jaukjeybanner

៨ចំណុចដែលស្ត្រី គួរជៀសវាង ធ្វើចំពោះគូស្នេហ៍

ចរិតលក្ខណៈមិន សមទំនងមួយចំនួន របស់ស្ត្រី អាចធ្វើឲ្យបុរស ជាគូស្នេហ៍ សង្សារ ស្វាមី រត់ចោល ឬធ្វើឲ្យបែកបាក់ ស្នេហា ក្នុងរយៈពេល ដ៏ខ្ បាន ។ ខាងក្រោមនេះជាប្រការដែលនារី ទាំងឡាយ គួរយល់ដឹង និងជៀសវាងធ្វើចំពោះ គូស្នេហ៍របស់ខ្លួន ដើម្បីធានាសម្ព័ន្ធស្នេហ៍ ឲ្យរលូន ទៅមុខ ជាយូរអង្វែង … ។

អាន​បន្ត៖ ៨ចំណុចដែលស្ត្រី គួរជៀសវាង ធ្វើចំពោះគូស្នេហ៍

តើអ្នកដឹងទេថា មនុស្ស ចាប់ផ្ដើមបង្ហាញ វត្តមានលើផែនដី តាំងពីពេលណា ?

តាមការរៀបរាប់ពីវែបសាយ វិទ្យាសាស្ត្រសកល បានឲ្យដឹងថា មនុស្សបានវិវឌ្ឍន៍ រូបរាង ពីមួយ តំណាក់កាលទៅមួយ តំណាក់កាល ចេញពីស្វាអង់ដ្រូប៉ូម័រ ដែលអំបូរមួយ មានអាយុ កាល រាប់សិបលានឆ្នាំមកហើយ។ មុននឹងស្វែងយល់ថាមនុស្សកើតឡើងពេលណា យើងត្រូវ ដឹង ជាមុន សិនថាផែនដីបច្ចុប្បន្ន នេះ មានអាយុកាលជាង ៤,៦ពាន់លានឆ្នាំមកហើយ បន្ទាប់ពី ការផ្ទុះហៅថា ស៊ូពើណូវ៉ា ដែលបានបង្កើតចេញជាភពទាំង ៩ វិលជុំវិញព្រះ អាទិត្យនោះ។

អាន​បន្ត៖ តើអ្នកដឹងទេថា មនុស្ស ចាប់ផ្ដើមបង្ហាញ វត្តមានលើផែនដី តាំងពីពេលណា ?

វិធីសាស្ត្រសំអាត សាឡុង ប្រឡាក់ធូលី

នៅពេលសាឡុង របស់អ្នកប្រឡាក់ធូលី ជាពិសេសសាឡុង ដែលក្រាលទ្រាប់ ក្រណាត់ពីលើ អ្នកមិនត្រូវ យកក្រណាត់ ជ្រលក់ទឹកដើម្បី ជូតសំអាត វាឡើយ ព្រោះវារឹតតែធ្វើឲ្យស្នាម ប្រឡាក់ កាន់តែឃើញ ច្បាស់ទៀត។ ចូរយកម្សៅសាប៊ូលាយទឹក វាយឲ្យបែកពពុះស្គុល ។

អាន​បន្ត៖ វិធីសាស្ត្រសំអាត សាឡុង ប្រឡាក់ធូលី

ធ្វើ​យ៉ាងម៉េច​អាច​លួច​​យក​អតិថិជន​​​របស់​ដៃគូ​ប្រជែង​បាន​?

ប្រសិន​បើ​​អ្នក​ស្ដាប់​មួយ​ភ្លែត ហាក់​ដូច​ជា​ភាសា​នេះ ​​អាក្រក់​​បន្តិច និង​អសីលធម៌​ទៀត​ផង។ ប៉ុន្តែ​ ​ជា​ការ​ពិត​​​សង្គ្រាម​នៅ​លើ​ទីផ្សារ​​​នា​បច្ចុប្បន្ន​ គឺ​ចៀស​មិន​ផុត​នោះ​ទេ​​ការ​​ស្ទូច​យក​អតិថិជន​ពី​គ្នា​ទៅ​វិញ​ទៅ​មក សំខាន់​កុំ​ឲ្យ​តែ​​​ប្រើ​វិធី​ស្មោកគ្រោក​​​ដែល​ចាត់​ទុក​ថា​​ជា​អំពើ​ អាក្រក់​​តែ​ប៉ុណ្ណោះ។

ពិត​ណាស់​ដែល​ថា​ ​ប្រសិន​បើ​អតិថិជន ធ្លាប់​តែ​ជា​ម៉ូយ​ចាស់​របស់​អ្នក​ផ្សេង ស្រាប់​តែ​នៅ​សុខៗ​រត់​មក​រក​ក្រុមហ៊ុន​របស់​អ្នក អ្នក​ប្រាកដ​ជា​មិន​និយាយ​ជា​ដាច់​ខាត​ថា​ ពួកគេ​ត្រូវ​តែ​រក្សា​ភក្ដីភាព​សម្រាប់​គូប្រកួត​របស់​អ្នក​​។​ ពិត​ជា​អីចឹង​មែន​ទេ?​ ​អ្នក​​សប្បាយ​​នៅ​ពេល​ដណ្ដើម​ម៉ូយ​ពី​​គូ​ប្រកួត​ ហើយ​​គូ​ប្រកួត​អ្នក​ក៏​សប្បាយ ​នឹង​ស្ទូច​អតិថិជន​ពី​អ្នក​វិញ​ដែរ។​ ក្នុង​របររកស៊ី គឺ​វា​​អីចឹង។ មែន​ទេ?​

ប្រសិន​បើ​លោក​អ្នក​កំពុង​រក​វិធី​​អូសទាញ​យក​អតិថិជន​​ តើ​គួរ​ធ្វើ​​​តាម​វិធី​ណា​ខ្លះ​? ​ខាង​ក្រោម​នេះ​គឺ​ជា​គន្លះ​សំខាន់​ៗ​ដែល​អ្នក​គួរ​ពិចារណា។ ​

១) រក្សា​ទំនាក់​ទំនង​កុំ​ឲ្យ​ដាច់​
«ការ​អង្គុយ​និយាយ​គ្នា​ ការ​និយាយ​ខ្សឹបខ្សៀវ​ពី​មាត់​មួយ​ទៅ​មាត់​មួយ» ​ត្រូវ​បាន​ជា​គេ​ចាត់​ទុក​ថា​​​ «ឮ​តាម​ខ្យល់​បក់» ព្រោះ​អ្វី​ដែល​ឮ​គេ​ថា​ ពុំ​សុទ្ធ​តែ​ពិត​ទាំងអស់​ទេ ប៉ុន្តែ​ក្នុង​ការ​ប្រកប​របរ​រកស៊ី លោក​អ្នក​ត្រូវ​ប្រមូល​ព័ត៌មាន​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​។​ អ្នក​គួរ​ ស្ដាប់​គេ​និយាយ​អ្វី​ ក៏​ស្ដាប់​សិន​ទៅ​ដើម្បី​ប្រមូល​ព័ត៌មាន ស្ដាប់​គេ​និយាយ​ច្រើន​ ​អ្នក​នឹង​ទទួល​បាន​ព័ត៌មាន​ច្រើន អាច​​ជា​ការរិះគន់​ដើម្បី​ស្ថាបនា​ អាច​ព័ត៌មាន​ពី​គូ​ប្រកួត​​របស់​អ្នក។ ​ ស្ដាប់​ត្រង់​ចំណុច​នេះ​ គឺ​មាន​ន័យ​ថា​ អ្នក​​ត្រូវ​ស្ដាប់​អតិថិជន ​មិន​មែន​អតិថិជន​អ្នក ​ឬ ​អតិថិជន​គូ​ប្រកួត។ ​ត្រូវ​ចុះ​ជាប់​ជាប្រចាំ តាម​ដាន​ព័ត៌មាន​ដំណឹង​អំពី​មុខ​របរ​របស់​លោក​អ្នក ឧស្សាហ៍​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មិត្ត​ភក្តិ​រកស៊ី​ជាមួយគ្នា។

ធ្វើ​ដូចនេះ​បាន​ ចំណេះ​ដឹង​ផ្សេងៗ​មូល​មក​លើ​ដៃ​អ្នក​ លោក​អ្នក​ដឹង​សព្វ​តាំងពី​មនុស្ស​គ្រាក់ៗ​ដែល​ចេញពី​កន្លែង​ចាស់ និង​​បំណង​របស់​គេ​ គេ​ចង់​ទៅ​ណា​ទៀត? អតិថិជន​មិន​ពេញ​ចិត្ត​នឹង​អ្នក​ទៅ​នឹង​​រឿង​អ្វី? ផលិតផល​គុណភាព​អន់​? ការ​ផ្គាប់​ចិត្ត​អតិថិជន​អត់? ​ចំណង់​ចំណូល​ចិត្ត​អតិថិជន​មាន​ការ​ប្រែ​ប្រួល? ​ទាំង​អស់​នេះ​គឺ​សុទ្ធ​តែ​ជា​ព័ត៌មាន​សារសំខាន់​សម្រាប់​អ្នក។

២) ពិនិត្យ​មើល​ប្រវត្តិរូប​​​គូ​ប្រកួត​អ្នក​នៅ​លើ​បណ្ដាញ​សង្គម
ប្រសិន​បើ​លោក​អ្នក​ស្គាល់​​មនុស្ស​​​​​​​ដែល​ជា​ស្នូល​នៅ​ក្នុង​ក្រុមហ៊ុន​ គូ​ប្រកួត​របស់​អ្នក​ សូម​បើក​មើល​ប្រវត្តិរូប​របស់​គេ​នៅ​ក្នុង​បណ្ដាញ​សង្គម facebook ឬ LinkedIn ​។ ធ្វើ​ដូច​នេះ​ លោក​អ្នក​អាច​ដឹង​អំពី​ព័ត៌មាន​​ខ្លះ​ៗ​អំពី​អតិថិជន​របស់​គេ ឬ​វិធី​ទាក់​ទង​​ជា​មួយ​អតិថិជន​គេ​ ឬ​ពិធី​ផ្សេង​ៗ ក្នុង​មុខ​របរ​​របស់​គេ​ដែល​មាន​ប្រយោជន៍​សម្រាប់​អ្នក។ ចូរ​លោក​អ្នក​រក​វិធី​ទាក់​ទង​ជាមួយ​អ្នក​ទាំង​នោះ ប្រសិន​បើ​អ្នក​​សង្កេត​ឃើញ​ថា​មនុស្ស​សំខាន់​ៗ​មួយ​ចំនួន​ដែល​កំពុង​ធ្វើ​ ការ​ទាក់ទង​​ជា​មួយ​អតិថិជន​ ឬ​មាន​បណ្ដាញ​មាំ​ជា​មួយ​អតិថិជន​។ ​អ្នក​អាច​ទាញ​បុគ្គល​ទាំង​នោះ​ឱ្យ​មក​ធ្វើ​​ការ​ជា​មួយ​អ្នក ធ្វើ​អីចឹង​​អ្នក​នឹង​អាច​វាយ​លុក​ទីផ្សារ​​គូ​ប្រកួត​បាន​លឿន។ ​​​

៣) យុទ្ធ​សាស្ត្រ​ប្រើ​បណ្ដាញ​សង្គម
​អ្នក​​គួរ​បើក​​ទំព័រ​ Facebook ​របស់​គូ​ប្រកួត​ ហើយ​រក​មើល​កន្លែង​ផ្ដល់​មតិ​ផ្សេងៗ​​ និង​​ការ​ចែក​រំលែក​ផ្សេង​ៗដែល​បង្ហោះ​តាម​បណ្តេញ​សង្គម​មួយ​នេះ ថា​តើ​មាន​នរណា​ខ្លះ​​បញ្ចេញ​មតិ​ ឬ​ចែក​រំលែក​ព័ត៌មាន​​អំពី​ផលិតផល​ ឬ​​អ្វី​ដែល​ថ្មី​ដែល​ក្រុមហ៊ុន​គូ​ប្រកួត​ទើប​ចេញ? តាម​​ដាន​អតិថិជន​​ដែល​មាន​សកម្មភាព​នៅ​លើ​បណ្ដាញ​សង្គម​​គូ​ប្រកួត​ ​នោះ​នៅ​ពេល​ណា​មួយ​គេ​នឹង​ Follow facebook's page របស់​អ្នក​វិញ។

បណ្ដាញ​សង្គម​មាន​ច្រើន​ ដូច​ជា LinkIn , Twitter, Facebook ប៉ុន្តែ នៅ​ស្រុក​ខ្មែរ គេ​និយម​ប្រើ​ Facebook ជាងគេ។ ​នៅ​ត្រង់​ចំណុច​នេះ​អ្នក​គួរ​រៀប​យុទ្ធសាស្ត្រ​​បណ្ដាញ​សង្គម​របស់​អ្នក​ ឱ្យ​បាន​មាំទាំ​ជាង​គូ​ប្រកួត​ និង​ជា​ពិសេស​​ត្រូវ​​​បង្ហាញ​តម្លៃ​ និង​លក្ខណៈ​​ពិសេស​លើស​​គូ​ប្រកួត​របស់​អ្នក​ទៅ​កាន់​មនុស្ស​ទាំង​នោះ។

៤) ត្រូវ​ឆ្លាត​បន្តិច
អ្នក​​អាច​លក់​ទំនិញ​ចុះ​ថ្លៃ​ចំពោះ​អ្នក​ដែល​យក​ក្រដាស​ ឬ ខិត្តប័ណ្ណ​ផ្សាយ​ពាណិជ្ជកម្ម​តាម​សារព័ត៌មាន​​របស់​គូ​ប្រកួត​។ អ្នក​អាច​សាកល្បង​ក្រោយ​​ពេល​គូ​ប្រកួត​បិទ​ទ្វារ​ហាង ហើយ​ លោក​អ្នក​សាក​បន្ត​លក់​ទៀត​លមើល។ រក​វិធី​ច្បាម​យក​ទីផ្សារ​ តាម​អ៊ីនធឺណិត​ពោល​គឺ​បង្កើន​ការ​ផ្សព្វផ្សាយ​ ​ឲ្យ​ដល់​ដៃ​អតិថិជន​ដែល​ជា​មុខសញ្ញា​របស់​លោក​អ្នក ឬ​អតិថិជន​គោល​ដៅ ក្រោយ​ពេល​គេ​ចេញ​ពី​គេហទំព័រ​របស់​គូ​ប្រកួត។

៥) ធ្វើ​ឲ្យ​អតិថិជន​ដៃគូ​ប្រកួត​​ក្លាយ​ជា VIP ​របស់​អ្នក​
ពាក្យ​ថា មិន​ស៊ី​ជោរ​ទេ តែ​​បើ​បង្អាប់​ខឹង ក៏​មិន​ខុស​អី​នៅ​ក្នុង​ភាសា​ជំនួញ​​នោះ​ដែរ។​ ​អ្នក​ចង់​ឲ្យ​អាជីវកម្ម​​របស់​អ្នក​​​មាន​​ឧត្តមភាព តែ​អតិថិជន ឬ ​មនុស្ស​ជា​ច្រើន​ទៀត​​​កំពុង​ធ្វើ​អាជីវកម្ម​ជា​មួយ​ដៃគូ​ប្រជែង​របស់​អ្នក ​​ក៏​ត្រូវ​​ការ​ឧត្តមភាព​​ដូច​អ្នក​ដែរ។ ដូច្នេះ ​​ការ​​​បង្កើន​​ទំនាក់​ទំនង​កាន់តែ​​ជិតស្និទ្ធ​​ជា​មួយ​​​បុគ្គល​ទាំង​នោះ នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ទឹកមាត់​លេប​កាន់​តែ​ច្រើន។ អ្នក​អាច​​ចំណាយ​​ពេល​វេលា​​មួយ​ចំនួន​​ដូច​ជា​អញ្ជើញ​បុគ្គល​​ទាំង​នោះ​​​ ទៅ​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ ធ្វើ​ឲ្យ​ដូច​ជា VIP របស់​អ្នក។ នេះ​ហើយ​ជា​ឱកាស​ដ៏​ល្អ ព្រោះ​ថា ដៃគូ​ប្រជែង​របស់​អ្នក​ប្រហែល​ជា​មិន​​ធ្លាប់​បាន​ធ្វើ​អញ្ចឹង​ពី​មុន​មក​ផង ​ក៏​មិនដឹង?​​​

៦) អ្នក​ត្រូវ​ឈរ​នៅ​​ជ្រុង​ម្ខាង​​នៃ​ដៃគូ​​ប្រជែង​
ដូចម្តេច​ទៅ​ហៅ​ថា អាជីវកម្ម​​​​ជោគជ័យ​? ចម្លើយ​នោះ​មិន​ពិបាក​ឆ្លើយ​នោះ​ទេ ពោល​គឺ​អាជីវកម្ម​​​ណា​ដែល​ទទួល​​បាន​​ការ​គាំទ្រ​ច្រើន​ពី​​អតិថិជន នោះ​ហើយ​ជា​អាជីវកម្ម​​ដែល​​ជោគជ័យ។ ចុះបើ​​អាជីវកម្ម​របស់​អ្នក​​មិន​ដែល​ធ្លាប់​ភ្លក់​រសជាតិ​​ជោគជ័យ ខណៈ​ដែល​អាជីវកម្ម​ដៃគូ​របស់​អ្នក​​កំពុង​មាន​សក្ដានុពល​នៅ​ក្នុង​ទីផ្សារ នោះ​មិន​​កាន់តែ​វីវរ​ធំ​ទេឬ​យ៉ាងម៉េច? ដូច្នេះ​ហើយ​​ជា​អ្វី​ដែល​អ្នក​ត្រូវ​សិក្សា​ស្វែង​យល់​​ឲ្យ​បាន​ច្បាស់​​ ក្នុង​បង្កើត​អត្តសញ្ញាណ​ពិសេស​មួយ​សម្រាប់​អាជីវកម្ម​របស់​អ្នក។ ភាសា​សមញ្ញា​គឺ« យើង​ឲ្យ​តម្លៃ​លើ​អតិថិជន» ឬ « យើង​ប្ដេជ្ញា​ចិត្ត​បង្កើត​គុណភាព​​មួយ​ឲ្យ​ល្អ​ដាច់គេ» អាច​ជា​យុទ្ធសាស្ត្រ​​វាយលុក​ទីផ្សារ​​យ៉ាង​មាន​ប្រសិទ្ធភាព។ ការ​ធ្វើ​ឲ្យ​​អតិថិជន​ដឹង​ថា ​ផលិតផល​ឬ សេវាកម្ម​របស់​​អ្នក​ខុស​គ្នា​​ដាច់​ស្រលះ​ពី​ដៃគូ​ប្រជែង​របស់​អ្នក​ នោះ​ហើយ​បញ្ជាក់​ថា ​ពួកគេ​កំពុង​ចាប់​ផ្តើម​លង់​ស្នេហ៍​​​​​មក​លើ​អ្នក​ហើយ។​​​​​

៧) ​​ចំណាយ​ប្រាក់​ទិញ​ទឹកចិត្ត​អតិថិជន​​របស់​ដៃគូ​ប្រជែង
​គ្មាន​ឡើយ​​នៅ​ក្នុង​វិស័យ​​អាជីវកម្ម​ដែល​អ្នក​គិត​ថា អាច​ជោគជ័យ​ដោយ​មិន​​ចំណាយ​លុយកាក់។ ការ​អន្ទងចិត្ត​​អតិថិជន​ដៃគូ​ប្រជែង​របស់​អ្នក​ក៏​ដូច្នេះ​ដែរ។ តើ​អ្នក​ត្រូវ​ផ្តល់​ឲ្យ​អតិថិជន​​ក្នុង​កម្រិត​ណា​ដើម្បី​ឲ្យ​ពួកគេ​​ ស្ម័គ្រចិត្ត​ទទួល​យក​ផលិតផល ឬ សេវាកម្ម​របស់​អ្នក? ជា​ឧទាហរណ៍​ ក្រុមហ៊ុន T-Mobile បាន​ផ្តល់​ឲ្យ​អតិថិជន​ដោយ​ឥតគិតថ្លៃ(​Free)​ឬ បញ្ចុះ​តម្លៃ ( Discount ) ចំពោះ​អ្នក​ណា​ដែល​បាន​មក​ដល់​មុន​គេ។ នេះ​ហើយ​ជា​យុទ្ធសាស្ត្រ​​ចំណាយ​ប្រាក់​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ចំណោម ​យុទ្ធសាស្ត្រ​ទីផ្សារ​ផ្សេងៗ​ទៀត​​ ដែល​អាច​​ឆក់​យក​អតិថិជន​​ភ្លាមៗ ដើម្បី​ប្រយោជន៍​ក្រុមហ៊ុន​ក្នុង​រយៈ​ពេល​វែង។

៨) សម្លឹង​មើល​គោលដៅ​រយៈ​ពេល​វែង
អ្នក​ចំណាយ​​​ប្រាក់​ ដើម្បី​បាន​ចំណូល​មកវិញ​ មិន​ថា​អញ្ចឹង? ការ​ចំណាយ​​លុយ​​ទាក់ទាញ​អតិថិជន​ថ្មី​ដែល​កំពុង​ធ្វើ​អាជីវកម្ម​​ជា​មួយ​ ដៃគូ​ប្រជែង​របស់​អ្នក​ គឺ​​​​រឿង​ដែល​អ្នក​ត្រូវ​ធ្វើ​ឡើង បើ​ទោះបី​ជា​អតិថិជន​ទាំង​នោះ​មិន​មែន​សុទ្ធតែ​ជ្រើសរើស​យក​​​អ្នក​ទាំង​អស់ ​​ក៏ដោយ​។ តែ​​អ្នក​ត្រូវ​ចាំ​ថា ​​អតិថិជន​ដែល​ទទួល​ស្គាល់​ផលិតផល​ ឬ​សេវាកម្ម​របស់​អ្នក​នៅ​ពេល​នេះ នឹង​មាន​ឥទ្ធិពល​នៅ​លើ​ទីផ្សារ​​អាច​ជួយ​ជ្រោមជ្រែង​ឲ្យ​អ្នក​នាំ​ប្រាក់​ ចំណូល​មកវិញ នឹង​កាន់តែ​ច្រើន​​ឡើងៗ​នៅ​ពេល​អនាគត​។ ដូច្នេះ អ្នក​​កុំ​ចំណាយ​ប្រាក់​​​សម្រាប់​​គោលដៅ​​ថ្ងៃ​ស្អែក តែ​ដើម្បី​៥ ឆ្នាំ ១០ ឆ្នាំ ឬ ២០​ឆ្នាំ​ខាងមុខ៕

គុណសម្បត្តិទាំង៩ របស់ទឹកតែ ចំពោះសុខភាព

១. ធ្វើឲ្យរាងកាយមានថាមពល
ទឹកតែអាចជួយផ្តល់ កម្លាំងឲ្យយើងបាន។ វាមានសារជាតិកាហ្វេអ៊ីន តិចជាង កាហ្វេ ប៉ុន្តែវានៅតែអាចផលិតនូវថាមពលដ៏ខ្លាំង សម្រាប់រាងកាយ។ ប្រសិទ្ធភាពរបស់វា គឺមានកម្រិតស្រាល ប៉ុន្តែវាពិតជាអាចជួយសម្រួលដល់រាងកាយរបស់អ្នកបានមែន។

អាន​បន្ត៖ គុណសម្បត្តិទាំង៩ របស់ទឹកតែ ចំពោះសុខភាព

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
671
923
4540409