jaukjeybanner

បុរស​ស​សៃ​ប្រសាទ យក​ច្រវាក់​សោ​ចាក់​ម៉ូតូ ចងកសម្លាប់​ខ្លួន

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​យក​ច្រវាក់​សម្រាប់​ចាក់សោ​ម៉ូតូ​មក​ចងក ធ្វើ​អត្តឃាត​បណ្តាល​ឲ្យ ស្លាប់ និង​បាន​ភ្ញាក់ផ្អើល នៅ​វេលា​ម៉ោង ៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៦​នៅ​ភូមិ​អណ្តូង​ស្នាយ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ។ មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​និយាយ​ឲ្យ​ដឹង​ថា បុរស​ខាងលើ​មានឈ្មោះ គង់ ប៊ុ​ន​ធឿ​ន ហៅ សុខ ពៅ អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

តាម​ការ​រៀបរាប់​របស់ ស្ត្រី​ឈ្មោះ ប៊ូ ម៉ឺន ដែល​ត្រូវជា​បងស្រី បាន​និយាយ​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​មិន​បាន​នៅផ្ទះ​ទេ ពេល​មក​វិញ​ស្រាប់ តែ​ឃើញ​ប្អូនប្រុស​គាត់ ឈ្មោះ  គង់ ប៊ុ​ន​ធឿ​ន ហៅ សុខ ពៅ បាន​ចងក ស្លាប់​ទៅ​ហើយ ដោយ​យក​ច្រវាក់ សម្រាប់​ចាក់សោ​ម៉ូតូ ចង​កង​នឹង​ធ្នឹម​ផ្ទះ  ។ ហើយ​គាត់​ក៍​ស្រែកហៅ​អ្នក​ជិតខាង​មក​ជួយ និង​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល ។ ប្រភព​ដដែល​បាន​បន្ត​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ប្អូន​គាត់​ចងក គឺ​មក​ពី​មាន​ជំងឺ​ស​សៃ​ប្រាសាទ កន្លង​មក​ធ្លាប់​ព្យាយាម​ជា​ច្រើន​ដង​ហើយ តែ​មិន​បាន​សម្រេច ព្រោះ​គាត់ និង​អ្នក​ជិតខាង​ចេះ​តែ​ជួយ​ទាន់​ពេល ។ ក្រោយ​ពី​ពិនិត្យ​សព​បុរស​ខាងលើ​សមត្ថកិច្ច បាន​សន្និដ្ឋាន​ថា ពិតជា​ចងក​សម្លាប់​ខ្លួនឯង​ពិតមែន ហើយ​បាន​ប្រគល់​សព បុរស​រូប​នោះ ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ដើមឈើ​ធំ​ៗ​ជា​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ រង​ការ​កាប់​បំផ្លាញ​យក​ដី​ជា​កម្ម​សិទ្ធ

ខេត្តកំពង់ឆ្នាំង ៖ ថ្មី​ៗ​កន្លង​ទៅ​នេះ​មាន​ជនខិលខូច មួយ​ចំនួន​បាន​លប​លួច​ទៅ​កាប់​ព្រៃ​លិច​ទឹក ក្នុង​តំបន់​៣ ស្ថិត​ក្នុងភូមិ​កោះ​តា​ម៉ូ​វ និង​ភូមិ​ព្រែក​ស្ពាន ឃុំ​កំពង់ព្រះ​គគីរ  ស្រុក​បរិបូរណ៍ អស់​ប្រមាណ​ជាង​១០​ហិ​កតា ហើយ​ទើបតែ​មានការ​ភ្ញាក់ផ្អើល នៅ​ថ្ងៃ​ទី​៩ ខែឧសភា​នេះ ពេល​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​អ្នក​សារព័ត៌មាន ចុះ​ទៅ​ថត​ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​មន្ត្រី​ជំនាញ​។ នៅ​តំបន់​ព្រៃ​លិច​ទឹក​ដែល​រង​ការ​កាប់​បំផ្លាញ​ខាងលើ ក្រៅពី​ដើមឈើ​តូច​ៗ​ល្មម រាប់​ពាន់​ដើម ក៏​មាន​ដើមឈើ​ធំ​ៗ​ជា​ច្រើន​ដើម ដែល​មាន​អាយុ​ចាប់ពី​២០​ទៅ​៣០​ឆ្នាំ ក៏​ត្រូវ​បាន​គេ​លួច​កាប់​រំលំ និង​បាន ដុត​បំផ្លាញ​ចោល​ផង​ដែរ ដើម្បី​យក​ដី​ធ្វើ​កម្ម​សិទ្ធ ដោយ​មិន​ខ្លាច​ច្បាប់​អ្វី​ឡើយ ហាក់​មាន​អ្នក​បើកដៃ​ឲ្យ​ធ្វើ​ស្រេច​តែ​ចិត្ត ។

ក្នុង​ថ្ងៃ​ដដែល នៅ​ចំណុច​ព្រៃឈើ​លិច​ទឹក​ដែល​រង​ការ​កាប់​បំផ្លាញ គេ​សង្កេត​ឃើញ​លោក​មេឃុំ​កំពង់ព្រះ​គគីរ លោក​មេ​ភូមិ​ព្រែក​ស្ពាន មេ​ភូមិ​កោះ​តា​ម៉ូ​វ ប្រជា​ការពារ និង​ប្រជាពលរដ្ឋ បាន​នាំ​គ្នា​ចុះ​ទៅ​ពិនិត្យ​មើល​កន្លែង​កើតហេតុ នៅ​ចំណុច​កោះ​ស្មៅ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ​កោះ​តា​ម៉ូ​វ និង​ភូមិ​ព្រែក​ស្ពាន ឃុំ​កំពង់ព្រះ​គគីរ​។ ថ្ងៃ​នោះ​ផង​ដែរ​បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍ ពី​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​រួច​មក មន្ត្រី​រដ្ឋបាល​ជលផល​សង្កាត់​បរិបូរណ៍ ក៏​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​កន្លែង​កាប់​បំផ្លាញ​ព្រៃឈើ​ផង​ដែរ និង​បាន​ឲ្យ​ដឹង​ថា ព្រៃឈើ​លិច​ទឹក​ដែល​គេ​បាន​កាប់​បំផ្លាញ​ថ្មី​ៗ​នៅ​តំបន់​ខាងលើ​នេះ​មាន​ ទំហំ​តែ​ជិត​៤​ហិ​កតា​ប៉ុណ្ណោះ​ដោយ​មិន​បូក​បញ្ចូល ព្រៃឈើ​ដែល​គេ​កាប់​បំផ្លាញ​ជាប់​ៗ​គ្នា កាលពី​ឆ្នាំ​មុន​ឡើយ​។

ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​កោះ​តា​ម៉ូ​វ និង​ភូមិ​ព្រែក​ស្ពាន​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ព្រៃឈើ​រង​ការ​កាប់​បំផ្លាញ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​អំឡុង​ខែមេសា ពួក​គាត់​ឃើញ​គេ​ប្រើ​រណា​យន្ត​៣​គ្រឿង​ចូល​ទៅ​អារកាត់​រំលំ​ដើមឈើ​ធំ​ៗ​នៅ​ កណ្តាល​ទ្រូងព្រៃ​តែ​ម្តង បន្ទាប់​មក​នៅ​ពេល​ដើមឈើ​នោះ​ងាប់​សន្លឹក គេ​បាន​ដុត​បំផ្លាញ ហើយ​ដើមឈើ​ណា​ដែល​នៅ​សល់​មិន​ទាន់​ដួល​រលំ ត្រូវ​បាន​គេ​យក​ពូថៅ និង​រណា​យន្ត​កាប់​រំលំ​បន្ត​ទៀត​។ ព្រៃឈើ​លិច​ទឹក​ដែល​រង​ការ​កាប់​បំផ្លាញ​ថ្មី​ៗ មាន​ទំហំ​ប្រមាណ​៥​ហិ​កតា បូក​និង​ព្រៃ​លិច​ទឹក​ដែល​គេ​លួច​កាប់​ពី​ឆ្នាំ​មុន​ប្រមាណ​៥​ហិ​កតា​ទៀត​ សរុប​មាន​ចំនួន​ប្រមាណ​១០​ហិ​កតា​។

ប្រជាពលរដ្ឋ​សំណូមពរ​សមត្ថកិច្ច​ជំនាញ ចាត់ការ​ជនល្មើស​ទៅ​តាម​ផ្លូវច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ មិន​ត្រូវ​គ្រាន់តែ​អប់រំ ហើយ​ដោះ​លែង​មក​វិញ​នោះ​ឡើយ បើ​ពុំ​អនុវត្ត​ច្បាប់​ទេ​នោះ គឺ​នៅ​តែ​កើត​មាន​បទល្មើស​បែប​នេះ​គ្មាន​អ្នក​ណា​ខ្លាច​ច្បាប់​ឡើយ​។ ទាក់ទង​នឹង​បទល្មើស​លួច​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​នេះ លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​នៅ​រសៀល ថ្ងៃ​ទី​១០ ខែឧសភា នេះ​ថា កំពុង​ចាត់វិធានការ​ជាក់ស្តែង​ហើយ ព្រៃ​លិច​ទឹក​រង​ការ​កាប់​បំផ្លាញ​នោះ​មាន​តែ ៣,៧​ហិ​កតា ឬថា​ត្រឹម​៤ ហិ​កតា​ទៅ​ចុះ​។ ចំណែក​មុខសញ្ញា​វិញ​យើង​ដឹង​ហើយ តែ​មិន​ទាន់​និយាយ​នាំ​ឲ្យ​បែក ពេល​នេះ​កំពុង​កសាង​សំណុំរឿង ព្រោះ​មានការ​ចង្អុលបង្ហាញ និង​មានការ​គាំទ្រ​ពី​អាជ្ញាធរ​មូលដ្ឋាន ដែល​មិន​ពេញចិត្តនិង​ទ​ង្វើ​នេះ ។ រឿង​នេះ​មិន​ទាន់​អាច​និយាយ​បាន​ទេ តែ​កាលណា​និយាយ វា​នាំ​អោយ​ខូចការ​ដល់​កិច្ចការ​ស៊ើប អង្កេត ដូច​កិច្ច​ប៉ូ​លី​ស និង​តុលាការ​ដែរ ហើយ​សំណុំរឿង​នេះ​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ ។ ប្រជាពលរដ្ឋ​រង់ចាំ​មើល​ថា តើ​ចំណាត់ការ​របស់ ស្ថាប័ន​តុលាការ​អាច​នឹង​ផ្តន្ទាទោស ដល់​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​លិច​ទឹក​នេះ​ដែរ​ឬទេ ៕ 

សិស្ស​ស្រី​ថ្នាក់​ទី​១២​វិទ្យាល័យ​ពងទឹក​ម្នាក់ ត្រូវ​ឃាតក​សម្លាប់

រាជធានី​ភ្នំពេញ ៖ នាង​ក្រមុំ​ម្នាក់​ដែល​ជា​សិស្ស​ថ្នាក់​ទី​១២​វិទ្យាល័យ​ពងទឹក ត្រូវ​បាន​ឃាតក​វាយ​សម្លាប់​នៅ​ក្នុង​សំណង់ផ្ទះ​ល្វែង​មួយ​កន្លែង ដែល​សាងសង់​មិន​ទាន់​ហើយ ដែល​ផ្ទះ​នោះ​ត្រូវ​បាន​គេ​ទុក​ចោល​យូរ​ឆ្នាំ ។ ការ​ស្លាប់​របស់​នាង​ក្រមុំ​ខាងលើ មិន​ទាន់ ត្រូវ​បាន​ប្រភព​ណាមួយ អះអាង​ថា​បណ្ដាល​មក​ពី​រឿង​អ្វី​ច្បាស់លាស់​នៅឡើយ​ទេ ប៉ុន្តែ​ការ​សន្និដ្ឋាន​ជំហាន​ដំបូង សង្ស័យ​ថា​ជា​អំពី​ឃាតកម្ម ប្លន់​សម្លាប់​យក​ម៉ូតូ ព្រោះ​នាងរង​គ្រោះ​បាន​បាត់បង់​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៧ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​1AN-0301 ផង​ដែរ​។

ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៦ នៅ​ក្នុង​សំណង់ផ្ទះ​ល្វែង​មួយ ដែល​សាងសង់​មិន​ទាន់​ហើយ និង​ត្រូវ​បាន​គេ​ទុក​ចោល​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ មិន​មាន​មនុស្ស​ស្នាក់​នៅឡើយ គឺ​មាន​សភាព​ស្ងាត់ជ្រងំ​តែ​ម្ដង​។ នាង​ក្រមុំ​រង​គ្រោះ​ឈ្មោះ វុន រ​ដ្ឋា អាយុ​១៩​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២D នៃ​វិទ្យាល័យ​ពងទឹក មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​កី​ខ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ស្នាម​របួស​បែក​រយះ​ក្បាល និង​ថ្ងាស​ច្រើន​កន្លែង ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះល្វែង​ខាងលើ​នោះ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ក្មេង​ៗ​ឃ្វាលគោ បាន​ទៅ​កាន់​កន្លែង​កើតហេតុ​ហើយ​បាន​ប្រទះ​ឃើញ នាងរង​គ្រោះ​កំពុង​ដេក​ដួល​នៅ​ក្នុង​ថ្លុកឈាម ពេល​នោះ​បានរ​ត់ទៅ​ប្រាប់​ចាស់​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដែល​ភ្លាម​ៗ​នោះ​នាង​នៅ​មាន​ដង្ហើម មិន​ទាន់​ស្លាប់​នៅឡើយ​។ លុះ​ក្រោយ​ពេល​ភ្ញាក់ផ្អើល​មួយសន្ទុះ សមត្ថកិច្ច​កំពុង​ចាត់ចែង ហៅ​រថយន្ត​ពេទ្យ ដើម្បី​ទៅ​ដឹក​យក​ទៅ​សង្គ្រោះ នាង​ក៏​បាន​ដាច់ខ្យល់​ស្លាប់​តែ​ម្ដង ហើយ​សមត្ថកិច្ច​មិន​ទាន់​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​ឃាតក​រំលោភ​នៅ​មុន​ពេល​សម្លាប់ ឬ​យ៉ាងណា​នៅឡើយ​ទេ ដោយ​គ្រាន់តែ​សន្និដ្ឋាន​ថា ក្រុម​ឃាតក​គឺជា​អ្នក​ស្គាល់គ្នា ទើប​អាច​នាំ​នាង​ទៅ​សម្លាប់​នៅ​ទីនោះ​បាន​។

ក្រុម​គ្រួ​សារបាន​និយាយ​ថា នាងរង​គ្រោះ​បាន​ចេញពីផ្ទះ ទៅ​រៀន​នៅ​វិទ្យាល័យ​ពងទឹក ហើយ​ក៏​បាន​បាត់​រហូត​មិនឃើញ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ឪពុក​ម្ដាយ​មិន​បានដឹង​ថា ក្រៅពី​រៀនសូត្រ​កូនស្រី ហួស​ដើរ​លេង​ទៅ​ទីណា​ខ្លះ​នោះ​ទេ រហូត​ដល់​ពេល​កើតហេតុ ទើបត្រូវ​បាន​ក្មេង​ឃ្វាលគោ​ប្រទះ​ឃើញ​ដេក​ដួល​នៅ​ក្នុង​ថ្លុកឈាម​។ ម្យ៉ាងទៀត​ក្រុម​គ្រួសារ​មិន​បាន និយាយ​ថា​នាង​ស្គាល់​នរណា​ខ្លះ​ទេ ទើបត្រូវ​គេ​នាំ​ទៅ​សម្លាប់​នៅ​ទីនោះ ដោយ​បុរស​ដែល​ជា​ឪពុក​គ្រាន់តែ​និយាយ​ថា កូន​ម្នាក់​នោះ និយាយ​មិន​ស្ដាប់ ប្រដៅ​មិន​តាម លទ្ធផល​គឺ​បែប​នឹង​៕

កម្មករ កម្ម​ការី​នី រោងចក្រ​កាត់ដេរ​ជាង​៤០០​នាក់​បាន​លើកគ្នា​ទៅ​ក្រសួង​ការងារ

រាជធានី​ភ្នំពេញ ៖ កម្មករ កម្ម​ការី​នី ប្រមាណ​ជាង​៤០០​នាក់​របស់​រោងចក្រ​កាត់ដេរ​ចំនួន​២ បាន​លើកគ្នា​ទៅ​កាន់​ក្រ​សូ​ង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជី​វះ​ជា​បន្តបន្ទាប់ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ដើម្បី​ទាមទារ​អោយ​លោក​រដ្ឋមន្ត្រី​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ការងារ​។ ការ​តវ៉ា​នេះ​ដោយ​ក្រុម​កម្មករ កម្ម​ការី​នី​បាន​លើក​បដា និង​រូប​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដោយ​ពួក​គេ​ឈរ​ត្រៀបត្រា​នៅ​មុខក្រសួង ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​មហាវិថី​សហ​ព​ន្ធ័​រុ​ស្សី ស្ថិត​នៅ​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រោងចក្រ ដែល​លើកគ្នា​តវ៉ា​នោះ​១ គឺ​រោងចក្រ លាន​ហាវ ដែល​មា​នទី​តាំងនៅ​ភូមិ​ឬ​ស្សី សង្កាត់ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មាន​កម្មករ​កម្ម​ការី​នី​ប្រមាណ​ជិត​៥០​នាក់ តំណាង​២០០​នាក់ បាន​ជិះ​រថយន្ត​លើកគ្នា​មក​ដល់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​ដើម្បី​ ទាមទារ​លក្ខ​ការងារ​ចំនួន​១៧​ចំណុច ដែល​ក្នុង​នោះ​ចំណុច​សំខាន់​ទាមទារ​ឲ្យ​តំណាង​កម្មករ ១៤​នាក់​ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់ ឲ្យ​ចូល​ធ្វើការ​វិញ​។

តាម​តំណាង​កម្មករ​បាន​ឲ្យ​ដឹង​ថា​រោងចក្រ លាន ហាវ បាន​ផ្ទុះ​នូវ​ការ​តវ៉ា តាំងពី​ព្រឹក​ថ្ងៃ​ទី​៧ ខែឧសភា ដោយ​មុន​ដំបូង​នៅ​មុខ​រោងចក្រ  តែ​ពុំ​មានការ​ដោះស្រាយ ទទួលយក​តំណាង​របស់​កម្មករ ទើប​នាំ​គ្នា​លើកគ្នា​មក​ក្រសួង​តែ​ម្តង​។ នៅ​ព្រឹក​នោះ​ក្រសួង​បាន​អនុញ្ញាត​ឲ្យ​តំណាង​កម្មករ​២០​នាក់ ចូល​ជួប​ដាក់​ញត្តិ និង​ពិភាក្សា​បញ្ហា​កូដកម្ម​នេះ ក្រោម​អធិបតីភាព លោក​ប្រាក់ ចាន់​ធឿ​ន អគ្គលេខាធិការ នៃ​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម និង​បាតុកម្ម គ្រប់មុខ​សញ្ញា ហើយ​លោក​ទទួលយក​ញាត្តិ ព្រមទាំង​សន្យា​ជួយ​ដោះស្រាយ​ឲ្យ​កម្មករ​។

ដោយឡែក រោងចក្រ​ទី​២​គី​រោងចក្រ ស៊ូ តុង​ហ្វា​ង មាន​កម្មករ​ប្រមាណ​២០០​នាក់ ដែល​មា​នទី​តាំងនៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ បាន​លើកគ្នា​ទៅ​កាន់​ក្រសួង​ការងារ​នៅ​វេលា​ម៉ោង​ប្រមាណ​៩​និង​១៥​នាទី​ ព្រឹក ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​១៤​ចំណុច ដែល​មាន​ចំណុច​ពិសេស ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​អតីតភាព​ការងារ​ជូន​កម្មករ​មុន​រោងចក្រ​ ប្តូរ​ឈ្មោះ​ពី ស៊ូ​តុង​ហ្វា​ង  ទៅ​ជា វ៉ា​ន់​លី​ន​ហ្សុ​ង​ហេង ។ នៅ​ព្រឹក​នោះ​តំណាង​កម្មករ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជួប​សួរនាំ ហើយ​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម និង​បាតុកម្ម គ្រប់មុខ​សញ្ញា​សន្យា​ថា​ចុះ​ទៅ​ដល់​រោងចក្រ​ជួយ​ដោះស្រាយ​ជួន​កម្មករ​៕

ជន​ដៃដល់​អារ​.​ក​សម្លាប់​បុគ្គលិក​មីក្រូហិរញ្ញវត្ថុ​អម្រឹត​សមត្ថកិច្ច​ចាប់​បាន​ហើយ

ខេត្តកំពត ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ជា​មនុស្ស​វិកលចរិត​ដែល​អារ​.​ក​សម្លាប់​បុគ្គលិក​គ្រឹះស្ថាន​ ហិរញ្ញវត្ថុ​អម្រឹត​នោះ បាន​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ​នៅ​វេលា​ម៉ោង​៣​និង​៣៥​នាទី​រសៀល​ ថ្ងៃ​ទី​១០ ឧសភា​ដដែល​នេះ ។

ជនសង្ស័យ​ឈ្មោះ ប្រុ​ក វិត ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ដោយឡែក​ជន​រង​គ្រោះ​ឈ្មោះ ជឹ​ម បុ​រិ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​បុគ្គលិក​មីក្រូហិរញ្ញវត្ថុ អម្រឹត សាខា​ស្រុក​ឈូក  មាន​ទីលំនៅ​ឃុំ​វត្ត​អង្គ​ខាងជើង ស្រុក​បន្ទាយមាស ខេត្តកំពត​។

ប្រជាពលរដ្ឋ ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ វេលា​ម៉ោង​ជិត​១​រសៀល​ថ្ងៃ​អង្គារ​នេះ ជនសង្ស័យ​ជា​មនុស្ស​វិកលចរិត​នៅផ្ទះ​កើតហេតុ​ខាងលើ បាន​ហៅ​មន្ត្រី​ឥណទាន​នោះ​មក​ជា​បន្ទាន់​នៅផ្ទះ​របស់​គាត់ ហើយ​ពេល​មន្ត្រី​នោះ​មក​ដល់ ក៏​មានការ​ឈ្លោះប្រកែក​ប្រតាយប្រតប់​គ្នា​រហូត​ដល់​ម្ចាស់ផ្ទះ​នោះ​អារ​.​ក សម្លាប់ មន្ត្រី​នោះ​តែ​ម្ដង​។

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
684
923
4540422