jaukjeybanner

តួកគី​ ចាប់​ខ្លួន​អ្នក​កាសែត​ទស្សនាវដ្តី​ពីរ​នាក់ ​ពី​បទ​ញុះញង់​ផែនការ​រដ្ឋប្រហារ

លោក Murat Capan (ឆ្វេង) និង​និពន្ធ​នាយក​លោក Cevheri Guven ត្រូវ​បាន​ចាប់​ខ្លួន​ពី​ថ្ងៃ​ពុធ។

ក្រុងអ៊ីស្តង់ប៊ុលៈ ក្រុម​រដ្ឋអាជ្ញា​តួកគី​ពី​ថ្ងៃ​ពុធ​បាន​ចោទ​ប្រកាន់​អ្នក​សារព័ត៌មាន​ ប្រឆាំង​ពីរ​នាក់​ជាមួយ​ការ​រៀបចំ​រដ្ឋប្រហារ​មួយ​ជុំវិញ​ក្រប​មុខ​ ទស្សនាវដ្តី​មួយ​ដោយ​រិះគន់​ការ​ឈ្នះឆ្នោត​របស់​ប្រធានាធិបតី​លោក​ រ៉េសិប តៃយីប អេដូរហ្គែន​។

ទស្សនាវដ្តី​នោះ​បាន​សរសេរ​លើ​គណនី​ធ្វីធើរ ថា​និពន្ធនាយក​លោក Cevheri Guven និង​ប្រធាន​ក្រុម​អ្នក​យក​ព័ត៌មាន​លោក Murat Capan នៃ​ទស្សនាវដ្តី Nokta ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល​ពី​បទ​ចេញ​ផ្សាយ​ក្របមុខ​ ដ៏ចម្រូង​ចម្រាស​នៅ​ថ្ងៃ​ជាមួយ​គ្នា​នឹង​អ្នក​កាសែត​ប្រឆាំង​ ៥៨ ​នាក់​ត្រូវ​បាន​បណ្តេញ​ពី​ការងារ និង​មនុស្ស​ ៥៧ ​នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ចោទ​ប្រកាន់​ប៉ុនប៉ង​ផ្តួលរំលំ​ រដ្ឋាភិបាល​ដោយ​កម្លាំង​។

ក្រុម​ប៉ូលិស​ពី​ថ្ងៃ​ចន្ទ​បាន​ឆ្មក់​ចូល​ការិយាល័យ​ក្រុង​ អ៊ីស្តង់ប៊ុល ​របស់​​ទស្សនាវដ្តី​ឆ្វេង​និយម Nokta និង​បាន​ឃុំ​ខ្លួន​ការីនិពន្ធ​ពីរ​នាក់​ជុំវិញ​ក្របមុខ​ដែល​បាន​សរសេរ​ថា៖ «ការ​ចាប់ផ្តើម​សង្គ្រាម​ស៊ីវិល​នៅ​តួកគី»។

តុលាការ​ក្រុង​ អ៊ីស្តង់ប៊ុល ​មួយ​ក្រោយ​មក​បាន​បញ្ជា​ឲ្យ​ការ​ចេញ​ផ្សាយ​លេខ​ចុងក្រោយ​របស់​ទស្សនាវដ្តី​ ត្រូវ​ដក​ចេញ​កន្លែង​តាំង​លក់​ទាំងអស់​ដោយ​ចោទប្រកាន់​​វា​ពី​បទ​ញុះញង់​ សាធារណជន​ឲ្យ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម។

នៅក្នុង​ចម្លើយ​កសិណ​ដំបូង​របស់​គាត់​​ដែល​ចេញ​ផ្សាយ​ដោយ Nokta លោក Guven បាន​បដិសេធ​រាល់​ការ​ចោទប្រកាន់​ដោយ​និយាយ​ថា​វា​មិន​អាច​ទៅ​រួច​ទេ​ដែល​ ញុះញង់​ឲ្យ​​មនុស្ស​ចាប់​យក​អាវុធ និង​ប្រយុទ្ធ​ជាមួយ​ទស្សនាវដ្តី​មួយ​ដែល​ត្រូវ​បាន​គេ​រៀបចំ​យ៉ាង​ល្អ​មុន​​ ការ​បោះឆ្នោត។

វិធានការ​នេះ​កើត​ឡើង​បន្ទាប់ពី​បក្ស AKP របស់​លោក​ អេរដូ ហ្គែន បាន​ឈ្នះ​ដោយ​ស្មាន​មិន​ដល់​​នូវ​ការ​បោះឆ្នោត​ពី​ថ្ងៃ​អាទិត្យ​ដែល​ក្រុម​ អ្នក​សង្កេតការណ៍​អន្តរជាតិ​បាន​និយាយ​ថា​ត្រូវ​បាន​សៅហ្មង​ដោយ​​ការ​ បង្ក្រាប​ប្រព័ន្ធផ្សព្វផ្សាយ ហិង្សា និង​ក្តី​កង្វល់​សន្តិសុខ​ជាច្រើន​ទៀត៕

តោះ​ក្រឡេកមើល​ទិដ្ឋភាព និង​សកម្មភាពប្លែកៗ ក្នុង​ថ្ងៃ​ឈប់សម្រាក

ប្លែក៖ ជាការ​ពិតណាស់មនុស្សម្នាក់ៗ ក្រោយ​ពីថ្ងៃ​ឈប់សម្រាក​ការងារគេ​តែងតែ​ចង់ទៅ​កន្លែងឬក៏​ដូចជាការធ្វើ សកម្ម ភាព ផ្សែងៗគ្នា ដើម្បី​ទទួលបាន ភាព​រីករាយរៀងៗខ្លួន។

យើងមើល​សកម្មភាព​របស់​ម​នុស្ស​នៅ​ចក្រភព​អង់គ្លេស​វិញក្រោយ​ថ្ងៃ​ឈប់សម្រាកគេ​ តែង​តែ​នាំគ្នាទៅកាន់​មាត់ សមុទ្រ ឬ​កន្លែង​ទីទៃ​ទៀតដើម្បី​ទទួលបាន​ការកម្សាន្ដ​សប្បាយ​រីករាយ។ នៅ​កន្លែង​កម្សាន្ដ​ផងដែរគេ​តែងតែ​ចូល​ចិ​ត្ដ​ធ្វើ​នូវ​សកម្ម ភាពប្លែកៗពីគ្នា ដូចជា​អ្នកខ្លះ​អង្គុយ​ថើប​គ្នា​នៅ​ទីសាធារណៈ អ្នកខ្លះ​ដឹក​សត្វ​ឆ្កែ   ដែល​គេ​ស្រឡាញ​ដើរ​តាម​មាត់ ទឹកនិង​អ្នក​ខ្លះទៀត​អង្គុយ​ញាំ​កា​រ៉ែ​ម ឬ​អ្នកខ្លះ​ចុះ​ងូតទឹក​ជាដើម។ ចូរ​ក្រឡេកមើល​រូបភាព​ខាងក្រោម​ទាំងអស់គ្នា៕

អូន និងបងពិតជាមានសេចក្ដីសុខមែន!

ពិតជាមានតែពីរនាក់មែន

អង្គុយញាំការ៉ែម ជុំគ្នាបីនាក់បងប្អូនម្ដងមើល!

ចុះងូតទឹកទាំងអស់គ្នាមើល សប្បាយប៉ុណ្ណាដែរ

អង្គុយតាមទីសាធារណៈអញ្ចឹង ប្រុងប្រយ័យផងមីង

ជិះក្បូននេះ ដូចជាមិនសូវមានសុត្ថិភាពសោះខ្ងុំ!!

ប្រភព៖ dailymail

ថ្ងៃ​ ៨កើត ខែ​ជេស្ឋ ឆ្នាំម្សាញ់​ ព.ស ២៥៥៧​ ត្រូវនឹងថ្ងៃ​ អាទិត្រ ​ទី​ ១៦ ខែ មិថុនា ​ឆ្នាំ​២០១៣

ឆ្នាំជូត (នាមកណ្តុរ) ពង្សទេវតា​ប្រុស ធាតុទឹក

រាសី​អ្នក​ថ្ងៃនេះ​ស្រុតចុះ។ ការងារ​ដែល​ធ្វើ​រាល់ថ្ងៃ​ទោះបី​ខំប្រឹង​ប៉ុណ្ណា​ក៏​ពុំមាន​សេសសល់​ប្រាក់​ កាក់​អ្វី​ឡើយ យក​ល្អ​បើ​មាន​ការងារ​ថ្មី​គួរតែ​ផ្លាស់ប្តូរ​ទើបបាន​ប្រសើរ​បន្តិច។ ការរកស៊ី​ជួញ​ដួ​រ​មួយ​រយះ​នេះ​គឺ​មិន​សមប្រកប​ឡើយ ដូច្នេះ​តោង​ផ្អាក​ដៃ​មួយពេល​សិន​ចាំ​ឱកាសល្អ​ចាំ​បន្តទៀត៕

 

ឆ្នាំឆ្លូវ (នាមគោ) ពង្សមនុស្សប្រុស ធាតុដី

រាសីលោកអ្នក ​ថ្ងៃនេះ​ល្អ​មធ្យម។ ថ្ងៃនេះ​ការងារ​ជា​បុគ្គលិក​ក្រុមហ៊ុន​បរទេស​គួរតែ​ខិតខំ​ប្រឹងប្រែង​ឱ​អស់ ពី​សមត្ថភាព​ទើប​ជា​រឿង​ល្អ រីឯ​ការជួញដូរ​វិញ​មិន​ធ្វើ​នៅក្នុង​ពេលយប់​នោះទេ​ព្រោះ​អាចមាន​ការ​ ក្លែងបន្លំ​របស់របរ ឬ​ទំនិញផ្សេងៗជាច្រើន​ទៀត។ ថ្ងៃ​នេះដែរ​មិនគួរ​និយាយ​ច្រើន​នោះ៕

ឆ្នាំខាល (នាមខ្លា) ពង្សយក្ខិណី ធាតុឈើ

រាសី​លោកអ្នក​ថ្ងៃនេះ​ល្អ​មធ្យម។ មួយ​រយះ​នេះ​លោកអ្នក​ធ្វើបុណ្យ​ឱ្យបាន​ច្រើន​ថែមទៀត​ទើប​ការងារ​បាន​កាក់កប​ ប្រសើរ​ជាង​ពេលនេះ។ រីឯ​ការងារ​រកស៊ី​ផ្លូវ​ឆ្ងាយ​ហាក់ដូចជា​មិនសូវ​សមប្រកប​ឡើយ ដូច​ច្នេះ​ធ្វើ​នៅ​ទីជិត​ទើប​ល្អ។ រីឯ​បញ្ហា​ស្នេហា​គូស្នេហ៍​មានមតិ​ស្របគ្នា​ល្អ​ណាស់៕

 

ឆ្នាំថោះ (នាមទន្សាយ) ពង្សមនុស្សស្រី ធាតុឈើ

រាសី​លោកអ្នក​ថ្ងៃនេះ​ឡើង​ខ្ពស់។ ថ្ងៃនេះ​ការ​ខំប្រឹង​បំពេញការងារ​ទទួលជោគជ័យ​ល្អឥតខ្ចោះ​គ្មាន​ឧបសគ្គ​ រារាំង​នោះឡើយ។ មួយ​រយះ​នេះ​មុខរបរ​រកស៊ី​លក់ដូរ​មិន​ថា​ធំ ឬ​តូច​ក៏​ទទួលបាន​ផលកំ​រៃ​សម​តាម​បំណងប្រាថ្នា។ ចំនែក​រឿង​ស្នេហា​រិញ​យុវវ័យ​អាច​ប្រព្រឹត្ត​អ្វីដែល​ខុស​នឹង​ប្រពៃណី៕

 

ឆ្នាំរោង (នាមនាគរាជ) ពង្សទេវតា​ប្រុស ធាតុមាស
រាសី ​លោកអ្នក​ថ្ងៃនេះ​ស្រុតចុះ។ការងារ​និង​មុខរបរ​រកស៊ី​មាន​សភាព​ដូចជា​ មិនសូវ​ប្រក្រតី​សោះ ដូច​ច្នេះ​តោង​ចេះ​បែងចែក​បញ្ហា​ការងារ ​និង​គ្រួសារ​ឱ្យបាន​ដាច់ស្រេច​ទើប​ល្អប្រសើរ។ សំរាប់​អ្នកធ្វើ​ជំនួញ​ក៏មាន​រឿរ​ញ៉េ​រ​ញៃ​ឡើង​តាម​រំខាន​ការងារ​និង អារ​រ​ម្មណ៍​គ្រប់​វិនាទី៕

ឆ្នាំម្សាញ់ (នាមពស់) ពង្សមនុស្សប្រុស ធាតុភ្លើង
រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះការជួញដូរជួបនឹងរឿងរកាំរកូសច្រើន ហើយក្នុងពេលនេះ​ទោះ​ជា​លោក​អ្នក​​បាន​ប្រកប​ការងារ​អ្វីក៏ដោយ​ ចូររៀបចំគម្រោងផែនការជាមុន ​ទើបពុំមាន​ការថ្លោះ​ធ្លោយពេល​ក្រោយ បញ្ហា​ស្នេហា​មួយ​រយៈ​នេះ​គូស្នេហ៍​ច្រើន​តែពាក់មុខយក្សដាក់គ្នា៕

ឆ្នាំមមី (នាមសេះ) ពង្សទេវតា​ស្រី ធាតុភ្លើង
រាសី ​លោកអ្នក​ថ្ងៃនេះ​ល្អ​មធ្យម។ ប្រសិនបើ​មាន​កិច្ចការ​ត្រូវ​សំដែង​គំនិត យោបល់​នោះ​យក​ល្អ​លោកអ្នក​មិនចាំបាច់​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​នោះឡើយ ព្រោះ​ទឹកមាត់​លោកអ្នក ​ក្នុងថ្ងៃនេះ​វា​សាប​ជាង​ទឹកទន្លេ​ទៅទៀត​ទោះបី​សំដី​លោក​អ្នកមាន​ប្រយោជន៍​ យ៉ាងណាក៏ដោយ​ក៏​គ្មាន​អ្នកណា​គេ​យកចិត្តរ​វីរ​អើពើ​ជាមួយ​ដែរ៕

ឆ្នាំមមែ (នាមពពែ) ពង្សទេវតា​ស្រី ធាតុមាស

រាសី ​លោកអ្នកថ្ងៃនេះឡើងខ្ពស់។ មួយរយៈនេះ​មិនថាការជួញដូរ​ ការរកស៊ី​ ការប្រកបរបរលក់ដូរ​ ទទួលបាន​ផលសម្រេច​សមតាម​បំណង​ប្រាថា្ន​ ហើយថ្ងៃនេះ​អាច​បណ្តាក់ទុន​រកស៊ី​ ឬក៏ចេញ​ទៅជួញដូរ​ផ្លូវ​ឆ្ងាយ​មិនថា​ ផ្លូវគោក ឬផ្លូវទឹក​គឺសមប្រកប​តែទាំងអស់ហ្នឹង។ ឯរឿងស្នេហា​វិញ​ហាក់​មាន​ភាពស្និទ្ធស្នាល​ជាង​ធម្មតា៕

ឆ្នាំវក (នាមស្វា) ពង្សយក្សប្រុស ធាតុដែក​

រាសី ​អ្នក​ថ្ងៃនេះ​ល្អ​មធ្យម។ ក្នុង​រយះ​ពេលនេះ​សម្ពាធ​ក្នុង​ការងារ​ អាច​កើតមាន​លើ​លោកអ្នក​ដូច្នេះ​ទោះ​អាច​កើតមាន​លើ​លោកអ្នក​ ដូច​ច្នេះ​ទោះជា​ប្រកប​អ្វី​ក៏ដោយ​ចូរ​មាន​ស្មា​តី ​ប្រុងប្រយ័ត្ន​ជានិច្ច​ទើប​មិន​បណ្តាលឱ្យ​កើតជា​រឿង​ធំ។ គូ​ស្វាមីភរិយា​ការ​ថ្មីថ្មោង​មាន​ភាព​រកាំរកូស​បន្តិច​តែ​ជា​រយះពេល​ខ្លី​ តែប៉ុណ្ណោះ៕

ឆ្នាំរកា (នាមមាន់) ពង្សយក្ស​ប្រុស ធាតុដែក
រាសី ​អ្នក​ថ្ងៃនេះ​ស្រុតចុះ។ ថ្ងៃនេះ​ដោយសារតែ​យីអ៊ុន​កំពុង​ដាក់​ ស្រាប់​នោះ​មិន​ត្រូវធ្វើ​ការងារ​អ្វី​ដោយ​ប្រញាប់ប្រញាល់​ឡើយ ​ព្រោះ​អាច​នឹង​កើត​មានការ​ថ្លោះធ្លោយ ហើយ​មូ​យ​រយះ​នេះ​ក៏​មិន​ត្រូវយក​ខ្លួន​ទៅ​បៀត​នឹង​រឿង​ល្បែងស៊ីសង​ ជាដាច់ខាត​បើ​ពុំ​នោះទេ​នឹង​រលាយទ្រព្យ​អស់៕

ឆ្នាំច (នាមឆ្កែ) ពង្សយក្ខិណី ធាតុដី
រាសី ថ្ងៃនេះ​ល្អ​បង្គួរ។ នៅក្នុង​ខែ​នោះ​អាចមាន​មនុស្ស​ពី​ចំងាយ​មករក ​លោកអ្នក​ជួយ​ជំរុញ​ឱ្យ​ការងារ​កាន់តែ​មានដំណើ​រការ​រលូន​ទៅមុខ ឬក៏​ជួយ​ឱ្យ​លោកអ្នក​បាន​ឡើង​តំណែង ​តួនាទី​បន្ថែម​ទៀតផង។ លើសពីនេះទៅទៀត​លោកអ្នក​មានលទ្ធភាព​អាច​ដោះស្រាយ​បំណុល​ចាស់​បានខ្លះ៕

ឆ្នាំកុរ (នាមជ្រូក) ពង្សមនុស្សស្រី ធាតុទឹក
រាសី ​លោក​ថ្ងៃនេះ​ឡើង​ខ្ពស់។ លោក​អ្នកនឹង​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ​ក្នុងការ​ទំនាក់ទំនង​ឬ​ការសំភាសន៍​ណាមួយ។ ការលក់ដូរ​ចាប់ផ្តើម​លេចចេញ​នូវ​សញ្ញាណ​ល្អប្រសើរ​ឡើង ជា​លំដាប់​ហើយ​ប្រសិនបើ​រកស៊ី​ជាមួយ​ជនបរទេស​ក៏មាន​តំរុយ​ថា​បាន​រីកចំរើន​ បំផុត​ទៀតផង៕

 

ថ្ងៃ​ ១៣កើត ខែ​ជេស្ឋ ឆ្នាំម្សាញ់​ ព.ស ២៥៥៧​ ត្រូវនឹងថ្ងៃ​ សៅរ៍ ទី ២០ ខែ កក្កដា ​ឆ្នាំ​២០១៣

ឆ្នាំជូត (នាមកណ្តុរ) ពង្សទេវតា​ប្រុស ធាតុទឹក
រាសី ​លោកអ្នក​ថ្ងៃនេះ​ល្អ​មធ្យម  ថ្ងៃនេះ​លោកអ្នក​មាន​ចំណាប់អារម្មណ៍​ទៅលើ​រឿងពិបាកៗឬ​ស្មុគស្មាញ​នានា​ ធ្វើឱ្យ​ថ្ងៃនេះ​ទោះបី​ប្រឹង​ធ្វើ​ការងារ​​ ក៏​ មិន​ទទួលបាន​ផល​ល្អ​ទៅតាម​ការគួរ​នោះឡើយ។ អ្នក​ដែល​ហាមាត់​ពឹងពាក់​រឿង​លុយកាក់​លោកអ្នក​ក្នុងថ្ងៃនេះ​បើ​ចេញ​ហើយ​កុំ​ សង្ឃឹម​ចូល​វិញ៕

ឆ្នាំឆ្លូវ (នាមគោ) ពង្សមនុស្សប្រុស ធាតុដី

រាសី ​លោកអ្នក​ថ្ងៃនេះ​ល្អ​មធ្យម ផល​ការងារ​ក្នុងថ្ងៃនេះ​ លោកអ្នក​នឹង​ទទួលបាន​បញ្ច្រាស​គោលដៅ​របស់​ខ្លួនឯង​ដែល​ចង់បាន។ ការផឹកស៊ី​សប្បាយ​នៅពេល​ព្រលប់ ប្រសិនបើ​លើកលែង​បាន​មួយគ្រា​ក៏មាន​លទ្ធផល​ល្អ​សំរាប់​សុវត្ថិភាព​របស់ខ្លួន ​ឯង​ផងដែរ៕

ឆ្នាំខាល (នាមខ្លា) ពង្សយក្ខិណី ធាតុឈើ

រាសី ​លោកអ្នក​ថ្ងៃនេះ​ស្រុតចុះ លោកអ្នក​ថ្ងៃនេះ ​ហាក់​មាន​អារម្មណ៍​ធុញថប់​អស់​ស​ម្លាំ​ង​ល្ហិតល្ហៃ​ឬ​កើត​គំនិត​​ ខ្ជិលច្រអូស​ណាមួយ​ដោយ​មិនដឹង​ខ្លួន។ ក្រៅពីនេះ ​ថ្ងៃនេះ​ក៏​មិនគួរ​បើកបរ​យានជំនិះ​ទៅ​ទី​ឆ្ងាយ​ផង​ដែរ​ព្រោះ​ងាយ​នឹង​កើត​ អារម្មណ៍​ល្វើយ​បង្ក​ជា​ឧប្បត្តិហេតុផ្សេង៕

ឆ្នាំថោះ (នាមទន្សាយ) ពង្សមនុស្សស្រី ធាតុឈើ
រាសី ​លោកអ្នក​ថ្ងៃនេះ​ស្រុតចុះ លោកអ្នក​មិនគួ​ធ្វើដំណើរ​ទៅ​ទី​ប្រឈម ​និង ​គ្រោះថ្នាក់​ឡើយ​ដូចជា សំណង់​បាក់បែក​អគារ​ទើបនឹង​សង់ ​ទីកន្លែង​ស្ងាត់កំបាំង​ព្រោះ​អាច​ជួប នឹង ​គ្រោះថ្នាក់​អាក្រក់​ណាមួយ​ដោយ​នឹកស្មាន​មិន​ដល់។ សូម្បីតែ​រឿង​ស្នេហា​ក៏​អាច​ប្រឈម​នឹង​ការ​ប្តឹងផ្តល់​ផងដែរ៕

ឆ្នាំរោង (នាមនាគរាជ) ពង្សទេវតា​ប្រុស ធាតុមាស
រាសី ​លោកអ្នក​ថ្ងៃនេះ​ឡើង​ខ្ពស់ លោកអ្នក​មានភ័ព្វ​វាសនា​ទទួលបាន​លាភ​ស័ក្តិសម​ទៅនឹង​បំណង​របស់​ខ្លួនឯង​ លើសពីនោះ​ទៅទៀត​ ក៏ មាន​សេចក្តីសុខ​នៅក្នុង​សង្គម​គ្រួសារ​និង​ការងារ ជាពិសេស​មាន​លុយ កាក់​ហូរ​ចូល​មិន​ដាច់​ទៀតផង។ ថ្ងៃនេះ​សូម្បី​សត្រូវ​ក៏​ក្លាយជា​មិត្ត​ផងដែរ៕

ឆ្នាំម្សាញ់ (នាមពស់) ពង្សមនុស្សប្រុស ធាតុភ្លើង
រាសី ​លោកអ្នក​ថ្ងៃនេះ​ស្រុតចុះ ការប្រឹងប្រែង​ក្នុង​មុខរបរ​លក់ដូរ​លោកអ្នក​ក្នុងថ្ងៃនេះ​មិនអាច​ទទួលបាន​ផល ​ទៅតាម​ការគ្រោងទុក​ក​នោះឡើយ។ លើសពីនេះទៅទៀត​ ក៏ ​នៅមាន​សាច់ញាតិ​ណា​ម្នាក់​ជួប​ទុក្ខលំបាក់​រត់​មក​ដោះស្រាយ​រឿង​លុយកាក់​ ទៀតផង៕

ឆ្នាំមមី (នាមសេះ) ពង្សទេវតា​ស្រី ធាតុភ្លើង
រាសី ​លោកអ្នក​ថ្ងៃនេះ​ល្អ​ម​ង្គួ​រ លោក​អ្នកនឹង​ទទួលបាន​មនុស្ស​ដែល មាន​ចំណេះដឹង​ជ្រៅជ្រះ​ឬក៏​មាន​មនុស្ស​ដែលមាន​ភាព​ស្វាមីភក្តិ​ មក​ចូល​រួមសហការ​ក្នុង​ការងារ​ធ្វើ ឱ្យ​ទទួលបាន​ប្រយោជន៍​យ៉ាង​ក្រាស់ក្រែល។ ថ្ងៃនេះ​អ្វីដែល​លោកអ្នក​ប៉ុនប៉ង​ពីមុនមក​អាច​ទទួលបាន​សម​ដុ​ច​បំណង៕

ឆ្នាំមមែ (នាមពពែ) ពង្សទេវតា​ស្រី ធាតុមាស

រាសី ​លោកអ្នក​ថ្ងៃនេះ​ឡើង​ខ្ពស់ លោក​អ្នកមាន​សំណាងល្អ​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រសិនបើ​មាន​ករណី​អ្វីមួយ​ ត្រូវ​ដោះស្រាយ​នោះ​ថ្ងៃនេះ​សង្ឃឹមថានឹង​ទទួលបាន​ជោគជ័យ​ទៅតាម​បំណង។ ក្រៅពីនោះ​ក៏មាន​ការងារ​ជួញ​ធំដុំ​ណាមួយ​លេចចេញ​ជា​រូបរាង​ឡើងមក​ផងដែរ៕

ឆ្នាំវក (នាមស្វា) ពង្សយក្សប្រុស ធាតុដែក​

រាសី ​លោកអ្នក​ថ្ងៃនេះ​ល្អ​មធ្យម អាច​ពោល​បាន​ថា​លោក​អ្នកមាន​ចិត្តគំនិត​ក្លាហាន​ហ៊ាន​ធ្វើ​ការងារ​អ្វីមួយ​ ដោយ​មិន​រារែក។ ក៏ប៉ុន្តែ​ពេលខ្លះ​ភាពក្លាហាន​ហួសហេតុ​ពេក ​របស់ខ្លួន​ក៏​អាច​ក្លាយ​ជាំ​ឧបសគ្គ​ឬ​ផល​អាក្រក់​ជះ​ត្រឡប់មក​ខ្លួន​វិញ។ ថ្ងៃនេះ​ប្រសិនបើ​គ្មាន​ការចាំបាច់​អ្វី​ទេនោះ​ហាម​ធ្វើដំណើរ​ពេលយប់៕

ឆ្នាំរកា (នាមមាន់) ពង្សយក្ស​ប្រុស ធាតុដែក
រាសី ​លោកអ្នក​ថ្ងៃនេះ​ឡើង​ខ្ពស់ ​លោកអ្នក​នឹង​ទទួលបាន​លាភ​អ្វីមួយ​ក្នុងពេលឆាប់ៗ នេះ​អាច​ជាំ​លុយកាក់​ដុំកំភួន​ណាមួយ​ចូល​មកជួយ​ដោះស្រាយ​ជីវភាព​ឱ្យ​កាន់តែ​ ប្រសើរឡើង​ជាង​មុន។ ក៏ប៉ុន្តែ​ទោះ បីយ៉ាងណា​ក្តី​គួរ​ចងចាំ​ទុក​ថា​មនុស្ស​មិនមែន​មាន​រាសី​ល្អ​ឡើង​រាល់ថ្ងៃ​ ឡើយ៕

ឆ្នាំច (នាមឆ្កែ) ពង្សយក្ខិណី ធាតុដី
រាសី ​លោ​ល​អ្នក​ថ្ងៃនេះ​ស្រុតចុះ រាល់​ការងារ​ទាំងអស់​ដែល​លោកអ្នក​ផ្តើមគំនិត​នោះ​នឹងមាន​មនុស្ស​តាម​រារាំង​ ឆាឆៅ​បង្អាក់​សកម្មភាព​បាន​ស្ទើរ​គ្រប់​ជំហាន។ មានន័យថា​ថ្ងៃនេះ​កុំ​សង្ឃឹម​ទទួលបាន​ផល​កំរៃ​ល្អ​ពី​ការងារ​មានតែ​ត្រៀម​ ទុក​ប្រាក់​ដើម្បី​បំពេញ​ការខាតបង់​ដើមទុន​ទៅវិញ៕

ឆ្នាំកុរ (នាមជ្រូក) ពង្សមនុស្សស្រី ធាតុទឹក

រាសី ​លោកអ្នក​ថ្ងៃនេះ​ស្រុតចុះ គូរ​ចងចាំ​ទុក​ថា​ប្រសិនបើ​មានដំណើរ​ទៅ​ទ​ឆ្ងាយ ​ដើម្បី​មុខ​ជំនួយ​ក្តី​ឬ​ការងារ​ក្តី​នោះ​លោកអ្នក​មិន​ទទួលបាន​ភាពងាយស្រួល ​ដូច​ចិត្ត​ឡើយ។ ចំណែក​ការចេញមុខ​សុំ​ក្តី​ជួយសង្គ្រោះ​ពី​ នរណាម្នាក់​នោះ​ក៏​អាច​ជួបនឹង​រឿង​ខកចិត្ត​ហួស​ពីអ្វី​ដែល​លោកអ្នក​គិត៕

នាយក​ប្រតិបត្តិ Facebook ទទួល​យក​ប្រាក់​បៀវត្ស​ត្រឹម​តែ $1 ក្នុង​១ខែ

បណ្ដាញទំនាក់ទំនងសង្គមយក្ស Facebook បានបញ្ជាក់ឲ្យដឹងថា លោក Mark Zuckerberg ដែលជាស្ថាបនិក និងជា នាយកប្រតិបត្តិ Facebook បានសម្រេចចិត្ត ទទួលយកប្រាក់បៀវត្សតែ ១ដុល្លារអាមេរិកក្នុងមួយខែ ព្រមទាំងមិនទទួល យក នូវប្រាក់លើកទឹកចិត្តអ្វីដែលធ្លាប់ មានពីមុនឡើយ នៅក្នុងឆ្នាំនេះ។

យោងតាមគេហទំព័រ Business Insider បានឲ្យដឹងថា គម្រោងនេះ ត្រូវបានលើកឡើង តាំងពីឆ្នាំមុនមកម្ល៉េះ ប៉ុន្តែ លោក Mark Zuckerberg មិនទាន់សម្រេចទទួលយក ទើបតែពេលនេះ លោកសម្រេចចិត្តយក ១ដុល្លារអាមេរិកក្នុងមួយខែ និងមិនទទួលយកប្រាក់លើកទឹកចិត្ត និងប្រាក់បន្ថែមអ្វីទាំងអស់។

បើតាមការបញ្ជាក់ពី ក្រុមហ៊ុនបានឲ្យដឹងថា នាយកប្រតិបត្តិរូបនេះ មានភាគហ៊ុនរបស់ Facebook ជាងពាក់កណ្ដាល ហើយនៅឆ្នាំ ២០១៥ ភាគហ៊ុនរបស់លោក ប្រហែលជាត្រូវកើនឡើងបន្ថែមទៀត។

តាមការពិតទៅ រឿងនេះវាមិនមែនជារឿងអ្វីមួយ ដែលអស្ចារ្យនោះទេ ព្រោះថា នាយកប្រតិបត្តិក្រុមហ៊ុន បច្ចេកវិទ្យា ផ្សេងៗក៏ធ្វើបែបនេះផងដែរ ជាក់ស្ដែងកាលពីដើមខែនេះ លោក Mark Pincus នាយប្រតិបត្តិក្រុមហ៊ុន ផលិតហ្គេមធំ បំផុតឲ្យ Facebook ក៏សម្រេចទទួលយកប្រាក់បៀវត្ស ១ដុល្លារអាមេរិកក្នុងមួយខែដែរ៕

ប្រភព៖ lookingtoday

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1741
2202
4537685