jaukjeybanner

ខ្សែ​ដៃ Mi Band 1S របស់ Xiaomi តម្លៃ 15$ បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ហើយ ជាមួយ​នឹង​មុខងារ​ធ្វើ​អោយ​អ្នក​មិន​គួរជឿ!

ទីបំផុត ខ្សែដៃ Mi Band 1S របស់ក្រុមហ៊ុន Xiaomi ត្រូវបាន ដាក់បង្ហាញ ជាផ្លូវការហើយ ដែលមាន តម្លៃត្រឹមតែ 15$ ប៉ុណ្ណោះ (ទីផ្សារប្រទេសចិន)។ Mi Band 1S នេះមាន មុខងារ ដែលផ្តល់ អត្ថប្រយោជន៍ ដល់លោក អ្នកណាស់ ហើយបើគិត ជាមួយនឹង តម្លៃ 15$ នេះ នោះគឺពិត ជាធូរថ្លៃ មែនទែន។

Mi Band 1S មានមុខងារ សម្រាប់វាស់ស្ទង់ ចង្វាក់បេះដូង របស់អ្នក និងតាមដាន សុខភាព ពេលដែលអ្នកគេង ដែលមុខងារនេះ គឺប្រសើរណាស់ សម្រាប់មនុស្ស វ័យចំណាស់។ ខ្សែដៃនេះ ក៏អាច រាប់ចំនួន បរិមាណ កាឡូរី ក្នុងខ្លួនអ្នក ដែលបាន ដុតបំផ្លាញ កំឡុងពេលដែល អ្នកធ្វើ លំហាត់ប្រាណ ផងដែរ ហើយអ្នកក៏អាច ប្រើខ្សែដៃនេះ ដើម្បីវាស់ ជំហ៊ាន ដែលអ្នក បានដើរ ឬរត់ទៀតផង។

Mi Band 1S ប្រើប្រាស់ ជាមួយនឹង ស្មាតហ្វូន iOS និង Android។ យ៉ាងណាមិញ ចំពោះអ្វីដែល ធ្វើអោយ ខ្សែដៃនេះ កាន់តែ ទាក់ទាញនោះ គឺវាអាច ធន់នឹង ការជ្រាបទឹក ត្រឹមជម្រៅ 1 ម៉ែត្រ បានរយៈពេល 30 នាទី ដោយគ្មាន បញ្ហាឡើយ។

ខ្សែដៃឆ្លាតវៃមួយនេះ នឹងដាក់លក់ នៅលើទីផ្សារ ក្នុងពេលឆាប់ៗ ខាងមុខ នេះហើយ ក្នុងតម្លៃ 15$ សម្រាប់ទីផ្សារ ប្រទេសចិន ដោយឡែក សម្រាប់ទីផ្សារ ប្រទេសកម្ពុជា យើងវិញ នៅមិនទាន់ ទទួលដំណឹង ច្បាស់ការ នៅឡើយទេ។

គង់ ច័ន្ទស្រីមុំ សារភាពរឿងវះកាត់ដើមទ្រូង

ក្រោយ​បែក​ធ្លាយ​រូប​ថត​កៀក​កើយ​គូស្នេហ៍ លើ​ឆ្នេរ​ខ្សាច់ ដ៏​រោល​រាល កាល​ពី​ជាង​ ២ឆ្នាំមុន តារា​សម្តែង​រូបស្រស់​រាង​សិច​ស៊ី មាន​មន្ត​ស្នេហ៍ គង់ ច័ន្ទស្រីមុំ ហាក់​ឃ្លាត​ឆ្ងាយ​ពី​ពិភព​សិល្បៈ ស្រប​ពេល​ដែល​មានព័ត៌មាន​លេច​ឮថា នាង​បាន​វះ​កាត់​ពង្រីក​ដើម​ទ្រូង នៅ​ប្រទេស​ថៃ។ តារា​សម្តែង​រូប​ស្រស់​សាច់​ស​ខ្ចី គង់ ច័ន្ទស្រីមុំ បាន​បដិសេធ​វះ​កាត់​ពង្រីក ដើមទ្រូង តែ​នាង​សារភាព​ថា ធ្លាប់​វះ​កាត់​យក​ដុំ​គីស…។

តារាសម្តែងកូនកាត់ខ្មែរ-ចិន គង់ ច័ន្ទស្រីមុំ បាន ហក់ចូលសិល្បៈ តាមរយៈការចូលប្រឡង Freshie កាលពីអំឡុង​ឆ្នាំ២០០៨ និងបានរីក​សាយភាយ កេរ្តិ៍ឈ្មោះក្នុងពិភព​សិល្បៈ ជាមួយអតីត Freshie Boy រួមជំនាន់ គឹម សីហា កាលពី​ឆ្នាំ២០១០ ដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ។

សម្ព័ន្ធស្នេហ៍រវាងតារាសម្តែងសិចស៊ី គង់ ច័ន្ទស្រីមុំ និងតារាសម្តែងរាងសង្ហា គឹម សីហា ហាក់នៅមិនទាន់ច្បាស់លាស់​ឡើយ ក្រោយពីលេចឮដំណឹងថា គ្រួសាររបស់ នាង មិនពេញចិត្តកំលោះសង្ហា គឹម សីហា ទេ។ ប៉ុន្តែ ស្រីមុំ តែងចេញមុខ​ការពារចំណងស្នេហ៍មួយនេះ ដោយបញ្ជាក់ ថា មិនអាចមានអំណាចអ្វីមកបំបែកស្នេហ៍ ពួក​នាងបានឡើយ។ តារាសម្តែងញញឹមស្រស់រូបនេះ ក៏ប៉ះនឹងរឿងអាស្រូវជាច្រើនផងដែរ ព្រោះក្រោយពីបែកធ្លាយ រូបភាពកៀកកើយ​គូស្នេហ៍ភ្លាម នាងក៏ត្រូវរងគ្រោះ​ដោយ​គេកែច្នៃរូបភាពអាក្រាតកាយ បង្ហោះតាមបណ្តាញអេឡិកត្រូនិកល្បីៗ ដូចជា Facebook និងYouTube៘ ប៉ុន្តែ រូបភាពទាំងនោះ បានស្ងាត់រលត់ទៅវិញ ក្រោយ​ពីស្រីមុំ ប្រកាសដាក់ពាក្យប្តឹង និងស្វែងរកចាប់ខ្លួនជនល្មើស។

តារាសម្តែងវ័យក្មេង គង់ ច័ន្ទស្រីមុំ ហាក់ស្ងប់ស្ងាត់ពីសកម្មភាពសិល្បៈ ក្រោយពេលថតភាពយន្តភាគខ្មែរ ឱ្យស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ រឿង “ជីវិតយុវវ័យ” កាល​ពីឆ្នាំ២០១១ ស្របពេលដែលមានព័ត៌មានលេចឮពីចង្កោម​អ្នកសិល្បៈថា ស្រីមុំ បានទៅវះកាត់កែសម្រស់ ពង្រីកដើមទ្រូង នៅប្រទេសថៃ។

តារារាងតូចច្រឡឹង មុខ​មានមន្តស្នេហ៍រូបនេះ បានបដិសេធទាំងរបៀបស្ទាក់ស្ទើរ នៅក្នុងជំនួប ជាមួយ “អង្គរធំ” ក្នុង​កម្មវិធីខួបកំណើតតារាចម្រៀងញឹម ចាន់ថន កាល​ពីថ្ងៃពុធ ទី១៣ មីនា កន្លងទៅថា នាងពុំបានទៅប្រទេសថៃ ឡើយ ហើយក៏មិនបានកែសម្រស់ដែរ គឺសម្រស់នាងបានមកពីធម្មជាតិសុទ្ធសាធ គ្មានកែប្រែកន្លែង​ណា​ឡើយ បើសិន​ទស្សនិកជនមិនជឿ អាចមកពិនិត្យរូបនាង ផ្ទាល់ក៏បាន។

ស្រីមុំ បញ្ជាក់ថា “ខ្ញុំមានបានកែដើមទ្រូងឯណាបង? នៅធម្មតាៗទេ ហើយ មួយរយៈនេះ ខ្ញុំមិនដែលបានទៅប្រទេសថៃ ទេ ព្រោះការងារសិល្បៈ ចាប់ផ្តើម សម្រុក​ច្រើន ព្រោះក្រុមហ៊ុននានា កំពុងទាក់ទងថតស្ពតពាណិជ្ជកម្ម រួមទាំង ការថត​កម្មវិធី “អប្សារាAward” របស់ស្ថានីយទូរទស្សន៍អប្សារា ប៉ុស្តិ៍លេខ១១ ផងដែរ”។

នៅពេលត្រូវសួរថា បើគ្មានការកែសម្រស់ទេ ហេតុអ្វីមានទស្សនិកជន និងអ្នកសិល្បៈមួយចំនួន និយាយថា ហើយគេ​បានឃើញមានស្នាម មុខកាំបិត នៅលើ​ដើម​ទ្រូងរបស់ស្រីមុំ ឃើញដើមទ្រូងរបស់ស្រីមុំ ហាក់ដូចជាឡើងធំស្អាតប្លែកពី​មុន? ឬមួយស្រីមុំ ប្រើវិធីសាស្ត្រអ្វីផ្សេង ក្រៅពីការវះកាត់ដោយមុខកាំបិត?

តារាសម្តែងញញឹមស្រស់ គង់ ច័ន្ទស្រីមុំ បានសុំមិនបកស្រាយភ្លាមៗទេ ប៉ុន្តែ នៅ២ថ្ងៃក្រោយ នាងបានបកស្រាយ តាម​ទូរស័ព្ទជាមួយ “អង្គរធំ” ថា ស្នាមនោះ គឺជា ស្នាម​វះកាត់ដុំគីស កាលពីឆ្នាំ២០០៣ បន្ទាប់ពីដុំសាច់ដ៏គួរឱ្យភ័យខ្លាច មួយនេះ តាមញាំញីជីវិតរបស់នាងជាប្រចាំ ទើបគ្មានជម្រើសអ្វីក្រៅអំពី ការវះកាត់យកចេញ ដែលធ្វើឱ្យបន្សល់ស្លាក​ស្នាមរហូតពេលនេះ។

ស្រីមុំ ប្រាប់ថា “ម៉ាក់ប៉ាខ្ញុំ គាត់មានក្តីបារម្ភជាខ្លាំង ចំពោះដុំគីស នៅលើដើមទ្រូងរបស់ខ្ញុំ រហូតគាត់សម្រេចចិត្តវះកាត់​ចោលតែម្តង ប៉ុន្តែ ពុំមែនជាស្នាមវះកាត់​ពង្រីក​ដើម​ទ្រូងឡើយ”។

ស្រីមុំ បញ្ជាក់ថា “ខ្ញុំមិនធ្លាប់កែសម្រស់ សូម្បីតែម្តង ក៏គ្មានឡើយ អ្វីៗដែលមាននៅលើខ្លួនខ្ញុំ គឺជាធម្មជាតិសុទ្ធសាធ គ្មានការកែច្នៃឡើយ ប៉ុន្តែ ខ្ញុំព្រមទទួលស្គាល់ថា ខ្ញុំពិតជាបានញ៉ាំថ្នាំជាអាហារបំប៉នសិរីរាង្គខាងក្នុង ពិតមែន ហើយរឿង​ដើមទ្រូងខ្ញុំរីកធំនោះ គឺជារឿងធម្មជាតិពិតៗ ខ្ញុំសុំធានា ហើយបើមិនជឿ អាចមកពិនិត្យខ្ញុំ​ដោយ​ផ្ទាល់​បាន”។

នៅពេលត្រូវសួរអំពីសម្ព័ន្ធស្នេហ៍ជាមួយកំលោះសង្ហា គឹម សីហា នោះថា ឈានដល់កម្រិតណាហើយ? ព្រោះមួយរយៈនេះ ឃើញដូចជាមិនសូវទៅណាជាមួយគ្នា? អាចមានដំណឹងល្អ ក្នុង ឆ្នាំថ្មីនេះដែរទេ?

ស្រីមុំ ប្រាប់ថា សម្រាប់គូស្នេហ៍របស់នាង គឺនៅតែផ្អែមល្ហែមដដែល គ្មានអ្វីប្រែប្រួលឡើយ មួយរយៈកន្លងមកនេះ ពួកនាងមានធុរៈរៀងខ្លួន ទើបមិនសូវបានទៅ​ណា​មក​ណា ជាមួយគ្នា ហើយពួកនាងនៅមិនទាន់សម្រេចចិត្តចូល រោងការពេលនេះនៅឡើយទេ ព្រោះអាយុនៅក្មេង ចាំ មួយរយៈទៀត ពួកនាងនឹងប្រាប់ដំណឹងល្អដល់​ទស្សនិក​ជន មិនខាន ៕

ប្រភព៖  អង្គរធំមេឌា

ចាប់ពី​ស្អែក​ដល់​ថ្ងៃ​ទី​១៨​ឧសភា កម្ដៅ​ថមថយ ប៉ុន្តែ​ប្រុង​ប្រយ័ត្ន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៦​នេះ បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៨ ឧសភា ២០១៦ សីតុណ្ហភាព​អតិបរមា មានការ​ថយ​ចុះ​បន្តិច​វិញ រួម​មាន ៖

តំបន់​វាលទំនាប​ មានពី ៣៦ ំC-៣៨ ំC
តំបន់​ខ្ពង់រាប មាន​ពី ៣៥ ំC-៣៧ ំC
តំបន់​មាត់សមុទ្រ ​មានពី ៣៤ ំC-៣៦ ំC

ចំណែកឯ​ស្ថានភាព​ទឹកភ្លៀង តំបន់​វាលទំនាប​និង​តំបន់​មាត់សមុទ្រ  អាច​នឹង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ពី​តិច​ទៅ​ច្រើន ។ រីឯ​តំបន់​ខ្ពង់រាប​អាច​នឹង​មាន​ភ្លៀង​កក់ខែ​ធ្លាក់​រាយ​ប៉ាយ​ពី​មធ្យម​ទៅ​ ច្រើន ។

ក្រសួង​ធនធានទឹក​និង​ឧតុនិយម ក៏​សូម​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅ​ពេល​មេឃ​រកកលភ្លៀង ជា​ពិសេស​នៅ​តំបន់​វាលទំនាប និង​បន់​ខ្ពង់រាប​៕

គួរងូតទឹកបែបណាទើបស្បែកស្រស់ស្អាតល្អ?

នេះ​ជា​វិធី​ល្អ​បំផុត​ក្នុង ការថែទាំ​អនាម័យ​រាងកាយ​ព្រមទាំង​ជួយ​ឱ្យ​ស្បែក​ស្អាត​ល្អ គឺ​ការ​ងូតទឹក​ឱ្យ​ត្រូវ​វិធី។ តើ​ការ​ងូតទឹក​ឱ្យ​ត្រូវ​វិធី​នោះ​មាន​លក្ខណៈ​បែបណា? ដើម្បី​ជ្រាប​កាន់តែច្បាស់​សូម​ប្រិយមិត្ត​ឈ្វេងយល់​សេចក្តីលម្អិត​ខាងក្រោម ដូចតទៅ៖

១. យើង​ចាប់ផ្តើម​ងូតទឹក​ពី​បរិវេណ​ចុងដៃ ឬ​ចុងជើង៖ ដើម្បី​សម្រួល​សីតុណ្ហភាព​រាងកាយ មុននឹង​ស្រោច​ទឹក​លើ​ខ្លួន​ទាំងមូល​ឱ្យ​សព្វ​ជោក។

២.ពិនិត្យ​សីតុណ្ហភាព​ទឹក​ឱ្យ​ល្មម​នឹង​សីតុណ្ហភាព​រាងកាយ៖ ដូចជា​បើ​អ្នក​ទើបតែ​មកពី​ហាត់ប្រាណភ្លាមៗ កុំ​ទាន់​អាល​ស្រោច​ទឹក​ត្រជាក់​ឱ្យសោះ។ ធម្មជាតិ​របស់​រាងកាយ​នឹង​សម្រួល​សីតុណ្ហភាព​ចុះ​បន្តិច​ម្តង​មកកាន់​កម្រិត សមស្រប។

៣.គួរ​ងូតទឹក​ឱ្យ​សមស្រប​នឹង​សភាព​ស្បែក៖ ដូចជា​ប្រសិនបើ​អ្នកជា​មនុស្ស​ស្បែក​ស្ងួត ងាយ​នឹង​ឡើង​រមាស់ មិនគួរ​ងូតទឹក​ក្តៅឧណ្ហៗឬ​ទឹក​ក្តៅ​ខ្លាំង​ទេ ព្រោះ​នឹង​រឹតតែ​ធ្វើឱ្យ​ស្បែក​ស្ងួត។

៤.ការ​ត្រាំ​ខ្លួន​ក្នុង​ទឹកផុស​ក្តៅ៖ ក្រៅពី​ការសម្អាត​ស្បែក សីតុណ្ហភាព​របស់​ទឹក នៅ​អាចជួយ​បន្ថយ​ភាព​ល្ហិតល្ហៃ​នៃ​សាច់ដុំ ផ្តល់​ភាពស្រស់​ស្រាយ ដំណាលគ្នា​នឹង​ការ​បំប៉ន​ស្បែក។

៥.ខាត់​ស្បែក​មុន​ងូតទឹក៖ សាកល្បង​ខាត់​ស្បែក​ដោយ​ការចាប់​ចុង​កន្សែងពោះគោ​ទាំងសងខាង រួច​ចាប់ផ្តើម​ត្រដុស​នៅតាម​រាងកាយ​មួយ​បរិវេណ​ត្រដុស​ប្រមាណ២០ដង ដើម្បី​កម្ចាត់​ក្អែល​ល្អងធូលីផ្សេងៗ រួមទាំង​កោសិកា​ស្បែក​ដែល​សឹករេចរឹល​ឱ្យ​ជ្រុះ​ចេញ។

៦.ការ​ងូតទឹក​ត្រជាក់៖ គួរឱ្យ​សីតុណ្ហភាព​នៅត្រឹម២១-២៧ ºC នឹង​ជួយ​បន្ថយ​អាការ​អស់ កម្លាំង​នៃ​សាច់ដុំ ធ្វើឱ្យ​ស្បែក​នឹង​ស្រស់ថ្លា​និង​ជួយ​ដល់​ប្រព័ន្ធ​ដង្ហើម។

៨. ញើស​មាន​សារធាតុ​ជួយ​ការពារ​ស្បែក​ពី​ការ​រលាក៖ ញើស​មានគុណ​សម្បត្តិ​ក្នុងការ​សម្លាប់​មេរោគ បាក់តេរី​មិនឱ្យ​វា​បង្ក​គ្រោះថ្នាក់​ដល់​ស្បែក។ ដូច្នេះ​ការ​ងូតទឹក​និង​លុប​លាងមុខ​ញឹកញាប់​ងាយ​នឹងធ្វើ​ឱ្យមាន​បញ្ហា ពាក់ព័ន្ធ​នឹង​ស្បែក។ ការ​ងូតទឹក១ថ្ងៃ២ដង ព្រឹក-ល្ងាច​ទើប​ជាការ​ល្អ​បំផុត។

ប្រភព៖សៀវភៅ​សុខភាព​ទូទៅ

ជើង​ខ្លាំង​១​ក្រុម​ជិះ​រថយន្ត​ដក​កាំភ្លើង​បាញ់​​​មេឃ​​ជិត​ដប់​គ្រាប់ ​ផ្អើល​សមត្ថកិច្ច​ពីរ​ខណ្ឌ

រាជធានី​ភ្នំពេញ៖ ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម បាន​ជិះ​រថយន្ត​មិន​ស្គាល់​ម៉ាក​១​គ្រឿង  ដក​កាំភ្លើង​បាញ់​៥​ទៅ​៦​គ្រាប់ ​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣០ ស្ថិត​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​ ជាប់​ព្រំ​ប្រទល់​នឹង​សង្កាត់​ពងទឹក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។
 
ហេតុការណ៍​នេះ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​កណ្ដាល​យប់ នៅ​ម៉ោង​១១​និង​០០​យប់ ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៥។
 
តាម ​ប្រភព​ពី​កម្លាំង​ប្រជា​ការពារ​ភូមិ​ម្នាក់ បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​កើត​ហេតុ​ខាង​លើ គាត់​បាន​ឮ​សូរ​កាំភ្លើង​បាញ់​ចំនួន​៥​ទៅ​៦​គ្រាប់ នៅ​តាម​ផ្លូវ​តាំង​ពី​ផ្លូវ​ចូល​រហូត​មក​ប្រមាណ​ជាង​៥០០​ម៉ែត្រ ហើយ​បាន​ជិះ​ទៅ​មុខ​បន្ត​បាត់​ទៅ ដោយ​ឡែក​រថយន្ត​ម៉ាក​អ្វី និង​ពាក់​ស្លាក​លេខ​ប៉ុន្មាន​ក៏​មិន​ដឹង​ដែរ​ ពី​ព្រោះ​ងងឹត​ហើយ​ឆ្ងាយ​មើល​ឃើញ​តែ​ភ្លើង​ឡាន​តែ​ប៉ុណ្តោះ។
 
ក្រោយ ​ពេល​កើតហេតុ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​អាវុធ​ កម្លាំង​សមត្ថកិច្ច​ទាំង​២​ព្រំ​ប្រទល់ បាន​​ចុះ​ទៅ​កាន់​កន្លែង​កើត​ហេតុ​ភ្លាមៗ ប៉ុន្តែ​ខ្មាន់​កាំភ្លើង​បាន​បើក​រថយន្ត​ចេញ​បាត់​ សូម្បី​តែ​សំបក​គ្រាប់​ក៏​រក​មិន​ឃើញ​ដែរ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1737
2202
4537681