jaukjeybanner

លិច​កាណូត​ពួក​អន្តោប្រវេសន៍​ក្នុង​ដែនទឹក​លី​ប៊ី​បាត់​ខ្លួន​84​នាក់

អង្គការ​អន្តរជាតិ​ទទួល​បន្ទុក​ខាង​ជនអន្តោប្រវេសន៍ OIM គូសបញ្ជាក់​ដោយ​ដកស្រង់​សម្តី​របស់​ពួក​អ្នក​នៅ​រស់រាន​មានជីវិត​កាលពី​ថ្ងៃ​ទី​៣០ មេ​សា ថា ការ​លិច​កាណូត​កៅស៊ូ​មួយ​ដែល​ដឹក​ពួក​អន្តោប្រវេសន៍​ក្នុង​ដែនទឹក​លី​ប៊ី​កាលពី​ថ្ងៃ​ទី​២៩ មេ​សា បណ្តាល​ឱ្យ​មនុស្ស​បាត់​ខ្លួន​៨៤​នាក់ ហើយ​មនុស្ស​២៦​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ ។

លោក FLAVIO DI GIACOMO អ្នកនាំពាក្យ​របស់ OIM នៅ​អីុតា​លី​អះអាង​ថា ជន​អន្តោ​ប្រ​វ​សន៍​២៦​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ក្រោយ​ការ​លិច​កាណូត​នេះ ហើយ​មនុស្ស​៨៤​នាក់​បាត់​ខ្លួន ។

លោក DI GIACOMO ដែល​យោង​តាម​ការ​រៀបរាប់​របស់​អ្នក​នៅ​រស់រាន​មានជីវិត​២៦​នាក់​អះអាង​ប្រាប់ AFP ថា មនុស្ស​១១០​នាក់​មាន​ដើម​កំណើត​នៅ​អាហ្វ្រិក​ខាងលិច​បាន​នាំ​គ្នា​ឡើង​ជិះ​កាណូត​កៅស៊ូ​មួយ​នៅ​លី​ប៊ី ។ កាណូត​នេះ​ចាស់ ហើយ​ទឹក​ហូរ​ចូល​រួច​មនុស្ស​ជា​ច្រើន​នាក់​ធ្លាក់​ទៅ​ក្នុង​ទឹកសមុទ្រ​រួច​លង់​ស្លាប់ ។

នាវា​កា​ហ្គោ​អីុតា​លី​មួយ​គ្រឿង​នា​យប់​ថ្ងៃ​ទី​២៩ មេ​សា អាច​ជួយ​សង្គ្រោះ​មនុស្ស​២៦​នាក់ ខណៈ​នាវា​កៅស៊ូ​សល់​ពាក់កណ្តាល​កំពុង​តែ​លិច ៕

អង្គការសហប្រជាជាតិ​ព្រមាន​តប​កូរ៉េ​ខាងជើង

ឯកអគ្គរដ្ឋទូត​អង្គការសហប្រជាជាតិ​របស់​ចិន​, លោក លៀ ជា​យី បាន​និយាយ​ថា ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ នឹង​ដាក់​ទណ្ឌកម្ម​បន្ត​ទៀត​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​កូរ៉េ​ខាងជើង​បាន​សាកល្បង​បាញ់​បង្ហោះ​មី​ស៊ី​ល ពាក់កណ្ដាល​ចម្ងាយ​ចំនួន​ពីរ​គ្រាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨ ខែមេសា ​ឆ្នាំ​២០១៦  បន្ទាប់​ពី​ការ​បាញ់​បង្ហោះ​មី​ស៊ី​ល​ដូច​គ្នា​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​សុក្រ ​ទី​១៥ ខែមេសា ឆ្នាំ​២០១៦ កន្លង​ទៅ​។

ចំណែក លោក ស្តែ​ហ្វេ​ន ឌូ​យ៉ា​រីក​, អ្នកនាំពាក្យ​របស់​អង្គការសហប្រជាជាតិ បាន​និយាយ​ប្រាប់​សន្និសីទកាសែត​មួយ​ថា សកម្មភាព​បែប​នេះ​ដោយ​កូរ៉េ​ខាងជើង «​គឺជា​បញ្ហា​យ៉ាង​ខ្លាំង​»​និង​បាន​និយាយ​ថា អង្គការសហប្រជាជាតិ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ព្យុ​ង​យ៉ាង​» បញ្ចប់​សកម្មភាព​បង្កហេតុ​បន្ថែម​ទៀត និង​ត្រឡប់​ទៅ​រក​ការ​អនុលោម​តាម​ច្បាប់​ពេញលេញ​នៃ​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន» ប្រសិនបើ​មិន​ចង់​ទទួល​រង​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ ៕

កូរ៉េខាង​ជើង​កាត់​ទោស​និស្សិត​អាមេរិក​ម្នាក់ ឲ្យធ្វើ​ពលកម្ម​ធ្ងន់ធ្ងរ​ ១៥ ឆ្នាំ

ក្រុងសេអ៊ូលៈ ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ស៊ីនហួ​ បាន​រាយការណ៍​ថា កូរ៉េខាងជើង​កាលពី​ថ្ងៃពុធ​ បាន​កាត់​ទោស​និស្សិតអាមេរិក​ម្នាក់​ដែល​បាន​សារភាព​ បាន​លួច​ឧបករណ៍ ឃោសនា​ឲ្យធ្វើ​ការងារ​ធ្ងន់ធ្ងរ ១៥ ឆ្នាំ​ពី​បទឧក្រិដ្ឋ​ប្រឆាំង​រដ្ឋនេះ។

ស៊ីនហួ​ បាន​និយាយ​នៅ​ក្នុង​ព័ត៌មាន​ខ្លីថា ការ​កាត់ទោស​លោក Otto Warmbier អាយុ ២១ ឆ្នាំ​ជានិស្សិត​នៃសាកល​វិទ្យាល័យ Virginia ត្រូវ​បាន​ធ្វើឡើង ​ដោយ​តុលាការ​កំពូល​កូរ៉េខាង​ជើង។

គ្មាន​ការ​អះអាង​ភ្លាមៗ​ ដោយ​ប្រព័ន្ធ​ផ្សព្វ​រដ្ឋ​របស់​កូរ៉េខាង​ជើង​ជុំវិញការ​កាត់ទោស ដែលបាន កើត​ឡើង​ត្រឹមតែ​ប៉ុន្មាន​ម៉ោងក្រោយ​ពី​អ្នកការ​ទូត​ជើងចាស់​អាមេរិកលោក​ Bill Richardson​ បានជួប​ពិភាក្សា​ជាថ្មី​ជា​មួយ​អ្នក​ការទូត​ពីរ​នាក់ ​មកការិ​យា​ល័យ អ​.ស.ប​.ប្រចាំ​កូរ៉េ​ខាង​ជើង​ដើម្បី​ស្នើឲ្យ​ដោះ​លែងលោក Warmbier។

លោក​ Warmbier ត្រូវ​បាន​ចាប់ខ្លួន​នៅ​ដើមខែ​មករា ខណៈ​លោក​ចាក​ចេញ​ពីប្រទេស​នេះ។ក្រោយ​មក​លោក​ បាននិយាយ​ថា​ លោកបាន​ដកបដាន​យោបាយ​មួយ​ចេញ​ពីកន្លែង​សម្រាប់​បុគ្គលិក​របស់​សណ្ឋា​គារ​ ក្រុងព្យុងយ៉ាង​ដែលកំពុង​ត្រូវបាន​ប្រើប្រាស់​ដោយ​ក្រុមអ្នកទេស​ចរ​របស់​ លោក៕

 

កូរ៉េខាងជើង​​បរាជ័យ​ជាថ្មី ក្នុង​ការបាញ់​សាកមីស៊ីល​

ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០១៦ ម៉ោង ១៦:២៩   (28-04-2016 16:29)

ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​រាយការណ៍​ថា កូ​រ៉​ខាងជើង​រង​ការ​បរា​ច័យ​ជា​ថ្មី ពេល​ប៉ុនប៉ង​សាកល្បង​ជា​លើក​ទី​២ ក្នុង​រយៈ​ពេល​​តែ​២​សបា្ត​ហ៍​នូវ​មី​ស៊ី​ល​រយៈ​មធ្យម​ថ្មី ។

យោង​ តាម​អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង​ថា ក្រុង​ព្យុ​ង​យ៉ាង​ហាក់ជា​បាញ់​សាកល្បង​មី​ស៊ី​ល MUSUDAN មួយ​នា​វេលា​ម៉ោង​០៦ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ មេ​សា ចេញពី WONSAN តំបន់ឆ្នេរ​សមុទ្រ​ខាងកើត ក៏​ប៉ុន្តែ​មី​ស៊ី​ល​នោះ​ស្រាប់តែ​បាត់​ពី​រ៉ា​ដា ។ ជា​បាន​ធ្លាក់​ប៉ុន្មាន​នាទី ក្រោយ​ពី​បាញ់​ចេញ​ដែល​នេះ​ហាក់ដូចជា​បរាជ័យ​មួយ ។

មី​ស៊ី​ល MUSUDAN អាច​បាញ់​បាន​ចម្ងាយ​ពី​២៥០០ ទៅ​៤០០០​គ​.​ម ។

បៃដិន​រិះគន់​ការ​បរាជ័យ​​មិន​ថ្កោលទោស​ការ​វ៉ៃប្រហារ​នៃ​ប៉ាឡេស្ទីន

លោក​ អាបាស (ឆ្វេង​) និង​លោក​ បៃដិន ពិភាក្សា​នៅ​ក្នុង​អំឡុង​ជំនួប​មួយ​នៅ​វិមាន​ប្រធានាធិបតី​។

ក្រុងហ្ស៊េរុយសាឡិមៈ អនុប្រធានាធិបតី​អាមេរិក​លោក​ ជូ បៃដិន កាលពី​ថ្ងៃ​ពុធ​បាន​រិះគន់​ក្រុម​មេដឹកនាំ​ប៉ាឡេស្ទីន​ពី​បទ​មិន​បាន​​ ថ្កោលទោស​ការ​វាយប្រហារ​ប្រឆាំង​អ៊ីស្រាអែល​ខណៈ​ការ​កើនឡើង​អំពើ​ហិង្សា​បាន ​រំខាន​ទស្សនកិច្ច​របស់​លោក​។

ការ​វាយប្រហារ​ដាច់​ដោយ​ឡែក​ពី​គ្នា​ចំនួន​ ៦ ​លើក​បាន​កើត​ឡើង​ភ្លាមៗ​នៅ​មុន​ ឬ ​ក្រោយ​លោក​បៃដិន​មក​ដល់​ពី​ថ្ងៃ​អង្គារ​នៅក្នុង​​នោះ​ការ​ចាក់​សម្លាប់​ យ៉ាង​ព្រហឺ​នៅ​មាត់​ទឹក​នៃ​ក្រុង​តែលអាវីវ​ដោយ​ប៉ាឡេស្ទីន​ម្នាក់​ដែល​បាន​ សម្លាប់​អ្នក​ទេសចរ​អាមេរិក​ម្នាក់​ និង​បាន​បណ្តាល​ឲ្យ​មនុស្ស​ ១២ ​នាក់​រងរបួស​។

ការ​ចាក់​សម្លាប់​នៅ​តំបន់​កំពង់ផែ​ចាហ្វា​បាន​កើតឡើង​ខណៈ​លោក​បៃដិន​បាន ​ជួប​អតីត​ប្រធានាធិបតី​លោក​ Shimon Peres ចម្ងាយ​ប្រហែល​មួយ​គីឡូម៉ែត្រ​ពី​ទី​នោះ។

លោក​ បៃដិន ​បាន​និយាយ​ថា​ប្រពន្ធ​ និង​ចៅៗ​របស់​លោក​កំពុង​ញាំ​អាហារ​ល្ងាច​នៅ​លើ​ឆ្នេរ​មិន​ឆ្ងាយ​ពី​កន្លែង​ចាក់​សម្លាប់​នោះ។

លោក​ បៃដិន បាន​និយាយ​ខណៈ​ជួប​នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​ បេនចាមីន ​ណេតានីយ៉ាហ៊ូ ​ថា៖ ​«អាមេរិក​បាន​ថ្កោលទោស​ទង្វើ​ទាំង​នេះ និង​ថ្កោល​ទោស​ការ​បរាជ័យ​មិន​បាន​ថ្កោលទោស​ទង្វើ​ទាំង​អស់​នេះ»។

«ប្រភេទ​អំពើ​ហិង្សា​នោះ​យើង​បាន​ឃើញ​ពី​ម្សិលមិញ​ការ​បរាជ័យ​មិន​បាន​ ថ្កោលទោស​អំពើ​ហិង្សា​នោះ​ជា​វោហារស័ព្ទ​ដែល​បាន​បង្ក​អំពើ​ហិង្សា​នោះ​ការ​ ចងកម្ម​ចងពៀរ​ដែល​អំពើ​ហិង្សា​នោះ​បាន​បង្ក​ត្រូវ​តែ​ឈប់»។

លោក​ បៃដិន បាន​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ​អាមេរិក​លោក​ Taylor Force អាយុ​ ២៩ ​ឆ្នាំ​ដែល​លោក​បាន​កត់សម្គាល់​ថា​លោក​បាន​បម្រើការ​នៅ​ក្នុង​យោធា​អាមេរិក​ នៅ​អាហ្វហ្គានីស្ថាន និង​អ៊ីរ៉ាក់​។

ប្រធានាធិបតី​ប៉ាឡេស្ទីន​លោក​ ម៉ាមុដ អាបាស បាន​អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត​សុំ​ឲ្យ​មាន​ការ​តស៊ូ​ដោយ​សន្តិវិធី​ ប្រឆាំង​ការ​កាន់កាប់​អ៊ីស្រាអែល​ប៉ុន្តែ​មិន​បាន​ថ្កោលទោស​រលក​នៃ​ការ​ វាយប្រហារ​ដោយ​កាំបិត កាំភ្លើង និង​បើក​រថយន្ត​បំបុក​ដែល​បាន​ផ្ទុះ​ឡើង​កាលពី​ខែ​តុលា​។

ចលនា​អ៊ិស្លាម​ហាម៉ាស់​ដែល​បាន​គ្រប់គ្រង​តំបន់​ហ្គាហ្សា​ជា​រឿយៗ​សរសើរ​ដល់​ការ​វាយប្រហារ​ទាំង​នេះ។

លោក​ បៃដិន បាន​ធ្វើការ​ពិភាក្សា​ជាមួយ​លោក​អាបាស​នៅ​ពេល​ក្រោយ​ថ្ងៃ​ពុធ​នៅ​ក្នុង​ ទីប្រជុំជន​រ៉ាម៉ាឡា​នៃ​តំបន់​វេសបែង​ប៉ុន្តែ​ពួកគេ​មិន​បាន​ធ្វើការ​ អធិប្បាយ​ប្រាប់​ក្រុម​អ្នក​កាសែត​ក្រោយពី​ជំនួប​នោះ​ទេ។ អ្នក​វាយប្រហារ​ជាច្រើន​នាក់​ជា​មនុស្ស​វ័យក្មេង​នៅក្នុង​នោះ​មាន​ក្រុម​ ក្មេង​ជំទង់​ដែល​បាន​បង្ហាញ​ថា​ពួក​បាន​ធ្វើ​ការងារ​ដោយ​ខ្លួន​ពួកគេ។

ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា​ការ​ខក​ចិត្ត​របស់​ប៉ាឡេស្ទីន​ចំពោះ​ការ​ កាន់កាប់​របស់​អ៊ីស្រាអែល​ និង​ការ​តាំង​ទីលំនៅ​​នៅ​តំបន់​វេស​បែង​នោះ​គឺជា​ការ​ខ្វះខាត​ការ​រីកចម្រើន ​ទាំង​ស្រុង​នៅក្នុង​កិច្ច​ប្រឹងប្រែង​សន្តិភាព និង​ភាព​ជា​អ្នក​ដឹកនាំ​ប្រេះស្រាំ​របស់​ពួកគេ​បាន​បង្ក​ឲ្យ​ចលាចល​។

ក្រុម​អាជ្ញាធរ​អ៊ីស្រាអែល​បាន​និយាយ​ថា​ពលរដ្ឋ​ប៉ាឡេស្ទីន​ភាគច្រើន​បាន​ស្លាប់​ខណៈ​ធ្វើការ​វាយប្រហារ​ទាំង​នោះ។

មនុស្ស​ផ្សេង​ទៀត​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ដោយ​ក្រុម​កម្លាំង​របស់​អ៊ីស្រាអែល​​នៅក្នុង​អំឡុង​ការ​ប៉ះទង្គិច​​ ឬ​ការ​តវ៉ា​នានា។

នៅ​មុន​កិច្ចពិក្សា​ក្រុង​រ៉ាម៉ាឡា​មន្រ្តី​ជាន់​ខ្ពស់​ប៉ាឡេស្ទីន​លោក​ Ahmed Majdalani បាន​និយាយ​ថា​លោក​មិន​រំពឹង​ទទួល​បាន​អ្វី​ពី​ទស្សនកិច្ច​របស់​លោក បៃដិន ទេ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
598
923
4540336