jaukjeybanner

កត្តាជោគជ័យ៖ រាប់អាន​ មនុស្ស ឲ្យបានច្រើន

បុគ្គលម្នាក់ៗ គឺកោសិកានៃសង្គមដែលតែងតែ មានទំនាក់ទំនងជាមួយគ្នា ទៅវិញទៅមក។ ដំណើរជីវិត របស់មនុស្សយើងម្នាក់ៗ តិចឬច្រើនតែងរងឥទ្ធិពលពីមនុស្ស ដែលយើងប្រាស្រ័យ ទាក់ទងជាមួយ។ មុខរបរ ឬការងារ ឬឯកទេសសិក្សាដែលយើងជ្រើសរើស តែងកើតឡើងពីការផ្តល់ យោបល់ពីអ្នកនៅជុំវិញខ្លួន។ ការរាប់អានមនុស្សឲ្យបានច្រើនគឺជា កត្តាគន្លឹះមួយដែលនាំទៅរក ជោគជ័យក្នុងជីវិត ព្រោះមនុស្សយើងចូលចិត្តធ្វើការ ឬរកស៊ីតែជាមួយមនុស្ស ដែលគេស្គាល់ទុកចិត្តតែប៉ុណ្ណោះ។

អាន​បន្ត៖ កត្តាជោគជ័យ៖ រាប់អាន​ មនុស្ស ឲ្យបានច្រើន

តើ​ការសិក្សា​ភាសាបរទេស​ច្រើន​ក្នុង​ពេល​តែ​មួយ មានគុណ​ប្រយោជន៍​និង​គុណវិបត្តិ​អ្វីខ្លះ​?

សព្វថ្ងៃនេះ មាន​ប្អូនៗ​យុវវ័យ ​និង​យុវជន​យុវនារី​ជាច្រើន ខំ​ប្រឹង​រៀន​ភាសាបរទេស​ដើម្បី​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់ ​សមាហរណកម្ម​អាស៊ាន ឆ្នាំ​២០១៥​។ ការសិក្សា​ភាសាបរទេស​គឺជា​រឿង​ប្រពៃ​មួយ​សម្រាប់​សម្រួល​រាល់​ការ​ប្រាស្រ័យ ​ទាក់ទង​នឹង​ជនបរទេស ក៏ដូចជា ប្រកបការងារ​ផ្សេងៗ​ផងដែរ​។ ទោះបីជា​យ៉ាងណាក៏ដោយ ការសិក្សា​ច្រើន​មុខ ឬ​ច្រើន​ភាសា​ក្នុង​ពេល​តែមួយ គឺជា​រឿង​មួយ​ដែល​ត្រូវ​គិតពិចារណា​ឡើងវិញ​ឲ្យ​ច្បាស់លាស់​។ ដូច្នេះ យើងខ្ញុំ​ក៏បាន​លើក​ជា​សំណួរ​ខាងលើ​មក​សាកសួរ​មតិ​សធារណជន​ក្នុង​សង្គម​ ខ្មែរ​យើង ​ដើម្បី​ទុកជា​គំនិត​យោបល់​សម្រាប់​យុវជន​យុវនារី​មុន​ពេល​សម្រេចចិត្តថា នឹង​រៀន​ច្រើន​ភាសា​ក្នុង​ពេល​តែមួយ ពីព្រោះ​ថា​មនុស្ស​ម្នាក់ៗ​តែងតែមាន​គំនិត​ផ្សេងៗ​គ្នា។

អាន​បន្ត៖ តើ​ការសិក្សា​ភាសាបរទេស​ច្រើន​ក្នុង​ពេល​តែ​មួយ មានគុណ​ប្រយោជន៍​និង​គុណវិបត្តិ​អ្វីខ្លះ​?

ទម្លាប់ល្អ៨យ៉ាងជួយឲ្យ មានភាពជោគជ័យ

ទម្លាប់ក្លាយមកពីពាក្យថាធ្លាប់។ រឿងអ្វីក៏ដោយឲ្យតែធ្លាប់ហើយ ពិបាកកែណាស់។ ដូច្នេះគេគួរទម្លាប់ខ្លួនឲ្យល្អ ជាប្រចាំ។ ទម្លាប់ល្អ ធ្វើឲ្យមនុស្សធ្វើការងារ បានប្រកបដោយ ប្រសិទ្ធភាពដោយ មិនបាច់ប្រឹង ព្រោះធ្លាប់ឬថ្នឹកនឹងការងារ នោះជារៀងរាល់ថ្ងៃទៅហើយ។ មនុស្សជោគជ័យ ច្រើនមានទម្លាប់សំខាន់ៗ ៨ យ៉ាងដូចខាងក្រោម៖

អាន​បន្ត៖ ទម្លាប់ល្អ៨យ៉ាងជួយឲ្យ មានភាពជោគជ័យ

អាថ៌កំបាំង​ទាំង​ ៥ ដែល​អ្នកក្រ​​គួរដឹង​ពី​ជីវិត​​អ្នក​មាន

ប្រធានបទ​ អ្នក​មាន និង អ្នកក្រ ត្រូវ​បាន​ TheBNEWS ធ្លាប់​យក​មក​ចុះ​ផ្សាយ​ច្រើន​ដង​ទៅ​ហើយ​នៅ​ពេល​កន្លង​មក​​ដើម្បី​ឲ្យ​ ប្រិយមិត្ត​អ្នកអាន​ស្វែង​យល់​ពី​​​ស្ថានភាព​ទូទៅ​នៃ​ភាព​ខុសគ្នា​រវាង​​​ វណ្ណៈ​ទាំងពីរ​នេះ​។ យ៉ាងណាមិញ ​​​មនុស្ស​ទាំងពីរ​ប្រភេទ​នេះ​​សុទ្ធតែ​ចង់​ក្លាយ​ជា​អ្នក​មាន​​ដូចគ្នា តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ថា តើ​ធ្វើ​យ៉ាង​ដូចម្តេច​ដើម្បី​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​​មាន​ពិតប្រាកដ? តើ​ជីវិត​របស់​អ្នក​មាន និង អ្នកក្រ​ខុសគ្នា​ត្រង់​ណា? សំណួរ​នេះ​ មិត្ត​អ្នក​អាន​នឹង​បាន​ស្វែង​យល់​ទាំង​ ៥ ចំណុច​​ដូច​ខាងក្រោម​នេះ​បាន៖

១) អ្នកមាន​មើល​ទៅ​ហាក់​មាន​សេចក្តី​សុខ​ផ្លូវកាយ​​ តែ​​ក៏​ខ្វះ​​សេចក្ដីសុខ​​ផ្លូវចិត្ត​ដែរ​
​​មនុស្ស​ជា​​ទូទៅ​ចង់​ក្លាយ​ជា​អ្នក​មាន​​​ព្រោះ​ថា ​ជីវិត​ជា​អ្នក​មាន​​អាច​ធ្វើ​ឲ្យ​​ខ្លួន​​មាន​សេចក្តី​សុខ​ ហើយ​​​ចង់​មាន​សេចក្តី​សុខ​​​ផ្លូវកាយ​ និង ​ផ្លូវ​ចិត្ត​​​ក្នុង​ពេល​ទន្ទឹម​គ្នា​តែម្តង។ យ៉ាងណាមិញ ចង់​សម្រេច​ក្តី​បំណង​មួយ​នេះ ​មិនមែន​ជា​រឿង​មួយ​ងាយស្រួល​ដូច​មនុស្ស​មួយ​ចំនួន​គិត​នោះ​​ឡើយ​ ពោល​គឺ​​ត្រូវ​​ទាមទារ​ឲ្យ​មាន​គំនិត​លើក​ទឹកចិត្ត​មួយ​យ៉ាង​ធំ​សម្បើម​ ប្រកប​ដោយ​សុទិដ្ឋិនិយម។

​ក្នុង​ស្ថានភាព​ជាក់ស្តែង​​ ​​អ្នក​មាន​ភាគ​ច្រើន​បាន​រៀនសូត្រ​​បំផុស​ឲ្យ​មាន​ភាព​កក់ក្តៅ​មួយ​​នៅ​ ក្នុង​ខ្លួន ​​នៅ​ពេល​ដែល​មាន​ស្ថានភាព​មិន​ច្បាស់លាស់​មួយ​កើត​មាន​ឡើង ព្រោះ​ចំណុច​​នេះ​បាន​ធ្វើ​ឲ្យ​ពួកគេ​យល់​​ឃើញ​ថា ​វា​មាន​តម្លៃ​សម្រាប់​ក្លាយ​ទៅ​ជា​​អ្នក​មាន​ប្រាក់​សម្បូរ​​ហូរហៀរ។ ម្យ៉ាង​វិញ​ទៀត​ ​អ្នក​មាន​តែង​បង្ហាញ​​ភាព​អំណត់​អត់ធន់​​​មួយ​​ជា​បណ្ដោះអាសន្ន​ ដើម្បី​ច្បាម​យក​​ទ្រព្យសម្បត្តិ​​ដ៏​ច្រើន​មហាសាល​នៅ​ក្នុង​រយៈ​ពេល​វែង។ ​​​​

ទោះបី​ជា​យ៉ាងណា​ក៏ដោយ នេះ​ជា​ឧបសគ្គ​មួយ​​យ៉ាង​ស្មុគស្មាញ និង គួរឲ្យ​ធុញទ្រាន់​​របស់​អ្នក​មាន​ដែល​ត្រូវ​ចំណាយ​ថាមពល​ ឬ កម្លាំង​ចិត្ត​ខ្ពស់​​ធ្វើ​ឲ្យ​ជីវិត​រស់​នៅ​យ៉ាង​មាន​សេចក្តី​សុខ​ដាច់​ ស្រឡះ​ពី​អ្នក​ក្រ។ ប៉ុន្តែ​អ្វី​ដែល​គេ​ត្រូវ​ទទួលស្គាល់​ និង មិន​អាច​ប្រកែក​បាន​នោះ​គឺ​ ​បុគ្គល​ទាំង​នេះ​​គឺ​ជា​អ្នក​គ្រប់គ្រង​​ជោគវាសនា​ទ្រព្យសម្បត្តិ​យ៉ាង​ ច្រើន​​របស់​ពួកគេ​​​ដែល​អ្នកក្រ​កម្រ​ធ្វើ​បាន។ ​​​

២) អ្នក​មាន​គិត​ពី​អនាគត​​​វែង​ឆ្ងាយ​​​ជាង​អ្នកក្រ
អ្នកមាន​គឺ​ជា​ជំពូក​មនុស្ស​ដែល​ចូលចិត្ត​មើល​ឃើញ​ពី​អនាគត​វែង​ឆ្ងាយ និង មាន​សុទិដ្ឋិនិយម​ខ្ពស់​​ពី​អ្វី​ដែល​នឹង​​កើត​​មាន​នៅ​ពេល​ខាងមុខ។ ផ្ទុយ​ពី​អ្នកក្រ អ្នក​​​មាន​ឲ្យ​តម្លៃ និង រៀនសូត្រ​ពី​អតីតកាល​​​សម្រាប់​បង្កើត​ក្តី​ស្រមៃ​ដ៏​ខ្ពស់​មួយ​នៅ​​​ពេល​ អនាគត។

សេដ្ឋី​ជា​ច្រើន​​រូប​ដែល​បាន​​បង្កើត​ប្រាក់​ចំណូល​ដោយ​ខ្លួន​ឯង​ ក៏​ព្រោះ​តែ​ពួកគេ​​មាន​ភាព​ម្ចាស់ការ​លើ​​​ខ្លួន​​ឯង ការ​បង្កើត​គម្រោង​ជា​ច្រើន​​ដែល​ត្រូវ​ធ្វើ និង កំណត់​គោលដៅ​ដែល​ត្រូវ​ទៅ​​​ក្នុង​ពេល​អនាគត​មួយ​ដែល​គ្មាន​អ្នកណា​​អាច​​ មើល​ឃើញ​បាន។ គោលដៅ​​ភាគច្រើន​របស់​អ្នក​មាន​ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​ច្បាស់លាស់ និង បែងចែក​យ៉ាង​ត្រឹមត្រូវ​​ តែ​​ចំណាយ​ពេល​យូរ​បន្តិច​ដើម្បី​សម្រេច​គោលដៅ​នោះ។ យ៉ាងណាមិញ អ្នក​មាន​បាន​ប្រើ​ខ្សែជីវិត​​មួយ​ហាក់បីដូចជា​បាន​​រស់​នៅ​ក្នុង​ក្តី​ សុបិន​មួយ​​ដែល​ខ្លួន​ចង់​បាន​ពិតៗ។​​

៣) អ្នក​មាន​ជា​មនុស្ស​មាន​ទំនុកចិត្ត​ខ្ពស់​ជាង​អ្នកក្រ
បើ​និយាយ​ពី​ទឹកចិត្ត​របស់​អ្នក​មាន​វិញ​ ​មាន​​ទំនុកចិត្ត​ខ្ពស់​ណាស់​​គឺ​ខ្ពស់​ជាង​អ្នកក្រ​ដាច់​ស្រឡះ​តែម្តង ព្រោះ​ថា​ពួកគេ​មាន​ជំនឿ​ជឿជាក់​លើ​ខ្លួនឯង និង ពុំ​មាន​​​មាន​បញ្ហា​ខកចិត្ត​ច្រើន​ដូច​អ្នក​ក្រ​​នោះ​ឡើយ។ ទោះបី​ជា​ខ្លួន​បរាជ័យ អ្នក​មាន​នៅតែ​មាន​ទំនុកចិត្ត​លើ​សមត្ថភាព​របស់​​​ខ្លួន​ដើម្បី​រៀន​សូត្រ​​ ពី​ការ​បរាជ័យ​នោះ​ ហើយ​ចាប់ផ្តើម​ក្រោកឈរ​ឡើង​វិញ​កាន់តែ​រឹងមាំ​ឡើង​​ជាង​មុន​។ នេះ​មិនមែន​ជា​ការ​អួតអាង​នោះ​ទេ តែ​ជា​​ការ​អះអាង​ពី​ទំនុកចិត្ត​របស់​អ្នកមាន​ពិតៗ​ដែល​​ជា​រឿង​មួយ​ល្អ​ បំផុត។ ​​

អ្នក​មាន​ជា​មនុស្ស​​ជោគជ័យ​មាន​មនសិការ​ខ្ពស់ និង មាន​ភាព​ភ័យខ្លាច​តិចតួច​បំផុត​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​បោះជំហាន​សម្លឹង​ទៅ​ មើល​អនាគត​របស់​ខ្លួន​យ៉ាង​ស្វាហាប់​ពី​អ្វី​ដែល​ខ្លួន​ចង់​បាន និង រុញច្រាន​ឧបសគ្គ​ចំពោះ​មុខ​ឲ្យ​ចាកចេញ​ពី​ខ្លួន។ លក្ខណៈ​សម្បត្តិ​បែប​នេះ អ្នកក្រ​​អាច​​ធ្វើ​បាន​តិច​តូច​ណាស់។

៤) អ្នក​មាន​ជឿ​ថា មាន​លុយ​មាន​សេរីភាព
តើ​អ្នក​បារម្ភ​រឿង​ថ្លៃ​​ជួល​ផ្ទះ​ដែរ​ឬទេ? តើ​អ្នក​បារម្ភ​ពី​សុខភាព​របស់​អ្នក​ដែរ​ឬ​ទេ? តើ​អ្នក​មាន​ជំពាក់​បំណុល​គេ​ដែល​ឬ​ទេ? តើ​​អ្នក​បាន​ចាយ​ប្រាក់​ត្បិតត្បៀត​ដែរ​ឬទេ? ទាំង​នេះ​ជា​សំនួរ​​ដើម្បី​បញ្ជាក់​ថា អ្នក​មាន​សេរីភាព​ហិរញ្ញវត្ថុ​ហើយ​ឬ​នៅ។ បើ​ចម្លើយ​របស់​លោក​អ្នក​ជា​អវិជ្ជមាន​ នោះ​មាន​ន័យ​ថា​ អ្នក​មិន​ទាន់​ភ្លក់​រសជាតិ​ជីវិត​​ជា​អ្នក​មាន​នៅ​ឡើយ។ ដូច្នេះ ​តើ​ការ​​មាន​លុយ​មាន​សេរីភាព​របស់​អ្នក​មាន​​គឺ​ជា​អ្វី?

តាម​ការ​ស្រាវជ្រាវ​នូវ​អ្វី​ដែល​​អ្នក​មាន​​ជឿ​ថា មាន​លុយ​​ធ្វើ​ឲ្យ​ពួកគេ​មាន​សេរីភាព​នោះ​គឺ​ថា អ្នក​មាន​មិន​បារម្ភ​លើ​​ការ​ចំណាយ​​ប្រាក់​​។ អ្នក​មាន​បាន​ស្គាល់​ច្បាស់​ថា នៅ​ពេល​ដែល​ខ្លួន​មាន​ប្រាក់​ច្រើន​ចាយវាយ​មិន​អស់ ខ្លួន​មិន​បារម្ភ​ពី​អ្វី​ដែល​ត្រូវ​ចំណាយ​ចំពោះមុខ ឬ នៅ​ពេល​មាន​ឧបទ្ទវហេតុ​អ្វី​មួយ​នោះ​ឡើយ ត្បិតអី​​ខ្លួន​​មាន​ប្រាក់​បំរុង​ទុក​យ៉ាង​​ច្រើន​រួច​ទៅ​ហើយ។ ទាំងនេះ​មាន​ដូច​ជា​រស់​នៅ​ក្នុង​​វីឡា​ថ្លៃៗ ទិញ​រថយន្ត​​ទំនើបៗ ហូបចុក​​អាហារ​ឆ្ញាញ់ៗ ​ជួល​សេវា​សុខភាព​​ល្អៗ បង្កើត​កម្មវិធី​សប្បាយៗ​ ដែល​នេះ​ជា​អ្វី​ដែល​​ធ្វើ​​ជីវិត​របស់​អ្នក​មាន​​រស់រវើក​មិន​សូវ​​តឹងតែង​ ឬ ព្រួយបារម្ភ​​ច្រើន​​ដូច​អ្នកក្រ​នោះ​ឡើយ។ នេះ​ហើយ​ជា​ឋានសួគ៌​សេរីភាព​របស់​អ្នក​មាន​ និង មហាសេដ្ឋី។

៥) អ្នក​មាន​​ជ្រើសរើស​បុគ្គល​គំរូ​យ៉ាង​ប្រុងប្រយ័ត្ន​​
អ្នក​​រៀន​ពូកែ​រមែង​មាន​​មិត្តភក្ដិ​ល្អៗ​ច្រើន​ ជា​អ្នក​រៀន​ពូកែ​ដូចគ្នា​។ អ្នកដឹកនាំ​សាសនា​​រមែង​មាន​សាសនិក​ជា​ច្រើន​​​​គោរព និង ប្រតិបត្តិ​តាម​។ រីឯ​អ្នក​មាន​វិញ ក៏​រមែង​មាន​​បុគ្គល​ជា​អ្នក​មាន​រាប់​អាន​ច្រើន។ នេះ​ជា​ច្បាប់​ធម្មជាតិ គ្មាន​អ្នកណា​ម្នាក់​អាច​ប្រកែក​បាន​ឡើយ។

ហេតុដូច្នេះ វា​មិនមែន​​ជា​រឿង​ចៃដន្យ​ទេ​ដែល​លោក​អ្នក​បាន​សង្កេត​ឃើញ​ថា ​អ្នក​មាន​ភាគ​ច្រើន​មាន​ទំនាក់ទំនង​ល្អ​ ឬ សេពគប់​ជា​មួយ​អ្នក​​មាន។ ហេតុអ្វី? ព្រោះ​​អ្នកមាន​យល់​ថា អ្នក​មាន​គឺ​ជា​មនុស្ស​ជោគជ័យ ហើយ​អ្នក​ដែល​ជោគជ័យ​ គឺ​ជា​មនុស្ស​ដែល​មាន​ធនធាន​មនុស្ស​ល្អ​ដែល​អាច​ធ្វើ​ឲ្យ​ខ្លួន​ទទួល​បាន​ ជោគជ័យ​តាម​នោះ​ដែរ។ ទីបំផុត​អ្នក​មាន​​បាន​បញ្ជ្រាប​ខ្លួន​ន​បង្កើន​ទំនាក់ទំនង​យ៉ាង​ ស្និទ្ធស្នាល​ ឬ យក​បុគ្គល​ណា​មួយ​ដែល​ជោគជ័យ​មក​​ធ្វើ​ជា​គំរូ​របស់​ខ្លួន​។ យ៉ាងណាមិញ​​នេះ​មិនមែន​មានន័យ​ថា អ្នកមាន​សុទ្ធតែ​មាន​បំណង​ចង់​ទាត់ចោល​អ្នកក្រ​នោះ​ឡើយ​តែ​អ្នក​ត្រូវ​តែ​ ដឹង​ថា ​ជា​ច្បាប់​ធម្មជាតិ​​ទីណា​មាន​សេចក្ដីសុខ ទីនោះ​​មាន​​មនុស្ស​ចង់​ទៅ​ច្រើន​៕​

លក្ខណៈ១៥យ៉ាង របស់មិត្តល្អដែលត្រូវដឹង

១. នឹកដល់មិត្តដែលបែកគ្នា

២. ត្រេកអរនឹងមិត្តមករក

៣. ចង់តែឲ្យមិត្តមកលេង

៤. ត្រេកអរនឹងទទួលមិត្តយ៉ាងរាក់ទាក់

៥. ស្រឡាញ់មិត្តរបស់មិត្ត

៦. ស្អប់សត្រូវរបស់មិត្ត

៧. ចេញមុខការពារមិត្ត

៨. គាំទ្រអ្នកសរសើរមិត្ត

៩. ប្រាប់អាថ៌កំបាំងចំពោះមិត្ត

១០. ជួយលាក់អាថ៌កំបាំងរបស់មិត្ត

១១. ទុកដាក់នឹងកិច្ចការរបស់មិត្ត

១២. សរសើរបញ្ញារបស់មិត្ត

១៣. ត្រេកអរនឹងសុខចំរើនរបស់មិត្ត

១៤. ឈឺឆ្អាលនឹងវិនាសភាពរបស់មិត្ត

១៥. នឹកដល់មិត្តពេលបានចំណីឆ្ងាញ់

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
668
923
4540406