jaukjeybanner

ញ៉ាំអាហារលើទឹកជ្រោះសិប្បនិម្មិតនៅទឹកដី ហ្វីលីពីន

ក្រុងម៉ានីល: ការទទួល​ទាន​អាហារ​បណ្ដើរ​ស្ដាប់​សូរ​តន្ត្រី​ទឹកជ្រោះ ប្រគំ​បណ្ដើរ​ពិតជា​លន្លង់លន្លោច​ណាស់ ចុះបើ​អ្នក​បាន​ញ៉ាំ​អាហារ​បណ្ដើរ​ត្រាំ​ជើង​ក្នុង​ទឹកធ្លាក់​បណ្ដើរ​នោះ តើ​នឹងមាន​អារម្មណ៍​ប្លែក​ប៉ុនណា​ទៅ?

វីឡា អេ​ស្កូ​ដេ​រី​យ៉ូ គឺជា​តំបន់ រមណីយដ្ឋាន​ទេសចរណ៍​មួយ​ស្ថិតនៅក្នុង​ទីក្រុង សាន​ប៉ា​ប្លូ ប្រទេស ហ្វីលីពីន ដោយ​វា​មាន​សេវាកម្ម​បន្ទប់​ខ្ទបតូចៗជាច្រើន​សម្រាប់​លំហែកាយ និង​សារមន្ទីរ​រក្សា​កេរ ដំណែល​ជាតិ​ផ្នែក​កសិកម្ម​ជាច្រើន​ផងដែរ។

តែ​អ្វីដែល​គេ​ឃើញ​មានការ​ទាក់​អារម្មណ៍​ទេសចរ​ខ្លាំង​មួយទៀត​នោះ​គឺ ភោជនីយដ្ឋាន​មួយ​ដែល​គេ​បាន​យក​ទីធ្លា​នោះមក​បម្រើភ្ញៀវ​ដោយ​វា​ស្ថិតនៅ បរិវេណ​ទឹកជ្រោះ​សិប្បនិម្មិត ឡា​បា​ស៊ីន​ហ្វ​ល់ តែម្តង​សម្រាប់​រៀបចំ​តុ​អាហារ។

គេ​ឃើញ​តុ និង កៅអី អង្គុយ​ញ៉ាំ​អាហារ​នៅ​ទីនោះ​ធ្វើ​ពី​បន្ទះ​ដើម​ឫស្សី។ លោកអ្នក​អាច​ចូល​ទទួលទាន​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​នៅ​ទី​នោះបាន​ដូចជា ម្ហូប​សាច់​ត្រី​សម្លការី​ជាដើម ខណៈ​អង្គុយ​ញ៉ាំ​អាហារ​បណ្តើរ និង​ម៉ាស្សា​ជើង​ជាមួយនឹង​ទឹកជ្រោះ​បណ្តើរ​ជាមួយ​ជំនោរ​ត្រជាក់​ល្ហឹម។

កន្លែង​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​លោក ដុន​អា​សិន​នី​យ៉ូ អេ​ស្កូ​ដេ​រី​យ៉ូ ដោយ​លោក បាន​កសាង​វា​ជា​របៀប​ទំនប់ទឹក​សម្រាប់​បង្ហូរ​ទៅកាន់​រោង​កសិដ្ឋាន​ចម្ការ ដូង និង​ស្រោច​ដំណាំ​នៅផ្ទះ​របស់លោក។ វា​ត្រូវ​បាន​​ស្ថាបត្យករ ដុន​អា​សិន​នី​យ៉ូ អេ​ស្កូ​ដេ​រី​យ៉ូ និង​ភរិយា​ឈ្មោះ ដូ​ណា​រ៉ូ សារី​យ៉ូ​អា​ដាប ស្ថាបនា​ឡើង​នៅ​ដើមឆ្នាំ ១៩០។

កន្លែង​នេះ​ត្រូវបាន​គេ​បើក​ឲ្យ​កម្សាន្ត​ជា​សាធារណៈ​នៅ​ឆ្នាំ ១៩៨១ ដើម្បី​ឲ្យ​ភ្ញៀវទេសចរ​បានឃើញ​ពី​ទិដ្ឋភាព​នៃ​ជីវិត​របស់​អ្នកចម្ការ។ នៅទីនេះ​ក៏មាន​សារមន្ទីរ កា​រ៉ា​បាវ សម្រាប់​ឲ្យ​ក្រុម​ភ្ញៀវទេសចរ​ចូល​កម្សាន្ត និង​ទស្សនា​សម្ភារ​និង​វត្ថុ​សិល្បៈ​ផ្នែក​កសិកម្ម​នានា​ទៀតផង​ដែរ។ ម្យ៉ាងវិញទៀត ការទទួល​ទាន​អាហារ​ពេល​ល្ងាច​ក្រោម​ជំនោរ​ត្រជាក់​នៃ​ចំហាយ​ទឹកធ្លាក់​ពី ទំនប់​ទឹកជ្រោះ​សិប្បនិម្មិត ឡា​បា​ស៊ីន លើ​តុ​ឫស្សី​នោះ ​ក៏​គឺជា​សកម្មភាព​មួយ​ដែល​មិនគួរ​ឲ្យ​រំលង​ឡើយ ។ ក្រៅពីនេះ​គេ​ក៏មាន​រៀបចំ​កម្មវិធី​សម្តែង​របាំ​ប្រពៃណី និង​ល្បែង​កីឡា​នានា​ឲ្យ​ភ្ញៀវ​ចូលរួម​ផងដែរ៕

បឹងរង្វង់អាចម៍ផ្កាយមានទឹកថ្លាជាងគេក្នុងលោក

ក្រុងអូតាវ៉ា : ស្ថិតនៅភាគខាងជើងដ៏ឆ្ងាយ​សន្លឹម​នៃ​រដ្ឋ កេ​បិ​ក ប្រទេស​កាណាដា បឹង​ដ៏​ចម្លែក​មួយ​មានទឹក​ពណ៌​ខៀវស្រងាត់ ខណៈ​បឹង​នោះ​មាន​រាង​មូល​ដូចជា​រង្វង់​អ៊ីចឹង។ ចំពោះ​មជ្ឈដ្ឋាន​ទូទៅ​នៃ​ពិភពលោក​មិន​ធ្លាប់បាន​ស្គាល់ និង​ដឹងឮ​ពី​ទិដ្ឋភាព​បឹង​នេះឡើយ គឺ​មានតែ​ប្រជាជន​ដែល​រស់នៅក្នុង​តំបន់​នោះទេ​ទើបបាន​ស្គា​ល់វា។

ពួកគេ​បាន​ហៅថា «បឹង​គ្រី​ស្តា​ល់​អាយ​ណាន់​ណាវី​ក»ដោយសារតែ​សំអាង​យក​ភាព​ភ្លឺ​ថ្លា​ដូច​គ្រាប់ ត្បូង​គ្រី​ស្តា​ល់រ​បស់​ទឹក​បឹង​នោះ​តែម្តង។

បឹង នេះ​ត្រូវបាន​ក្រុម​ទាហាន​អាកាស​អាមេរិក​រកឃើញ​ជា​លើកដំបូង​កាលពី​ខែ មិថុនា​ឆ្នាំ១៩៤៣ តែ​រូបភាព​ទាំងឡាយ​របស់​បឹង​នោះគេ​ពុំទាន់​បង្ហាញ​ជា​សាធារណៈ​ឡើយ​រហូត មកទល់​ឆ្នាំ១៩៥។

តាមរយៈ​ការស្រាវជ្រាវ​របស់​អ្នកជំនាញ​បាន​ឲ្យ ដឹងថា បឹង​នេះ​កកើត​ដោយ​បាតុភូត​ប៉ះទង្គិច​នៃ​អាចម៍ផ្កាយ បង្កើតជា​ដី​ក្រហូង​ដែលមាន​អាយុកាល១,៤លាន​ឆ្នាំ​មកហើយ។

ក្រោយមក ទៀត​ឈ្មោះ​របស់​បឹង​នេះ​ត្រូវបាន​គេ​ប្តូ​រថា «បឹង​ក្រហូង​អាចម៍ផ្កាយ​កេ​បិ​ក» វិញ​បន្ទាប់ពី​មាន​សំណើ​របស់​ក្រុម​ភូមិសាស្ត្រ​ក្រុង​កេ​បិ​ក។ លុះដល់​ឆ្នាំ១៩៩៩វា​បាន​ប្តូរ​មកជា​ឈ្មោះថា«បឹង​ពីង​ហ្គូ​ល្វី​ត» (Pingualuit)។ ចំណែក​តំបន់​នានា​ដែល​ស្ថិតនៅ​ក្បែរ​និង​ជុំវិញ​បឹង​ពីង​ហ្គូ​ល្វី​ត​នោះ ត្រូវបាន​គេ​ប្រែក្លាយ​វា​ជា​តំបន់​ឧទ្យាន​ជាតិ​ពីង​ហ្គូ​ល្វី​ត​ផងដែរ។

បឹង​ពីង​ហ្គូ​ល្វី​ត​នេះ​មាន​អង្កត់ផ្ចិត​ប្រមាណ៣,៤៤គីឡូម៉ែត្រ និង​មាន​កម្ពស់១៦០ម៉ែត្រ​ពី​វាលទំនាប​ដី​ខ្សោះ​គ្មាន​រុក្ខជាតិ​និង​មាន ជម្រៅ៤០០ម៉ែត្រ ធ្វើ​ឲ្យ​វា​ក្លាយជា​បឹង​ជ្រៅ​បំផុត​នៅ​ទ្វីបអាមេរិក​ខាងជើង។ ទឹក​បឹង​នោះ​មាន​គុណភាព​អាច​ទទួលទាន​បានល្អ​បំផុត​លើ​លោក។ បឹង​នេះ​មាន​ប្រភពទឹក​ពី​ទឹកភ្លៀង និង​ព្រឹល​ទឹកកក ខណៈ​វា​បាន​បាត់បង់​ចំណុះ​ទឹក​ទៅវិញ​ដោយសារតែ​បាតុភូត​រំហួត​ប៉ុណ្ណោះ។ វា​ក៏​ជា​បឹង​ដែលមាន​ទឹកថ្លា​ឆ្វង់​បំផុត​ក្នុង​លោក ដែល​អាច​ឲ្យ​យើង​មើលឃើញ​ដល់​ជម្រៅ៣៥ ម៉ែត្រឯណោះ៕

ព្រៃសិលានៅចិនសម្បូរថ្មចម្លែកៗគ្មានពីរក្នុងលោក

ក្រុងប៉េកាំង : ព្រៃ​ផ្ទាំង​សិលា ស៊ីលីនស្តូន ​គឺជា​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​មាន​ផ្ទាំង​ថ្ម​និង​កូន​ព្រៃ​ ដុះ​ចម្រុះ​គ្នា​មួយ​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​ស្វយ័ត​ស៊ីលីនយី​ក្នុង​ ខេត្ត​យូណាន​ប្រទេស​ចិន។ វា​មាន​ចម្ងាយ​១២០​គីឡូម៉ែត្រ​ពី​ទីក្រុង​ខុនមីង។ គេ​ឃើញ​ទេសភាព​ផ្ទាំង​ថ្ម​ដុះ​ព្រោងព្រាត​នៅ​ទី​នោះ​មាន​លក្ខណៈ​ដូចជា​ ដើមឈើ​ដុះ​គ្រប់​សណ្ឋាន​ខ្នាត​អ៊ីចឹង​ដោយ​មាន​លំដាប់​ពី​ទាប​បំផុត​ដល់​ ខ្ពស់​បំផុត​មើល​ទៅ​គួរ​ចង់​គយគន់​មែនទែន។ កន្លែង​ខ្លះ​គេ​ឃើញ​មាន​ផ្ទាំង​ថ្ម​ដុះ​មាន​កម្ពស់​ដល់​ទៅ​៣០​ម៉ែត្រ​ឯណោះ។

សណ្ឋាន​ដី​ដែល​មាន​បណ្តុំ​ផ្ទាំង​ថ្ម​ដុះ​ច្រូងច្រាង​ដូច​ព្រៃឈើ​នេះ​មាន ​អាយុកាល​ជាង​២៧០​លាន​ឆ្នាំ​មក​ហើយ​បើ​គិត​មក​ដល់​សម័យ​បច្ចុប្បន្ន។ យោងតាម​ការ​វិភាគ​របស់​អ្នក​ជំនាញ​ធរណីវិទ្យា​និង​ភូមិសាស្រ្ត​របស់​ អាល្លឺម៉ង់​បាន​ឲ្យ​ដឹង​សណ្ឋាន​ដី​តំបន់​ស៊ីលីនយី​នេះ​គេ​ហៅ​វា​ថា​ប្រភេទ​ ដី​កាសត៍​(សណ្ឋាន​ដី​កើត​ពី​បណ្តុំ​នៃ​ស្រទាប់​ដី​កំបោរ​ថ្ម​ភ្នំ)​មាន​ លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​ទម្រង់​នៃ​សណ្ឋាន​ដី​នៅ​តំបន់​ប្រទេស​ស្លូវេនី​ដែរ ខណៈ​ពេល​ពួកគេ​បាន​ធ្វើការ​សិក្សា​សង្កេត​លើក​ដំបូង។

តំបន់​នេះ​មាន​សណ្ឋាន​ដី​ថ្ម​ផុស​ដុះ​លាយឡំ​នឹង​កូន​ព្រៃឈើ​នេះ​ស្ថិត​នៅ ​ភាគ​ខាង​ត្បូង​នៃ ប្រទេស​ចិន​។ វា​លាតសន្ធឹង​នៅលើ ​ផ្ទៃដី​ទំហំ​រាប់​ពាន់​គីឡូម៉ែត្រ​ការ៉េ។ តំបន់​ដែល​គេ​ហៅថា​ South China Karst​ នេះ​មាន​វិសាលភាព​លាតសន្ធឹង​លើ​ខេត្ត​បី​របស់​ចិន​គឺ​ខេត្ត​យូណាន គ្វីចូវ​និង​ខេត្ត​គ័ងស៊ី។

ទេសភាព​ដ៏​ល្អ​ត្រកាល​និង​ស្រស់​បំព្រង​មាន​ ផ្ទាំង​ថ្ម​ភ្នំ​និង​ព្រៃ​លាយឡំ​គ្នា​ស៊ីលីន​ស្តូន​ហ្វ័ររ៉េស​នេះ​ទំនង​ជា​ គ្មាន​តំបន់​ណា​មួយ​អាច​ប្រៀប​ផ្ទឹម​បាន​ឡើយ​នៅលើ​ពិភពលោក​ជាមួយ​វិសាលភាព​ ធំ​ទូលាយ​មាន​ទេសភាព​បែប​ចម្រុះ​ពណ៌​ផង​ដែរ។ គេ​សង្កេត​ឃើញ​ផ្ទាំង​ថ្ម​ទាំងអស់​នោះ​បាន​បញ្ចេញ​ជា​រូបរាង​ផ្សេងៗ​គ្នា​ ដូចជា​រាង​ដំបូល​ផ្ទះ រាង​ដូច​សសរ​ផ្ទះ​រាង​ដើម​ផ្សិត​និង​រាង​ដូច​សំណង់​ព្រះវិហារ​ជាដើម។ ពេល​នេះ​ទីនោះ​ក៏​បាន​ក្លាយ​ជា​តំបន់​ឧទ្យាន​សារមន្ទីរ​ធម្មជាតិ​ផ្នែក​ តំបន់​ផ្ទាំង​ថ្ម​កំបោរ​អន្តរជាតិ ​ទៀត​ផង៕ PR

ទីក្រុងដ៏ស៊ីវីល័យ និង ស្រស់ស្អាត បំផុត នៅជប៉ុន

តូក្យូ ឌូម ស៊ីធី គឺជាឈ្មោះពហុកីឡាដ្ឋានជាតិដ៏ធំមួយនៅជប៉ុនដ៏ស្រស់ស្អាតពោរពេញដោយទិដ្ឋភាព ដ៏ស្រស់ត្រកាល នៅពេលរាត្រី។

ពហុកីឡាដ្ឋានជាតិតូក្យូឌូមស៊ីធី ជាតំបន់ទេសចរណ៍ដ៏ទាក់ទាំញបំផុតសម្បូរដោយទេសភាព ដ៏គួរឱ្យចាប់ អារម្មណ៍នៅជុំវិញ។ ​ជាពិសេសទិដ្ឋភាពដ៏អស្ចារ្យនៅពេលរាត្រីមានកន្លែងកំសាន្តមានភ្លើងចម្រុះពណ៌  ជាច្រើន កន្រ្តកវិលជាមួយនឹងទស្សនីយភាព   ដ៏ស្រស់ឆើតឆាយរាត្រីជាមួយនឹង  សម្រស់នៅក្នុងទីក្រុង និង ការស្នាក់នៅ ដ៏មានផាសុខភាព ប្រកបដោយភាពកក់ក្តៅ និង ពោរពេញទៅដោយស្នាមញញឹម ជាប់ជានិច្ច  នៅពេលអ្នកធ្វើដំណើរទៅដល់ទីក្រុងដ៏ស៊ីវីល័យនេះ៕

សូមទស្សនា រូបភាពខាងក្រោម!!!

កូនកោះដ៏ចម្លែកមានផ្សែងអ័ព្ទគ្របពីលើស្ទើររាល់ថ្ងៃ

ក្រុង កូ​ប៉ិន​ហាក: លី​ត​ឡា ឌី​ម៉ា​ម គឺជា​កោះ​ដ៏​តូច​មួយ​ដែល​ស្ថិតនៅក្នុង​ប្រជុំ​កោះ ហ្វា​រ៉ូ ប្រទេស ដា​ណឺ​ម៉ាក។ កោះ​ដែលមាន​ជម្រាល​ខ្ពស់​ផុស​ពី​ផ្ទៃ​ទឹក​មួយ​នេះ​មាន​ទំហំ​ផ្ទៃដី​មិន ដល់ ១០០ ហិកតា​ផង ហើយ​វា​ក៏​មិនមាន​មនុស្ស​រស់នៅ​នោះទេ។

អ្វីដែល​ចម្លែក និង​ទាក់ទាញ​ភ្នែក​មនុស្ស​ឆ្លងកាត់​ទីនោះ គឺ​កោះ លី​ត​ឡា ឌី​ម៉ា​ម តែងតែមាន​ពពក​អ័ព្ទ​ពណ៌​ស ក្បុស​គ្របពីលើ​ស្ទើរតែ​រាល់ថ្ងៃ ហាក់បីដូចជា​ទេវតា​ប្រទាន​មួក​មួយ​ឲ្យ​កោះ​នេះ​ពាក់​យ៉ាង​ដូច្នោះ​ដែរ។

ភាគខាងត្បូង​នៃ​កោះ​នេះ​មាន​ជម្រាល​ខ្ពស់​ជាងគេ​ដល់​ទៅ ៤១៤ ម៉ែត្រ​ឯណោះ។

យោងតាម​កំណត់ត្រា​ប្រវត្តិសាស្ត្រ កោះ​នេះ​មិន​ធ្លាប់មាន​មនុស្ស​រស់នៅ​ឡើយ។ កាលពី​បុរាណកាល មនុស្ស​បាន​យក​កោះ លី​ត​ឡា ឌី​ម៉ា​ម ធ្វើជា​កន្លែង​ចិញ្ចឹមសត្វ​ចៀម នៅ​អំឡុង​សតវត្សរ៍ ទី១។

ក្រៅពី​ហ្វូង​សត្វ ចៀម កោះ​នេះ​មានតែ​សំឡេង​បក្សី​សមុទ្រ ដែល​ហោះហើរ​ឆ្លងកាត់ ឬ​យក​ទីនោះ​ធ្វើជា​ជម្រក​ប៉ុណ្ណោះ។

កន្លងមក​មិនសូវមាន​អ្នកណា​បាន​ឡើងទៅ​កោះ​នោះឡើយ ដោយសារតែ​ការធ្វើដំណើរ​លំបាក។ ដើម្បី​តោង​ឡើងដល់​កំពូល​កោះ​ទាមទារ​ការប្រើ​ខ្សែ​ដែល​បន្សល់ទុក​ដោយ ក្រុម​អ្នក​គង្វាល ចៀម។ ម្យ៉ាងវិញទៀត សូម្បីតែ​ការ​ជិះ​នាវា​ទៅកាន់​កោះ​នោះ​ក៏​តម្រូវ​ឲ្យ​មើល​ពី​លក្ខខណ្ឌ អាកាសធាតុ​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ ព្រោះ​បរិយាកាស​មិនល្អ អាច​បណ្ដាល​ឲ្យ​ការធ្វើដំណើរ​ទំនងជា​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្ពស់។

បច្ចុប្បន្ន កោះ​ដែល​គ្រប​ដោយ​ផ្សែង​អ័ព្ទជារឿយៗនេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា តំបន់​អភិរក្ស​បក្សី ដោយ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ ដោយសារតែ​ពពួក​បក្សី​សមុទ្រ​និយម​យក​ទីនេះ​ធ្វើជា​កន្លែង​កាច់​សម្បុក បង្កាត់​ពូជ​ណាស់។ តួយ៉ាង​ដូចជា​សត្វ​ចាប​សមុទ្រ​ពូជ​អឺរ៉ុប​ដែល​បច្ចុប្បន្ន​មាន​ចំនួន ៥ពាន់ គូ និង​បក្សី​តំបន់​អា​ត្ល​ង់​ទិ​ក​ចំនួន ១០ ម៉ឺន​គូ៕ PR

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1096
2217
4574488