jaukjeybanner

ក្រុម​ជំនួយ​ការ​លោក​ស្រី​​ ស៊ូជី អាច​ក្លាយ​ជា​ប្រធានាធិប​តី​ភូមា

ក្រុងណៃពិដោៈ វេជ្ជ​បណ្ឌិត​ម្នាក់ អតីត​អ្នក​បើកបរ​ម្នាក់ និង​ជំ​នួយការ​ផ្ទាល់​ម្នាក់ នាំ​មុខ​ក្រុម​អ្នកដែល​នឹង​មាន​លទ្ធភាព​ជ្រើសរើស​សម្រាប់​តំណែង​ ប្រធានាធិបតី​បន្ទាប់​របស់ ​មីយ៉ាន់ម៉ា ខណៈ​មេ​ដឹក​នាំលទ្ធិប្រ​ជាធិបតេយ្យ​លោក​ស្រី​អ៊ុង​សាន ស៊ូជី​ ស្វែងរក​អ្នកជំនិតម្នាក់​ដើម្បី​គ្រប់គ្រង​នៅត្រង់​កន្លែង​លោក​ស្រី។

លោក​ស្រី ស៊ូជី ​អាយុ ៧០ ឆ្នាំត្រូវ​បាន​រារំាង​មិន​កន់​តំ​ណែង​ ប្រធានាធិបតី​ ដោយ​រដ្ឋ​ធម្មនុញ្ញ​មួយ​ដែលបានបំ​ផ្លាញ​មហិ​ច្ឆតា​របស់​លោក​ស្រីក្នុង​ គោលបំណង​ដឹកនាំ​ប្រទេស​ចេញ​ពី​របប​យោធា​ជាច្រើនទស​វត្សរ៍។

ជំនួស​មក​វិញ ​លោក​ស្រី​បាន​បេ្តជ្ញា​គ្រប់គ្រង​ពីលើ​មេដឹកនាំ​បន្ទាប់​ ដោយ​បាន​អនុម័ត​ប្រព័ន្ធមួយ​ដ៏​មាន​សក្តា​នុ​ពល​ ដូច​លោក​មហាត្មះ​ គន្ធី ​របស់ឥណ្ឌា​ដែល​បាន​ប្រើឥទ្ធិពល​ខ្លាំងក្លា​ទៅ​លើ​រដ្ឋាភិបាល​របស់​បក្ស​នៅ​ ក្នុង​សភាថ្វី​បើ​មាន​តួនាទី​នៅក្នុង​រដ្ឋា​ភិបាល​ផ្លូវ​កា​រក្តី។

គណបក្ស​សម្ព័ន្ធ​ជា​តិ​ដើម្បីលទ្ធិ​ប្រជាធិប​តេយ្យ (NLD ) ទទួល​បានជ័យ​ជម្នះ​យ៉ាងខ្ទរខ្ទារ​ក្នុង​ការបោះ​ឆ្នោត​កាលពី​ខែ​វិច្ឆិកា គឺជាការ​គាំទ្រ ​ដោយ​ផ្ទាល់​សម្រាប់​ម្ចាស់​មេដាយ​សន្តិភាព​ដែល​ជា​តារា​នៃ​ចលនា​លទ្ធិ​ ប្រជាធិបតេយ្យ​របស់ប្រ​ទេស​នេះ។

គណបក្ស NLD គ្រោង​តែងតាំង​បេក្ខជន​ម្នាក់ ដើម្បី​ជំនួស ប្រធានា​ធិបតី​ថេន​ សេន​ ដែល​ផុត​អាណត្តិ​នៅឯ​ជំនួប​មួយ​នៅ​ក្នុងសភា​នៅថ្ងៃ​ព្រហស្បតិ៍។

ឈ្មោះ​សរុប ៣ នាក់​ នឹង​ត្រូវ​ដាក់ជូន​ ម្នាក់ត្រូវ​ជ្រើសរើស​ចេញ​ពីសភា​ និង​នៅ​ក្នុង​សភាជាន់ទាប​ និង​សភា​ជាន់ខ្ពស់​ និងម្នាក់​ទៀត​ត្រូវជ្រើស​រើស​ចេញ​ពីទាហាន​គ្មាន​កា​របោះ​ឆ្នោត ដែល​ត្រូវ​បាន​ផ្តល់​មួយភាគ​នៃអាសនៈ​ទាំងអស់​នៅ​ក្រោម​រដ្ឋធម្ម​នុញ្ញ​ដែល​ ពួកគេ​បាន​សរសេរ។ ប៉ុន្តែ​ ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខមុន​នឹង​ជ្រើសរើស​ សាធារណជន​ នៅ​តែស្ថិត​នៅ​ភាព​ងងឹត​ឈឹង​ជុំ​វិញ​ក្រុម​បេក្ខ​ជន​ទាំងអស់​។

ភាព​មិនប្រាកដ​ប្រជា​បានបង្ក​ឲ្យ​មានការ​ប៉ាន់​ស្មានយ៉ាង​ច្រើន​ ដោយ​មានបញ្ជី​ឈ្មោះ​នៃ​លទ្ធភាព​ឥស្សរជន​នៅ​ក្នុង​នោះ​មាន អតីត​អ្នក​បើក​របស់​លោក​ស្រីស៊ូជី វេជ្ជបណ្ឌិត​ប្រចំា​គ្រួសារ​របស់​លោកស្រី និង​អតីត​ជំនួយ​ការ​ផ្ទាល់​របស់លោក​ស្រី។

របៀប​ដែល​សកម្មជន​ប្រជាធិប​តេយ្យជើង​ចាស់ ត្រូវ​បាន​ដកចេញ​ពី​ការិ​យាល័យ​ជាន់ខ្ពស់​ ដោយ​សារ​លោកស្រី​ បាន​រៀបការ​ និង​មានកូន​ជាមួយ​ជនបរទេស​នឹង​ចាត់​ចែង​ការ​ទំនាក់ទំនង​ជា​មួយ​ប្រធានាធិបតី ​ជំនួស ​នៅ​មិនទាន់ច្បាស់​៕

 

ក្រុម​សកម្មជន​ទាមទារ​ចម្លើយ​ចំពោះ​ការ​បាត់​ខ្លួន​ការីនិពន្ធ​ហុងកុង ៥ នាក់

ក្រុងហុងកុងៈ ក្រុម​អ្នក​តវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បាន​ដើរ​ក្បួន​នៅ​មុខ​ការិយាល័យ ​សម្ព័ន្ធភាព​របស់​ចិន​ក្នុង​ក្រុង​ហុងកុង​ ដើម្បី​ទាមទារ​ព័ត៌មាន​អំពី​ការីនិពន្ធ​សៀវភៅ​ដែល​កំពុង​​បាត់​ខ្លួន​ម្នាក់ និង​សហការី ៤ ​នាក់​របស់​គាត់​ដែល​បាន​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​មួយ​ដែល​កំពុង​សរសេរ​សៀវភៅ​ ជាច្រើន​​ដែល​រិះគន់​រដ្ឋាភិបាល​របស់​ចិន​។

អ្នក​តវ៉ា​រាប់​សិប​នាក់​បាន​ដើរ​ក្បួន​តវ៉ា​នៅក្នុង​ក្រុង​ហុងកុង​កាលពី ​ថ្ងៃ​អាទិត្យ​ខណៈ​ពួកគេ​ជេរប្រមាថ​រដ្ឋាភិបាល​ចិន​ និង​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​ក្រុង​ ហុងកុង ​ជុំវិញ​ការ​បាត់​ខ្លួន​លោក​ Lee Bo ដែល​កាលពី​ត្រូវ​បាន​គេ​ជួប​ចុង​ក្រោយ​កាលពី​ថ្ងៃ​ពុធ​។

ក្រុង​ហុងកុង​អតីត​ជា​អាណានិគម​របស់​អង់គេ្លស​គឺជា​តំបន់​ស្វយ័ត​របស់​ ចិន។ លោក​ John Lee លេខា​ស្តីទី​ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ​ក្រុង​ហុងកុង​បាន​និយាយ​ថា​ ប៉ូលិស​កំពុង​ធ្វើការ​ស៊ើប​អង្កេត​លើ​ករណី​នេះ​យ៉ាង​សកម្ម និង​បាន​ពង្រីក​វិសាលភាព​នៃ​ការ​ស៊ើបអង្កេត​របស់​ពួកគេ​។

លោក Avery Ng ​ប្រមុខរង​នៃ​សម្ព័ន្ធ​នៃ​ក្រុម​អ្នក​លទ្ធិប្រជាធិបតេយ្យ​សង្គម​បាន​ប្រាប់​ សារព័ត៌មាន Al Jazeera ថា៖ «​រឿង​មួយ​គួរ​ឲ្យ​ភ័យ​ខ្លាច​បំផុត​គឺ​មិន​មាន​ព័ត៌មាន​ និង​ភ័ស្តុតាង​ជុំវិញ​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​ការីនិពន្ធ​ទាំង ៥ នាក់​នោះ​»។

នៅពេល​បាត់​ខ្លួន​រូប​លោក​ លោក​ Lee ជា​និពន្ធ​នាយក​នៃ​ក្រុមហ៊ុន​ Mighty Current ដែល​លក់​សៀវភៅ​ជាច្រើន​ក្បាល​ដែល​គេ​ហាម​នៅ​ចិន​ដីគោក​។

យោងតាម​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​របស់​ក្រុង​ហុងកុង​ South China Morning Post ​បាន​ឲ្យ​ដឹង​ថា​លោក ​Lee អាយុ​ ៦៥ ​ឆ្នាំ​គឺជា​ម្ចាស់​ភាគហ៊ុន​ម្នាក់​នៅក្នុង​ចំណោម​ម្ចាស់​ភាគហ៊ុន​ធំ​របស់​ ក្រុមហ៊ុន​នេះ​៕

ព្រលានយន្តហោះ ប្រកាស ស្វែងរក ម្ចាស់យន្តហោះ Boeing 747 ៣ គ្រឿង ដែលយកមក ផ្លុងចោល តម្លៃរាប់លានដុល្លារ

ព័ត៌មានអន្តរជាតិ ៖ មន្រ្តីផ្លូវការ ពីអាកាសយានដ្ឋានអន្តរជាតិ ប្រទេសម៉ាឡេស៊ី បានចេញសេចក្តី ប្រកាសលើទំព័រកាសែត ប្រកាសស្វែងរក ម្ចាស់ យន្តហោះ  Boeing 747 ៣ គ្រឿង ដែលបានយក មកសំចតទុកចោលអស់រយៈពេលជាច្រើនថ្ងៃ ដោយគ្មានអំណះអំណាងអ្វីទាំងអស់​។

សារប្រកាសផ្សាយនៅលើទំព័រកាសែត មានអត្ថន័យជារួម នោះគឺ "ក្នុង ករណី មិនមកទទួលយក យន្តហោះត្រលប់ទៅវិញ ក្នុងរយៈពេល ១៤ ថ្ងៃខាងមុខនេះ យើងខ្ញុំ រក្សាសិទ្ធក្នុងការលក់ឬក៏ដក ហូតយន្តហោះទាំងនេះតែម្តង" ។ ច្រើនជាងនេះ ទៅទៀត សារប្រកាសផ្សាយ ខាងលើ ក៏មានការ គូសបញ្ជាក់ដូចគ្នាដែរ ពីថ្លៃចុះចត និងសំចត នៅអាកាសយានដ្ឋានអន្តរជាតិ   ថាម្ចាស់យន្តហោះ ទាំងនោះ ជំពាក់ថ្លៃចុះចត និងសំចត ចំពោះអាកាសយានដ្ឋាន ។   មានសេចក្តី រាយការណ៍លើក ឡើងអោយដឹងថា មន្រ្តីអាកាសយានដ្ឋានអន្តរជាតិ ព្យាយាមរួចទៅ   ហើយ ក្នុងការទាក់ទងម្ចាស់ យន្តហោះខាងលើ ។

Zainol Mohd Isa អ្នកគ្រប់គ្រងទូទៅ នៅអាកាសយានដ្ឋានអន្តរជាតិ ម៉ាឡេស៊ីផ្តល់ជាកិច្ចសម្ផាស ន៍ដល់សារព័ត៌មាន AFP អោយដឹងថា ខ្ញុំពិតជាមិនដឹងថាហេតុផលអ្វីបាន  ជាម្ចាស់យន្តហោះមិន មានការឆ្លើយតបស្រាយបំភ្លឺ។ ទំនងជាពួកគេមានហេតុផលច្រើន ពេលខ្លះ អាចមកពីពួកគេគ្មាន ប្រាក់គ្រប់គ្រាន់ បន្តប្រតិបត្តិការ អាជីវកម្មរបស់ខ្លួន ។ ប្រភពដដែលបន្តអោយ  ដឹងថា ក្នុងករណី គ្មានការបង់ប្រាក់ ថ្លៃចុះចត និងសំចត ក៏ដូចជាមកទទួលយន្តហោះអោយបានមុនថ្ងៃទី ២១ ខែធ្នូ ខាងមុខនេះនោះទេ អាកាសយានដ្ឋានរក្សាសិទ្ធក្នុងការដកហូត លក់ និង ដាក់ដេញថ្លៃយន្តហោះ ទាំងនោះជាផ្លូវការ ៕

ថៃ ​បារម្ភ​ពី​កម្រិត​ភាសា​អង់គ្លេស​ក្នុង​ AEC

សិស្ស​សាលា​ស្រីៗ​ថៃ​កំពុង​ចូល​រួម​ក្នុង​កម្មវិធី​សិក្សា​សង្គម​មួយ​នៅ​ទីក្រុង​បាងកក​កាល​ពី​ឆ្នាំ​២០១៤។

បាងកកៈ ការ​ចាប់​ផ្ដើម​ដំណើរ​ការ​សមាគម​អាស៊ាន (AC) កាល​ពី​ចុង​ឆ្នាំ​២០១៥ និង​ការ​ធ្វើ​សមាហរណ​កម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​តាម​រយៈ​ការ​ចរាចរណ៍​ដោយ​ សេរី​នូវ​ពលកម្ម​ជំនាញ​ក្នុង​បរិយាកាស​នៃ​ការ​ប្រើប្រាស់ ភាសា​អង់គ្លេស បាន​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ក្នុង​ចំណោម​ប្រជាជន​ថៃ ដោយ​សារ​សមត្ថភាព​ភាសា​អង់គ្លេស​របស់​ពួក​គេ​មិន​ល្អ ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ទីផ្សារ​នេះ។

ការ​ចាប់​យក​ភាសា​អង់គ្លេស​មិន​បាន​ល្អ​របស់​ប្រជាជន​ថៃ​បាន​បង្កើន​ការ​ បារម្ភ​ក្នុង​ចំណោម​និស្សិត គ្រូ​បង្រៀន និង​អ្នក​ចេញ​គោល​នយោបាយ ទោះ​បី​ជា​ឱកាស​ការងារ​ថ្មី​ដ៏​ច្រើន​ដែល​នឹង​ផ្តល់​ដោយ AEC ក៏​ដោយ។

យោង​តាម​សន្ទស្សន៍​សមត្ថភាព​ភាសា​អង់គ្លេស EF ឆ្នាំ​២០១៥ ដែល​បាន​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​អប់រំ​ភាសា​ដំបូង ថៃ​គឺជា​ប្រទេស​ដែល​មាន​សមត្ថភាព​និយាយ​ភាសា​អង់គ្លេស«ទាប​បំផុត»។

សមត្ថភាព​និយាយ​ភាសា​អង់គ្លេស​របស់​ប្រជាជន​ថៃ​ត្រូវ​ជាប់​ចំណាត់​ថ្នាក់ ​ទី១៤​ក្នុង​ចំណោម​ប្រទេស​១៦​នៅ​ក្នុង​តំបន់​អាស៊ី និង​ទី​៦២​នៅ​ក្នុង​ចំណោម​ប្រទេស​៧០​ទូទាំង​ពិភពលោក។

Tothsaporn Thongdee អាយុ​២០​ឆ្នាំ​ជា​និស្សិត​វិជ្ជាជីវៈ​ជាន់​ខ្ពស់​ឆ្នាំ​ទី២​នៅ​មហាវិទ្យាល័យ Eastern Technological College នៅ​ខេត្ត​ជុន បុរី បាន​ថ្លែង​ថា​គេ​បារម្ភ​អំពី​ថា​តើ​ភាសា​អង់គ្លេស​របស់​គេ​ខ្លាំង​ គ្រប់គ្រាន់​ដែរ​ឬ​ទេ សម្រាប់​អាជីព​នៅ​ពេល​អនាគត​ជា​គណនេយ្យ ដែល​ជា​អាជីព​សេរី​ស្ថិត​ក្រោម AEC។

និស្សិត​រូប​នេះ​លើក​ឡើង​ថា៖ «ខ្ញុំ​គិត​ថា ខ្ញុំ​ពូកែ​ខាង​គណនេយ្យ ប៉ុន្តែ​ខ្ញុំ​មិន​ប្រាកដ​ថា ខ្ញុំ អាច​ស្វែងរក​ការងារ​បន្ទាប់​ពី​រៀន​ចប់​នោះ​ទេ ដោយ​សារ​តែ​ភាសា​អង់គ្លេស​របស់​ខ្ញុំ​មិន​ល្អ»។

ស្ថិត​ក្រោម​កិច្ច​ព្រម​ព្រៀង​ទទួល​ស្គាល់​គ្នា​ទៅវិញ​ទៅមក​របស់​តំបន់​ អាស៊ាន អាជីព​នៅ​ក្នុង​វិស័យ​៨​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរណ៍​ដោយ​សេរី​ ទូទាំង​តំបន់​នេះ។ វិស័យ​ទាំង​៨​នេះ​គឺ គណនេយ្យ វិស្វកម្ម ការ​ស្ទង់​មតិ (surveying) ស្ថាបត្យកម្ម គ្រូពេទ្យ សេវា​វេជ្ជសាស្ដ្រ សេវា​សុខភាព​មាត់​ធ្មេញ និង ទេសចរណ៍។

សិស្ស​អាយុ​១៦​ឆ្នាំ Kanjana Kiewpimai ដែល​បាន​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​ក្នុង​កម្មវិធី​សិក្សា​ភាសា​អង់គ្លេស​ គ្រប់គ្រង​សណ្ឋាគារ​របស់​មហា​វិទ្យាល័យ Chetupon Commercial College ថ្លែងថា៖«កម្មករ​មក​ពី​ប្រទេស​ផ្សេង​ទៀត​អាច​មក​ធ្វើ​ការងារ​នៅ​ទីនេះ​បាន។ ការ​ប្រកួត​ប្រជែង​នឹង​កាន់​តែ​ខ្លាំង​ក្លា​សម្រាប់​អ្នក​ដែល​មិន​បាន​រៀបចំ ​បាន​ល្អ»។

លោក​នាយក​រដ្ឋ​មន្ដ្រី ប្រាយុធ ចាន់អូចា បាន​ជំរុញ​ឲ្យ​ប្រទេស​ថៃ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ក្នុង​ការ​ បង្កើន​សមត្ថភាព​របស់​ខ្លួន​ដល់​ការ​ទំនាក់​ទំនង​ជា​ភាសា​អង់គ្លេស ដែល​លោក​គិត​ថា​ជា​ចំណុច​ខ្សោយ​សម្រាប់​ប្រជាជន​ថៃ​ផង​ដែរ​នៅ​ក្នុង​សម័យ AC នេះ។

លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ត្រូវ​បង្កើន​ជំនាញ​ដើម្បី​ប្រកួត​ប្រជែង​ នៅ​ក្នុង​ទីផ្សារ​ការងារ​របស់ AC ដោយ​សារ​តែ​ពួក​គេ​នឹង​ប្រឈម​ជាមួយ​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ពី​ ប្រជាជន​មក​ពី​ប្រទេស​ជិត​ខាង។ នេះ​បើ​យោង​តាម​លោក Sansern Kaewkamnerd អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល។

ផ្ទុយ​ទៅ​វិញ​កង្វះ​ទំនុក​ចិត្ត​ដែល​បាន​បង្ហាញ​ដោយ​មេ​ដឹក​នាំ​នយោបាយ និស្សិត​ភាគ​តិច​ដែល​សិក្សា​ស្ថិត​ក្រោម​កម្មវិធី​ភាសា​អង់គ្លេស(EP) ឬ​កម្មវិធី​ភាសា​អង់គ្លេស​ខា្នត​តូច​ដែល​បាន​ណែនាំ​ដោយ​ការិយាល័យ​គណៈ​ កម្មការ​អប់រំ​វិជ្ជាជីវៈ (Ovec) កាលពី​ឆ្នាំ​២០១២ មាន​សុទិដ្ឋិ​និយម​អំពី​ឱកាស​ដែល​នឹង​បើក​ចំហ​ដល់​ពួក​គេ​នៅ​ក្នុង AEC។

កញ្ញា Pairtiwa Rampool អាយុ​១៦​ឆ្នាំ​ជា​និស្សិត​គ្រប់គ្រង​សណ្ឋាគារ​នៅ​មហា​វិទ្យាល័យ Chetupon Commercial College រំពឹងថា​នឹង​ធ្វើ​ដំណើរ​បាន​ច្រើន​នៅ​ពេល​អនាគត​របស់​នាង។ កញ្ញា​លើក​ឡើង​ថា៖ «បន្ទាប់​ពី​ចប់​ពី​មហា​វិទ្យាល័យ ខ្ញុំ​គ្រោង​នឹង​សិក្សា​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​ស្វ៊ីស បន្ទាប់​មក​ខ្ញុំ​នឹង​ពិចារណា​ការ​ដាក់​ពាក្យ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ ប្រទេស ខណៈ AEC ដែល​នឹង​បើក​ចំហ​ទ្វារ​សម្រាប់​ខ្ញុំ»។

កញ្ញា​ថ្លែង​ថា៖ «ខ្ញុំ​ចង់​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី ដោយ​សារ​តែ​ប្រាក់​ខែ​នៅ​ទីនោះ​ខ្ពស់​ជាង​នៅ​ប្រទេស​ថៃ»។

កម្មវិធី​ភាសា​របស់​មហា​វិទ្យាល័យ Chetupon Commercial College ត្រូវ​បាន​ណែនាំ​រយៈពេល​៣​ឆ្នាំ​កន្លង​មក​ហើយ​ក្នុង​ការ​រៀបចំ​និស្សិត​ថៃ​ សម្រាប់ AC។ Ovec ត្រួត​ពិនិត្យ​លើ​វិទ្យាស្ថាន​វិជ្ជាជីវៈ ១៦៧ ទូទាំង​ប្រទេស ដែល​បង្រៀន​មុខ​វិជ្ជា​២២ ដល់​និស្សិត​ជាង​៤ ០០០​នាក់​ក្នុង​កម្មវិធី EP និង​កម្មវិធី Mini EP៕ LA

 

ប៉ូលីស​ប្រទេស​អេហ៊្សីប​បាន​សម្លាប់​ប្រមុខ​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​នៅ​ក្រុង​គែរ

កង​កម្លាំង​ពិសេស​របស់​ប្រទេស​អេហ្ស៊ីប​ពេល​កំពុង​យាម​ល្បាត​នៅ​តាម​ដង​ផ្លូវ​នៃ​ទី​ក្រុង​គែរ​នា​ពេល​កន្លង​មក។

ក្រុង​គែរ៖ ប៉ូលីស​អេហ្ស៊ីប​បានឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ចន្ទ​ទី៩ ខែ​វិច្ឆិកា ពួក​គេ​បាន​សម្លាប់​មេ​កង​កម្លាំង​ប្រតិបត្តិការ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​ ម្នាក់​នៅ​ក្នុង​រដ្ឋធានី​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​សម្លាប់​ ប្រជាជន​ក្រូអាស៊ី​ និង​ជន​ជាតិ​អាមេរិកាំង​ម្នាក់​។

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​មហា​ផ្ទៃ​បាន​ឲ្យ​ដឹង​ថា ​Ashraf Ali Ali Hassanein al-Gharabli ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​គ្នា​មួយ បន្ទាប់​ពី​ប៉ូលីស​បាន​ព្យាយាម​ចាប់​ខ្លួន​ប្រមុខ​ក្រុម​រដ្ឋអ៊ីស្លាម​ ម្នាក់​នេះ​។

ប្រមុខ​ក្រុម​ប្រយុទ្ធ​ដែល​មាន​ឈ្មោះ​ថា Ali Hassanein ជា​មនុស្ស​ដែល​គេ​កំពុង​តាម​ប្រមាញ់​ស្វែង​រក​ខ្លាំង​បំផុត ​បន្ទាប់​ពី​មាន​សកម្ម​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​នេះ ហើយ​ត្រូវ​បាន​ចេញ​ប្រកាស​តាម​ចាប់​ខ្លួន​របស់​ប៉ូលិស​តាំង​ពី​ដើម​ខែ​មករា ​ឆ្នាំ ២០១៤​មក​ម្លេះ ក្នុង​សកម្ម​ប្រយុទ្ធ​នៅ​កណ្ដាល​តំបន់​ក្នុង​ឧបទ្វីប​ស៊ីណៃ​នេះ​។

បុរស​ម្នាក់​នេះ​ត្រូវ​បាន​គេ​ឲ្យ​ដឹង​ថា​មាន​ការ​ជាប់​ពាក់​ព័ន្ធ​នៅ​ ក្នុង​ការ​ទម្លាក់​គ្រាប់​បែក​នៅ​ស្ថាន​កុងស៊ុល​អ៊ីតាលី​ប្រចាំ​ក្នុង​ ទីក្រុង​គែរ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​។

មន្ត្រី​ប៉ូលិស​ម្នាក់​បាន​ប្រាប់ AFP ថា​ បុរស Ali Hassanein នេះ​ជា​ដៃ​ស្ដាំ​របស់ Hisham al-Eshmawi ដែល​ជា​អតីត​កង​កុម្ម៉ង់ដូ​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​បាន​ដឹកនាំ​ការ​បំផ្ទុះ​ គ្រាប់​បែក​ និង​ការ​ធ្វើ​ឃាត​នៅ​ក្នុង​រដ្ឋធានី​ពី​សំណាក់​ក្រុម​សកម្ម​ប្រយុទ្ធ Ansar Beit al-Maqdis​។

ក្រសួង​មហា​ផ្ទៃបាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថា ​សមត្ថកិច្ច​បាន​តាម​ដាន Ali Hassanein នៅ​ក្នុង​រដ្ឋធានី​ ប៉ុន្តែ​នៅ​ពេល​ដែល​ពួក​គេ​ព្យាយាម​ចូល​ចាប់​ខ្លួន​របស់​គេ​ខណៈ​ដែល​បុរស​ ខ្លាំង​ម្នាក់​នេះ​កំពុង​បើក​រថយន្ត​មួយ​គ្រឿង​នៅ​ភាគ​ខាង​ជើង​នៃ​ជាយ​ក្រុង ​ក្រុង​គែរ ភ្លាម​ៗ​នោះ ​Ali Hassanein បាន​បើក​ការ​បាញ់​ប្រហារ​តែ​ម្តង​។

សេចក្តី​ថ្លែង​ការណ៍​បន្តថា៖ « Ali Hassanein ​បាន​ដឹង​ខ្លួន ហើយ​បាន​បាញ់​ប្រហារ​មក​ក្រុម​សមត្ថកិច្ច​ដើម្បី​រំដោះ​ខ្លួន ​ហើយ​ការ​បាញ់​ទៅ​បាញ់​មក​រវាង​កង​កម្លាំង​ប៉ូលីស ជា​មួយ​និង​ក្រុម​រដ្ឋអ៊ីស្លាម​បាន​បណ្តាល​ឲ្យ​ប្រមុខ​កង​កម្លាំង​រដ្ឋ​ អ៊ីស្លាម Ashraf Ali Ali Hassanein al-Gharabli រូប​នេះ​បាត់​បង់​ជីវិត​តែ​ម្តង​»​៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2037
1621
4530917