហ៊ុន​ធំមួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ដែលគ្រប់គ្រង​ជា​លក្ខណៈ​គ្រួសារ និង​​មាន​ឥទ្ធិពល​លើ​សេដ្ឋកិច្ច​របស់ប្រទេស​កូរ៉េខាង​ត្បូងនេះ​ មាន​ទំហំ​ស្មើនឹង ២២ ភាគ​រយនៃ​កំណើន ផ.ស.ស របស់​ប្រទេស​នេះនៅ​ឆ្នាំ ២០១៤។

ទស្សនាវដ្តីនេះ​បាន​ឲ្យ​ដឹង​ក្នុង​របាយការណ៍មួយថា៖ «​គ្រួសារ​អ្នកមាន​ទ្រព្យ​សម្បត្តិច្រើនជាងគេ​ជិត​ពាក់កណ្តាល​នៅតំបន់​ អាស៊ីនេះជា​កូន​ចៅ​ជាប់​សែ​ស្រឡាយ​ចិន តែមិន​មាននរណា​ម្នាក់​ក្នុង​ចំណោមគ្រួសារ​អ្នកមាន​ទាំង ៥០ នេះ មាន​ដើម​កំណើតនៅ​ចិនដីគោកទេ ជា​ទី​ដែលក្រុមហ៊ុនជាច្រើន​ទើប​នឹង​ត្រូវ​បង្កើត​ឡើង និង​ដំណើរការ​ដោយ​មនុស្សជំនាន់​ដំបូង»។​

គ្រួសារ​ដែលមាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេទីពីរ​គឺ​គ្រួសារ​ ចិននៅទីក្រុងហុងកុង ដែល​មាន​នាម​ត្រកូល Lee ដែរ ហើយ​គ្រប់គ្រង​ក្រុមហ៊ុន​ Henderson Development និង​បង្កើន​ទ្រព្យ​សម្បត្តិ​បាន​ចំនួន ២៤,១ ពាន់​លាន​ដុល្លារ។​

គ្រួសារ​អ្នកមាន​ជាប់​ចំណាត់ថ្នាក់​ទីបី​គឺ​គ្រួសារ​ Ambanis ដែលមានក្រុមហ៊ុន​ Reliance Group របស់​ឥណ្ឌា មានទ្រព្យសរុប ២១,៥ ពាន់​លាន​ដុល្លារ បន្ទាប់មកគឺគ្រួសារ​ Chearavanont នៅ​ប្រទេស​ថៃ មានចំនួន ១៩,៩ ពាន់​លាន​ដុល្លារ ទទួល​បានពីក្រុមហ៊ុន CPgroup ក្នុង​វិស័យ​កសិកម្ម។​

អ្នក​ដែល​មាន​ចំណាត់ថ្នាក់​ទី ៥ គឺ​គ្រួសារ​ Kwok ដែលគ្រប់គ្រង​ក្រុមហ៊ុន​ Sun Hung Kai property នៅទីក្រុង​ហុងកុង មាន​ទ្រព្យ​សរុប ១៩,៥ ពាន់លានដុល្លារ។

ទស្សនាវដ្តីនេះ​បាន​ឲ្យ​ដឹងទៀតថា មាន​តែ​គ្រួសារ​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​ដែល​ប្រកប​អាជីវកម្ម​តៗគ្នា​ យ៉ាង​ហោចណាស់ ៣ ជំនាន់ ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ការ​អង្កេត​នេះ៕

 

យុវសិស្ស ទំនេរ ពីសិក្សា ជួយការងារម្តាយ ជាអ្នកអនាម័យ បោសសម្អាត ចិញ្ចើមថ្នល់ ល្បីខ្លាំង បណ្តាញសង្គម

ព័ត៌មានអន្តរជាតិ ៖​ ស្របពេលដែល បណ្តាសិស្ស និស្សិត ក៏ដូចជា  ពលរដ្ឋ មកពីទូទាំងប្រទេស ចិន នាំគ្នាសម្រាកលំហែរ នៅតាមទីរមណីយដ្ឋាន​   នានា អំឡុង ថ្ងៃឈប់សម្រាក Golden Week នោះ យុវសិស្សម្នាក់ ជាជាងចំណាយពេលសម្រាកលំហែរ   នាង  បានយកពេលវេលាដ៏មានតម្លៃ របស់ខ្លួន ទៅជួយសម្រាលការងាររបស់ម្តាយ ។

ប្រជុំរូបថត ពីរនាក់ម្តាយកូន ជជែកលេងជាមួយគ្នា   សើចក្អាកក្អាយ  ដាក់គ្នា អំឡុងពេលដែលបំ ពេញការងារ ជាអ្នកអនាម័យ ធ្វើការ   សំអាតផ្លូវ សាធារណៈ ក្នុង  ខេត្ត Shaanxi នោះ បានសាយ ភាយ និងល្បីល្បាញជាខ្លាំង នៅក្នុងបណ្តាញសង្គមប្រទេសចិន ខណៈ កូនស្រី ដែលជាយុវសិស្ស វ័យក្មេង នៅឯអនុវិទ្យាល័យនោះ ក្រៅពី   ការ  សិក្សា  ក៏ដូចជា វិសម្សកាលពីការសិក្សា នាងបាន សំរេចចិត្ត​មួយជួយសម្រាលការងារ ស្រ្តីជាម្តាយ បោសសម្អាត នៅទីសាធារណៈ ខណៈការងារ​សំ អាតមួយនេះ​តម្រូវអោយធ្វើ បើទោះជាថ្ងៃឈប់សម្រាកក៏ដោយចុះ ។ ទន្ទឹមនឹងភាពល្បីល្បាញ ក៏ ដូចជាការសាទរខ្លាំង សកម្មភាព កតញ្ញ មានចំពោះម្តាយ និង  មិន  រើស អើងការងារម្តាយជាអ្នក សំអាតនៅទីសាធារណៈនោះ សង្គមអនឡាញ មានភាពភ្ញាក់ផ្អើល  និង  សរសើរ យុវសិស្ស  វ័យ ក្មេងរូបនេះ មិនដាច់ពីមាត់ ដោយអ្នកខ្លះ បង្ហោះឡើង   នូវ  ខមមិនផ្ទាល់ ខ្លួន អោយដឹងថា ចាប់ពី ពេលនេះទៅ នឹងជួយសម្រួលការងារម្តាយ អោយបានច្រើនជាងមុន ៕

WWF៖ សត្វ​ស្វា​កណ្តាស់ ត្រី​ចេះ​ដើរ ជា​សត្វ​អម្បូរ​ថ្មី​រកឃើញ​នៅ​ភ្នំ​ហិម៉ាឡៃ

ក្រុង​ញូវដេលី៖ សត្វ​ស្វា​ដែល​តែង​កណ្តាស់​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់ និង​ត្រី​ចេះ​ដើរ​ស្ថិត​នៅ​ក្នុង​ចំណោម​អម្បូរ​សត្វ​ដែល​ទើប​រក​ឃើញ​ថ្មី​ មាន​ជាង ២០០ ប្រភេទ​នៅ​ព្រៃ​ភាគ​ខាង​កើត​នៃ​ភ្នំ​ហេមពាន្ត​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ មក​នេះ។ ​បើ​យោង​តាម​ក្រុម​អភិរក្ស​នៃ​អង្គការ WWF បាន​ចេញ​ផ្សាយ​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ។

អង្គការ WWF បាន​ចង​ក្រង​ការ​ស្ទង់មតិ​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ដែល​បាន​ ស្រាវជ្រាវ​រក​ឃើញ​សត្វព្រៃ​នៅ​ទូទាំង​ប្រទេស​ ​ប៊ូតាន់ ​នៅ​ភាគ​ឦសាន​ ឥណ្ឌា នេប៉ាល់ ភាគ​ខាង​ជើង​ មីយ៉ាន់ម៉ា និង​ភាគ​ខាង​ត្បូង​តំបន់​ទីបេ ដោយ​មាន​បំណង​ដើម្បី​បង្កើន​ការ​យល់​ដឹង​នៃ​ការ​ប្រឈម​មុខ​ទៅ​នឹង​តំបន់​ ទទួល​រង​ការ​គម្រាម​កំហែង​ផ្សេង​ៗ​។

អង្គការ​ដែល​ធ្វើ​ការ​កិច្ចការ​អភិរក្ស WWF បាន​រាប់​បញ្ចូល​សត្វ​ប្រភេទ​ថ្មី​ដូច​ជា «ត្រី​រ៉ស់​ពណ៌​ខៀវ​ចេះ​ដើរ» ដែល​អាច​ដក​ដង្ហើម​ក្នុង​ខ្យល់​អាកាស​ខាង​ក្រៅ​បាន​ អាច​រស់​នៅ​លើ​ដី​គោក​បាន​បួន​ថ្ងៃ និង​អាច​ត្បុល​លូន​លើ​ដី​បាន​រហូត​ដល់​ទៅ ៤០០ ម៉ែត្រ​សម្រាប់​ដី​សើម​។

«ត្រី​រ៉ស់​ពណ៌​ខៀវ​ចេះ​ដើរ» ដែល​អាច​ដក​ដង្ហើម​ក្នុង​ខ្យល់​អាកាស​ខាង​ក្រៅ​បាន​ អាច​រស់​នៅ​លើ​ដី​គោក​បាន​បួន​ថ្ងៃ និង​អាច​ត្បុល​លូន​លើ​ដី​បាន​រហូត​ដល់​ទៅ ៤០០ ម៉ែត្រ​សម្រាប់​ដី​សើម​។

ក្នុង​នោះ​សត្វ​ផ្សេង​ទៀត​រួម​មាន​ពស់វែក​ពណ៌​សប្បុរ​លម្អ​ដោយ​ពណ៌​ក្រហម លឿង និង​ទឹកក្រូច ហាក់​បី​ដូចជា​ គ្រឿង​អលង្ការ​មួយ​ប្រភេទ ត្រី Dracula ទឹក​សាប ដែល​មាន​ចង្កូម និង​ដើម​ចេក ៣ ប្រភេទ​ថ្មី​ទៀត​មិន​ធ្លាប់​មាន​ពី​មុន។

ពស់វែក​ពណ៌​សប្បុរ​លម្អ​ដោយ​ពណ៌​ក្រហម លឿង និង​ទឹកក្រូច ហាក់​បី​ដូចជា​គ្រឿង​អលង្ការ​មួយ​ប្រភេទ។

ការ​សិក្សារ​ទៅ​លើ​ព្រៃ​ភាគ​ខាង​ជើង​នៃ​ប្រទេស​មីយ៉ាន់ម៉ា ក្នុង​ឆ្នាំ ២០១០ អ្នក​វិទ្យាសាស្ដ្រ​បាន​ពើប​ប្រទះ​សត្វ​ស្វា​សម្បុរ​ខ្មៅ-ស មាន​ច្រមុះ​សើយ​ផ្ងារ​ត្រឡប់​ក្រោយ ដែល​បណ្តាល​ឲ្យ​សត្វ​ស្វា​ប្រភេទ​នេះ​វា​តែង​តែ​កណ្តាស់​នៅ​ពេល​ដែល​មាន​ ភ្លៀង​ធ្លាក់។

នៅ​រៀង​រាល់​ថ្ងៃ​ធ្លាក់​ភ្លៀង​ពួក​វា​តែង​តែ​អង្គុយ​ឳន​ក្បាល​ដាក់​ ចន្លោះ​រវាង​ជង្គង់​ទាំង​ពីរ​របស់​ពួក​វា ដើម្បី​ការពារ​មិន​ឲ្យ​ទឹក​ភ្លៀង​ធ្លាក់​ចូល​ច្រមុះ​ដែល​ខើច​ខ្លី ដោយសារ​សើយ​មក​ក្រោយ​។

អម្បូរ​សត្វ​ថ្មី​ដែល​ត្រូវ​បាន​រក​ឃើញ ២១១ ប្រភេទ​ចន្លោះ​ពី​ឆ្នាំ ២០០៩ ដល់ ២០១៤ បូក​បញ្ចូល​ទាំង​ប្រភេទ​រុក្ខ​ជាតិ​ថ្មីៗ​ ១៣៣​ប្រភេទ ដែល​ក្នុង​នោះ​មាន​ផ្កាអ័រគីដេ, ត្រី ២៦​ប្រភេទ សត្វ​ឆ្អឹង​កង​ថ្មី ១០ប្រភេទ, សត្វ​ឥត​ឆ្អឹង​ខ្នង ៣៩ប្រភេទ, សត្វ​ល្មូន​ថ្មី ១ប្រភេទ, សត្វ​ស្លាប ១ប្រភេទ និង​ថនិក​សត្វ​អម្បូរ​ថ្មី ១ប្រភេទ​ផង​ដែរ៕

 

កូនប្រុស​ថាក់​ស៊ីន ផ្តល់រ​ង្វាន់់ $២០​ ម៉ឺន​ដល់​ក្រុមប៉ូលិស​សម្រាប់​ការស៊ើបអង្កេត​

លោក​ផាន​ថង​តេ ស៊ីណា​វ៉ា​ត្រា (​ស្តាំ​) ជាមួយ​ម្តាយ លោកស្រី ភូ​ចា​ម៉ាន មកដល់​សាលាឧទ្ធរណ៍​ក្រុង​បាងកក កាលពី​ខែសីហា ឆ្នាំ​២០១១​។

ក្រុង​បាងកកៈ កូនប្រុស​របស់​នាយក​រដ្ឋមន្ត្រី ថៃ​ដែល​ត្រូវគេ​បណ្តេញ​ចេញពី​អំណាច​លោក​ថាក់​ស៊ីន ស៊ីណា​វ៉ា​ត្រា បានផ្តល់​ឲ្យ​ក្រុមប៉ូលិស​នូវ​ប្រាក់រង្វាន់​ជិត ២០​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​ការស៊ើបអង្កេត​របស់​ពួកគេ​ចំ​​ពោះ​ការផ្ទុះ​សម្លាប់​មនុស្ស​ច្រើន​ នៅ​ក្រុង​បាងកក បន្ទាប់ពី​ក្រុម​អាជ្ញាធរ បាន​ប្រកាស​ថា ជន​សង្ស័យ​ទីមួយ​ដែល​បាន​ចាប់ខ្លួន គឺជា​អ្នក​ដាក់​គ្រាប់បែក​នោះ​។​

​ការ​វាយ​ប្រហារ​ពុំ​ធ្លាប់​មាន​ពី ខែ​សីហា នៅឯ​ទីសក្ការៈ​អេ​រ៉ា​វ៉ាន់ ក្នុង​សង្កាត់​ពាណិជ្ជកម្ម​ដ៏​មមា​​ញឹក​មួយ បានសម្លាប់​មនុស្ស​ ២០ នាក់ ភាគ​ច្រើន​ជា​អ្នក​ទេសចរ​ចិន ដោយ​គូសបញ្ជាក់​ពី​ការ​បរា​​ជ័យ​ថ្មី​មួយ​ចំពោះ​មុខមាត់​ប្រ​​ទេស​នេះ ក្នុងនាម​ជា​ឋានសួគ៌​វិស្សមកាល បន្ទាប់ពី​រដ្ឋប្រហារ​យោធា​ពី​ឆ្នាំមុន និង​ការតវ៉ា​តាម​ដងផ្លូវ​ជាច្រើន​ខែ​។​

​ប្រាក់​រង្វាន់​ពី លោក​ផាន​ថង​តេ​ស៊ីណា​វ៉ា​ត្រា​ជា​កូន​ប្រុស​ច្បង​នៃ មេដឹក​នាំ​ប្រជា​និយម កើត​មាន បន្ទាប់ពី​ក្រុមប៉ូលិស​ថៃ បានផ្តល់​ប្រាក់​រង្វាន់​ដល់​ក្រុម​មន្ត្រី​ខ្លួន​ប្រមាណ​ជា​៨,៤​ម៉ឺន​ ដុល្លារ​អាមេរិក សម្រាប់​ការចាប់ខ្លួន​ជនសង្ស័យ​ដាក់​គ្រាប់បែក​ពីរ​សប្តាហ៍​បន្ទាប់ពី​ ការផ្ទុះ​គ្រាប់បែក​នោះ​។​

​នៅក្នុង​ការ​បង្ហោះ​តាម​ហ្វេ​ស​​ប៊ុ​ក​របស់ខ្លួន លោក​ផាន​ថង​តេ បានប្រកាសថា​៖ «​ក្រុម​ខ្ញុំ បាន​​ប្រគល់​ប្រាក់​ ៧ ​លាន​បាត ​(១៩,២ ម៉ឺន​ដុល្លារ​) ​ទៅដល់​ទីស្នាក់ការ​ប៉ូលិស​ជាតិ​ដើម្បី​លើកស្ទួយ​ស្មារតី​ក្រុមមន្ត្រី​»​។​

​ប្រមុខ​ប៉ូលិស​ជាតិ​ថៃ លោក Jakthip Chaikinda បាន​បញ្ជាក់ថា ប្រាក់​នោះ ត្រូវបាន​ទទួល​ហើយ ដោយ​ប្រាប់​ក្រុម​អ្នក​កាសែត​ពីថ្ងៃ​អាទិត្យ​ថា ចំនួន​នោះ ត្រូវ​បាន​គូស​បញ្ជាក់​សម្រាប់ ក្រុមមន្ត្រី​ប៉ូលិស ដែល​បាន​ចូលរួម​ក្នុងការ​ស៊ើប​អង្កេត និង​អ្នក​ដែល​បានផ្តល់​រាល់​ព័ត៌មាន​។​

ភ្លាមៗ​នេះ គេ​មិន​ច្បាស់​ថា​តើ សមាជិក​សាធារណៈ​នឹង​ទទួលបាន​ចំណែក​សម្រាប់​ព័ត៌មាន​ឬ ទេ​? ប្រាក់រង្វាន់​ពី​ប៉ូលិស​មុននេះ គឺ​ត្រូវបាន​បម្រុង​សម្រាប់តែ​មន្ត្រី ខណៈ​ក្រុមមន្ត្រី បាន​និយាយថា មិនមាន​ការជូនដំណឹង​ពីសា​ធា​​រណ​ជន​នោះទេ​៕

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
600
923
4540338