jaukjeybanner

បន្តិចទៀត សម្តេច​តេ​ជោ ហ៊ុន សែន ចែក​សញ្ញាបត្រ​និស្សិត​វិទ្យាស្ថាន​វ៉ា​ន់​ដា

រាជធានី​ភ្នំពេញ ៖ នៅ​មជ្ឈមណ្ឌល​កម្សាន្ត​ និង ​ពិព័រណ៍​កោះ​ពេជ្រ វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១០ឧសភានេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​ដល់​ ជ័យ​លា​ភី​និស្សិត​វិទ្យាស្ថាន​វ៉ា​ន់​ដា ៕

ឃាត់ខ្លួន​មន្ត្រី​នគរបាល​ពីរ​នាក់​ក្លែង​ត្រា​និង​សៀវភៅ​ស្នាក់​នៅ

រាជធានី​ភ្នំពេញ ៖ នាយ​រង​នគរបាល​ប៉ុស្តិ៍​បឹង​ទំពុន​ម្នាក់ និង មន្ត្រី​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍​ខណ្ឌមានជ័យ​ម្នាក់​ទៀត បាន​ត្រូវ​ប​ញ្ចូ​ន​មក​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​០៩  ឧសភា ២០១៦ ដើម្បី​សាកសួរ​លើ​ករណី​ក្លែង​ត្រា​ធ្វើ​សៀវភៅ​ស្នាក់​នៅ​ឲ្យ​ប្រជាពលរដ្ឋ​ ក្នុង​តម្លៃ​៨០​ដុល្លារ ។

នាយ​រង​នគរបាល​ប៉ុស្តិ៍​បឹង​ទំពុន​ឈ្មោះ កែវ សា​រ៉ា​វុ​ធ និង មន្ត្រី​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍​ខណ្ឌមានជ័យ ឈ្មោះ សួន សុវណ្ណ បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ ភ្នំពេញ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០១៦ ។

ដើមចម​ដែល​នាំ​ឲ្យ​មានការ​ឃាត់ខ្លួន​នេះ បាន​កើតឡើង​ខណៈ​ពេល​ដែល​ប្រជាពលរដ្ឋ​បាន​យក​សៀវភៅ​ស្នាក់​នៅ​ទៅ​សាលាសង្កាត់ ដើម្បី​សុំ​ធ្វើ​សំបុត្រ​កំណើត​ ។ នៅ​ពេល​នោះ មន្ត្រី​សាលាសង្កាត់ មានការ​សង្ស័យ​ថា សៀវភៅ​ស្នាក់​នៅ​នេះ​មាន​ភាព​មិន​ប្រក្រតី ក៏​ទំនាក់ទំនង​សួរ​ទៅ​នគរបាល​ខណ្ឌមានជ័យ ទើប​ដឹង​ថា ជា​សៀវភៅ​ស្នាក់​នៅ​ក្លែងក្លាយ ។

យោង​តាម​ចម្លើយ​ប្រជាពលរដ្ឋ​រង​គ្រោះ សមត្ថកិច្ច​បាន​ចុះ​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​ខាងលើ​យក​មក​សាកសួរ ។ ​ចំពោះ​មុខ​សមត្ថកិច្ច​មនុស្ស​ទាំង​ពីរ​នាក់​នេះ​បាន​សារភាព​ថា ពួក​គេ​បាន​ធ្វើ​សៀវភៅ​ស្នាក់​នៅ​ក្លែងក្លាយ​នេះ​តាំងពី​ខែធ្នូ ឆ្នាំ​២០១៥ មក​ម្ល៉េះ ពោល​គឺ​ឈ្មោះ កែវ សា​រ៉ា​វុ​ធ បាន​ទៅ​ធ្វើ​ត្រា​ អធិការ​នគរបាល​ខណ្ឌមានជ័យ ក្លែង​ត្រា បាន​ចុះ​ស្ថិតិ​ក្លែង និង យក​សៀវភៅ​ស្នាក់​នៅ ដែល​មិន​ទាន់​សរសេរ​យក​មក​ប្រគល់​ឲ្យ​ឈ្មោះ សួន សុវណ្ណ ជា​អ្នក​សរសេរ​បំពេញ និង​វាយ​ត្រាតែ​ម្តង រួច​ប្រគល់​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​តម្លៃ​៨០​ដុល្លារ ក្នុង​សៀវភៅ​ស្នាក់​នៅ​មួយ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ កំពុង​ស្ថិត​ក្រោម​ចំណាត់ការ​របស់​លោក​ព្រះរាជអាជ្ញា​រង សៀង សុខ កំពុង​សាកសួរ ៕

ឈើ​ដែលបង្ក្រាប​បាន គ្រោង​ដាក់​ដេញថ្លៃ​

ខេត្តកំពង់ចាម ៖ ម៉ោង​នេះ ព្រឹក​ថ្ងៃ​ទី​០៩ ឧសភា លោក​ឧបនាយករដ្ឋមន្ត្រី ​ប៊ិ​ន ឈិ​ន រួម​ជាមួយ​ប្រតិភូ កំពុង​ពិនិត្យ​មើល​ឃ្លាំង​ឈើ ប្រណីត​ដ៏​ធំ​មួយ​នៅ​ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។

ឃ្លាំង​ស្តុក​ឈើ​មួយ​នេះ ជា​របស់​ឧកញ៉ា​ខ្នា ដែល​ត្រូវ​បង្ក្រាប​កន្លង​មក មាន​រាប់​ពាន់​ម៉ែត្រគីប​ ដោយ​ស្នាដៃ​លោកនាយ​ឧត្តមសេនីយ៍​សៅ សុខា ។

លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិ​ន ឈិ​ន និយាយ​ថា ឈើ​ដែល​ត្រូវ​បង្ក្រាប​កន្លង​មកនេះ គ្រោង​នឹង​ដាក់​ឱ្យ​ដេញថ្លៃ ដើម្បី​ប្រមូល​យក​ប្រាក់​ជូន​ទៅ​ក្រសួង​អប់រំ តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ។

លោក​និយាយ​ថា ឈ្មួញ​ដែល​មានឈ្មោះ​ប្រព្រឹត្ត​បទល្មើស មិន​អនុញ្ញាត​ឱ្យ​ចូល​ដេញថ្លៃ​ទេ ។

មេ​ប៉ូលិស​ស្រុក​ខ្មែរ​ព្រមាន​បក​ស័ក្តិ​និង​បញ្ជូន​ទៅ​តុលាការ

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការ​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ លោកនាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤ នេ​ត សា​វឿ​ន បាន​ប្រកាស​ចាត់វិធានការ​ចំពោះ​មន្ត្រី​នគរបាល​រូប​ណា​ដែល​ហ៊ាន​ក្លែង​ឯកសារ ​ខុសច្បាប់​ដូច​ជា សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណប័ណ្ណ ។​ល​។ ត្រូវ​ទទួលទោស​តាម​ច្បាប់ ដោយ​មិន​មានការ​លើកលែង​ឡើយ ។

លោក​មេ​ប៉ូលិស​ថ្លែង​ខាងលើ​បែប​នេះ​នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៦ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ ០០៩​សណ​ន របស់​ក្រសួងមហាផ្ទៃ ស្តី​ពី​វិធានការ​គ្រប់គ្រង​និង​បែងចែក​ប្រាក់​ចំណូល​ពី​ការ​ពិន័យ​អន្តរកាល ​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​។

បើ​តាម​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន «​នៅ​រាជធានី​ភ្នំពេញ​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ មាន​អនុប្រធាន​ប៉ុស្តិ៍​មួយ​រូប  នៅ​ខណ្ឌមានជ័យ បាន​ទៅ​ធ្វើ​ត្រា​មូល​និង​ត្រា​ឈ្មោះ​អធិការ​ក្លែងក្លាយ ទៅ​ធ្វើ​សៀវភៅ​គ្រួសារ យក​លុយ​៨០​ដុល្លារ​។ ការ​ហ៊ាន​ធ្វើ​ក្លែងក្លាយ​បែប​នេះ​គឺជា​បទល្មើស​ពេញទី ដូច្នេះ​ត្រូវ​បញ្ជូន​ទៅ​តុលាការ គ្មាន​ការ​យោគយល់​អ្វី​នោះ​ទេ​»៕

ពលករ០៦នាក់​អត់បាយ​ក្រហាយ​ទឹកក្នុងដីថៃ

ខេត្តបន្ទាយមានជ័យ ​៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា​ នៅវេលាថ្ងៃត្រង់ថ្ងៃទី០៩​ ឧសភា ​២០១៦ អាជ្ញាធរ​ខ្មែរកំពុងអន្តរាគមន៍​ជួយពលរដ្ឋខ្មែរ០៦នាក់​ដែលចាញ់បោកមេខ្យល់នំា​ ទៅធ្វើជាពលករក្នុងប្រទេសថៃ ​ប៉ុន្តែពួកគេទំាង​០៦នាក់​បាន​ត្រូវគេដឹក​យកទៅទម្លាក់ចោលនៅ​ក្នុងស្រុកមឿង ខេត្តស្រះកែវ ។

បើតាមពលករឈ្មោះ ​សូរ សុខ ​​មានស្រុកកំណើតនៅក្នុងភូមិអង្កាញ់​ ​ឃុំអង្គរកា ​ស្រុកទ្រំាង​ ​ខេត្តតាកែវ​ ​បានឲ្យដឹងតាមទូរសព័្ទពី​ស្រុកមឿងប្រទេសថៃថា ​​នៅព្រឹកថ្ងៃទី០៩ឧសភានេះ​​ ពួកគេទំាង០៦នាក់​កំពុងធ្វើដំណើរ​រកផ្លូវចូល​មកប្រទេស​កម្ពុជាវិញ ប៉ុន្តែមិន​ស្គាល់ផ្លូវ និងពុំ​មានបាយទឹកទទួលទាន​នោះថែមទៀត​​​ ហើយថាពួកគេ​ត្រូវ​ក្រុមមេខ្យល់ដឹកទៅ​ទម្លាក់​ចោលក្នុងព្រៃស្រុកមឿង​ តំាងពីថ្ងៃទី០៥ ឧសភា ​២០១៦​មកម្ល៉េះ ។

មកដល់ម៉ោង១១និង​​៣០នាទីថ្ងៃត្រង់ថ្ងៃចន្ទដដែលនេះ ​​កោះសន្តិភាពមិន​អាចរក​ការសុំអត្ថាធិប្បាយ​ពីស្ថាន​កុងស៊ុលខ្មែរ​ប្រចំា​ ខេត្តស្រះកែវ​បានទេ ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
676
923
4540414