រកឃើញភពពណ៌ខៀវ ដែលភ្លៀងធ្លាក់ជាកញ្ចក់
- សេចក្ដីលម្អិត
- ចេញផ្សាយនា សៅរ៍, 13 កក្កដា 2013 11:29
នាក់ងារ ណាសា បាននិយាយកាលពីម្សិលមិញថា អ្នកអាកាសយានិកបានរកឃើញភពពណ៌ខៀវដែលគោចរផ្កាយមួយ ចម្ងាយ ៦៣ឆ្នាំ ដែលជាលើកទីមួយដែលពួកគេអាចដឹងពីពណ៌ពិតប្រាកដនៃភពផ្សេងមួយនេះ ដែលនៅក្រៅប្រព័ន្ធព្រះ អាទិត្យយើង។ យោងតាមប្រភពព័ត៌មានពី CNNបានឱ្យដឹងថា ភពនេះដែលគេហៅថា HD 189733b ជាភពឧស្ម័នយក្សជាមួយនឹងសីតុណ្ហភាពពេលថ្ងៃ ២០០០អង្សារហ្វារេនហៃ ដែលអាចភ្លៀងជាកញ្ចក់រាវ ក្នុងរយៈចម្ងាយ 4500 ម៉ាយក្នុងមួយម៉ោង ( ស្មើនឹង7242.05 គីឡូម៉ែត្រក្នុងមួយម៉ោង ) នៃខ្យល់។ ពណ៌ខៀវនេះមិនមានចាំងពីសមុទ្រដូចជាផែនដីយើងឡើយ ប៉ុន្តែវាមកពីអាកាសធាតុអ័ព្ទ ដែលមានពពកខ្ពស់ហើយមានភាគល្អិតស៊ីលីកា ដែលអាចបង្កើតបានជាដុំកញ្ចក់ តូចៗ មានពន្លឺពណ៌ខៀវ ច្រើនជាងក្រហម។ ភ្នាក់ងារ ណាសានិយាយថា អ្នកអាកាសយានិកប្រើប្រាស់កែវឆ្លុះ Hubble Space ដែលរកឃើញភពនេះនៅឆ្នាំ ២០០៥ តែទើបតែឥលូវទើបគេរកឃើញពណ៌របស់វា។ ភពនេះមានចម្ងាយតែ 2.9 លាន ម៉ាយ ពីភពបង្កើតវាប៉ុណ្ណោះ ដែលវានៅជិតពេលធ្វើអោយទំនាញរបស់វាជាប់ មិនអាចវិលបាន។ ម្ខាងតែងតែបែរ មុខទៅផ្កាយ ហើយម្ខាងទៀងតែងតែងងឹត។ ភពនេះមានបរិយាកាសផ្លាស់ប្តូររហូត និងចំឡែក ហើយវាត្រូវបានគេហៅ ថា ភព ជូភីធើក្តៅ ព្រោះវាមានលក្ខណៈស្រដៀងគ្នា ដោយសារទំហំ និងជាតិឧស្ម័ន៕
ប្រភព៖ Pop7days
រូបចំលាក់ក្រមួនរបស់ Adele ត្រូវបានគេធ្វើអោយ ស្គមជាងនាង
- សេចក្ដីលម្អិត
- ចេញផ្សាយនា ព្រហស្បតិ៍, 04 កក្កដា 2013 13:38
ថ្មីៗនេះសារមន្ទី Madame Tussauds នៅទីក្រុង London បានធ្វើរូបចំលាក់ក្រមួន តំណាងអោយតារាចំរៀងសំលេងវែង Adele ដើម្បីសំដែងការកោតសរសើរ ទឹកដមសំលេង និង ទេពកោសល្យដ៏ល្អរបស់នាង ។រូបចំលាក់ក្រមួននោះ បានធ្វើឡើងទៅតាមរូបរបស់នាង ក្នុងកម្មវិធីពានរង្វាន់ Grammay ២០១២ ដែលមានរ៉ូបដែលនាងបានពាក់ដូចគ្នា តែគេបានសម្គាល់ឃើញថា មានរាងតូងខុសពីនាង។ អ្នកគ្រប់គ្រងរបស់សារមន្ទីបានប្រាប់ថា មានអ្នកចូលទស្សនាសារមន្ទីជាច្រើន បានសួររករូបចំលាក់របស់ Adele ជាញឹកញាប់ ។ បន្ទាប់មក ចំនួននៃការសួររក និងសំណូមពរអោយធ្វើរូបរបស់ Adele កាន់តែច្រើនទៅៗ ទើបធ្វើអោយខាងសារមន្ទី សំរេចចិត្តធ្វើរូបចំលាក់ក្រមួន ជូនតារាចំរៀង ដែលមានទេពកោសល្យមួយនេះ ។នៅក្នុងខែនេះ រូបចំលាក់ក្រមួនរបស់ Adele នឹងត្រូវដាក់បង្ហាញ ក្នុងជួរជាមួយតារាចំរៀងផ្សេងទៀតដូចជា Rihanna, Beyoncé និង Amy Winehouse នៅសារមន្ទី Madame Tussauds ទីក្រុងLondon និង Amsterdam ៕
ប្រភព ៖ k14
លក់សំភារៈការិយាល័យ
- សេចក្ដីលម្អិត
- ចេញផ្សាយនា សៅរ៍, 08 វិច្ឆិកា 2014 15:04
Address: 749 Monivong, Beung Trobek, Chomkarmom, Phnom Penh, Cambodia.
Tel:
រួមភេទមិនប្រើស្រោមអនាម័យមានសុវត្ថិភាពដូចម្តេច?
- សេចក្ដីលម្អិត
- ចេញផ្សាយនា ច័ន្ទ, 15 កក្កដា 2013 10:22
បើតាមការប្រៀបធៀបនឹងប៉ុន្មានឆ្នាំងចុងក្រោយនេះអ្នកឆ្លង ជំងឺអេដស៍មានច្រើនដោយសារតែមិនមានការរួមភេទប្រកបដោយសុវត្ថិភាព។ វាគឺជាការពិតត្រង់ថាមិនមានអ្វីជាក់លាក់ ១០០ភាគរយថារួមភេទមានសុវត្ថិភាពទេ ហើយយើងគ្រាន់តែអាចអនុវត្តការរួមភេទអោយមានសុវត្ថិភាពប៉ុណ្ណោះ។
ការចាក់ទឹកក្រៅពាង
ការចាក់ទឹកក្រៅពាងចង់សម្តៅទៅលើការដកលិង្គចេញពីទ្វារមាសមុន បុរសចេញទឹកកាមក្នុងពេលរួមភេទ ហើយវាក៏ជាវិធីសាស្ត្រដ៏ពេញនិយមបំផុតសម្រាប់ពន្យាកំណើតផងដែរ។ ប៉ុន្តែទឹកកាមថ្លាៗ ដែលបន្តចេញរហូតក្នុងពេលលិង្គឡើងរឹងក៏អាចមានមេជីវិតឈ្មោល និងរោគអេដស៍នៅក្នុងនោះដែរ។ ជែលលាបដើម្បីសម្លាប់មេជីវិតឈ្មោលមិនអាចសម្លាប់វីរ៉ុសបានទេ ហើយអ្នកក៏ងាយនឹងឆ្លងជំងឺកាមរោគ និងជំងឺអេដស៍ដោយការចាក់ទឹកក្រៅពាងនេះដែរ ព្រោះតែអ្នកមិនបានការពារការបញ្ចេញទឹកកាមទៅក្នុងទ្វារមាស។
ការរួមភេទតាមមាត់
ការរួមភេទតាមមាត់គឺជាជម្រើសមួយមានសុវត្ថិភាពដែរព្រោះតាម ការសិក្សាបានអោយដឹងថា វត្តមានរបស់សារធាតុ Glycoprotein ក្នុងទឹកមាត់អាចបញ្ឈប់ការឆ្លងជំងឺអេដស៍បាន។ ក្រៅពីនេះ វីរ៉ុសក៏ពិបាកនឹងរស់ដែឬពេលប៉ះនឹងទឹកអា ស៊ីតក្រពះ ដូច្នេះក្នុងករណីអ្នកលេបទឹកកាម ឬទឹករំអិលទ្វារមាស ចូរកុំមានការភ័យខ្លាចអី។ ទោះបីជាយ៉ាងណាក៏ ដោយ កោសិកាថ្ពាល់ងាយនឹងពុកផុយ ហើយភាគច្រើនយើងមិនអាចដឹងថាមានការដាច់រហែកតិចតួច និងរបួសតិចតួចក្នុងមាត់របស់យើងដែរ ជាពិសេសអញ្ចាញធ្មេញតែម្តង។ ការបង្ករោគដោយផ្ទាល់អាចនឹងកើតមានបានបើសិនជាវីរ៉ុសអាចចូលទូលទៅ ក្នុងចរន្តឈាមតាមរយៈស្រទាប់ភ្នាស់ក្នុងមាត់ដែលរហែកស្បែក។ ជំងឺកាមរោគ និងជំងឺប៉េសលើមាត់មិនអាចក៏មិនអាចទាត់ចោលក្នុងរឿងនេះដែរ។
ការរួមភេទតាមរន្ធគូថ
ប្រហោងរន្ធគូថត្រូវបានពាស់ដោយជញ្ជាំងស្តើងៗជាច្រើនដែលអាច បឺតស្រូបយកជាតិទឹកដែលមកពីប្រភពក្រៅនិងការ បង្ករោគទាំងឡាយដែលងាយនឹងចាប់យក។ ជាមួយគ្នានេះដែរ សាច់ដុំខ្ជិបរបស់រុន្ធគូថគឺតឹងខ្លាំងណាស់នៅពេលព្យាយា មសូកបញ្ចូល របស់អ្វីមួយដោយបង្ខំ។ បើសិនជាកន្លែងទទួលនៃការរួមភេទតាមរុន្ធគូថមិនព្រមបន្ធូរសាច់ដុំ ទេ វានឹងអាច មានរបួស និងហូរឈាមកើតឡើង ហើយក៏បើកផ្លូវថ្មីអោយមេរោគចូលផងដែរ។ ទោះបីជាយ៉ាងក៏ដោយ ការដាច់ដោចតិចតួចប្រហែលជាមិនអាចចៀសវាងបានឡើយ ដូច្នេះការប្រើស្រោមអនាម័យត្រូវតែប្រើប្រាស់ជាដាច់ខាត។ ក្នុងករណីប្រើមាត់ទៅភ្ញោចរុន្ធគូថ ដៃគូរអាចនឹងប្រឈមជំងឺរាគ, រលាកថ្លើមប្រភេទ C ឬជំងឺបង្កឡើងដោយមេរោគ E.Coli។
ការរួមភេទផ្នែកខាងក្រៅ
ការរួមភេទដោយគ្មានការសូកបញ្ចូលលិង្គ និងរួមភេទស្ងួតប្រហែលជាជម្រើសដ៏មានសុវត្ថិភាពបំផុត។ សកម្មភាពដូចជាការថបើ, ការប្រើដៃសម្រេចកាមអោយគ្នា, ការម៉ាស្សាដ៏ស្រើបស្រាល, ការបរបោសអង្អែល និងការត្រដុះលើប្រដាប់ ភេទ អាចផ្តល់នូវអារម្មណ៍ស្រណុកសុខស្រួល ដោយគ្មានប្រឈមមុខអ្វីច្រើនឡើយ។ ទោះបីជាការផ្លាស់ប្តូរទឹករំអិលមានការប្រឈមមុខខ្ពស់ទៅនឹងជំងឺក៏ដោយ ក៏អ្នកអាចនៅតែងាយឆ្លងជំងឺលើស្បែក, ឬសប្រដាប់ភេទ និងចៃនៅថ្ងាសក្រោម។ តាមពិតការមានចៃនៅថ្ងាសក្រោមគឺជាជំងឺកោមរោគដែលកើតមានញឹកញាប់ បំផុត ព្រោះវាតែមិនមានអ្វីសម្រាប់ការពារវានៅឡើយទេ។
អ្នកគួរតែដឹងថា ស្រោមអនាម័យគឺជារបស់ដ៏មានប្រសិទ្ធភាពមួយសម្រាប់ប្រឆាំងនឹង ជំងឺអេដស៍ ព្រមទាំងជំងឺផ្សេងៗ ទៀត។ យើងគួរក៏គួរតែសម្គាល់មើលដែនកំណត់នៃជម្រើសការពាររបស់យើងដែរ។ វាគឺជារឿងល្អដែលត្រូវយល់ដឹងអំពីសកម្មភាពរួមភេទទាំងឡាយ និងការប្រឈមមុខរបស់វានីមួយ។ បើសិនជាអ្នកមិនយល់ច្បាស់អំពីផលវិបាកនៃសកម្មភាពរបស់អ្នកទេ អ្នកត្រូវតែពិគ្រោះជាមួយអ្នកជំនាញមុនពេលបណ្តោយខ្លួនទៅក្នុង សកម្មភាពរួមភេទពិសេសណាមួយ៕
ប្រភព៖ Health
សម្ដេចតេជោ ដំឡើងឋានន្ដរស័ក្តិវរសេនីយ៍ត្រី អមដោយប្រាក់រង្វាន់ ៤ម៉ឺនដុល្លារដល់អ្នកស្រី កែ ឡេង
- សេចក្ដីលម្អិត
- ចេញផ្សាយនា ព្រហស្បតិ៍, 03 ធ្នូ 2015 08:17
- និពន្ធដោយ camnews
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតដ៏ ខ្ពង់ខ្ពស់ឲ្យអ្នកស្រី កែ ឡេង ម្ចាស់មេដាយមាសពិភព លោកផ្នែកកីឡាប៉េតង់ ចូលជួបសម្តែងការគួរសមនៅវិមានសន្តិភាព កាលពីថ្ងៃទី១៧ ខែវិច្ឆិកាម្សិលមិញ ជាមួយនឹងការទទួលបានការលើកទឹកចិត្តយ៉ាងពិសេសពីសំណាក់សម្ដេច ។
ដោយខិតខំប្រឹងប្រែងប្រកួតរហូតដណ្ដើមបានមេដាយមាសពិភបលោក ជាលើកទី២ ជូនជាតិ អ្នកស្រី ត្រូវបានសម្ដេចតេជោ ហ៊ុន សែន កោតសរសើរ និងស្នើឲ្យលោកឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ ដំឡើងឋានន្តរស័ក្តិជូនអ្នកស្រី កែ ឡេង ពីអនុសេនីយ៍ឯក ទៅជាវរសេនីយ៍ត្រីទៀតផង ។
លើសពីនេះសម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ថវិកាផ្ទាល់របស់សម្ដេចចំនួន ១ម៉ឺនដុល្លារដល់អ្នកស្រី កែ ឡេង រួមទាំងប្រាក់រង្វាន់តាមអនុក្រឹត្យរាជរដ្ឋាភិបាលចំនួន ១២០លានរៀលផងដែរ សរុបគឺជិត៤ម៉ឺនដុល្លារ ។ ចំណែកលោក សុខ ម៉ុង ជាគ្រូបង្វឹក ក៏ទទួលបានប្រាក់រង្វាន់រាជរដ្ឋាភិបាល ១២០លានរៀល និងប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមពីសម្ដេចតេជោចំនួន ៣ពាន់ដុល្លារទៀតផង ។
ជាមួយគ្នានោះសម្ដេចបានជំរុញឲ្យអ្នកស្រី កែ ឡេង ក៏ដូចជាអត្តពលិកគ្រប់ប្រភេទកីឡាទាំងអស់ ត្រូវបន្ដការខិតខំប្រឹងប្រែង ដើម្បីប្រកួតប្រជែងដណ្ដើមយកមេដាយជូនជាតិ នៅក្នុងព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗនាពេលខាងមុខ ។
ក្រោយបញ្ចប់ការចូលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន និងទទួលយកអនុសាសន៍ល្អៗពីសម្ដេចរួច ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ក៏មានរៀបចំក្បួនដង្ហែកិត្តិយសមួយ សម្រាប់អ្នកស្រី កែ ឡេង នៅតាមមហាវិធីធំៗមួយក្នុងរាជ ធានីភ្នំពេញ ដែលធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលមើលឃើញពីក្បួនដង្ហែជាលើកទឹកទី២ ដែលរៀបចំជូនម្ចាស់មេដាយមាសពិភពលោកនេះ ៕