"បែកការណ៍" យន្តហោះ រុស្ស៊ី KGL9268 ផ្ទុះឆេះ ខ្ទេច ជា ២ បំណែក តាំងពីលើ លំហ អាកាស មុនធ្លាក់ដល់ដី
- សេចក្ដីលម្អិត
- ចេញផ្សាយនា ច័ន្ទ, 02 វិច្ឆិកា 2015 10:27
- និពន្ធដោយ camnews
ព័ត៌មានអន្តរជាតិ ៖ យន្តហោះក្រុមហ៊ុនអាកាសចរណ៍ រុស្ស៊ី ដែលបានធ្លាក់នៅភាគកណ្តាលឧបទ្វីប Sinai ប្រទេសអេហ្ស៊ីប សម្លាប់មនុស្ស ទាំងអស់គ្មានសល់ សរុប ២២៤ នាក់នោះ គឺបានផ្ទុះឆេះខ្ទេច ជាបំណែកតាំងពីលើលំហអាកាសមកម្ល៉េះ នេះបើយោងតាមការគូសបញ្ជាក់ ពីមន្រ្តីប្រទេសរុស្ស៊ី ។
លោក Victor Sorochenko ប្រធានគណកម្មការ អាកាសចរណ៍ ស៊ីវិល អន្តររដ្ឋ ប្រទេសរុស្ស៊ី អោយ ដឹងថា វាដូចជាលឿនពេកហើយ ពាក់ព័ន្ធ នឹងការ សន្មត់នៃមូលហេតុធ្លាក់ យន្តហោះ KGL9268 កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ។ លោកគូសបញ្ជាក់ដល់ ក្រុមអ្នកយកព័ត៌មានអោយដឹងថា បំណែក យន្តហោះធ្លាក់ ត្រូវបានគេរកឃើញ ពាសពេញផ្ទៃដី ២០ គ.ម ការ៉េ នៃតំបន់ ភាគកណ្តាល ឧបទ្វីប Sinai ។ មកដល់បច្ចុប្បន្នភាព សាកសពមនុស្ស ១៦៣ នាក់ ត្រូវបានគេរកឃើញហើយ ។
ក្រោយពីទស្សនកិច្ចដោយផ្ទាល់ ទៅ កាន់ ទីតាំង កើតហេតុ ធ្លាក់ យន្តហោះ នៅជិតភូមិ Hasana លោក Sorochenko បំភ្លឺអោយដឹងថា សញ្ញាណ ទាំងអស់ បង្ហាញពីការពិតជាក់ស្តែង ដែលថា យន្ត ហោះបានផ្ទុះឆេះ និងខ្ទេចជាបំណែក តាំងពីមានវត្តមាននៅលើលំហអាកាសរយៈកំពស់ខ្ពស់ ។
ប្រធានគមនាគមន៍ដែនអាកាសប្រទេសរុស្ស៊ីលោក Aleksandr Neradko អោយដឹងថា ក្រុមជី ហាត ដែលមានទំនាក់ទំនងស្អិតរមួតជាមួយនឹង ក្រុមរដ្ឋ អ៊ីស្លាម ជ្រុលនិយម ISIS នោះ បានធ្វើសេចក្តី ប្រកាស អះអាងនៅលើបណ្តាញសង្គម ថាខ្លួនពិតជា បានវាយប្រហារ ទម្លាក់ យន្តហោះក្រុមហ៊ុន អាកាសចរណ៍ រុស្ស៊ី ជើងហោះហើរ KGL9268 ពិត ប្រាកដមែន ប៉ុ ន្តែ នាយករដ្ឋ មន្រ្តី ប្រទេស អេ ហ្ស៊ីប លោក Sharif Ismail លើកឡើងអោយដឹងថា ក្រុមអ្នកជំនាញ ធ្វើអំណះអំ ណាងអោយដឹងថា យន្តហោះ ពិតជាមិនអាចបាញ់ទម្លាក់ ខណៈពេលដែល ហោះ នៅ រយៈកំពស់ ខ្ពស់ ៩៤៥០ម៉ែត្រ បាននោះទេ ពោល ជារយៈកំពស់ខ្ពស់ហួសសមត្ថភាពនៃអាវុធរបស់ក្រុមជីហាត ដែលកំពុងតែប្រើ ប្រាស់ នៅក្នុងតំបន់ ឧបទ្វីប ។ ដោយឡែក ប្រធានាធិបតី លោក Abdul Fattah al-Sisi លើកឡើង ថ្ងៃអាទិត្យកន្លងទៅនេះ អោយដឹងថា ការស៊ើបអង្កេត ពីមូលហេតុធ្លាក់ មានភាព ស្មុគស្មាញ ដូច្នេះ ដើម្បីសន្មត់ មូលហេតុធ្លាក់ ហោចណាស់ ក៏ត្រូវការពេលវេលាជាង ១ខែ ។
គួររំឮកថា យន្តហោះក្រុមហ៊ុនអាកាសចរណ៍ រុស្សី KGL9268 បាន ធ្លាក់ចុះ នាព្រឹកព្រលឹមថ្ងៃសៅរ៍ កន្លងទៅនេះ បន្ទាប់ពីហោះហើរ ចាកចេញពីរមណីយដ្ឋាន Sharm el-Sheikh ហោះទៅកាន់ ទីក្រុង St Petersburg ប្រទេស រុស្ស៊ី ។ មន្រ្តីគូសបញ្ជាក់ ក្នុងលក្ខខ័ណ្ឌ សុំមិនបញ្ចេញ ឈ្មោះអោយដឹងថា យន្តហោះបានខ្ទេចជា ២ បំណែក នៅលើលំហអាកាស ដោយមួយផ្នែក បាន ផ្ទុះឆេះ និង មួយផ្នែក ទៀតធ្លាក់ចុះបុកបំណែកថ្ម ផ្ទុះឆេះតែម្តង៕
ផ្ទុះ មតិរិះគន់ ក្រោយ អាជ្ញាធរ ប្រកាស បិទ ប្រព័ន្ធទូរគមនាគមន៍ ២ ថ្ងៃ ក្រោមហេតុផល ខ្លាចភារវកម្ម
- សេចក្ដីលម្អិត
- ចេញផ្សាយនា ច័ន្ទ, 26 តុលា 2015 09:50
- និពន្ធដោយ postkhmer
ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរ ទូរគមនាគមន៍ ប៉ាគីស្ថាន ឬ Pakistan Telecommunication Authority (PTA) ចេញសេចក្តីប្រកាសជាផ្លូវការ បិទការចរាចរណ៍ ប្រព័ន្ធទូរគមនាគមន៍ តាមបណ្តាខេត្តមួយ ចំនួននៅក្នុងប្រទេសរួមមានដូចជា Karachi, Lahore, Quetta, Peshawar និង ខេត្ត Haiderabad រយៈពេល ២ ថ្ងៃពេញ ថ្ងៃ សុក្រ សៅរ៍ ទី ២៣ ទី ២៤ ខែ តុលា ឆ្នាំ ២០១៥ ចំពេលដែលមានការប្រា រព្ធកម្មវិធីបុណ្យជាតិ Ashura ។
អាជ្ញាធរ ក្នុងស្រុក ចេញសេចក្តីថ្លែងការណ៍អោយដឹងថា សេវាទូរស័ព្ទ ត្រូវបានបិទ នៅតាមបណ្តា ស្រុកច្រើនដល់ទៅ ៦៨ ស្រុក មកពីទូទាំងប្រទេស ប៉ាគីស្ថាន យោង តាមសំណើ នៃសេចក្តីប្រ កាស ជាផ្លូវការ បិទការចរាចរណ៍ ប្រព័ន្ធទូរគមនាគមន៍ ពី រដ្ឋាភិបាល ។ ក្នុងចំណោម ៦៨ ស្រុក ដែលប្រព័ន្ធទូរស័ព្ទ រងនូវការបិទជាបណ្តោះអាសន្ននោះរួមមានដូចជា ៣៤ ស្រុកមកពីខេត្ត Pun - jab ៨ ស្រុកមកពីខេត្ត Sindh ១៥ ស្រុកមកពីខេត្ត KP ៣ស្រុក មកពីខេត្ត Balochistan ១ស្រុក មក ពី ខេត្ត Gilgit Baltistan និង ៧ ស្រុក មកពីខេត្ត Azad Kashmir ។
ហេតុផលចម្បង នៃការព្រួយបារម្ភ ទៅ លើ បញ្ហា សន្តិសុខ សុវត្ថិភាព អំឡុង បុណ្យជាតិ បុណ្យ សាសនា ម៉ូស្លឹម Ashura ញ៉ាំងអោយរដ្ឋាភិបាល ធ្វើសេចក្តីប្រកាស បិទប្រព័ន្ធទូរគមនាគមន៍ រយៈ ពេល ២ ថ្ងៃ ព្រោះថា ទូរស័ព្ទដៃ គឺជា ចលករដ៏មានប្រសិទ្ធភាព សម្រាប់ ភារវករ ចាប់ប្រតិបត្តិការ អំពើភារវកម្មរបស់ខ្លួន ដោយប្រើប្រាស់ ប្រព័ន្ធទូរស័ព្ទ និង ទូរស័ព្ទដៃ ធ្វើជា Device បំផ្ទុះគ្រាប់បែក អត្តឃាតជាដើម ។ ពាក់ព័ន្ធនឹងសេចក្តីប្រកាស បិទ ប្រព័ន្ធទូរគមនាគមន៍ រយៈពេល ២ ថ្ងៃឆ្នាំនេះ នាំមកនូវ ការផ្ទុះឡើង មតិរិះគន់ជាខ្លាំង ពីគ្រប់រូបភាព គ្រប់ស្ថាប័ន ថាជា បិទសិទ្ធ សេរីភាព នៃការ រស់នៅ របស់ពលរដ្ឋ ប៉ាគីស្ថាន ។
គួររំឮកថា ២៣ តុលា ឆ្នាំ ២០១៥ គឺជាថ្ងៃទី ១០ នៃការប្រារព្ធ កម្មវិធីបុណ្យសាសនាម៉ូស្លឹម Ashura នៃរដូវបុណ្យ Muharram ពោលជាកម្មវិធីបុណ្យ នៃការ ធ្វើ ទណ្ឌកម្មខ្លួនឯង ដើម្បីសំដែងការគោរព ចំពោះព្រះ ៕
ចាក់សារជាតិគីមី "ក្រៀវ" សម្លាប់ចោល លឹង្គ បុរស បើហ៊ានរំលោភ អនិតិជន
- សេចក្ដីលម្អិត
- ចេញផ្សាយនា ព្រហស្បតិ៍, 22 តុលា 2015 09:56
- និពន្ធដោយ camnews
ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី ប្រទេស ឥណ្ឌូនេស៊ី ឆាប់ៗខាង មុខនេះ នឹងចុះហត្ថលេខាលើអនុក្រឹត្យ អនុញ្ញាតអោយមានការប្រើប្រាស់ សារជាតិគីមី "ក្រៀវ" ដែលជាការដាក់ទណ្ឌកម្ម ទៅ លើជនជាប់ចោទ ចាប់រំលោភ អនិតិជន នេះបើយោងតាមការគូសបញ្ជាក់ដោយផ្ទាល់ពីសំណាក់ អគ្គរដ្ឋអាជ្ញាថ្នាក់ជាតិ ឥណ្ឌូនេស៊ី បន្ទាប់ពីរឿងក្តីរំលោភអនិតិជន ចេះតែកើនឡើង ជាបន្តបន្ទាប់
ឥណ្ឌូនេស៊ី នឹងចូលរួមបណ្តាប្រទេសមួយចំនួនផ្សេងទៀត រួមមានដូចជា ប៉ូឡូញ រុស្ស៊ី Estonia ក៏ដូចជា បណ្តារដ្ឋមួយចំនួនផ្សេងទៀត នៅអាមេរិក អនុញ្ញាតអោយមានការដាក់ទណ្ឌកម្មប្រការ នេះ ចាក់សារជាតិគីមី "ក្រៀវ" ។ ឆ្នាំ ២០១១ កូរ៉េខាងត្បូង គឺជាប្រទេស តែ មួយគត់ និងដំបូងគេ នៅក្នុងទឹកដីអាស៊ី អនុញ្ញាតអោយមានការដាក់ទណ្ឌកម្ម ចាក់សារជាតិគីមី "ក្រៀវ" ។
អគ្គព្រះរាជអាជ្ញា លោក H M Prasetyo បំភ្លឺអោយដឹង បន្ទាប់ពី ជួបប្រជុំ គណៈ រដ្ឋមន្រ្តី នាវេលា ល្ងាចថ្ងៃអង្គារនេះ ថា ៖ ពួកយើងមានការព្រួយបារម្ភជាខ្លាំង អំពីបទឧក្រិដ្ឋចាប់រំលោភ អនិតិជន ដែលកើនឡើងដល់កម្រិតមួយ គួរអោយព្រួយបារម្ភ ។ លោក បន្ថែមអោយដឹងថា ៖ នឹងមានការ អនុម័តការដាក់ទោសកាន់តែខ្លាំងបន្ថែមទៀត ប្រឆាំងនឹងជនដៃដល់ ដើម្បីជាការដាស់តឿន និង ក្រឿនរំលឹកអោយពួកគេគិតអោយច្បាស់មុននឹងធ្វើអ្វីមួយ ។
ចាក់សារជាតិគីមី "ក្រៀវ" គឺជាការចាក់ សារជាតិ គីមី អ័រមូន ភេទ ស្រ្តី ចូលទៅក្នុងអង្គជាតិ បុរស (អវយវៈភេទ បុរស) ឈានទៅសម្លាប់ មេជីវិត ឬ អវយវៈភេទ របស់តែម្តង ដោយសម្រេច បាននូវការលប់បំបាត់ចំណង់ផ្លូវភេទ ៕
អង់គ្លេស-ចិន កាន់តែអាចពឹងពាក់គ្នាទៅវិញទៅមក
- សេចក្ដីលម្អិត
- ចេញផ្សាយនា សៅរ៍, 24 តុលា 2015 10:48
- និពន្ធដោយ postkhmer
នាយករដ្ឋមន្ត្រី កាមេរ៉ុន (ស្តាំ) និងលោក ស៊ី ជីនភីង បន្ទាប់ពីការប្តូរកុងត្រាក្នុងជំនួបពាណិជ្ជកម្ម។
ក្រុងឡុងដ៍ៈ ប្រធានាធិបតីចិនលោក ស៊ី ជីនភីង បានថ្លែងថាចិន និងអង់គ្លេសគឺកាន់តែអាចពឹងពាក់គ្នាទៅវិញទៅមកខ្លាំងឡើងហើយ ហើយលោកជឿជាក់ថាប្រទេសទាំងពីរអាចនាំយកទំនាក់ទំនងទ្វេភាគីរបស់ ពួកគេទៅកាន់កម្រិតខ្ពស់ថ្មី ខណៈលោកថ្លែងទៅកាន់ក្រុមអ្នកនយោបាយ និងក្រុមអ្នកធ្វើច្បាប់អង់គ្លេសនៅក្រុង Westminster នៅថ្ងៃទីបីនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ ៤ ថ្ងៃរបស់លោកទៅចក្រភពអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍ដែលសំខាន់លើ ការពង្រឹងសេដ្ឋកិច្ចហើយបោះបង់ចោលបញ្ហាកង្វល់ខាងសិទ្ធិមនុស្ស។
ប្រសាសន៍របស់លោក ស៊ី បានទាក់ទាញការសរសើរដ៏ពេញលេញពីក្រុមអ្នកធ្វើច្បាប់អង់គ្លេសមួយ ថ្ងៃបន្ទាប់ពីប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរជា ប្រវត្តិសាស្ត្រមួយលើគម្រោងដែលដឹកនាំដោយក្រុមហ៊ុនថាមពលយក្សបារាំង EDF ក្នុងតម្លៃ ៤០ ពាន់លានផោន (៦២ ពាន់លានអឺរ៉ូ)។
ប្រធានាធិបតីចិនរូបនេះ និងភរិយា ផេង លីយួន ត្រូវបានស្វាគមន៍ដ៏កក់ក្តៅមកកាន់ចក្រភពអង់គ្លេសក្នុងអំឡុងពេល ពិធីស្វាគមន៍ដ៏អធិកអធមមុនពេលចូលរួមពិធីលាងសាយភោជន៍ថ្នាក់រដ្ឋ មួយនៅរាជវាំងបាក់ឃីងហែមដែលរៀបចំដោយមហាក្សតិ្រយានី អេលីហ្សាប៊ែតទីពីរ។
ក្នុងនាមជាសហគមន៍ដើម្បីផលប្រយោជន៍រួមចិន និងអង់គ្លេសកាន់តែជិតស្និទ្ធនឹងគ្នាជាងពេលណាៗទាំងអស់ជាសារមួយ ដែលលោក ស៊ី បានផ្តល់ជូនសភាអង់គ្លេសទាំងពីរដែលមានមនុស្សជាង ៥០០ នាក់ចូលរួមស្តាប់ដែលក្នុងនោះមានទាំងអ្នកតំណាងមកពីគ្រួសារ រាជវង្ស នាយករដ្ឋមន្ត្រី ដេវីដ កាមេរ៉ុន និងមេដឹកនាំបក្សពលករលោក Jeremy Corbyn ផងដែរ។
លោក ស៊ី បានថ្លែងថា៖ «ចក្រភពអង់គ្លេសគឺជាមហាអំណាចលោកខាងលិចទីមួយដែលទទួលស្គាល់ សាធារណរដ្ឋប្រជាមានិតចិន និងជាសមាជិកសហភាពអឺរ៉ុបទីមួយដែលបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ទូលំទូលាយជាមួយចិន។ ចក្រភពអង់គ្លេសក៏ជាមជ្ឈមណ្ឌលពាណិជ្ជកម្មប្រាក់យន់នាំមុខបន្ទាប់ពី ហុងកុង។ ចក្រភពអង់គ្លេសមាននិស្សិតចិន និងវិទ្យាស្ថានខុងជឺច្រើនជាងរដ្ឋសហភាពអឺរ៉ុបជាច្រើនទៀត។ លើសពីនោះចក្រភពអង់គ្លេសជាប្រទេសលោកខាងលិចទីមួយដែលចេញប័ណ្ណ បំណុលប្រាក់យន់ និងជាប្រទេសលោកខាងលិចធំដំបូងដែលបានដាក់ពាក្យសុំចូលជាសមាជិក ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី»។
លោក ស៊ី ជីនភីង លើកកែវជាមួយទ្រង់ អែនទ្រូ (ឆ្វេង) បន្ទាប់ពីថ្លែងសុន្ទរកថាក្នុងពិធីជប់លៀងថ្នាក់រដ្ឋចិន។
លោក ស៊ី បានសង្កត់ធ្ងន់ថា៖ «វាពិតជាត្រឹមត្រូវណាស់ដែលត្រូវនិយាយថា ចិន និងចក្រភពអង់គ្លេស គឺអាចពឹងអាស្រ័យគ្នាទៅវិញទៅមកកាន់តែកើនឡើង និងកំពុងក្លាយជាសហគមន៍នៃផលប្រយោជន៍រួមមួយ»។
ដោយស្រង់សម្តី សេកស្ពៀរ ក៏ដូចជាពាក្យទំនៀមបុរាណចិនលោក ស៊ី បានជំរុញឲ្យប្រទេសទាំងពីរបើកទំព័រសករាជថ្មីនៃទំនាក់ទំនង កាន់តែរឹងមាំ។
លោកបានថ្លែងបន្តថា៖ «សេកស្ពៀរ សរសេរថាអ្វីដែលបានកន្លងទៅគឺជាការផ្តើម។ យើងកំពុងស្ថិតក្នុងយុគសម័យនៃការស្វែងរកសន្តិភាព និងការអភិវឌ្ឍ។ វាក៏ជាយុគសម័យមួយដែលរដ្ឋទាំងឡាយត្រូវតែជួបបញ្ហាប្រឈម និងធ្វើការរួមគ្នា។ ដូចជាសុភាសិតចិនមួយនិយាយថាគ្មានភ្នំណាមួយខ្ពស់ឡើងមិនដល់ទេ ហើយក៏គ្មានមហាសមុទ្រណាដែលជ្រៅទៅមិនដល់ដែរ»។
លោក ស៊ី បានគូសបញ្ជាក់ថា៖ «យុគសម័យថ្មីនេះអាចជួយឲ្យយើងទាំងពីររួមដៃគ្នា និងឆ្ពោះទៅមុខដោយចេញពីចំណុចចាប់ផ្តើមថ្មីមួយនៃភាពជាដៃគូ យុទ្ធសាស្ត្រទូលំទូលាយរបស់យើងនេះ»។
លោក Geoffrey Clifton-Brown សមាជិកសភាជាន់ទាបបាននិយាយថា៖ «ខ្ញុំធ្លាប់បានស្តាប់សុន្ទរកថាពិសេសជាច្រើនក្នុងនាមជាសមាជិកសភា ២៣ ឆ្នាំ។ ខ្ញុំគិតថានេះគឺជាសុន្ទរកថាមានគំនិតពិសេស និងល្អបំផុត។ ឃ្លាចុងក្រោយគឺសំខាន់ខ្លាំងណាស់ដែលទំនាក់ទំនងរបស់យើងកំពុង កើនឡើង និងកាន់តែស៊ីជម្រៅ។ ពិតជារឿងសំខាន់ណាស់»។
លោក Nathanael Ming-Yan Wei សមាជិកសភាជាន់ខ្ពស់បាននិយាយថា៖ «សុន្ទរកថានេះគឺត្រូវបានថ្លឹងថ្លែងយ៉ាងល្អដោយសង្កត់ធ្ងន់ពី ប្រវត្តិសាស្ត្រយូរលង់នៃប្រទេសទាំងពីរ និងប្រព័ន្ធរបស់យើង។ មានការចាប់អារម្មណ៍ដ៏សម្បើមនៅក្នុងសភា និងនៅចក្រភពអង់គ្លេសហើយវាជាការចាប់ផ្តើមដ៏អស្ចារ្យ»។
ប្រព័ន្ធផ្សព្វផ្សាយចិនពីថ្ងៃព្រហស្បតិ៍ក៏បានសរសើរដំណើរ ទស្សនកិច្ចរបស់លោកស៊ីទៅអង់គ្លេសដែរ ដោយគ្រប់ទំព័រមុខកាសែតបានសរសេរពីជោគជ័យនៃទស្សនកិច្ចនោះដោយ ផ្ទុយពីការចោទប្រកាន់ដែលថាក្រុងឡុងដ៍បានលក់ក្បាលឲ្យប្រទេសយក្ស អាស៊ីនេះ។
ទំព័រកាសែតទូទាំងប្រទេសបានបោះពុម្ពរូបភាពដ៏ចែងចាំងរបស់លោកស៊ី និងស្ត្រីទីមួយ ផេង លីយួន ជាមួយក្រុមអ្នកនយោបាយ និងក្រុមគ្រួសាររាជវង្សដែលកំពុងបង្ហាញពីភាពស្តុកស្តម្ភនូវអ្វី ដែលបណ្តារដ្ឋាភិបាលទាំងឡាយបានពណ៌នាថាជា «សករាជមាសថ្មី» រវាងប្រទេសទាំងពីរ៕
"Obama ចិន" ពីសន្តិសុខរោងចក្រ មកជា តារាល្បី ស៊ីថ្លៃ ដល់ទៅ ១៥០០ ដុល្លារ ត្រឹមតែ ១០នាទី
- សេចក្ដីលម្អិត
- ចេញផ្សាយនា ពុធ, 21 តុលា 2015 09:21
- និពន្ធដោយ camnews
ព័ត៌មានអន្តរជាតិ ៖ ខាងក្រោមនេះ គឺជាបេក្ខជន ម្នាក់ ហ៊ានស៊ីថ្លៃ ដល់ទៅ ១៥០០ដុល្លារ ក្នុងរយៈ ពេល ត្រឹមតែ ១០ នាទី ក្នុងការដើរតួ សម្តែងជា ប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា នៅតាមកម្មវិ ធីផ្លូវការផ្សេងៗ។ ស្ថិតនៅក្នុងវ័យ ២៩ ឆ្នាំ បុរសជនជាតិចិន ដែលមានឈ្មោះថា Xiao Jiguo លោក គូសបញ្ជាក់យ៉ាងច្បាស់អោយដឹងថា លើកដំបូង នៅពេលដែល លោក កត់សម្គាល់បានថា លោក មានមុខស្រដៀងខ្លាំង លោក អូបាម៉ា គឺក្រោយការបោះឆ្នោត ឆ្នាំ ២០០៨ ។ លោក ផ្តល់ជាកិច្ចសម្ភា សន៍ដល់សារព័ត៌មាន NBC News អោយដឹងថា ៖ "ថ្ងៃមួយ ដោយសារតែ អាកាសធាតុក្តៅពេក ខ្ញុំ បាទក៏សម្រេចចិត្ត ទៅកាន់សក់ចេញ ដឹងអីថា មិត្តរួមការងារម្នាក់ ដែល យកចិត្តទុកដាក់ខ្លាំង ព័ត៌ មានបរទេស នៅសហរដ្ឋ នោះ និយាយប្រាប់ខ្ញុំថា មុខរបស់ឯង ដូចខ្លាំង នឹងមុខលោក អូបាម៉ា "។ ជាការពិត នៅពេលនោះ ខ្ញុំពិតជាមិនបានដឹងថា តើនរណាជា លោក អូបាម៉ា នោះទេ ។
សារព័ត៌មាន NBC News ចោទជាសំនួរ អំឡុងកិច្ចសម្ផាសន៍ ជាមួយ នឹង លោក Xiao ថា តើអ្វីជា បញ្ហាប្រឈមសម្រាប់លោក នៅពេលដែលក្លែងខ្លួនជា លោក អូបាម៉ា ? លោក Xiao បញ្ជាក់អោយ ដឹងថា បញ្ហាប្រឈមខ្លាំងបំផុតនោះគឺ ការនិយាយភាសាអង់គ្លេស ជាការពិត ភាសាអង់គ្លេសរបស់ ខ្ញុំបាទមិនអាចយកជាការបាននោះទេ តែអ្វីដែលអាចយកជាការបាននោះគឺ ទម្រង់មុខពិតរបស់ខ្ញុំ ដែលស្រដៀងខ្លាំង លោក អូបាម៉ា ព្រោះជាទម្រង់មុខពីកំណើត ពុំមានការវះកាត់អ្វីនោះទេ ។
លោក Xiao មានក្តីសង្ឃឹមថា ថ្ងៃណាមួយ លោកមានឱកាសបាន ជួប លោក អូបាម៉ា ពិតប្រាកដ ដើម្បីថ្លែងអំណរគុណ ។ លោក Xiao មានជំនឿជាក់អោយដឹងថា ពួកគេ ទាំងពីរនាក់ មាននិស្ស័យ ផ្សាភ្ជាប់នឹងគ្នា "ខ្ញុំគិតថា ពួកយើងពិតជាមានឧបនិស្ស័យជាមួយគ្នា ច្រើនជាងប្រភេទឈានដូចគ្នា ពួកយើងមានថ្ងៃកំណើតកៀកគ្នាជាខ្លាំង" ។ គួររំឮកថា លោក Xiao បានក្លាយជាតារាក្រោយពីចូល រួមក្នុងកម្មវិធីទូរទស្សន៍ ‘Chinese Dream Show’ កាលពី ៣ ឆ្នាំមុន មុនទទួលបានភាពល្បីល្បាញ ឈានទៅចាប់អាជីពជាតារាសម្តែង និងអ្នកក្លែងបន្លំ (បន្លំវត្តមានលោកអូបាម៉ា) លោក Xiao បម្រើ ការងារជាសន្តិសុខរោងចក្រអស់រយៈពេល ១០ ឆ្នាំមកហើយ ៕