jaukjeybanner

ទីក្រុង10ដែល​តម្លៃ​ចាយវាយ​ថ្លៃ​បំផុត​ក្នុង​ឆ្នាំ2013

សម្ព័ន្ធ​ក្រុមហ៊ុន Mercer Human Resource Consulting(អង់គ្លេស)បាន​ផ្សព្វផ្សាយ​តារាង​រាយ​ឈ្មោះ​ក្រុង​ដែល​តម្លៃ​ចាយវាយ​ថ្លៃ​បំផុត​លើ​លោក ដោយ​ផ្អែកលើ​ទិន្នន័យ​ដែល​គេ​ប្រមូលបាន​ពី​ក្រុង 214 ជាប្រចាំ​ឆ្នាំ ។

តាម​ប្រភពពី Mercer គោលបំណង​នៃ​ការផ្សព្វផ្សាយ​ពី​ទិន្នន័យ​នេះ​ប្រ​យោ​ជ​ន៏​ជួយ​ដល់​អ្នកទេសចរ​ណ៏​និង​ក្រុមហ៊ុន​ពហុ​ជាតិ​សាស​ន៏​រាយ​តម្លៃ ស្វែងយល់​ពី​គោលដៅ​ដែល​អ្នក​គេច​ង់​បោះទីតាំង​​ ឬ ​ទៅ​កម្សាន្ត ។ កាលពី​ឆ្នាំ 2013 គេ​បាន​សិក្សា​លើ​ទីក្រុង 214 ផ្អែកលើ​ការប្រៀបធៀប​តម្លៃ​ផលិតផល​ជាង 200 មុខ សេវាកម្ម​ប​ប្រើការ​រស់នៅ​នានា ។ល។

1-Luanda,Angola

កា​រស​ម្បូ​រ​ប្រេង​នាំមក​នូវ​វ​ឌ្ឍ​នភាព​ដល់​ប្រទេស Angola។ ប៉ុន្តែ​អត្រាពន្ធ​ខ្ពស់​និង​ជម្លោះផ្ទៃក្នុង ធ្វើឱ្យ​ចំណាយ​លើ​ជីវភាព​នៅទីនេះ​កើនឡើង​កប់​ពពក។ តម្លៃ​ជួល​អាគារ​ល្អ​មួយ​យ៉ាងហោច 6500$ កាហ្វេ​មួយ​ពែង3,88$...សូម្បីតែ​អ្នក​ចាយ​ទូលាយ មកពី​អាមេរិក​ក៏​ថ្ងូរ​ដែរ ពេល​រស់នៅ​ទីនេះ ។

2-Moscow រុស្ស៊ី

និយាយ​ពី​តម្លៃ​ជួល​ផ្ទះ​នៅ​ក្រុង​ម៉ូស្គូ សូម្បី​ការជួល​នៅ​តំបន់​ដែល​ថ្លៃ​នៅ Mahattan អាមរ​រិ​ក​ក៏​ថោក​ជាង​Moscowដែរ ។ តម្លៃ​ផ្ទះមធ្យមៗនៅ Moscowគឺ 4000$/ខែ ទស្សនា​វ​ដ្តី​អន្តរជាតិ 9,95$/ច្បាប់ ហើយ​កាហ្វេ​មួយ​ពែង​គឺ 8,29$ ទឹកដោះគោ1ហ្គា​ឡុង 7,59$ ។

3-Tokyo ប្រទេស​ជប៉ុន

ជាមួយ​ប្រជាជន 13,2លាន​នាក់ Tokyo គឺ​មួយ​ក្នុងចំណោម​ទីក្រុង​មាន​មនុស្ស​ច្រើន​បំផុត​លើ​លោក។ វា​ក៏​ជា​មូលហេតុ​នាំឱ្យ Tokyo មានតម្លៃ​អចលនទ្រព្យ​ខ្ពស់​កម្រិត​កំពូល ។ តម្លៃ​ជួល​ផ្ទះធម្មតាៗមួយ​ខ្នង​ប្រហែល 4513$/ខែ ទស្សនា​វ​ដ្តី​អន្តរជាតិ 5,37$/ច្បាប់ ហើយ​កាហ្វេ​មួយ​ពែង 6,98$ ។

4-N’Djamena ប្រទេស​ឆាដ

គ្រាន់​គិត​លើ​ការធ្វើដំណើរ​ដល់ N’Djamena ប៉ុណ្ណោះ​ឃើញថា​អស់ប្រាក់​គ​គោក​ទៅហើយ ។ សំបុត្រ​យន្តហោះ​ទៅមក​ចេញ​ចំ​ណើ​រ​ពី​ព្រលាន JFK New York ទៅដល់​ក្រុង​នៅ​អាហ្វ្រិក​កណ្តាល​មួយ​នេះ​មានតម្លៃ 2500$ ។ ពេល​ស្នាក់នៅ​កន្លែង​នេះ​គ្រប់យ៉ាង​នឹងមិន​ដូច​ការរំពឹងទុក​រប​ស់មនុស្ស​ជាច្រើន​នោះទេ ។ ប្រាក់​ឈ្នួល​ផ្ទះ​សមរម្យ​មួយ​គឺ 2245$/ខែ​នំ​បុ័ង​សាច់​មួយ កូកាកូឡា​មួយ​កំប៉ុង​សរុប25$ កាសែត​អន្តរជាតិ​មួយច្បាប់ 7$ ។

5-Singapore សិង្ហ​បុរី

គឺ​មួយ​ក្នុងចំណោម​ខឿនសេដ្ឋកិច្ច​រីកចម្រើន​បំផុត​ក្នុង​លោក​ប្រាក់ចំណូល​ប្រជាជនម្នាក់ៗគឺ 5170$ ។ តែ​មកពី​ប្រវត្តិ​មាន​អតិផរណា​ខ្ពស់ ពន្ធ​ថ្លៃ ជនជាតិ​សិង្ហ​បុរី​ត្រូវ​ចាយវាយ​ដើម្បី​ជីវភាព​ក្នុង​អត្រា​ខ្ពស់ ។ ឈ្នួល​ប្រចាំខែ​នៃ​ផ្ទះ​ល្អ​មួយកន្លែង​គឺ 3795$/ខែ កាសែត​អន្តរជាតិ​មួយច្បាប់ 3,36$កាហ្វេ 1 ពែង 4,84$ ។

6-Hong Kongនៃ​ប្រទេស​ចិន

ទីផ្សារ​ផ្ទះជួល​នៅ Hong kong កំពុង​រីក​សាយ មូលហេតុ​មកពី​តម្លៃ​ទិញ​អចលនទ្រព្យ​កើន​មិន​គួរឱ្យ​ជឿ​នាំឱ្យ​អ្នកមាន​តម្រូវ​ការទិញ​ងាក​មក​ជួល​អចលនទ្រព្យ​វិញ ។ ផ្ទះ​តូច​ត្រឹម 2 បន្ទប់ដេក​មានតម្លៃ​ជួល 7902$/ខែ បើ​ផ្ទះ3បន្ទប់​គឺ 13500$/ខែ កាសែត​អន្តរជាតិ3,87$/ច្បាប់ ហើយ​កាហ្វេ​មួយ​ពែង5,67$ ។

7-Geneva ប្រទេស​ស្វី​ស

ក្រុង​ហ្សឺ​ណែវ​ល្បីឈ្មោះ​និង​របស់របរប្រណីតៗ ផលិតផល​សិប្បកម្ម​ល្អ​វិចិត្រ រហូតដល់​របស់រប​រ​កំប៉ិកកំប៉ុក​នៅទីនេះ​ក៏​ថ្លៃ​ជាង​កន្លែង​ដ៏​ទៃ​ដែរ ។ មូលហេតុ​ចម្បង​មួយ​គឺ​លុយ​ហ្វ្រ​ង់​ស្វី​ស​ថ្លៃ​ជាង​ដុល្លារ​អាមេរិក ។ តម្លៃ​ជួល​ផ្ទះល្មមៗ 4350$/ខែ មើល​កុន​ម្តង​អស់​សំបុត្រ 18,5$ កាសែត​អន្តរជាតិ​មួយច្បាប់ 4,35$ កាហ្វេ​មួយ​ពែង 6,52$ ហើយ​នំ​hamburger មួយ​ថ្លៃ 12,5$ ។

8-Zurich ប្រទេស​ស្វី​ស

វា​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ធំ​មួយ​របស់​ពិភពលោក ពលរដ្ឋ​ក្នុង​ក្រុង​ប្រមាណ25%ធ្វើការ​ក្នុង​ធនាគារ ឬ វិនិយោគ ។ Zurich ជា​ក្រុង​ទី2របស់​ស្វី​ស​ជាប់​ក្នុង​បញ្ជី ។ តម្លៃ​ឈ្នួល​ជួល​ផ្ទះ​ធម្មតា​គឺ 3915$/ខែ នំ​បុ័ង​សាច់​មួយ​ដើម 30,45$(តម្លៃ​នេះ​ថ្លៃ​ផុត​លេខ​លើ​លោក)ហើយ​កាហ្វេ​មួយ​ពែង 6$ ហើយ​សុវត្ថិភាព​គឺ​លេខ1លើ​លោក រីឯ​អត្រា​អត់​ការងារ​ធ្វើ​គឺ​ទាប​បំផុត​ក្នុង​លោក​ដែរ ។

9-Bern ប្រទេស​ស្វី​ស

ទោះបី​ប៉ុន្មាន​ឆ្នាំកន្លងមក សេដ្ឋកិច្ច​ស្វី​សចុះឡើងៗតែ​តម្លៃ​ចាយវាយ​នៅ​ក្រុង​Bernមិន​ស្រក​ចុះ​នោះទេ។ Bernជា​ក្រុង​ទី3របស់​ប្រទេស​ស្វី​ស​ជាប់​ឈ្មោះ​ក្នុង​បញ្ជី។តម្លៃ​ឈ្នួល​ប្រចាំខែ​នៃ​ផ្ទះជួល​ធម្មតា​គឺ 2687$/ខែ hamburgerមួយ12,51$ កាសែត​អន្តរជាតិ 4,35/ច្បាប់ ។

10-Sydney ប្រទេស​អូស្ត្រាលី

ទីផ្សារ​អចលនទ្រព្យ​ដែល​ត្រូវគោរព​តាមច្បាប់​គគោ​កនៅ​Sydneyក៏​ជា​មូលហេតុ​ធ្វើឱ្យ​ការចាយវាយ​សម្រាប់​ជីវភាពធម្មតាៗនៅទីនេះ​ខ្ពស់កប់ពពក ។ ផ្ទះ​មាន​បន្ទប់​គេង​ពីរ1ខែ​ជួល​បាន 2500$ កាហ្វេ​មួយ​ពែង5,16$ ហើយ hamburger មួយ សូ​ដា​មួយ​កំប៉ុង 9$ ៕

ប្រភព​CNN

ឋានសួគ៌​ទេសចរ​នៅ​ច្រាំង​ថ្មភ្នំ​ស​ឯ​សមុទ្រ​អ៊ីតាលី

ក្រុង​រ៉ូម : ស្កា​ឡា​ឌី​ទួ​ឈី (Scala dei Turchi) គឺជា​តំបន់​ច្រាំង​ថ្មភ្នំ​ពណ៌​ស​មួយ​មាន​សណ្ឋាន​ដូចជា​កាំជណ្តើរ​មាន ទីតាំង​ស្ថិតនៅ​តំបន់​សមុទ្រ​រី​ល​ម៉ុ​ន​តេ​ក្បែរ​ក្រុង​ផ័​រ​តូ​អេ​ម​ប៉េ​ដូ​ខ​ល់ និង​ស្ថិតនៅ​ភាគខាងត្បូង​ទីក្រុង​ស៊ី​ស៊ី​លី​ប្រទេស​អ៊ីតាលី។

តំបន់ ស្កា​ឡា​ឌី​ទួ​ឈី​នេះ​មាន​ទម្រង់​ជា​ផ្ទាំង​ថ្ម​ពណ៌​ស និង​មាន​លក្ខណៈ​ជាស្រទាប់ៗស្ថិតនៅតាម​តំបន់​មាត់សមុទ្រ។ ដោយសារតែ​តំបន់​នេះ​នៅក្បែរ​តំបន់ឆ្នេរ​ខ្សាច់​ពណ៌​ស​នោះ​ទើប​ពេល​មាន ខ្យល់​បក់បោក​និង​ភ្លៀង​ធ្លាក់​រាប់​សតវត្សរ៍​មក​នោះបាន​បណ្ដាល​ឲ្យ ផ្ទាំង​ថ្ម​តំបន់​ស្កា​ឡា​ឌី​ទួ​ឈី ប្រែជា​មាន​ពណ៌​ស​ដូច​ខ្សាច់​និង​មាន​លក្ខណៈ​ដូចជា​កាំជណ្តើរ​ផងដែរ។ ការដាក់​ឈ្មោះ​តំបន់​នេះ ត្រូវបាន​គេ​តំណាល​ត​គ្នា​ថា ដោយសារតែ​វត្តមាន​ពួក​ក្រុមចោរ​សមុទ្រ​តួ​ក​គី​ដែល​បាន​ទៅ​ចុះចត​តាំងពី បុរាណកាល។

បច្ចុប្បន្ន​តំបន់​ស្កា​ឡា​ឌី​ទួ​ឈី​នេះ​បាន​ក្លាយជា​ទិសដៅ គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​របស់​ភ្ញៀវទេសចរ​នានា​មក​ដេក​ហាល​ពន្លឺ​ថ្ងៃ នៅលើ​ស្រទាប់​ផ្ទាំង​ថ្ម​សក្បុស​ឆ្លុះ​ជាមួយនឹង​ទឹកសមុទ្រ​ពណ៌ ខៀវស្រងាត់​គួរ​ជាទី​គយគន់​បំផុត។

អ្នក​ថតរូប​អាជីព​ជាច្រើន​តែង​មក ទីនេះ​ដើម្បី​ផ្ដិត​យក​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​នៃ​ឆ្នេរសមុទ្រ​ថ្ម​ពណ៌ សក្បុស ហាក់បីដូចជា​ជណ្ដើរ​ឋានសួគ៌​ដែលជា​អំណោយ​ពី​ធម្មជាតិ​ដ៏​កម្រ​មួយ​ក្នុង លោក។

តំបន់​នេះ​កាន់តែ​ល្បី​មួយកម្រិត​ទៀត​ដោយសារតែ​អ្នកនិពន្ធ រឿង​ភាគ​គិញ​សម្ងាត់​ជនជាតិ​អ៊ីតាលី​លោក អេ​ន ដ្រា​ក មើ​លី​យើរ បាន​សរសេរ​រៀបរាប់​ពី​ទេសភាព​តំបន់​នោះ​ក្នុង​សាច់រឿង​របស់លោក។

កាលពី​ខែសីហា ឆ្នាំ២០០៧អាជ្ញាធរ​ក្រុង​រី​ល​ម៉ុ​ន​តេ​បានដាក់​ឈ្មោះ​តំបន់​ស្កា​ឡា​ឌី​ទួ​ឈី នេះ​ចូលទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ទៀត ផង៕

 

 

 

កោះរាប់ពាន់រាយប៉ាយនៅព្រំដែនអាមេរិក-កាណាដា

ក្រុង​តូ​រ៉ុ​ន​តូ : បណ្ដុំ​កោះ​រាប់ពាន់ ឬ​សៅ​ហ្សិ​ន​អៃ​ឡេ​ន​ដ៍​ដែលមាន​កោះ​តូចធំ​ចំនួន១៨៦៤កោះ​ស្ថិតនៅ​រាយប៉ាយ​លើ ផ្ទៃ​ទឹកសាប​នៃ​ទន្លេ​សែន​ត៍​ឡូ​រ៉េ​ន នៃ​ព្រំប្រទល់​សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា​នោះ​មាន​ភាពល្បីល្បាញ​ដោយសារតែ​ទេសភាព​ដ៏ ស្រស់ត្រកាល ជាពិសេស​គឺ​តំបន់ «ផ្ទះមួយ​កោះ​មួយ»។

បណ្ដុំ​កោះ​ទាំងនោះ លាតសន្ធឹង​លើ​ផ្ទៃ​ទឹក​ប្រវែង៨០គីឡូម៉ែត្រ​ដោយ​កោះនីមួយៗមាន​ផ្ទៃក្រឡា ធំ​បំផុត​រហូតដល់១ម៉ឺន​ហិកតា និង​កោះ​ខ្លះ​តូច​ល្មម​ត្រឹមតែ​សង់​បាន​ផ្ទះមួយ​ខ្នង និង​ខ្លះទៀត​តូច​ខ្លាំង​ដោយ​មានតែ​ដើមឈើ​ពីរ​បី​ដើម​ដុះ​សម្រាប់​ជា ជម្រក​បក្សាបក្សី តែប៉ុណ្ណោះ។ ក្នុងចំណោម​កោះ​ទាំងនោះ កោះ​ដែល​ធំជាងគេ​ឈ្មោះថា Wolfe ដែលមាន​បណ្ដោយ២៩គីឡូម៉ែត្រ ទទឹង៩គីឡូម៉ែត្រ និង​មាន​ប្រជាជន​រស់នៅ១៤០០នាក់។ ផ្ទុយទៅវិញ​កូន​កោះតូចៗត្រូវបាន​គេ​ឲ្យ​ឈ្មោះថា «កោះ​មួយ​បន្ទប់» ដែលមាន​ទំហំ​ល្មម​អាច​សង់​បាន​ផ្ទះ​តែមួយ​ខ្នង ឬ​ដាក់​បាន​កៅអី​មួយ​សម្រាប់​អង្គុយលេង​គយគន់​ទេសភាព​មាត់ទន្លេ​ប៉ុណ្ណោះ។

បច្ចុប្បន្ន គេ​បាន​ច្នៃ​ទូក​ចម្លង​ជាច្រើន​ដោយ​ប្រើ​ថាមពល​អេឡិចត្រូនិក​និង ប្រព័ន្ធ​ទូរស័ព្ទ​ខ្សែកាប​ក្រោម​ទឹក​សម្រាប់​ទាក់ទង​គ្នា​តាម​បណ្តា​កោះ ទាំងនោះ​ផងដែរ។

ចំណោម​កោះ​ចំនួន​ម្ភៃ​នៃ​ប្រជុំ​កោះ​នោះ​ត្រូវបាន​គេ​ចាត់​ចូល​ជា​តំបន់​ឧទ្យាន​ជាតិ​មួយ​នៅ​ប្រទេស​កាណាដា។

ជាង នេះ​ទៅទៀត​បណ្ដុំ​កោះ​រាប់ពាន់​នៅ​ទន្លេ សែន​ត៍​ឡូ​រ៉េ​ន​នេះ​ក៏​ត្រូវបាន​អង្គការ​យូណេស្កូ​បញ្ចូល​ឈ្មោះ​ជា​តំបន់ អភិរក្ស​ជីវចម្រុះ​ពិភព(World Biosphere Reserve)ក្នុង​ឆ្នាំ២០០២ផងដែរ៕

កោះរាប់ពាន់មាន​តូច​មាន​ធំ ​ស្ថិត​​នៅ​រាយប៉ាយក្នុង​​ប្រទេស​កាណាដា​​។

 

 

ទីក្រុងបណ្ដែតទឹកនៅអេស្ប៉ាញស្អាតមិនចាញ់អ៊ីតាលី

ក្រុង​ម្រ៉ា​ឌី​ដ : អេ​ម​ពូ​រៀ​ប្រា​វ៉ា​គឺជា​ដែនដី​ក្រុង​លើ​ផ្ទៃ​ទឹក​មួយ​មាន​លក្ខណៈ​ខុសប្លែក ពី​ក្រុង​ដទៃ​នៅលើ​លោក។ វា​ស្ថិតនៅតាម​តំបន់ឆ្នេរ​សមុទ្រ​ហ្គី​រ៉ូ​ណា​ក្នុង​ក្រុង​កូ​ស្តា​ប្រា​វ៉ា នៃ​ប្រទេស​អេ​ស្ប៉ា​ញ។

អេ​ម​ពូ​រៀ​ប្រា​វ៉ា គឺជា​ទីលំនៅ​ឋាន​រស់នៅ​លើទឹក​ដ៏​ធំជាងគេ​បំផុត​ក្នុង ពិភពលោក​ដោយ​វា​មាន​បណ្តាញ​ផ្លូវទឹក​ខ្វាត់ខ្វែង​ឆ្លងកាត់​ភូមិឋាន នានា​មាន​ចម្ងាយ​ជាង ៤០ គីឡូម៉ែត្រ​ដែល​អាច​ចតទូកតូចៗបាន​ចំនួន ប្រមាណ​ជា ៥០០០ ទូក និង​មាន​ប្រជាជន​រស់នៅ​ចំនួន៧៨០០ នាក់ ខណៈ រដូវក្តៅ​មាន​ចំនួន​មនុស្ស កើន​ដល់​ទៅ​ចំនួន៨ម៉ឺន​នាក់។ ក្រុង អេ​ម​ពូ​រៀ​ប្រា​វ៉ា ត្រូវបាន​គេ​ឲ្យ​រហស្សនាម​ថា​ទីក្រុង វ៉េ​នី​ស របស់ អេ​ស្ប៉ា​ញ។

ក្រុង អេ​ម​ពូ​រៀ​ប្រា​វ៉ា នេះ​ដើមឡើយ គឺជា​វិសាលភាព​នៃ​ទឹកដី វាលភក់​មួយកន្លែង​ហើយ​ត្រូវបាន​គេ​ប្រែក្លាយ​ទៅជា​សហគមន៍​ទេសចរណ៍ តាំងពី​ឆ្នាំ១៩៧០មក។ ក្រុង​អេ​ម​ពូ​រៀ​ប្រា​វ៉ា​នេះ​មានការ​ពេញនិយម​ពី​សំណាក់​ក្រុម​ភ្ញៀវ​ជាតិ អាល្លឺម៉ង់​បារាំង​ហូ​ឡង់ និង​អង់គ្លេស។

គេ សង្កេតឃើញថា លំនៅឋាន​ទាំងឡាយ​នៅក្នុង​ក្រុង​នេះ​មានការ​សាងសង់​ឡើងជា​លក្ខណៈ​ឯកជន​ដោយ យក​ស្ទីល​បែប​បុរាណ​តាម​អ្នកស្រុក​ដែល​រស់​នៅតាម​តំបន់​សមុទ្រ មេ​ឌី​ទែ​រ៉ា​នេ។ ចំពោះ​ទិដ្ឋភាព​ពេល​រាត្រី​វិញ​ពិតជា​មានការ​ទាក់ទាញ​ខ្លាំងណាស់​ជាមួយ នឹង​ពន្លឺ​ភ្លើងពណ៌​របស់​បា​រ៍​ក្លិប​ឌី​ស្កូ​និង​បណ្តា​ភោជនីយដ្ឋាន នានា​តែម្តង។

ក្រុង​អេ​ម​ពូ​រៀ​ប្រា​វ៉ា​ទទួលបាន​ពន្លឺព្រះអាទិត្យ​ចំនួន ដល់​ទៅ ៣០០ ថ្ងៃ​ឯណោះ​ក្នុង​មួយឆ្នាំ ដូច្នេះ​វា​ពិត​ជាមាន​លក្ខណៈ​ល្អ​សម្រាប់​ទេសចរ​ដែល​និយម​ការ​ដេក​ហាល ថ្ងៃ​លើ​ឆ្នេរ​ខ្សាច់​ការលេង​កីឡា​លើទឹក និង​ការ​ហក់​ឆត្រយោង​ផងដែរ៕

ទីក្រុង ដ៏ស្រស់ស្អាត ពោរពេញដោយអគារ ខ្ពស់កប់ពពក

ហុងកុង គឺជា​ទីក្រុង​ដ៏​ស្រស់ស្អាត​មួយ ដែលមាន​ប្រជាជន​រស់នៅ​ប្រមាណ​ជា ៧លាន​នាក់ មានទីតាំង​ស្ថិត​ទិសអាគ្នេយ៍ ប្រទេស​ចិន នៅលើ​មហាសមុទ្រ​ប៉ា​ស៊ី​ហ៊ិ​ច។

ទីក្រុង​ហុងកុង ជា​តំបន់​ទេសចរណ៍​ដ៏​ស៊ីវីល័យ សម្បូរ​ដោយ​អគារខ្ពស់ៗ កប់​ពពក ជាច្រើន អមជាមួយនឹង​ទេសភាព​ដ៏​ស្រស់ត្រកាល ក្នុង​ទីក្រុង ដ៏​គួរឱ្យ​ទាក់ទាញ។ ជាពិសេស ទីក្រុង​ហុងកុងជា​កន្លែង​កំសាន្ត​មួយ ពោរពេញ​ទៅដោយ​ភាព​ស៊ីវីល័យ រួមទាំង​ការ​ស្នាក់នៅ ការទិញ​អីវ៉ាន់ និងដំណើរ​កំសាន្ត​នៅក្នុង​ទីក្រុង ពិត​ជាមាន​ភាពងាយស្រួល​សំរាប់​ភ្ញៀវ​ទេសចរណ៍៕

សូម​ទស្សនា រូបភាព ខាងក្រោម!!!

 

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1100
2217
4574492