jaukjeybanner

អ្នក​មាន​វ័យ​ក្មេង​ទាំង​ ៧​រូប

យើងអាចចាត់ទុក​ថា​ពួក​គេ​នៅ​ក្មេង​ តែ​ពួកគេ​ជា​មហាសេដ្ឋី​ប្រាក់​កោដិ​ទាំង​៧រូប​ ដែលបង្កើត​ឡើង​ដោយ​ខ្លួន​ឯង​ នូវ​ទ្រព្យ​សម្បត្ដិ​មហា​សាល​របស់​ខ្លួន​មុន​ពេល​ឈាន​ចូល​ដល់​វ័យ​៤០ឆ្នាំ។

Yusaku Maezawa អតីតភាព ​ជាអ្នក​ចម្រៀង​ Rock ហើយ​ក្លាយ​ជា​អ្នក​លក់​រាយ​ដ៏​មាន​បាន

យ៉ាង​សាគូ​​ មេហ្សាវ៉ា អាយុ​៣៥ឆ្នាំ​ ធ្លាប់​ជា​អ្នក​​ចម្រៀង​​ Rock។ គាត់​ចាប់​ផ្ដើម​​ដំបូង​ដោយ​លក់​ CD និង​អាវយឺត​ផ្ទាល់​របស់​ក្រុមតន្ដ្រី លើ​បណ្ដាញ​ អីុនធឺណិត នៅ​ទសវត្សឆ្នាំ១៩៩០។ តមក​នាយ​បង្កើត​ក្រុម​ហ៊ុន​មួយ​មាន​ឈ្មោះ​ Start Today និង​ website ពាណិជ្ជកម្ម​មួយ​ឈ្មោះ Zozotown ហើយ​បាន​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់។ Zozotown  ត្រូវបាន​សាងឡើង​របៀប​​ជាផ្សារ​ទំនើប​មួយ ​ដែល​មាន​ហាង​ទំនិញ​ខុស​ៗគ្នាជា​ជាច្រើន ហើយ​ផ្គត់ផ្គង់​ចែកចាយ​ទំនិញជាច្រើន​មុខ​ ក្នុង​រូប​ភាព​ផ្ញើ​លក់​។

ក្រុម​ហ៊ុន​នេះ​កើន​តម្លៃ​ជា​ទ្វេ​រៀង​រាល់​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ២០០៥ ​ដែល​វា​ត្រូវ​បាន​បង្កើត​ឡើង​មក​ លុះដល់​ពេលនេះ​ Zozotown មាន​អ្នក​ចុះឈ្មោះ​ដល់​ទៅ​ជាង​ ៣,០០០,០០០នាក់។ ក្នុង​អាយុ​ត្រឹម​៣៥ឆ្នាំ​សោះ​ Maezawa គឺ​ជា​សេដ្ឋី​ប្រាក់​កោដិ​ ហើយ​មុខ​របរ​របស់​នាយ​លូត​លាស់​ជានិច្ច​ សូម្បី​ក្នុង​ពេល​វិបត្ដិសេដ្ឋកិច្ចក៏ដោយ។

អាន​បន្ត៖ អ្នក​មាន​វ័យ​ក្មេង​ទាំង​ ៧​រូប

ស្រ្តីដែល​ធ្វើ​ឱ្យ​ HTC ជោគជ័យហួស​ពី​ការ​ស្មាន​

HTC ត្រូវ​បាន​ពិភព​អ្នក​បច្ចេកវិទ្យាចាត់​ទុក​ជា​ក្រុម​ហ៊ុន​ផលិត​ទូរ​ស័ព្ទ Smart phone ដែល​បាន​ជោគជ័យ​បំផុត​ក្រោយ​ពេល​រកស៊ី​បាន​ត្រឹម​៥ឆ្នាំប៉ុណ្ណោះ។ រឿង​ដែល​ត្រូវ​និយាយ​នោះ​គឺ​អ្នក​ដឹក​នាំ​នៃ​កំពូល​ក្រុម​ហ៊ុន​មួយ​នេះ​គឺ​ជា​ស្រ្ដី​ម្នាក់​ប៉ុណ្ណោះ។ អ្នក​ស្រី​ CHER WANG អាយុ៥៣ឆ្នាំ នាយក​សម្ព័ន្ធ​បចេ្ចកវិទ្យា VIA របស់​តៃវ៉ាន់​គឺ​ជា​ស្ដ្រីម្នាក់​នោះ។

អាន​បន្ត៖ ស្រ្តីដែល​ធ្វើ​ឱ្យ​ HTC ជោគជ័យហួស​ពី​ការ​ស្មាន​

ខណៈដែលផែនដីផ្ទុកមនុស្ស៧ ០០០ ០០០ ០០០ នាក់

 

គណៈកម្មការ​អភិវឌ្ឍន៍​ប្រជាជន​នៃ​អង្គការ​សហប្រជាជាតិ​ (UNDP) បាន​ឱ្យ​ដឹង​ថា​ ដល់​ដំណាច់​ឆ្នាំ២០១១​នេះ​ មនុស្ស​នៅ​លើ​ផែនដី​​នឹង​មាន​ចំនួន​គ្រប់​ ៧ ០០០ ០០០ ០០០ នាក់។ តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​ផែនដី​ទ្រទ្រង់​បាន​មនុស្ស​៧ពាន់លាន​នាក់?​ វាជា​ចំណោទ​​ធំមួយ​ក្នុង​គ្រា​​​​​​​ដែល​ពិភពលោក​ទាំង​មូល​កំពុង​ស្ថិត​លើ​ចលនា​ប្រែប្រួល​យ៉ាង​មិន​ទៀងទាត់់។

អាន​បន្ត៖ ខណៈដែលផែនដីផ្ទុកមនុស្ស៧ ០០០ ០០០ ០០០ នាក់

​៥យប់ ​៥​ថ្ងៃ ​នា​វស្សាន្ដ​រដូវ​លើ​ទឹក​ដី​ក្រុង​កូទ្បំ​បូ​ប្រទេស​ស្រី​លង្ការ

យន្ដហោះ​ស្លាប​ដែកបាន​បន្ទាប​ខ្លួន​ដល់ផ្លូវ​រត់​នៅ​វេលា​ម៉ោង១​ រំលង​អា្រធាត​ថ្ងៃទី​១៣ សីហា​ ជា​វេលា​ដែល​ធ្វើ​ឱ្យ​អ្នក​ដំណើរ​ទំាង​ឡាយ​ងងុយ​គេង​បន្ដិច​ ត្បិត​យើង​ត្រូវ​ឈប់​សំចត​ពាក់​កណ្ដាល​ផ្លូវ​ នៅ​ព្រលាន​យន្ដ​ហោះ​ក្រុង​កូឡាឡំាពួរ រដ្ឋធានី​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី។ នេះ​ជា​លើក​ដំបូង​ហើយ​ ដែល​អ្នក​យក​ព័ត៌​មាន​វិទ្យា​សាស្រ្ដ​ខ្មែរ បាន​មក​ជាន់​ទឹក​ដី​ប្រទេស​ដែន​កោះ​មួយ​នេះ​ ក្នុង​បេសក​កម្ម​ការងារ​របស់​ខ្លួន។​

អាន​បន្ត៖ ​៥យប់ ​៥​ថ្ងៃ ​នា​វស្សាន្ដ​រដូវ​លើ​ទឹក​ដី​ក្រុង​កូទ្បំ​បូ​ប្រទេស​ស្រី​លង្ការ

បុរសម្នាក់ដែលធា្លប់ដេកនឹងស្រ្តី ២៥០០នាក់

បុរសម្នាក់ដែលធា្លប់ដេកនឹងស្រ្តី ២៥០០នាក់

តាំង​ខ្លួន​ជា​គ្រូ​ពេទ្យ ​ជាមេធាវី​ ជា​អភិជន...បុរស​​​កំពូល​អ្នក​បោកប្រាក់​ម្នាក់​នេះ​យកបាន​ខ្លួន​ប្រាណស្រ្ដីដល២៥០០​នាក់​មក​ពី​គ្រប់​ស្រទាប់​វណ្ណៈ និង​ជាតិ​សាសន៍។​ ថ្មីៗនេះបុរស​ម្នាក់​អាយុ​៤៨ឆ្នាំ​មក​ពី​អង់គ្លេស​ឈ្មោះ​Paul Bint ​អះអាង​ថា​រូប​គេ​ធ្លាប់​ឡើង​គ្រែនឹង​ស្រ្ដី​ដល់​ទៅ​២៥០០​នាក់​។ ​ចំណែក​កលល្បិចដែល​នាយ​ទាក់បាន​ស្រ្ដី​អស់​នោះមាន​ដូចជា ​តាំង​ខ្លួន​ជា​អ្នក​ជំនាញ​ប្រឹក្សា​ផ្នែក​សុខ​ភាព​ជាមេធា​វី​ ជា​បុគ្គលិក​ជាន់​ខ្ពស់​ក្នុងធ​នា​គារ​...ហើយ​នៅពេល​នេះ​នាយបោក​គេឯង​បាន​ប្រាក់​ដល់​ទៅ​ជាង​បីលានដុល្លារឯណោះ​។​ ​ក្នុងចំណោមជន​រងគ្រោះ​ដែល​បាន​ចាញ់​កលនាយ​មាន​នារី​២នាក់​ជឿថា​នាយ​ជា​អគ្គនាយក​សម្ព័ន្ធ​សាជីវកម្ម​កម្រិត​ពិភពលោក​ ក្រោយ​ពេលទាក់ទង​គ្នាតាមរយ​សេវា​ណាត់ជួប​។

រឿងពិតគឺ​Paul Bint ជាជន​ក្រីក្រ​បំផុត​ម្នាក់​រស់​ដោយ​ប្រាក់ឧបត្ថម្ភ​របស់រដ្ឋាភិបាល​ហើយ​នាយ​ប្រកបរបរជាអ្នក​កាត់​សក់​តាំង​ពី​នៅក្មេងៗ​។​កាល​អាយុ​២១ឆ្នាំPaul ​Bint លួច​ចូល​មន្ទីរពេទ្យ​ក្លែងខ្លួន​ជាគ្រូពេទ្យ ​ហើយ​ប្ដូរ​មក​ជា​បុគ្គលិក​ផ្នែក​ប្រឹក្សា​យោបល់​ក្នុង​មន្ទីរពេទ្យ​របស់​លោក​អភិជន​Arundel ហើយតមក​ក្លែងជា​កំពូល​មេធាវី​មួយរូប។​
សមត្ថភាព​ភូតកុហក​គួរ​កោតសរសើររបស់​Paul Bint គឺតាំង​ខ្លួន​ជាពួក​ម៉ាករបស់​តួ Pierce Brosnan (តួអង្គJamsbend 007) និង​តារា​ចម្រៀងRobbie Williams រហូត​ដល​់នាយ​(Paul Bint) ធ្លាប់អួតថា​រូប​គេ​ជា​គូ​ដណ្ដឹង​និង​បាន​រួម​រ័ក​នឹង​នាង​Sarah Alexander កំពូលតារា​ភាពយន្ដ​អង់គ្លេស​។​Paul Bint អួតថា​នាយ​រក្សា​ទំនាក់​ទំនង​ជាអចិន្រៃ្តយ៍​នឹង​ស្រ្ដីៗយ៉ាងតិច​១០នាក់​ហើយ​តាំងខ្លួន​ជាតួអង្គ​ផ្សេងៗ​គ្នា ដែលពេល​ចូល​ចែ​ចង់ នាងៗម្ដងៗ។​​ "ពេលខ្លះ​ខ្ញុំក៏​ជាន់កែង​ខ្លួន​ឯង​ដែរ​។​ តែខ្ញុំ​កែកុនស្ថានភាព​បាន​ប្រសើរ​ឡើងវិញ​ភ្លាម​ៗ។​ ពិត​ហើយ​បើផ្ញើSMS ច្រឡំមនុស្ស​ត្រូវការពេល​វេលា​ច្រើន​ណាស់ដើម្បី​បក​ស្រាយ។​ មានថ្ងៃខ្លះ​ខ្ញុំ​ត្រូវនាងៗ​ ណាត់ជួប​ពេល​ព្រម​ៗគ្នា ខ្ញុំ​ត្រូវ​ម្ដង​ទៅ​នោះ​ម្ដង​ទៅ​ណោះ​យ៉ាង​ហត់​ខ្សោះខ្លួន ដើម្បី​ធ្វើយ៉ាង​ណារក្សា​ចំណង​ទាក់ទង​នឹង​នាង​ៗ​ឱ្យបាន​។

ខណៈពេល​សារ​ភាពមុខ​សមត្ថកិច្ច​ Bint ស្ដែង​ចេញ​នូវវិប្បដិសារី​ ព្រោះ​នាយ​បានយល់​ពីជម្រៅចិត្ដ​របស់ស្រ្ដី។ "ខ្ញុំកែខៃសម្អិត​សម្អាង​បុគ្គលិក​លក្ខណ​ៈ​និង​រូបរាងរបស់​ខ្លួន ​រៀង​រាល់​ពេលណាត់ជួប​នឹង​នាងៗ ​ម្នាក់ៗ​ឱ្យត្រូវ​និងតួអង្គដែល​ខ្ញុំ​តាំង​ខ្លួន​។​​ ហេតុ​នេះ​ពួកនាង​មា្នក់​ៗ​ប្រគល់​ស្នេហា​និង​រូប​កាយ​ឱ្យ​ខ្ញុំដោយ​ពេញចិត្ដ​ហើយ​ពេលដែល​ដឹងថា​ខ្ញុំ​ជាជនបោកប្រាស់​សួរ​ថា​នាង​មួយ​ណាមិន​ឈឺ​ចិត្ដ​នោះ? "ដល់វេលានេះ​Paul Bint ទទួល​អារម្មណ៍​សោក​សៅ​និង​វិប្បដិសារី​ដោយ​អំពើ​បោក​ប្រាស់របស់​នាយ​។ នាយ​និយាយ​ "​ខ្ញុំ​ដឹង​ប្រាកដ​ណាស់​នារី​ជា​ច្រើន​ក្នុង​ចំណោមនោះ​នឹង​មាន​អារម្មណ៍​ឈឺ​ចាប់ហួស​ពីទ្រាំទ្រ​បាន​ ព្រោះ​ត្រូវគេ​ក្បត់ហើយ​អាច​ពួក​នាង​ខ្លាច​​ប្រុសៗ​ឯទៀត​ដែរ​។​ ខ្ញុំ​ពិតជា​សោកស្ដាយ​ចំពោះ​បាបកម្ម​ដែលខ្ញុំ​បានសាង​ឡើង។ ​បើអ្នកត្រឡប់ទៅសម័យកាល​២៥ឆ្នាំមុន ​ឬ​ ក្រោយ​ពេល​មាន​សេរី​ភាព​ខ្ញុំ​នឹងធ្វើជា​បុរស​ល្អ​ម្នាក់មិនខាន​"៕
 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
606
923
4540344