jaukjeybanner

ប្រើ​ពេល​ជិត​៣​ម៉ោង​ដើម្បី​សង្គ្រោះ​ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ

ខេត្តបាត់ដំបង ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា ក្មេង​ប្រុស​ម្នាក់​បាន​ត្រូវ​សមត្ថកិច្ច​និង​អ្នក​ភូមិ​ជួយ​សង្គ្រោះ​ដោយ​ ប្រើ​រយៈពេល​ជិត​៣​ម៉ោង ខណៈ​ក្មេង​នោះ​បាន​ហែល​ទឹក​លេង​ក្នុង​ស្ទឹង​សង្កែ តែ​មិនដឹង​យ៉ាងម៉េច​ពេល​ហែល​ៗ​ស្រាប់តែ​ក្មេង​នោះ​បាន​ជាប់ជើង​ផុង​ក្នុង​ រូង​ថ្ម​បាត​ស្ទឹង​ដក​មិន​ចេញ ។

ហេតុការណ៍​ផុង​ជាប់ជើង​នេះ​តាំងពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ ឧសភា ២០១៦ នៅ​ក្នុង​ស្ទឹង​សង្កែ ខាង​មុខ​ប្រាសាទ​បាណ​ន់ ស្ថិត​ក្នុងស្រុក​បាណ​ន់ រហូត​ដល់​ម៉ោង​ជិត​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃអាទិត្យ​ដដែល​នេះ ទើប​សង្គ្រោះ​បាន និង​បញ្ជូន​ទៅ​ព្យាបាល​របួស​នៅ​មណ្ឌល​សុខភាព​ស្រុក​បាណ​ន់ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្មេង​ប្រុស​រង​គ្រោះ​ដែល​ចុះ​ងូតទឹក​ស្ទឹង​និង​ផុង​ជាប់​រូង​ថ្ម​បាត​ស្ទឹង ​សង្កែ​នោះ (​កន្លែង​ជាប់ជើង​ទឹក​រាក់​ត្រឹម​ចង្កេះ​) ឈ្មោះ គឿ​ត ខេ​ង អាយុ​៨​ឆ្នាំ។

ប្រភព​បន្ត​ថា នៅ​ក្នុង​ហេតុការណ៍​ជួយ​សង្គ្រោះ​នេះ ក៍​មានការ​ចូលរួម​អន្តរាគមន៍​ផ្ទាល់​ពី​លោក ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ផង​ដែរ ៕

ACU ឃាត់ខ្លួន​មន្ត្រី CDC ម្នាក់​បញ្ជូន​ទៅ​សាលាដំបូង

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) កាលពី​ព្រលប់​ថ្ងៃ​ទី​០៧ ឧសភា ២០១៦ បាន​នាំ​ខ្លួន​ជនសង្ស័យ​ម្នាក់​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ដែល​ពាក់​ព័​ន្ឋ​នឹង​អំពើ​ពុក​រលួយ​រូប​នោះ​ឈ្មោះ ឡាយ ថា​រ័​ត្ន អាយុ​៣៣​ឆ្នាំ ជា​អនុប្រធាន​ការិយាល័យ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា សំណុំរឿង​ពុក​រលួយ​នេះ ស្ថិត​នៅ​លើ​ដៃ​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុងធ្វើការ​សាកសួរ ។ ក្រោយ​ការ​សាកសួរ​ចប់​នៅ​យប់​ថ្ងៃ​ទី​០៧​ឧសភា​ តំណាង​អយ្យកា​រក៏បាន​ផ្ញើ​ជនសង្ស័យ​នៅ ACU នឹង​តម្រូវ​ឲ្យ​បញ្ជូន​មក​សាកសួរ​បន្ត​នៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​នៅ​ ព្រឹក​ថ្ងៃ​ទី​០៨ ឧសភា ២០១៦​ទៀត ។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុ​ផា​ន់​ណា បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ឡាយ ថា​រ័​ត្ន ស្នាក់​នៅ ផ្ទះ​លេខ​៦F២ ផ្លូវ​៥១៦ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ជា​អនុប្រធាន​ការិយាល័យ​វិភាគ​គម្រោង​និង​លើកទឹកចិត្ត​នៃ​ក្រុមប្រឹក្សា​ អភិវឌ្ឍន៍​កម្ពុជា បាន​ត្រូវ​លោក​ព្រះរាជអាជ្ញា​រង មាស ច​ន្ទ័​ពិសិដ្ឋ ចោទ​ពី​បទ​វីតិក្រម តាម​មាត្រា​៥៩២​និង​៥៩៣​នៃ​ក្រមព្រហ្មទណ្ឌ ។ បើ​តាម​អ្នកនាំពាក្យ​ដដែលថា ជនសង្ស័យ​ជាប់​ពាក់​ព័​ន្ឋ​ទារប្រាក់​លើស​កម្រៃ​សេវា (​លើ​ទឹកប្រាក់​១០០០​ដុល្លារ​)​ក្នុង​គម្រោង ។

ក្រោយ​ពី​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់ សំណុំរឿង​ខាងលើ​នេះ​ក៏​ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​លោក យិ​ន សា​រឿ​ន ចៅក្រម​ស៊ើបសួរ​ដោយ​សម្រេច​ឃុំខ្លួន​ឈ្មោះ ឡាយ ថា​រ័​ត្ន ដាក់​ព​ន្ឋ​នាគារ​បណ្តោះអាសន្ន នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ឧសភា​ ៕

អគ្គី​ភ័យ​ឆាបឆេះ​អាហារ​ដ្ឋា​ន តំបន់​ទេសចរណ៍​កោះ​រ៉ុ​ង

ខេត្ត​ព្រះ​សីហ​នុ ៖ យោង​តាម​ប្រភព​ព័ត៌មាន​ចុង​ក្រោយបង្អស់​ពី​តំបន់​ទេសចរណ៍​កោះ​រ៉ុ​ង ក្រុងព្រះសីហនុ បាន​អះអាង​ថា អគ្គី​ភ័យ​បាន​ឆាបឆេះ​អាហារ​ដ្ឋា​ន​បរទេស​នៅ​លើ​ផែ​ទេសចរណ៍ ទាំងស្រុង ប៉ុន្តែ​ពុំ​មាន​រាលដាល​ដល់​អាហារ​ដ្ឋា​ន​ដទៃ​នោះ​ទេ គិត​មក​ដល់​ត្រឹម​ម៉ោង​១៨​និង​១៥​នាទី​នេះ​។ យោង​តាម​ការ​អះអាង​ពី​លោក អនុសេនីយ៍ឯក ហេង គី​ម​អាន នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​កោះ​រ៉ុ​ង បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​១៦​និង​៤៥​នាទី ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ភូមិ​កោះ​តូច សង្កាត់​កោះ​រ៉ុ​ង ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ មាន​អគ្គី​ភ័យ​មួយ​បាន​កើតឡើង បណ្តាល​ឲ្យ អាហារ​ដ្ឋា​ន​បរទេស​ចំនួន​០១​ឈ្មោះ បា សូ​ឡូ ដែល​មាន​ម្ចាស់​ឈ្មោះ សេង ហ៊ួ​លាង ដែល​បាន​សាងសង់​លើ​ផែ​ទេសចរណ៍ ឆាបឆេះ​ទាំងស្រុង ប៉ុន្តែ​ពុំ​បណ្តាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស និង​មិន​បណ្តាល​ឲ្យ​ឆាបឆេះ ទៅ​កាន់​ផ្ទះ​ប្រជាពលរដ្ឋ ឬ​ហាង​អ្នក​ដទៃ​នោះ​ទេ​។

ចំពោះ​មូលហេតុ​ដែល​បាន​ឆាបឆេះ គេ​នៅ​ពុំ​ទាន់​កំណត់​ច្បាស់លាស់​ថា​មក​ពី​អ្វី​នោះ​ទេ តែបើ​យោង​តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង អាច​បណ្តាល​មក​ពី​ឡ ដុត​ភី​ហ្សា របស់​ហាង​ខាងលើ​។ ប្រភព​ដដែល​បាន​បន្ត​ថា អគ្គី​ភ័យ​នេះ ត្រូវ​រលត់​ទៅ​វិញ​ទាំងស្រុង​នៅ​វេលា​ម៉ោង​១៧​និង​៣៥​នាទី បន្ទាប់​ពី​មានការ​អន្តរា​គម​ន៏​ពី ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន ទើប​អគ្គី​ភ័យ​នេះ​ពុំ​បណ្តាល ឲ្យ​ឆាបឆេះ​ទៅ​កាន់​ទីតាំង​ផ្សេង​បាន​។ សូម​បញ្ជាក់​ផង​ដែរ​ថា ត្រង់​ចំណុច​កើតហេតុ លើ​ផែ​ទេសចរណ៍​នេះ គឺជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត​នា​ពេល​បច្ចុប្បន្ន​នេះ របស់​ខេត្ត​ព្រះ​សីហ​នុ ទើប​នៅ​ពេល​កើតហេតុ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ទាំង​ភ្ញៀវ​ទេសចរណ៍ ក៏​ដូច​ជា​តាម​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក និង​ក្រៅ​ស្រុក ៕

យុវជន​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ត្រូវ​បាន​ឃាតក​កាប់សម្លាប់

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់​ត្រូវ​បាន​ឃាតក​កាប់សម្លាប់​យ៉ាង​ព្រៃផ្សៃ នៅ​ក្រោម​ស្ពាន​ទឹកថ្លា ស្ថិត​ក្នុងភូមិ​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។ ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​បាន​ឲ្យ​ដឹង​ថា សាកសព​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៦ ។ ជន​រង​គ្រោះ​នៅ​មិន​ទាន់​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។ ជន​រង​គ្រោះ​មាន​កម្ពស់​ប្រហែល​១,៦៧​ម៉ែត្រ មាន​អាយុ​ប្រហែល​១៧​ឆ្នាំ ពាក់​អាវដៃវែង​ពណ៌​បៃតងខ្ចី និង​អាវយឺត​ពណ៌ ស​-​ខ្មៅ ខោ​ពណ៌​ខ្មៅ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ឃាតក​ដៃដល់ កាប់​ត្រូវ​កញ្ចឹងក​ខាងក្រោយ បណ្តាល​ឲ្យ​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​យ៉ាង​អា​ណោ​ធ​អា​ធ​ម នៅ​គល់​ស្ពាន​ទឹកថ្លា ។ លោក​វរសេនីយ៍ត្រី ភឿ​ង ម៉ា​ន់​សឹ​ង្ហ នាយការិយាល័យ នគរបាល​ព្រហម្មទណ្ឌ​កម្រិត​ធ្ងន់​បាន​ប្រាប់​ថា  ករណី​ឃាតកម្ម​នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​អះអាង​ថា​ជា​រឿង​គំនុំ ឬ​ក៏​ជា​អំពើ​ប្លន់​នោះ​នៅឡើយ​ទេ  ។ ចំពោះ​សាច់ញាតិ​ជន​រង​គ្រោះ​ក៏​មិន​ទាន់​មាន​ទទួល​ដំណឹង​ថា​មាន​អ្នក​បាត់​ សមាជិក​ក្រុម​គ្រួសារ​នៅឡើយ ដែរ បច្ចុប្បន្ន​សាកសព ត្រូវ​បាន​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា ស្ថិត​ក្នុងភូមិ​-​សង្កាត់​ទឹកថ្លា​ក្រុ​សិរី​សោភ័ណ ដើម្បី​រក​ឲ្យ​បងប្អូន​ដែល​បាត់​សមាជិកគ្រួសារ មក​ពិនិត្យ​មើល ៕

ពិត​ជាសាហាវ និងស្តែងពេកហើយ​

ខេត្ត​​កំពត ៖ ​ដោយសារ​តែ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន មិន​គោរព​ច្បាប់​​ចរាចរណ៍ ​ជា​​ពិសេស​បងប្អូន​​ជាអ្នក​បើក​​រថយ​ន្ត​​ដឹក​អ្នក​ដំណើរ​ ​ត្រូវ​តែ​​មាន​​ការ​ប្រុង​​ប្រ​យ័ត្ន​ឱ្យបាន​​​ខ្ពស់​​បំផុត ពីព្រោះ​អាយុជីវិត​អ្នក​​ជិះ​​រាប់​សិប​នាក់​បាន​ផ្ញើ​​ទៅ​លើ​​អ្នកបើកបរ​តែ ​ម្នាក់​គត់ ​ដូច្នេះ​​ កុំ​យក​ជីវិត​គេ​ទៅ​លេងសើចឱ្យ​​សោះ​ គឺ​ត្រូវ​គោរពច្បាប់​ចរាចរណ៍​ជាចម្បង ​។

ជាក់ស្តែង​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ​កើតឡើង​ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ​(កំពត-​ព្រះ​ស៊ី​ហ​នុ) ​ត្រង់​ចំណុច​​ភូមិ​ទទឹ​ងថ្ងៃ ឃុំ​​បឹង​​ទូក ស្រុក​​ទឹកឈូ កាលពី​វេលា​ម៉ោង​០២រសៀល​​ថ្ងៃ​ទី​០៦ ឧសភា​ ២០១៦ ដែល​បង្ក​ឡើង​​ដោយ​រថយន្ត​ម៉ាក​​សាំ​យ៉ុ​ង​ចំនួន​២​គ្រឿង​ បើក​​ក្នុង​ទិស​ដៅ​ប​ញ្ច្រាស​​គ្នា​បាន​បុក​គ្នា​យ៉ាង​ពេញ​ទំហឹង​​ ក្រោយម​ក​​បណ្តាល​ឱ្យ​​ឆ្លងចរន្ត​ភ្លើង​​ឆេះ​យ៉ាង​ស​ន្ធោស​ន្ធៅ​ខូច​ខាត​អស់ ​​រថយន្ត​ទាំង២​គ្រឿង​ ​។

នៅ​ក្នុង​ករណី​គ្រោះថ្នាក់​​ខាងលើនេះ​ ​ត្រូវ​បាន​នគរបាល​ចរាចរ​ការិយាល័យ​ផ្លូវគោក​​នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​ ឱ្យ​​ដឹងថា ​ក្នុង​​ពេល​​​កើត​ហេតុ ​មេឃ​​កំពុង​មាន​​ភ្លៀង​ធ្លាក់ និងមាន​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​​ដឹក​អ្នកដំណើរ​២​គ្រឿង ដោយ​មួយ​គ្រឿង​ ពណ៌​លឿង​ គ្មាន​ស្លាក​លេខ​ ​ក្នុង​ទិស​ដៅ​ពី​លិច ទៅ​កើត តែ​ពុំ​ដឹង​ថា​ មាន​ផ្ទុក​អ្នកដំណើរ​ប៉ុន្មាន​នាក់​នោះ​ទេ ។ រីឯ​មួយ​គ្រឿង​ទៀត ​ពណ៌​ទឹកប្រាក់​ពាក់​​ស្លាក​លេខ​ព្រះ​សី​ហ​នុ​2A-5361 មាន​​ផ្ទុក​អ្នកដំណើរ​ចំនួន​៩​នាក់​ ទាំង​អ្នកបើកបរ​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។

លុះ​មក​ដល់​ចំណុច​កើតហេតុ គេ​ឃើញ​រថយន្ត​សាំ​យ៉ុ​ង​ពណ៌​លឿង បាន​រេ​ចង្កូតម​ក​បុក​ខាងស្តាំ​រថយន្ត​ពណ៌​ទឹកប្រាក់​​ពេញទំហឹង ​បណ្

 

តាល​ឱ្យ​​បែក​ផ្កាភ្លើង​ ។ មួយសន្ទុះ​ក្រោយមក​​ ក៏ចេញជា​អណ្តាតភ្លើង​ឆេះ​​តែ​ម្តង រីឯ​មនុស្ស​ដែល​ជិះ​នៅ​ក្នុង​រថយន្ត​ទាំង​​៩​នាក់​បាន​រង​របួស​ស្រាល​៥​នាក់ (ស្រី​១នាក់​) ។

សមត្ថកិច្ច​ឱ្យ​​ដឹង​ទៀតថា ដំបូង​ឆេះ​តែ​រថយន្ត​១គ្រឿង​ទេ តែដោយសារ​​រថយន្ត​ទាំង២​ ក្រោយ​ពី​ជួប​ហេតុ​ការណ៍​​នៅ​មិន​ឃ្លាត​ពី​គ្នា​ប៉ុន្មាន​នោះ ​ទើប​ឆេះ​ទាំង​ពីរ​គ្រឿង​តែ​ម្ត​ង​ ។ ទោះបី​រថយន្ត​ពន្លត់អគ្គិ​ភ័យ​ទៅ​ជួយ​អន្តរាគមន៍ពន្លត់ ​ក៏​​មិន​ទាន់​ផង​ ត្រូវ​ឆេះ​អស់ស្ទើរ​​ទាំង​២​គ្រឿង​ ។ ចំណែក​​ជន​រង​គ្រោះ ​និង​ឈ្មោះ​ម្ចាស់​រថយន្ត​សមត្ថកិច្ច​មិន​ទាន់​បាន​ដកស្រង់​​ទេ ។ ​

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
685
923
4540423