jaukjeybanner

ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ពោរពេញដោយភាព រ៉ូម៉ែនទិច

ឆ្នេរ​រ៉ៃ​ឡី គឺជា​តំបន់​ទេសចរណ៍ធម្មជាតិ​មួយ ដ៏​ទាក់ទាញ នៅ​ជុំវិញ​ព័ទ្ធ​ផ្ទាំង​ថ្ម​ដ៏​ធំ​មហិមា ជាច្រើន
និង នៅ​ខាងក្រោយ​ពោរពេញ​ទៅដោយ​ព្រៃឈើ​ធម្មជាតិ​ដ៏​ស្រស់ស្អាត ដែល​ឆ្នេរ​មួយ​ទទួលបាន
ការចាប់អារម្មណ៍​យ៉ាងខ្លាំង  នៅក្នុង​ខេត្ត​ក្រា​បី ប្រទេស​ថៃ ពី​សំណាក់​ភ្ញៀវទេសចរ​ក្នុង និង ក្រៅ
ប្រទេស។

ឆ្នេរ​រ៉ៃ​ឡី មាន​ពីរ​តំបន់ គឺ​ឆ្នេរ​រ៉ៃ​ឡី​ខាងលិច និង ឆ្នេរ​រ៉ៃ​ឡី​ខាងកើត។ ឆ្នេរ​រ៉ៃ​ឡី​ខាងកើត  គឺជា​តំបន់
មួយ​សម្បូរ​ទៅដោយ​ដី​ភក់ និង​ដើម​កោង​កាង។ អ្នក​គ្រាន់តែ​ចំណាយពេល​ត្រឹមតែ​ពីរ ទៅ​បី​នាទី
ដើរ​ដោយ​ថ្មើរជើង នឹង​ទៅដល់​ឆ្នេរ​រ៉ៃ​ឡី​ខាងលិច ប៉ុន្តែ ត្រូវ​ដឹង​ឱ្យ​ច្បាស់​ថា​ឆ្នេរ​ណាមួយ​ដែល​អ្នក
ត្រូវ​ទៅ​កំសាន្ត។

ឆ្នេរ​រ៉ៃ​ឡី គឺជា​ដី​ព្រែក នៃ​ដីគោក ហើយ​វា​ក៏​ជា​កោះ​ដ៏​តូច​មួយ  ដែល​សម្បូរ​ទៅដោយ  ទេសភាព
ប្លែក​ភ្នែក និង ខ្យល់​បរិយាកាស​បរិសុទ្ធ ដែល​ឱ្យ​អ្នកដើរ​ទស្សនា ជុំវិញ​កោះ​នេះ​បាន  ដោយ​ថ្មើរ
ជើងបាន​យ៉ាង​ស្រួល។ ឆ្នេរ​រ៉ៃ​ឡី គឺ​តំបន់​ទេសចរណ៍   ដែល​ផ្តល់នូវ​សេវាកម្ម​ស្នាក់នៅ  នៅមាន
កម្រិត មានតែ រី​សត និង ផ្ទះសំណាក់ ពីរ​បី​ប៉ុណ្ណោះ នៅ​ឆ្នេរ​រ៉ៃ​ខាងលិច និង មាន  ក្លឹប​រាត្រី​នៅ
ជិត​ឆ្នេរ​មួយ ដ៏​ទាក់ទាញ៕

 

 

 

ឧទ្យានធម្មជាតិ ដ៏ស្រស់ស្អាត ជាប់ក្នុងបញ្ជីបេតិកភណ្ឌ ពិភពលលោក

Saihō-ji  គឺជា​ឈ្មោះ​ឧទ្យាន​ធម្មជាតិ មួយ​ដ៏​ស្រស់បំព្រង ពោរពេញ​ទៅដោយ​ទេសភាព ដ៏​ស្រស់ស្អាត
និង មាន​ឧទ្យាន និង សួនច្បារតូចៗ ជាច្រើន​កន្លែង​ទៀត​នៅក្នុង​តំបន់​នេះ  បង្កើតជា​ទិដ្ឋភាព​រួមមួយ​ដ៏
ទាក់​ទញ​បំផុត ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ប្រទេស​ជប៉ុន។

នៅក្នុង​ឧទ្យាន​ធម្មជាតិ Saihō-ji គឺជា​មាន​ឧទ្យាន​ជាច្រើន​ទៀត​ចំនួន ១២០ឧទ្យាន  ដែលមាន​លក្ខណៈ
ខុសៗ គ្នា ទៅតាម​ទីតាំង​និមួយៗ ហើយ​ឧទ្យាន​ធម្មជាតិ   ស្រស់ស្អាត​ទាំងអស់​បានក្លាយ​ទៅជា​តំបន់
ប្រវត្តិសាស្ត្រ ដ៏​អស្ចារ្យ​មួយ  បាន​ជាប់​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក  ដែលមាន​សម្រស់​ស្រស់ស្អាត
ដាច់​គេ។

ជាពិសេស តំបន់​នេះ បាន​ទាក់ទាញ និង នាំយក​ភ្ញៀវទេសចរ​មកពី​គ្រប់​តំបន់  នៅលើ​ពិភពលោក​មក
ទស្សនា និង កំសាន្ត រៀងរាល់ឆ្នាំ៕

 

 

កោះធម្មជាតិដ៏ទាក់ទាញ មានទឹកថ្លាដូចកញ្ចក់ឆ្លុះមុខ

Seychelles គឺជា​កោះ​ធម្មជាតិ​មួយ ដ៏​ស្រស់ស្អាត ពោរពេញ​ដោយ​ទេសភាព​ដ៏​ស្រស់បំព្រង​ដែលមាន ទីតាំង​ស្ថិតនៅ ក្នុង​មហាសមុទ្រ​ប្រទេស​ឥណ្ឌា នៃ​ឈូង​សមុទ្រ​ខាងកើត​នៃ​ទ្វីបអាហ្វ្រិក​ដែលមាន​ប្រជុំ កោះ​ជាច្រើន​នៅ​តំបន់​នេះ មាន​កោះ​ចំនួន ១១៥កោះ។

កោះ Seychelles បានក្លាយ​មកជា  តំបន់​ទេសចរណ៍​មួយ ដ៏​ស្រស់ត្រកាល និង​ទាក់ទាញ​បំផុត​សំរាប់​ភ្ញៀវទេសចរ​នៅលើ​ពិភពលោក មក​ទស្សនា​កំសាន្ត​ជា​រៀងរាល់ថ្ងៃ ដោយសារតែ​តំបន់​នេះ​សម្បូរ​ទៅដោយ​ទេសភាព ដ៏​ទាក់ចិត្ត ដូចជា ឆ្នេរ​ខ្សាច់​ដ៏​ស​ក្បោះ​វែង​អន្លាយ ទឹកសមុទ្រ​ថ្លាឈ្វេង  ដូច​កញ្ចក់​ឆ្លុះមុខ ខ្យល់​បរិយាកាស​បរិសុទ្ធ និង ផ្ទាំង​ថ្មធំៗ នៅជាប់​ឆ្នេរសមុទ្រ  បង្កើតបាន​ទិដ្ឋភាព​មួយ  ដ៏​អស្ចារ្យ​ដែល​ធ្វើឱ្យ​ភ្ញៀវទេសចរ​ចងចាំ​មិន​ភ្លេច៕

សូម​ទស្សនា រូបភាព ខាងក្រោម

 

អគារយក្សដ៏អឆ្ឆរិយ អណ្តែតនៅលើទឹក ដ៏ស្រស់ស្អាត និង ទាក់ទាញបំផុតលើលោក

អគារ​យក្ស​ដ៏​អ​ឆ្ឆ​រិ​យ អណ្តែត​នៅលើ​ទឹក ដ៏​ស្រស់ស្អាត និង ទាក់ទាញ​បំផុត​លើ​លោក

ស៊ីដនី គឺជា​ទីក្រុង​ដ៏​ធំ និង ល្បីល្បាញ​បំផុត នៅក្នុង​ប្រទេស​អូស្ត្រាលីដែលមាន​ប្រជាពលរដ្ឋ​រស់នៅក្នុងទីក្រុង​នេះ​ប្រមាណ​ជា

 

 

អាថ៌កំបាំងដ៏ចម្លែកនៃកោះ James Bond ក្លាយជាកោះដ៏ល្បី លើពិភពលោក

James Bond គឺជា​ឈ្មោះ​កោះ​ធម្មជាតិ​មួយ​ដ៏​ទាក់ទាញ ពោរពេញ​ទៅ​សម្រស់​ធម្មជាតិ​ដ៏​ស្រស់បំព្រងដែលមាន​ទីតាំង​ស្ថិតនៅ​ប្រទេស​ថៃ។ កោះ James Bond ជា​តំបន់​ទេសចរណ៍ ដ៏​មាន​ប្រជាប្រិយភាពមួយ​តាំងពី​ឆ្នាំ១៩៧៤ នៅពេល​ដែលមាន​តារាភាពយន្ត​ហូលីវូដ​ល្បី​មួយ​បានមក​សំដែង​ភាពយន្ត​នៅលើ​កោះ​នេះ គឺ​ឈ្មោះ James Bond ក្នុង​បេសកម្ម 7០០។

តាមពិត​កោះ James Bond នេះ​មានឈ្មោះ​ដើម​គឺជា​កោះ​Tapu ដោយសារតែ​ចង់​ទទួលបាន​ភាព​ទាក់ទាញ​ក៏បាន​ដាក់ឈ្មោះ​មួយ​ទៀតថា ជា​កោះ James Bond។ បច្ចុប្បន្ន​កោះ បានប្រែក្លាយ​ទៅជា​តំបន់ទេសចរណ៍ធម្មជាតិ​មួយ  ដ៏​ស្រស់ស្អាត និង ល្បីឈ្មោះ​បំផុត នៅលើ​ពិភពលោក  ដែល​បាន​នាំ​ភ្ញៀវទេសចរ​ជាច្រើន មក​ទស្សនា​នៅក្នុង​តំបន់​នេះ។

ភ្ញៀវទេសចរ​ជាច្រើន ចូលចិត្ត​មក​ទស្សនា ឬ កំសាន្ត​នៅ​តំបន់​នេះ រីករាយ​ជាមួយនឹង​ការ​ជិះទូក​លេងកំសាន្ត គយគន់​ទេសភាព  ដ៏​ស្រស់ត្រកាល  នៅ​ជុំវិញ​កោះ ហែល​ទឹក និង ស្រូបយក​ខ្យល់អាកាស បរិសុទ្ធ។ល៕

សូម​ទស្សនា រូបភាព ខាងក្រោម

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1088
2217
4574480