ស្វ័យសិក្សាពីរបៀបប្រើ Computer
jaukjeybanner

10 ចំណុចដឹងពី Problems កុំព្យូទ័រ

ចំណុចទី១៖កុំព្យូទ័ររបស់លោកអ្នកដំណើរការយឺតខុសពីធម្មតាវាពិតជាត្រឹមត្រូវនៅពេលកុំព្យូទ័រ លោកអ្នក  មានពពួក Viruses, Worm ,Trojan ឬក៏ការវាយប្រហារផ្សេងៗទៀត ដំណើរ ការណ៍ គឺវាទាញយកនូវធនធានរបស់ CPU និង RAM ច្រើនណាស់ ដូច្នោះហើយទើបធ្វើ ឲ្យប្រព័ន្ធកុំព្យូទ័រ របស់អ្នកយឺតខុសពីធម្មតា។

ចំណុចទី២៖ កុំព្យូទ័ររបស់អ្នកមាននូវ Message សញ្ញាទាំងនេះមានន័យថា កុំព្យូទ័ររបស់លោកអ្នក មាននៅដំណើរការណ៍របស់ malware, spyware ឬ adware ។

ចំណុចទី៣៖ នៅពេលលោកអ្នកភ្ជាប់ទៅកាន់ Internet  Windows ឬ Browser លេចនូវផ្ទាំង ជាច្រើន ដែលលោកអ្នកមិនដែលបានស្នើសុំ។ មានការរំខានជាច្រើនដែលត្រូវបានបង្កើតឡើង ដើម្បីភ្ជាប់ លោកអ្នកទៅកាន់ Website ដែលអ្នកមិនចង់ទៅ ឬក៏ឃើញនូវការបញ្ឆោតផ្សេងៗ។ ជាធម្មតា វាអាចកើត មានឡើងនៅពេលលោកអ្នកស្វែងរកនូវអ្វីមួយក្នុង Search Engine ឬក៏វាយ ចូលទៅក្នុង URL នៅក្នុង Address bar

ចំណុចទី៤៖ លោកអ្នកមិនអាចភ្ជាប់ទៅកាន់ Internet ឬក៏ ភ្ជាប់បានក៏ប៉ុន្តែមានលក្ខណៈយឺត ខ្លាំជាង ធម្មតា  ការបាត់បង់នូវ Connectionn របស់ Internet វាក៏ជាអាការៈរបស់ពពួក Malware វាប្រហារ ផងដែរ។ នេះក៏អាចកើតមានដោយសារតែក្រុមហ៊ុនផ្តល់សេវាកម្ម Internet  ឬ Wireless Router និង Modem ផងដែរ។ ប្រសិនបើមានការវាយប្រហារពី Malware នោះគឺ Malware ធ្វើការភ្ជាប់ទៅ កាន់ URL ឬ បើកនូវ connection ផ្សេងៗដែលអ្នកមិនដឹងដែលជាហេតុ បណ្តាល ឲ្យល្បឿន Internet ចុះថយ។
ចំណុចទី៥៖ កម្មវិធីកម្ចាត់មេរោគលែងឃើញ ខ្លួន និង firewall ត្រូវបានបិទ នេះក៏ជាសញ្ញាមួយរបស់ malware ផងដែរ គឺវាទៅបិទនូវរាល់សុវត្តិភាព នៅក្នុងកុំព្យូទ័ររបស់អ្នក និងកម្មវិធីសុវត្តិភាពដែល បាន ដំឡើងនៅក្នុងកុំព្យូទ័រទាំងអស់។

ចំណុចទី៦៖ កម្មវិធីមិនដំណើរការណ៍ នៅពេលដែលមានការប៉ះពាល់កម្មវិធីនៅលើ Sart Menu ឬ Desktop គឺកម្មវិធីទាំងនោះឈប់ដំណើរការណ៍ ហើយកម្មវិធីផ្សេងៗចាប់ផ្តើមដំណើរការណ៍។ ក្នុងករណី នេះអាចបណ្តាលមកពីការដំឡើងនូវកម្មវិធីមិនបានល្អ និងការ Update តែប្រសិនបើ ករណីនេះកើត ឡើង មិនទៀតទាត់នោះប្រហែលជាកុំព្យូទ័រមាន Malware ហើយជាពិសេស កើត ឡើងនៅពេលដែល លោកអ្នកព្យាយាមបើក នូវកម្មវិធីសុវត្តិភាពផ្សេងៗ និង ការព្យាយាម fix នូវ Malware។

ចំណុចទី៧៖ កុំព្យូទ័រលោកអ្នកមាននូវកម្មវិធីថ្មីៗ ប្រសិនបើកុំព្យូទ័រលោកអ្នកមាននូវកម្មវិធីនៅលើ Desktop ដែលត្រូវបាន download ហើយដំឡើង ដោយមិនការយល់ព្រមពីអ្នក នោះកុំព្យូទ័ររបស់ អ្នកមានការឆ្លងមេរោគហើយ។ ជាធម្មតាកម្មវិធីទាំងនេះមានផ្ទុកនូវទិន្នន័យមិនល្អ ហើយមានការលំបាក នៅក្នុងការ Uninstall ជាងកម្មវិធីធម្មតា។

ចំណុចទី៨៖   ឯកសារលោកអ្នកមានការផ្លាស់ប្តូរទីតាំង មាននូវប្រភេទ malware ខ្លះគឺបង្កើតឡើង ដើម្បីលុប ឬ Encrypt នូវព័ត៌មានរបស់អ្នក។ ម្យ៉ាងវិញទៀតទិន្នន័យលោកអ្នកត្រូវ បានផ្លាស់ប្តួរ ពីកន្លែង មួយ ទៅកាន់កន្លែងមួយផ្សេងទៀតដោយមិនដឹងខ្លួន។

ចំណុចទី៩៖ កុំព្យូទ័រលោកអ្នកមាននូវការលឺសំឡេងជាភាសាចម្លែកមួយ ឬក៏មាននូវព័ត៌មាន ដែលមាន អក្សរជាភាសាមួយដែលអ្នកមិនបានជួបពីមុនមក និងមិនបានដាក់។

ចំណុចទី១០៖ កុំព្យូទ័ររបស់អ្នកមានចាប់ផ្តើមនូវសកម្មភាពដោយខ្លួនឯង ឬ ផ្ញើនូវ Email ទៅកាន់អ្នកដទៃដោយមិនដឹងខ្លួន។


 

Word 2010

និយមន័យ

Word 2010 គឺជា​កម្មវិធី​មួយ​ក្នុង​សុំ​នុំ Microsoft 2010 Office Suite ។ អនុញ្ញាត​ឲ្យ​យើងងាយ​ស្រូល​ក្នុងការ​បង្កើត​ឯកសារ​នានា ឲ្យ​មាន​សណ្ដាប់ធ្នាប់ ទាក់ទាញ​ភ្នែក ក៏ដូចជា​ការប្រើ​លើ​ប្រធានបទ​ជាច្រើន ការ​រចនាផ្សេងៗ និង ជា​ឧបករណ៍​កំណត់​រូបរាង ចែករំលែក​ឯកសារ ទិន្នន័យ និង​លើសពីនេះ​ទៀត។

គ្រឹះ​របស់​Word

 1,ការចាប់ផ្ដើម Wordដំបូង 

សេចក្ដីណែនាំ

 

 Word 2010 គឺជា​កម្មវិធី​មួយ​អនុញ្ញាត​ឲ្យ​យើង​បង្កើតបាន​ឯកសារ​ជាច្រើន​ប្រភេទ​មាន ៖ សំបុត្រស្នាមផ្សេងៗ ឯកសារ​នានា ខិត្តប័ណ្ណ ផ្ញើ​ទូរសារ និង​លើសពីនេះ​ទៀត ។ ក្នុង​មេរៀន​នេះ​អ្នកនឹង​ស្គាល់​អ្វី​គឺ Ribbon និង Backstage ថ្មី​ព្រមទាំង​រៀន​ពី​របៀប​បង្កើត​ឯកសារ​ថ្មី និង បើក​ឯកសារ​ដែល​បាន​បង្កើត​រួចហើយ។

 

 

 

 

 

នៅមានបន្ដទៀត…

Word 2010

ការចាប់ផ្ដើម​ស្គាល់ Word 2010

Word 2010 មាន​ភាព​ប្លែក​គ្នា​បន្ដិច និង Word ស៊េរី​មុន អញ្ចឹង​ទោះបី​អ្នក​ធ្លាប់ប្រើ​Word រួចមកហើយ​ក្ដី អ្នក​គួរ​ឆ្លៀត​ពេលខ្លះ ដើម្បី​ស្គា​ល់ពី​ភាពដូចគ្នា​និង​ខុសគ្នា​នេះ។ Toolbar  គឺ​ស្រដៀង​គ្នា​នឹង Word 2007 ហើយ​រួមបញ្ចូល​ទាំង Ribbon និង Quick Access Toolbar ផងដែរ។ អ្វីដែល​ខុសពី Word 2007 គឺ​បញ្ជា Open និង Print ត្រូវ​បានដាក់​ក្នុង Back stage view ​ដែល​ជំនួស​ឲ្យ​ប៊ូ​តុង Microsoft Office។

The Ribbon

Tabbed Ribbon System ថ្មី​ត្រូវបាន​ឧទ្ទេសនាម​ក្នុង Word 2007 ដើម្បី​ជំនួស​ឲ្យ Menus ដែល​ធ្លាប់មាន​ពីមុនមក។ Ribbon ជា​អ្នក​ផ្ទុក​គ្រប់ commands ដែល​យើង​ត្រូវ​បញ្ជា​ក្នុង​ការងារ​ទូទៅ។ វា​ផ្ទុក​នូវ Tabs ជាច្រើន​ហើយ​ក្នុង Tab នីមួយៗមាន commands ជាច្រើន​ក្រុម​ទៀត ហើយ​យើង​អាច​បន្ថែម​នូវ Tabs ដែល​ផ្ទុក​នូវ commands ផ្ទាល់​របស់​យើង​ផងដែរ។ ក្រុមខ្លះ​មាន​សញ្ញា​ព្រួញ នៅ​ជ្រុង​ខាងក្រោម​ប៉ែក​ខាងស្ដាំ​ដែល​យើង​អាច Click លើ​វា​ដើម្បី commands មើល​ជាច្រើន។

*កម្មវិធី​ខ្លះ​ដូច Adobe Acrobat Reader ប្រហែល​ត្រូវ Install additional Tabs បន្ថែម​ទៅក្នុង Ribbon ហើយ Tabs អស់នេះ​ត្រូវគេ​ហៅថា Add-Ins។

ការពង្រីក​ និង ​បង្រួម Ribbon

Ribbon ត្រូវបាន Desinged ​ឡើង​ឲ្យ​ស្រប​និង​ការងារ​ជាក់ស្ដែង​របស់​យើង និង ឲ្យ​ស្រួល​ប្រើ តែ​យើង​អាច (បង្រួម)បើ​សិនវា​ធំ​ពេក។

1- Click សញ្ញា​ព្រួញ​នៅ​ជ្រុង​ខាងលើ​ប៉ែក​ខាងស្ដាំ​របស់ Ribbon ដើម្បី​បង្រួម​វា។


ការ​បង្រួម Ribbon

2- ដើម្បី​ពង្រីក Ribbon មកវិញ ត្រូវ Click ព្រួញ​ម្ដងទៀត។

*ពេល Ribbon ត្រូវ​យើង​បង្រួម យើង​អាចធ្វើ​ឲ្យ​វា​លេចឡើង​ដោយ Click លើ Tab ។ តែបើ​យើង​មិន​ប្រើ​វា Ribbon នឹង​បាត់​ទៅវិញ។

ការកែតម្រូវ​តាមចិត្ត​យើង

យើង​អាច​កែតម្រូវ Ribbon ដោយ​បង្កើត Tabs ផ្ទាល់ខ្លួន និង​ដាក់ Commands គ្រប់យ៉ាង​តាមចិត្ត។ Commands តែងតែ​ត្រូវដាក់​ក្នុង Group ហើយ​យើង​អាចបង្កើត​បាន Groups យ៉ាងច្រើន​តាមចិត្ត​ដើម្បី​រក្សា Tab ។ បើ​អ្នក​ចង់ យើង​អាច​បញ្ចូល Commands ទៅក្នុង default tabs ស្របតាម​ការដែល​យើង​បង្កើត Group របស់​ខ្លូន​ឯង​ក្នុង tab។

1- Right-Click Ribbon ហើយ​ចូល Customize Ribbon។ ប្រអប់​នឹង​លេចឡើង។


Right-Click លើ Ribbon ដើម្បី​កែ​វា។

2- Click New Tab។ New Tab ថ្មី​មួយ​នឹង​កើតឡើង ហើយ​ក្នុងនោះ​មាន Group ថ្មី​មួយ​ដែរ។

3- ត្រូវ​ប្រាកដថា Group ថ្មី​មួយ​ត្រូវបាន​ជ្រើសរើស។

4- ជ្រើស​យក Command មួយ​ក្នុង​តារាង​នៅ​ខាងឆ្វេង​ហើយ Click Add។ យើង​ក៏​អាច​អូស Commands ចូលក្នុង Group ដោយផ្ទាល់​បានដែរ។

5- ក្រោយពេល​ដាក់បញ្ចូល Command រួចរាល់​ហើយ​ត្រូវ Click OK។


Dialog box ដែល​អ្នក​អាច​កែ Ribbon

*បើ​យើង​អត់​ឃើញ Command ដែល​យើង​ត្រូវការ Click លើ choose commands ក្នុង drop-down box ហើយ​រើសយក All commands.


ការបង្ហាញ​ពី All commands

នៅមាន​ត…

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
289
701
5360954