jaukjeybanner

តម្លៃ​សាំងហក់​ឡើង​សាជាថ្មី ធ្វើ​ឲ្យ​អ្នក​មាន​ចំណូល​ទាប​ពិបាក​តស៊ូ​នឹង​ជីវភាព

ប្រជាពលរដ្ឋ​ដែល​ចូល​ចាក់សាំងនៅស្ថានីយប្រេងតូតាល់នៅរាជធានីភ្នំពេញ​កាល​ពីថ្ងៃ​អាទិត្យ​ម្សិលមិញ​​។

ភ្នំពេញៈ តម្លៃ​ប្រេង​ឥន្ធនៈ​នៅ​ទីផ្សារ​កម្ពុជា​បាន​ហក់​ឡើង​យ៉ាង​ខ្ពស់​មួយ​រំពេច​ កាល​ពី​សប្តាហ៍​មុន ចំនួន​១៥០​រៀល ដែល​ជា​ក្តី​កង្វល់​សម្រាប់​អ្នក​មាន​ចំណូល​ទាប​ក្នុង​ការ​តស៊ូ​នឹង​ជីវភាព​ ប្រចំា​ថ្ងៃ​។

អ្នក​ឃ្លាំ​មើល​បាន​លើក​ឡើង​ថា ការ​ឡើង​ចុះ​តម្លៃ ប្រេង​នៅ​កម្ពុជា​ទាក់​ទង​នឹង​ហេតុផល​នយោបាយ​ខណៈ​ តម្លៃ​ហក់​ឡើង​លឿន រីឯ​ការ​ធ្លាក់​ចុះ​វិញ​យឺត និង​តិច​តួច​បំផុត​។

កំពុង​អង្គុយ​ក្នុង​ តុក​តុក​ចាំ​ភ្ញៀវ ​នៅ​មុខ​ភោជនីយដ្ឋាន​មួយ​នៅ​រាជធានី​ភ្នំពេញ ​ចេវ ចាន់នី ជា​អតីត​អ្នក​រត់​ម៉ូតូ​ឌុប​ជាង​២០​ឆ្នាំ​មក​ហើយ និង​ទើប​តែ​បាន​ប្តូរ​មក​រត់​រ៉ឺម៉ក​កង់​បី​ជាង​កន្លះ​ឆ្នាំ​​មក​នេះ ។

អាន​បន្ត៖ តម្លៃ​សាំងហក់​ឡើង​សាជាថ្មី ធ្វើ​ឲ្យ​អ្នក​មាន​ចំណូល​ទាប​ពិបាក​តស៊ូ​នឹង​ជីវភាព

រោងចក្រ​បើក​ថ្មី​ក្នុង​រយៈ​ពេល​៦ខែ​បាន​កើន​ឡើង​បើ​ទោះ​បី​មាន​កូដកម្ម​ញឹកញាប់

កម្មករ​កំពុង​​ធ្វើ​ការ​​ក្នុង​រោងចក្រ​មួយ​នៅ​ភ្នំពេញ។ កម្ពុជានៅតែជា​កន្លែង​ទាក់​​ទាញ​​ក្នុង​វិស័យកាត់ដេរ​​។

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​ឲ្យ​បើក​រោងចក្រ​កាត់​ដេរ​ និង​ស្បែក​ជើង​ថ្មីៗ​ចំនួន​៥៣ ក្នុង​ត្រី​មាស​ទី១​ឆ្នាំ​នេះ ដែល​គិត​ជា​ទឹក​ប្រាក់​៣៣៨​លាន​ដុល្លារ។

រយៈពេល​ដូច​គ្នា​ពី​ឆ្នាំ​មុន មាន​រោងចក្រ​បើក​ថ្មី​តែ​៣៨​ ប៉ុណ្ណោះ និង​គិត​ជា​ទឹក​ប្រាក់​មាន​តម្លៃ​១៨០​លាន​ដុល្លារ​អាមេរិក។

មន្ត្រី និង​តំណាង​រោងចក្រ​បាន​ឲ្យ​ដឹង​ថា កំណើន​នេះ​គឺ​ដោយ​សារ​ការ​កើន​ឡើង​ប្រាក់​បៀវត្សរ៍​នៅ​ចិន ហើយ​រដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​កាន់​តែ​ច្រើន​នៅ​លើ​ទីផ្សារ អន្តរជាតិ។

អាន​បន្ត៖ រោងចក្រ​បើក​ថ្មី​ក្នុង​រយៈ​ពេល​៦ខែ​បាន​កើន​ឡើង​បើ​ទោះ​បី​មាន​កូដកម្ម​ញឹកញាប់

ពិព័រណ៍​គ្រឿង​ចក្រ​ជា​ការ​ជំរុញ​កំណើន​ដល់​វិស័យ​កាត់​ដេរ​របស់​ប្រទេស​កម្ពុជា

ភ្នំពេញៈ ពិព័រណ៍​ឧស្សាហកម្ម​គ្រឿង​ចក្រ​អន្តរជាតិ​ជា​លើក​ទី​ពីរ​នៅ​កម្ពុជា​ឆ្នាំ ២០១២ នឹង​ធ្វើ​ឡើង​រយៈពេល​៤​ថ្ងៃ នៅ​ចុង​សប្តាហ៍​នេះ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១៧ ដល់​ ២០​សីហា នៅ​មជ្ឈ​មណ្ឌល​សន្និសីទ​កោះ​ពេជ្រ ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​នេះ និង​បង្កើន​ការ​វិនិយោគ​បរទេស​នៅ​កម្ពុជា។

អគ្គ​នាយក​សភា​ពាណិជ្ជកម្ម ​កម្ពុជា (CCC) បាន​អះអាង​ថា កូដ​កម្ម​កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​សម្លៀក​បំពាក់​កម្ពុជា នឹង​ជះ​ឥទ្ធិពល​តិច​តួច​ដល់​ការ​ចូល​រួម​​ពិព័រណ៍​នេះ​។

អាន​បន្ត៖ ពិព័រណ៍​គ្រឿង​ចក្រ​ជា​ការ​ជំរុញ​កំណើន​ដល់​វិស័យ​កាត់​ដេរ​របស់​ប្រទេស​កម្ពុជា

ការ​នាំ​ចេញ​កម្ពុជា​ទៅ​កូរ៉េ​ ស្ទុះ​ងើប​ខ្លាំង

ក្រុង​ភ្នំពេញៈ ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​កើន​ឡើង​​យ៉ាង​ខ្លាំង​នៅ​ឆមាស​ទីមួយ​នេះ​​ ពោល​គឺ​ជាង ៧៩​ភាគ​រយ ធៀប​នឹង​ការ​នាំ​ចេញ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន។ កំណើន​នាំ​ចេញ​សម្លៀក​បំពាក់ និង​កសិផល​មួយ​ចំនួន គឺ​ជា​កត្តា​ចម្បង​ជំរុញ​ដល់​កំណើន​នាំ​ចេញ​របស់​កម្ពុជា​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ផ្លូវ​ការ​ពី​ទីភ្នាក់ងារ​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​របស់​កូរ៉េ​ខាង​ត្បូង (KOTRA)។

ទិន្នន័យ​របស់ KOTRA បាន​ឲ្យ​ដឹង​ទៀត​ថា ការ​នាំ​ចេញ​សរុប មាន​ទំហំ ៦១,៨៣៨​លាន​ដុល្លារ​នៅ​ឆមាស​ទីមួយ ពោល​គឺ​កើន​ឡើង ៧៩,៣​ភាគ​រយ ធៀប​នឹង​ទំហំ​នាំ​ចេញ ៣៤,៤៩៣​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ចំណែក​ឯ​ការ​នាំ​ចូល​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​វិញ បាន​កើន​ឡើង ៣៧,៩​ភាគរយ ដល់ ២៨៧​លាន​ដុល្លារ ធៀប​នឹង​ការ​នាំ​​ចូល​ចំនួន ២០៨​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។

អាន​បន្ត៖ ការ​នាំ​ចេញ​កម្ពុជា​ទៅ​កូរ៉េ​ ស្ទុះ​ងើប​ខ្លាំង

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
4272
6029
5150627