jaukjeybanner

សួនរូបចម្លាក់ដ៏ធំបំផុតក្នុងលោកនៅទីក្រុងអូស្លូ

ក្រុងអូស្លូ : សួន ហ្វ្រក់នើរ គឺជាពិព័រណ៍ចម្លាក់​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក​ដែលជា​ស្នាដៃ​របស់ វិចិត្រករ​លោក ហ្គាស​ថេ​វ វី​ហ្គឺ​ឡេ​ន។ ស្ថិតនៅ​ផ្ទៃដី​ជាង៣២ហិកតា នៅឯ​ទីក្រុង​អូ​ស្លូ ប្រទេស​ន័​រ​វែ​ស សួន​ចម្លាក់​នេះ​គឺជា​ញើស​ឈាម​របស់​វិចិត្រករ ខាងលើ ដែល​បាន​តស៊ូ​បង្កើត​ស្នាដៃ​សិល្បៈ​អស់​រយៈពេល២០ឆ្នាំ​រាប់​តាំង ពី​ឆ្នាំ១៩២។

សួន​ចម្លាក់​នេះ​ ត្រូវបាន​ជាប់​ចំណាត់ថ្នាក់​ជា​កន្លែង​ពិព័រណ៍​ចម្លាក់​បើកចំហ​ជា​សាធារណៈ​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក។

នៅ​ទីនោះ មាន​ស្នាដៃ​ចម្លាក់​ស្ពាន់ និង​ចម្លាក់​ថ្ម​ក្រា​នី​ត​សរុប២១២ ចម្លាក់។

វិចិត្រករ ហ្គាស​ថេ​វ វី​ហ្គឺ​ឡេ​ន បាន​បង្កើត​ចម្លាក់​រូប​បុរស ស្ត្រី និង​កុមារ​ក្នុងស្ថានភាព​ជីវិតខុសៗគ្នា ចាប់តាំងពី​ដំណាក់កាល​ជា​ទារក​ក្នុង​ផ្ទៃ ទារក​ទើបនឹង​កើត កូនក្មេង​ដើរ​តេះតះ ការលូតលាស់​ជា​មនុស្សពេញវ័យ រហូតដល់​ក្លាយជា​មនុស្ស​ចាស់ទុំ​ជាដើម។

បណ្ដុំ​ចម្លាក់​របស់លោក​ក៏ បង្ហាញ​ពី​ទំនាក់ទំនង​រវាង​បុរស និង​ស្ត្រី​ក្នុង​កាយវិការ​ទៅតាម​បែបបទ​ជីវភាព​ប្រចាំថ្ងៃ ដូចជា​ការរត់ បោកចំបាប់ រាំ ឱប​គ្នា កាន់​ដៃ​គ្នា និង​រួមមេត្រី​គ្នា​ជាដើម។ ក្នុងចំណោម​ចម្លាក់ន័យត្រង់ៗទាំងនោះ ក៏មាន​រូប​ប្លែក​ដែល​បង្កប់​អត្ថន័យ​ទៅតាម​ទស្សនៈ របស់​លោក​​​​​​​​​​ផងដែរ ដូចជា ចម្លាក់​បុរស​ម្នាក់​វាយតប់​ហ្វូង​ទារក​ជាដើម។

ទោះយ៉ាងណា អ្វីដែល​ទាក់ទាញ​បំផុត​នៅ​សួន​ចម្លាក់​នោះ គឺ​សសរ​ចម្លាក់​ថ្ម​ក្រា​នី​ត​កម្ពស់១៤ម៉ែត្រ​ដែលមាន​រូប​មនុ​ស្ស១២១ នាក់​ពពាក់ពពូន​តោង​គ្នា​ឡើងទៅ​ឋានសួគ៌។ ជា​រៀងរាល់​ឆ្នាំមាន​ភ្ញៀវទេសចរ​មិនតិច​ម៉ឺន​នាក់​ទេ​មក​ទស្សនា​សួន ចម្លាក់មួយនេះ៕

តំបន់ទេសចរណ៍កោះធម្មជាតិ ដ៏រ៉ូម៉ែន និង ស្រស់ស្អាបំផុត កោះមូល

រមណីយដ្ឋាន​កោះ​មូល​មាន​ភ្ញៀវ​ទៅ​ទស្សនា​ រាប់ពាន់​នាក់​មក​ពី​ជុំវិញ​ ពិភពលោក ហើយ​ត្រូវបាន​រាប់​ជា​កន្លែង ​ដែល​ទាក់ទាញ​បំផុត​ក្នុង​ចំណោម​កន្លែង​ មួយចំនួន​របស់​ខេត្ត​កោះកុង​។ រមណីយដ្ឋាន​នេះ​មាន​ទីតាំង​នៅ​កន្លែង ​ដ៏​ពិសេស​របស់​ខេត្ត​កោះកុង នៅ​ជិត​ស្ថាន​សួគ៌​។

កោះកុង​ត្រូវបាន​គេ​ស្គាល់​ថា "​កោះ​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​" ហើយ​កោះ​មូល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​កោះកុង​ដ៏​ស្រស់ស្អាត​។ ទោះបីជា​កោះកុង​មាន​កន្លែង​ជាច្រើន ​ដែល​មិន​ទាន់​មាន​ឧស្សាហកម្ម​ទេសចរ និង​កំពុង​រីកចម្រើន ហើយ​អ្នកនឹង​ឃើញ​កន្លែង​ដ៏​ពិសេសៗ ​ដ៏​គួរអោយ​ចាប់​អារម្មណ៍​របស់​ខេត្ត​ កោះកុង​។ រមណីយដ្ឋាន​កោះ​មូល (​កោះកុង​ក្រៅ​)  មាន​ចម្ងាយ​ត្រឹមតែ​២៤​គីឡូម៉ែត្រ​ពី​ចំណុច​កណ្ដាល​ក្រុង ហើយ​អ្នក​អាច​ជួល​រថយន្ដ​មួយ​ដើម្បី​ទៅ​ទស្សនា​កន្លែង​ដែល​គួរអោយ​ស្រលាញ់​ នេះ​។ នេះ​គឺជា​ភាពរុងរឿង​របស់​រមណីយដ្ឋាន​កោះ​មូល (​កោះកុង​ក្រៅ​) ក្នុង​ខេត្ត​កោះកុង​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​រាប់ពាន់នាក់​។​

​ក្រៅ​ពី​ កន្លែង​កន្លែង​ដ៏​ស្រស់ស្អាត​នេះ ភ្ញៀវ​ក៏​អាច​ឃើញ​ទឹកជ្រោះ និង​ចាប់អារម្មណ៍​មុន​ពេល​ឃើញ​ទឹក ជ្រោះ​ដ៏​ស្រស់ស្អាត​ដែ​លធ្លាក់​ពី​កម្ពស់ ២៥​ម៉ែត្រ​។ ក្រៅពី​ទឹកជ្រោះ ភ្ញៀវទេសចរ​ក៏​អាច​ឃើញ​ទឹក​បាញ់​ចេញ​ក្នុង​រមណីយដ្ឋាន​កោះ​មូល (​កោះកុង​ក្រៅ​)​។ ក្រៅពី​ទឹក​បាញ់​អ្នកនឹង​ឃើញ​ផ្សោត​ដែល​រីករាយ​នឹង​នៅ​ជិត​អ្នក​។ នៅពេល​ដែល​អ្នក​ឈរ​នៅ​ជិត​ឆ្នេរសមុទ្រ អ្នក​ពិតជា​មាន​ការភ្ញាក់ផ្អើល​ដែល​ឃើញ​ផ្សោត​ខ្មៅ និង​ស ដែល​មិន​ខ្លាច​មនុស្ស​ប៉ះពាល់​។

កូន​របស់​អ្នកនឹង​រីករាយ​ជា​មួយ​ការសម្ដែង ​របស់​ផ្សោត​ដែល​រៀបចំ​ដោយ​ រមណីយដ្ឋាន​កោះ​មូល (​កោះ កុង​ក្រៅ​) ខេត្ត​កោះកុង​សម្រាប់​ការកម្សាន្ដ​សប្បាយ​របស់​ភ្ញៀវ​។ ប្រសិនបើ​អ្នក​មាន​ផែនការ​ស្នាក់ នៅ​មួយរយៈ អ្នក​អាច​ស្នាក់​នៅ​កន្លែង​គួរ​អោយ​ស្រលាញ់​ណា​មួយ​នៅ​ជិត​ឆ្នេរសមុទ្រ​។ ការដើរ​កម្សាន្ដ​លើ​ឆ្នេរសមុទ្រ​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេលយប់​ជា​បទពិសោធ​ មួយ ដែល​អ្នក​មិន​អាច​បំភ្លេចបាន​៕

សូមទស្សនា រូបភាព ខាងក្រោម

រូបចម្លាក់យក្សដ៏មហិមា និង ចម្លែកបំផុត មានក្បាលជាមនុស្ស ខ្លួនជាសត្វតោ ល្បីពេញពិភពលោក

Great Sphinx គឺជា​រូបចម្លាក់​នៅ​ផ្ទាំង​ថ្មី​ដ៏​ធំ​មហិមា​មួយ និង ជា​តំបន់​ទេសចរ​ណា៍​ប្រវត្តិសាស្ត្រ​ដ៏ ល្បីល្បាញ​បំផុត នៅលើ​ពិភពលោក ដូចជា​ប្រាសាទអង្គរវត្ត នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផង ដែរ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ទីក្រុង Giza ប្រទេស​អេ​ស៊ី​ប។

រូបចម្លាក់​ដ៏​អច្ឆរិយ​នេះ ត្រូវបាន​កសាងឡើង​នៅក្នុង ២៥៣០ មុន គ.ស ដោយ​ស្តេច​ព្រះនាម pharaoh Khafre គឺជា​រាជវង្ស​ស្តេច​ទី៤ បាន​សោយរាជ្យ ក្នុង​ឆ្នាំ ២៥៧៥ ដល់​ឆ្នាំ ២៤៦៥ មុន គ.ស។ រូបចម្លាក់​យក្ស​ដ៏​មហិមា​នេះ ត្រូវបាន​ឆ្លាក់​មុខជា​រូប​បុរស​ម្នាក់ និង មានខ្លួន​ជាស​ត្វ​តោ​ដ៏ កំណាច ដែលមាន​ប្រវែង​ខ្លួន ៧៣ម៉ែត្រ និង មាន​កំពស់២០ម៉ែត្រ។

បច្ចុប្បន្ន តំបន់​ប្រវត្តិសាស្ត្រ ដ៏​ស្រស់ស្អាត និង ទាក់ទាញ​នេះ បានប្រែក្លាយ​ខ្លួន​ទៅជា​តំបន់ ទេសចរណ៍​ប្រវត្តិសាស្ត្រ ដ៏​មាន​ប្រជាប្រិយភាព​បំផុត ដែល​នាំយក​ភ្ញៀវទេសចរ​ជាច្រើន​មកពី ជុំវិញ ពិភពលោក​មក​ទស្សនា នៅ​តំបន់​នេះ៕

សូម​ទស្សនា រូបភាព ខាងក្រោម

ឆ្នេរសមុទ្របង្កប់ខ្លួនក្នុងធម្មជាតិដ៏អាថ៌កំបាំងបំផុត

ក្រុង​ម៉ិ​ក​ស៊ី​កូ : ប្រសិនបើ​មិនបាន​ឮសូរ​ទឹករលក​សមុទ្រ​បោកបក់​ទេនោះ គ្មាន​អ្នកណា​អាច​រកឃើញ​ឆ្នេរសមុទ្រ ប្លា​យ៉ា​ឌែ​ល​អា​ម័​រ នោះឡើយ។ ស្ថិតនៅ​ចម្ងាយ​តែ​ប៉ុន្មាន​ម៉ែត្រ​ពី​តំបន់​កោះ​ម៉ា​រី​អេ​តា ឆ្នេរសមុទ្រ​លាក់ខ្លួន​នេះ​គឺជា​អំណោយ​ពី​ធម្មជាតិ​ដែល​គ្មាន​ពីរ ក្នុង​លោក។

បណ្ដុំ​កោះ​ម៉ា​រីតា​ដែលជា​តំបន់​ស្រាវជ្រាវ​បុរាណវិទ្យា​ផងដែរ​នោះ ស្ថិតនៅ​បរិវេណ​ឆ្នេរសមុទ្រ​ពួរ​តូ​វ៉ាល់​ឡា​តា ប្រទេស​ម៉ិ​ក​ស៊ិ​ក។ ឆ្នេរសមុទ្រ​លាក់ខ្លួន​នេះ​បានកកើតឡើង​រាប់សិប​សតវត្សរ៍​មក​ហើយ ដោយសារ​បាតុភូត​ប​ន្ទុះ​ភ្នំភ្លើង។

អំឡុង ឆ្នាំ១៩៩០ រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​កបាន​ប្រើប្រាស់​តំបន់​កោះ​នេះ​ធ្វើជា​កន្លែង សមយុទ្ធ​យោធា និង​សាកល្បង​អាវុធ​ផ្ទុះ ដោយសារតែ​កាលនោះ​លើ​កោះ​គ្មាន​ស្រមោល​មនុស្ស​រស់នៅ។

អស់​រយៈពេល​រាប់​ឆ្នាំ​នៃ​ការស្រាវជ្រាវ ក្រុម​អ្នកវិទ្យាសាស្ត្រ ដឹកនាំ​ដោយ​លោក ជេ​កេស​កូ​ស្តូ បាន ព្យាយាម​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​ក​ឲ្យ​អភិរក្ស​តំបន់​នេះ។ បច្ចុប្បន្ន បណ្ដុំ​កោះ​នេះ​នៅតែ​គ្មាន​មនុស្ស​រស់នៅ ហើយ​ទាល់តែ​ទូក​ដែលមាន​ការអនុញ្ញាត​ច្បាប់​ត្រឹមត្រូវ​ទើប​អាច​ដឹក ភ្ញៀវទេសចរ​ទៅ​ទស្សនា​ឆ្នេរ​ធម្មជាតិ​ដ៏​អស្ចារ្យ​នេះ​បាន។

បើទោះជា ប​ន្ទុះ​គ្រាប់បែក​កាលពី​អតីតកាល​បាន​បំផ្លាញ​រុក្ខជាតិ និង​បុប្ផា​លើ​កោះ​ជាច្រើន​ក្ដី ក៏​វា​បាន​ជួយ​ឲ្យ​មនុស្សម្នា​ប្រទះ​ភ្នែក​ឃើញ​ឆ្នេរសមុទ្រ​អាថ៌កំបាំង​មួយ ឈ្មោះថា ប្លា​យ៉ា​ឌែ​ល​អា​ម័​រ ដែល​លាក់ខ្លួន​នៅក្នុង​រូង​ថ្ម​រាង​រង្វង់​មូល។

ឆ្នេរសមុទ្រ​ដ៏​អាថ៌កំបាំង​នេះ​ហែល​អាច​ចូល​ទៅបាន​តាមរយៈ​រន្ធ​ប្រវែង ២៥ ម៉ែត្រ។ វា​ជា​ឆ្នេរសមុទ្រ​ដែលមាន​ទឹក​មកពី​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

ពេល ដែល​រូបថត​ឆ្នេរ​លាក់ខ្លួន​នេះ​ត្រូវបាន​គេ​បង្ហោះ​លើកដំបូង គ្មាន​អ្នកណាម្នាក់​ជឿថា វា​ជា​រូបភាព​ពិត​ឡើយ ព្រោះ​វា​ស្អាត​ចម្លែក​អស្ចារ្យ​បែបនេះ៕

 

ឧទ្យានទេពមច្ឆានៅរដ្ឋហ្វ្លរីដាផ្ដល់ការសម្ដែងល្អឯក

ក្រុង​ម៉ៃ​អា​មី : ធ្វើដំណើរ​ប្រមាណ​មួយ​ម៉ោង​ចេញពី​ទីក្រុង​តាំ​ប៉ា ក្នុង​រដ្ឋ​ហ្លូ​រី​ដា សហរដ្ឋអាមេរិក នោះគេ​នឹង​បាន​ទៅដល់​តំបន់​រមណីយដ្ឋាន​មួយ​ឈ្មោះ​ឧទ្យាន​ទឹក Weeki Wachee Springs។ ចូល​ទៅដល់​ទីនោះ​អ្នកនឹង​បានឃើញ​នារី​ស្លៀក​ឈុត​ទេព​មច្ឆា​ដ៏​ស្រស់ សោភា​មក​រេ​រាំ​សម្តែង​នៅក្នុង​អាងទឹក​ចំនួន​បី​ដង​ក្នុង​មួយថ្ងៃ។

ឧទ្យាន ទឹក​នេះ​បាន​បើក​បម្រើភ្ញៀវ​តាំងពី​ឆ្នាំ១៩៤៦មកម្ល៉េះ ដោយមាន​អតីត​នាយ​ទាហានជើងទឹក​ឈ្មោះ​លោក ញូវតុន ព្យែ​រី ដែលមាន​ជំនាញ​បង្ហាត់​សត្វ​ភេ​សមុទ្រ​នោះ គឺជា​អ្នក​ហ្វឹកហ្វឺន​ក្រុម​នារី​របាំ​ទេព​មច្ឆា​ទាំងនោះ។ ក្រោយមក​លោក​បាន​បង្កើត​មហោស្រព​មួយ​ដែលមាន​កន្លែង​អង្គុយ​ចំនួន១៨កៅអី កម្ពស់១,៨ម៉ែត្រ​នៅ​ខាងក្រោម​អាងទឹក។ រាល់ពេល​មាន​រថយន្ត​អ្នកដំណើរ​ឆ្លងកាត់​ផ្លូវ​ហាយវ៉េ​លេខ១៩នោះ នារី​សម្តែង​របាំ​ទេព​មច្ឆា​ក្នុង​ឈុត​ប៊ី​គី​នី​បាននាំគ្នា​រត់​ប្រសាច ទៅ​ស្វាគមន៍​អ្នកដំណើរ។

កាលពី​ឆ្នាំ១៩៥៩ឧទ្យាន​ទឹក​នេះ​ត្រូវបាន​ក្រុមហ៊ុន American Broadcasting Co បាន​ដេញថ្លៃ​ទិញ និង​កែកុន​ជាថ្មី​ឲ្យ ធំ​ជាង​មុន​ដោយមាន​កន្លែង​អង្គុយ៥០០កៅអី កម្ពស់​ជិត៥ម៉ែត្រ​ពី​ផ្ទៃ​អាងទឹក​ចុះក្រោម។ ចំនួន​នារី​រាំ​របាំ​ទេព​មច្ឆា​បាន​ឡើងដល់៣៥នាក់។

ក្រោយមកទៀត ឧទ្យាន​ទឹក Weeki Wachee Springs ក៏​លែង​សូវ​មាន​ភ្ញៀវ​មក​ទស្សនា រហូតដល់​វា​ហៀបនឹង​បិទទ្វារ​ជា​ស្ថាពរ​ទៀតផង។ លុះដល់​ឆ្នាំ២០០៣ វា​ក៏​ត្រូវបាន​ស្រោចស្រង់​ឲ្យ​ដំណើរការ​ឡើងវិញ តាមរយៈ​ការប្ដូរ​ម្ចាស់​កម្មសិទ្ធិ​ដោយ​ស្ថិតនៅក្រោម​ការគ្រប់គ្រង របស់​រដ្ឋ​ហ្លូ​រី​ដា​វិញ។

តំបន់​នេះ​ត្រូវបាន​ច្នៃប្រឌិត​ថ្មី​និង ផ្ដល់នូវ​ទស្សនីយភាព​កម្សាន្ត​ជាច្រើន។ ភ្ញៀវទេសចរ​អាច​មើល​ការ​ដង្ហែ​ក្បួនព្យុហយាត្រា​នាង​ទេព​មច្ឆា និង​មើល​របាំ​នារី​ដុះ​កន្ទុយ​ត្រី​ទាំងនោះ​រាំ​ក្នុង​ទឹក​យ៉ាង​ល្វត ល្វន់​ផង ដែរ។ អ្នករបាំ​ទាំងអស់​សុទ្ធតែជា​ជើង​ខ្លាំង​ខាង​ហែល និង​ជ្រមុជ​ទឹក​យ៉ាង​ស្ទាត់ជំនាញ ដោយ​មិន​ប្រើ​ខ្យល់​អុកស៊ីសែន​ឡើយ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1102
2217
4574494