jaukjeybanner

ឃាត់ខ្លួន​ឃាតក វាយ​សម្លាប់​សិស្ស​ថ្នាក់​ទី​១២​បាន​ហើយ

រាជធានី​ភ្នំពេញ ៖ ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ​មែន ក្រោយ​ពី​ការ​វាយ​សម្លាប់​ប្លន់​យក​ម៉ូតូ ពី​សិស្ស​ស្រី​ថ្នាក់​ទី​១២ ម្នាក់​បាន​សម្រេច ឃាត​កបាន​រត់គេច​ខ្លួន ចំណែក​កម្លាំង​នគរបាល ប៉ុស្ដិ៍​ចោម​ចៅ បាន​សហ​ការណ៍​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក យឹ​ម សា​រ៉ា​ន់ អធិការ​នគរបាល​ខណ្ឌ និង​នគរបាល​ប៉ុស្ដិ៍​ពងទឹក ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក វរ​សេនី​យ៏​ទោ ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ដុតដៃដុតជើង​បំផុត​។

រហូត​ដល់​វេលា​ម៉ោង​ប្រមាណ​៩​យប់​ថ្ងៃ​ដដែល បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន ជន​ស្ស័​យ​ចំនួន​៧​នាក់​ដែល​ជា​ឃាតក​បាតដៃ​ប្រឡាក់​ឈាម ដែល​បាន​វាយ​សម្លាប់​សិស្ស​ស្រី ក្នុង​នោះ​ជន​ដៃដល់​ម្នាក់​គឺជា​បងប្រុស​ជីដូនមួយ​របស់​នាងរង​គ្រោះ សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​របស់​ជន​រង​គ្រោះ​មក​វិញ​ផង​ដែរ​។ លោក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​ឲ្យ​ដឹង​ថា មុន​ដំបូង​បាន​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ដែល​ត្រូវជា​បងជីដូនមួយ នារី​រង​គ្រោះ នៅ​ក្នុង​សង្កាត់​ព្រៃ​ស បន្ទាប់​មក​ទើប​បន្ត​ទៅ ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​ទៀត នៅ​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ហើយ​ជនសង្ស័យ​ដែល​ឃាត់​នៅ​សង្កាត់​ទឹកថ្លា​នោះ មាន​ប្រុស​៤​នាក់ និង​ស្រី​២​នាក់​ខណៈ​ដែល​ពួក​គេ កំពុង​ស្នាក់​នៅ ក្នុង​បន្ទប់​តែ​មួយ​ជា​មួ​គ្នា ។

ជនសង្ស័យ​ជា​ឃាតក​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​១.​ឈ្មោះ ជុំ វី​រៈ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ តាបោះ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ជា​ជន​ដៃដល់ និង​ត្រូវជា​បងជីដូនមួយ​នារី​រង​គ្រោះ ហើយ​ក៏​ជា​សង្សារ​របស់​នាង​ផង​ដែរ ២.​ឈ្មោះ សុខ សុភាព អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុង​បូ​រី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ៣.​ឈ្មោះ ឡេ​ង ដា​នី អាយុ​១៧ មាន​ទីលំនៅ ក្នុងភូមិ​ថ្លុក​ដូន​ទុំ ឃុំ​បាន​កាន ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ៤.​ឈ្មោះ គ្រឿ ច​ន្ធូ អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង ភូមិ​និង​ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​អន្លង់​វែង ខេត្ត​ឧត្ត​មាន​ជ័យ ៥.​លឹ​ម បញ្ញា​វន្ត អាយុ​២០​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ៦. ឈ្មោះ ហុង សុជាតា អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្នុង​បូ​រី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ទី​៧.​ឈ្មោះ សុខ សុភា អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ តាម​ចម្លើយ​ជនសង្ស័យ​សារភាព បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​មាន​ចំនួន​៣​នាក់ ក្នុង​នោះ​ម្នាក់​ជា​បងប្រុស​ជីដូនមួយ​ជន​រង​គ្រោះ និង​៤​ទៀត​នាក់​ជា​ជន​ផ្សំ​គំនិត ហើយ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ ដែល​ឈាន​ដល់​ការ​វាយ​សម្លាប់​ជន​រង​គ្រោះ​នៅឡើយ​ទេ​៕

ឆក់​ទូរស័ព្ទ​គេ​មិន​បាន​សម្រេច ត្រូវ​ជាប់​ខ្នោះ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៧​និង​៣០ ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ទល់មុខ​ធនាគារ​ABA  ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា មាន​ជនសង្ស័យ​២​នាក់ បាន​ឆក់​ទូរស័ព្ទ​ពី​គូសង្សារ​មួយគូ​មិន​បាន​សម្រេច ត្រូវ​ជាប់​ខ្នោះ ។ តាម​ចម្លើយ​ពី​ជនសង្ស័យ​ទាំង​ពីរ​បាន​សារភាព​ថា  នៅ​ពេល​ល្ងាច​ពួក​គេ​ទាំង​ពីរ​នាក់ នាំ​គ្នា​អង្គុយ​ផឹកស៊ី នៅ​ម្ដុំ​ភោជនីយដ្ឋាន​យ៉ាង​ចូ​វ ផ្លូវ​ព្រះ​មុនី​វង្ស ។ បន្ទាប់​ពី​ផឹកស៊ី​អស់​លុយ ក៏​បាន​នាំ​គ្នា​យក​កាង​ម៉ូតូ​ទៅ​បញ្ចាំ​បាន​លុយ ២៥.០០០​រៀល ដើម្បី​យក​មក​ទិញ​ស្រា​ផឹក​បន្ត ពេល​ជិះ​ម៉ូតូ​តាម​ផ្លូវ ខាង​មុខ​សាលា ACE ក៏​បានឃើញ​ក្មេង​ស្រី​ម្នាក់​កាន់​ទូរ​សព្ទ័ ហើយ​បែកគំនិត​ប្រុង​ឆក់ តែ​ម្នាក់​ទៀត​មិន​ហ៊ាន ស្រប​ពេល​ដែល​ម៉ូតូឌុប ជិះ​បាំង​ពីមុខ​ផង​ក៏​ធ្វើ​ដំណើរ​ហួស​ទៅ ។

នៅ​ពេល​ដែល​រូបគេ​ទាំង​ពីរ​នាក់​ធ្វើ​ដំណើរ​ដល់​ផ្លូវ​ព្រះ​មុនី​វង្ស ក៏​បានឃើញ​ប្រុស​ម្នាក់​ស្រី​ម្នាក់​ឈរ​ក្បែរ​គ្នា ហើយ​ខាង​ស្រី​បាន​ដក​ទូរស័ព្ទ​ម៉ាក Iphone មក​ចុច ពួក​គេ​ឃើញ​ឳ​កាស​ល្អ ក៏​បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​ឆក់​បាន​សម្រេច​តែ​ម្ដង ។ ក្រោយ​ពេល​ឆក់​ទូរស័ព្ទ​បាន​ពួក​គេ ក៏​បាន​បើក​ម៉ូតូ​រត់គេច​មក​ដល់​ផ្លូវ​៩៣ កែង​នឹង​ផ្លូវ​២១៤  តែ​ដោយសារ​ស្ទះផ្លូវ​ខ្លាំង​ពេក ឃើញ​សភាព​ដូច​នោះ​ប្រជាពលរដ្ឋ ស្រែ​កថា​ចោរ​ៗ ស្រប​ពេល​ដែល​កម្លាំង​កងរាជអាវុធហត្ថ​នៅ​ក្បែរ​នោះ បាន​ជិះ​ដេញ​តាម​ពួក​គេ ហើយ​ពួក​គេ​ភ័យ​ខ្លាំង​ពេក​បណ្ដាល​ឲ្យ​ទាក់​ដៃចង្កូត​ម៉ូតូ​ផ្សេង​ទៀត​ដួល ក៏​សមត្ថកិច្ច​សង្កាត់​បឹង​ព្រលិត​ចាប់​បាន​ម្នាក់ និង​ម្នាក់​ទៀត​រត់គេច​ត្រូវ​ជាប់​ក្នុង​កណ្ដាប់ដៃ​កងរាជអាវុធហត្ថ​ខណ្ឌ​៧​ មក​រា ។

ជនសង្ស័យ​ទាំង​ពីរ​នាក់​ទី​១.​ឈ្មោះ គួ​ច សៀវ​ភីង ភេទ ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ បុគ្គលិក នៅ​សណ្ឋាគារ​ធី​ហាវ ផ្នែក​សំអាត មាន​ទីលំនៅ ផ្ទះ​លេខ​១៥០​អឺ​សូន្យ ផ្លូវ​លេខ​៦៣ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ០២.​ឈ្មោះ ផុ​ន ចាន់ធូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ម្ដុំ​សង់​លី​ហ្សេ ខណ្ឌចំការមន ។ វត្ថុ​តាង​ដកហូត មាន ម៉ូតូ​០១ គ្រឿង​ម៉ាក​Suzuki Lets ពណ៌​ស បិទ​ស្កុ​ត​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BZ-6214 ។ ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ទូរស័ព្ទ​មិន​ដាក់​ពាក្យបណ្ដឹង​ទេ ជនសង្ស័យ​ទាំង​ពីរ​ត្រូវ​សមត្ថកិច្ច​បញ្ជូន​បន្ត​ទៅ​កាន់ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕

ចាប់ខ្លួន​ឪពុក​កូន ដកហូត​ថ្នាំ​ញៀន​បាន​៦២​កញ្ចប់

ខេត្ត​ត្បូងឃ្មុំ ៖ ជនសង្ស័យ​២​នាក់​ឪពុក​និង​កូន​ជា​មុខសញ្ញា​ដ៏​សកម្ម ខាង​ជួញដូរ និង​ចែកចាយ​ថ្នាំ​ញៀន នៅ​ក្នុងភូមិ​ជប់​ទី​១ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បើក​កិច្ច​ប្រតិបត្តិការ ចុះ​បង្ក្រាប​ដោយ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៣ និង​១៥​នាទី រសៀល​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៦ ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​រហូត​ដល់​ទៅ​៦២​កញ្ចប់ ក្នុង​នោះ​ធំ​៣​កញ្ចប់ ព្រមទាំង​ឧ​បករ​ណ៏​ប្រើប្រាស់​មួយ​ចំនួន​ផង​ដែរ ។

លោក​វរ​សេនី​យ៏​ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​ចាប់ខ្លួន ដោយ​មានការ​ចង្អុលបង្ហាញ​ពី លោក​ឧត្តម​សេនី​យ៏​ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​កម្លាំង​អធិការ ដ្ឋា​ន​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ចុះ​ស្រាវជ្រាវ​ពីមុខ​សញ្ញា​ដែល​ស្ថិត​នៅ​ក្នុង​បញ្ជីខ្មៅ ក្រោយ​ពី​មាន​ប្រ ភព​ច្បាស់ការ​នោះ​នា​រសៀល​ថ្ងៃ​ខាងលើ ក៏​បាន​ចុះ​ទៅ​ឡោម​ព័ទ្ធ ដោយ​ចាប់​បាន​ទាំង​២​នាក់​ឪពុក និង​កូនប្រុស​ក្នុង​ខណៈ​ពេល​ដែល​ដោះ​ដូរ​ថ្នាំ​ញៀន ។

លោក​វរ​សេនី​យ៏​ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ប្រាប់​បន្ត​ថា ចំពោះ​ជន​ដែល​ត្រូវ​បា ន​ចាប់ខ្លួន​នោះ​មាន​១-​ឈ្មោះ សំ ដុះ អាយុ​៣៩​ឆ្នាំ ជា​ឪពុក និង​កូន​ឈ្មោះ សំ ឌី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ក្នុង​ពេល​ដែល​កំពុង​តែ​រៀបចំ​ចែកចាយ​ថ្នាំ​ញៀន ។ នា​ពេល​កន្លង​មក​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​តាម ដាន​មុខសញ្ញា​ខាងលើ​ដើម្បី​ចាប់ខ្លួន​តែ ដោយ​មិន​មាន​ភស្តុ​តាង​ទោះជា​បែប​ណា​ក្តី​សមត្ថកិច្ច​នូវ​តែ​បន្ត តាមដាន​រហូត​ដល់​ដឹង​ពី​សកម្មភាព​ចែកចាយ​ថ្នាំ​ញៀន គឺ​កូនប្រុស​តែងតែ​ដើរ​ចែកចាយ​ថ្នាំ​ញៀន​នៅ ទី​ឆ្ងាយ​ៗ​ដែល​ម៉ូយ​បាន​កុម្ម​ង់​ទិញ​នោះ ។ ចំណែក​ក​ឪពុក​វិញ​គឺ​បាន​ចែកចាយ​ថ្នាំ​ញៀន នៅ​នឹង​ផ្ទះ​ហើយ ជា​កម្មករ​បើកបរ​រថយន្ត ជា​រឿយ​ៗ​បាន​យក​ថ្នាំ​ញៀន​ទៅ​លក់​ឲ្យ អ្នកបើកបរ​រថយន្ត​ធំ​ៗ​ដឹក​ទំនិញ ឫ​រថយន្ត​ដឹកឈើ ដើម្បី​ចៀសវាង​នៅ​ពេល​បើកបរ​ពេល​យប់ កុំ​ឲ្យ​ងងុយដេក ។

លោក​វរ​សេនី​យ៏​ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បញ្ជាក់​ថា ក្រោយ​ពី​បាន​ចាប់ខ្លួន​គឺ បញ្ជូន​ជនសង្ស័យ​ទាំង​ពីរ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ​ ដើម្បី​សួរនាំ និង​តាម​ស្រាវជ្រាវ​ចាប់​បក្សពួក​មួយ​ចំនួន មក​ផ្តន្ទាទោស​តាម​ច្បាប់ ។ សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៤​ឧសភា កន្លង​ទៅ​ថ្មី​ៗ​រូប​លោក​បាន​ដឹកនាំ​កម្លាំង​ក្រោម​ឳ​វាទ ទៅ​ឡោម​ព័ទ្ធ​ចាប់​បាន​មេ​ក្លោ​ង​ជួញដូរ​ថ្នាំ​ញៀន​ដ៏ សកម្ម​២​នាក់​នៅ​ភូមិ​ជប់​ទី​១ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ​នេះ​ដែរ ដោយ​បាន​ដកហូត​ថ្នាំ​ញៀន​រហូត​ដល់​ទៅ ៧១​កញ្ចប់​ក្នុង​នោះ​ធំ​៣​កញ្ចប់ ជញ្ជីង​អេ​ឡិច​ត្រូ​និក​១​គ្រឿង ព្រមទាំង​ឧ​បករ​ណ៏​វេច​ខ្ចប់​ផង​ដែរ ៕

ឃាត់ខ្លួន​អ្នកកាសែត​ម្នាក់ តាម​ដីកា​បង្គាប់​របស់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង

ខេត្តព្រះវិហារ ៖ តាម​ប្រភព​ពី​មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា អ្នកកាសែត​ម្នាក់​ឈ្មោះ ប្រាក់ សុ​ខុន អាយុ​៤៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បាន​អះអាង​ថា ខ្លួន​ជា​ចាងហ្វាង​កាសែត​កម្ពុជា​ម៉ែ​ន ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​ទីរួមស្រុក​គូ​លេ​ន ខេត្តព្រះវិហារ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៦​នេះ តាម​ដីកា​បង្គាប់ លេខ​១៤៨/១១ ចុះ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១១ របស់​លោក ទៀង សុ​ថា អតីត​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ពី​បទ​លួច​ដោយ​ហិង្សា និង​គំរាមកំហែង​យក ប្រព្រឹត្ត​ទៅ​នៅ​ភូមិ​ឈូក​ក្រញាស់ ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០០៨  ។​

មក​ដល់​ពេល​នេះ អ្នកកាសែត​ឈ្មោះ ប្រាក់ សុ​ខុន ត្រូវ​បាន​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ប្រគល់​ខ្លួន​ទៅ​ស្ថាប័ន​តុលាការខេត្ត​កំពង់ឆ្នាំង​វិញ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​ទៀត ។ សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ដែរ តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកកាសែត​ចំនួន​៦​នាក់​ទៀត នៅ​ស្រុក​គូ​លេ​ន សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​គំរាមកំហែង​យក ។ រហូត​មក​ដល់​ពេល​នេះ យើង​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ច្បាស់​ពី​សមត្ថកិច្ច​នៅឡើយ​ទេ ខណៈ​នេះ​សមត្ថកិច្ច​កំពុង​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គូ​លេ​ន និង​រង​ចាំ​ទទួល​ព័ត៌មាន​នៅ​ពេល​ក្រោយ ៕

ចង់​ដឹង​អត់ ! ហេតុ​អ្វី​បុរស​រូប​នេះ​ចាក់​សាំង​ដុ​ត​ខ្លួនឯង?

រាជធានី​ភ្នំពេញ ៖ សន្តិសុខ​ឯកជន​ម្នាក់​បាន​យក​សាំង​ទៅ​ចាក់​ដុត​ខ្លួនឯង​ឆេះ​ខ្លោច​ពេញ​ខ្លួន ​ស្ទើរ​ស្លាប់​ស្ទើ​រស់​​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ និង ៣០​នាទី ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៨៨ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ ប៊ុ​ន កុសល អាយុ​៤០​ឆ្នាំ មុខរបរ​ជា​សន្តិសុខ​ក្រុមហ៊ុន​ឯកជន​មួយ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ បាន​យក​សាំង​ដុត​ប៉ុនប៉ង​សម្លាប់​ខ្លួនឯង​នៅ​កន្លែងធ្វើការ​របស់​ខ្លួន ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​បុរស​ជា​សន្តិសុខ​ឯកជន​រូប​នេះ​មក​បំពេញការងារ​យាមឃ្លាំង​ទំនិញ ​មួយ​កន្លែង​នៅ​ក្បែរ​កន្លែង​កើតហេតុ ស្រាប់តែ​បុរស​គិត​ខ្លី​រូប​នោះ​បាន​ដើរ​ចុះឡើង​ៗ​នៅ​លើ​ផ្លូវ​ខាងលើ រួច​ក៏​យក​ដប​សាំង​ដែល​មាន​ចំណុះ​កន្លះ​លី​ត្រ​ពី​ក្នុង​ហោប៉ៅ​ដែល​បាន​ ត្រៀម​ទុកជា​ស្រេច​មក​ចាក់​ស្រោច​លើ​ខ្លួនប្រាណ និង​កេះ​ដែកកេះ​ដុត​បង្ក​អោយ​មាន​ជា​អណ្តាតភ្លើង និង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ។ ក្នុង​ពេល​នោះ​ដែរ​គេ​បានឃើញ​បុរស​រង​គ្រោះ​រត់​ចុះឡើង និង​ដេក​ននៀល​ទៅ​លើ​ផ្លូវ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ និង​ទឹក​ទៅ​ជួយ​បាញ់​ពន្លត់​ទាន់​ពេល ទើប​អណ្តាតភ្លើង​ដែល​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នោះ​រលត់​ទៅ​បាន ។

ទោះបីជា​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ និង​បាញ់​ទឹក​ពន្លត់ភ្លើង​ទាន់​ពេលវេលា​ពិតមែន តែ​បុរស​ជា​សន្តិសុខ​រូប​នោះ​ត្រូវ​បាន​ភ្លើង​ឆេះ​អស់​សម្លៀក​បំពាក់ ឆេះ​ខ្លោច រលាត់ស្បែក​ពេញ​ដងខ្លួន​ស្ទើរ​ស្លាប់​ស្ទើ​រស់ ។

ក្នុង​ការ​ប៉ុនប៉ង​ដុត​ខ្លួន​សម្លាប់​ខ្លួនឯង​នេះ​ត្រូវ​បាន​គេ​ប្រាប់​ ឱ្យ​ដឹង​ថា បណ្តាល​មក​ពី​រូប​គាត់​មាន​ទំនាស់​ក្នុង​គ្រួសារ ហើយ​ត្រូវ​ប្រពន្ធ​នាំ​កូនរ​ត់ទៅ​ស្រុក​កំណើត​ឯ​ខេត្តសៀមរាប​បាត់ ទើប​បណ្តាល​អោយ​គាត់​ខឹង​នឹង​ប្រពន្ធ​របស់​គាត់​រត់​ចោល​បែប​នេះ ក៏​សម្រេចចិត្ត​ធ្វើ​បែប​នេះ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សន្តិសុខ​ឯកជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ហៅ​រថយន្ត​សា​ មុ​យ​ដឹក​យក​ទៅ​ស​ង្គ្រោះ​​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ (​ពេទ្យ​លោកសង្ឃ​) ដើម្បី​សង្គ្រោះ​ជីវិត ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
686
923
4540424