jaukjeybanner

រូបភាពទាំង​១០សន្លឹក បង្ហាញពី​តំបន់​ដ៏អស្ចារ្យបំផុត នៅលើ​ពិភពលោក

ពិភពលោក ៖ ដោយដកស្រង់ចេញពីសៀវភៅ World’s Great Wonders គេហទំព័រយើងខ្ញុំ នឹងបង្ហាញប្រិយមិត្ត នូវតំបន់ដ៏អស្ចារ្យចំនួន ១០ ល្អបំផុតនៅលើពិភពលោក សម្រាប់អ្នកដែលចង់ ធ្វើដំណើរកម្សាន្ត។

១.តំបន់ទឹកធ្លាក់ Victoria Falls ៖ មានទីតាំងស្ថិតនៅព្រំដែននៃ ប្រទេសសំប៊ី និងប្រទេសស៊ីមបាវ៉េ ដោយប្រជាជន នៅក្នុងតំបន់ ហៅឈ្មោះតំបន់ទឹកធ្លាក់នេះ ថា«Mosi-oa-Tunya» មានន័យថាសម្លេងផ្គរលាន់។ Victoria Falls ធ្លាក់ចុះទៅក្រោមជម្រៅ ១០៨ម៉ែត្រ ផ្តល់នូវទេសភាព ដ៏ប្លែកបែបធម្មជាតិ។

២.តំបន់ជ្រលងភ្នំ Great Rift Valley ៖ មានទីតាំងស្ថិតនៅក្នុងប្រទេសអេត្យូពី។ ភ្នំភ្លើង Dallol មានទីតាំងស្ថិតនៅលើជ្រលងភ្នំ Great Rift Valley ជាជ្រលងភ្នំដ៏ធំជាងគេបំផុត នៅលើពិភពលោក ជាមួយនឹងការលាត សន្ធឹង ៦.០០០គីឡូម៉ែត្រ ពីសមុទ្រក្រហម ឆ្ពោះទៅកាន់បឹង Malawi ។

៣.តំបន់ភ្នំ Giant’s Causeway ៖ មានទីតាំងស្ថិតនៅភាគខាងជើង ប្រទេសអៀកឡង់។ ជាមួយនឹងដុំថ្មពីបុរាណដ៏ស្រស់ស្អាតនេះ បើតាមរឿងព្រេង បានឲ្យដឹងថា ត្រូវបានធ្វើឡើង ដោយយក្សដ៏ធំមួយ។

៤.វិមាន Taj Mahal ៖ មានទីតាំងស្ថិតនៅក្នុងប្រទេសឥណ្ឌា។ ជាវិមានដែលសាងសង់ ឡើងពីថ្មម៉ាប់ ហើយត្រូវបាន គេចាត់ទុកជាវិមាន ដែលស្រស់ស្អាតជាងគេបំផុត នៅលើពិភពលោក។

៥.តំបន់រូបចម្លាក់ Terracotta Army ៖ មានទីតាំងស្ថិតនៅក្នុងប្រទេសចិន។ ស្ថិតនៅទីនោះ មានរូបចម្លាក់ទាហានថ្មជាង ៨ពាន់រូប, រទេះចំនួន ១៣០ និងរូបចម្លាក់សេះ ចំនួន ៦៧០រូប ដែលបង្ហាញពីអាណាចក្រ ដ៏រុងរឿងរបស់ចិន កាលពីសម័យបុរាណ។

៦.មហាកំពែង Great Wall ៖ មានទីតាំងស្ថិតនៅក្នុងប្រទេសចិន។ នាគថ្មមួយនេះ មានប្រវែង ៦.៥០០គីឡូម៉ែត្រ ឆ្លងកាត់ពីលើភ្នំ ហើយវាបានបង្កប់នូវរឿងរ៉ាវ ប្រវត្តិសាស្ត្រ ដ៏អាថ៌កំបាំងជាច្រើន។

៧.តំបន់វាលធម្មជាតិ Ngorongoro Crater ៖ មានទីតាំងស្ថិតនៅតង់សានី។ ជាមួយនឹងជម្រៅ ៦១០ម៉ែត្រ លាតសន្ធឹង ២៦០គីឡូម៉ែត្រការ៉េ វាគឺជាតំបន់ភ្នំភ្លើងដ៏ធំជាងគេបំផុត នៅលើពិភពលោក។

៨.ភ្នំភ្លើង Kilauea ៖ មានទីតាំងស្ថិតនៅរដ្ឋ Hawaii សហរដ្ឋអាម៉េរិក។ ជាភ្នំភ្លើងមួយដែលមានសកម្មភាពបំផុត ដោយមានផ្ទុះអស់រយៈពេលជាង ៣ទសវត្សន៍ កន្លងមកហើយ។

៩.វិមាន Hagia Sophia ៖ មានទីតាំងស្ថិតនៅក្នុងប្រទេសតួកគី។ វិមានមួយនេះ បានបន្សល់ទុកពីសង្គ្រាម និងការរញ្ជួយដីកន្លងមក ជាមួយនឹងការរចនាផ្នែកខាងក្នុង យ៉ាងស្រស់ស្អាតបែបអ៊ីស្លាម។

១០.វិមាន Potala Palace ៖ មានទីតាំងស្ថិតនៅតំបន់ទីបេ ប្រទេសចិន។ វិមានមួយនេះ ជាស្ថាបត្យកម្មដ៏អស្ចារ្យមួយ និងជាលំនៅដ្ឋានរបស់ស្តេចសង្ឃ ព្រះពុទ្ធសាសនា Dalai Lama។ ជាមួយនឹងទីតាំងស្ថិតនៅ កម្ពស់ខ្ពស់ជាងគេបំផុត នៅលើពិភពលោក រហូតដល់ទៅ ៣.៧០០ម៉ែត្រ ពីកម្រិតទឹកសមុទ្រ ដោយវិមានមួយនេះ មានកម្ពស់ ១៣ជាន់ ផ្ទុកទៅដោយបន្ទប់ ជាង ១០០ បន្ទប់៕

 

សម្រស់​ទឹកជ្រោះ​បួន​ជាន់​នៅ​ភាគ​ខាងលិច​អូស្ត្រាលី

ក្រុង​ស៊ីដនី : មី​ត​ឆែ​ល ហ្វ​ល (Mitchell Falls) គឺជា​ឈ្មោះ​តំបន់​ទឹកជ្រោះ​បួន​ជាន់​មួយកន្លែង​មាន​ទីតាំង​ស្ថិត​នៅឯ ទី​ដាច់ស្រយាល​ភាគ​ខាងជើង​នៃ​តំបន់​គីម​បឺ​លី​រី​ជិន និង​នៅ​ភាគ​ខាងលិច​ប្រទេស​អូស្ត្រាលី។

តំបន់​ទឹកជ្រោះ​ច្រើន​ជាន់​នេះ មាន​ចម្ងាយ២១៤០គីឡូម៉ែត្រ​ភាគ​ឦសាន ក្រុង​ផឺត​ហ៍ ប្រទេស​អូស្ត្រាលី។

មី​ត​ឆែ​ល ហ្វ​ល ជា​ទឹកជ្រោះ​ស្ថិតនៅក្នុង​ដែនដី​ឧទ្យាន​ជាតិ​ជាប់​ទន្លេ​អូស្ត្រាលី ឈ្មោះថា មី​ត​ឆែ​ល រី​វើ​ណេ​ហ្សិ​នណាល់​ផាក (Mitchell River National Park) និង​ជាទី​ដែលមាន​ការទាក់ទាញ​អារម្មណ៍​ភ្ញៀវទេសចរ​ទៅ​ទស្សនា​ដ៏​សំខាន់​ជាង គេ​ផងដែរ។

ទឹកជ្រោះ​បួន​ជាន់​មី​ត​ឆែ​ល​នេះ​គេ​អាចធ្វើ​ដំណើរ បាន​ដោយ​ថ្មើរជើង ឬ​ឧទ្ធម្ភាគចក្រ​ប៉ុណ្ណោះ​នា​រដូវប្រាំង​តាមផ្លូវ​មួយ​ឈ្មោះ​ហ្គី​ប​រី​វើ រូត​ខណៈ​គេ​បើក​វា​ចាប់ពី​ខែឧសភា​ដល់​ខែវិច្ឆិកា​រៀងរាល់ឆ្នាំ។

ចំណែក នៅ​រដូវវស្សា​វិញ​គេ​ចាប់ផ្តើម​បើក​នៅ​ខែធ្នូ​រហូតដល់​ខែឧសភា​នា អំឡុង​ពេលនេះ​តំបន់​ខ្ពង់រាប​មី​ត​ឆែ​ល​ទទួលបាន​របប​ទឹកភ្លៀង​ធ្លាក់ ប្រចាំ​ឆ្នាំមាន​កម្ពស់​ជា​មធ្យម​ចំនួន១៦០០មិល្លីម៉ែត្រ។

ចំពោះ ទិដ្ឋភាព​ទឹកជ្រោះ​បួន​ជាន់​មី​ត​ឆែ​ល​នេះ​មិន​ខុសពី​ទីកន្លែង​ទឹកជ្រោះ ដទៃ​នៃ​តំបន់​ត្រូពិច​ដែល​ស្ថិត​ភាគ​ខាងជើង​ប្រទេស​អូស្ត្រាលី​ឡើយ​ដោយ ភាគច្រើន​វា​មាន​ចរន្តទឹក​ហូរ​ខ្លាំង​នៅ​រដូវវស្សា​ខណៈពេល​មាន​ទឹកភ្លៀង ធ្លាក់​ច្រើន​នោះ។ តែ​លុះដល់​ខែប្រាំង​ចរន្តទឹក​ហូរ ឬ​បរិមាណ​ទឹក​នៅទីនេះ​មាន​តិចតួច​ប៉ុណ្ណោះ។

ទឹកជ្រោះ​បួន​ជាន់ មី​ត​ឆែ​ល​នេះ​យើង​ត្រូវ​ធ្វើដំណើរ​ថ្មើរជើង​ដោយ​ការដើរ​ឆ្លងកាត់​តំបន់ ព្រៃ​រយៈពេល​ពីរ​ម៉ោង​ទើប​អាច​ទៅដល់​ទីនោះ។

គេ​ក៏​អាច​ជិះ​ឧទ្ធម្ភាគចក្រ​ទៅកាន់​តំបន់​ទឹកជ្រោះ​នោះបាន​ដែរ​ខណៈ​គេ អាច​គយគន់​ទស្សនា​ទេសភាព​នានា​នៅ​តំបន់​ខ្ពង់រាប​មី​ត​ឆែ​ល​ពីលើ​អាកា​សបាន គ្រប់ទិសទី​រហូតដល់ តំបន់​ទឹកជ្រោះ៕

ទឹក​ធ្លាក់​បួន​ជាន់​ដ៏​ស្រស់ស្អាត​នៅឧទ្យានជាតិ​​មីតឆែល អូស្ត្រាលី។

 

គយគន់​ពី​សម្រស់ស្រីៗមកពី​ប្រទេស​នានា​នៃ​ទ្វីបលោក

កាសែត Destination Unknown បាន​ផ្សព្វផ្សាយ​ជា​រូបថត​ឆ្លុះបញ្ចាំង​ពី​ជីវភាព​នៃស្ត្រីៗរបស់​ប្រទេស​ជាច្រើន​លើ​ពិភពលោក។

លោកយាយ​នៅ Gaziautep ប្រទេស​ទួរគី

យុវតី​អូស្ត្រាលី​ជ្រើសរើស​ទិញ​មួក​នៅ​ផ្សារ​មួយកន្លែង​នៅ​ក្រុង Melbourne

យុវតី​លក់​ប៉េងប៉ោង​នៅ Bangalore ប្រទេស​ឥណ្ឌា

អ្នក​ម្តាយ​និង​កូនស្រី​រស់នៅ​ភូមិ​មួយ​លើ​ភ្នំ​ហិមពាន្ត(Himelaya) នៃ​ប្រទេស​នេ​ប៉ាល់។ នៅទីនេះ​ស្ត្រី​ត្រូវ​រ៉ាប់រង​តាំងពី​ការងារធ្ងន់ៗមាន​ពុះអុស រែក​សែង​របស់ធ្ងន់ៗរហូតដល់​ថែទាំ​កូនចៅ ថែរក្សា​ផ្ទះសម្បែង។

យុវតី​នៅ​ជនបទ​មួយកន្លែង​ក្នុងប្រទេស​ចិន

ស្រី​ក្រមុំ​មួយរូប​នៅ​អាហ្វ្រិក​ត្រៀម​អាហារ​សម្រាប់​គ្រួសារ​នាង

ស្ត្រី​នៅ​ភូមិ Capachiara ប្រទេស​ប៉េ​រូ​ក្បា​ញ​ក្រណាត់

យុវតី​នៅ​ក្រុង Tiraspol ប្រទេស(តំបន់) Transnitria ចែងចាំង​ដោយ​សម្រស់​ស្រស់​សោភា​រាប់ទាំង​សង់ទីម៉ែត្រ

នារី​រកាំ​នៃ​កុលសម្ព័ន្ធ Rungus រដ្ឋ Sabah ប្រទេស​ម៉ា​ឡេ

ស្ត្រី Malawi ដាំបាយ​បណ្តើរ​ប្រូ​ក​ប្រាជ្ញ​បណ្តើរ

យុវតី​ខ្មែរ​ក្នុង​ថ្ងៃ អា​ពា​ហ៏​ពិ​ពា​ហ៏​នៅ​ប្រាសាទអង្គរវត្ត

យាយៗនៃ​ប្រទេស​ភូមា(Myanmar)ជជែក​គា្ន​ពី​ជីវិត​ជរា​របស់​ពួកគាត់។

លោកយាយ​កម្សត់​ប្រឈម​និង​ជីវិត​ក្រក្រី​នៅ​ប្រទេស Bolivia

ដូនជី​ខ្មែរ សើច​ដោយ​កែវភ្នែក​ស្រទន់

ដូនចាស់​ម្នា​ក់នៅ Sapa ប្រទេស​វៀតណាម ហូប​ការ៉េម​និងចៅៗ

ជីដូន​និង​ចៅស្រី​នៅ ប្រទេស Myanmar

យុវតី Myanmar អាច​បួស​ជា​ដូនជី​រហូតអស់​មួយជីវិត​ដើម្បី​បូជា​ដល់​ព្រះ​និង​ក្រេប​យក​ចំណោះ​ដឹង។

ស្ត្រី​ឡាវ​លក់​ចំណី​តាម​ដងផ្លូវ

ស្ត្រី Bolivia រូបនេះ​មាន​ថាមពល​មិន​ចាញ់​បុរស​នោះទេ

ស្ត្រី​ជនជាតិ​នៅ Sapa វៀតណាម​ក៏​ខ្លាំង​ណាស់ដែរ​បើ​និយាយ​ពី​កម្លាំងបាយ។

ស្ត្រី Estonia និយម​អាជីព​គូរគំនូរ

ស្ត្រី Myanmar អាច​ស្ទូចត្រី​ម្តង​សន្ទូច​ពីរ

ស្ត្រី Myanmar ងូតទឹក​តាម​មាត់ទន្លេ

ក្រមុំ​និស្សិត​វៀតណាម​បោស​ទីធ្លា​បណ្តើរ​ទន្ទេញមេរៀន​បណ្តើរ

បងប្អូន​នារី​នៅ​ស្រុក​ខ្មែរ​ខិតខំ​រៀនសូត្រ ដើម្បី​អនាគត​មួយ​ប្រសើរឡើង

នៅ​ប្រទេស Bhutan ស្ត្រី​អាច​កាត់សក់​ចល័ត​តាម​ភូមិ​ដូចប្រុសៗអញ្ចឹង៕

ប្រភព Destination Unknown

ថ្ងៃស្អែក ថ្ងៃ​ម្សិល​កោះ​ខណ្ឌ​ចែក​ដី​អាមេរិក និង​រុស្ស៊ី

ដាយ​អូ​មី​ឌី​គឺជា​ចំណុចប្រសព្វ​នៃ​ប្រជុំ​កោះ​ផ្ទាំង​ថ្ម​ចំនួន​ពីរ​ដែល មាន ទីតាំង​ស្ថិតនៅ​ចំ​ព្រំដែន​រួម​ឈ្មោះ​បែ​រីង​ស្រេ្ត​ត​ដោយ​ម្ខាង​ជា​តំបន់ គោក​នៃ​រដ្ឋ​អា​ឡា​ស្កា និង​តំបន់​ខ្ពង់រាប​ស៊ី​បេ​រី។

តំបន់​កោះ​ទាំងពីរ​នោះ​មាន​ទំហំ​ប្រមាណ៣,៨គីឡូម៉ែត្រ​ខណៈ​វា​បាន​ខណ្ឌ ចែក​ដោយ​ព្រំដែន​អន្តរជាតិ​មួយ​ឈ្មោះ International Date Line ហើយ​វា​ក៏​ជា​ព្រំដែន​នៃ​ប្រទេស​រុស្ស៊ី​និង​សហរដ្ឋអាមេរិក។ ប្រជុំ​កោះ​ដាយ​អូ​មី​ឌី​នេះ​មួយផ្នែកធំ​ជា​កម្មសិទ្ធិ​របស់​រុស្ស៊ី និង​មួយផ្នែក​តូច ជា​កម្មសិទ្ធិ​របស់​សហ​រដ្ឋ​អាមេរិក។

ដោយសារតែ តំបន់​កោះ​តូច​ទាំងពីរ​នោះ​មាន​ព្រំដែន​អន្តរជាតិ International Date Line នោះគេ​ធ្វើដំណើរ​ឆ្លងកាត់​កោះធំ​រយៈពេល២៣ម៉ោង​និង​អាច​បន្តទៅ ដល់​កោះ​តូច​តែម្តង ដូច្នេះហើយ​បានជា​គេ​បាន​ហៅ​ឈ្មោះថា កោះ Tomorrow Island និង Yesterday Isle តែម្តង។

កោះ​ទាំងពីរ​នោះ​មាន​ទីតាំង នៅ​ដាច់​ឆ្ងាយ​ដោយ​លាតសន្ធឹង​នៅលើ​ផ្ទៃ​មហាសាគរ ខណៈ​គេ​ឃើញ​មាន​សីតុណ្ហភាព​ក្តៅ​ល្មម​រាប់​ខែ។ ចំពោះ​ទិដ្ឋភាព​នៅ​រដូវរងា​វិញ​គេ​ឃើញ​មាន​ផ្ទាំង​ទឹកកក​ជាប់​បន្ត គ្នា​ពី​តំបន់​កោះធំ​ទៅ​កោះ​តូច​មាន​លក្ខណៈ​ដូចជា​ស្ពាន​អ៊ីចឹង។ បើ​បែបនេះ​អ្នក​ថ្មើរជើង​អាច​ដើរ​ឆ្លងកាត់​ពី ប្រទេស​រុស្ស៊ី​មកកាន់​ទឹកដី​សហរដ្ឋអាមេរិក​បាន តែ​នេះ​គ្រាន់តែ​ជាការ​នឹកភ្នក​ក្នុង​ចិត្ត​ប៉ុណ្ណោះ គេ​មិនអាច​ធ្វើ​បានទេ​បើតាម​ផ្លូវច្បាប់។

គួរ​បញ្ជាក់ថា កោះ​ទាំងពីរ​នេះ​ដើមឡើយ​ជា​លំនៅឋាន​របស់​ក្រុម​ជនជាតិដើម​អម្បូរ យូ​ភី​ត​អេ​ស្គី​ម៉ូ​ដែល​វា​មាន​រយៈពេល៣០០០ឆ្នាំ​មកហើយ។ ចំណែក​ថ្មើរជើង​ជាតិ​រុស្ស៊ី​សែ​មី​យុន​ដេ​ហ្ស៍​នី​យ៉ូ​វ​គឺជា​អ្នក​ជាន់​តំបន់ កោះ​នោះ​មុនគេ៕

ការ​តាំង​លំនៅ​ឋាន​របស់​ប្រជា​ជន​លើកោះ​នោះ​​​។

 

ស្រា​ឡាំង​កាំ​ង​និង​ទេសភាព​ដ៏​ស្រស់ត្រកាល​នៃ​កោះ​ខាងត្បូង​New zealand

កោះ​មួយ​នេះ​សំបូរ​កន្លែង​ដែលមាន​សម្រស់​ស្រស់ត្រកាល​ប្រកបដោយ​ភាព​ដើម​នៃ​ធម្មជាតិ​សម្រាប់អ្នកទេសចរ​ណ៏​គយគន់។

ជ្រោះ Purakaunni

បឹង Tekapo

របង​ខណ្ឌ​របស់​កសិដ្ឋាន​មួយកន្លែង

ទឹក​ក្នុង​បឹង​ថ្លាឈ្វេង​ដូច​កញ្ចក់

ព្រៃ​ធម្មជាតិ​លើ​ដងផ្លូវ Miltrack

ឥន្ទធនូ​ដ៏​ស្អាត​នឹកស្មាន​មិន​ដល់

អុរ​ណ្ណោ​ទ័យ​នៅ​ឧទ្យាន​ជាតិ​ ភ្នំ Cook

ទឹក​បឹង​ថ្លាយង់​ឃើញ​ដល់​បាត​ស្អាត​ជាងគំនូរ

ទឹកថ្លា​ដូចគ្នា មិន​ថា​ទឹក​បឹង​ឬ​ទឹកសមុទ្រ

ទេសភាព​មួយ​នេះ​ដូច​គំនូរ​អញ្ចឹង

បឹង​Wakatipu

ព្រិល​កក​លើ​កំពូលភ្នំ

ភ្នំ​ព្រិល Franz  Josef

ទេសភាព​ភ្នំ​ព្រិល​ពេល​ថ្ងៃ​រៈ

វិហារ Good Shepherd នៅ Tekapo

បឹង​Rotoiti នៅ​ឧ​ទ្យា​ជាតិ Nelson lakes

ជ្រលង​ភ្នំ​បៃតងខ្ចី

កូន​ជ្រោះ​នៅ Karamea

ជើងភ្នំ Akaroa

ទេសភាព​មើល​ពីលើ​ចុះក្រោម

បណ្តា​ផ្ទាំង​ថ្ម​អាថ៌កំបាំង​នៅ​ភូមិ​នេសាទ MoerakI

ទឹក​បឹង​រាបស្មើ​ដូច​ផ្ទៃ​កញ្ចក់

បឹង Coferidge

អាប់​គ្របដណ្តប់​បរិវេណ​នេះ​ធ្វើឱ្យ​វា​ដូច​ពពក​ទៅ​ស្ថាន​សួគ៌ា

ឈូង សមុទ្រ Cani bal ៕

ប្រភព KENH 14

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1106
2217
4574498