jaukjeybanner

អំពីគេហទំព័រ ទស្សនាវដ្តីខ្មែរសម័យថ្មី

ជំរាបសួរប្រិយមិត្តអ្នកអានទាំងឡាយ គេហទំព័រ  www.magazinecambodia.com ដែលលោកអ្នក​កំពុងទស្សនា​នា​​ពេ​ល​​​​នេះ គឺ​ជា​ការ​ផ្សាយ​បន្ថែម​របស់​ ទស្សនាវដ្តីខ្មែរសម័យថ្មី ហើយទស្សនាវដ្តីខ្មែរសម័យថ្មី ​ដែលជាផ្នែកមួយ​របស់​ រោង​ពុម្ព​ជោគជ័យ​នោះ​មាន​​ប្រវត្តិ​កកើត​ឡើង​ដូច​ខាង​ក្រោម​៖
 
ប្រវត្តិសង្ខេប
 
រោងពុម្ពជោគជ័យ ដែលចាប់ដំណើរការនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៩៨ តាមប្រកាសលេខ ០៣៤/ ៩៦ ព.ម.ប្រក ចុះថៃ្ងទី ២៦ ខែ​មករា ឆ្នាំ១៩៩៦ របស់ក្រសួងព័ត៌មានបានរីកចម្រីនជាបន្តបន្ទាប់ តាំងពីដំណើរការ​ដោយ​ដៃ ( អូសស្បៃ )​ រហូត​ដល់ការ​បំពាក់​ពេញ​​លេញ​នូវ​ម៉ាស៊ីន​ បោះពុម្ព អុហ្វសិត ទំនើបៗ ពីមួយពណ៌រហូតដល់​បួន​ពណ៌​ព្រមទាំងម៉ាស៊ីនជំនួយ ជា​ច្រើន​គ្រឿង​ទៀត​ពិសេស​ CTP បោះ​ពុម្ព​ដោយ​មិន​ប្រើ Film ច្បាស់​ដូច​រូបថត​រហ័ស​ដូចចិត្តចង់។ យោងលើសន្ទុះនេះទស្សនាវដ្តីខ្មែរសម័យថ្មី​បាន​កើត​ឡើង​ដោយស្នាដៃ​ផ្ទាល់​របស់​រោងពុម្ពជោគជ័យ។
 
ទស្សនាវដ្តីខ្មែរសម័យថ្មី ត្រូវបានអនុញ្ញាតឱ្យចេញផ្សាយដោយប្រកាសលេខ ១៤៩ ព.ម.ប្រក ចុះថ្ងៃទី ២២ ឧសភា ២០០៧​របស់​ក្រសួង​​ព័ត៌មាន​។ ទស្សនាវដ្តីខ្មែរសម័យថ្មីមា​នការិយាល័យ​ដែលជាបណ្តោះអាសន្ន​នៅ​ផ្ទះ​​ លេខ​ ៧៤៩ ផ្លូវព្រះមុនីវង្ស ក្រុម១០ សង្កាត់បឹងត្របែក ខណ្ឌ​ចំការមន រាជធានីភ្នំពេញ និង សាខាទី១ ស្ថិត​នៅ​ ផ្ទះលេខ ១០ ផ្លូវនាគព័ន្ធភូមិត្រពាំងសេះ សង្កាត់​គោក​ចក​ ក្រុងសៀមរាប ខេត្ដ​សៀម​រាប។
 
គោលបំណង
 
ក៏ដូចជាអង្គភាពឯកជនដទៃទៀតដែរ ខ្មែរសម័យថ្មីចង់ លើកកម្ពស់ជីវភាពផ្ទាល់របស់យើងខ្ញុំទាំងអស់គា្ន ដោយ​ផ្តល់​ជូន​មិត្ត​អ្នក​អាន​គ្រប់ ស្រទាប់​វណ្ណៈ និងគ្រប់រូប នូវចំណីអារម្មណ៍ថ្មីប្លែក សា្អតស្អំ នឹងបានប្រយោជន៍​គ្រប់ៗគ្នា ហើយ​យើង​ខ្ញុំជា​មធ្យោបាយ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​តម្លៃ​​ថោក​តែ​​ប្រសិទ្ឋ​ភាព​ខ្ពស់​​របស់​មជ្ឈដ្ឋាន​ជំនួញ​ជាតិ និងអន្ដរជាតិថែមទៀត។
 
ជាមួយនេះដែរ ទស្សនា​វដ្តីខ្មែរសម័យថ្មីចង់រួមចំណែក លើកកម្ពស់គ្រប់ផ្នែកនៃទស្សនាវដ្តីខ្មែរ។ អ្នក​អាន ដ៏ឧត្តុងឧត្តម ទាំង​ឡាយ​ជ្រាប​ហើយ​ថា មានទស្សនាវដ្តី កាសែត និងផលិតផល​វប្បធម៌​ជាច្រើន​បែប​ទៀត​របស់ប្រទេសក្រៅ ត្រូវ​បាន​គេ​នាំ​ចូល​មក​ប្រទេស​កម្ពុជា​យើង​។​ ប៉ុនែ្ត​តើមានទស្សនាវដ្តី ឬកាសែត​ខ្មែរយើង ចំនួន​ប៉ុន្មាន​ដែល​ត្រូវ​បាន​គេនាំ​ចេញ​ទៅក្រៅ​ប្រទេស​វិញ​? ទស្សនា​​វដ្តី​​ខ្មែរ​សម័យ​​ថ្មី​​នឹង​​ធ្វើ​​ខ្លួន​​ឱ្យ ក្លាយ​ជា​ទស្សនា​វដ្តី ឈាន​មុខ​ក្នុង ចំណោម ទស្សនា​វដ្តី​​របស់​ប្រទេស​កម្ពុ​ជា​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។
 
ទស្សនៈ
 
ដើម្បីសម្រេចគោលដៅនេះក្នុងវេលាយ៉ាងខ្លី យើងខ្ញុំនឹងគោរពយ៉ាងខ្ជាប់ខ្ជួននូវច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ស្តី​ពីរបបសារព័ត៌មាន និង​ក្រម​​សីល​ធម៌​​របស់អ្នកកាសែត។ ទន្ទឹមនឹងនេះ យើងខ្ញុំនឹង​បង្កើន​ជានិច្ចនូវខ្លឹមសារ ប្រធានបទ នៃ​អត្ថបទ​ព្រម​ទាំង​គុណ​ភាព​នៃ​ការ​រចនាទំព័រក៏ ដូច​ជា​ការបោះពុម្ព ពោល​គឺលៃយ៉ាងណា​ឱ្យខ្មែរ​សម័យថ្មីក៏ឈ្នះ ប្រិយមិត្តអ្នកអានក៏ឈ្នះ ហើយ​ដៃ​គូ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​ក្នុង​ទំព័រ​ទស្សនាវដ្តី ខ្មែរសម័យថ្មី​ក៏ឈ្នះ​។
 
ខ្លឹមសារ
 
ឥទ្បូវនេះខ្លឹមសាររបស់ ទស្សនាវដ្តីខ្មែរសម័យថ្មី មានបីជំពូកធំៗគឺៈ ព័ត៌មាន និងបទយកការណ៍ជំពូកពីរ ជីវិតពិតសេដ្ឋកិច្ច និង​សង្គម​ ជំពូក​បី​គឺព័ត៌មានកំសាន្ត។ ក្នុងបីជំពូកនេះ យើងមានប្រធានបទ​ជាច្រើនទៀត​ដូចជា រឿងរ៉ាវសិល្បៈ ព័ត៌មានកីទ្បា ទំព័រ​ហោរា​ ការ​ស្វែង​យល់​ពី​សុខភាព​ សុខភាពនិងសេ្នហា បច្ចេកវិទ្យា ទេសចរណ៍ វិជ្ជាធ្វើម្ហូប សុខភាពនិងសម្រស់ និង​ប្រធាន​បទជា​ច្រើន​​ទៀត​ដែល​នឹង​ត្រូវ​បង្កើត​បន្ថែម​ក្នុងអនាគត ដ៏ឆាប់ខាងមុខនេះ ។
 
លក្ខណៈបច្ចេកទេស :
 
- ទំហំៈ២១ cm x ២៩,៧ cm
 
-កម្រាស់ៈទំព័រ (នឹងត្រូវបន្ថែមតាមតម្រូវការជាក់ស្តែងរបស់ទីផ្សារ)
 
-គុណភាពក្រដាស់ សាច់ក្នុងគឺរលោង GSM ក្របក្រៅរលាង១៧០GSM និងអ៊ុតផ្លាស្ទិច ។
 
បរិមាណក្នុងការបោះពុម្ព ព្រមទាំងកាលវិភាគចេញផ្សាយ :
 
ទស្សនាវដ្តីខ្មែរសម័យថ្មីបោះពុម្ពផ្សាយ ៥៦០០ច្បាប់ (ប្រាំពាន់ប្រាំមួយរយច្បាប់) ក្នុងមួយលេខ។ យើងចេញ ផ្សាយ ជា​ទៀង​ទាត់​នៅ​រៀង​រាល់​សប្តាហ៍ទីមួយនៃខែនីមួយៗ ។
 
សេវាកម្មបន្ថែម
 
ក្រៅពីផ្តល់ជូនមិត្តអ្នកអាននូវចំណីចក្ខុល្អបំផុត និងផ្តល់ជូនពិភពជំនួញនូវមធ្យោបាយ ផ្សព្វផ្សាយ​ដែល​មាន​ប្រសិទ្ធ​ភាព និង សន្សំ សំចៃ រួច​មក យើង​ខ្ញុំ​មាន​ចុះផ្សាយ​ជូន​លោក លោក​ស្រី​ប្រិយ​មិត្ត នូវ​ព័ត៌​មាន​ខ្លី ចុះ​ផ្សាយ​ជូន​មិត្ត​យុវវ័យ នូវការ​ស្វែងរក​មិត្ត ដោយ​មិន​​កំណត់​​ពេល​ និង​មិន​គិត​កម្រៃ​ជា​រៀង​រហូត​។ ចំ​ពោះ​លោក​ លោក​ស្រី ប្រិយ​មិត្ត​ដែល​ចូល​ចិត្ត​ការ​សរសេរ អាច​ផ្ញើ​អត្ថបទ និង​រូបភាព​ផេ្សង​ៗ ដែល​មាន​ ប្រយោជន៍​ដល់​ប្រទេស​ជាតិ និង​អ្នក​អាន មក​ចុះ​ផ្សាយ​ជាមួយ​យើង​ខ្ញុំ​បាន ប្រសិន​បើ​ស្នា​ដៃលោក អ្នក​ត្រូវ​បាន​ការិយាល័យ​និពន្ធ ទទួល​​យក លោកអ្នក នឹង ទទួល​បាន​ប្រាក់​កម្រៃ លើកទឹកចិត្តថែមទៀត។
 
លើសពីនេះទៀតទស្សនាវដ្តីខ្មែរសម័យថ្មី មានទទួលបោះពុម្ពគ្រប់ប្រភេទដូចជា នាមប័ណ្ណ វិក្កយប័ត្រ ធៀបការល្អៗតាមកំម៉ង ស្រោម សំបុត្រ គ្រប់ ធុន សៀវភៅសរសេរ ទស្សនាវដ្តី សៀវភៅអាន និទានុលេខន៍ របាយការណ៍ប្រចាំឆ្នាំ ថង់យួរក្រដាស ប្រតិទិនទាំងបីបែប ខិត​ប័ណ្ណកាតាទ្បុក ផូស្ទ័រ ក្រដាស កុំព្យូទ័រ ឯកសារសុវត្ថិភាពសំរាប់ធនាគារ ដូចជា ៖ មូលប្បទានប័ត្រ សៀវភៅបើកគណនីដែលមាន Water Mark Logo និងទឹកថ្នាំពិសេស ដូចបោះពុម្ព នៅបរទេស ហើយមានលក្ខណៈ បច្ចេកទេស ស្របតាមបទដ្ឋា​នរបស់​ធនាគារ​ជាតិ ថែមទៀត។
 
ថ្លៃលក់សៀវភៅ និងប្រភេទអ្នកអាន
 
តម្លៃសៀវភៅនៅពេលឥទ្បូវនេះគឹ ៦០០០រៀល (ប្រាំមួយពាន់រៀល) ក្នុងមួយក្បាលហើយអាចទ្បើង ឬ​ចុះ​គឺ​អាស្រ័យ​លើ​តម្លៃ​វត្ថុ​ធាតុ​ដើម និង​​ចំណាយផេ្សងៗលើទីផ្សារ។
 
អាស្រ័យដោយ ទស្សនាវដ្តីខ្មែរសម័យថ្មី គឺជាបណ្តុំនូវព័ត៌មានគ្រប់បែបយ៉ាង ដែលត្រូវនិងមនុស្សគ្រប់វ័យ និង​គ្រប់​ស្រទាប់​វណ្ណៈ​។​ ដូច្នេះ ហើយ​​បានជាស្ទើរតែ​គ្រប់គ្រួសារខ្មែរ តែងតែមានទស្សនាវដ្តី​ខ្មែរសម័យថ្មី​ជាប្រចាំ។
 
ដែនចែកផ្សាយ
 
ទស្សនាវដ្តីខ្មែរសម័យថ្មី ត្រូវបានចែកចាយលក់ចេញ ២៤រាជធានីខេត្ត នៃព្រះរាជាណាចក្រកម្ពុជា និង​​នាំ ចេញ​​​​ទៅ​បណ្តា​ប្រទេស​​ដែល​មាន​សមាគមន៍​ខ្មែរ រស់នៅ។
 
អ្វីដែលពិសេសជាងទស្សនាវដ្តីដ៏ទៃទៀត គឺខ្មែរសម័យថ្មីមានចែក Free ជូនសា្ថប័នរដ្ឋ ធនាគារ ក្រុមហ៊ុនធំៗ គ្រឹះ​សា្ថន​ជំនួញ​សកម្ម​ៗ អង្គការជាតិ - អន្តរជាតិ សាកលវិទ្យាល័យ និងសាលារៀននានា។ បើសម៉ីអង្គភាព​ចង់បាន​ការចែកជូននេះ​សូម​ទាក់​ទង​មក​ទូរស័ព្ទ ០៩៨ ៦៨ ៧៨ ៨៨ ក្នុងម៉ោងធ្វើការ។ ហេតុនេះហើយ​ចំនួន​អ្នក​​​អា​ន​​​ និង​ដែន​ចែក​ផ្សាយ​ទស្សនា​វដ្តី​ខ្មែរ​សម័យ​ថ្មី​កាន់​តែ​ធំ​ឡើងៗ៕
 
 
 
ភ្នំពេញ ថ្ងៃទី 0១ ខែ មករា ឆ្នាំ ២០១២
 

 

ថ្ងៃនេះ
ម្សិលមិញ
សរុប
1676
1621
4530556