jaukjeybanner

មូលហេតុ​ទាំង ៧ ដែល​ធ្វើ​ឲ្យ​ស្ត្រី​ចូលចិត្ត​ពាក់​ស្បែកជើងកែងចោត​!

តើ ​អ្នកមាន​អារម្មណ៍​ថា មាន​ផាសុកភាព​ដែរឬទេ ពេលដែល​អ្នក​ត្រូវ​ពាក់​ស្បែកជើងកែងចោត​ម្តងៗ ? តើ​អ្នកមាន​បានដឹង​ពី​វិធី​ត្រឹមត្រូវ​ក្នុងការ​ពាក់​ស្បែ​ក​​កែង​ចោត និង​ពាក់​វា​ដើរ​ដោយមាន​សុវត្ថិភាព ​ដែរ​ទេ​? មាន​ស្ត្រី​ជាច្រើន គឺមាន​អារម្មណ៍​ថា មិនមាន​ភាពងាយស្រួល​ទាល់តែសោះ ខណៈពេលដែល​ពួ​កគេ​កំពុង​ពាក់​ស្បែកជើងកែងចោត​នេះ​ដើរ​ក្នុង​ទីសាធារណៈ ។ ចំណុច​ខាងក្រោម​នេះ គឺជា​គន្លឹះ​មួយចំនួន​ដែល​អាចជួយ​អ្នក​ឲ្យ​ដើរ​បាន​ដោយ​ងា​យ​ស្រួ​ល​ នៅពេលដែល​អ្នក​ត្រូវ​ពាក់​វា ទៅ​ចូលរួម​ក​ក្នុង​កម្មវិធី​អ្វី​ផ្សេងៗ ។​

១.​ទិញ​នូវ​ស្បែកជើង​ដែល​ត្រូវ​នឹង​ទំហំ​របស់​ជើង​អ្នក​

​ការចាប់ផ្តើម​ដំបូង​នោះ​គឺថា វា​ការចាំបាច់​ដែល​អ្នក​ត្រូវ​ទិញ​នូវ​ស្បែកជើង​ដែលមាន​ទំហំ​ត្រូវ​នឹង​ ខ្នាត​ប្រអប់ជើង​របស់​អ្នក​។ ប្រសិនបើ​ទំហំ​នោះ​គឺ​មិនត្រូវ​សម្រាប់​អ្នក​ទេ នោះ​កែង​ស្បែកជើង​នេះ​នឹងធ្វើ​ឲ្យ​អ្នក​ឈឺ​ហើយ​អ្នក​នឹងមាន​អារម្មណ៍​នូវ​ ភាពមិន​សុខ​ស្រួល​។ ដូច្នេះ​អ្នក​ត្រូវតែ​ទិញ​នូវ​ស្បែកជើង​ដែល សាក​សម​នឹងមាន​ទំហំ​ត្រូវ​នឹង​ជើង​អ្នក​បាន​យ៉ាង​ល្អ​។ ស្បែកជើង​ដែល​តឹង​ណែន នឹងធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​អាក្រក់​ឡើង ។​

២.​រៀន​អនុវត្ត​ដើរ​ជាមួយនឹង​ស្បែកជើងកែងចោត​នេះ

​ត្រូវ​ពាក់​ស្បែកជើង​ដែល​អ្នក​ទើបនឹង​ទិញ និង​ចាប់ផ្តើម​ក្រោកឈរឡើង ដើម្បី​ឲ្យ​ខ្លួន​អ្នកមាន​លំនឹង​ល្អ​។ អនុវត្ត​នូវ​ការ​ឈរ​ដោយ​ពាក់​ពួកវា​នៅ​នឹង​ជើង រួច​បន្ទាប់មក​រៀន​ដើរ​ពីរ​បី​ជំហាន​ជាការ​សាកល្បង​។ ប្រសិនបើ​អ្នក​បានធ្វើ​ដូច្នេះ​ឲ្យ​បាន​ទៀងទាត់​នោះ​អ្នកនឹង​អាច​ទម្លាប់​ នឹង​ពួកវា​បាន​។ វិធី​នេះ​នឹង​អាចជួយ​អ្នក​ឲ្យ​ដើរ​បាន​យ៉ាង​ត្រឹមត្រូវ​ល្អ​។ ជាមួយនឹង​ការអនុវត្ត​ទាំង​នេះនោះ​អ្នកនឹង​ទទួលបាន​នូវ​ឥរិយាបថ​មួយ​ដ៏​ សមរម្យ​។​

៣.​រក្សា​ស្ថានភាព​ដងខ្លួន​អ្នក​ឲ្យ​ត្រង់

​អ្នក​មិនត្រូវ​ឱន ឬ​កោង​ខ្នង​នៅពេល​កំពុង​ដើរ​ជាមួយនឹង​ស្បែកជើងកែងចោត​នេះ​ទេ មាន​ស្ត្រី​ជាច្រើន​តែងតែ​ដើរ​ទប់ៗ ឬ​បត់ជើង​របស់​ពួកគេ​។ អ្នក​ត្រូវ​ដើរ​ដោយ​ដាក់​ដងខ្លួន​ឲ្យ​ត្រង់ និង​ដាក់​ជើង​ទាំងពីរ​ផ្គុំ​ចូល​ស្របគ្នា​។ ប្រសិនបើ​ស្ថានភាព​រាងកាយ​អ្នក​ត្រង់​ហើយ​នោះ​វា​នឹង​មិនមាន​បញ្ហា​អ្វី​ ចំពោះ​ការពាក់​ស្បែកជើងកែងចោត​នេះ​ទៀត​ទេ​។ អ្នក​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ស្ថានភាព​ដងខ្លួន​អ្នក ដើម្បី​ទទួលបាន​នូវ​ភាពងាយស្រួល​ក្នុងពេល​ដើរ​ជាមួយនឹង​ស្បែកជើងកែងចោត​នេះៗ ។​

៤.​ត្រូវមាន​ទំនុកចិត្ត​លើ​ខ្លួនឯង

​មាន​ស្ត្រី​ភាគច្រើន​តែង​ខ្លាច​ក្នុង​ការពាក់​ស្បែកជើងកែងចោត ដើរ​ក្នុង​ទីសាធារណៈ​ដូច្នេះ​នៅពេលដែល​ពួកគេ​ត្រូវ​ពាក់​វា​ម្តងៗ​នោះ​ពួកគេ ​តែង​បញ្ចេញ​នូវ​អារម្មណ៍​នេះ​នៅលើ​មុខ​របស់​ពួកគេ​។ វា​ជាការ​ចាំបាច់​ណាស់​ក្នុងការ​សម្តែង​ចេញ​នូវ​ភាព​មាន​ទំនុកចិត្ត​លើ​ ខ្លួនឯង នៅពេលដែល​អ្នក​ត្រូវ​ពាក់​ស្បែកជើងកែងចោត​នេះ​ដើរ ។ ជាមួយនឹង​ស្ថានភាព​ដងខ្លួន​ដែល​ស្តែងចេញ​នូវ​ភាពជឿជាក់​លើ​ខ្លួនឯង នោះ​រាល់​ស្ត្រី​គ្រប់រូប​អាច​ពាក់​វា​បាន​ដោយ​មិនចាំបាច់​មានការ​ ព្រួយបារម្ភ​អ្វី​ទេ​។ នៅពេល​ក្រោយៗ​ទៀត ដែល​អ្នក​ត្រូវ​ពាក់​ស្បែកជើងកែងចោត​នោះ​អ្នក​ត្រូវ​ដើរ​ជាមួយ​ឥរិយាបថ​ ដងខ្លួន​ឲ្យ​បាន​ត្រង់​ល្អ ។

៥.​ប្រើ​ទ្រនាប់​កល់​នៅក្នុង​ស្បែកជើង

​មាន​ស្ត្រី​ជាច្រើន​តែង​ហាក់​នឹង​ងាយ​រអិល​ម្រាមជើង​ចុះក្រោម នៅពេលដែល​ពួកគេ​ពាក់​ស្បែកជើង​កែង​ខ្ពស់​។ ដើម្បី​ជៀសវាង​នូវ​ស្ថានភាព​នេះ​អ្នក​អា​ច​ដា​ក់​ទ្រនាប់​កល់​នៅក្នុង​ផ្នែក ​ខាងក្នុង​នៃ​ស្បែកជើង​ដែលមាន​កែង​ខ្ពស់​ចោត​នេះ ។ អ្នក​នឹងមាន​អារម្មណ៍​ថា មាន​ភាព​ងាយ​ស្រូល​ជាង​មុន​ក្នុងពេល​ដើរ​ម្តងៗ ។ អ្នក​អាច​បន្ថែម​នូវ​ក្រឡា​ឆ្នូតៗ​នៅលើ​បាត​ស្បែកជើង ដើម្បី​ជៀសវាង​នូវ​ការ​រអិលដួល​។​

៦.​ដើរ​ជាមួយនឹង​ជំហាន​ខ្លីៗ​ល្មម

​អ្នក​មិនត្រូវ​ដើរ​ដោយ​ជំហាន​ធំៗ​នោះទេ នៅពេលដែល​អ្នក​ពាក់​ស្បែក​កែង​ចោត ។ វា​ត្រូវបាន​គេ​ណែនាំ​ថា អ្នក​ត្រូវ​ដើរ​ជាមួយនឹង​ជំហាន​តូច​ល្មមៗ បាន​ហើយ ព្រោះ​វិធី​នេះ​អាចជួយ​កាត់បន្ថយ​នូវ​ឱកាស​នៃ​ការ​រអិលដួល​បាន​។ រក្សា​ជើង​ទាំងពីរ​ឲ្យ​ស្ថិតនៅក្នុង​ស្ថានភាព​បិទ​ជិត និង​ដើរ​ឲ្យ​បាន​ត្រង់ ។​

៧.​ជ្រើសរើស​កែង​ស្បែកជើង​ឲ្យ​បាន​ត្រឹមត្រូវ

​វា​មាននូវ​ប្រភេទ​នៃ​ទម្រង់​កែង​ផ្សេងៗ​គ្នា​ជាច្រើន​ដូចជា​កែង​ស្រួច កែង​រាង​ជ្រុង និង​កែង​បាត​រាបស្មើរ​ជាដើម ។ វា​ជាការ​ចាំបាច់​ដែល​អ្នក​ត្រូវធ្វើ​កា​រ​ជ្រើ​ស​រើស ប្រភេទ​កែង​ស្បែកជើង​ដែល​អាច​ឲ្យ​អ្នកដើរ​បាន​យ៉ាង​ងាយស្រួល​។ ភាពស្រណុកសុខស្រួល គឺជា​ផ្នែក​ដ៏​សំខាន់បំផុត​ដែល​អ្នក​ត្រូវមាន៕

របៀប​ធ្វើ​ខ្លែង​ឯក

ខ្លែង​ឯក គឺ​ជា​ប្រភេទ​ឧបករណ៍​ប្រើ​ដោយ​កម្លាំង​ខ្យល់​ធម្មជាតិ ដែល​មាន​ដង​ធ្វើ​អំពី​ឫស្សី​រាង​ដូច​ធ្នូ។ អណ្តាត​សំនៀង​ធ្វើ​អំពី​ស្លឹក​ត្នោត ឬដើម​ផ្តៅ។ គេយក​ដើម​ផ្តៅ​មក​បិទ​ឲ្យ​ស្តើង​សំប៉ែត​ដូច​ស្លឹក​ត្នោត ដោយ​ទុក​ក្បាល​ត្រមែង​សង​ខាង​រាង​ដូច​ក្បាល​ពស់ សំរាប់​ចង​ខ្សែ។

គេប្រើ​ខ្សែ​អំបោះ​សំរាប់​ចង​ពី​ក្បាល​អណ្តាត​ទៅ​ដង។ នៅ​ត្រង់​ក្បាល​អណ្តាត​មាន​បិទ​ក្រមួន សំរាប់​ជួយ​ឲ្យ​អណ្តាត​មាន​ទំងន់​ងាយ​រលាស់​បញ្ចេញ​សំនៀង​បាន​ល្អ។ ឧបករណ៍​ខ្លែង​ឯក មាន​ប្រវែង​កំណត់​ទៅ​តាម​ទំហំ​នៃ​ខ្លែង​នីមួយៗ។ ខ្លះ​មាន​ប្រវែង ១ម ឬ ១,៥ម។

ឧបករណ៍​នេះ​បញ្ចេញ​បទ​បែប​មិន​ដូច​គ្នា​ទេ​ដោយ​សារ​លក្ខណៈ​អណ្តាត​មាន សភាព​មិន​ដូច​គ្នា។ កាល​ណាគេ​ចង់​ស្តាប់​បទ​បែប​របស់​ខ្លែង​ឯក គេត្រូវ​យក​ខ្សែ​មក​ចង​ចំពាក់​កណ្តាល​ដង ហើយ​គ្រវី​ជុំ​វិញ​ខ្លួន ម្យ៉ាង​ទៀត​គេ​យក​ខ្លែង​ឯក​នោះ​ទៅ​ចង​ភ្ជាប់​ទៅ​នឹង​ខ្លែង (ខ្លែងព្នង) ហើយ​បង្ហោះ​ខ្លែង​ទៅ​ក្នុង​លំហ​អាកាស ធ្វើ​ឲ្យ​អណ្តាត​ខ្លែង​ឯក​ត្រូវ​កម្លាំង​ខ្យល់​ធម្ម​ជាតិ​អាច​បញ្ចេញ​សំនៀង​ យ៉ាង​ពិរោះ។ ប្រជាជន​កម្ពុជា ចូល​ចិត្ត​បង្ហោះ​ខ្លែង​ដោយ​មាន​ដាក់​ឯក​នេះ នៅ​រដូវ​ច្រូត​កាត់​រួច។

គំនិតប្លែកទាំង 17 ក្នុងសតិជាគរិយៈរបស់អ្នកមាន

បង្កើត​ដំណើរ​ជីវិត​ដោយ​ខ្លួនឯង ត្រៀមខ្លួន​ទទួលយក​ឪ​កាសចូល​រួមការ​វិនិយោគ​លុយ​កាស ដើម្បី​ឈ្នះ...ជា​ចក្ខុវិស័យ​ខុស​អ្នកក្រ​របស់​ពួក​អ្នកមាន។

អ្នកមាន : ខ្ញុំ​បង្កើត​ដំណើរ​ជីវិត​ដោយ​ខ្លួនឯង

អ្នកក្រ : ឆាកជីវិត​ខ្ញុំ​ពើបប្រទះ​តែ​រឿង​ចៃដន្យ​ទាំងអស់។

អ្នកមាន: ចូលរួម​ការវិនិយោគ​លុយ​កាស ដើម្បី​ឈ្នះ

អ្នកក្រ: ចួ​ល​រួមការ​វិនិយោគ​គ្រាន់​ដើម្បី​កុំឱ្យ​ចាញ់​ប៉ុណ្ណោះ។

អ្នកមាន: ប្តេជ្ញា​រកស៊ី​ទាល់តែ​មានបាន

អ្នកក្រ: សង្ឃឹមថា​អាចមាន​បាន និង គេ​ដែរ។

អ្នកមាន: គិតគូរ​ធំធេង

អ្នកក្រ: គិតគូរ​តិចតួចស្តួចស្តើង

អ្នកមាន: ប្រមូលផ្តុំ​លើ​ឪ​កាស និង ដំណោះស្រាយ​ជាមួយ​ផលប្រយោជន៍

អ្នកក្រ: ប្រមូលផ្តុំ​លើ​បញ្ហា

អ្នកមាន: គោរព​ឱ្យ​តម្លៃ​អ្នកមានឯទៀតៗ

អ្នកក្រ: ច្រណែនឈ្នានីស​ចំពោះ​អ្នក​ដែលមាន​បាន​ជាង​ខ្លួន

អ្នកមាន: រាប់រក​មនុស្ស​សកម្ម​និង​ជោគជ័យ

អ្នកក្រ: រាក់ទាក់ និង មនុស្ស​ជ្រុលនិយម ឬ បរាជ័យ។

អ្នកមាន: ឱ្យ​តម្លៃ និង គោរព​ខ្លួនឯង

អ្នកក្រ: យល់ថា​ធ្វើ​យ៉ាងហ្នឹង​គឺ បង្អួត​អត់​ប្រយោជន៍។

អ្នកមាន: ឈរ​នៅ​ទី​ខ្ពស់ជាង​បញ្ហា​របស់​ពួកគេ

អ្នកក្រ: រមែង​តូច​ទាប​ចំពោះ​បញ្ហា ប្រុង​តែ​រត់។

អ្នកមាន: ចេះ​ទទួលយក​ក្នុង​កាយវិកា​ប្រពៃរ

អ្នកក្រ: មិនចេះ​ទទួលយក ឬ ព្រងើយកន្តើយ។

អ្នកមាន: ទទួលយក​ប្រាក់​បំពាច់​តាម​ប្រសិទ្ធភាព​ការងារ

អ្នកក្រ: ចង់​បានតែ​ប្រាក់​ច្រើន ឬ យល់ថា​ធ្វើ​យូរ​ត្រូវបាន​លុយ​ច្រើន។

អ្នកមាន: គិតគូរ​ទាំង​មានបាន​ទាំង​សុភមង្គល

អ្នកក្រ: គិតថា ឬ មួយ​សុ​ភម​ង្ក​ល ឬ មួយ​មានបាន ពោលគឺ រើស​មួយ​ក្នុងចំណោម ២ ។

អ្នកមាន: ផ្តោតលើ​ទ្រព្យ​សរុប

អ្នកក្រ: ផ្តោតលើ​ចំណូល​ពី​ការងារ

អ្នកមាន: គ្រប់គ្រង​បានល្អ​នូវ​ទ្រព្យសម្បត្តិ និង ប្រាក់កាស​របស់គេ

អ្នកក្រ: មិនចេះ​គ្រប់គ្រង​លុយ និង ទ្រព្យ​របស់ខ្លួន

អ្នកមាន: បង្ខំ​ប្រាក់​របស់គេ​ឱ្យបំពេញ​ការ​យ៉ាង​មធ្យ័ត

អ្នកក្រ: ខំធ្វើការ​មិន​នឿយហត់​ដើម្បី​លុយ​របស់ខ្លួន

អ្នកមាន: ធ្វើការ​ដោយ​មិន​ខ្លាយ​រអា

អ្នកក្រ : ទុកឱ្យ​ការខ្លាច​រអា រាំងស្ទះ​ដំណើរការ។

 

អ្នកមាន: រមែង​សិក្សា​បន្ត រៀនសូត្រ​នូវ​គំនិត​ថ្មី​ជានិច្ច

អ្នកក្រ: យល់ថា​គេ​ចះ​ដឹង​ធួន​ល្មម​ហើយ។

ប្រភព T.Harv Eker

 

វិធីព្យាបាល សក់ជ្រុះ បានឆាប់រហ័ស ដោយ ប្រើកូ្រចឆ្មារ

សក់ជ្រុះគឺជារឿងមួយ ដែលមនុស្សគ្រប់រូប តែងតែព្រួយបារម្ភ ជារៀងរាល់ថ្ងៃ។ សក់ជ្រុះ ធ្វើឱ្យមនុស្សបាត់បង់ ភាពស្រស់ស្អាត ស្រស់សង្ហា និងបាត់បង់នូវភាពជឿជាក់។ អ្នកខ្លះទៀតមានអារម្មណ៍ខ្មាស់អៀន នៅពេលចេញទៅកន្លែងធ្វើការ តើអ្នកមានបញ្ហា សក់ជ្រុះមែនដែរ ឬទេ? ខាងក្រោមនេះ គឺជាវិធីដ៏ងាយបំផុត សំរាប់ព្យាបាលស្រក់ជ្រុះ និង បណ្តុះសក់ឱ្យដុះលូតលាស់ឡើងវិញ ដោយធម្មជាតិ។

គ្រឿងផ្សំ៖
-
ស្រា Hennessy ១ស្លាបព្រាបាយ
-ខ្លឹមបារាំង ១ (តូចល្មម)
-ទឹកក្រូចឆ្មារ ១ព្រាកាហ្វេ
-ទឹកឃ្មុំមួយស្លាបព្រាបាយ

វិធីធ្វើ៖ យកខ្លឹមបារំាង បកសំបក រួចលាងទឹកឱ្យស្អាត បន្ទាប់មក ប៉ុក ឬ កិន ខ្លឹមបារាំង ឱ្យម៉ដ្ឋ លាបជាមួយ Hennessy ១ស្លាបព្រាបាយ ទឹកឃ្មុំ ១ស្លាបព្រាបាយ ទឹកក្រូចឆ្មារ ១ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ រួចលាបនៅលើស្បែកក្បាល ម៉ាស្សាថ្មមៗ រួចហើយត្រូវយក
ថង់ផ្លាស់ស្ទីក ក្របពីលើក្បាល ទុករយៈពេល ២០ ទៅ ២៥នាទី កក់សក់ លាងសំអាតនឹងសាប៊ូចេញ ជាការស្រេច៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
669
923
4540407