jaukjeybanner

Sales Executive FTTH

Job Description

  - ប្រភេទៈ ក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណេត
- ចំនួនបុគ្គលិកត្រូវការៈ 10នាក់
- ភេទៈ បុរស/នារី
- អាយុចាប់ពីៈ 18-30ឆ្នាំ
- ទីតាំងៈ ភ្នំពេញ
- រយៈពេលបុគ្គលិកធ្វើការៈ ពេញម៉ោង ឬក្រៅម៉ោង

ការពិពណ៌នាការងារ
- ត្រូវចេះស្វែងរកព័ត៌មាននិងមានវិធីសាស្រ្តយ៉ាងណាអាចទាក់ទាញបានអ តិថិជនសក្តានុពល។
- ចេះមានយុទ្ធសាស្រ្តក្នុងការចរចាទាក់ទាញអតិថិជនអោយប្រើប្រាស់ សេវាកម្មរបស់ក្រុមហ៊ុន តាមរយៈប្រព័ន្ធ Fiber to the home ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន OPENNET ។
- ចេះផ្សព្វផ្សាយ និងមានយុទ្ធសាស្រ្តក្នុងការចរចាទាក់ទាញអតិថិជនអោយ ប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន និងបំពេញបែបបទលើទម្រង់កិច្ចសន្យា របស់អតិថិជន។
- ចេះផ្តល់ជាមតិយោបល់ ក៏ដូចជាពន្យល់អោយអតិថិជនបានយល់ពីសេវាកម្ម របស់ក្រុមហ៊ុន OPENNET កំពុងមាន។

Job Requirements

  - កំរិតវប្បធ៏ម ថ្នាក់ទីមធ្យមសិក្សាទុតយភូមិ ឬ ថ្នាក់បរិញ្ញាប័ត្រ
- មានភាពរួសរាយរាក់ទាក់
- មានភាពរហ័សរហួន និងចេះប្រែប្រួលតាមកាលៈទេសៈ
- មានកាយសម្បទាគ្រប់គ្រាន់ រូបសម្បត្តិសមរម្យ
- មានភាពអត់ធ្មត់និងឧស្សាហ៏ព្យាយាមក្នុងការងារ
- ផ្តល់អតិភាពចំពោះបេក្ខជនដែលមានបទពិសោធផ្នែកទីផ្សា,ទូរគមនាគមន៍។

អត្ថប្រយោជន៏បន្ថែមៈ
- ទទួលបានប្រាក់បៀវត្យសមរម្យ និងអត្ថប្រយោជន៏ផ្សេងៗ បន្ថែមទៀត
- បរិស្ថានការងារល្អ
- មានឪកាសទទួលបានការបណ្តុះបណ្តាលជំនាញផ្សេងៗ
- មានអត្ថប្រយោជន៏ផ្សេងៗបន្ថែមទៀតយោងតាមគោលការណ៏ របស់ក្រុមហ៊ុន។

ការទទួលពាក្យៈ
-បេក្ខជនដែលមានចំណាប់អារម្យក្នុងការដាក់ពាក្យសូមទាក់ទងមកដោយផ្ទាល់នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន OPENNET ដោយមានអាស័យដ្នាននៅខាងក្រោមៈ
- ផ្ទៈលេខ 49 ផ្លូវ 306 សង្កាត់បឹងកេងកង I ខ័ណ្ឌចំការមន ភ្នំពេញ។

Contact Person

Ms. Chanboromey

Phone

097 89 39 989

Email

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

Website

http://www.opennet.com.kh

Address

No 49, Street 306, Sangkat Beoung Kengkang 1, Khan Chamkarmon, Phnom Penh

 

Sayoko Ohashi បង្ហាញ​រូប​ស្រាត នៅ​លើ​ឆ្នេរ​សមុទ្រ

ជប៉ុន៖ នាង Sayoko Ohashi ជាតារាម៉ូដែល និងតារាសម្តែង សិចស៊ីមួយរូបមាន កេរ្តិ៍ឈ្មោះល្បីល្បាញ និងមានសម្រស់ ស្រស់ ស្អាតរបស់ជប៉ុន។ ពេលថ្មីៗនេះ នាង Sayoko Ohashi បានបង្ហាញរូបភាពស្រាត នៅលើឆ្នេរសមុទ្រមួយកន្លែង នៅក្នុងតំបន់ទេសចរណ៍ របស់ជប៉ុន។

រូបភាពស្រាតនេះ ទទួលបានការគាំទ្រ ពីទស្សនិកជន តាមប្រព័ន្ធអនឡាញជាង ៥ លាននាក់ឯណោះ។ មិនត្រឹមតែរូប ភាពសិចស៊ី នៅលើឆ្នេរសមុទ្រទេ សូម្បីតែក្នុងបន្ទប់ដេក អាងហែលទឹក បន្ទប់ទឹកក៏មានដែរ។

តារាសិចស៊ី វ័យ 30 ឆ្នាំ រូបនេះ មើលទៅសម្រស់ ដូចក្មេងស្រីអាយុ ២០ ឆ្នាំ ទើបនឹងពេញវ័យដូចផ្កាក្រពុំ។នាង Sayoko Ohashi មានស្រុកកំណើត នៅក្នុងខេត្ត Chiba ប្រទេសជប៉ុន ហើយនាងកើតនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ១៩៨៥ កម្ពស់ ១,៦២ ម៉ែត្រ ទំហំទាំង៣ គឺ៣៥-២៣-៣៥ និងឈាមប្រភេទ O ហើយនាង Sayoko Ohashi ជាតារាសិចស៊ី ដែលចូលចិត្ត កីឡាបាល់ទះបំផុត៕

ប្រភព៖ lookingtoday

SISTAR ច្រៀងបទ All Around The World របស់ Justin Bieber

ថ្មីៗនេះនៅក្នុងកម្មវិធី Sketchbook 4 របស់ប៉ុស្ត៍ទូរទស្សន៍ KBS របស់កូរ៉េ បានអញ្ជើញក្រុមតារាចំរៀងស្រី ដ៏ស៊ិចស៊ី ៤ នាក់ មកចូលរួមជាភ្ញៀវកិត្តិយស។ ក្រុមតារាចំរៀងស៊ិចស៊ីនោះមានឈ្មោះថា SISTAR ដែលទើបតែចេញ Album ថ្មីនិង វីដេអូចំរៀង " Give It To Me " ។ក្នុងបទសំភាសន៍ក្នុងកម្មវិធី SISTAR បានប្រាប់ថាបទមួយចំនួន នេះជាស្នាដៃនិពន្ធ របស់ ស្រីស្អាត Hyorin ដែលបញ្ចេញពីអារម្មណ៍ពិតៗរបស់នាង។ ពិធីករក៏បានសួរទៅពួកនាងថា តើចូលចិត្តការណាត់ជួប របៀប ណា? Hyorin ឆ្លើ់យថា នាងមិនចូលចិត្តមានរឿងពាក់ពាន់រញេរញ៉ៃឡើយ ដូចនេះហើយនាងមិនមាននោះទេ ចំណែក Dasom វិញប្រាប់ថា ប្រសិនបើនាងមិត្តប្រុស ហើយយឺតការណាត់វិញនាងប្រហែលជានៅមិនសុខទេយ៉ាងតិច ណាស់ក៏នាងនឹងខលទៅមិត្តប្រុសនាង ១០ ដងដែរ ។

ដើម្បីកំដរបរិយកាសកម្មវិធី SISTAR ក៏បានសំដែងបទ Give It To Me និងបទ All Around The World របស់ Justin Bieber ផងដែរ ចង់ដឹងថាសំលេងរបស់ពួកគាត់ ផ្អែមពិរោះយ៉ាងណានោះចឹងយើងទៅទស្សនាទាំងអស់គ្នា ៕

ប្រភព៖ camnews

sfds

Sony បង្ហាញខ្លួន​ស្មា​ត​ហ្វូ​ន Full HD ការពារ​ជម្រាប​ទឹក ខ្លាំង​ជាង Xperia Z (មានវីដេអូ)

ក្រោយពី​រូបភាព​ច​ចាម​អារាម​មួយចំនួន កាលពី​ចុង​សប្តាហ៍​មុន ត្រូវបាន​លេច​ធ្លាយ ពេលនេះក្រុមហ៊ុនទូរស័ព្ទ​ជប៉ុន បាន ធ្វើ​ការណែនាំ​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន Xperia UL នៅ​ប្រទេស​ជប៉ុនសំរាប់​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត KDDI។ ស្មា​ត​ហ្វូ​ន ត្រូវបាន​ប៉ាន់​ស្មានថា នឹងមាន​មុខ​នៅលើ​ទីផ្សារនៅ​ថ្ងៃទី ២៥ ខែឧសភា ដែលមាន​រួមមាន​បី​ពណ៌​គឺ ខ្មៅ ស និង​ផ្កាឈូក។

ព័ត៌មាន​ដំបូង​ពី Engadget បាន​ឲ្យ​ដឹងថា ស្មា​ត​ហ្វូ​ន​នេះ​បំពាក់​នូវ Chip Quad Core Snapdragon 600 របស់ Qualcomm ។ ជាក់ស្តែង នៅលើ​គេហទំព័រ​ដើម នៅ​ជប៉ុន Sony Mobile បាន​ឲ្យ​ដឹងថាវា​ប្រើ​នូវ Chip Quad Core Snapdragon S4 Pro ដូច Xperia Z ដែរ។

Xperia UL មាន​ចំនុច​ជាច្រើន​ដូចនឹង Xperia Z ដូច​ជាមាន​អេក្រង់​ទំហំ 5 inch ជាមួយ​កំរិត​ពន្លឺ Full HD 1.080p។ វា​ប្រើ Key បី​នៅក្នុង​អេក្រង់ ដោយ​មិនមាន​ប៊ូ​តុង​រឹង រឺ​ប៊ូ​តុង TouchScreen នៅ​ផ្នែកខាងមុខ​ទេ។ ចំណែក​ផ្នែក​ខាងក្រោយ​គឺជា​កាមេរ៉ា 13 megapixel ជាមួយ Sensor Exmor RS ដែលSupport ការថតរូបជាប់ៗគ្នា​បាន 15 រូប​ក្នុង​រយះពេល​តែមួយ​វិនាទី។

ផ្នែក​ខាងក្រោយ UL មាន chip NFC, ថ្ម 2.300 mAh និង​បំពាក់​នូវ​សំបក​ដែលមាន​សមត្ថភាព​ការពារ​ជម្រាប​ទឹក និង​ការ​ហុយ​ចូល​នៃ​ធូលី តាម​ស្តង់ដារ IP5/8 និង IP5X។

សូម​ទស្សនា​វីដេអូ​នៃ​ការបង្ហាញ Sony Xperia UL ខាងក្រោម​នេះ៖

ប្រភព៖ VE

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2046
2250
4533176