jaukjeybanner

ឆក់​ចរន្ត​អគ្គី​ស​នី​ស្លាប់​លើ​ទឹកដី​ថៃ បញ្ជូន​សព​ត្រឡប់​មក​ស្រុក​វិញ

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ម្នាក់​ជួប​ឧប្បត្តិហេតុ​ឆក់​ចរន្ត​អគ្គី​ស​នី​ស្លាប់​នៅ​ខេត្ត​ ឆាក់​ឆឺ​ន​សៅ​ប្រទេស​ថៃ​ហើយ​ភាគី​ថៃ​បាន​ជួយ​បញ្ជូន​សព​ត្រឡប់​មក​ប្រគល់​ ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កាលពី​វេលា​ម៉ោងជាង​៦​ ល្ងាច ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៦​។ ជន​រង​គ្រោះ​ឈ្មោះ នួន ចាន់​រ៉ា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​ជា​កម្មករ​សំណង់​នៅ​ក្នុង​ខេត្ត​កើតហេតុ​និង​មាន​ទីលំនៅ​ភូមិ ​និង​ឃុំ​សំបួរ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​។

តាម​សាច់ញាតិ​សព​ប្រាប់​មន្ត្រី​និង​សមត្ថកិច្ច​នៅ​មាត់ច្រក​ទ្វារ​ អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ថា ជន​រង​គ្រោះ​បាន​ជួប​ឧប្បត្តិហេតុ​ខាងលើ​កាលពី​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៦ ដោយ​គិត​ថា​មិន​ទាន់​ស្លាប់​ក៏​នាំ​គ្នា​បញ្ជូន​ទៅ​មន្ទីរពេទ្យ​តែ​ការ​ពិត​ ត្រូវ​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា​ជន​រង​គ្រោះ​បាន​ស្លាប់​ទៅ​ហើយ​។ សាច់ញាតិ​សព​បន្ត​ថា​ករណី​ឆក់​ចរន្ត​អគ្គី​ស​នី​នេះ​គឺ​ខណៈ​ជន​រង​គ្រោះ​យក​ ម៉ូ​ទ័​រ​ស្វាន​បំបែក​ថ្ម តែ​សង្ស័យ​ចំណុច​កុងតាក់​នោះ​មាន​ដាច់​ខ្សែ​ចរន្ត​ណាមួយ​ទើប​បង្ក​ឲ្យ​ឆក់​ ជន​រង​គ្រោះ​តែ​ម្តង​។ សព​ក្រោយ​ពី​ភាគី​ថៃ​បញ្ជូន​មក​ដល់​មាត់ច្រក​ទ្វារ​អន្តរជាតិ​សាច់ញាតិ​បាន​ ជួល​រថយន្ត​ដឹក​បន្ត​ទៅ​ស្រុក​កំណើត​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

នៅ​ក្មេង​ល្ហក់ ល្មោភកាម​ដល់​ម្លឹ​ង

ខេត្ត​ប៉ៃលិន ៖ ក្មេង​ប្រុស​ម្នាក់​អាយុ​១៦​ឆ្នាំ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ ខេត្ត​បៃ​លិ​ន​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៦ បន្ទាប់​ពី​បាន​លួងលោម​ចាប់រំលោភ​កុមារី​២​នាក់​រហូត​បាន​សម្រេច ។

សមត្ថកិច្ច​នគរបាល​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ កាន ជី​វ័​ន្ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា​មួយ​កន្លែង​ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។ ប្រភព​បន្ត​ទៀត​ថា ការ​ចាប់​ឃាត់ខ្លួន​យុវជន​ល្មោភកាម​ខាងលើ​នេះ​យោង​តាម​ដីកា​បញ្ជា​ឱ្យ​ ចូលខ្លួន​លេខ​១៧៨\​ព ចុះ​នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៦ របស់​លោក ថុ​ល គឹ​ម​ហឹ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ក្នុង​ករណី​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​ចំនួន​២​នាក់ ដោយ​ម្នាក់​ឈ្មោះ ក​.​ក​.​គ អាយុ​៧​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ រ​.​ស​.​ស អាយុ​៦​ឆ្នាំ ដែល​កុមារី​រង​គ្រោះ​ទាំង​២​នាក់​រស់នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា​ជាមួយ​ ជនសង្ស័យ​ខាងលើ​ដែរ ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ មតិ​ជា​ច្រើន​បាន​និយាយ​ថា មណ្ឌលកុមារ​កំព្រា​ដែល​មាន​ក្មេង​ប្រុស​ស្រី​ច្រើន​នាក់​ដូច្នេះ​មេដោះ​ក៏​ ដូច​ជា​អ្នកគ្រប់គ្រង​មណ្ឌល​ត្រូវ​តែ​ពិនិត្យ​និង​តាមដាន​ក្មេង​ប្រុស​ស្រី​ ឱ្យ​បាន​ដិត​ដល់ និង​ដោយ​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ជៀសវាង​មាន​បញ្ហា​កើតឡើង​ក្នុង​មណ្ឌល​របស់​ខ្លួន ៕

គោងាប់ជាង​២០០ក្បាលហើយ

ខេត្តរតនគិរី ៖ គោ​ប្រ​ម៉ាណ​ជា​២០០​ក្បាល​ បាន​ងាប់​ជា​បន្តបន្ទាប់​នៅ​ក្នុង​ក្រុមហ៊ុន​ហង់​អា​ញ់ ស្រុក​លំ​ផាត់​ និង​ស្រុក​កូន​មុំ ដែល​ជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​វិនិយោគ​​ពី​រាជរដ្ឋាភិបាល​ដាំ​ដំណាំ​ ដូងប្រេង​ និង​កៅស៊ូ​ ។ តាម​ប្រភព​ពី​កម្មករ​​នៅ​ក្នុង​ក្រុមហ៊ុន​នោះ​​បានឱ្យ​ដឹង​ថា​ គោ​នៅ​ក្នុង​ក្រុមហ៊ុន​ចាប់​ផ្តើម​​ឈឺ​ងាប់​ច្រើ​នណាស់ ដំបូង​នៅ​ថ្ងៃ​ទី​០៥​ និង​ថ្ងៃ​ទី​០៦ ឧសភា​ ឆ្នាំ​២០១៦ ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​សរុប​មាន​ចំនួន​ជាង​២០០​ក្បាល​ហើយ​ ។

ប្រភព​បាន​បន្ត​ទៀត​ថា​ គោ​ងាប់​ទាំងនោះ​ត្រូវ​បាន​គេកាប់សាច់​​ដឹក​ជញ្ជូន​តាម​រថយន្ត​កូរ៉េ​យក​ទៅ​ លក់​​នៅ​ក្រុង​បាន​លុង​​មួយ​ចំនួន​លក់​តាម​ភូមិ​ក្នុង​តម្លៃ​ថោក​ៗ ​។ ​ចំណែក​មួយ​ចំនួន​ទៀត​ មិន​ធ្វើ​ម្ហូប​បាន​ទេ ​គឺ​កប់​ចោល​នៅ​ក្នុង​ការដ្ឋាន​នោះ​តែ​ម្តង​ ។

លោក​ម៉ុ​ក​ ស្រេង ​ប្រធាន​សហគមន៍​ភូមិ​ស្រែ​អង្ក្រង ​ឃុំ​ស្រែ​​អង្គ្រង ​ស្រុក​កូន​មុំ​ បានឱ្យ​ដឹង​ថា​ ​ចំណែក​សត្វ​គោ​​ដែល​ងាប់​គេ​លក់​ចេញ​ក្នុង​តម្លៃ​តែ​១,៥​ដុល្លារ​ក្នុង​១​ គីឡូក្រាម ​ដូច្នេះ​ ពួក​គាត់​មានការ​ព្រួយ​បារ​ម្ភ​​យ៉ាង​ខ្លាំង​ និង​បាន​ហាម​មិន​ឱ្យ​ប្រជាពលរដ្ឋ​ទិញ​ហូប​នោះ​ទេ​ ​ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​សុខភាព​ម្យ៉ាងទៀត​ ខ្លាច​ឆ្លង​ជំងឺ​ដល់​សត្វ​គោ-ក្របី​នៅ​ក្នុងភូមិ​របស់​គាត់ ​។

លោក​ឈឿ​ន ចាន់​ធាង​ អភិបាលស្រុក​កូន​មុំ​បានឱ្យ​ដឹង​ថា ​ករណី​នេះ​ ជំនាញ​ពាក់ព័ន្ធ​ថ្នាក់​ខេត្ត​ បាន​ចុះ​ទៅ​ពិនិត្យ​រួចរាល់​ហើយ​គេ​ថា​ គោ​ងាប់​ទាំងនេះ​ ដោយសារ​តែ​វា​ពុល​គ្រាប់​ដូងប្រេង​ ។​ ហើយ​បញ្ហា​នេះ​ លោក​​នឹង​ឱ្យ​សមត្ថកិច្ច​ក្រោម​ឱវាទ​បញ្ឈប់​ការ​យក​គោ​ងាប់​​ចេញ​ទៅ​លក់​នៅ​ តាម​ទីផ្សារ​ទៀត​ហើយ​ ។

មុន​នេះ​បន្តិច ប៉ែន ចំ​រ៉ុ​ង​ចេញ​តាម​ទ្វារ​ក្រោយ ឯ​ដា​លី​ស​ចេញ​តាម​ទ្វារ​មុខ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា ចៅក្រម​ស៊ើបសួរ​លោក ពេជ្រ វិជ្ជាធរ បាន​បញ្ចប់​ការ​សាកសួរ​សិល្បករ លោក ប៉ែន ចំ​រ៉ុ​ង និង សិល្ប​ការិនី អ្នក​នាង ភិន សុ​ដា​លី​ស​ហើយ​នៅ​វេលា​ម៉ោង​១១​និង​៤៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១២ ឧសភា ២០១៦ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា បន្ទាប់​ពី​ចប់​ភ្លាម លោក ប៉ែន ចំ​រ៉ុ​ង បាន​ចេញពី​បន្ទប់​លោក​ចៅក្រម​ដើរ​ចេញ​តាម​ទ្វារ​ខាងក្រោយ ចំណែក សុ​ដា​លី​ស ចេញ​តាម​ទ្វារ​មុខ ធ្វើ​ឲ្យ​អ្នកកាសែត​ពិបាក​ក្នុង​ការ​សាកសួរ​ជុំវិញ​បណ្តឹង​លែងលះ ដែល​ប្តឹង​ដោយ លោក​ប៉ែន ចំ​រ៉ុ​ង​នោះ ៕

មុន​នេះ​បន្តិច ប៉ែន ចំ​រ៉ុ​ង​ចេញ​តាម​ទ្វារ​ក្រោយ ឯ​ដា​លី​ស​ចេញ​តាម​ទ្វារ​មុខ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា ចៅក្រម​ស៊ើបសួរ​លោក ពេជ្រ វិជ្ជាធរ បាន​បញ្ចប់​ការ​សាកសួរ​សិល្បករ លោក ប៉ែន ចំ​រ៉ុ​ង និង សិល្ប​ការិនី អ្នក​នាង ភិន សុ​ដា​លី​ស​ហើយ​នៅ​វេលា​ម៉ោង​១១​និង​៤៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១២ ឧសភា ២០១៦ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា បន្ទាប់​ពី​ចប់​ភ្លាម លោក ប៉ែន ចំ​រ៉ុ​ង បាន​ចេញពី​បន្ទប់​លោក​ចៅក្រម​ដើរ​ចេញ​តាម​ទ្វារ​ខាងក្រោយ ចំណែក សុ​ដា​លី​ស ចេញ​តាម​ទ្វារ​មុខ ធ្វើ​ឲ្យ​អ្នកកាសែត​ពិបាក​ក្នុង​ការ​សាកសួរ​ជុំវិញ​បណ្តឹង​លែងលះ ដែល​ប្តឹង​ដោយ លោក​ប៉ែន ចំ​រ៉ុ​ង​នោះ ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
689
923
4540427