jaukjeybanner

វាយ​កម្ទេច​ទូ​ហ្គេ​ម​បាញ់​ត្រី​ខុសច្បាប់ ០៨​គ្រឿង នៅខណ្ឌមានជ័យ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៦​នេះ អាជ្ញាធរ​ចម្រុះ​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ តំណាង​លោក ពេជ្រ កែវ​មុនី អភិបាល​ខណ្ឌ បាន​បើក​យុទ្ធនាការ​វាយ​កម្ទេច​ទូ​ហ្គេ​ម​បាញ់​ត្រី​ខុសច្បាប់ ចំនួន​០៨ គ្រឿង ដែល​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ បង្ក្រាប​បាន​កាលពី​ពេល​កន្លង​មក ក្នុងភូមិ​សាស្ត្រ សង្កាត់​ទាំង​៤ នៃ ខណ្ឌមានជ័យ ។

ការ​វាយ​កម្ទេច​ទូ​ហ្គេ​ម​ខុសច្បាប់​ខាងលើ​នេះ គឺជា​លើក​ទី​២​ហើយ​សម្រាប់​ខណ្ឌមានជ័យ ដែល​លើក​ទី​១ អាជ្ញាធរ​បាន​ធ្វើការ​ដុត​បំផ្លាញ​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន ០៦​គ្រឿង កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០១៥ កន្លង​ទៅ ។ លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បាន​មាន​ប្រសាសន៍​ជុំវិញ​ការ​វាយ​កម្ទេច​ទូ​ហ្គេ​ម​ខាងលើ នេះ​ថា ទូ​ហ្គេ​ម​ទាំងនេះ គឺជា​ប្រភេទ​ល្បែងស៊ីសង​ខុសច្បាប់ ដោយ​ប្រើប្រាស់​លុយ​ទើប​អាច​លេង​បាន ។ វា​ជា​ហ្គេ​ម​មួយ​ប្រភេទ ដែល​ច្បាប់​ហាមប្រាម​មិន​ឲ្យ​បើក​ដំណើរការ​បានជា​ដាច់ខាត មិន​ថា ក្នុង​រូបភាព​បែប​ណា​នោះ​ទេ ។

បន្ថែម​ពី​នេះ​ទៅ​ទៀត វា​មិន​ត្រឹមតែ​ជា​ប្រភេទ​ល្បែងស៊ីសង​នោះ​ទេ វា​ក៏​ជា​ប្រភេទ​ហ្គេ​ម​ដែល​ពង្វក់ និង​ចូល​ជ្រាប​ទៅ​ដល់​ស្រទាប់​ស្មារតី​យុវជន យុវ​សិស្ស និង​ក្មេង​ៗ​ជា​សិស្សសាលា​តូច​ៗ អោយ​បោះបង់​ការ​រៀនសូត្រ​ចោល ហើយ​នាំ​គ្នា​មក​ពពាក់​ព​ពួន​គ្នា​លេង​យ៉ាង​សប្បាយ ។ និង​ពេល​ខ្លះ អាច​បែកគំនិត រហូត​ប្រព្រឹត្តិ​នូវ​បទល្មើស​លួច ឆក់ ប្លន់ និង​សកម្មភាព​អសន្តិសុខ​ផ្សេង​ៗ​ជាដើម ដើម្បី​យក​លុយ​មក​បំពេញ ចំណង់ចិត្ត​ខ្លួន​ក្នុង​ការ​លេង​ហ្គេ​ម​មួយ​នេះ ។

ក្នុង​ឱកាស​ខាងលើ​ដដែល​នេះ លោក​អភិបាលរង បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អ៊ុំ​មីង​ពូ ទាំងអស់ ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ​ទាំងមូល អោយ​មេត្តា​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​យើង​គ្រប់ពេលវេលា ក្នុង​ការ​ផ្តល់​នូវ​ព័ត៌មាន ឬ មុខសញ្ញា​មួយ​ចំនួន​ទាក់ទង​ទៅ​នឹង​ទីតាំង​ដែល​ពាក់ព័ន្ធ អំពើ​ល្មើសច្បាប់ មិន​ថា តែ​ទីតាំង​ដែល​កំពុង​លួចលាក់​បើក​ហ្គេ​ម​បាញ់​ត្រី​ឡើយ គឺ​រាល់​បទល្មើស មាន​ដូច​ជា បៀរ អាប៉ោង កន្ទុយលេខ ជល់​មាន់ ជាដើម ។ សូម​បងប្អូន​ចូលរួម​អោយ​បាន​គ្រប់​ៗ​គ្នា ដើម្បី​មាន​ភាព​ងាយស្រួល​សម្រាប់​អាជ្ញាធរ​ក្នុង​ការ​ទប់ស្កាត់ បង្ការ និង​បង្ក្រាប ឲ្យ​សម​ស្រប​ទៅ​នឹង​គោលនយោបាយ​ទាំង​០៩​ចំណុច​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ដើម្បី​ធានា​បាន​នូវ​សន្តិសុខ​សុវត្ថិភាព​ជូន​បងប្អូន​រស់នៅ​ប្រកបដោយ​ ភាព​សុខសាន្ត ។

ជំនួស​មុខ​អោយ​អាជ្ញាធរ ក៏​ដូច​ជា​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ​ទាំងមូល លោក​អភិបាលរង ឌី រ័​ត្ន​ខេ​ម​រុណ បាន​សន្យា​ថា និង​បន្តសកម្មភាព​បង្ក្រាប​ជា​បន្តបន្ទាប់​ទៅ​ថ្ងៃ​មុខ​បន្ថែម​ទៀត ទៅ​លើ​ទីតាំង​ទាំងឡាយ​ណា​ដែល​កំពុង​ព្រហើន​ប្រព្រឹត្តិ​សកម្មភាព​ល្មើស​នឹង​ ច្បាប់ ដែល​តែងតែ​បង្ក​ជា​ភាព​ជ្រួលច្របល់​ដល់​សង្គម​ជាតិ  ដោយ​អាជ្ញាធរ​មិន​គិត​ពី​បក្ខពួក ណា​ម្នាក់​ឡើយ ព្រោះ​អាជ្ញាធរ​ជា មាតាបិតា​ប្រជាពលរដ្ឋ និង​ជា​អ្នកបម្រើ​រាស្ត្រ បើ​រវល់​គិតតែ​ខ្លាច​អំណាច ឬ​បុណ្យ​សក្តិ​របស់​អស់លោក​ជា​អ្នកធំ​ៗ​មួយ​ចំនួន តើ​ប្រជារាស្ត្រ​ផ្ញើ​ក្តី​រំពឹង និង​សេចក្តី​ទុកចិត្ត​ទៅ​លើ​អ្នក​ណា​បាន​ទៀត​ទៅ​ថ្ងៃ​មុខ ៕

រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច ស្នើ​សុំ​ឲ្យ​សាលាដំបូង តម្កល់​បណ្តឹង​បរិហារកេរ្តិ៍

រាជធានី​ភ្នំពេញ ៖ លោក អះ​ម៉ាត់ យ៉ះ​យ៉ា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច ស្នើ​ឲ្យ​លោកស្រី ស៊ឺ វណ្ណ​នី  ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​បណ្តឹង​ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍ ប្តឹង​ដោយ​ឧកញ៉ា អូ​ស្មាន់ ហា​ហ្សា​ន់ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង ជា​ប្រធាន​មូលនិធិ​អភិវឌ្ឍន៍​មូ​ស្លី​ម  តម្កល់​ទុក​មិន​ចាត់ការ ។ រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​ស្នើ​បែប​នេះ កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៦ បន្ទាប់​ពី​លោក​បាន​ចូល​បំភ្លឺ​នៅ ចំពោះ​មុខ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​រួច​មក ។

លោក អះ​ម៉ាត់ យ៉ះ​យ៉ា ឱ្យ​បានដឹង​ថា លោក​ត្រូវ​បាន លោក អូ​ស្មាន់ ហា​ហ្សា​ន់ ប្ដឹង​ទៅ​តុលាការ​នូវ​បទ​បរិហារកេរ្តិ៍ ២​ចំណុច គឺ​ការ​ចោទប្រកាន់​ទី​១ ព្រោះ​លោក​ថា លោក អូ​ស្មាន់ ហា​ហ្សា​ន់ ជា​អ្នក​គូស​ប្លង់​ឱ្យ​សាលា​រាជធានី​ភ្នំពេញ សង់​ផ្លូវ​កាត់​វិហារ​ឥ​ស្លា​ម​នៅ​បឹង​កក់ ។ ចំណែកឯ​លោក អូ​ស្មាន់ ហា​ហ្សា​ន់ អះអាង​ថា ប្លង់​គម្រោង​ខាង​សាលា​រាជធានី​ភ្នំពេញ​ទេ​ជា​អ្នក​គូស ។ ការ​ចោទប្រកាន់​ចំណុច​ទី​២ ដោយសារ​លោក​ប្រើ​ពាក្យ​ថា ការ​ដោះ​ដូរ​ដី​នៅ​ក្រោយ​វិហារ​នោះ គឺ​បាន​ផលប្រយោជន៍ ។

លោក អះ​ម៉ាត់ យ៉ះ​យ៉ា អះអាង​ថា ពាក្យបណ្តឹង​នេះ​គឺ​ទាក់ទង​នឹង​ការ​ថ្លែង​របស់​លោក​ទៅ​កាន់​សារព័ត៌មាន​មួយ​ ដែល​ថា ខ្ញុំ​បញ្ជាក់​ថា​ការ​ធ្វើ​ប្លង់​គឺ អូ​ស្មាន់ ហា​ស្សាន់ អ្នក​ធ្វើ​ប្លង់​ផ្លូវ​ឆ្លងកាត់​វិហារ ឲ្យ​គំនិត​ទៅ​សាលា​រាជធានី​។ លោក​បន្ថែម​ថា​ការ​ធ្វើ​ផ្លូវត្រង់​ក្បែរ​ព្រះ​វិហារ នឹង​រំខាន​ដល់​ការ​ថ្វាយបង្គំ​តាម​បែប​សាសនា​ឥ​ស្លា​ម ។ លោក​ថា សាលា​រាជធានី​ចង់បាន​ផ្លូវ​នោះ​ត្រង់ បើ​ធ្វើ​ត្រង់​ដី​ហ្នឹង​ត្រូវ​ពុះ​ជា​ពីរ ហើយ​ប្លង់​វា​ជិត​ពេក រំខាន​ការ​ថ្វាយបង្គំ ។ និយាយ​តាម​ត្រង់​ទៅ លោក អូ​ស្មាន់ ហា​ហ្សា​ន់​ចង់​យក​ដី​ផ្លូវ​ធ្វើ​ជា​ខុន​ដូ ។ នេះ​ជា​ការ​ផ្តល់​បទ​សម្ភាសន៍​រវាង​លោក​អា​ម៉ាត់ យ៉ះ​យ៉ា ជាមួយ​អ្នក​សារព័ត៌មាន ក្រោយ​ពី​លោក​បាន​ចេញពី​ការ​ឆ្លើយ​បំភ្លឺ​ជូន​តំណាង​អយ្យការ ៕

ព្រះសង្ឃ​០៤​អង្គ និង​ជនសង្ស័យ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចុះ​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំបួរ ចុះ​បង្ក្រាប​និង​ចាប់​ឃាត់​មុខសញ្ញា​ជួញដូរ​ប្រើប្រាស់​ចែកចាយ​គ្រឿងញៀន​ ចំនួន​០៥​អង្គ​/​នាក់​នៅ​ក្នុង​វត្ត​សាមគ្គី​រង្សី ស្ថិត​ក្នុងភូមិ​ព្រៃ​សម្ព័រ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប​។

បើ​តាម​មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ចាប់​ឃាត់ខ្លួន​នោះ ១.​ឈ្មោះ រ៉ាត់ ទូច ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ​ជាប់​ពី​បទ​ជួញដូរ​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់ ហើយ​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៤ កញ្ចប់​តូច និង​សម្ភារ​ប្រើប្រាស់ គ្រឿងញៀន​មួយ​ចំនួន​។ ក្រោយ​ពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​បាន​សារភាព ថា​ខ្លួន​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​ជាមួយ​លោកសង្ឃ​ចំនួន​៤​អង្គ នៅ​វត្ត​សាមគ្គី​រង្សី​ទើប​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន និង​ធ្វើតេស្ត​ទឹកនោម​ឃើញ​សារធាតុ​ញៀន​គឺ​ទី​១.​ព្រះ​នាម ខឹ​ម ឌី ព្រះ​ជន្ម​១៧ ព្រះ​វស្សា  ទី​២.​ព្រះ​នាម នូ សា​វិ ព្រះ​ជន្ម​១៧ ព្រះ​វស្សា ទី​៣.​ព្រះ​នាម អ៊ុំ ភា​រំ ព្រះ​ជន្ម​១៥ ព្រះ​វស្សា ទី​៤.​ព្រះ​នាម ពៅ ស្វាយ ព្រះ​ជន្ម​១៤ ព្រះ​វស្សា​។ លទ្ធផល​ធ្វើតេស្ត​ទឹក​ម៉ូត  មាន​សារជាតិ​ញៀន​ទាំង​០៤​អង្គ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពិនិត្យ​ឃើញ​សារធាតុ​ញៀន​សមត្ថកិច្ច​រាយការណ៍​ជូន​លោក​ប្រធាន​ធម្មការ និង​សាសនា​ខេត្ត និង​ព្រះ​អនុគណ​ស្រុក​ស្វាយ​ទាប បាន​ធ្វើការ​ផ្សឹក​សង្ឃ​ទាំង​០៤​អង្គ​នៅ​រសៀល ថ្ងៃ​ទី​១១ ខែឧសភា រួច​កសាង​សំណុំរឿង​បញ្ជូន​មក​ស្នងការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ នេះ​ជា​លើក​ទី​១​ហើយ​ដែល​ចាប់​បាន​លោកសង្ឃ​ប្រើប្រាស់​គ្រឿងញៀន​ធ្វើ​ឲ្យ​ ប្រជា​ពុទ្ធបរិស័ទ និង​គណៈកម្មការ​វត្ត​ហួសចិត្ត​យ៉ាង​ខ្លាំង ៕

ឆក់​គេ​ថា​វា​នឹង​គ្រាន់ បែរ​អី​គេ​ទាន់​វា​គ្រាន់បើ​ដែរ​…!

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៥ តាម​បណ្ដោយ​ផ្លូវ​១៥០ ជិត​ភោជនីយដ្ឋាន ទីក្រុង​អាន់​ឆ័​រ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌ​ទួល​គោ​គ ។ ប្រភព​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា  ជន រង​គ្រោះ​ឈ្មោះ សៀ​ក ដុល្លា មុខរបរ​និស្សិត​ស្ន​ក់​នៅ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។ មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទើបតែ​ត្រឡប់​មក​ពី​ជប់លៀង​វិញ នៅ​ភោជនីយដ្ឋាន ហេង មែន ម្ដុំ​ផ្សារ​ដេប៉ូ ហើយ​បាន​ត្រឡប់​មក​ផ្ទះ​វិញ តាម​បណ្ដោយ​ផ្លូវ​១៥០ ។

លុះ​ពេល​ជិត​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ពីរ​នាក់ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ​មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1AF-9636 បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប បាន​សម្រេច​ធ្វើ​ឲ្យ​នារី​រង​គ្រោះ​ដួល  ភ្លាម​ៗ​នោះ​ជនសង្ស័យ​ទាំង​ពីរ​ធ្វើការ​រត់គេច​ខ្លួន តែ​ត្រូវ​អ្នក​រត់​ម៉ូតូឌុប នៅ​ក្បែរ​ភោជនីយដ្ឋាន ទីក្រុង​អាន់​ឆ័​រ ហក់​ធាក់​បណ្ដាល​ឲ្យ​ដួល រីឯ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ៗ​នោះ​បាន​មក​ស្វាគមន៍​បន្តិច​ម្នាក់​ៗ ឡើង​ទ្រម​ខ្លួន រីឯ​ជនសង្ស័យ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ។

​ជនសង្ស័យ​ទី​១​ឈ្មោះ ស៊ឹ​ម សំណាង អាយុ​១៧​ឆ្នាំ ជា​អ្នក​រត់​តុ​នៅ​ក្លឹ​ប ប្លូ​ឡាញ ស្នាក់​នៅ​ភូមិ​ទួល​អំពិល សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ចំណែកឯ​ម្នាក់​ទៀត​ឈ្មោះ ប៊ុត បាន​រត់គេច​ខ្លួន​បាត់  ។ ក្រោយ​ពេល​កើតហេតុ​នារី​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌទួលគោក ចំណែកឯ​ជន​រង​គ្រោះ​ក៏​ត្រូវ​នក​របាល​អធិការដ្ឋាន ខណ្ឌទួលគោក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ៕

សាលារាជធានីភ្នំពេញ​ត្រៀម​បេក្ខជន​៤រូបជាអ្នក​នាំពាក្យ​

រាជធានី​ភ្នំពេញ ​៖​ មន្ត្រី​​សាលា​រាជធានី​ភ្នំពេញ​ឱ្យ​ដឹង​ថា សាលា​រាជធានី​ភ្នំពេញ​​បាន​ត្រៀម​បេក្ខជន​៤​រូប សម្រាប់​ជា​អ្នក​នាំពាក្យ ដើម្បី​​​ប្រជុំ​ឆ្លង​ក្រុមប្រឹក្សា​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា​ ២០១៦​នេះ បន្ទាប់​ពី​លោក​ឡុ​ង ឌី​ម៉​ង់ ត្រូវ​បាន​ផ្លាស់​ប្តូរ​ទៅ​ជា​ឯកអគ្គរាជទូត​នៅ​ប្រទេស​កូរ៉េ ។

បេក្ខជន​ដែល​ត្រៀម​ជម្រើស និង​អនុម័ត​យក​នោះ​មាន​ចំនួន​៤​រូប គឺ​​១-លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី ​​២-​លោកមាន ចាន់​យ៉ា​ដា នាយក​រដ្ឋបាល​​ និង​៣​-លោកម៉េ​ត មាស​ភក្តី និង​​​៤-លោកជិន ប៊ុ​ន​ធឿ​ន ។

គួរ​រំលឹក​ថា ​សាលា​រាជធានី​ភ្នំពេញ មាន​អ្នកនាំពាក្យ​ចំនួន​៣​រូប គឺ​​​១-លោកឃួ​ង ស្រេង អភិបាលរង​រាជធានី​ ២-​លោក​ឡុ​ង ឌី​ម៉​ង់ និង​​៣-លោកឈាង ប៊ុ​ន​ថា ។

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
681
923
4540419