jaukjeybanner

ប៉ាឡូ ប្រជុំកោះតូចៗរាប់រយទាក់ទាញភ្ញៀវទេសចរ

ប៉ាឡូ គឺជាតំបន់ប្រជុំកោះមួយដែលមានកូនកោះតូចៗជាច្រើន​ចំនួន២៥០កោះ ដោយ​វា​មាន​ទីតាំង​ស្ថិតនៅ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ វា​ជា​កម្មសិទ្ធិ​របស់​ប្រទេស​សាធារណរដ្ឋ​ប៉ា​ឡូ​ដែលជា​ប្រទេស​មាន​ប្រជុំ កោះ​ដ៏​ធំ​មួយ។ គេ​សង្កេតឃើញ​បណ្តា​កោះតូចៗទាំងនោះ​មាន​លក្ខណៈ​ជា​បែបផែន​វប្បធម៌ ពិសេសៗរៀងខ្លួន​ដោយ​គេ​មើលឃើញថា​វា​មាន​រូបរាង​ដូច​ក្រុម​ផ្កាយ រាប់ពាន់​ដែល​គេ​បាន​បំភ្លេច។

ប្រជុំ​កោះ​ប៉ា​ឡូ​នេះ​មាន​ទេស​ភាពល្អ​ប្រណីត ដូចជា​ឋានសួគ៌​នៅ​តំបន់​ត្រូពិច​ដែល​វា​ជា​ទិសដៅ​ដ៏​សំខាន់​មួយ​របស់ ភ្ញៀវទេសចរ​ផងដែរ។

បណ្តុំ​ទេសភាព​ដ៏​ល្បី​ភាគច្រើន​របស់​ប្រជុំ​កោះ​ប៉ា​ឡូ​នេះ​គឺ​ទេសភាព កូន​កោះមាន​ផ្ទាំង​ថ្ម​មាន​ដុះ​រុក្ខជាតិ​ខៀវខ្ចី​ស្រស់បំព្រង​គ្របដណ្តប់ លើ​កោះ​ទាំងនោះ និង​តំបន់ឆ្នេរ​នានា​មាន​ដីខ្សាច់​សក្បុស។ ពិសេស​ទៅទៀត​នោះ​វា​ជា​បណ្តុំ​ថ្ម​ប៉ប្រះ​ទឹក​ដ៏​ច្រើន​ដែលមាន​ដុះ​ចេញ​ជា រូបរាង​ដូចជា​ផ្សិត​ដុះ​នៅលើ​ដី​អ៊ីចឹង។ បើ​យោងតាម​ប្រភព​ផ្សេងទៀត​បាន​ឲ្យ​ដឹងថា ប្រជុំ​កោះ​នោះ​មានកូន​កោះតូចៗប្រមាណ​ជា ២៥០ ទៅ ៤០០ កោះ ឯណោះ ខណៈ​តំបន់​នេះ​មាន​ផ្ទៃដី​ត្រឹមតែ៤៧គីឡូម៉ែត្រ​ក្រឡា និង​មាន​រយៈកម្ពស់​ត្រឹមតែ២០៧ម៉ែត្រ​ប៉ុណ្ណោះ។

ប្រជុំ​កោះ​នេះ​មាន​បណ្តុំ​ទេសភាព​ដ៏​ស្រស់ត្រកាល និង​ល្បី​ជាមួយនឹង​ឆ្នេរ​ខ្សាច់​សក្បុស និង​បឹង​មាន​ផ្ទៃ​ទឹក​ពណ៌​ខៀវស្រងាត់​ខណៈ​កោះ​តូច​ទាំងនោះ​មាន​រូបរាង ដូចជា​គេ​បាំងឆត្រ​អ៊ីចឹង។ ដោយសារ​សម្រស់​ទាំងនោះ​ហើយ​បានធ្វើ​ឲ្យ​កោះ ប៉ា​ឡូ ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​ដោយ​ក្នុង​នោះគេ​ឃើញ​មាន​បឹង Jellyfish Lake មាន​សម្រស់​លេចធ្លោ​ជាងគេ​សម្រាប់​ប្រទេស​ប៉ា​ឡូ។

វា​ក៏​ជា​តំបន់​ទិសដៅ​ទេសចរណ៍​សម្រាប់​ការ​មុជទឹក​កម្សាន្ត​ដែរ​នៅក្នុង ប្រទេស​ប៉ា​ឡូ​នេះ​ដូចជា​ក្រុម​ភ្ញៀវ​អាច​លោតទឹក​លេង​នៅ​តំបន់​មាន ផ្ទាំង​ថ្ម​ខ្ពស់ ម៉ាន់តារ៉េស៍ដោយផ្ទៃបឹងទីនោះមានពណ៌ខៀវ៕

កោះដ៏វែងអន្លាយខណ្ឌចែកសមុទ្រពីរពណ៌ផ្សេងគ្នា

ក្រុងណាស្សូ : អេឡឺធើរ៉ា ជា​កោះ​មួយ​ក្នុង​ចំណោម​កោះ​ទាំងឡាយ​នៃ​ប្រជុំ​កោះ​ បាហាម៉ាស់ ​ដែល​មាន​ទីតាំង​ចម្ងាយ ​៨០ គីឡូម៉ែត្រ​ភាគ​បូព៌ា​ទីក្រុង ​ណាស្សូ។ កោះ​វែង​មួយ​នេះ​មាន​ប្រវែង​បណ្តោយ​ដល់​ទៅ​ ១៨០ ​គីឡូម៉ែត្រ​ និង​ទំហំ​ទទឹង​ត្រឹម​តែ ​១,៦ ​គីឡូម៉ែត្រ​ប៉ុណ្ណោះ។ អ្វី​ដែល​ពិសេស​នោះ​គឺ​កោះ​នេះ​ហាក់​ដូចជា ​បន្ទាត់​ព្រំដែន​ទឹក ដែល​ជា​ចំណុច​ប្រសព្វ​រវាង​ផ្ទៃ​ទឹកសមុទ្រ ​ការ៉ាអ៊ីត ​ពណ៌​ផ្ទៃមេឃ​ខ្ចី​ និង ​ម្ខាង​ទៀត​ជា​ផ្ទៃទឹក​នៃ​មហាសមុទ្រ ​អាត្លង់ទិក​ ដ៏​សែន​ជ្រៅ។ ទិដ្ឋភាព​ផ្ទៃសមុទ្រ​ពី​ពណ៌​ផ្សេង​គ្នា អាច​ទស្សនា​បាន​ច្បាស់​នៅពេល​ដែល​យើង​ឈរ​លើ​ស្ពាន​ដែក ​ក្លាសវីនដូវប្រ៊ីជ ​ដ៏​អស្ចារ្យ។

ស្ពាន​នេះ​មាន​ប្រវែង​ជាង​ បី ​គីឡូម៉ែត្រ​និង​ត្រូវ​បាន​គេ​សង់​នៅ​ត្រង់​ចំណុច​ស្តួច​តូច​បំផុត​នៃ​ ព្រំប្រទល់​ទឹក​នៅ​តំបន់​ប្រជុំ​កោះ​ បាហាម៉ាស់​ នេះ។ គេ​អាច​និយាយ​បាន​ថា​ វា​គឺជា​សណ្ឋាន​ដី​កោះ​មួយ​ដែល​មាន​លក្ខណៈ​ដ៏​កម្រ​បំផុត​នៅលើ​ពិភពលោក។ ទី​នេះ​គេ​អាច​ទៅ​ទស្សនា​មើល​ផ្ទៃ​ទឹកសមុទ្រ​ដ៏​ខៀវស្រងាត់​នៃ​មហាសមុទ្រ​ អាត្លង់ទិក ​ដ៏​សែន​ជ្រៅ និង​ទឹកសមុទ្រ ​ការ៉ាអ៊ីត ​ដែល​រាក់ និង​មាន​ពណ៌​ផ្ទៃមេឃ​ខ្ចី។​តំបន់​ព្រំដែន​ទឹក​នោះ​មាន​ទទឹង​ផ្ទាំង​ថ្ម​ទំហំ ​ប្រមាណ​ជាង ​៩ ​ម៉ែត្រ​ប៉ុណ្ណោះ​សម្រាប់​ខណ្ឌ​ចែក​ដែនទឹកសមុទ្រ​ទាំង​ពីរ។

ពី​លើ​ផ្ទាំង​ថ្ម​ខណ្ឌ​ព្រំដែន​ទឹក​នោះ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ស្ពាន​ ថ្ម​បុរាណ​ ខណៈ​គេ​ក៏​ឃើញ​មាន​ការ​កសាង​ស្ពាន​បេតុង​តភ្ជាប់​តំបន់​ភាគ​ខាង​ជើង​និង​ខាង ​ត្បូង​របស់​កោះ​ អេឡឺធើរ៉ា​ នោះ​ដែរ​មាន​ឈ្មោះ​ថា​ស្ពាន​ក្លាសវីនដូវប្រ៊ីជ។​

វា​គឺជា​ទីកន្លែង​មួយ​ដែល​ក្រុម​ភ្ញៀវទេសចរ​ចូលចិត្ត​ទៅ​ទស្សនា​កម្សាន្ត ​បំផុត។ តែ​អ្នក​ដំណើរ​ក៏​តោង​យក​នូវ​ការ​ប្រុងប្រយ័ត្ន​ផង​ដែរ​ពេល​ធ្វើ​ដំណើរ​តាម​ ស្ពាន​ក្លាសវីនដូវប្រ៊ីជ​ដោយសារ​តែ​វា​មាន​ចំណោត​ថ្ម​ខ្ពស់​ៗ​នៅ​ក្បែរ​ ស្ពាន​នោះ។

ដោយសារ​តែ​ទទឹង​ផ្ទាំងថ្ម​ខណ្ឌចែក​ព្រំប្រទល់​សមុទ្រ​ទាំង​ពីរ​ស្ដួច ដូច្នេះ​រលក​សមុទ្រ​ធំ​ៗ​អាច​បក់បោក​ផ្ទប់​ស្ពាន​ដែល​កន្លង​មក​ធ្លាប់​ឆក់​ យក​ជីវិត​មនុស្ស​និង​យានយន្ត​ទម្លាក់​ផ្ទៃ​សាគរ​ថែម​ទៀត​ផង៕ PR

ទស្សនា​កម្សាន្ត​នៅ​លើ​កំពូល​ភ្នំ​ថៃសាន ដ៏​ល្បី

ដោយ​ មាន​ទី​តាំង​ស្ថិត​នៅ​ចំ​កណ្តាល​ខេត្ត​សាងដុង​ប្រទេស​ចិន ​និង​លាត​សន្ធឹង​ឆ្លង​កាត់​តំបន់​ក្រុង​មួយ​ចំនួន​ដូច​ជា ​ក្រុង​តៃអាន​ ក្រុង​ជីណាន ​និង​ក្រុង​ហ្ស៊ីប៉ូ​នោះ​ គេ​នឹង​បាន​ប្រទះ​ឃើញ​កំពូល​ភ្នំ​មួយ​ដែល​មាន​កម្ពស់​ខ្ពស់ត្រដែត​ជាងគេ​ ក្នុង​ចំណោម​ភ្នំ​ដ៏​ស័ក្តិ​សិទ្ធិ​ទាំង​ប្រាំ​ជា​មិន​ខាន​គឺ​ភ្នំ​តៃ​ ឬ​ Mt. Tai។ ទី​នេះ​គឺ​ជា​តំបន់​មាន​កំពូល​ខ្ពស់​ជាង​គេ​ឬ​គេ​ហៅ​ថា​តំបន់ ​Jade Emperor Summit ​វា​ស្ថិត​នៅ​ក្នុង​ដែន​ដី​នៃ​ក្រុង​តៃអាន​ ហើយ​មាន​កម្ពស់​ប្រវែង​១៥៣២,៧​ម៉ែត្រ​ឯណោះ​​។

គួរ​បញ្ជាក់​ថា​ ភ្នំ​នេះ​ត្រូវ​បាន​គេ ​ស្គាល់​ឈ្មោះ​វា​ច្រើន​ទៅ​តាម​សម័យ​កាល​ ឬ​ទម្លាប់​នៃ​ការ​ហៅ​របស់​ប្រជា​ជន​ដូច​ជា ​វា​មាន​ឈ្មោះ​​ថា​ភ្នំ​ដាយសាន ភ្នំ​ដាយ​ហ្សុង ឬ​ភ្នំ​តៃយូ​ជា​ដើម។ លុះ​ដល់​សម័យ​កាល​មួយ​​ចន្លោះ​ឆ្នាំ៧៧០-ឆ្នាំ៤៧៦​មុន​គ្រិស្ត-​សករាជ​វា​ ត្រូវ​បាន​គេ​ហៅ​ថា​ភ្នំ​ថៃសាន។ ភ្នំ​នេះ​គឺ​ជា​វត្ថុ​វប្ប​ធម៌​ធម្មជាតិ​របស់​ចិន​ដ៏​ថ្លៃ​ថ្លា និង​បាន​ក្លាយ​ជាវត្ថុ​បេតិកភណ្ឌ​ធម្មជាតិ​ និង​វប្ប​ធម៌​ពិភព​លោក​ដែល​ចុះ​បញ្ជី​ដោយ​អង្គ​ការ​យូណេស្កូ​នៅ​ឆ្នាំ​១៩៨៧។

កាល ​ពី​សម័យ​បុរាណ​កាល​មាន​តែ​ព្រះ​ចៅ​អធិរាជ​ចិន​មួយ​គត់​បាន​ឡើង​មក​ដល់​ភ្នំ ​ថៃសាន​នេះ ​និង​ជា​ទី​កន្លែង​សម្រាប់​ធ្វើ​ការ​បន់​ស្រន់​ដល់​ពពួក​ទេវតា ​និង​ដូន​តា​រស់​នៅ​លើ​ភព​ផែន​ដី។ គេ​បាន​ដឹង​ថាមាន​ព្រះ​ចៅ​អធិ​រាជ​ចំនួន​៧២​អង្គ​ឯ​ណោះ​នៃ​រជ្ជ​កាល​ចិន​មួយ ​ជំនាន់​ទៅ​មួយ​ជំនាន់​​បាន​មក​ធ្វើ​ពិធី​ធម្មយាត្រា​របស់​ខ្លួន​នៅ​ទី​នេះ​ មិន​ដែល​ខាន​ឡើយ។

ដូច្នោះ​ហើយ​បាន​ជា​តំបន់​ភ្នំ​ថៃសាន​ក៏​ក្លាយ​ជា​ទី​កន្លែង​​ជា​ទី​ សក្ការបូជា​តៗ​រៀង​មក​ដល់​សម័យ​កាល​ក្រោយៗ។ បន្ថែម​ពី​នេះ​គេ​ក៏​បាន​ឃើញ​អត្ថបទ​កំណាព្យ​របស់​កវី​ ឬ​អ្នក​ប្រាជ្ញ​នានា​ដែល​បាន​ទៅ​ទស្សនា​ភ្នំ​នោះ​បាន​សរសេរ​កោត​សរសើរ​ពី ​កិត្តិ​សព្ទ​ល្បី​រន្ទឺ​របស់​វា​ដែរ។ គួរ​បញ្ជាក់​ថា​ ភ្នំ​ថៃសាន​នេះ​គឺ​ជា​កន្លែង​មួយ​បង្ហាញ​ឲ្យ​ឃើញ​នូវ​តួ​នាទី​នៃ​ការ​អភិ​ វឌ្ឍ​ផ្នែក​សាសនា​ដ៏​សំខាន់​របស់​ព្រះ​ពុទ្ធ​សាសនា​និង​សាសនា​តាវ៕PR

ធេអូរដ័រសំណង់ស្ពានបុរាណដ៏ល្បីឈ្មោះនៅអាល្លឺម៉ង់

 ធេអូរដ័រ​សំណង់​ស្ពាន​បុរាណ​ដ៏ល្បី​ឈ្មោះ​នៅ​អាល្លឺម៉ង់

ស្ពានធេអូដ័រ​ឬ​ស្ពាន​អាល់តេប្រ៊ូកេ​គឺជា​សំណង់​ស្ពាន​ចាស់​បុរាណ​មួយ​ដ៏​ សំខាន់​នៅ​ទីក្រុង​ហេដែលប៊ើក​ប្រទេស​អាល្លឺម៉ង់។ នេះ​គឺជា​សំណង់​ស្ពាន​មាន​ច្រកចេញ​ចូល​លើ​ទឹក​ចំនួន​៩​ផ្លូវ​ដែល​ត្រូវ​បាន​ គេ​សាងសង់​កាត់​ទន្លេ​និកកា។ វា​បាន​សាងសង់​ឡើង​នៅ​ឆ្នាំ​១៧៨៨​ដោយ​ព្រះអង្គ​ម្ចាស់​អេឡិចទ័រ​ការ៉ូល​ ធេអូដ័រ​ធ្វើ​ពី​ថ្ម​ភ្នំ​ក្រហម។

ធេអូដ័រ​នេះ​មាន​បណ្តោយ​ប្រវែង​២០០​ម៉ែត្រ​និង​ទទឹង​ស្ពាន​មាន​ប្រវែង​៧​ ម៉ែត្រ។ នៅ​សម័យ​សង្គ្រាម​លោក​លើក​ទី​២​វា​ត្រូវ​បាន​បំផ្លាញ​ដោយ​ក្រុម​ទាហាន​ អាល្លឺម៉ង់ តែ​វា​ត្រូវ​បាន​គេ​សាងសង់​ឡើង​វិញ​នៅ​ឆ្នាំ​១៩៤៧។

គេ​សង្កេត​ឃើញ​ផ្នែក​ម្ខាង​នៃ​ស្ពាន​គឺ​ត្រង់​តំបន់​អាល់ស្តាដ​មាន​សាង​រូបសំណាក​សត្វ​ស្វា​មាន​ឈ្មោះ​ថា​ប្រ៊ូខិនណាហ្វ៍។

ពេលវេលា​បាន​កន្លង​ផុត​ទៅ​ជាង​៧០០​ឆ្នាំ​មក​ហើយ ខណៈ​ដែល​នៅលើ​ដងទន្លេ​មួយ​មាន​សាង​ច្រកចេញ​ចូល​លើ​ទឹក​ចំនួន​៩​ផ្លូវ​ឯណោះ​ នៅ​តំបន់​អឺរ៉ុប។ វា​គឺជា​ទីកន្លែង​មួយ​មាន​អាកាសធាតុ​ត្រជាក់ស្រួល​ដ៏​ប្រពៃ​នៃ​ទីក្រុង​ ហេដែលប៊ើក​នៅពេល​មាន​ជំនោរ​ខ្យល់បក់​នាំ​ចំហាយ​ទឹក​មក​ប៉ះ​កាយ​ម្តង​ៗ។

គួរ​បញ្ជាក់​ថា​សំណង់​ស្ពាន​នេះ​ត្រូវ​បាន​ចាប់ផ្តើម​សង់​ឡើង​ដំបូង​នៅ​ ឆ្នាំ​១២៨៤ វា​បាន​ក្លាយ​ជា​ស្ពាន​សង់​ពី​ឈើ​ដំបូង​គេ​ដែល​មាន​អាយុកាល​រាប់​សតវត្សរ៍​ ហើយ​ត្រូវ​បាន​រង​ការ​បំផ្លាញ​ដោយ​គ្រោះ​ធម្មជាតិ​នានា​ដូចជា​អគ្គិភ័យ​ ទឹកជំនន់​និង​ខ្យល់​ព្យុះ​នា​ពេល​ក្រោយ​មក។

ស្ពាន​នេះ​បាន​រង​ការ​ខូចខាត​ចុងក្រោយ​នៅ​ឆ្នាំ​​ ១៧៨៤ ​ហើយ​ព្រះអង្គម្ចាស់​អេឡិចទ័រ​ការ៉ូល​ធេអូដ័រ​បាន​បញ្ជា​ឲ្យ​គេ​សង់​ សាជាថ្មី​ពោល​គឺជា​លើក​ទី​៩​ដោយ​ឆ្លងកាត់​ទន្លេ​និកកា​នៅក្នុង​ទីក្រុង​ ហេដែលប៊ើក​នេះ​តែ​ម្តង។ សំណង់​នេះ​ត្រូវ​បាន​គេ​យក​ថ្មភ្នំ​ពណ៌​ក្រហម​ធ្វើ​គ្រឹះ​សំណង់​ដែល​ ពេញនិយម៕ PR

កោះ​ដ៏​វែង​អន្លាយ​ខណ្ឌចែក​សមុទ្រ​ពីរ​ពណ៌​ផ្សេង​គ្នា

ក្រុងណាស្សូ : អេឡឺធើរ៉ា ជា​កោះ​មួយ​ក្នុង​ចំណោម​កោះ​ទាំងឡាយ​នៃ​ប្រជុំ​កោះ​ បាហាម៉ាស់ ​ដែល​មាន​ទីតាំង​ចម្ងាយ ​៨០ គីឡូម៉ែត្រ​ភាគ​បូព៌ា​ទីក្រុង ​ណាស្សូ។ កោះ​វែង​មួយ​នេះ​មាន​ប្រវែង​បណ្តោយ​ដល់​ទៅ​ ១៨០ ​គីឡូម៉ែត្រ​ និង​ទំហំ​ទទឹង​ត្រឹម​តែ ​១,៦ ​គីឡូម៉ែត្រ​ប៉ុណ្ណោះ។ អ្វី​ដែល​ពិសេស​នោះ​គឺ​កោះ​នេះ​ហាក់​ដូចជា ​បន្ទាត់​ព្រំដែន​ទឹក ដែល​ជា​ចំណុច​ប្រសព្វ​រវាង​ផ្ទៃ​ទឹកសមុទ្រ ​ការ៉ាអ៊ីត ​ពណ៌​ផ្ទៃមេឃ​ខ្ចី​ និង ​ម្ខាង​ទៀត​ជា​ផ្ទៃទឹក​នៃ​មហាសមុទ្រ ​អាត្លង់ទិក​ ដ៏​សែន​ជ្រៅ។ ទិដ្ឋភាព​ផ្ទៃសមុទ្រ​ពី​ពណ៌​ផ្សេង​គ្នា អាច​ទស្សនា​បាន​ច្បាស់​នៅពេល​ដែល​យើង​ឈរ​លើ​ស្ពាន​ដែក ​ក្លាសវីនដូវប្រ៊ីជ ​ដ៏​អស្ចារ្យ។

តំបន់​ខណ្ឌ​ចែក​ទឹក​សមុទ្រ​ពីរពណ៌​រវាង​សមុទ្រ​ការ៉ាអ៊ីត និង​អាត្លង់ទិក។

ស្ពាន​នេះ​មាន​ប្រវែង​ជាង​ បី ​គីឡូម៉ែត្រ​និង​ត្រូវ​បាន​គេ​សង់​នៅ​ត្រង់​ចំណុច​ស្តួច​តូច​បំផុត​នៃ​ព្រំប្រទល់​ទឹក​នៅ​តំបន់​ប្រជុំ​កោះ​ បាហាម៉ាស់​ នេះ។ គេ​អាច​និយាយ​បាន​ថា​ វា​គឺជា​សណ្ឋាន​ដី​កោះ​មួយ​ដែល​មាន​លក្ខណៈ​ដ៏​កម្រ​បំផុត​នៅលើ​ពិភពលោក។ ទី​នេះ​គេ​អាច​ទៅ​ទស្សនា​មើល​ផ្ទៃ​ទឹកសមុទ្រ​ដ៏​ខៀវស្រងាត់​នៃ​មហាសមុទ្រ​ អាត្លង់ទិក ​ដ៏​សែន​ជ្រៅ និង​ទឹកសមុទ្រ ​ការ៉ាអ៊ីត ​ដែល​រាក់ និង​មាន​ពណ៌​ផ្ទៃមេឃ​ខ្ចី។​តំបន់​ព្រំដែន​ទឹក​នោះ​មាន​ទទឹង​ផ្ទាំង​ថ្ម​ទំហំ​ប្រមាណ​ជាង ​៩ ​ម៉ែត្រ​ប៉ុណ្ណោះ​សម្រាប់​ខណ្ឌ​ចែក​ដែនទឹកសមុទ្រ​ទាំង​ពីរ។

ស្ពាន​ក្លាសវីនដូវប្រ៊ីជ ដែល​ផ្ដល់ទស្សនីយភាព​ទឹក​សមុទ្រ​ពីរ​ពណ៌​​​។

ពី​លើ​ផ្ទាំង​ថ្ម​ខណ្ឌ​ព្រំដែន​ទឹក​នោះ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ស្ពាន​ថ្ម​បុរាណ​ ខណៈ​គេ​ក៏​ឃើញ​មាន​ការ​កសាង​ស្ពាន​បេតុង​តភ្ជាប់​តំបន់​ភាគ​ខាង​ជើង​និង​ខាង​ត្បូង​របស់​កោះ​ អេឡឺធើរ៉ា​ នោះ​ដែរ​មាន​ឈ្មោះ​ថា​ស្ពាន​ក្លាសវីនដូវប្រ៊ីជ។​

វា​គឺជា​ទីកន្លែង​មួយ​ដែល​ក្រុម​ភ្ញៀវទេសចរ​ចូលចិត្ត​ទៅ​ទស្សនា​កម្សាន្ត​បំផុត។ តែ​អ្នក​ដំណើរ​ក៏​តោង​យក​នូវ​ការ​ប្រុងប្រយ័ត្ន​ផង​ដែរ​ពេល​ធ្វើ​ដំណើរ​តាម​ស្ពាន​ក្លាសវីនដូវប្រ៊ីជ​ដោយសារ​តែ​វា​មាន​ចំណោត​ថ្ម​ខ្ពស់​ៗ​នៅ​ក្បែរ​ស្ពាន​នោះ។

ដោយសារ​តែ​ទទឹង​ផ្ទាំងថ្ម​ខណ្ឌចែក​ព្រំប្រទល់​សមុទ្រ​ទាំង​ពីរ​ស្ដួច ដូច្នេះ​រលក​សមុទ្រ​ធំ​ៗ​អាច​បក់បោក​ផ្ទប់​ស្ពាន​ដែល​កន្លង​មក​ធ្លាប់​ឆក់​យក​ជីវិត​មនុស្ស​និង​យានយន្ត​ទម្លាក់​ផ្ទៃ​សាគរ​ថែម​ទៀត​ផង៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1095
2217
4574487