jaukjeybanner

សិស្សវិទ្យាល័យ​ម្នាក់ Hack ចូល Email របស់​នាយក​ទី​ភ្នាក់​ងារ ស៊ើប​ការណ៍​សម្ងាត់ (CIA) បាន​សម្រេច

ថ្មីៗនេះ Hacker វ័យជំទង់ម្នាក់ បាន​ធ្វើ​ការ​ប្រកាស​ថា​ខ្លួន​បាន Hack គណនី Email លោក John Brennan ដែលជា​អង្គនាយក​នៃ​ទីភ្នាក់​ងារ​ប៉ូលីស CIA ជាមួយ​នឹងទិន្នន័យ​ផ្សេងៗ​រួមទាំង​លេខ​សំងាត់​ផង​ដែរ។ បើនិយាយទៅវាជារឿង ដ៏អាម៉ាស់បំផុតដែលទីភ្នាក់ងារ CIA ទាំងមូលអាចអោយ Hacker វ័យក្មេងម្នាក់ Hack ទិន្នន័យ Email របស់លោក John Brennan ដែលជាអង្គនាយកអង្គភាពទាំងមូល។

Hacker នេះគាត់បានបញ្ចាក់ផងដែរថា គាត់ជាសិស្សវិទ្យាល័យមួយសិក្សានៅសហរដ្ឋអាមេរិក តាម​រយៈគណនី Twitter របស់ខ្លួន។ គណនី Twitter របស់ក្មេងប្រុសវ័យជំទង់នេះមានឈ្មោះថា Crackas With Attitude ហើយគណនីដែល ក្មេងប្រុសម្នាក់នេះលួចបានពី Data Center នៃ AOL ជាទីកន្លែង​ផ្ទុក Email ក៏មិនតិចដែរ រួមទាំងលេខសំងាត់ផ្សេងៗ មួយចំនួនទៀតផងដែរ។

បច្ចុប្បន្ននេះ គណនី Email អង្គនាយក CIA បានយកមកវិញហើយ ជាមួយគ្នានោះដែរ បញ្ហានេះ FBI កំពុងតែចាប់ផ្តើមធ្វើការស៊ើបអង្កេតដើម្បី ស្វែងរកចាប់ខ្លួន Hacker វ័យជំទង់នេះផងដែរ និង ដោះ​ស្រាយ​តាមផ្លូវច្បាប់ នៅពេលក្រោយៗទៀត។ គួរបញ្ចាក់ផងដែរថា បញ្ហានេះមិនមែនជាលើកដំបូង​ឡើយ កាលពីមុន Hacker ជាច្រើនក៏ធ្លាប់បានផ្តោតសំខាន់ទៅលើភ្នាក់ងារ CIA ដែរ និង មាន​ជាច្រើន​លើក​មក​ហើយ។

 

សៀវឡុងនី រងការរិះគន់ថា​ចាស់ជាងវ័យ

រូបភាពទាំងនេះ ត្រូវបានគេផ្សាយនៅលើគេហទំព័រក្នុងប្រទេសចិន​ ដោយនិយាយថា នាង Liu Yifei ហៅសៀវឡុងនី ​មើលទៅ​​អាយុក្មេង តែមុខចាស់ ឬ​ចាស់ជាងវ័​យ​។​
​នៅលើទំព័រ The Bach នៅពេលថ្មីៗនេះដែរ បានបង្ហោះរូបភាព ​​ក្នុងអំឡុងពេលថត របស់ នាង​សៀវឡុងនី ​ដោយក្នុងរូបភាពនោះដែរ​នាស្លៀកឈុតពណ៌ខ្មៅ ដោយបង្ហាញទឹកមុខ​យ៉ាងក្រៀមក្រំ និងមិនបានញញឹមនោះទេនៅក្នុងរូបភាពនោះ​។​

អ្នកនិយម​លេង​អ៊ីនធឺណេត​ជាច្រើន បាននិយាយថា ​រូបថត​របស់នាង សៀវឡុងនី មិនមានគុណភាពនោះទេ ដោ​យ​ស្បែករបស់នាង ចាប់ផ្តើម​ជ្រីវជ្រួញ ដែលមើលទៅ​ដូចជាមនុស្សចាស់ បើទោះបីជានាង​មានអាយុ ២៧ ឆ្នាំ ក្តី ៕​

​នៅអេហ្ស៊ីប​ ច្បាប់​សាសនាអ៊ីស្លាម ​អំពើ​ចោរកម្ម ​ប្រើ​រថ​ភ្លើង ​កិនដៃ

លោក Ali Afifi អាយុ ២៨ឆ្នាំ បានក្លាយជនរងគ្រោះពិការដៃអស់មួយជីវិត ដោយ សារ ទទួល រងទារុណកម្មរថភ្លើងកិនផ្តាច់ដៃ ពីច្បាប់សាសនាអ៊ីស្លាមជ្រុលនិយម នៅអេហ្ស៊ីប ។ រូបភាព Dailymail

អេ​ហ្ស៊ី​ប ៖ បុរស​ម្នាក់​បាន​ក្លាយជា​ជនពិការ​អស់​មួយជីវិត ដោយសារ​ទទួលរង​ទារុណកម្ម​ធ្ងន់ធ្ងរ ពី​ច្បាប់​សាសនា​អ៊ីស្លាម ជ្រុលនិយម នៅ​អេ​ហ្ស៊ី​ប បាន​ប្រើ​រថភ្លើង​កិន​ផ្តាច់​ដៃ​ទាំង២ របស់គាត់ បន្ទាប់ពី​គាត់​ត្រូវ​រង​ការចោទប្រកាន់​ពីបទ​ប្រព្រឹត្ត អំពើចោរកម្ម ។

លោក Ali Afifi អាយុ ២៨ឆ្នាំ បានក្លាយ​ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​ជនរងគ្រោះ​ជាច្រើន​នាក់​ផ្សេងទៀត​នៅក្នុង​ប្រទេស អេ​ហ្ស៊ី​ប ធ្លាប់​ត្រូវ​ទទួលទោស​កាត់​អវៈយវៈ តាមច្បាប់​វិន័យ​នៃ​សាសនា​អ៊ីស្លាម​ជ្រុលនិយម បន្ទាប់ពី​គាត់​បាន​ប្រព្រឹត្ត​ចោរកម្ម​លួច​ប្លន់​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​ក្នុងប្រទេស​នេះ​អស់​ជាច្រើនលើក​រួចមក ។
 
លោក Ali Afifi បាន​រៀបរាប់ថា រូបគាត់​ត្រូវ​កាត់ទោស ពី​តុលាការ​អ៊ីស្លាម​ហៅថា Sharia ដែល​អនុវត្ត​ច្បាប់​វិន័យ​សាសនា​អ៊ីស្លាម​តឹងរឹង​នៅ​ទីក្រុង Tanta ដោយ​តម្រូវឱ្យ​រថភ្លើង​កិន​ដាច់​ដៃ​ទាំងសងខាង បន្ទាប់ពី​តុលាការ​នោះ​ចោទប្រកាន់​រូបគាត់​ថា បាន​ប្រព្រឹត្ត​បទល្មើស​មួយចំនួន​ដូចជា ការ​លួច​ឥ​វ៉ាន់​ក្នុង​ហាង​ទំនិញ ឆក់​ទូរស័ព្ទ និង​ការ​លួច​គ្រឿងអលង្ការ​មានតម្លៃ​ជាដើម ។
 
លោក Afifi បន្តថា អ្វីដែល​គាត់​ធ្វើ គឺ​ធ្វើ​ទាំង​បង្ខំ ដោយសារតែ​គាត់​ទទួលរង​ជីវភាព​ខ្វះខាត​តាំងពី​កុមារភាព និង​ធ្លាប់​ត្រូវគេ​បង្ខំ​ឱ្យ​ប្រព្រឹត្ត​អំពើចោរកម្ម​នេះ​តាំងពី​តូច​មក ហើយ​របស់​ដែល​គាត់​លួចបាន​ពី​អ្នកដទៃ គាត់​ក៏​ធ្លាប់បាន​យកទៅជួយ និង​ផ្តល់ឱ្យ​អ្នកក្រខ្សត់​ដូច​គាត់​ផងដែរ ។
 
យោងតាម​ច្បាប់​សាសនា​អ៊ីស្លាម​ចែង​ក្នុង​គម្ពីរ Quran បានចាត់ទុក​អំពើ​លួច​ប្លន់​ថា ជា​អំពើ​ឧក្រិដ្ឋកម្ម​ធ្ងន់​ធ្ងន់ ហើយ​ប្រទេស​ប្រកាន់​សាសនា​អ៊ីស្លាម​និយម​ជ្រុល​មួយចំនួន​រួមមាន អ៊ីរ៉ង់ អារ៉ាប់​សា​អូឌីត និង​នី​ហ្សេ​រី​យ៉ា តែង​អនុវត្ត​ទោស​នេះ មិន​លើកលែង ចំពោះ​មនុស្ស​គ្រប់រូប ដោយ​ប្រើ​ទារុណកម្ម ដូចជា​ការបើក​រថយន្ត​កិន​បំបាក់​ដៃ​រប​ស់ជន​ប្រព្រឹត្ត​អំពើ​លួច​ប្លន់ បើទោះបី​ជនល្មើស​រូបនោះ​បាន​ប្រព្រឹត្ត​ទោសកំហុស​ជា​លើក​ទី១ ក៏ដោយ ។
 
ក្នុងប្រទេស​អេ​ហ្ស៊ី​ប ការអនុវត្ត​ច្បាប់​សាសនា​អ៊ីស្លាម​និយម​ជ្រុល កំពុង​ងើបឡើង​វិញ​ជាថ្មី បន្ទាប់ពី​គណបក្ស​ប្រកាន់​សាសនា​អ៊ីស្លាម​ឈ្មោះ​បក្ស​ភារ​ភាព​អ៊ីស្លាម​ឈ្នះឆ្នោត​ឡើងកាន់​អំណាច ដែលជា​ហេតុ​ធ្វើឱ្យ​ប្រជាជន​អេ​ហ្ស៊ី​ប​ជា​អ្នក​ប្រកាន់​សាសនា​ប្រឆាំង​តវ៉ា​ជាខ្លាំង ៕

 

Newstoday

ស្នូរ​កាំភ្លើង​បន្លឺ​ឡើង​នៅបាងកក ខណៈ​ដែល​យីងឡាក់​ឡើងយន្តហោះ

កាល​ពី​ម្សិល​មិ​នេះ​ក្រុមខ្មាន់កាំភ្លើង​បាន​បើក​ការ​បាញ់​ប្រហារ​នៅ​ ជិតកន្លែង​ផ្សេងៗ​ដែលក្រុម​បាតុករ​ប្រឆាំង​នាំគ្នា​តវ៉ា​ នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេសថៃ ខណៈ​ដែល​លោកស្រីយីងឡាក់ បាន​ឡើង​យន្តហោះ​ទៅ​កាន់​ភាគ​ខាង​ជើង​ប្រទេស​ ជា​កន្លែងដែលលោកស្រី​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង។

បើ​តាម​ប៉ូលិសបាន​ឲ្យ​ដឹង​ថា ការ​បាញ់​ប្រហារ​​ចំនួន៣​កន្លែង ដែល​មាន​រយៈ​ពេល​ប្រមាណ​៤​ម៉ោង នៅជិត​កន្លែង​ធ្វើបាតុកម្ម ក្នុងទីក្រុង​បាងកកនេះ មិន​បាន​បណ្ដាល​ឲ្យ​មនុស្ស​ណាម្នាក់ស្លាប់បាត់​បង់​ជីវិត​នោះ​ទេ ។

គួរ​ជម្រាប​ថា​ការ​​ផ្ទុះ​ហិង្សា​នយោបាយនៅ​ទីក្រុង​បាងកក ដោយ​មាន​ប្រើ​អាវុធ​ផង​នោះ គិតមក​ដល់​ពេលនេះ បាន​បណ្ដាល​ឲ្យ​មនុស្ស​២២​នាក់ស្លាប់និង​ជា​ច្រើន​រយ​នាក់​ទៀត​រង​របួស ។

​រថយន្ត​ដឹក​ទំនិញ​ធន់​ធ្ងន់​គ្រប់​ប្រ​ភេទ​មិន​អនុញ្ញាតិ​ឱ្យ​ចរាចរ​ក្នុង​រាជធានី​ភ្នំពេញ​ចាប់​ពី​ម៉ោង​ ៥​ព្រឹក​ដល់​ម៉ោង​១២​យប់​ថ្ងៃ​ទី២៦​ ខែ​កក្កដា

ភ្នំពេញ៖ដើម្បី​បញ្ចៀស​ការកកស្ទះ​ក៏ដូចជា​រក្សាបាន​នូវ​របៀបរៀបរយ​សាធារណៈ​តាម​ដង​វិថី​នានា​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​បិទ​វគ្គ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៥សាលា​រាជធានី​ភ្នំពេញ​ហាម​រថយន្ត​ធុន​ធ្ងន់​គ្រប់​ប្រភេទ​មិន​អនុញ្ញាតិ​ឱ្យ​ចរាចរ​ក្នុង​រាជធានី​ភ្នំពេញ។នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង។

នៅក្នុង​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣ បាន​លើកឡើងថា សាលា​រាជធានី​ភ្នំពេញ​សូម​ជម្រាបជូន​ដំណឹង​ដល់​អាជីវករ ក្រុមហ៊ុន និង​ម្ចាស់​រថយន្ត​ដឹកទំនិញ​ធន់​ធ្ងន់​គ្រប់​ប្រភេទ​ឱ្យបាន​ជ្រាបថា ចាប់តាំងពី​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ ដែលជា​ថ្ងៃ​បើក វគ្គ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៥ គណបក្សនយោបាយ​នានា បានធ្វើ ការហែក្បួន​ឃោសនា​នៅតាម​ដង​វិថីសំខាន់ៗ ក្នុង​រាជធានី​ភ្នំពេញ​ធ្វើ​ឲ្យ​ចរាចរ​មានការ​កកស្ទះ​ដោយ​អន្លើ។

 សេចក្តីជូនដំណឹង​បាន​បន្តថា វគ្គ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៥ នឹងត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០១៣ដែល​គណបក្សនយោបាយ​នានា​និង​បង្កើន​ការឃោសនាបោះឆ្នោត​របស់​ខ្លួន​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ធ្វើឱ្យ​បញ្ហា​កកស្ទះ​ចរាចរ​រិត​តែ​ស្មុគស្មាញ​ថែមទៀត។

ដើម្បី​បញ្ចៀស​ការកកស្ទះ​ក៏ដូចជា​រក្សាបាន​នូវ​របៀបរៀបរយ​សាធារណៈ​តាម​ដង​វិថី​នានា​សាលា​រាជធានី​ភ្នំពេញ​សូម​ណែនាំ​ដូចខាងក្រោម៖

១-រថយន្ត​ដឹកទំនិញ​ធន់​ធ្ងន់​គ្រប់​ប្រភេទ​មិន​អនុញ្ញាតិ​ឱ្យ​ចរាចរ​ក្នុង​រាជធានី​ភ្នំពេញ​ចាប់ពី​ម៉ោង ៥ព្រឹក​ដល់​ម៉ោង១២យប់​ថ្ងៃទី២៦ ខែកក្កដា​ឆ្នាំ២០១។

២-អាជ្ញាធរ​ខណ្ឌ និង សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​ត្រូវ​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី​បញ្ចៀស​យាន​យន្ត​​ធន់​ធ្ងន់​កុំឱ្យ​បំពាន់​បំរាម​នេះ៕

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1738
2202
4537682