jaukjeybanner

យុវជន​ខ្មែរ​ចំណាយ ១៥០០០ ដុល្លារ ដាំ​បន្លែ​តាម​បច្ចេកទេស​ថ្មី គ្រោង​លុកលុយ​ទីផ្សារ ក្នុងស្រុក

មាន​ទីកន្លែង​កំណើត នៅ​ខេត្តបន្ទាយមានជ័យ យុវជន ទេស តុលា វ័យ២ ឆ្នាំ បច្ចុប្បន្នកំពុង រស់នៅរាជ​ធានី​ភ្នំពេញ និង​ជា​អតីត​បុគ្គលិក​បម្រើការ​ងារ នៅ​អង្គការ​ទស្សនៈ​ពិភពលោក មាន​ចំណាប់អារម្មណ៍​ខ្លាំង​ទៅ នឹង​របៀប​ដាំ​បន្លែ​តាម​បច្ចេកទេស​ថ្មី ឈ្មោះថា Hydro  ជា​ភាសា​ខ្មែរ យុវជន​នេះ​ឲ្យ​ឈ្មោះថា របៀប​ដាំ​បន្លែ​លើទឹក ជាមួយនឹង​ដើមទុន ១៥០០០ ដុល្លារ។

ការដាំ​តាម​បច្ចេកទេស Hydro មាន​លក្ខណៈ​ខុសគ្នា​នឹង​ការដាំ​បន្លែ របស់​ប្រជាជន​ខ្មែរ​ជាទូទៅ គឺ​ប្រើប្រាស់​ធុង​ជ័រ ម៉ូ​ទ័​រ ទុយ​យោ​បង្ហូរទឹក ២៤ម៉ោង ស្នោ សំណាញ់ សារធាតុចិញ្ចឹម​តាមបែប​ធម្មជាតិ និង​ធ្វើ​រោង​ប្រក់​ដំបូល​ត្រឹមត្រូវ។

ការដាំ​បន្លែ​បែបនេះ មាន​ប្រទេស​ជាច្រើន​ហើយ លើ​ពិភពលោក កំពុង​និយម​ដាំ។ យុវជន ទេស តុលា ប្រាប់ថា ទាំង​បច្ចេកទេស និង​របៀប​រៀបចំ​កសិដ្ឋាន គឺ​បានមក​តាមរយៈ​ការស្រាវជ្រាវ លើ​ប្រព័ន្ធ អ៊ីនធឺណិត និង​មើល​របៀន​អនុវត្តតាម You-tube ។ “ដំបូង​ខ្ញុំ​ចូលចិត្ត​ដាំ​បន្លែ ដោយ​ប្រើ​ធុង​ជ័រ និង​ផើង​ដីចាស់ៗដាក់​ដី​ដាំ នៅក្បែរ​ផ្ទះ គ្រាន់​ពេល​អផ្សុក និង បំបាត់​ស្ត្រេ​ស កាលបើ​បាន​មើល​ទេសភាព​ដាំ​ណាំ​ខៀវខ្ចី​ក្បែរ​ផ្ទះ ។ បន្ទាប់មក​ខ្ញុំ មិត្ត​ភ័ក្ដិ​ម្នាក់​បាន​ប្រាប់ថា មាន​បច្ចេកទេស​ដាំ​បន្លែ​បែប​ថ្មី​មួយ​ប្រភេទ។ ខ្ញុំ​ក៏​ស្រាវជ្រាវ តាម​អ៊ី​ន​ធ័​រ​ណេ​ត និង​មើល​វីដេអូ ក្នុង You-tube ពី​របៀប​ដាំ​បន្លែ តាម​បច្ចេកទេស Hydro នេះ​តែម្តង។ រួច​អនុវត្ត និង​ទទួលបាន​ជោគជ័យ។ ការដាំ​បន្លែ​បែបនេះ​ដំបូង​ត្រូវបាន​សាកល្បង ដោយ​ទាហាន​អង់គ្លេស​នៅលើ​កប៉ាល់ចម្បាំង កណ្ដាល​សមុទ្រ។ ក្រោយមក​បច្ចេកទេស​នេះ​ក៏មាន​ប្រទេស​ជាច្រើន​យកមកប្រើ​ប្រាស់ ”។

តុលា ក៏បាន​ទៅ​ឃើញ​កសិដ្ឋាន​ដាំ​បន្លែ តាម​ប្រព័ន្ធ Hydro នេះ​ផ្ទាល់​ភ្នែក នៅ​កសិដ្ឋាន ក្នុងស្រុក  និងក្រៅស្រុកផងដែរ ក្នុងនោះ​មាន​ប្រទេស​ម៉ាឡេស៊ី និង​ថៃ។ “ខ្ញុំ​បាន​ដាំ​បន្លែ​ខ្មែរ​ប្រមាណ៦មុខ និង​បន្លែ​បរទេស​ចំនួន១០មុន ដោយ​ចំណាយ​ដើមទុន​ជាង ១៥០០០ ដុល្លារ ទៅលើ​រោង និង​សម្ភារៈផ្សេងៗជាច្រើន​ទៀត។ ទៅ​ថ្ងៃ​អនាគត ខ្ញុំ​មាន​គម្រោង ផ្គត់ផ្គង់​បន្លែ​ទាំងនេះ​នៅលើ​ទីផ្សារ​ឲ្យ​បាន​ពី ១០០ ទៅ ២០០គីឡូក្រាម ក្នុង​មួយថ្ងៃ ជាមួយនឹង​កសិដ្ឋាន​ថ្មី​មួយទៀត​គ្រោង​ធ្វើ ក្នុង​ខេត្តសៀមរាប។ តុលា បន្ថែម។

បើតាម តុលា ការដាំ​បន្លែ​តាមបែប Hydro នេះ​គឺ​ចំណាយពេល២ ទៅ៣ ថ្ងៃ នឹង ទទួលបានផលហើយ ពោលគឺលឿន​ជាង ការដាំ​បន្លែ​តាម​វិធី​ធម្មតា២៥%។ ម្យ៉ាង​ការបរិភោគ​បន្លែ​នេះ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​នោះ ទេ។ “ចាប់ពី​ដំណើរការ​ដំបូង នៅ​ដើមឆ្នាំ២០១៤ មក​បន្លែ​ខ្ញុំ​បាន​លក់​ជូន​អតិថិជន​ស្ទើរ​មិនទាន់ ដោយសារ​បន្លែ​ល្អ និង​គ្មាន​ជាតិគីមី​ប៉ះពាល់​ដល់​សុខភាព”៕

តើ​មិត្ត​យុវវ័យ​យល់ថា បន្លែ​របស់​តុលា នឹង​អាច​ស្រូប​បាន​ទីផ្សារ​ទេ មើល៍ទៅ?

 

 

ការចិញ្ចឹម​ក្រពើ​នៅ​ដើមឆ្នាំ ២០១៤ បាន​កើនឡើង

ភ្នំពេញៈ ការចិញ្ចឹម​ក្រពើ​ក្នុង​រយៈពេល ២ខែ ដើម​ឆ្នាំនេះ​មានការ​កើនឡើង​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ មុន។ នេះ​បើតាម​របាយការណ៍​ប្រចាំខែ​ពី​ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

របាយការណ៍​បង្ហាញថា ចំនួន​ក្រពើ​ចិញ្ចឹម​ពីរ​ខែ​ដើម​ឆ្នាំនេះ សរុប​មាន ២៥ ០០០ ក្បាល​កើន​ចំនួន ១២ ០០០ ក្បាល ស្មើនឹង ៤៨ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

មន្ត្រី​ជំនាញ​និយាយថា ការកើនឡើង​នេះ​គឺ​ដោយសារ​បច្ចុប្បន្ន​កសិក​រ​ភាគច្រើន​ងាក​មក​ចិញ្ចឹម ក្រពើ​ដើម្បី​យក​ស្បែក​ជំនួស​ឲ្យ​ការលក់​កូន​ក្រពើ​ទៅ​ឲ្យ​ប្រទេសជិតខាង ខណៈ​ការចុះ​ស្រង់​ស្ថិតិ​នៃ​ចំនួន​ចិញ្ចឹម​ក្រពើ​ដែលមាន​ក្នុង​កសិដ្ឋាន មាន​ភាពត្រឹមត្រូវ​ជាង​មុន។

លោក ហេង សុវណ្ណារ៉ា ប្រធាន​ផ្នែក​អភិវឌ្ឍន៍​ក្រពើ​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ជលផល មានប្រសាសន៍ថា៖ «យើង​ចុះ​ធ្វើ​ស្ថិតិ​ដើម្បី​អនុវត្ត​ទៅតាម​ប្រកាស​រួម​ស្តីពី​ការ ចិញ្ចឹម​ក្រពើ​ដែល​ម្ចាស់​ត្រូវ​បង់​សេវាសាធារណៈ​ហើយ​អ្នក​ចិញ្ចឹម​ក៏​ងាក មក​ចិញ្ចឹម​ដើម្បី​យក​ស្បែក​វិញ ដូច្នេះ​ចំនួន​ក្រពើ​យើង​កើនឡើង ជាពិសេស​អ្នក​ចិញ្ចឹម​នៅ​ខេត្ត សៀមរាប»។

លោក សេន រិ​ទ្ធ អនុប្រធាន សមាគម​អភិវឌ្ឍន៍​ការចិញ្ចឹម​ក្រពើ កម្ពុជា ខេត្ត សៀមរាប បញ្ជាក់ថា តម្រូវការ​ស្បែក​ក្រពើ កម្ពុជា ពិតជា​មានតម្លៃ​ក្នុង​ទីផ្សារ​អន្តរជាតិ។ លោក​បាន​នាំ​ស្បែក​ក្រពើ​ចេញ​បាន ២ ០០០ ស្បែក​ហើយ​ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង​ឆ្នាំនេះ។ លោក​ថ្លែងថា៖ «ភាគច្រើន​គេ [កសិករ] ចិញ្ចឹម​យក​ស្បែក​វិញ​ហើយ។ ស្បែក​ក្រពើ​យើង​មាន​ទីផ្សារ​ណាស់។ ឥឡូវ​យើង​មិន​ទាំង​មាន​ស្បែក​ឲ្យ​គេ​ផង។ បច្ចុប្បន្ន​ឈ្មួញ​ពី​ប្រទេស ចិន កំពុង​ចាប់អារម្មណ៍​ការនាំ​ចូល​សាច់ ក្រពើ​ពី កម្ពុជា។ កិច្ចសន្យា​គេ​ទាមទារ​សាច់​ក្រពើ​ចំនួន ៥ ពាន់​ក្បាល​ក្នុងមួយខែៗ យើង​មិនមាន​ឲ្យ​គេ​ទេ»។

រដ្ឋាភិបាល​បាន​អំពាវនាវ​ដល់​អ្នក​ចិញ្ចឹម​ក្រពើ​ឲ្យ​បញ្ឈប់​ការនាំចេញ កូន​ក្រពើ​ទៅ​បណ្ដា​ប្រទេសជិតខាង​តាំងពី​ឆ្នាំ ២០០។ បញ្ហា​កង្វះ​ទុន​និង​ការព្រួយបារម្ភ​ពី​ទីផ្សារ​សម្រាប់​ស្បែក​ក្រពើ​នៅ តែ​ជា​ឧបសគ្គ​សម្រាប់ កម្ពុជា ក្នុងការ​ក្លាយជា​ប្រទេស​នាំចេញ​ស្បែក​ក្រពើ។

កម្ពុជា នាំចេញ​កូន​ក្រពើ ស្បែក​ក្រពើ និង​សាច់​ក្រពើ​ទៅ​ប្រទេស វៀតណាម ប្រទេស ថៃ និង​ប្រទេស ចិន។ កសិករ​អាច​លក់​កូន​ក្រពើ​អាយុ ៣ខែ មួយ​ថ្លៃ​ពី ១២ ទៅ ១៤ ដុល្លារ ខណៈ​ស្បែក​ក្រពើ​ដែលមាន​អាយុ​បី​ឆ្នាំ​មួយ​ក្បាល​មានតម្លៃ​ប្រមាណ ៨០ ដុល្លារ។

កម្ពុជា នាំចេញ​កូន​ក្រពើ ស្បែក​ក្រពើ និង​សាច់​ក្រពើ​ទៅ​ប្រទេស វៀតណាម ប្រទេស ថៃ និង​ប្រទេស ចិន។ កសិករ​អាច​លក់​កូន​ក្រពើ​អាយុ ៣ខែ មួយ​ថ្លៃ​ពី ១២ ទៅ ១៤ ដុល្លារ ខណៈ​ស្បែក​ក្រពើ​ដែលមាន​អាយុ​បី​ឆ្នាំ​មួយ​ក្បាល​មានតម្លៃ​ប្រមាណ ៨០ ដុល្លារ។

លោក អ៊ុង វិសាល អនុប្រធាន​សមាគម​ចិញ្ចឹម​ក្រពើ សៀមរាប អង្គរ បាន​ឲ្យ​ដឹងថា ក្រពើ​ដែលមាន​ក្នុង​កសិដ្ឋាន​ក្នុងចំណោម​សមាជិកសមាគម​របស់​លោក​មាន​អាយុ ត្រឹម ១ ឆ្នាំទៅ ២ ឆ្នាំ​ប៉ុណ្ណោះ។

លោក​រំពឹងថា នឹង​អាច​នាំចេញ​ស្បែក​ក្រពើ​នៅ​ឆ្នាំក្រោយ។ លោក​ថ្លែងថា៖ «ត្រូវ​រង់ចាំ​មួយឆ្នាំ​ទៀត​រហូត​គ្រប់​បី​ឆ្នាំ​ទើប​យើង​ធ្វើ​ស្បែក​លក់ បាន។ សង្ឃឹមថា នឹង​នាំចេញ​បាន​ក្នុងពេលឆាប់ៗនេះ»។

របាយការណ៍​ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ព្យាករ​ថា ចំនួន​ក្រពើ​នៅ កម្ពុជា នឹង​កើន​ដល់ ៣ សែន​ក្បាល​សម្រាប់​ការនាំចេញ​គិត​ត្រឹម​ដំណាច់​ឆ្នាំនេះ៕

កសិដ្ឋាន​ចិញ្ចឹមក្រពើមួយនៅខណ្ឌ ដង្កោ រាជធានី ភ្នំពេញ​​​។

សាច់​កង្កែប​លែង​ខ្វះ​ក្នុង​ទីផ្សារ​អាស្រ័យ​ដោយ​បច្ចេកទេស​បង្កាត់​ពូជ​កើនឡើង

កណ្តាល ៖ សត្វ​កង្កែប​សម្បូរ​ភាគច្រើន​នា​រដូវវស្សា​ពេល​ភ្លៀង​ធ្លាក់​ដំបូង​ហើយក៏​ជា អាហារ​ដ៏ មាន​ឳ​ជា​រស​ផងដែរ។ រយៈពេល៥ឆ្នាំ​មកនេះ​សត្វ​កង្កែប​ត្រូវបាន​ប្រជាកសិករ​យើង​បង្កាត់​ពូជ ដើម្បី​លក់ ពូជ​និង​ជាការ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ។

ពី​ដើម មក​ធ្លាប់តែ​សម្បូរ​ក្នុង​រដូវវស្សា​ពេល​ធ្លាក់ភ្លៀង ប៉ុន្តែ​បច្ចុប្បន្ន​អ្នក​និយម​ចូលចិត្ត​ទទួលទាន សាច់​កង្កែប​លែង​ខ្វល់ខ្វាយ​ថា​នឹង​ពិបាក​ស្វែងរក​ម្ហូបអាហារ​អំពី​សត្វ កង្កែប​ទៀតហើយ អាស្រ័យ​ដោយ សារ​តែមាន​ផុលផុស​ការចិញ្ចឹម​កង្កែប​ខួបប្រាំងខួបវស្សា​អាចមាន​សត្វ កង្កែប​លើ​ទីផ្សារ​គ្រប់ពេលវេលា។

លោក អេង ស៊ី​សុក្រ​វិចិត្រ​បុត្រ អ្នក​ចិញ្ចឹម​កង្កែប​មានបទពិសោធន៍​អស់​រយៈពេល៥ឆ្នាំ​មកហើយ នោះបាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​លម្អិត​ពី​ការចិញ្ចឹម​កង្កែប​នៅក្នុង​ភូមិ កណ្ដាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀន ស្វាយ ខេត្តកណ្តាល ថា រយៈ៥ឆ្នាំ​មកនេះ​កសិដ្ឋាន​ចិញ្ចឹម​កង្កែប​របស់លោក​ចិញ្ចឹម​កង្កែប​តិចតួច ប៉ុណ្ណោះ​ដោយ​ការចិញ្ចឹម​ជា​លក្ខណៈ​បង្កាត់​ពូជ​កង្កែប​លក់​ភាគច្រើន ទៅវិញ។

លោក វិចិត្រ​បុត្រ​បន្តថា ក្នុង​លក្ខណៈ​ចិញ្ចឹម​តិចតួច​មកពី​ខ្វះ​ទីកន្លែង​ផង​និង​គ្រាន់តែ​បើក​ជា កន្លែង​បង្រៀន​ពី​ពិធី​បង្កាត់​ពូជ​កង្កែប​តែប៉ុណ្ណោះ។

ពូជ សត្វ​កង្កែប​នាំចូល​គ្រា​ដំបូង​មកពី​ប្រទេស​ថៃ​និង​ប្រទេស​វៀតណាម ដោយ​សិក្សា​បង្កាត់​ពូជ កង្កែប​ជា​លក្ខណៈ២ជំនាន់​បានន័យថា បង្កាត់​ពូជ២ដង។

រហូត​ទាល់តែ​មកដល់​សព្វថ្ងៃ​ដែល​យើង​ទទួល​បានជា​ពូជ​កង្កែប​ក្នុងស្រុក។

លោក បុត្រ​បន្ថែមថា ការ​បង្កាត់​ពូជ​កង្កែប​នេះ​គឺ​លក់​ចំពោះ​ប្រជាកសិករ​យើង​ដែល​មកពី​តាម បណ្តា​នៅ​ទូទាំងប្រទេស​មក​រៀនទី​នេះហើយ​នៅ​ចប់​រៀន​ក៏ត្រូវ​ទិញ​ពូជ កង្កែប​ត្រឡប់​ទៅវិញ​ក្នុង១០គីឡូក្រាម​ទៅ២០គីឡូក្រាម ហើយ​ក្នុង១គីឡូក្រាម លក់បាន​ចំនួន២០ដុល្លារ។ ក្នុងការ​បង្កាត់​បង្រៀន បង្កាត់​ពូជ​កង្កែប មាន​រយៈពេល​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ។

លោក បុត្រ​បញ្ជាក់ទៀតថា ក្នុង​ការធ្វើ​អាជីវកម្ម​ចិញ្ចឹម​កង្កែប​នេះ កសិដ្ឋាន​លោក​ផ្ដោតលើ​ផលិត​កូន​លក់​និង​ការចិញ្ចឹម​កង្កែប​យកសា​ច់លក់​ក៏ ព្រោះតែ​កសិដ្ឋាន​ពុំមាន​លក្ខណៈ​ទូលំទូលាយ ដោយសារ​អាង​ចិញ្ចឹម​កង្កែប ក្នុងផ្ទះ​មានតែ១០អាង​សំរាប់​ផលិត​កូន និង​អាង​ខាងលិច​មួយទៀត។

អាង ទាំង១០ក្នុងផ្ទះ មាន​ទំហំ​មិន​លើសពី៤ម៉ែត្រ​គុណ​និង៤ម៉ែត្រ​នោះឡើយ និង​អាង​ធំ​ដែលជា​ការរកស៊ី​មួយ​ធំ​ញ អាច​ពង្រីក​ទិញ​បាន​មាន​ទំហំ២៥ម៉ែត្រ គុណ៣០ម៉ែត្រ។

ដោយឡែក នា​រដូវវស្សា​សាច់​កង្កែប មានតម្លៃ ខ្ពស់​ក្នុង​ខែមករា រហូតដល់​ខែឧសភា អាច​លក់បាន១គីឡូក្រាម​ស្មើ​និង ១៤០០០រៀល។ ចំពោះ​ខែវស្សា​ពី​ខែមិថុនា ដល់​ខែវិច្ឆិកា សាច់​កង្កែប​អាច​លក់​បានតែ​ក្នុង១គីឡូក្រាម ស្មើ​និង៨០០០រៀល អាស្រ័យ​ដោយសារ​រដូវ​នោះ​សំបូរ​ត្រី។

លោក​ថា អ្នក​ទទួលទាន​ភាគច្រើន​ចូលចិត្ត​ទទួលទាន​សត្វ​កង្កែប​ចិញ្ចឹម ដោយសារតែ​ស៊ី​ចំណី​ឆ្អិន​ស្រាប់​ផ្ទុយ​ពី​កង្កែប​តាម​វាលស្រែ មិន​ស្អាត​សំបូរ​អៀន​ច្រើន​នៅតាម​ស្បែក៕

 

 

សេដ្ឋកិច្ចចិនចេញដំណើរយឺតក្នុងឆ្នាំសេះ

សារព័ត៌មាន The Straits Times ឲ្យ​ដឹង ថា សកម្មភាព​រោងចក្រ​នៅ​ប្រទេស​ចិន​បាន​ថយ​ល្បឿន ដល់​កម្រិត​ទាប គិត​ក្នុង​រយៈពេល៦ខែ ខណៈដែល​តម្លៃ​អចលនទ្រព្យ ក៏​មានការ​ស្រាកស្រាន្ត ធ្វើ​ឲ្យ​កត់សម្គាល់​ពី​ការចេញដំណើរយឺតៗ ចូលក្នុង​ឆ្នាំ​សេះ និង​មានការ​ព្រួយ បារម្ភ​កាន់តែខ្លាំង អំពី​ការធ្លាក់​ល្បឿន​នៃ​សេដ្ឋកិច្ច​ធំ​ទី​ពីរ​នៃ​ពិភពលោក។ តាម​ទិន្នន័យថ្មីៗ បំផុត ឲ្យ​សញ្ញា​ថា ការធ្លាក់ចុះ​នៃ​ការ​បញ្ញា​នាំចេញ​ថ្មី និង​លក្ខខណ្ឌ​ឥណទាន​តឹងតែង កាលពី​ខែ​កន្លងទៅ កំពុងតែ​ចាប់ផ្តើម​មាន​ផលប៉ះពាល់​ដល់​ក្រុមហ៊ុនធំៗ របស់​ចិន។

សសរ មួយ​សំខាន់​នៃ​សេដ្ឋកិច្ច​ចិន គឺ​វិស័យ​ផ្ទះសម្បែង ដែលមាន​ផលប៉ះពាល់​ដល់​វិស័យ​ប្រមាណ​ជា ៤០ចាប់ពី​គ្រឿងសំណង់​ដល់​ទៅ​ធនធាន បានបង្ហាញ​នូវ​ការ​ថយ​តម្លៃ ដែល​អាចធ្វើ​ឲ្យ​វិ​សម្ពាធ​ការវិនិយោគ​លើ​អចលនទ្រព្យ នៅ​ឆ្នាំនេះ។ ដំឡើង​នៃ​ផ្ទះ​ថ្មី បាន​កើនឡើង ៩,៤% កាលពី ខែ​កន្លងទៅ ដែលជា​ការកើនឡើង​យឺត​បំផុត​ក្នុង​រយៈពេល ៩ ខែ។ ការកាត់បន្ថយ​នូវ​ការប្រើប្រាស់ និង​ការចំណាយ​របស់​មន្ត្រីរ​ដ្ឋា​ភិ​បាល ដែល​តាម​ធម្មតា​ឡើង​ខ្ពស់​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន អាច​នឹងមាន​ការប៉ះពាល់​ដល់​សេចក្តីត្រូវការ មិនមែន​សម្រាប់តែ​ការ​ជប់លៀង និង​ទិញ​វត្ថុ​អនុស្សាវរីយ៍​ទេ តែ​សូម្បី​ទាំង​ទំនិញ​ប្រចាំថ្ងៃ​ផង ដូចជា​សាច់ជ្រូក​ជាដើម។

ខណៈ ដែល​អតិថិជន​ចិន ជា​ប្រពៃណី​ប្រើប្រាស់​សាច់ជ្រូក​ច្រើន ក្នុង​រដូវ​បុណ្យទាន តម្លៃ​ជ្រូក បាន​ធ្លាក់ចុះ​គួរ​ឲ្យ​ភ្ញាក់ផ្អើល កាលពី​ខែ​កន្លងទៅ​យោងតាម សេដ្ឋវិទូ Tommy Xie មិនតែប៉ុណ្ណោះ ផលិតផល​អគ្គិសនី ដែលជា​សូចនាករ​តំណាង​ដ៏​មាន​ប្រជាប្រិយ នៃ​សុខភាព​សេដ្ឋកិច្ច ក៏បាន​ធ្លាក់ចុះ​ក្នុង​ប៉ុន្មាន​ខែថ្មីៗ នេះដែរ។ សូចនាករ​ទាំងនេះ បានលើកឡើង​អំពី​ការព្រួយបារម្ភ​ថា ប្រទេស​ចិន កំពុងតែ​បាត់​កម្លាំង​រុញ​ទៅមុខ​លឿន ជាង​រំពឹងទុក។ សេដ្ឋវិទូ Tommy Xie និយាយ ថា សេដ្ឋកិច្ច​ចិន កំពុងតែ​សម្លឹង​ឃើញ​នូវ​ការចាប់ផ្តើម​មួយ​មិន​រឹងប៉ឹង ក្នុង​ឆ្នាំ​ថ្មី ដែល​នាំ​ឲ្យ​មានការ​រំពឹងថា ក្នុង​ត្រីមាស​ទីមួយ​កំណើន​នឹង​ថយចុះ។

អ្នកវិភាគ មួយចំនួន បាន​ព្រមាន​ពី​ការដែល​ផ្អែក​តែ​ទៅលើ​តួលេខ​នៃ​ទិន្នន័យ​សេដ្ឋកិច្ច ក្នុង​ខែមករា និង​កុម្ភៈ ជាការ​មិនអាច​ទុកចិត្ត​បានទេ ព្រោះ​វា​ជា​តួលេខ​ដែល​ស្ថិតក្នុង​ដំណាក់កាល​នៃ​ពិធីបុណ្យ តែ​បានធ្វើ​ការព្យាករណ៍​រួចហើយ​ថា នៅ​ឆ្នាំ​សេះ​នេះ សេដ្ឋកិច្ច​ចិន អាច​នឹង​ថយ​ល្បឿន​មក​ត្រឹម៧,៤% ដែល ជា​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល ២៤ ឆ្នាំ។ សហគ្រាស​ធំជាងគេ​នៃ​ប្រទេស​ចិន ជាពិសេស​ក្រុមហ៊ុន​រដ្ឋ កំពុងតែ​រង​នូវ​ផលប៉ះពាល់​ពី​ការ​រឹតបន្តឹង​លក្ខខណ្ឌ​ឥណទាន​របស់​ក្រុង ប៉េកាំង៕

 

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1968
2594
4647803