jaukjeybanner

កាណូត​​អូស​អួន​​ប្រមាណ​៤០​គ្រឿង​​កំពុង​បាត់​ខ្លួន​នៅ​ប្រទេសឥណ្ឌា​

​បើ​តាម​ប្រភព​បាន​បន្ត​ថា​កាណូត​ទាំង​៤០​គ្រឿង​នោះ​ដោយ​មួយ​គ្រឿង​ដឹក​ អ្នក​នេសាទ​ចំនួន​១៦​នាក់​​ហើយ​ពួក​គេ​បាន​ទៅ​នេសាទ​ខណៈ​ដែល​ទឹក​សមុទ្រ​ឡើង ​ខ្ពស់​​ហើយ​ត្រូវ​ត្រឡប់​មក​វិញ​ក្នុង​រយៈ​ពេល​២​ទៅ​៣​ថ្ងៃ​តែ​បាន​បាត់​ ខ្លួន​ក្នុង​អំឡុង​ពេល​​មាន​ខ្យល់​ព្យុះ​​មួយ​បាន​វាយ​បក់​បោក​កាល​ពី​ យប់មិញ។

​គួរ​បញ្ជាក់​​​ថា​ការ​ទំនាក់​ទំនង​ជាមួយ​ប្រជានេសាទ​ទាំង​អស់​​នោះ​ក៏​​ មិន​អាច​ធ្វើ​កើត​ផង​ដែរ​ហើយ​ប្រតិបត្តិការ​​តាម​រក​អ្នក​បាត់​ខ្លួន​ អាជ្ញាធរ​បាន​ផ្ដើម​ធ្វើ​ហើយ។

 

ការបោះឆ្នោតចាប់ផ្តើមចាប់ពីម៉ោង៧ព្រឹក ចំណែកសម្តេច ហ៊ុន សែន ក៏បោះឆ្នោតហើយ

ភ្នំពេញ​: ​ប្រទេស​កម្ពុជា​ចាប់ផ្តើម​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅថ្ងៃនេះ បន្ទាប់ពី​មានការ​ឃោសនា ដ៏​ខ្លាំ​ក្លា​បំផុត រយៈពេល មួយខែ​រួចមក​។​

​ចាប់តាំងពី​ព្រឹក​ព្រលឹម​មនុស្សម្នា បាននាំគ្នា​ធ្វើដំណើរ​ទៅកាន់​ការិយាល័យ​បោះឆ្នោត ដើម្បី​ទម្លាក់​ឆ្នោត ចូលទៅក្នុង​ហិប ជ្រើសរើស​គណបក្ស​មួយ ក្នុងចំណោម​គណបក្ស​ចំនួន​ប្រាំបី ដែល​ចូលរួម​ការបោះឆ្នោត​លើក​នេះ​។​

​វិចិត្រ​ជា​អ្នកបោះឆ្នោត​ម្នាក់​បាន​និយាយថា “​ខ្ញុំ​រីករាយ​ណាស់​ថ្ងៃនេះ ពីព្រោះ​ខ្ញុំ​ចង់​ជ្រើសរើស​មេដឹកនាំ​ដែល​ខ្ញុំ​ស្រឡាញ់​”​។

ប្រជាជន​កម្ពុជា​ចំនួន​ជាង ៩,៦៧​លាន​នាក់​បាន​ចុះឈ្មោះ​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៣​។​

​ចំណែក​លទ្ធផល​នៃ​ការបោះឆ្នោត​ត្រូវគេ​រំពឹងថា​នឹង​អាច​ដឹងបាន​ក្រៅផ្លូវការ​ត្រឹម​ល្ងាច​ថ្ងៃអាទិត្យ​នេះ​។​ 

​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ ជាង​៤​ម៉ឺន​នាក់ និង​អ្នកកាសែត ជាង​១០០០​នាក់ ចូលរួម​តាមដាន និង​យក​ព័ត៌មាន អំពី​ការបោះឆ្នោត​ឆ្នាំនេះ តាម​ស្ថានីយ៍បោះឆ្នោត ចំនួន​១៩០០០​កន្លែង នៅ​ទូទាំង​២៤​ខេត្ត​ក្រុង នៃ​ប្រទេស​កម្ពុជា​។​

​គណបក្ស​ប្រជាជន​កម្ពុជា​និង គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវគេ​គិតថា​នឹង​ទទួលបាន​កៅអី​ច្រើនជាងគេ​នៅក្នុង​ការបោះឆ្នោត​នេះ​៕

ប្រភព ៖​CEN

ក្រុង​សេអ៊ូល​ ដក​បុគ្គលិក​ចុងក្រោយ​របស់​ខ្លួន​ពី​តំបន់​ឧស្សាហកម្ម ​Kaesong

នៅ​ថ្ងៃ​ចន្ទ​នេះ កូរ៉េ​ខាង​ត្បូង​ បាន​សំរេច​ដក​បុគ្គលិក​ជនជាតិ​ ខ្លួនទាំងអស់​ ​ដែល​បំរើការ​នៅ​​​តំបន់​ឧស្សាហកម្ម​ Kaesong ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​នោះ អោយ​ចាក​ចេញ​ពី​ទីនោះ។

ការ​សំរេច​នេះ​ធ្វើឡើង គឺ​​ដោយសារ​តែរដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​មិន​ព្រម​ចរចាជាមួយ​ខ្លួន​​​ ​​អំពី​អនាគត​​នៃ​តំបន់​ឧស្សាហកម្ម​ Kaesong ។ តំបន់​​នេះ​ត្រូវ​​​បាន​ព្យួរលែង​​ដំណើរការ តាំងតែ​ពី​ដើម​ខែ​មេសា​​មក បន្ទាប់​ពី​ក្រុងព្យុងយ៉ាងបាន​ទទួល​ទណ្ឌកម្ម​​ថ្មីទៀត ពី​អង្គការ​សហប្រជាជាតិ។

គួររំលឹកថា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ កូរ៉េ​​ខាងត្បូង​បាន​ដាក់​កំហិត​២៤​ម៉ោង​ដល់​កូរ៉េ​ខាងជើង​ អោយ​ចរចា​លើតំបន់​ Kaesong ជាមួយ​ខ្លួន។

សូម​ជម្រាប​ថា​តំបន់​ឧស្សាហកម្ម​ Kaesong ​បាន​​​បង្កើត​​​ក្នុងទស្សវត្សរ​ឆ្នាំ ២០០០ ​​​ជា​តំបន់​សេដ្ឋកិច្ច​តំណាង​​​​​ការទូត​រវាង​​​កូរ៉េ​ទាំងពីរ។ ក្នុង​ឆ្នាំ​២០១២​ កន្លងទៅ​ សកម្មភាព​​​តំបន់​នេះ ​​បាន​ផ្តល់​ជា​ចំណូល​ទឹកប្រាក់​​ជាង​ ៤៦៩ លាន​ដុល្លារ។ ការដកបុគ្គលិកការងារ​កូរ៉េ​ខាងត្បូង​ចេញ​ពី​​​​តំបន់​ឧស្សាហកម្ម​ Kaesong អាច​នឹង​​ធ្វើ​អោយ​តំបន់​នេះត្រូវ​​បិទ​ទ្វារ​​ជាស្ថាពរ។
អត្ថបទ៖RFI

ប្រភព៖ khmer79

ក្រសួងធនធានទឹកអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាម ដងទន្លេរមេគង្គ ​ទន្លេរសាប ​ទន្លេរ​បាសាក់​ យក​ចិត្ត​ទុក​ដាក់​ប្រុង​ប្រយ័ត្ន

ភ្នំពេញ៖ ក្រសួង​ធនធានទឹក និង ឧតុនិយម អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម ដង​ទន្លេរ​មេគង្គ ទន្លេរ​សាប ទន្លេរ​បាសាក់ សូម​រួសរាន់​ប្រមូល​កសិផល​ឱ្យបាន​ទាន់ពេលវេលា និង សូម​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ស្ថានភាព​ទឹកជំនន់ ដែល​នឹង​កើនឡើង​ក្នុង​រយៈពេល៥ទៅ៦ថ្ងៃ​ខាងមុខ។

ក្នុង​សេចក្តីជូនដំណឹង​ចុះហត្ថលេខា​ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី លឹម គានហោ នៅ​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣បន្ទាប់ពី​ធ្វើការ​តាមដាន​ស្ថាន​អាកាសធាតុ និង ស្ថានភាព​ទឹកទន្លេរ​មេគង្គ​រួចមក​ក្រសួង​ធនធានទឹក និង ឧតុនិយម​សូម​ជម្រាបជូន​សាធារណៈជន​ឱ្យបាន​ជ្រាបថា ដោយសារ​ឥទ្ធិពល​របស់​ប្រព័ន្ធ​សម្ពាធ​ទាប(ITCZ)បាន​បង្ក​ឱ្យ​ភ្លៀង​ធ្លាក់​យ៉ាងច្រើន​នៅ​អាង​ទន្លេរ​មេគង្គ​ក្នុង​ព្រះរាជាណាចក្រ កម្ពុជា ប្រទេស​ថៃ និង ប្រទេស​ឡាវ។

សេចក្តីជូនដំណឹង បាន​បន្តថា ស្ថានភាព​បែបនេះ​និង​បណ្តាលឱ្យ​ទឹកទន្លេរ​មេគង្គ ទន្លេរ​បាសាក់ ទន្លេរ​សាប និង ទឹក​បឹង​ទន្លេរ​សាប កើន​ឡើងជា​បន្តបន្ទាប់​ពិសេស​ក្នុង​រយៈពេល ៥ទៅ៦ ថ្ងៃ​ខាងមុខ​ដែល​ធ្វើឱ្យ​ទឹក​ចាប់ផ្តើម​ហូរ​ចូល​តាម​បណ្តា​ព្រែក​មួយចំនួន នៅ​តំបន់​ទំនាប​អម​សងខាង​ដង​ទន្លេរ និង អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ដំណាំ​កសិផល​របស់​ប្រជាពលរដ្ឋ នៅ​តំបន់​ទាំងនោះ។


អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ​សូម​អាជ្ញាធរ​ដែនដី និង ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម ដង​ទន្លេរ​មេគង្គ ទន្លេរ​សាប ទន្លេរ​បាសាក់​សូម​រួសរាន់​ប្រមូល​កសិផល​ឱ្យបាន​ទាន់ពេលវេលា និង សូម​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ស្ថានភាព​ទឹកជំនន់​ខាងលើនេះ​ដើម្បី​ចៀសវាង​នូវ​រាល់​គ្រោះថ្នាក់ផ្សេងៗដែល​អាច​កើតឡើង​ជាយថាហេតុ៕

ក្រុមបាតុករជាយុវជនរាប់រយនាក់ បាននាំគ្នាដុតរថយន្តរបស់ប៉េអឹមចំនួន ២

ភ្នំពេញ: មកដល់​ព្រលប់​ថ្ងៃនេះ ក្រុមបាតុករ​ជា​យុវជន​រាប់រយ​នាក់ បាននាំគ្នា​ដុត​រថយន្ត​របស់​ប៉េអឹម​ចំនួន ២ គ្រឿង បន្ទាប់ពី​មានការ​តវ៉ា រឿង​មិន​ឲ្យ​សមាជិក​គណៈកម្មការ​ស​ង្កា​ត់​ស្ទឹងមានជ័យ រៀបចំ​ការបោះឆ្នោត​ចេញពី​ការិយាល័យ​។

​បន្ទាប់ពី​ផុត​ម៉ោង​បោះឆ្នោត កាលពី​ម៉ោង ៣ រសៀល បានកើត​ឡើង​នូវ​ការប្រទូសរ៉ាយ ដោយ​ប្រជាពលរដ្ឋ​អ្នកបោះឆ្នោត បាន​ឡោមព័ទ្ធ មិន​ឲ្យ​សមាជិក​គណៈកម្មការ​ស​ង្កា​ត់​ស្ទឹងមានជ័យ រៀបចំ​ការបោះឆ្នោត ចេញ​ឡើយ​។ នៅពេល​ប៉ូលិស​ព្យាយាម​ចូល​ទៅយក​សមាជិក​គណៈ​កម្ម​ការរៀបចំ​ការបោះ​ឆ្នោត ចេញពី​ការិយាល័យ​បោះឆ្នោត នៅ​សាលាបឋមសិក្សា​ស្ទឹងមានជ័យ ក៏​កើតមាន​អំពើហិង្សា ដោយ​ប្រជាពលរដ្ឋ គប់​ដុំថ្ម​លើ​ក្រុមប៉ូលិស បែក​កញ្ចក់​ឡាន​។​
ក្រុមប៉ូលិស បាន​បាញ់​ឡើងលើ​អស់​ជាច្រើន​គ្រាប់ ដើម្បី​ទប់ស្កាត់​ក្រុម​ប្រជាពលរដ្ឋ តវ៉ា​។ ក្រុមអ្នកតវ៉ា បាន​លើក​បំបាស់​ឡាន​ប៉ូលិស ក្រៅតែពី​គប់​ដុំថ្ម​លើ​ប៉ូលិស រហូតដល់​ម៉ោងជាង ៤ រសៀល​នេះ​។​ 

​សូម​រម្លឹកថា នៅ​ការិយាល័យ​បោះឆ្នោត ក្នុង​សាលាបឋមសិក្សា​ស្ទឹងមានជ័យ នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​មិញ មានការ​តវ៉ា​ពី​ក្រុម​ប្រជាពលរដ្ឋ​អ្នកបោះឆ្នោត ចំពោះ​ការបាត់​ឈ្មោះ​។​
​ក្រុម​ប្រជាពលរដ្ឋ​អ្នកបោះឆ្នោត បាន​ចាប់​បុរស​នោះ ឃុំឃាំង ហើយ​ចុងក្រោយ ប៉ូលិស​ព្យាយាម​ទៅយក​បុរស​នោះ​។ តែ​ប្រជាពលរដ្ឋ មិន​ព្រម ក៏​កើត​អំពើហិង្សា​តែម្តង​៕ 

 ប្រភព ៖ CEN

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1733
2202
4537677