jaukjeybanner

ផ្នែកសំអាត

Job Description

  សំអាតហាង

Job Requirements

  - ជួយសំអាតហាងអោយបានស្អាត
- ធ្វើការពីម៉ោង ៩ព្រឹកដល់ ម៉ោង ៣ថ្ងៃត្រង់
- អាចនិយាយភាសាអង់គ្លេសបានខ្លះ

Contact Information

Contact Person

Ms. Noev Sophea

Phone

+855 87 63 93 00

Email

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

Website

http://www.forval-cambodia.com

Address

3rd Floor, The iCON Professional Building, 216 Norodom Blvd, Tonle Bassac, Chamkamorn, Phnom Penh

 

ភ្នាក់ងារឥណទាន

Job Description

  - ទីតាំងបម្រើការងារ : រាជធានីភ្នំពេញ ចំនួន ០៥ នាក់, សាខាតាខ្មៅ ចំនួន ០៧នាក់ ,សាខា ពោធិសែនជ័យ ចំនួន១៣នាក់ ,សាខា ឫស្សីកែវ
ចំនួន ១៥ នាក់ ។

Job Requirements

  - សិក្សាតំបន់ប្រតិបត្តការ និង គូរប្រកួតប្រជែង
- ផ្សព្វផ្សាយផលិតផល និងសេវាកម្មដល់អតិថិជនគោលដៅ
- រៀបចំផែនការផ្តល់ឥណទាន និងប្រមូលឥណទានប្រចាំសប្តាហ៍ និងប្រចាំខែ
- សិក្សាពីអតិថិជន វាយតម្លៃសំណើ បំពេញកិច្ចសន្យាជូនអតិថិជនពិនិត្យ និង បណ្តុះវិន័យឥណទាន
- ផ្តល់ឥណទានទៅអតិថិជនព្រមទាំងប្រមូលប្រាក់សងត្រឡប់មកវិញតាមកិច្ច សន្យា
- បង្វិលសាច់ប្រាក់ទៅឲ្យបេឡាករ និងបំពេញឯកសារគណនេយ្យនិងរដ្ឋបាល

បើបេក្ខជនមានចំណាប់អារម្មណ៍សូមផ្ញើរ CV តាមអ៊ីម៉ែលៈ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ រឺ តាមអាសយដ្ឋានផ្ទះលេខ ២៥ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (លូ ៥ ហួសបុរីជ័យជំនៈប្រហែល ៤០០ ម៉ែត្រ )

ទូរស័ព្ទទំនាក់ទំនង : ០៨៩ ៣០០ ០០៧ /០២៣ ៥៥៥៥ ០០០។
- សាខាតាខ្មៅ ផ្ទះលេខ ២៨០ ផ្លូវជាតិលេខ ២ ភូមិ ក្រពើហា សង្កាត់ ព្រែក ឫស្សី ក្រុងតាខ្មៅ
ទូរស័ព្ទទំនាក់ទំនង : ០៩២ ៤០០ ០០៦ / ០២៤ ៥៥៥៥ ០០០

- សាខាពោធិសែនជ័យ បុរីសែនមនោរម្យ ភូមិ កន្ទោកខាងជើង សង្កាត់ កន្ទោក ខណ្ឌ ពោធិសែនជ័យ ភ្នំពេញ
ទូរស័ព្ទទំនាក់ទំនង : ០៩២ ៤០០ ០០៣ / ០២៣ ៥៥៥ ០០០០
ឈប់ទទួលពាក្យត្រឹមថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៤ វេលាម៉ោង ៣ រសៀល។

 

ម្ចាស់​អាគារ​រោងចក្រ​ដែល​ដួលរលំ​នៅ​បង់​ក្លា​ដែ​ស​ត្រូវបាន​ចាប់ខ្លួន

ប៉ូលិស​បង់​ក្លា​ដែ​ស​កាលពី​ថ្ងៃអាទិត្យ​បាន​ចាប់ខ្លួន​ម្ចាស់​អាគារ​ រោងចក្រ​ផលិត​សម្លៀកបំពាក់​កម្ពស់​៨​ជាន់ ដែល​បាន​ដួលរលំ​នៅ​ជិត​រដ្ឋធានី​ដា​ក្កា​ក្នុងប្រទេស​បង់​ក្លា​ដែ​ស​កាលពី​ សប្តាហ៍​មុន ដោយបាន​សម្លាប់​មនុស្ស​ជាង​៣៧៥​នាក់​។​

​លោក Shamsul Haque Tuku អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បង់​ក្លា​ដែ​ស បាន​និ​យាយ​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “ លោក Sohel Rana  ជា​ម្ចាស់​អាគារ​រោងចក្រ​ផលិត​សម្លៀកបំពាក់​ដែល​បាន​ដួលរលំ​នេះ ត្រូវបាន​ចាប់ខ្លួន ខណៈដែល​គាត់​​បាន​ព្យាយាម​រត់គេចខ្លួន​ទៅ​ប្រទេស​ឥណ្ឌា​”​។​

រហូតដល់ ​ពេលនេះ ចំនួន​អ្នកស្លាប់​បាន​កើន​ឡើងដល់​៣៧៦​នាក់ និង​មនុស្ស​ជិត​១.០០០​នាក់​បាន​រងរបួស​ធ្ងន់ ហើយ​​មនុស្ស​ជាង​២.៤០០​នាក់​ត្រូវបាន​សង្គ្រោះ​ចាប់តាំងពី​ថ្ងៃ​ពុធ​មក ខណៈដែល​មនុស្ស​រាប់ពាន់​នាក់​ផ្សេងទៀត​បាន​កំពុង​ជាប់​ក្នុង​អគារ​បាក់បែក​ នេះ​៕

ប្រភព៖ everyday

មើលវីដេអូ គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ល្អ​បំផុត​ប្រចាំ​សប្តាហ៍​ទី​៣ ក្នុងខែមេសា

ក្រោយពីប្រិយមិត្ត បានជា្របពីព័ត៌មាន ក៏ដូចជាលទ្ធផលនៃ ការប្រកួតបាល់ទាត់ លីកអាជីពនៃសប្តាហ៍ទី៣ នៃខែមេសា ឆ្នាំ២០១៣ នៅតំបន់អឺរ៉ុប រួចហើយនោះ នៅពេលនេះគេហទំព័រ LookingTODAY សូមនាំអារម្ម ណ៍លោកអ្នកនៅ តាមដានទស្សនាវីដេអូឃ្លីប គ្រាប់បាល់ស៊ុតបញ្ចូលទី ដ៏ល្អបំផុតវិញម្តង ថាតើវាអស្ចារ្យប៉ុណ្ណា ?

ប្រភព៖ youtube

យៈពេល២២ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោត មានបណ្តឹងចំនួន២៥៦ នៅថ្នាក់ឃុំ សង្កាត់ តែដោះស្រាយបាន ១៨៨បណ្តឹងហើយf

ភ្នំពេញ: សភាពការណ៍​ទូទៅ​នៃ​ការឃោសនាបោះឆ្នោត រយៈពេល​២២​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២៧ ខែមិថុនា ដល់​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៣ គឺ​បាន​ប្រព្រឹត្តទៅ​ល្អ ហើយ​គណបក្សនយោបាយ បានធ្វើ​សកម្មភាព​ភាគច្រើន តាម​កម្មវិធី​ដែល​បានគ្រោង​ទុក​។ ក៍​ប៉ុន្តែ​មាន​គណបក្ស​ខ្លះ សកម្មជន​ខ្លះ ពុំបាន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ តាម​កម្មវិធី​ដែល​បានគ្រោង​ទុក និង​មិនបាន​អនុវត្តតាម​នីតិវិធី និង​បទបញ្ជា នៃ​ការឃោសនាបោះឆ្នោត​របស់ គ​.​ជ​.​ប​.​។​

​នេះ​បើតាម​ការបញ្ជាក់​របស់​លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​.) នៅក្នុង​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៣ នៅ​ទីស្តីការ គ​.​ជ​.​ប​.​។​

​លោក ទេព នីថា បាន​បន្តថា ទាក់ទង​នឹង​សន្តិសុខ សុវត្ថិភាព នៅក្នុង​ការឃោសនាបោះឆ្នោត គឺ​ពុំមាន​អ្វី​ទេ បាន​ប្រព្រឹត្តទៅ​រលូន​ល្អ​។ ក៍​ប៉ុន្តែ​ជាការ​កត់សម្គាល់ មាន​ចំណុច​ខ្លះ នៅ​កន្លែង​ខ្លះ និង​ពេលវេលា​ខ្លះ ដែល​កើតឡើង ហើយ​ក្នុងនោះ​ចំណុច​ដែល​លេចធ្លោ​ជាងគេ គឺ​ករណី​មួយ​កើត​នៅ​រាជធានី​ភ្នំពេញ នៅ​ផ្សារ​ដើមថ្កូវ ហើយ​ករណីនេះ ត្រូវបាន​គណៈកម្មាការ​បោះឆ្នោត​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ ដោះស្រាយ​ភ្លាមៗ​ទាន់ពេលវេលា​។ ហើយ​ករណី​មួយទៀត នៅ​ខេត្តកណ្តាល នៅ​ស្រុក​ពញាឮ ដែលមាន​របួសស្នាម ហើយ​ការងារ​នេះ ត្រូវបាន​ដោះស្រាយ​នៅលើ​ទីកន្លែង ហើយ​អ្នក​របួសស្នាម ប្តឹងទៅ​តុលាការ ហើយ គ​.​ជ​.​ប​. ក៍បាន​ដោះស្រាយ​បណ្តឹង​ទៅតាម​នីតិវិធី​និង​ច្បាប់​ទាក់ទង​ទៅ​ និងការឃោសនាបោះឆ្នោត​។ ចំណុច​ទាំងពីរ​នេះ កើតឡើង​គឺ​ខ្វះ​ការយោគយល់​គ្នា ហើយ​មានការ​ប្តឹងទៅ​ប្តឹង​មក​។ ទោះបីជា​ខិតខំ​បង្ការ​យ៉ាងណា​ក៍ដោយ ក៍នៅ​ជួប​ការលំបាក​។​

​អគ្គលេខាធិការ គ​.​ជ​.​ប​. បាន​បញ្ជាក់ថា ទាក់ទង​ទៅនឹង​បណ្តឹង គិត​ត្រឹម​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៣ មាន​បណ្តឹង​នៅ​ថ្នាក់ឃុំ សង្កាត់ មាន​ចំនួន ២៥៦ បណ្តឹង និង​ដោះស្រាយបាន ១៨៨​បណ្តឹង​ហើយ​។
​បណ្តឹង​ភាគច្រើន ទាក់ទង​ទៅនឹង​ការបំផ្លាញ​សំភារៈ​ឃោសនាបោះឆ្នោត ការរំខាន​ការឃោសនា ដោយសារតែ​គណបក្សនយោបាយ​មួយចំនួន មិន​បានដាក់​កម្មវិធី​ត្រឹមត្រូវ អំពើហិង្សា មាន​ជាង​១០​បណ្តឹង ការមិន​ស្នើសុំ ឬ​ការមិន​ជូនដំណឹង អំពី​ការឃោសនា ទាំង​ពេលវេលា និង​ទីកន្លែង នាំ​ឲ្យ​មាន​ការជាន់​កម្មវិធី​គ្នា និង​នាំ​ឲ្យ​ស្ទះ​ដំណើរ​ដល់​ប្រជាពលរដ្ឋ​ទូទៅ និង​បណ្តឹង​ផ្សេងៗ​។ ហើយ​ស្ថានភាព​បណ្តឹង មិន​ធ្ងន់ធ្ងរ​ទេ​៕

CEN

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1742
2202
4537686