jaukjeybanner

អគារយក្សដ៏អឆ្ឆរិយ អណ្តែតនៅលើទឹក ដ៏ស្រស់ស្អាត និង ទាក់ទាញបំផុតលើលោក

ស៊ីដនី គឺជា​ទីក្រុង​ដ៏​ធំ និង ល្បីល្បាញ​បំផុត នៅក្នុង​ប្រទេស​អូស្ត្រាលី ដែលមាន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ទីក្រុង​នេះ​ប្រមាណ​ជា ៤,៥លាន​នាក់។ ទីក្រុងនេះ មាន​ទីតាំង​ស្ថិតនៅ​ទិស​ខាងត្បូង​ឈៀង​ខាងកើត​នៃ​ឈូង​សមុទ្រ​ប្រទេស​អូស្ត្រាលី។

ទីក្រុង​ស៊ីដនី ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​ថា ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ វប្បធម៌ កំសាន្ត និង​ជា​តំបន់​ទេសចរណ៍ ដ៏​មាន​ប្រជាប្រិយភាព​មួយ​នៅក្នុង​ទីក្រុង​នេះ។ ដោយសារតែ​តំបន់​នេះ  មាន​កន្លែង​កំសាន្ត​ជាច្រើន ដូចជា  សួន​កំសាន្ត​ជាច្រើន  ស្ពាន ឆ្នេរ​ខ្សាច់ និង អគារ​យក្ស  ដ៏​ស្រស់បំព្រង​ទាក់ទាញ​យ៉ាងខ្លាំង​នៅក្នុង​ទីក្រុង​ស៊ីដនី និង ជា​អគារ​មួយ​ដ៏​អ​ឆ្ឆ​រិ​យ អណ្តែត​នៅលើ​ទឹក និង​ជា​តំណាងឱ្យ​ប្រទេស អូស្ត្រាលី៕

សូម​ទស្សនា រូបភាព ខាងក្រោម

 

កោះឋានសួគ៌ធម្មជាតិ ដ៏ទាក់ទាញ និង រ៉ូម៉ែនបំផុត

Madeira គឺជា​ឈ្មោះ​កោះ​ធម្មជាតិ​មួយ  ដ៏​ស្រស់ត្រកាល ពោរពេញ​ទៅដោយ   បរិយាកាស​ដ៏​ស្រស់
ស្អាត ដែលមាន​ចំងាយ ៥៤០ម៉ា​យ ពី​ទិសនិរតី នៃ​ទីក្រុង Lisbon ប្រទេស​ព័រ​ទុយ​ហ្គា​ល់។

កោះ Madeira  ជា​កន្លែង​កំសាន្ត​ឋានសួគ៌​មួយ  ដ៏​រ៉ូ​ម៉ែន  សម្បូរ​ដោយ​ទេសភាព ដ៏​ស្រស់បំព្រង មាន
ដូចជា ទឹកសមុទ្រ​ខៀវស្រងាត់​ថ្លា​ដូច​កញ្ចក់ ផ្ទាំង​ថ្មធំៗ នៅក្នុង​ទឹក  សណ្ឋាគារ  ភោជនីយដ្ឋាន ទូក តូចធំ​គ្រប់​ប្រភេទ ដែល​អាចឱ្យ​ភ្ញៀវទេសចរ ជិះ​កំសាន្ត និង សំរាក​គយគន់​ទិដ្ឋភាព ដ៏​ទាក់ទាញ​នៅ ជុំវិញ​កោះ​នេះ បាន​ប្រកបដោយ​សុវត្ថិភាព។

កោះ Madeira ជា​កោះ​ធម្មតា​ដ៏​ស្រស់ស្អាត​មួយ​នៅលើ​ពិភពលោក  ដែល​បាន​នាំយក​ភ្ញៀវទេសចរ ជាច្រើន​មក​កំសាន្ត នៅទីនេះ យ៉ាងច្រើន​កោះករ ជា​រៀងរាល់ថ្ងៃ៕

សូម​ទស្សនា រូបភាព ខាងក្រោម

ក្រុងឌូបៃគ្រោងបំបែកឯតទគ្គកម្មជាមួយផ្កាភ្លើងកាំជ្រួច៤០ម៉ឺនដើម

ក្រុង​ឌូ​បៃ : ទីក្រុង​ឌូ​បៃ​បាន​ថ្លែង​នូវ​សេចក្ដី​សន្យាថា កម្មវិធី​ប្រារព្ធ​បុណ្យចូលឆ្នាំ​សកល២០១៤ នឹង​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​ដោយ​អាជ្ញាធរ​បាន​ត្រៀម​កាំជ្រួច​ពណ៌៤០ម៉ឺន ដើម​សម្រាប់​បាញ់​លម្អ​នាពេល​រាត្រី។

ទិដ្ឋភាព​កាំជ្រួច​ភ្លឺ​ចិញ្ចែងចិញ្ចាច​ពេញ​មេ​ឃា​នេះ​នឹងធ្វើ​ឲ្យ​ទីក្រុង​ឌូ​បៃ​ទទួលបាន​កំណត់ត្រា​ហ្គី​ណេ​ស​ពិភពលោក។

ប្រទេស អារ៉ាប់​រួម​ដែលជា​ទឹកដី​នៃ​សំណង់​អគារ​ខ្ពស់បំផុត កោះ​សិប្បនិម្មិត​ធំ​បំផុត​ក្នុង​ពិភពលោក និង​ព្រលានយន្តហោះ​ដែល​សកម្ម​បំផុត​ក្នុង​លោក​នោះបាន​ប្ដេជ្ញា​ថា​នឹង ដណ្ដើម ងារ​ជាទី​ក្រុង​ដែលមាន​ទិដ្ឋភាព​កាំជ្រួច​ធំ​បំផុត​ក្នុង​ពិភពលោក។

យោងតាម​របាយការណ៍​ពី​អាជ្ញាធរ​ទីក្រុង​ឌូ​បៃ កម្មវិធី​បាញ់​កាំជ្រួច​នេះ​នឹង​ប្រព្រឹត្តទៅ​រយៈពេល៦នាទី​ឯ​កោះ សិប្បនិម្មិត​ចំនួន​ពីរ​ឈ្មោះថា The Palm Jumeirah និង​The World។ កាំជ្រួច​ចម្រុះ​ពណ៌៤០ម៉ឺន​ដើម​នឹងត្រូវ​បាន​គេ​បាញ់​តម្រៀប​ជា​រូបរាង ផ្កាភ្លើងផ្សេងៗទៅតាម​ចង្វាក់ភ្លេង​តន្ត្រី។

ក្នុង​ព្រឹត្តិការណ៍ នេះ កង​សុវត្ថិភាព២០០នាក់ នឹងធ្វើ​ការត្រួតពិនិត្យ​កន្លែង​បាញ់​កាំជ្រួច​ចេញពី​ទីតាំង​ចំនួន៤០០ កន្លែង​ឯណោះ។

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ទីក្រុង​ឌូ​បៃ តែងតែ​ចង់បាន​កេរ្តិ៍ឈ្មោះ​ជា​តំបន់​ទេសចរណ៍​ដ៏​ហ៊ឺហា​បំផុត​ចាប់​តាំង ពី​ខ្លួន​សម្ពោធ​សំណង់​អគារ ប៊ើ​ច​ជ៍ កាលី​ហ្វា (Burj Khalifa) កម្ពស់៨២៨ម៉ែត្រ​ដែល​ខ្ពស់​ជាងគេ​បំផុត​ក្នុង​លោក។ សង្ឃឹមថា ទិដ្ឋភាព​កាំជ្រួច៤០ម៉ឺន​ដើម​នឹង​ជួយ​ឲ្យ​ទីក្រុង​នេះ​សម្រេច​ដូច ក្ដី​បំណង៕

ទេសភាពបឹងទឹកថ្លា កាណាស នារដូវស្លឹកឈើជ្រុះ

ក្រុង​ប៉េកាំង : កា​ណាស​គឺជា​បឹង​ធម្មជាតិ​ដែល​ស្ថិតនៅ​តំបន់ភ្នំ អាល់​តា​យ ភាគ​ខាងជើង​នៃ​តំបន់​ស៊ីន​ជាន ប្រទេស​ចិន។ វា​ស្ថិតនៅ​តំបន់​ដែលមាន​បណ្ដុំ​អេកូឡូស៊ី​ល្អ​បំផុត​ដោយមាន​បឹង ទន្លេ ដុំ​ទឹកកក ព្រៃភ្នំ និង​វាលស្មៅ។ ស្ថិតនៅ​កម្ពស់១៣៧៥ម៉ែត្រ​ពី​នីវ៉ូទឹក​សមុទ្រ បឹង​នេះ​មាន​រាង​ទ្រវែង​និង​មាន​ផ្ទៃក្រឡា​ប្រមាណ​ជា៤៦គីឡូម៉ែត្រ​ការ៉េ។

បឹង​កា​ណាស​ជា​ប្រភពទឹក​ដែល​ចាក់​បំពេញ​ទឹកទន្លេ​កា​ណាស​ប្រវែង​ជាង១២៥ គីឡូម៉ែត្រ។ នៅ​សងខាង​ទន្លេ​នេះ ពោរពេញ​ទៅដោយ​ព្រៃភ្នំ​ធម្មជាតិ ដែលមាន​ទេសភាព​ល្អផ្ដាច់គេ​ក្នុង​លោក ជាពិសេស​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ដែល​ចម្រុះ​ដោយ​ពណ៌​មាស​ក្រហមឆ្អិនឆ្អៅ​តែ ម្ដង។

«កា​ណាស» ដែលជា​ភាសា​ម៉ុង​ហ្គោ​លី មានន័យថា «ស្អាត សម្បូរបែប និង​អាថ៌កំបាំង» នោះ​ក៏​ល្បី​ដោយសារ​ពាក្យ​ចចាមអារ៉ាម​ថា​មាន​សត្វ​ចម្លែក រស់នៅក្នុង​ព្រៃ​តំបន់​នោះ​ផងដែរ។ មនុស្ស​ជាច្រើន​បានមក​ទស្សនា​តំបន់​នេះ ដោយសារតែ​ចង់​ផ្សងព្រេង​ក្រែង​ប្រទះ​ភ្នែក​ឃើញ​សត្វ​ចម្លែក​ដែល​គេ​ល្បី នោះ។ កន្លងមក​សារព័ត៌មាន​ក្នុងស្រុក​ក៏​ធ្លាប់បាន​រាយការណ៍​ពី​ករណី ភ្ញៀវទេសចរ​ជាច្រើន​ដែល​អះអាងថា ពួកគេ​បាន​ប្រទះឃើញ​សត្វ​ចម្លែក​នៅក្នុង​ព្រៃ​តំបន់​បឹង​ទន្លេ​កា​ណាស​នោះ​ផង ដែរ។

ទោះយ៉ាងណា បើ​គ្មាន​ពាក្យ​ចចាមអារ៉ាម​ពី​សត្វ​ចម្លែក​ក្ដី ក៏​ទេសភាព​ព្រៃឈើ​ដែល​ហ៊ុមព័ទ្ធ​ដោយ​ទឹកទន្លេ​ពណ៌​ខៀវស្រងាត់​នេះ​នៅតែ អាច​ទាក់ទាញ​មនុ​ស្សមក លេង​កម្សាន្ត។ ដើម្បី​ចូលទៅ​ដល់​បឹង​នោះ ភ្ញៀវ​អាច​ជួល​ឡាន ឬក៏​សេះ​ជិះ​ក៏បាន តែ​ចាំបាច់​ត្រូវមាន​អ្នក​ម​គ្គុ​ទេ្ទ​សក៍​នាំ​ផ្លូវ​ផងដែរ​ទើប​អាច​ទៅដល់ តំបន់​នោះ៕

កោះធម្មជាតិដ៏ស្រស់ស្អាត ពោរពេញដោយទេស ភាពដ៏ចម្លែកៗ

Lefkada  គឺជា​កោះ​ធម្មជាតិ​មួយ  ដ៏​ស្រស់ស្អាត  សម្បូរ​ទៅដោយ​ទេសភាព ដ៏​ស្រស់បំព្រង ប្លែកកម្រឃើញ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ប្រទេស​ក្រិច។

កោះ Lefkada ពោរពេញ​ទៅដោយ​បរិយាកាស និង ទិដ្ឋភាព ដ៏​ទាក់ទាញ ដូចជា មាន​ទឹកសមុទ្រ​ពណ៌ ខៀវ​ដ៏​ថ្លាឈ្វេង ដូច​កញ្ចក់ ភ្ជាប់​ជាមួយនឹង​ឆ្នេរ​ខ្សាច់​ដ៏​ស​ក្បោះ ព័​ទ​ជុំវិញ​ដោយ​ជួរ​ភ្នំ និង មាន​ព្រៃឈើ ដ៏​ខៀវ​ស្រងាត់ បានធ្វើ​កោះ​ធម្មជាតិ​មួយ​នេះ​ក្លាយទៅជា​តំបន់​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយភាព​បំផុត បាន​ទាក់​ទាញ​​​ភ្ញៀវទេសចរ ជាច្រើន​មក​កំសាន្ត​នៅទីនេះ ជា​រៀងរាល់ថ្ងៃ។

ភ្ញៀវទេសចរ​ភាគច្រើន ចូលមក​កំសាន្ត​នៅទីនេះ រីករាយ​ជាមួយនឹង​ការ​ហែល​ទឹក ដើរ​កំសាន្ត​តាម​ឆ្នេរ ខ្សាច់ ស្ទួ​ច​ត្រី ដេក​ហាលថ្ងៃ ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ និង ជិះទូក​គយគន់​ទេសភាព​ដ៏​នៅ​ជុំវិញ តំបន់​នេះ៕

សូម​ទស្សនា រូបភាព ខាងក្រោម

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1103
2217
4574495