ស្វ័យសិក្សាចំណែកមួយនៃភាសអង់គ្លេស
jaukjeybanner

វេយ្យាករណ៍ក្នុងភាសាអង់គ្លេស

បុព្វកថា

ក្នុង​យុគសម័យ​យើង​នេះ ភាសា​អង់គ្លេស​ស្ទើរ​ជា​របស់​មិនអាច​ខ្វះ​បាន​សម្រាប់​មនុស្ស​គ្រប់គ្នា ។ ម្យ៉ាង​ទៀត​​​​ដើម្បី​យល់​ឱ្យ​អស់ន័យ ឬ​សរសេរ​ឱ្យបាន​ត្រឹមត្រូវ​ភាសា​អង់គ្លេស យើង​ត្រូវ​ចេះ​វេយ្យាករណ៍​អង់គ្លេស ។

អាស្រ័យហេតុនេះ ផ្នែក “ ស្វ័យ​សិក្សា​ចំណែក​មួយ​នៃ​ភាសា​អង់គ្លេស ” សូម​នាំមក​ជូន​មាននូវ “ វេយ្យា​ករណ៍​​​ក្នុង​ភាសា​អង់គ្លេស ” ដូចតទៅ ។

1-Words and phrases (ពាក្យសម្តី និង ឃា្ល)

ក- Word នៅក្នុង​ភាសា​អង់គ្លេស​ត្រូវបាន​ចែកជា 8 ថ្នាក់ (8 classes) ពេលខ្លះ​ហៅថា “ parts of speech” ។

   Verb (កិរិយាស័ព្ទ)

   be , bring , decide , look , must , take , write

   Noun (នាម)

   car , dog , idea , London , sadness , time

   Adjective (គុណនាម)

   big , different , high , natural

   Adverb (កិរិយាស័ព្ទ​វិសេស)

   badly , often , probably , soon

   Determiner

   a , every , my , the , this

   Pronoun (សព្វនាម)

   him , myself , something , you

   Conjunction (ធ្នាក់)

   and , because , but , if

   Preposition (អាយ័ត​និបាត)

   at , by , to , with

ខ- Word ខ្លះ មាន​ច្រើន word class ឧទាហរណ៍​ជាក់ស្តែង

   Promise (Verb)

   I promise I won’t be late.

   Promise (noun)

   I won’t be late and that’s a promise.

   Human (noun)

   When did humans first land on the moon?

   Human (adjective)

   We’re defending our human rights.

   That (determiner)

   Look at that poster.

   That (pronoun)

   This is the car that I’d like.

   That (conjunction)

   I just know that it’s true .

គ- មាន phrase ទាំងអស់ 5ប្រភេទ

  • A Verb phrase គឺ phrase ដែលមាន ordinary verb ។ វា​ក៏​អាចមាន auxiliaries verb មួយ​ឬ​ច្រើន​នៅ​ពីមុខ ordinary verb.

was , arrives can see , don’t know , have been thinking .

  • A noun phrase គឺមាន noun មួយ ។ វា​ក៏​អាចមាន determiner និង/ឬ គុណនាម (adjective) នៅ​ពី​ខាងមុខ​នាម ។

music , some money , a good game .

  • An adjective phrase : តែងតែមាន adjective តែមួយ ។ វា​ក៏​អាចមាន adverb of degree នៅ​ពី​ខាងមុខ adjective  ។

great , very old , most ridiculous

  • An adverb phrase : តែងតែមាន adverb តែឯង​ហើយក៏​អាចមាន adverb of degree នៅ​ពីមុខ adverb ។

sometime , very carefully

  • A prepositional phrase គឺជា preposition + noun phrase ។

on the road, by Friday , for a long time

TIP (គឹ​ន្លះ)
នៅក្នុង​ភាសា​អង់គ្លេស​មាន verb ជាច្រើន​ដង​អាច​ប្រើ​បានជា noun ដើម្បី​បង្ហាញ​ពី​ការ មើលឃើញ ដូចជា Make a copy and do a search.

 

ថ្ងៃនេះ
ម្សិលមិញ
សរុប
343
701
5361008