jaukjeybanner

ហេតុ​ផល​ទាំង​៤ នេះ​បង្ហាញថា ទម្លាប់​ក្រោក​ពី​ព្រលឹម ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ជោគជ័យ!

មនុស្ស​ទូទៅ ចូលចិត្ត​ក្រោក​ពី​ដំណេក​យឺត​ពេល ព្រោះ​នេះ​គឺ​ជា​សេចក្តី​សុខ​ដ៏​ធំ​បំផុត​របស់​មនុស្ស​ខ្ជិល។ ប៉ុន្តែ​​ការ​ធ្វើ​បែប​នេះ មិន​បាន​ផ្តល់​ផល​ល្អ​ច្រើន​នោះ​ទេ សម្រាប់​មនុស្ស ក្នុង​ការ​ស្វែង​រក​ភាព​ជោគជ័យ​ក្នុង​ជីវិត។

ការ​ក្រោក​ពី​ព្រលឹម​គឺ​ជា​ទម្លាប់​មួយ​ដ៏​ល្អ​សម្រាប់​មនុស្ស​គ្រប់រូប ព្រោះ​វា​ផ្តល់​ផល​ប្រយោជន៍​ជា​ច្រើន ទាំង​ផ្នែក​សុខភាព​រាងកាយ និង អារម្មណ៍ ក៏​ដូច​ជា​ចំណេញ​ពេល​វេលា​ធ្វើ​រឿង​ចាំ​បាច់​ផ្សេងៗ​ផង​ដែរ។​

មាន​ហេតុផល ចំនួន៤ យ៉ាង បញ្ជាក់​ថា ទម្លាប់​ក្រោក​ពី​ព្រឹក​ព្រលឹម នឹង​ធ្វើ​ឲ្យអ្នក​​អាច​ក្លាយ​ជា​មនុស្ស​ដ៏​ជោគជ័យ​ក្នុង​ជីវិត៖

១) មាន​ពេល​ដើម្បី​ហាត់ប្រាណ (Having time to exercise )

​​នៅ​ពេល​ដែល​ងើប​ពី​ព្រលឹម វា​ប្រាកដ​ណាស់​ថា​ អ្នក​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ទុក​ពេល​វេលា​សមស្រប​ដើម្បី​ធ្វើ​ លំហាត់​ប្រាណ។ ការ​ធ្វើ​លំហាត់​ប្រាណ​ពិត​ជា មាន​សារៈសំខាន់​ក្នុង​ការ​ពង្រឹង​រាងកាយ​ឲ្យ​មាន​ភាព​រឹងមាំ​និង ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ​ផង​ដែរ។ បើកាលណា​មាន​សុខភាព​ល្អ អ្នក​នឹង​មាន​ឱកាស​ច្រើន​ក្នុង​ការ​ដើរ​ទៅ​រក​ផ្លូវ​ជោគជ័យ តែ​បើ​គ្មាន​សុខភាព​ល្អ​ទេ អ្នក​គ្មាន​អារម្មណ៍​ណា​ដើម្បី​ផ្ដោត​លើ​ការងារ​ដែល​ចង់​ធ្វើ​ទេ។

២) មនុស្ស​ជោគជ័យ​សុទ្ធ​តែ​ធ្វើ​បែប​នេះ ( Successful people are already doing it)

លោក ​Tim Cook ដែល​ជា CEO របស់​ក្រុមហ៊ុន ​Apple តែងតែ​ផ្ញើ​សារ​ទៅ​កាន់​បុគ្គលិក ឬ ទៅ​កាន់​មិត្តភ័ក្ដិ​នៅ​ម៉ោង ៤ កន្លះ​ព្រឹក។ ចំណែក លោក Richard Branson ស្ថាបនិក​របស់​ក្រុមហ៊ុន Virgin Group និង ​លោកស្រី​ Anna Wintour និពន្ធ​នាយក​របស់​សារព័ត៌មានAmerican Vogue សុទ្ធតែ​ក្រោក​ពី​ដំណេក​នៅ​ម៉ោង ៥: ៤៥នាទី។ ទាំងនេះ គឺ​ជា​ឧទាហរណ៍​បញ្ជាក់​ថា មនុស្ស​ជោគជ័យ​ភាគ​ច្រើន សុទ្ធ​តែ​ក្រោក​ពី​ព្រលឹម​ដើម្បី​គិត​​គូរ​លើ​ការងារ​របស់​ពួកគេ។

៣) មាន​ពេល​គ្រប់គ្រាន់​​សម្រាប់​អាហារ​ពេលព្រឹក ( Having enough time for breakfast)

មនុស្ស​ដែល​ទម្លាក់​ងើប​ពី​ដំណេក​យឺត តែង​តែ​ខកខាន​អាហារ​ពេល​ព្រឹក ឬ អាច​បរិភោគ​បាន​តិច​តួច​ប៉ុណ្ណោះ។ អាហារ​ពេល​ព្រឹក​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ សម្រាប់​សុខភាព ព្រោះ​បើ​តាម​ការស្រាវជ្រាវ​របស់​ សាកលវិទ្យាល័យ Harvard បង្ហាញ​ថា អ្នក​ដែល​តែង​ខកខាន​អាហារ​ពេល​ព្រឹក​ញឹកញាប់ អាច​ប្រឈម​នឹង​បញ្ហា​បេះដូង។ ដូច្នេះ ការ​ក្រោក​ពី​ព្រលឹម​ពិត​ជា ផ្តល់​ពេល​គ្រប់គ្រាន់​សម្រាប់ ការ​បរិភោគ​អាហារ​ពេល​ព្រឹក​យ៉ាង​គ្រប់គ្រាន់ ហើយ​អាហារ​ទាំងនេះ នឹង​ផ្តល់​ថាមពល​គ្រប់គ្រាន់​សម្រាប់​រាងកាយ ដើម្បី​អាច​ធ្វើ​​ការងារ​ពេញ​មួយ​ព្រឹក​បាន។

៤) មាន​ផលិតភាព​ខ្ពស់ ( You'll be more productive)

បើ​តាម​ការ​ស្រាវជ្រាវ​របស់ លោក Christoph Randler អ្នកជំនាញ​​នៅ​សកលវិទ្យាល័យ Harvard របស់​អាមេរិក​កាល​ពី​ឆ្នាំ ២០០៨ ​បាន​បង្ហាញថា អ្នក​ដែល​ទម្លាប់​ងើប​ពី​ព្រលឹម​តែង​ មាន​អារម្មណ៍​ស្រស់​ស្រាយ និង បញ្ចេញ​សកម្មភាព​ល្អៗ។ លើស​ពី​នេះ​ទៀត ពួកគេ​មាន​ការ​តាំង​ចិត្ត​ខ្ពស់ សម្រាប់​អនាគត និង មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​កិច្ចការ​អ្វី​ដែល​ពួក​គេ​ចង់​បាន​ប្រកប​ដោយ​ ភាព​ជោគជ័យ បើ​ប្រៀប​នឹង​អ្នក​ផ្សេង​៕

ញៀន​សិច​ផ្តល់​ផលវិបាក​អ្វីខ្លះ?

មានរឿង​ ជាច្រើន​ដែលនាំអោយ​មាន​ផលវិបាក​ចំពោះ​ការ​ញៀន​សិច។ ផលវិបាក​ទាក់ទង​នឹង​សុខភាព​រួមមាន ការឆ្លង​ជំងឺ​កាមរោគ (ជំងឺអេដស៍ ឬ​ជំងឺ​រលាក​ថ្លើម B ឬ C។ ផលវិបាក​នៃ​ការងារ​រួមមាន ការថយចុះ​សកម្មភាព​នៃ​ការងារ ឬ​សុំច្បាប់​ការងារ​ញឹកញាប់ ដែល​បង្កឡើង​ដោយ​ការ​ញៀន​សិច។

ប្រសិនបើ​ ចិត្តគំនិត​របស់​អ្នក នៅតែ​បណ្តាលអោយ​អ្នក គិត​លើ​ការ​រួមភេទ​បន្តទៀត​នោះ​បញ្ហា​ខុសច្បាប់​ដូចជា ការចាប់​បង្ខំ​ការរួម​ភេទ ឬ​ការរំលោភ​អាច​កើតមាន។ អ្នក​ដែល​ញៀន​សិច ពាក់ព័ន្ធ​នឹង​ការចាប់អារម្មណ៍​មនុស្សតូចៗ ដែល​អាចឈាន​ទៅដល់​ការចាប់រំលោភ​លើ​កូនក្មេង​ក៏មាន។

ទាក់ទង​ទៅនឹង​អារម្មណ៍​អ្នក​ដែល​ញៀន​សិច គឺមាន​ហានិភ័យ​ចំពោះ​ការខឹង​សម្បារ និង​ខ្មាស់អៀន​លើ​សកម្មភាព​របស់​ពួកគេ។ ពួកគេ​ហាក់ដូចជា​មានការ​បែកបាក់​ទំនាក់ទំនង​ស្នេហា​លែងលះគ្នា និង​រឿង​ជាច្រើន​ទៀត៕

របៀប​ដឹកនាំ​ថ្នាក់លើ​ដែល​ថ្នាក់ក្រោម​មិន​ចូលចិត្ត!

ទ្រឹស្តី ​ដឹកនាំ​ដែល​សិក្សា​នៅតាម​សាលា​ត្រូវបាន​អ្នកដឹកនាំ​ខ្លួនឯង​មួយចំនួន​ បានដឹង​ហើយ ដូចជា ការគោរព​ពេលវេលា ហ្មត់ចត់​ក្នុង​ការងារ គុណធម៌ យុត្តិធម៌ សម្រេចចិត្ត​ទៅតាម​គោលការណ៍។ល។ ប៉ុន្តែ​ថ្នាក់ដឹកនាំ​មួយចំនួន​នៅតែ​អនុវត្ត​របៀប​ដឹកនាំ​តាមចិត្ត​ខ្លួនឯង​ ដដែល។ តើ​របៀប​ដឹកនាំ​ថ្នាក់លើ​យ៉ាងដូចម្តេច​ដែល​ថ្នាក់ក្រោម​មិន​ចូលចិត្ត?

ទី១ មេដឹកនាំ​បញ្ជា​ដោយ​ទាន់ហន់​មិន​ប្រាប់​ជាមុន។ ការបង្គាប់បញ្ជា​តាមចិត្ត​នឹកឃើញ គ្មាន​គោលការណ៍ គ្មាន​ការត្រៀម​ទុកជាមុន។ ទង្វើ​នេះ​ត្រូវបាន​គេ​ហៅថា ការបញ្ជា​តាម​អារម្មណ៍។
ទី២ មេដឹកនាំ​គ្មាន​គំនិតថ្មី។ មេដឹកនាំ​ខ្លះ ចង់​ឡើង​អង្គុយ«កៅអី»ខ្ពស់ តែ​ចំណេះ​ខ្លួនឯង មិនទាន់​ខ្ពស់​ដូច«កៅអី»នៅឡើយ​ទេ។ គ្មាន​ទស្សនទានថ្មីៗ ពោលគឺ​ចាំតែ​ប្រមូល​គំនិត​ថ្នាក់ក្រោម ហើយ​យកទៅ«អួត»បន្ត​តែប៉ុណ្ណោះ។
ទី៣ មេដឹកនាំ​គ្មាន​ទស្សនវិស័យ​វែងឆ្ងាយ។
ទី៤ មេដឹកនាំ​គ្មាន​គុណធម៌​ចំពោះ​កូនចៅ។
ទី៥ មេដឹកនាំ​គិតតែ​ពី​ប្រយោជន៍​ខ្លួនឯង អ្នកផ្សេង​រស់​យ៉ាង​ដូ​ម្តេចក៏​រស់​ទៅ។ មិន​គិតពី​ប្រយោជន៍​ស្ថាប័ន។
ទី៦ មេដឹកនាំ​ដែល​មិន​គោរព​ពាក្យសន្យា​ខ្លួនឯង។ រាល់​ការសន្យា​របស់​មេដឹកនាំ គឺមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​មនុស្ស​នៅក្រោម​បង្គាប់។
ទី៧ មេដឹកនាំ​ដែល​មិន​ស្មោះត្រង់។
និង ទី៨ មេដឹកនាំ​ដែល​ត្រៀម​តែ​រត់​ចេញពី​ស្ថាប័ន​ចាស់ ហើយ​រត់ទៅរក​ប្រយោជន៍​នៅ​កន្លែង​ថ្មី៕

គន្លឹះ​ចំនួន ៦ ធ្វើ​ឲ្យ​ការ​គិត​របស់​​​អ្នក​ក្នុង​ឆ្នាំ ២០១៥ នេះ​ ​កាន់តែ​ឆ្លាត​ជាង​​​មុន​

១) ដាក់​ការ​ប៉ាន់ស្មាន​ឲ្យ​ស្ថិត​នៅ​ក្នុង​កម្រិត​ទាប​
មនុស្ស​ខ្ជិល ជា​ទូទៅ​គេ​សង្កេត​ឃើញ​ថា ចូលចិត្ត​​​គិត​អ្វី​មួយ​​ក្នុង​ស្ថានភាព​មួយ​ដ៏​សាមញ្ញ​ងាយស្រួល ស្មានៗ និង​ទាត់ចោល​រាល់​ព័ត៌មាន​ទាំងឡាយ​ណា​ដែល​ផ្ទុយ​ពី​ការ​យល់​ឃើញ​របស់​ខ្លួន។ ​​​នេះ​ជា​ការ​គិត​ដ៏​ខុសឆ្គង​មួយ​ដែល​មិន​មាន​លក្ខណៈ​ស៊ី​ជម្រៅ ទី​បំផុត​មិន​អាច​ស្វែង​យល់​អ្វី​បាន​ជា​ដុំ​កំភួន​បាន​​នោះ​ឡើយ​។ អ្នក​អាច​ជា​មនុស្ស​ឆ្លាត​ជាង​មុន​នៅ​ពេល​ដែល​អ្នក​បង្កើត​ទម្លាប់​មួយ​គិត​ ឲ្យ​បាន​ល្អិតល្អន់​ជា​មុន ឬ មិន​យក​ការ​ស្មានៗ​មក​​ធ្វើ​​កម្មវត្ថុ​នៃ​ការ​សម្រេច​ចិត្ត​ ទើប​ជា​​គន្លឹះ​ដ៏​ល្អ​​មួយ​នៅ​ទី​នេះ។

២) កុំ​​ឆាប់​វាយតម្លៃ​ពេក
កំហុស​​ឆ្គង​មួយ​ទៀត​ដែល​ជា​សត្រូវ​​​ទៅ​នឹង​ភាព​ឆ្លាតវៃ​របស់​អ្នក​គឺ​ការ​ ឆាប់​វាយតម្លៃ​​លើ​​អ្វី​មួយ ឬ អ្នកដទៃ​ថា​ ជា​មនុស្ស​បែប​នេះ ឬ ​មនុស្ស​បែប​នោះ​​ភ្លាមៗ​។ ការ​​ឆាប់​វាយតម្លៃ​ភ្លាម​ៗដោយ​​មិន​បាន​​​ប្រើ​ពេល​សង្កេត​ឲ្យ​បាន​យូរ គឺ​ជា​ចេតនា​មួយ​​បង្កើត​ឲ្យ​មាន​ការ​​យល់​ខុស ឃ្លាត​​ឆ្ងាយ​ពី​អ្នកដទៃ ការ​អាក់អន់​ចិត្ត និង ការ​ស្អប់ខ្ពើម​ទៅ​វិញ​ទៅ​មក។ អ្នក​អាច​ដោះស្រាយ​ចំណុច​នេះ​ដោយ​ការ​ចំណាយ​ពេល​យូរ​ជាង​អ្វី​ដែល​ជា​ ទម្លាប់​គិត​ច្របល់ៗ​ និង  ការ​សន្និដ្ឋាន​ក្នុង​មួយ​ប៉ប្រិចភ្នែក​របស់​អ្នក រួម​ទាំង​ទទួល​ស្គាល់​នូវ​អ្វី​ដែល​អ្នក​ដទៃ​មាន​។
​​​
៣) ជំនះ​លើ​ភាព​រឹងទទឹង​របស់​អ្នក​
ចរិត​រឹងទទឹង​មួយ​គឺ​​ត្រូវ​បាន​ចាត់​ចូល​ជា​លក្ខណៈ​សម្បត្តិ​មួយ​ទៀត​​ដែល​ មិន​ធ្វើ​ឲ្យ​មាន​បដិវត្ត​នៅ​ក្នុង​ខួរក្បាល​របស់​អ្នក។ អ្នក​អាច​គិត​ថា អ្នកដទៃ​ដូច​ជា​អ្នក ឬ ​ក៏​គិត​ថា គំនិត​អ្នកដទៃ​​ក៏​មិន​សូវ​ល្អ​ដូច​គំនិត​របស់​អ្នក ហេតុដូច្នេះ​ហើយ​ គ្មាន​ហេតុ​​ផល​អ្វី​ដែល​អ្នក​ត្រូវ​ផ្លាស់​ប្តូរ​គំនិត​ខ្លួន​ឯង​នោះ​​ឡើយ។ ការ​ពី​មុន​ គេ​​និយម​ប្រើ​ពាក្យ "ព្យាយាម និង តស៊ូ​មិន​បោះបង់" តែ​បរិបទ​​យុគសម័យ​ថ្មី​នេះ អ្នក​នឹង​ប្រឈមមុខ​បញ្ហា​ថ្មីៗ​កាន់តែ​ច្រើន​ឡើង​​។ នេះ​ហើយ​ជា​ហេតុ​ផល​ដែល​អ្នក​ត្រូវ​ជម្រុះ​ចោល​ចរិត​រឹង​ទទឹង​​របស់​អ្នក​ ដើម្បី​ត្រៀម​ខ្លួន​ជាមុន​​​ទទួល​យក​ការ​ផ្លាស់ប្ដូរ​ថ្មី​ៗ​ ជា​ពិសេស​គឺ​ការ​ទទួល​យក​គំនិត​ល្អៗ​របស់​អ្នកដទៃ​នេះ​ឯង។

៤) ដាក់​ឲ្យ​អារម្មណ៍​ឲ្យ​ស្ងប់​មុន​នឹង​សម្រេចចិត្ត
​ការ​សម្រេចចិត្ត​ដ៏​ខុសឆ្គង​បំផុត​មួយ​ដែល​មិន​ចាត់ទុក​ថា ជា​ការ​សម្រេចចិត្ត​ដ៏​ឆ្លាត​វៃ​គឺ​ការ​សម្រេចចិត្ត​នៅ​ពេល​មាន​កំហឹង ព្រោះ​ថា​អ្នក​មិន​អាច​គិត​​បាន​គ្រប់ជ្រុងជ្រោយ​នោះ​ឡើយ​នៅ​​ក្នុង​ ស្ថានភាព​បែប​នេះ​ ដែល​នេះ​នឹង​ធ្វើ​ឲ្យ​ទទួល​បាន​លទ្ធផល​ជា​អវិជ្ជមាន​​ បន្ទាប់​ពី​មាន​​ការ​សម្រេចចិត្ត​រួច។ ផ្ទុយ​ទៅវិញ បើ​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​នេះ គួរ​ដាក់​ចិត្ត​ឲ្យ​ស្ងប់​ជា​មុន​សិន ​ទើប​ធ្វើ​ការ​សម្រេចចិត្ត​ជា​ក្រោយ​​ផ្អែក​លើ​សេណារីយូ លទ្ធផល​ការងារ ការ​ស្រាវជ្រាវ ឬ គម្រោង​ការងារ​ដែល​មាន​ស្រាប់​ជា​ដើម។

៥) ចេះ​គ្រប់គ្រង​​​ខ្លួន​ឯង
ការ​យល់​ឃើញ​ដែល​ផ្អែក​​​​លើ​​​អំណះអំណាង​​របស់​អ្នក​តែ​ម្នាក់​​ឯង ​មិន​មែន​ជា​ការ​គិត​ប្រកបដោយ​​ភាព​ឆ្លាត​វៃ​នោះ​ទេ។ អ្នក​ត្រូវ​ដឹង​ថា អ្នក​ត្រូវ​គិត ឬ ប្រើ​ទស្សនៈ​របស់​អ្នក​ក្នុង​កម្រិត​ណា​ទើប​ធ្វើ​ឲ្យ​មិន​បំពាន​លើ​សិទ្ធ​ អ្នកដទៃ និង មិន​ធ្វើ​ឲ្យ​អ្នកដទៃ​យល់​ឃើញ​​ថា អ្នក​មិនមែន​កំពុង​​​ទាញ​ផល​ប្រយោជន៍​ពី​ពួកគេ ។ ការ​គោរព​សិទ្ធ​​គ្នា​ទៅ​វិញ​ទៅ​មក​​ជា​ពិសេស​នៅ​ពេល​ទំនាក់ទំនង​ គឺ​ជា​វប្បធម៌​មួយ​នាំ​ឲ្យ​មាន​កិច្ចសហការ​ល្អ​ សម្រេច​បាន​ជា​​លទ្ធផល​​គួរ​ជា​ទីគាប់ចិត្ត​​​។

៦) ​​ស្តាប់​ឲ្យ​ប្រុងប្រយ័ត្ន​ជាង​មុន
មនុស្ស​មួយ​ចំនួន​អាច​និយាយ​បាន​ពី ១០០​ទៅ ១៥០ ពាក់​ក្នុង​មួយ​នាទី តែ​ខួរក្បាល​របស់​អ្នក​អាច​​​និយាយ​​បាន​រហូត​ដល់​ ៦០០​ពាក់​ឯណោះ។ ម្យ៉ាង​វិញ​ទៀត ខួរក្បាល​របស់​អ្នក​ចង់​ឲ្យ​អ្នក​គិត​លឿន​ជាង​អ្នកដទៃ​និយាយ​ចំនួន​៤ ដង ដែល​នេះ​ធ្វើ​ឲ្យ​​អារម្មណ៍​របស់​អ្នក​បែកខ្ញែក​មិន​នឹងនរ​​អាច​មិន​ចាប់​ អារម្មណ៍​លើ​អ្វី​ដែល​អ្នកដទៃ​កំពុង​និយាយ។ ការ​គិត​ដ៏​ឆ្លាត​វៃ គឺ​ជា​ការ​គិត​ដែល​ធ្វើ​ឡើង​មួយៗ​ផ្ដោត​​ក្នុង​ដែន​កំណត់​មួយ​ទន្ទឹម​នឹង​ អ្វី​ដែល​អ្នក​ដទៃ​កំពុង​និយាយ។ នៅ​ពេល​ដែល​អ្នក​ផ្តោត​ស្តាប់​ពី​អ្វី​ដែល​អ្នកណា​ម្នាក់​និយាយ​​ អ្នក​នឹង​អាច​ក្តាប់​បាន​រាល់​​ទស្សនៈ​ទាំង​នោះ ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ចេះ​ចម្រាញ់​យក​ទស្សនៈ​ដែល​ត្រឹមត្រូវ និង បដិសេធន៍​ចោល​ទស្សនៈ​ដែល​គ្មាន​ហេតុ​ផល៕​​
 

ស្វែង​​យល់​ពី​​អាថ៌​​កំបាំង​​នៃ​​ប្រ​ជ្រុយ​​នៅ​​លើ​​ផ្ទៃ​មុខ​ទាំង​២៥​​ចំណុច​

​ជា​​ការ​​ពិត​​ណាស់​ មនុស្ស​​ជា​ច្រើន​​មាន​​ជំនឿ​​ទៅ​​លើ​​ប្រ​ជុ​យ​​ដែល​​មាន​​​នៅ​​លើ​ផ្ទៃ​ មុខ​ ​ក្នុង​​នោះ​​​​លក្ខណៈ​​​​នីមួយៗ​​ នៃ​​ប្រ​ជ្រុយ​​នេះ​ ត្រូវ ​​បាន​​គេ​​ប្រទះ​​ឃើញ​​នៅ​​ក្នុង​​ក្បួន​​ចិន​។​ រូប​​ខាង​ក្រោម​​​នេះ​ នឹង​​​បង្ហាញ​​ពី​​ចំនុច​​ប្រ​ជុ​យ​​នៅ​​លើ​​ផ្ទៃ​មុខ​ និង​​ការ​​ពិពណ៌នា​​ពី​​ចំនុច​​នី​មួយៗ​ ដែល​​នេះ​​ជា​​ការ​​ទស្សន៍​​​ទាយ​​តាម​​ក្បួន​​​ចិន​​​ដែល​​មាន​ឈ្មោះ​​ថា​ Chinese​ Almanac​ ៖

លេខ​១​ និង​លេខ​ ៣៖​ អ្នក​​គឺ​ជា​​មនុស្ស​​ដែល​​មាន​​ប្រាជ្ញា​​តាំង​ពី​​នៅ​​កុមារ​ភាព​ ហើយ​​អ្វី​​ដែល​​ពិសេស​​នោះ​​អ្នក​​គួរ​តែ​​មាន​ការ​​រក​ស៊ី​​ដោយ​​ខ្លួន​​ ជា​​ជាង​​ធ្វើ​ការ​​ឲ្យ​​គេ​ ដោយ​សារ​​តែ​​អ្នក​មាន​​សំនាង​​ខ្ពស់​​ក្នុង​​ក្លាយ​ជា​​ថៅកែ​។​

លេខ​៤៖​ អ្នកជា​មនុស្ស​ដែល​​មាន​​ចិត្ដ​​ឆេវ​ឆាវ​ ជា​ពិសេស​​អ្នក​​ចូល​​ចិត្ដ​​សម្ដែង​​ភាព​​ស្វាហាប់​ និង​​បញ្ចេញ​​អំនាច​​បុគ្គល​​របស់​​ខ្លួន​​ទៅ​​លើ​អ្នក​​ដទៃ​។​ យោបល់​ល្អ​ អ្នក​​គួរ​តែ​​កាត់​​ប្រ​ជ្រុ​យ​​ត្រង់​​ផ្នែក​​នេះ​​ចោល​ ដើម្បី​​ស្វែង​រក​​នូវ​​ភាព​​ស្ងប់​​អារម្មណ៍​ និង​​ធ្វើ​​ឲ្យ​​អ្នក​​កាន់​តែ​​មាន​​​​សុវត្ថិភាព​​នៅ​​ក្នុង​​ពិភព​លោក​​ នេះ​។

លេខ​៥៖​ ប្រ​ជ្រុយ​ លើ​​ចិញ្ចើម​​បង្ហាញ​ថា​​អ្នក​មាន​​ទ្រព្យ​សម្បត្ដិ​​ច្រើន​​នៅ​​ក្នុង​​ឆាក ​ជីវិត​​អ្នក​ ប៉ុន្ដែ​​អ្នក​នៅ​​តែ​​​ប្រឹង​ប្រែង​​ស្វែង​រក​​ប្រាក់​​ទាំង​នោះ​​​​ជាង​​ អ្នក​​ដទៃ​។​ រាល់​​ចំនូល​​ដែល​​អ្នក​​រក​បាន​ អ្នក​​តែង​តែ​​ទុក​​យ៉ាង​​មាន​​សុវត្ថិ​ភាព​​ ដែល​​ធ្វើ​​ឲ្យ​​មនុស្ស​​ជា​​ច្រើន​​ច្រណែន​​នឹង​​អ្នក​ អ្វី​​ដែល​​គួរ​តែ​​ចង​​ចាំ​​នោះ​​គឺ​​អ្នក​​មិន​​គួរ​​ជឿ​​ទុក​ចិត្ដ​ និង​​ឲ្យ​​នរណា​​ម្នាក់​​គ្រប់​គ្រង​​​ប្រាក់​​អ្នក​​នោះ​​​ទេ​ និង​​គួរ​តែ​​បន្ថែម​​ការ​​ប្រុង​​ប្រយ័ត្ន​​ជាង​​មុន​។

លេខ​៦៖​ បង្ហាញ​ថា​អ្នកជា​មនុស្ស​​ដែល​​មាន​​ភាព​​វ័យ​ឆ្លាត​ មាន​​គំ​និត​​ច្នៃ​ប្រឌិត​ និង​​មាន​​ជំនាញ​​ដូច​​​ជា​​​​អ្នក​​សិល្បៈ ដែល​​ទាំង​នេះ​​អាច​​ឲ្យ​​អ្នក​​ទទួល​​នូវ​​ភាព​ជោគ​ជ័យ​ ទ្រព្យ​សម្បត្ដិ​ និង​​កេ​រ្ដ៍​​ឈ្មោះ​ ប្រសិន​ជា​​អ្នក​មាន​​ ភាព​​ក្លាហាន​​នឹង​​ធ្វើ​​វា​។

លេខ​៧៖​ ប្រ​ជ្រុយ​ក្រោម​ចិញ្ចើម​ បង្ហាញ​​ពី​​ការ​ឈ្លោះ​គ្នា​​ជា​មួយ​នឹង​​ក្រុម​​គ្រួសារ​ ដែល​​ជា​​ហេតុ​​ធ្វើ​​ឲ្យ​​អ្នក​​គ្មាន​​សុភមង្គល​ និង​​ធ្វើ​​ឲ្យ​​ប៉ះ​ពាល់​​ដល់​​ការងារ​​អ្នក​ និង​​ជីវិត​​រស់​នៅ​​របស់​​អ្នក​ជា​​ខ្លាំង​។

លេខ​៨៖​ ប្រ​ជ្រុយ​ត្រង់​​ផ្នែក​​នេះ​ ជា​​មុខ​សញ្ញា​​​​មិន​ល្អ​​ដែល​​បង្ហាញ​​ថា​​អ្នក​​គ្មាន​​ប្រាក់​​នៅ​​សល់​ និង​​ចូល​​ចិត្ដ​​លេង​ល្បែង​ ជា​ពិសេស​​អ្នក​មាន​​ភាព​​ទាក់​​ទាញ​​ពី​​ភេទ​​ដូច​​គ្នា​។

លេខ​៩៖​ ប្រ​ជ្រុយ​មិន​​សំណាង​ ជា​ពិសេស​​ទាក់​ទង​​ទៅ​​នឹង​​រឿង​​ផ្លូវ​ភេទ​ និង​​បញ្ហា​​ផ្សេងៗ​ អ្នក​​គួរ​តែ​​ធ្វើ​ការ​​កាត់​​ចេញ​។​

លេខ​១០៖​ វា​​អាច​​បញ្ជាក់​​ថា​​អ្នក​​​នឹង​​អាច​​រស់​នៅ​​ជុំវិញ​​ក្រុម​​គ្រួសារ​​ ជា​​រៀង​​រាល់​ពេល​ និង​​មាន​​កូន​ចៅ​​ច្រើន​​ រស់​នៅ​​ជួប​ជុំ​​គ្នា​ ជា​ពិសេស​​អ្នក​​ទាំង​នេះ​​នឹង​​ជួយ​​លើក​ទឹក​ចិត្ដ​​អ្នក​​ទាំង​​កំលាំង​ កាយ​ និង​​ចិត្ដ​។

លេខ​១១៖​ ប្រ​ជ្រុយ​ជំងឺ​ ជា​ពិសេស​​អ្នក​​គួរ​តែ​​កាត់​​ចោល​ ប្រសិន​ជា​​វា​​មាន​​ទំហំ​​ធំ​ និង​​មាន​​ពណ៌​​ខ្មៅ​​ក្រាស់​​ទៀត​​នោះ​។

លេខ​១២៖​ ប្រ​ជ្រុយ​ជោគ​ជ័យ​ តែ​​ក៏​​មិន​​មាន​​ន័យ​​ថា​ អ្នក​មាន​​ទ្រព្យ​សម្បត្ដិ​​ហូរ​ហៀ​​នោះ​​ដែរ​ តែ​​អ្នក​​នឹង​អាច​​មាន​​ឳ​កាស​​ក្នុង​​ការ​​រស់​នៅ​​ជាមួយ​នឹង​​ជីវភាព​​ហឺ ​ហារ​ ជា​ពិសេស​​នារីៗ​​កាន់​តែ​​​មាន​​ភាព​​ស្រស់​​ស្អាត​ ​និង​​ទាក់​ទាញ​​ ប្រសិន​ជា​​មាន​​ប្រ​ជុ​យ​​នៅ​​ត្រង់​​ចំនុច​​នេះ​។​

លេខ១៣៖​ ប្រជ្រុយ​ត្រង់​ចំណុច​នេះ​អ្នក​នឹង​មាន​​បញ្ហា​​ចំពោះ​​រឿង​​កូនៗ​​គឺ​​ទំនាក់​ទំនង​​អ្នក​ និង​​កូន​​​ពុំ​សូវ​ល្អ​។​

លេខ​១៤៖​ ប្រ​ជ្រុ​យ​​អា​ឡាក់​​ហ្សុី​​​​មាន​​ន័យ​​ថា​ អ្នក​​មាន​បញ្ហា​​​ជា​​មួយ​នឹង​​ម្លូ​ប​​អាហារ​​ដោយ​​អា​ឡាក់ហ្សុី។

លេខ១៥៖​ អ្នក​​មិន​​ចូល​​ចិត្ដ​​នៅ​​នឹង​​មួយ​​កន្លែង​ អ្នក​​ចូល​​ចិត្ដ​​ផ្លាស់​​ប្ដូរ​​ទី​លំនៅ​​ស្វែង​រក​​នូវ​​អ្វី​​ដែល​​ ថ្មីៗ​ និង​​ចូល​​ចិត្ដ​​ធ្វើ​​ដំណើរ​​ផ្សង​ព្រេង​។

លេខ​១៦៖​ អ្នក​មាន​​បញ្ហា​​ជា​មួយ​នឹង​​ការ​ញ៉ាំ​​ដែល​​អាច​​ធ្វើ​​ឲ្យ​​អ្នក​​មាន​​ ទំងន់​​កាន់​តែ​​ធ្ងន់​ និង​​បញ្ហា​​ទី​​២​ គឺ​​ទៅ​​លើ​​រឿង​​មនោសញ្ចេតនា​ អ្នក​​ប្រហែល​ជា​​អាច​​មាន​​ទំនាក់​ទំនង​​ស្នេហា​​លើស​​ពី​​២​​នាក់​។

លេខ​១៧៖​ អ្នក​ជា​​មនុស្ស​​ចូល​​ចិត្ដ​​ធ្វើ​​ការងារ​​សង្គម​ និង​​មាន​មុខ​មាត់​​ជា​​ខ្លាំង​ តែ​​នេះ​​​អាច​​ចោទ​​ជា​​បញ្ហា​​ដល់​​អ្នក​​ដោយ​សារ​​តែ​​អ្នក​មាន​​ភាព​​ជឿ ​ជាក់​​​លើ​​ខ្លួន​ឯង​​ពេក​។

លេខ​១៨៖​ អ្នក​ជា​​មនុស្ស​​ចូល​​ចិត្ដ​​ដើរ​​លេង​ ជា​ពិសេស​​ទៅ​​ក្រៅ​ប្រទេស​ តែ​​ប្រជ្រុ​យ​​នេះ​​ប្រាប់​​ថា​​អ្នក​​គួរ​តែ​​នៅ​ផ្ទះ​​ជា​​ជាង​​ដើរ​​លេង ​។

លេខ​១៩៖​ ប្រ​ជ្រុ​យ​វនាំ​​លុយ​​ចូល​​ផ្ទះ​ និង​​អ្នក​មាន​​មិត្ដ​​ភិ​ក្ដ​​ច្រើន​។

លេខ​២០៖​ ប្រ​ជ្រុយ​​មុខ​​២​​មាន​​ន័យ​​ថា​ អ្នក​មាន​​សំណាង​ និង​​គ្មាន​​សំណាង​ល្អ​។​ ប្រសិន​ជា​​ឆ្លាត​​នោះ​​អ្នក​​នឹង​​ អាច​​យក​​ភាព​​វ័យ​ឆ្លាត​​នោះ​​ទៅ​​ធ្វើ​​ការ​ងារ​​ល្អ​ និង​​អាក្រក់​​ផង​។

លេខ​២១៖​ ប្រ​ជុ​យ​ល្អ​ ដែល​​បញ្ជាក់​​ថា​​អ្នក​​អាច​​ទទួល​​បាន​​ការ​​ញ៉ាំ​ និង​​ផឹក​​ពេញ​​​​មួយ​​ជីវិត​​អ្នក​ ហើយ​និង​​ផ្ដល់​​កេរ្ដ៍​​ឈ្មោះ​​ឲ្យ​​អ្នក​ផង​​ដែរ​។

លេខ​២២៖​ ជីវិត​​របស់​​អ្នក​​គឺ​ពោរ​ពេញ​​ទៅ​​ដោយ​​ភាព​​រីក​រាយ​ និង​​អ្វីៗ​​គឺ​​ដំណើរ​​រលូន​​សម្រាប់​​អ្នក​ ជា​​ពិសេស​​ ប្រសិន​ជា​​អ្នក​​មាន​​ងារ​​ជា​​អ្នក​ដឹក​នាំ​​ក្រុម​ហ៊ុន​​ទៀត​​នោះ​ គឺ​​អ្នក​​នឹង​​ទទួល​​បាន​​ជោគ​ជ័យ​ ដោយ​សារ​​តែ​​អ្នក​​នៅ​​ក្រោម​​បញ្ជា​​អ្នក​​ស្ដាប់​​អ្នក​​ទាំង​អស់​។

លេខ​២៣៖​ មាន​​ន័យ​​ថា​​អ្នក​មាន​​IQ​​ខ្ពស់​ ដែល​​ធ្វើ​​ឲ្យ​​ជីវិត​​អ្នក​​កាន់​តែ​​ប្រសើរ​ និង​​អ្នក​​នៅ​​តែ​​សកម្ម​​រហូត​​ដល់​​វ័យ​​ចំណាស់​ និង​​មាន​​មិត្ដ​​ភិ​ក្ដ​ ក្រុម​​គ្រួសារ​​នៅ​​ជុំ​វិញ​​ជា​​រៀង​​រហូត​។

លេខ​២៤៖​ អ្នក​នឹង​​ទទួល​​បាន​​កេ​រ្ដ៍​​ឈ្មោះ​ និង​​សំណាង​ល្អ​​នៅ​​ក្នុង​​វ័យ​​របស់​​អ្នក​ ដូច​នេះ​​ត្រូវ​​តែ​​ចេះ​​ក្ដោប​​ក្ដាប់​​ឳកាស​ ព្រោះ​​ភាគ​ច្រើន​​មនុស្ស​​ដែល​​មាន​​ប្រ​ជ្រុយ​​នៅ​​ត្រង់​​ចំនុច​​នេះ​​ នឹង​​​ជួប​​រឿង​​លំបាក​​នៅ​​ពេល​​ចាស់​។

លេខ​២៥៖​ អ្នក​​នឹង​​សប្បាយ​​រីក​រាយ​​ជាមួយ​នឹង​​ភាព​​រុង​រឿង​ និង​​សំនាង​​របស់​​អ្នក​ តែ​​ព្យាយាម​​កុំ​​សប្បាយ​​ហួស​។​

យ៉ាងណាក៏ដោយ ​ទាំង​អស់​ខាង​លើ​នេះ​​គ្រាន់​តែ​​ជា​​ក្បូន​​ទស្ស​ន៍​ទាយ​​ប៉ុណ្ណោះ​ លោកអ្នក​ជឿ​ ឬ​​មិន​​ជឿ​ គឺ​វា​​អាស្រ័យ​​នៅ​​លើ​​ខ្លួន​​អ្នក​ ប្រការ​​ដែល​សំខាន់​​ត្រូវ​​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​កិច្ច​ការងារ​ល្អ​ឲ្យ​ បាន​ច្រើន​ជា​និច្ច៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1722
2202
4537666