jaukjeybanner

នំាចូលឧសថពីឥណ្ឌាមានជាង$១០លាន

ភ្នំពេញៈ ការ​នាំ​ចូល​ឱសថ​របស់​កម្ពុជា​ពី​ប្រទេស​ឥណ្ឌា​ក្នុង​ រយៈពេល​១០​ខែ​ ក្នុង​ឆ្នាំ​២០១៣​នេះ​មាន​ទំហំ​ទឹកប្រាក់​ជាង​១០​លាន​ដុល្លារ​អាមេរិក។ តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ឱសថ​របស់​ប្រទេស​ឥណ្ឌា​បាន​ទទួល​ចំណែក​ទីផ្សារ​យ៉ាង​ធំ​នៅ​ប្រទេស​កម្ពុជា​។

ក្នុង​កិច្ចប្រជុំ​អ្នក​ជំនួញ​ឱសថ​ឥណ្ឌា​នៅ​កម្ពុជា​កាលពី​សប្តាហ៍​មុន ​លោក ​ជូ ​យិន​ស៊ីម រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា ​នា​ពេល​បច្ចុប្បន្ន មាន​រោងចក្រ​ឱសថ​ជាច្រើន​បាន​មក​វិនិយោគ​នៅ​កម្ពុជា ពិសេស​ក្រុមហ៊ុន​ផលិត​ឱសថ និង​ក្រុមហ៊ុន​នាំ​ចេញ​នាំ​ចូល​ឱសថ​របស់​ប្រទេស​ឥណ្ឌា។

លោក​មាន​ប្រសាសន៍​ថា៖ «​ឥណ្ឌា​បាន​ចូល​មក​វិនិយោគ​យ៉ាង​ច្រើន​លើ​វិស័យ​ឱសថ​នៅក្នុង​ប្រទេស​ កម្ពុជា​នា​ពេល​បច្ចុប្បន្ន​។ រហូត​មក​ដល់​សព្វថ្ងៃ​នេះ មាន​សហគ្រាស​ផលិត​ឱសថ​ពី​ប្រទេស​ឥណ្ឌា​ចំនួន​ ២១១ ​ហើយ បាន​មក​ចុះ​បញ្ជី​ការ​សហគ្រាស​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ផលិតផល​ឱសថ​របស់​ឥណ្ឌា​ចំនួន​ ៣ ៤៦៦ ​ប្រភេទ ​បាន​ទទួល​លេខ​បញ្ជី​ការ​រួច​ហើយ​ពី​ក្រសួង​សុខាភិបាល»។

ជាមួយ​នឹង​កំណើន​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ឱសថ​នៅ​កម្ពុជា​នេះ លោក យិន​ស៊ីម បាន​បញ្ជាក់​ថា ​ចាប់​ពី​ខែ​មករា​ ឆ្នាំ​២០១៣ រហូត​ដល់​ខែ​តុលា​ ទំហំ​នៃ​ការ​នាំ​ចូល​ឱសថ​ពី​ប្រទេស​ឥណ្ឌា​មក​កម្ពុជា​មាន​ទឹកប្រាក់​ ប្រមាណ​ ១០,២​លាន​ដុល្លារ​។ ឱសថ​ភាគច្រើន​ដែល​នាំ​ចូល ​ជា​ឱសថ​សារវ័ណ្ឌ ហើយ​ការ​នាំ​ចូល​ភាគច្រើន​ធ្វើ​ឡើង​តាមរយៈ​ក្រុមហ៊ុន​ឯកជន​នៅ​ កម្ពុជា។

យោងតាម​ក្រុមហ៊ុន​វាយ​តម្លៃ Brand India Equity Foundation ​ទីផ្សារ​ឱសថ​ឥណ្ឌា​ទំនង​ជា​នឹង​រីកចម្រើន​ក្នុង​អត្រា​កំណើន​ប្រចាំ​ ឆ្នាំ ពី​១៤​ទៅ​១៧ ភាគរយ ​ក្នុង​ចន្លោះ​ពី​ឆ្នាំ​២០១២​ ដល់​ឆ្នាំ​២០១៦។ បច្ចុប្បន្ន ​ឥណ្ឌា​ស្ថិត​ក្នុង​ចំណោម​ទីផ្សារ​ឱសថ​លេចធ្លោ​ទាំង​ប្រាំ​របស់​ពិភពលោក។

សម្រាប់​ទីផ្សារ​ឱសថ​ក្នុង​ពិភពលោក ការ​នាំ​ចេញ​ផលិតផល​ឱសថ​ពី​ប្រទេស​ឥណ្ឌា បាន​កើនឡើង​ពី ៦,២៣​ពាន់​លាន​ដុល្លារអាមេរិក ​ក្នុង​ឆ្នាំ២០០៦-២០០៧ ​ដល់ ​៨,៧ ​ពាន់​លាន​ដុល្លារ​ ក្នុង​ឆ្នាំ​២០០៨-២០០៩ ស្មើ​នឹង​អត្រា​កំណើន​ប្រចាំ​ឆ្នាំ​រួម​គ្នា​ចំនួន ​២១,​២៥​ភាគរយ​។​ យោងតាម ​Price water house Coopers (PWC) ក្នុង​ឆ្នាំ​២០១០ ប្រទេស​ឥណ្ឌា​បាន​ចូលរួម​ក្នុង​ចំណោម​សម្ព័ន្ធភាព​ទីផ្សារ​ឱសថ​សកល​ កំពូល​ទាំង ១០ លើ​ផ្នែក​លក់​ត្រឹម​ឆ្នាំ​២០២០​ ដែល​មាន​តម្លៃ​ស្មើ​នឹង​៥០​ពាន់​លាន​ដុល្លារ​។

លោក ​Sandeep ប្រធាន​សភា​ពាណិជ្ជកម្ម​ឥណ្ឌា​នៅ​កម្ពុជា (ICC) បាន​ឲ្យ​ដឹង​ថា សមាជិក​សភា​ពាណិជ្ជកម្ម​៩០​ភាគរយ មកពី​ឧស្សាហកម្ម​ឱសថ ហេតុដូច្នេះ​ហើយ សភា​ពាណិជ្ជកម្ម​ឥណ្ឌា​បាន​សម្រេច​ចិត្ត​បង្កើត​ស្ថាប័ន​រង​មួយ​ក្នុង ICC ដែល​មាន​ឈ្មោះ​ថា គណៈកម្មាធិការ​ឱសថ​កម្ពុជា (PCC ​) ដើម្បី​ពិនិត្យ​មើល​បញ្ហា​នានា​ទាក់ទង​នឹង​វិស័យ​ឱសថ​។ PCC កំពុង​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ធ្វើឲ្យ​ឧស្សាហកម្ម​ឱសថ​ឥណ្ឌា​ មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​បន្ត​ថា៖​ «​ប្រទេស​ឥណ្ឌា គឺជា​ឧស្សាហកម្ម​ផលិត​ឱសថ​ធំ​ជាង​គេ​ទី​បួន​នៅ​លើ​ពិភពលោក និង​ល្បី​ល្បាញ ដោយសារ​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់​របស់​ខ្លួន​ក្នុង​តម្លៃ​ថោកសមរម្យ​។ នេះ​គឺជា​មូលហេតុ​តែ​មួយ​គត់​ដែល​យើង​ឃើញ​ផលិតផល​ឥណ្ឌា​កំពុង​ត្រូវ​ បាន​ប្រើប្រាស់​នៅ​ទូទាំង​ពិភពលោក​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ​ ហើយ​ក៏​សុំ​ឲ្យ​ជន​រួម​ជាតិ​ឥណ្ឌា​ទាំងអស់​ដែល​កំពុង​តំណាង​ឲ្យ​ក្រុមហ៊ុន ​ឱសថ​ឥណ្ឌា និង​កំពុង​ធ្វើ​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា នាំ​អាជីវកម្ម​ឱសថ​ឥណ្ឌា​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍន៍​ខ្ពស់​បំផុត»។ទន្ទឹម ​នឹង​ភាព​រីកចម្រើន​នៃ​ពាណិជ្ជកម្ម​ឱសថ​របស់​ឥណ្ឌា​នៅ​កម្ពុជា មន្ត្រី​ក្រសួង​សុខាភិបាល​លោក ជូ យិន​ស៊ីម ក៏​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ឱសថ​ឥណ្ឌា​ទាំងអស់​ធ្វើ​កិច្ចប្រតិបត្តិការ​ឲ្យ​ កាន់​តែ​ប្រសើរ​ជាមួយ​ក្រសួង​ និង​គោរព​ច្បាប់​នានា​ដើម្បី​ធានា​សុខភាព និង​សុវត្ថិភាព​អ្នក​ប្រើប្រាស់​៕

រដ្ឋាភិបាលចិនអាចចាប់ផ្តើមបោះផ្សាយ IPO ឡើងវិញ

ក្រុង ញូវយ៉កៈ លោក Boming Cheng ប្រធាន​ក្រុមហ៊ុន Citic Securities បាន​ថ្លែង​ថា ប្រទេស​ចិន​អាច​លុប​ចោល​ការ​ការ​ហាម​ប្រាម​ចុះ​បញ្ជី​ក្រុមហ៊ុន​ថ្មី នៅ​ផ្សារ​ហ៊ុន​ក្នុង​ស្រុក​របស់​ខ្លួន​បន្ទាប់​ពី​កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​កំពូល​នៅ​ចុង​សប្តាហ៍​នេះ។

កិច្ច​ប្រជុំ​របស់​គណបក្ស កុម្មុយនីស្ត​ចិន​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ ទី៩ ខែ វិច្ឆិកា ខាង​មុខ​នេះ។ មេ​ដឹក​នាំ​ជា​ច្រើន​រូប​រួម​ទាំង​លោក ប្រធានាធិបតី ចិន ស៊ី ជីនពីង ផង​ដែរ​នោះ​នឹង​ចូល​រួម​ពិភាក្សា​អំពី​កំណែ​ទម្រង់​សេដ្ឋកិច្ច។ នេះ​បើ​យោង​តាម​លោក Cheng ប្រធាន​ក្រុមហ៊ុន Citic Securities ដែល​ជា​ក្រុមហ៊ុន​ជើងសា​ធំ​ជាង​គេ​នៅ​ប្រទេស​ចិន​គិត​តាម​តម្លៃ​ទីផ្សារ។

លោក Cheng បាន​ឲ្យ​ដឹង​ក្នុង​បទ​សម្ភាស​មួយ​ថា៖ «យើង​នៅ​តែ​មាន​ហេតុផល​ជឿជាក់​ថា ការ​បោះ​ផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ​លើក​ដំបូង (IPO) អាច​នឹង​ចាប់​ផ្តើម​ឡើង​វិញ​មុន​ចុង​ឆ្នាំ​នេះ ដោយ​សារ​កិច្ច​ប្រជុំ​រៀបចំ​គោល​នយោបាយ​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃ ទី១២ ខែ វិច្ឆិកា ខាង​មុខ​នេះ»។ លោក​បាន​ថ្លែង​បែប​នេះ​នៅ​ខាង​ក្រៅ​សន្និសីទ​ប្រចាំ​ឆ្នាំ​មួយ​របស់​សមាគម ហិរញ្ញវត្ថុ​ចិន​នៅ​ទីក្រុង ញូវយ៉ក។

ប្រទេស​ចិន​បាន​ពន្យារ​ពេល​បោះ​ផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ​លើក​ដំបូង​ កាល​ពី​ខែ តុលា ឆ្នាំ ២០១២ ដោយ​សារ​ការ​ប្រែ​ប្រួល​ក្នុង​ផ្សារ​ហ៊ុន និង​ក្តី​បារម្ភ​របស់​វិនិយោគិន​អំពី​របាយ​ការណ៍​ហិរញ្ញវត្ថុ​របស់​ ក្រុមហ៊ុន​ថ្មី ដែល​បាន​ចុះ​បញ្ចី​ក្នុង​ផ្សារ​ហ៊ុន។

ក្រុមហ៊ុន​ចំនួន ៨៣ ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​បោះ​ផ្សាយ IPO ត្រូវ​បាន​វាយតម្លៃ​ដោយ​គណៈកម្មាធិការ​និយតកម្ម​ផ្សារ​ហ៊ុន​របស់​ចិន និង​កំពុង​រងចាំ​ការ​អនុម័ត​លើក​ចុង​ក្រោយ​នោះ អាច​នឹង​ប្រមូល​មូលនិធិ​សរុប​បាន​ចំនួន​ប្រមាណ ៩,១៥ ពាន់​លាន​ដុល្លារ៕ BP

ក្រុមហ៊ុន Herbalife បានចាប់ផ្តើមនៅកម្ពុជា

ភ្នំពេញៈ Herbalife Ltd ជា​ក្រុមហ៊ុន​អាហារ​បំប៉ន​ដែល​កំពុង​មាន​បញ្ហា​ប្រឈម​នៅ​តុលាការ​អាមេរិក ​ហើយ​យុទ្ធសាស្ដ្រ​ទីផ្សារ​ក៏​កំពុង​ទទួល​រង​ការ​រិះគន់ ជា​សាធារណៈ​ផង​នោះ​បាន​បើក​ដំណើរការ​មជ្ឈមណ្ឌល​ចែកចាយ​ផ្លូវការ​នៅ ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​សុក្រ។

សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ បាន​មកពី​ក្រុមហ៊ុន Herbalife កាល​ពី​សប្តាហ៍​មុន​ឲ្យ​ដឹង​ថា​៖​ «ដោយ​មាន​ប្រជាជន​១៥,២​លាន​នាក់ កម្ពុជា​បាន​បង្ហាញ​ពី​ការ​ចូល​កាន់​តែ​ជ្រៅ​ទៅក្នុង​តំបន់​ អាស៊ីប៉ាស៊ីហ្វិក​របស់​ក្រុមហ៊ុន​នេះ​»​។​ សម្រាប់​តំបន់ នេះ​ជា​ប្រទេស​ប្រតិបត្តិការ​ទី​១៥​របស់​ក្រុមហ៊ុន ​ដែល​រួម​ទាំង​ថៃ​ និង​វៀតណាម​។

មាន​យីហោ​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផលិតផល​ថែរក្សា ក្រុមហ៊ុន​ទទួល​បាន​ជោគជ័យ​ខ្លាំង​បំផុត​ពឹង​ផ្នែក​លើ​អ្នក​ចែកចាយ​ ​រាប់​ពាន់​នាក់​ក្នុង​ការ​លក់​វីតាមីន និង​ផលិតផល​បង្កើន​សុខភាព​របស់​ខ្លួន​។ ប៉ុន្តែ​របាយការណ៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​បង្ហាញ​ថា​ អតីត​អ្នក​ចែកចាយ​ក្រុមហ៊ុន​សិទ្ធិ​មនុស្ស និង​មូលនិធិ​ការពារ​វិនិយោគ​បាន​និយាយ​ថា ​ម៉ូ​ដែល​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន Herbalife ធ្វើឲ្យ​មាន​ភាព​ងាយ​រងគ្រោះ​ដល់​សង្គម ដោយសារ​សេចក្តី​សង្ឃឹម​ចង់​បាន​លុយ​លឿន។

Herbalife បាន​បដិសេធ​រាល់​ការ​ចោទប្រកាន់​ទាំងនេះ​។ ​យោងតាម ​Bloomberg សប្ដាហ៍​នេះ​ក្រុមហ៊ុន​ Herbalife បាន​ចេញ​ផ្សាយ​ប្រាក់​ចំណេញ​ត្រីមាស​ទី​៣​កើនឡើង​ខ្លាំង ដោយ​មាន​ប្រាក់​ចំណូល​សុទ្ធ​កើនឡើង​២៧​ភាគរយ​ដល់​១៤២​លាន​ដុល្លារ​។​ ក្រុមហ៊ុន​នេះ​មាន​មូលដ្ឋាន​នៅ​កោះ Cayman Islands ។

ប៉ុន្តែ​ការ​ចោទប្រកាន់​នេះ​មិន​បាន​ចុះ​ថយ​នោះ​ទេ​ ដែល​អាច​ធ្វើឲ្យ​ក្រុមហ៊ុន​ Herbalife ត្រូវ​ចេញ​ផ្សាយ​ការ​ការពារ​ពី​ប្រតិបត្តិការ​នៅលើ​គេហទំព័រ​របស់​ខ្លួន​។ ក្រុមហ៊ុន​នេះ​និយាយ​ថា​៖ «​តើ Herbalife គឺជា​ការ​បោកប្រាស់ ​ឬ​ជា​ការ​បន្លំ​បោកប្រាស់​វិនិយោគិន​? ទេ។ ការ​បង់​ប្រាក់​ដល់​សមាជិក​ត្រូវ​ផ្អែក​លើ​ការ​លក់​ផលិតផល​តែ​មួយ​មុខ​គត់ ហើយ​មិន​ពឹង​ផ្អែក​លើ​ការ​ជ្រើសរើស​សមាជិក​ថ្មី​ផ្សេង​ទៀត​នោះ​ទេ​។ ​ការ​រំពឹង​លើក​ម្រិត​នៃ​ការ​លក់​ផលិតផល​ពួកគេ​ធ្វើ​ឡើង​ក្នុង​មួយ​ខែ​ៗ ពួកគេ​អាច​ទទួល​យក​បាន​សម្រាប់​ចំនួន​នៃ​ការ​បញ្ចុះ​តម្លៃ​លើ​ផលិតផល​ដែល​ ពួកគេ​ទិញ​ពី​ក្រុមហ៊ុន ​Herbalife»។

កាលពី​ថ្ងៃ​ទី​១១ ខែ​តុលា​ចៅក្រម​នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា បាន​បដិសេធ​ការ​ស្នើសុំ​របស់​ Herbalife ​ ក្នុង​ការ​បញ្ចប់​ការ​ប្ដឹង​ពី​អតីត​អ្នក​ចែកចាយ​មួយ​រូប​ដែល​ចោទប្រកាន់​ថា ​ ក្រុមហ៊ុន Herbalife គឺជា​ « ​ក្រុមហ៊ុន​បោកប្រាស់​» ។ លោក Dana Bostick ជា​អ្នក​ដើម​ចោទ​និយាយ​ថា​ លោក​មិន​អាច​រក​ប្រាក់​ចំណេញ​បាន​ពី​ការ​លក់​ផលិតផល​របស់​ក្រុមហ៊ុន Herbalife បាន​ទេ​ ដោយសារ​តែ​អ្នក​ចែកចាយ​នៅ​ខាង​លើ​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​កាន់តែ​ច្រើន​ ជាង​លោក។

យោងតាម​ក្រុមហ៊ុន​មូលបត្រ​ និង​គណៈកម្មការ​ផ្សារហ៊ុន​របស់​អាមេរិក «​ក្នុង​ការ​បោកប្រាស់​ប្រភេទ​នេះ ​អ្នក​ចូលរួម​មាន​បំណង​រក​ប្រាក់​ផ្ដាច់មុខ​តាមរយៈ​រក​អ្នក​ចូលរួម​ថ្មី​ ៗ​នៅក្នុង​កម្មវិធី​នេះ​។ ​សញ្ញា​សម្គាល់​របស់​ផែនការ​នេះ​គឺជា​ការ​សន្យា​ថា​ សមាជិក​នឹង​រក​ប្រាក់​បាន​ច្រើន​បំផុត​ក្នុង​រយៈពេល​ដ៏ខ្លី ដោយ​គ្រាន់​តែ​រក​សមាជិក​ថ្មី​ឲ្យ​បាន​ច្រើន​ហើយ​ធ្វើ​សកម្មភាព​ដូចគ្នា​នេះ ​»។ រាល់​សមាជិក​ដែល​ចូល​ក្នុង​កម្មវិធី​នេះ​ត្រូវ​បង់​ប្រាក់​ដូច​តែ​គ្នា។

ទីភ្នាក់ងារ​រ៉យទ័រ​បាន​រាយការណ៍​ថា​ ដោយ​មាន​ការ​អះអាង​ដូចគ្នា​ក្រុម​សិទ្ធិ​មនុស្ស​ប្រមូល​ផ្ដុំ​គ្នា​នៅក្នុង​ រដ្ឋ​ ឡូសអេនជឺលេស​ ដើម្បី​អំពាវនាវ​ឲ្យ​អគ្គមេធាវី​នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា ស៊ើបអង្កេត​ការ​អនុវត្ត​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន Herbalife ។ ​រ៉យទ័រ បាន​រាយការណ៍​ថា​ អ្នក​ដឹកនាំ​ក្រុម​សិទ្ធិ​មនុស្ស​អះអាង​ថា ​ជាង​៦០​ភាគរយ​នៃ​អ្នក​ចែកចាយ​របស់​ក្រុមហ៊ុន Herbalife មិនអាច​រក​ប្រាក់​បាន​ទេ​កាលពី​ឆ្នាំ​មុន​។

លោក ​Bill Ackman នាយក​មូលនិធិ​ការពារ​ការវិនិយោគ​ ដែល​បាន​កាន់​តំណែង​រយៈពេល​ខ្លី​នៅ​ Herba ​life ក៏​លែង​ជឿ​ទុក​ចិត្ត​លើ​ក្រុមហ៊ុន​នេះ​ដែរ​។

អ្នក​នាំពាក្យ​កម្ពុជា​មួយ​រូប​របស់​ក្រុមហ៊ុន Herbalife ច្រាន​ចោល​នឹង​ការ​អះអាង​នេះ​។ លោក​ថ្លែង​ថា​៖ «ការ​បោកប្រាស់​គឺ​ខុស​ច្បាប់​ ខណៈ​ការ​ដឹកនាំ​អង្គការ​លក់​ដូចជា​ Herbalife ត្រូវ​បាន​កម្រិត​ដោយ​ច្បាប់​ ហើយ​មាន​លក្ខខណ្ឌ​តឹងរ៉ឹង​ដែល​ការពារ​អ្នក​ប្រើប្រាស់​ និង​អ្នក​ចែកចាយ​ដូចជា​គោលនយោបាយ​ទិញ​ត្រឡប់​មក​វិញ​នូវ​ផលិតផល​មាន​រយៈពេល​ ១២​ខែ​ បើ​លក់​មិន​ដាច់​»។

លោក ស្រី ចន្ធី ​ប្រធាន​សមាគម​សេដ្ឋកិច្ច​កម្ពុជា​និយាយ​ថា​ លោក​មិន​បាន​ដឹង​ពី​ Herbalife ទេ ហើយ​មិន​អាច​ពន្យល់​បាន​ពី​មុខងារ​របស់​ពួកគេ​ដែរ​។ ប៉ុន្តែ​លោក​បន្ដ​ថា ផែនការ​សន្យា​ក្លាយ​ជា​អ្នក​មាន​ធ្លាប់​កើត​មាន​នៅ​កម្ពុជា​ហើយ​បាន​រលាយ​ បាត់​ទៅវិញ​ដោយ​មិន​ធ្វើការ​ស៊ើបអង្កេត​បាន​ហ្មត់ចត់​ទេ​។ លោក​បាន​បន្ត​ថា​៖ «​ប្រព័ន្ធ​នេះ​ខ្សោយ​ ហើយ​មនុស្ស​ទាំងនេះ​អាច​ឆ្លៀត​យក​ប្រយោជន៍​ពី​អ្វី​ៗ​គ្រប់​យ៉ាង​»៕PB

 

ADB​ជំរុញ​​ឲ្យ​​រដ្ឋាភិបាល​​នៅ​ទ្វីប​​អាស៊ី​​ត្រៀម​យក​​ផលប្រយោជន៍​​ពី​សេដ្ឋកិច្ច​​អាស៊ាន​

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ហៅ​កាត់​ថា ADB បានប្រកាសក្នុងន័យ​ជំរុញឲ្យរដ្ឋាភិបាល​នៅ​ទ្វីបអាស៊ី​ត្រូវតែ​ចាត់វិធានការ​ នៅ​​ថ្នាក់​ជាតិ និង​ថ្នាក់​តំបន់ ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​។

សហគមន៍​សេដ្ឋកិច្ច​អាស៊ាន គឺធ្វើឡើង ដើម្បី​ត្រៀម​ជំហរ​ឲ្យបាន​រឹងមាំ សម្រាប់​ទប់ទល់​ជាមួយ​បម្រែបម្រួល​សេដ្ឋកិច្ច​ជា​សកល​។ ​នេះ​បើ​តាម​របាយ​ការណ៍​ថ្មី ដែល​ចេញផ្សាយ​ដោយ ADB នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា​នេះ​។​

​ធនាគារ​អភិវឌ្ឍន៍អាស៊ី​បាន​បញ្ជាក់​ឲ្យដឹង​នៅ​ក្នុង ​របាយការណ៍​របស់​ខ្លួន​បន្តទៀតថា វឌ្ឍនភាព​ក្នុង​ការឈាន​ទៅ​សម្រេច​ការបង្កើត​សហគមន៍ សេដ្ឋកិច្ច​​អាស៊ាន​កំពុងតែ​ដើរ​ទៅ​មុខ​បណ្តើរៗ ហើយ​តំបន់​នេះ​ចាំបាច់​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ដោះស្រាយ​ឧបសគ្គ​នានា​៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2212
3734
4917751