jaukjeybanner

​ឭ​ថា​ ហ៊ុយ ច័ន្ទរាជនី ​ បោះ​ទុន​ជាង ​៣ ​ម៉ឺន​ដុល្លារ​បើក​ហាង​លក់​អាហារ​សមុទ្រ ​ជិត​កោះពេជ្រ

ភ្នំពេញ៖ ថ្មីៗនេះ​លេច​ឭ​ព័ត៌មាន​មក​ថា តារា​សម្តែង​វ័យក្មេង​កញ្ញា ហ៊ុយ ច័ន្ទ​រាជ​នី កំពុងតែ​សម្ងំ​រៀបចំ​បើកហាង​លក់​សាច់​អាំង និង ស៊ុប​នៅក្បែ​មជ្ឈមណ្ឌល​កំសាន្ត​កោះ​ពេជ្រ ដែល​ត្រូវ​ចំណាយលុយ​មិនតិចជាង៣ ម៉ឺន​ដុល្លារ​នោះទេ។

ប្រភពពី​អ្នក​ជិតស្និត​នឹង​តារា​សម្តែង​ស្រី​កញ្ញា ហ៊ុយ ច័ន្ទ​រាជ​នី បាន​និយាយ​ឱ្យ​ថា ពេលនេះ រាជ​នី កំពុងតែ​ឡើង​កូដ និង កាក់កប​យ៉ាងខ្លាំង​ជាមួយ​អាជីព​សិល្បៈ។ មិនតែប៉ុណ្ណោះថ្មីៗ នេះ​នាង​បាន​ចំណាយលុយ​ជាង៣ម៉ឺន​ដុល្លារ​ដើម្បី​បើកហាង​លក់​សាច់​អាំង ស៊ុប និង គ្រឿង​សមុទ្រ នៅ​ម្តុំ​កោះ​ពេជ្រ​ទៀតផង។

ប្រភព​ដដែល​បាន​បន្តថា ពេលនេះ​តារា​ស្រី​រូបនេះ​កំពុងតែ​មមាញឹក​ជាខ្លាំង​ក្នុងការ​រៀបចំ​ការបើក​ជំនួញ​ថ្មី​ផ្ទាល់ខ្លួន​ដែល គ្រោង​នឹង ចាប់ផ្តើម​ដំណើរ​ការបើក​លក់​ក្នុងពេល​ដ៏ឆាប់ៗខាងមុខ នេះ។ ម្យ៉ាងទៀត​គេ​ក៏​ឧស្សា​ឃើញ​នាង​ចេញ​ចូលទៅ​កន្លែង​នោះ​ផងដែរ។

ឆ្លើយឆ្លង​ជាមួយ​គេហទំព័រ គេហទំព័រ​ខ្មែរ​សម័យថ្មី តាម​ទូរស័ព្ទ កញ្ញា ហ៊ុយ ច័ន្ទ​រាជ​នី បាន​និយាយ​ដោយ​ធ្វើការ​បដិសេធថា តាមពិតទៅ​ហាង​នេះ​មិនមែនជា​របស់ខ្ញុំ​ទេ​គឺជារ​បស់បង ប៉ុន្តែ​គេ​ចេះតែ​យល់ច្រឡំ​ថា ជា​របស់ខ្ញុំ....តាមពិតទៅ​មិនមែនជា​ហាង​របស់ខ្ញុំ​ទេ។

រាជ​នី បាន​បន្តថា ចំពោះ​អ្វីដែល​នាំឱ្យ​គេ​មានការ​យល់ច្រឡំ​ថា​ជា​ហាង​របស់​នាង​នោះ​ដោយសារតែ​ពេលទំនេរ​នាង​ឧស្សា​ចេញចូល​ជូ​យ​ទៅ​មើល​ការខុសត្រូវ ជំនួស​បង​ម្តងម្កាល​តែប៉ុណ្ណោះ។ កញ្ញា ហ៊ុយ ច័ន្ទ​រាជ​នី បាន​បញ្ជាក់ថា លុយ​ដែល​ចំណាយ​លើ​ការបើក​ហាង​នេះ​គឺ​ប្រមាណ​ជា២ឬ៣ ម៉ឺន​ដុល្លារ ដែលមាន​ទីតាំង​ស្ថិតនៅ​ជិត​កោះ​ពេជ្រ។ ហាង​នេះ​មាន​ឈ្មោះថា ផ្ទះ​ត្រាវ ដែលមាន​លក់​គ្រឿងក្លែម​គ្រប់មុខ ដូចជា៖ សាច់​អាំង គ្រឿង​សមុទ្រ និង​ស៊ុប​ជាដើម។ រាជ​នី បន្ថែមថា សូមបញ្ជាក់​ប្រាប់​ឱ្យ​ច្បាស់​ម្តងទៀត ពុំមែន​ជា​ហាង​ដែល​នាង​បើក​ដោយ​ខ្លួនឯង​នោះទេ គឺជា​កម្ម​សិទ្ធរ​បស់បង​នាង​ដោយផ្ទាល់។

តារា​សម្តែង និង​ជា​អតីត Freshie Girl លេខ១ ប្រចាំឆ្នាំ២០១១ កញ្ញា ហ៊ុយ ច័ន្ទ​រាជ​នី មួយរយៈ​នេះ​ហាក់ដូចជា​កំពុង​ឡើង​កូដ និង កាក់កប​ជាមួយ​មុខ​អាជីព​សិល្បៈ តាមរយៈ​ការសម្តែង​ខ្សែភាពយន្ត ការថត​ស្ប៉ត​ពាណិជ​កម្ម និង សម្តែង​ឈុត​កាយវិការ​ខារ៉ាអូខេ ឲ្យ​បណ្តា​ផលិតកម្ម​តូចធំ​មួយចំនួន។

ការ​លេចមុខ​លេច​មាត់ នៅក្នុង​លើ​ទីផ្សា​សិល្បៈ យ៉ាង​ក្រាសក្រែល​មកនេះ បានធ្វើ​ឲ្យ​មហាជន​ទទួលស្គាល់ និង គាំទ្រ​ចំពោះ​សមត្ថភាព នៃ​ការសម្តែង​របស់​តារា​ស្រី​សា​ច់ស ហ៊ុយ ច័ន្ទ​រាជ​នី រហូត​ធ្វើ​ឲ្យ​ប្រជាប្រិយភាព កាន់តែ​មានការ​លេច ធ្លោ​ឡើង ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2047
2250
4533177