jaukjeybanner

បុគ្គលិកសន្តិសុខ

Job Description

  ក្រុមហ៊ុនផ្តល់ជូន៖

- ប្រាក់បៀវត្សរ៍ចាប់ពី 150ដុល្លារ ឡើងទៅ
- មានប្រាក់បន្ថែម 20ដុល្លារ សម្រាប់វេនយប់
- កន្លែងស្នាក់នៅ អាហារបីពេលក្នុងមួយថ្ងៃ ឯកសណ្ឋានសន្តិសុខ ចំនួន 2កំផ្លេរ
- មានប្រាក់បំណាច់ប្រចាំឆ្នាំចាប់ពី 1ខែ ទៅ 3ខែ
- និងប្រាក់លើកទឹកចិត្តផ្សេងៗទៀត។

Job Requirements

  លក្ខខណ្ឌជ្រើសរើស៖

- ត្រូវចេះអាន និងសរសេរអក្សរខ្មែរ មានអាយុចាប់ពី 2០ ដល់ 35 ឆ្នាំ
- បុរសត្រូវមានកម្ពស់ចាប់ពី 165 ស.ម នារីត្រូវមានកម្ពស់ចាប់ពី 155 ស.ម
- មានកាយសម្បទាមាំមួន អត្តចរិកថ្លៃថ្នូរ និង មានរូបសម្បត្តិសមរម្យ

Contact Person

Mr. Chan Vannaroth

Phone

012376837/098957666

Email

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

Website

http://www.penghuoth.com

Address

Building 266, St 598, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh, Cambodia.

 

ប្រការ​ដែល​គួរ​ដឹង​មុន​លាប​ឡេ​ការពារ​កំដៅថ្ងៃ

តើ​ឡេ​ការពារ​កំដៅថ្ងៃ​ប្រភេទ​ណា​ដែល​ល្អ​ជាងគេ? ខាងក្រោម​នេះ ជា​ប្រការ​ដែល​អ្នក​គួរ​ដឹង​មុននឹង​ទិញ​យកមកប្រើ នៅពេល ដែល​កំដៅ​កើនឡើង វា​ជា​ពេលដែល​អ្នក​ត្រូវ​ចំណាយពេល​គិតគូរ​លើ​បញ្ហា​ថែរក្សា និង​ការពារ​ស្បែក។ ប៉ុន្តែ​ឡេ​ប្រភេទ​ណា​ទៅ​ដែល​ល្អ​ជាងគេ? តើ​វា​មាន​សុវត្ថិភាព​ឬទេ? អ្នកជំនាញ​ខាង​រោគ​សើ​ស្បែក​នៅ​វិទ្យាស្ថាន​អាមេរិកាំង អាច​ឆ្លើយ​ពី​ចំងល់​របស់​អ្នក​បាន។ វេជ្ជបណ្ឌិត Henry W. Lim ប្រធាន​នាយកដ្ឋាន​ផ្នែក​សើ​ស្បែក​នៅ​មន្ទីរពេទ្យ Henry Ford នៅ Detroit, Michigan បាន​និយាយ​អាទិត្យ​នេះ​ថា “ឡេ​ការពារ​កំដៅថ្ងៃ​ដ៏​ល្អ គឺជា​ឡេ​ដែល​អ្នកនឹង​ប្រើ​ម្តង​ហើយ​ម្តងទៀត។ គ្រាន់តែ​អ្នក​ត្រូវអោយ​ច្បាស់​ថា អ្នក​ជ្រើសរើស​ប្រភេទ​ដែលមាន ការការពារ​ស្ពេ​ក​ត្រូ​ម​ខ្ពស់ មាន SPF ៣០ ឬ​លើសពីនេះ ហើយ​អាច​ត្រូវ​ទឹកបាន” ។


1.តើ​ឡេ​ការពារ​ដែលមាន SPF ខ្ពស់​ល្អ​ជាង​ឬ? 

អ្នកជំនាញ​ផ្នែក​រោគ​សើ​ស្បែក អោយយោបល់​ថា គួរប្រើ​ឡេ​ដែលមាន កត្តា​ការពារ​កំដៅថ្ងៃ SPF យ៉ាងតិច ៣០ ដែល​អាច​ការពារ​ស្បែក​ពី​កំដៅថ្ងៃ​បាន​ដល់​ទៅ ៩៧ ភាគរយ​នៃ​កាំរស្មីព្រះអាទិត្យ។ បើ SPF លើសពី ៣០ អាច​ការពារ​បាន​លើស​ជាង​នេះ​បន្តិច​ប៉ុណ្ណោះ ព្រោះ​មិនមែន​ឡេ​ប្រភេទ​ណា​ដែល​អាច​ការពារ​បាន​ដល់ ១០០ភាគរយ​នោះទេ។ ដូច្នេះ​អ្នក​ត្រូវ​លាប​រៀងរាល់ ២ម៉ោង​ម្តង នៅពេលដែល​នៅក្រៅ និង​បន្ទាប់ពី​ហែល​ទឹក និង​បែកញើស។ 

2.តើ​ឡេ​ការពារ​កំដៅថ្ងៃ​ល្អ​សំរាប់​ទារក និងក្មេងៗឬទេ? 

ទារក​ដែលមាន​អាយុ​ក្រោម ៦ខែ មិនគួរ​នៅក្រោម​កំដៅថ្ងៃ​ផ្ទាល់​ឡើយ ព្រោះ​ស្បែក​ទារក​ស្តើង និង​ងាយ​ប្រតិកម្ម​ជាង​ស្បែក​មនុស្សពេញវ័យ​ណាស់ ហើយ​គួរ​ជៀសវាង​ប្រើប្រាស់​ឡេ​ការពារ បើ​អាច​ធ្វើបាន។ អ្នក​ត្រូវអោយ​ទារក​នៅក្រោម​ម្លប់​អោយបាន​ច្រើន ហើយ​ស្លៀកពាក់​អោយបាន​ជិត ដៃ​វែង ជើងវែង វែ​នតា​ការពារ​កំដៅថ្ងៃ និង​ពាក់មួក​មាន​រឹម​បាំង​ថ្ងៃ។ សំរាប់​ក្មេងធំៗវិញ គួរ​ជ្រើសរើស​ប្រភេទ​ឡេ​ដែលមាន​ជាតិ​ស​ង្ក័​សី អុកស៊ីត ឬ ទី​តានី​ម ឌីអុកស៊ីត ព្រោះ​វា​មិនជា​ប​ចូល​ស្បែក និង​មិន​ធ្វើអោយ​រមាស់។

3.តើ​ឡេ​ការពារ​កំដៅថ្ងៃ​មាន​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​ឬទេ? 

អ្នកជំនាញ​និយាយថា ការការពារ​ស្បែក​ពី​ជំងឺមហារីក​ស្បែក និង​ជាំ​ខ្លោច​ដោយ​ថ្ងៃ សំខាន់​ជាង​ការបារម្ភ​ទៅលើ​សុវត្ថិភាព​នៃ​ឡេ​ទៅទៀត។ ប៉ុន្តែ គេ​បាន​អោយយោបល់​ថា លើសពី​ការ​លាប​ឡេ អ្នក​អាច​រក​កន្លែង​ម្លប់​ជ្រក​ឱ្យបាន​ច្រើនជាង​ការ​នៅក្រោម​កំដៅថ្ងៃ ស្លៀកពាក់ជិតៗ និង​វែ​នតា​ការពារ​កំដៅថ្ងៃ ហើយ​កុំ​ប្រើ​ម៉ាស៊ីន​ធ្វើអោយ​ស្បែក​ស្រអាប់​ដូច​គេង​ហាលថ្ងៃ​នៅ​សមុទ្រ ដែល​ឥរិយាបថសំខាន់ៗទាំងអស់នេះ​អាច​ចូលរួមចំនែក​យ៉ាងសំខាន់​ក្នុងការ ទប់ស្កាត់​ជំងឺមហារីក​ស្បែ​កបាន។ 4.តើ​ឡេ​ប្រភេទ​ណា​ដែល​គួរប្រើ? 

ឡេ​ប្រភេទ​គ្រី​ម ល្អ​សំរាប់់​ស្បែក​ស្ងួត និង​ស្បែ​កមុខ ខណៈពេលដែល​ប្រភេទ ជែ​ល​ល្អ​សំរាប់​កន្លែង​ដែលមាន​រោម ដូចជា​ស្បែកក្បាល និង​រោម​ទ្រូង​បុរស ឯ​ប្រភេទ​ស្ទីក​វិញ​ល្អ​សំរាប់​ជុំវិញ​ភ្នែក។ 

5.ចុះ​ប្រភេទ​ស្ព្រៃ​យ៏​វិញ? 

ស្ព្រៃ​យ៏​ស្រួល​ប្រើ តែ​ភ្នាក់ងារ​រដ្ឋបាល​ខាង​ម្ហូប និង​ថ្នាំ​នៅ​អាមេរិក​កំពុង​ចុះ​ត្រួតពិនិត្យ​ផលប៉ះពាល់​នៃ​ការ​ស្រូប​ចូល នូវ​ស្ព្រៃ​យ៏​ការពារ​កំដៅថ្ងៃ​ដោយ​ចៃដន្យ។ ប៉ុន្តែ​អ្នក​មិនត្រូវ​បាញ់​វា​ចំ​បរិវេណ​មុខ និង​មាត់​ទេ។ អ្នក​ត្រូវ​បាញ់​ក្នុង​បរិមាណ​ត្រឹមត្រូវ​លើ​ដៃ​សិន ហើយ​លាប​លើ​មុខ។ ពេលដែល​បាញ់​វា​លើ​ក្មេង អ្នក​ត្រូវ​ប្រយ័ត្ន​ពី​ទិសដៅ​នៃ​ខ្យល់​ដើម្បី​ការពារ​ការ​ស្រូប​ចូល។ 

6.តើ​គួរប្រើ​បរិមាណ​ប៉ុន្មាន? 

សម្រាប់​មនុស្សពេញវ័យ អ្នក​គួរប្រើ​ឡេ​ប្រហែល​មួយ​ស្លាបព្រា​កាហ្វេ ទៅលើ​មុន និង​ស្បែកក្បាល និង​ដៃ​ទាំងពីរ ហើយ ពីរ​ស្លាបព្រា​កាហ្វេ លើ​ខ្លួន និង​ជើង​ទាំងពីរ ហើយ​កុំ​ភ្លេច​ប្រអប់ដៃ និង​ប្រអប់ជើង​អោយសោះ៕

ប្រភព៖ Pop7days

ប្រភេទ​ទាំង 10 នៃ​បុរស ​ដែល​មិត្ត​នារីៗ​ត្រូវ​ប្រុង​ប្រយ័ត្ន​

ស្ត្រីភាគ​ច្រើន​មាន​ការ​ភ័យ​ខ្លាច  បន្ទាប់​ពី​ធ្លាប់​ជួប​​ម្តង​  ក្នុង​​ជីវិត​​របស់​ខ្លួន ​នូវ​ការ​ស្រឡាញ់​បុរស​មាន​យ៉ាង​ងុប​​ងល់  ហើយ​បាន​បញ្ចាប់​ទៅ​វិញ​ យ៉ាង​គួ​រ​ឲ្យ​សោក​ស្តាយ​នៅ​ពេល​ដែល​ដឹង​ថា ​ចិត្ត​របស់​​គេ​មិន​មែន​ជា​មនុស្ស​ដែល​មិន​គោរព​តាម​ពាក្យ​សន្យា​តាំង​តែ​ ពី​ពេល​ដំបូង​មក​នោះ។​

ដល់​ដំណាក់​កាល​នោះ ​ការ​ដក​ខ្លួន​ថយ​មក​វិញ​គី​ពិត​ជា​ពិបាក​ណាស់​​ ប៉ុន្តែ​​ចាំ​បាច់​​ត្រូវ​​តែ​​ដក​ខ្លួន​មុន​ពេល​ដែល​ មិន​ទាន់​ហួស​ពេល​នៅ​ឡើយ។​​ ខាង​ក្រោម​នេះ​​  ជាប្រភេទ​បុរស​ទាំង​ 10​ ដែល​មិត្ត​នារីៗ​ គួរ​ចៀស​វាង​ដែល​​មាន​អធិប្បាយ​​ដូច​​តទៅ​នេះ៖​

1.បុរស​ប្រភេទ​ឃើញ​ភ្លាម​ស្រឡា​ញ់​ភ្លែក​

បុរស​​​ប្រភេទ​​នេះ ​មាន​ពី​បែប​គឺ​ប្រភេទ​ឃើញ​ភ្លាម​ប្រឡាញ់​ភ្លែត  ដែល​មិន​ធ្លាប់​សាង​​មនោស​ញ្ចេនា​ កាល​ពី​មុន​មក។​  ប្រភេទ​នេះ​អាច​ជឿ​ទុក​ចិត្ត​បាន​ខ្លះ  ប៉ុន្តែ​ក៏​ត្រូវ​ប្រើ​ប្រាស់​​ពេល​វេលា​សម្រាប់​ដក​ពិសោធន៍  ឲ្យ​ឃើញ​ការ​ពិត​ខ្លះ​ដែរ​ថា​គេ​មាន​ប្រតិ​កម្ម​នៃ​ចិត្ត​គំនិត​របស់​គេ​ នេះ​​ដូច​កាល​ពី​មុន​ឫ​គ្រាន់​តែ​​ជា​ប្រភេទ​មនុស្ស  ដែល​បាន​ឃើញ​របស់​ដែល​ខ្លួន​​ចូល​ចិត្ត​ក៏​ចង់​កាន់  ចង់​ភ្លក្ស​នៅ​ពេល​ដែល​​បាន​​​ស្គាល់​អស់​ហើយ​ ក៏​បោះ​បង់​ចោល​ដោយ​ក្តី​ធុញ​ទ្រាន់​ទៅ​វិញ...  មួយ​ប្រភេទ​ទៀត​​គឺ​​បុរស​​ដែល​សាង​ទុក  នៅ​ក្នុង​ឧត្តម​គតិ​នូវ​រូប​ភាព​ស្រ្តី​ក្នុង​សុបិន។  ​នៅ​ពេល​ដែល​បាន​មក​​ជួប​​ដោយ​ចៃ​ដន្យ  ពី​ការ​ស្រមើល​ស្រមៃ​របស់​ខ្លួន​គេ​ក៏​ស្រឡាញ់​អ្នក​យ៉ាង​ងុប​ងល់​អង្វរ​រក ​សុំ​សេច​ក្តី​​​ស្នេហា​ពី​អ្នក​ ទោះ​ជា​ទើប​តែ​បាន​ជួប​គា្ន​ប៉ុន្មាន​ដង​ក៏​ដោយ។  ទម្រម​នឹង​បាន​ជួប​នារី​ដែល​​​ត្រូវ​​ចិត្ត​គេ​នោះ ​ប្រហែល​ជា​ត្រូវ​ឆ្លង​កាត់​រាប់​សិប​នាក់​មក​ហើយ​ ព្រោះ​គេ​ស្រឡាញ់​តែ​​ស្រី​​ក្នុង​​សុបិន​​​​រ​បស់​គេ​តែ​ប៉ុណ្ណោះ  ខុស​ពី​បុរស​ធម្មតា​ឆ្ងាយ​ណាស់។ 

ហេតុ​ដូច្នេះ​ហើយ​ចូរ​អ្នក​កុំជឿ​ដាច់​ខាត​ពី​សេចក្តី​ស្នេហា​ដំបូង​របស់​គេ  ជាមួយ​អ្នក​ឲ្យ​សោះ ​រង់​ចាំឲ្យ​គេ​អស់​ចិត្ត​ អស់​​ចង់​ពី​ការ​រក​នារី​ ក្នុង​សុ​បិន​របស់​គេ  ឫក៏​រង់​ចាំឲ្យ​គេ​យល់​ឃើញ​ថា  អ្នក​ជា​មនុស្ស​ពិសេស​សម្រាប់​គេ​សិន​ក៏​បាន។​

2.ប្រភេទ​បុរស​ត្រចៀក​ស

​បុរស​ប្រភេទ​នេះ​ច្រើន​ជឿ​លើ​សម្តី​របស់​គេ។  នរណា​និយាយ​ផ្លុំ​ត្រចៀក​បន្តិច​បន្តួ​ច​​រមែង​តែ​​ម៉ៃ​ថាជា​ការ​ពិត​ទាំង​ អស់។​ ហើយ​ចំពោះ​កាយ​វិ​ការ​​របស់​គេ  ដែល​សម្តែង​​ចេញ​​មក​​ថា​​ស្រឡាញ់​​អ្នក​នោះ  ក៏​ផ្អែម​ល្ហែម​ទៅ​យ៉ាង​ងុបងល់​រហូត​ធ្វើ​ឲ្យ​អ្នក​រើ​​ខ្លួន​​ស្ទើរ​ពុំ​ រួច​ពី​គេ​ទៀត​​ផង។ ​ ប៉ុន្តែ​កាយ​​វិការ​ព្រងើយ​កន្តើយ​ក៏​ស្វីង​ជូរ​ចត់​គួរ​ឲ្យ​​​​ព្រួយ​​​ បារម្ភ​ណាស់​​ដែរ  ទោះ​បី​​កាល​ពី​​មុន​មក​គេ​​ប្រាប់​ថា​​ស្រឡាញ់​​អ្នក​ដល់​​កម្រិត​​ណាក៏​​ ដោយ​ ក៏​គេ​អាច​ប្រែប្រួល​​ចិត្ត​បាន​យ៉ាង​​ឆាប់​រហ័ស​មិន​ខុស​អ្វី​ពីចុង​ស្រល់​ ដែ​លពត់​ពេន​តាម​វាយោ​បោក​បក់​នោះ​ឡើយ។​  ព្រោះហេតុ​នេះ​​ហើយ​ ឱ​កាស​ដែល​ព្រាត់​ប្រាស់​គា្ន​ទៅវិញ​ក៏​មាន​ច្រើន​ណាស់ ​ជាមួយ​​មនុស្ស​​មួយ​​ប្រភេទ​​នេះ​ យក​​ល្អ​​អ្នក​​គួរ​ចៀស​វាង​​ឲ្យ​ឆ្ងាយ​ពី​គេ​បើ​អាច​ធ្វើ​ទៅ​បាន។​

3.ប្រភេទជានិស្ស័យ

បើសិន​ជា​និយាយ​ឲ្យ​ត្រូវ​ចំណុច​ គឺជាប់​និស្ស័យ​នោះ​ឯង​ ទោះបី​ជាគេ​ទទួល​សម្តី​ថានឹង​ឈប់​​ដើរ​ស៊ីផឹក​ស្រីញី​មិន​រើស​មុខ​ ឫក៏​លេង​ល្បែង​យ៉ាង​ណា​ក្តី  ប៉ុន្តែ​នៅពេល​ដែល​ភ្លេច​​ខ្លួន​មិន​យូរ​ប៉ុន្មាន​​ដំបៅ​ចាស់​នឹង​រើ​ ត្រឡប់​មក​វិញ  ដែល​ដំបូង​វា​គ្រាន់​តែ ​ម្តង​ម្កាលៗ​ ប៉ុណ្ណោះ។  ទៅ​ថ្ងៃ​អនា​​គត​​ចៀសមិ​ន​ផុត​​ពី​ការ​រត់​ទៅ​សភាព​​ឡើយ​​ហើយ​​ទោះ​បី​​ថា​ អ្នក  យក​ភ្នំ​មក​ពាំង​ យក​កំផែង​មក​ខ្ទប់​ក៏មិន​​អាច​យក​ឈ្នះបាន​​ដែរ​សម្រាប់​​មនុស្ស​​មួយ​ប្រភេទ ​​នេះ​នោះ។​

4.ប្រភេទបោកប្រាស់

មនុស្ស​ជំពូក​នេះ​​ រមេង​​តែ​​ផ្តើម ​ពាក្យ​សម្តី​ចេញ​​មក​​ភ្លាម​​ថា​ស្រឡាញ់​​អ្នក​​ឫ​ក៏ធ្វើល្អ​លើអ្វី​ទាំង​ អស់​នៅ​​ចំពោះអ្នក​​ដើម្បី​សម្តែង​ឲ្យ​ឃើញ​ថា ​គេ​ជា​មនុស្ស​ស្មោះ  ឈ្លក់​វង្វេង​នឹង​សម្តី​របស់​គេ  ឫក៏​ជឿលើរូប​គេ​ហើយ​នោះ ​អ្វីៗ​វានឹង​រុញ​ច្រាន​ឲ្យ​អ្នក​មាន​វិប្បដិ​សារី​ទៅ​ថ្ងៃ​អនាគត​ជាក់​ជា​ ពុំ​​ខាន។​

5.ប្រភេទមិនចុះសម្រុង

អ្នកអាច​នឹង​មាន​ទុក្ខ​កង្វល់​ដោយ​សារ​តែ​​ប្រតិ​កម្ម​របស់​បុរស​ប្រភេទ​នេះ  គ្រប់​ពេល​វេលា​បាន  ព្រោះ​ក្នុង​រឿង​ដែល​គេ​និយាយ​ចេញ​មក​ វា​ត្រូវ​ប្រើ​ពេល​​វេលា​​យូរ​​ណាស់​​​ដែល​បញ្ជាក់​ឲ្យ​ឃើញ​ការ​ពិត។  គេ​រ​មែង​តែយក​លេស​អាង​នេះ​អាង​នោះ  ដើម្បី​ឲ្យ​អ្នក​​ស្លាប់​​ចិត្ត​​តទៅ​ទៀត។​  ជា​រឿយៗ​ដល់​ថ្ងៃ​ដែល​គេ​ប្រែប្រួល​ចិត្ត​គេ​នឹង​បញ្ចេញ​ចង្កូម​បង្ហាញ  ឲ្យ​ឃើញ​ភ្លាមៗ។​

6.ប្រភេទឃាតកនារី

បើសិន​ជា​អ្នក​ដឹង​ថា​ គេ​មាន​ប្រវត្តិ​បោះបង់​ចោល​អ្នក​នេះ​អ្នក​នោះ ​ជាច្រើន​នាក់​កាលពី​​មុន​​មក​ហើយ​នោះ​វា​គឺ​ជា ​ប្រ​ផ្នួល​ប្រាប់​អ្នក​ថា​អ្នក​បាន​ជួប​ឃាតក​នារី​ហើយៗ​គេ​គ្មាន​ថ្ងៃ​នឹង​ ​បញ្ឈប់​អំពើ​នេះជា​មួយ​នារី​យ៉ាង​ងាយៗ​ឡើយ​ក្រៅ​ពី​ស្រី្ត​ដែល​មាន​អំណាច​ គ្រប​ដណ្តប់​លើគេ​ប៉ុណ្ណោះ។​ បើសិន​ជា​យ៉ាង​នេះ ​អ្នក​គួរ​ដក​ខ្លួន​ឲ្យ​ឆ្ងាយ​ ហើយ​ចាត់​ទុក​ថា​ជា​ប្រផ្នួល​ អាក្រក់​នៅ​ថ្ងៃនោះ​ចោល​ទៅចុះ។​ អ្នក​គ្មាន​ប្រយោជន៍​អ្វី​នឹង​ទៅ​ផ្សង​ព្រេង​​ ជា​មួយ​មនុស្ស​​មួយ​បែប​នោះសោះ​ឡើយ។​ ឱកាស​ដែល​នឹង​ត្រូវ​ឈឺចាប់​វាមាន​យ៉ាង​ច្រើន​ លើស​ជាង​ការ​​ដែល​​​​​អ្នក​យក​ឈ្នះ​គេ​បាន​ណាស់។​ ចូរអ្នក​ចាំ​ទុក​ថា​គេ​មិន​ខុស​អ្វី​ពី​ខ្លាកំ​ណាច​  ដែល​ដេក​​កា្រប​ចាំ​ចាប់​សត្វ​នៅ​ពេល​ដែល​វាមាន​ឱកាស​នោះ​ទេ។​

7.ប្រភេទគ្មានការងារមូលដ្ធាន

ធ្វើអ្វី​មិន​សម្រេច​  មិន​​បាន​ផល  ព្រោះ​រវល់​តែ​ផ្លាស់​ប្តូរ​ការ​ងារ​ជា​រឿយៗ  ប្រសិន​ជាការ​​ផ្លាស់​​ប្តូរ​​ការ​​ងារ​លេង​សើច​ទៀត​នោះ ​គឺ​កាន់​ធ្ងន់​ធ្ងរ​ទៅ​ទៀត។  ព្រោះ​បុរស​មួយ​ប្រភេទ​នេះ​ពុំសូវ​​យក​​ចិត្ត​ទុក​ដាក់​ការ​ងារ​ជាមូល​ ដ្ធាន​សម្រាប់​ខ្លួន​ឡើយ  បើសិន​អាច​ចៀស​វាង​ពី​គេ​បាន​​គួរ​​ចៀស​​វាង។​

8.ប្រភេទទុន្ទិដ្ធិនិយម

បុរស​ធ្វើអ្វីៗ  គឺ​ត្រូវ​ជឿ​លើ​ខ្លួន​ឯង​ជា​មូល​ដ្ធាន។  ជា​ពិសេស​រឿង​សម្តែង​ទឹក​ចិត្ត  ដែល​គេ​គួរ​តែ​មាន​មិន​ថា​នៅ​ចំពោះ​មុខ​អ្នក​ ឫ​ក៏​អ្នក​ដទៃ  ប្រ​សិន​បើ​គេ​ព្រងើយ​កន្តើយ  មិន​​រាក់​​ទាក់​​គ្មាន​ចិត្ត​មេត្តា​នោះ​ក៏​សម្តែង​ឲ្យ​ឃើញ​ថាគេ​ជា​ មនុស្ស ​ទុទិដ្ឋិនិយម​ចំពោះ​ខ្លួន  100  ភាគ​រយ​ហើយ។​

9.ប្រភេទល្អតែចំពោះមុខអ្នក

គឺជា​អ្នក​គេ​ធ្វើ​ល្អ​ មាន​ស្នេហ៍​ គួរ​ឲ្យ​ស្រឡាញ់​យ៉ាង​លើស​លប់  ប៉ុន្តែ​ជាមួយ​អ្នក​ដទៃ ​គេ​ធ្វើ​យ៉ាង​ផ្ទុយ​គ្នា​ស្រឡះ​ នៅ​ពេល​ឃើញ​ដូច្នេះ​ចូរ​អ្នក​កុំ​គិត​ថា  អ្នក​ជា​មនុស្ស​ម្នាក់​ក្នុង​កែវ​​ភ្នែកគេ​ឲ្យ​សោះ  ថ្ងៃ​ខាង​មុខ​គេ​អាច​នឹង​ធ្វើ​ដូច្នេះ​ជា​មួយ​អ្នក​ក៏​បាន  ជាពិសេស​នៅ​ពេល​ដែល​​អ្នក​ក្លាយ​ជា ​មនុស្ស​ចាស់​សម្រាប់​គេ​ទៅ​ហើយ​នោះ។​

10.ប្រភេទខ្លួនឯងមិនដែលមានកំហុស

ប្រភេទ​មនុស្ស​ ដែល​មិន​ធ្លាប់​យល់​ឃើញ​ថា​ខ្លួន​ឯង​ធ្វើអ្វី​ខុស។  ភាព​ខុស​ឆ្គង​ដែល​​កើត​ឡើង​​គេ​​បន្ទោស​អ្នក​ដទៃ​ទាំង​អស់​ ប្រសិន​បើ​កើត​រឿង​ថ្នាំង​ថ្នាក់​រវាង​អ្នក​ជាមួយ​គេ​នោះ  គេ​​នឹង​​បន្ទោស​​អ្នក​ថា​​អ្នក​ជា​អ្នក​បង្កើត​រឿង។  យ៉ាង​នេះ ​ហើយ​ក៏​គួរ​ត្រៀម​វេច​បង្វិច  ដក​ឃា្ល​​ថយ​​ឲ្យ​ឆ្ងាយ​ ទើប​ជា​ការ​ប្រសើរ។

នេះ​គឺ​បុរស​ 10​ ប្រភេទ​ដែពួក​នារីៗ​ ដែល​ពួក​នាងៗ​គប្បី​គួរ​ចៀស​វាង...  តើ​គួស្នេហា​របស់​អ្នក​ជា​មនុស្ស​យ៉ាង​ម៉េច​មាន​ចូល​ ក្នុង​​ប្រការ​ទាំង​អស់​នេះ​ដែ​ល​ឫ​ទេ ​បើសិន​ជា​មាន​ចូល​ សម្រេច​ចិត្ត​ជា​ប្រញាប់​ បើសិន​មិន​ទាន់​ហួស​ពេល​នៅ​ឡើយ។

ចំណុច​​ទាំង​​ប៉ុន្មា​ន​ខាង​លើនេះ ​មិ​នប្រាក​ដថា​ ត្រូវ​មួយ​រយ​ភាគ​រយ​ និងគ្រប់​កាលៈ​ទេសៈ​នោះ​ទេ  ​តែ​គ្រាន់​​តែ​​ជា​​ជំនួយ​​ស្មារតី​​ដល់​​មិត្ត​​នារីៗ​ ក្នុង​ការ​ប្រុង​ប្រយ័ត្ន​ពី​ទំនាក់​ទំនង​នៃ​សម្ព័ន្ធ​ភាព​តែ​ប៉ុណ្ណោះ។ យើងខ្ញុំសង្ឃឹម​ថា ​មិត្ត​នារីៗ​អាច​ជ្រើស​រើស​បុរស​ដែល​​ជា​គូស្នេហ៍​សម​តាម​បំណង៕​

ប្រភព៖ khmerstation

ប្រធានផ្នែកអនាម័យ(សម្ភាសន៏ភ្លាមៗ)

Job Description

  1.ពិនិត្យរាល់សកម្មភាពរបស់បុគ្គលិកផ្នែកសំអាត និងអវត្តមាន
2. ដោះស្រាយបញ្ហាដែលទាក់ទងនិងបញ្ហាសំអាត
3. តាមដាន,បង្ហាត់បង្រៀន និងដឹកនាំក្នុងផ្នែកសំអាតទាំងមូល
4. ផ្សព្វផ្សាយព័ត៌មានផ្សេងៗដល់បុគ្គលិកក្រោមបង្គាប់
5. ពិនិត្យនិងគ្រប់គ្រង ដើម្បីធានាថាការសំអាត គឺ ស្អាតទៅតាមគោលការណ៏ និងគោលបំណង
6. ធ្វើគំរោងផែនការសំរាប់ផ្នែកសំអាត
7. ការងារផ្សេងៗទៀតដែលកំណត់ដោយគណៈគ្រប់គ្រង
 

Job Requirements

  - មានបទពិសោធន៏លើការងារផ្នែកសម្អាត នៅតាមអាផាតមិន ឬ សណ្ឋាគារផ្សេងៗ
- មានអាយុចាប់ពី 25 ឡើងទៅ និងមានភាពអំណត់ក្នុងការងារ
- ភេទ៖ស្រី ឬ ប្រុស
- កំរិតវប្បធម៌ៈចេះអាននិងសរសេរអក្សរខ្មែរបានល្អប្រសើរ
- មានជំនាញដោះស្រាយបញ្ហាផ្សេងៗនិងចេះគ្រប់គ្រងបុគ្គលិក ក្រោមបង្គាប់

ទីតាំងការងារ : Sand Republic Investment Co., Ltd (បុរី សែន សុខ)
ប្រភេទការងារ : ពេញម៉ោង(7:00-10:30ព្រឹក,និងចាប់ពី12:00-16:30ល្ងាច)
ប្រាក់បៀវត្ស : ចចារគ្នា (ដោយយោងទៅលើបទពិសោធន៏ការងារជាក់ស្ដែង)

Contact Information

Contact Person

Mr.Vong Vichet

Phone

023 666 0464

Email

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

Website

 

Address

St. 598, Sangkat Phnom Penh Thmey, Khan Sensok, Phnom Penh, Cambodia.

 

ប្រើសាប៊ូ​ប្រភេទខ្លាំង​ សម្លាប់​មេរោគ​ញឹកញាប់​ពេក​ អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ ការពារ​រាងកាយ

អាល្លឺម៉ង់៖ ស្រ្តីមេផ្ទះ ដែលខ្លាចមេរោគ តែប្រើផលិតផលសម្អាត ប្រភេទខ្លាំង ប៉ុន្តែគ្រូពេទ្យជំនាញ ពីវិទ្យាស្ថាន សុខាភិបាល និងបរិស្ថាន ក្នុងទីក្នុង Hamburg ប្រទេសអាល្លឺម៉ង់ បានដាស់តឿនថា ការប្រើទឹកថ្នាំ សម្លាប់មេរោគ ប្រភេទខ្លាំង ក្នុងការលាងសម្អាត បន្ទប់ទឹក អាងលុបមុខ ឬសម្អាតបន្ទប់ នឹងធ្វើឲ្យ ប្រព័ន្ធការពារ រាងកាយ ចុះទន់ខ្សោយ។

អាន​បន្ត៖ ប្រើសាប៊ូ​ប្រភេទខ្លាំង​ សម្លាប់​មេរោគ​ញឹកញាប់​ពេក​ អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ ការពារ​រាងកាយ

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1740
2202
4537684