jaukjeybanner

អង្គរ​ជាប់​ជា​បេតិកភណ្ឌ​ពិភពលោក​ស្អាត​បំផុត​ការពារ​ដោយ UNESCO

ប្រាសាទអង្គរវត្ត ត្រូវបាន​ចាត់ទុកថា ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទី១ ស្អាត​បំផុត​ដែល​ត្រូវ​បានដាក់​ឲ្យ​នៅក្រោម​ការ ការពារ​ក្នុងចំណោម សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ល្បីល្បាញសំខាន់ៗផ្សេងទៀត របស់​អង្គការ​UNESCO។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​គេហទំព័រ Therichest.org កាលពី​ថ្ងៃទី១១ខែ ឧសភា​កន្លងទៅនេះ។

គេហទំព័រ​ដ៏ ល្បី​មួយ​នេះ បាន​រាយ​បញ្ជី​ឈ្មោះ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោកល្បីៗចំនួន២០ ដែល​ស្ថិតនៅតាម​បណ្ដា​ប្រទេសផ្សេងៗដែល​អង្គការ UNESCO បានដាក់​ឲ្យ​ស្ថិតនៅក្រោម​ការការពារ​យ៉ាង​យកចិត្តទុកដាក់​ខ្ពស់បំផុត របស់ខ្លួន ហើយ​ក្នុងចំណោម​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នេះ ប្រាសាទ អង្គរវត្ត គឺជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទី១ ដែល​ត្រូវបាន​ការពារ​ជាពិសេស។

គេហទំព័រ​នេះ​ក៏បាន​ឲ្យ​ដឹង​បន្ថែមទៀត​ដែរ​ថា ប្រាសាទអង្គរវត្ត គឺ ជាកេរដំណែល​ប្រវត្តិសាស្ត្រ​របស់​មនុស្សជាតិ​ដ៏​អស្ចារ្យ និង​ជាទី​កន្លែង​ដែល​ពេញនិយម​បំផុត​សម្រាប់អ្នកទេសចរ​ណ៍​នៅ​ជុំវិញ ពិភពលោក​មក​ទស្សនា បើ​ប្រៀបធៀប​នៅ​នឹង​កេរដំណែល​និង​កន្លែង​ប្រវត្តិសាស្ត្រល្បីផ្សេងៗទៀត នៅ​ជុំវិញ​ពិភពលោក។

ក្រៅពី ប្រាសាទអង្គរវត្ត កេរដំណែលប្រវត្តិសាស្ត្រ ដែល​ត្រូវបាន​ការពារ​យកចិត្ត​ទុកដាក់​ខ្ពស់បំផុត​ទី២ បាន​ធ្លាក់​ទៅ​ប្រា សាទ Acropolis ប្រទេស​ក្រិ​ក ខណៈពេលដែល ប្រាសាទ Bagan របស់​ភូមា​ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី។  ដោយឡែក​ប្រាសាទ Pyramids ដ៏​ល្បីល្បាញ​បំផុត​របស់​អេ​ហ្ស៊ី​ប​វិញ​បាន​ស្ថិតនៅក្នុង​លេខ​រៀង​ទី១៣ ស្រប​ពេលដែល​ឧទ្យាន​ជាតិ Yellowstone របស់​អាមេរិក​ស្ថិតនៅ​លេខ​រៀង​ចុងក្រោយ ដែលមាន​ចំណាត់ថ្នាក់​លេខ​រៀង​ទី២។

នេះ​អាច​ចាត់ទុកថា ជា​មោទនភាព​ថ្មី​មួយទៀត​របស់​ប្រទេស​កម្ពុជា ស្រប​ពេលដែល​ទីក្រុង​ភ្នំពេញ នឹង​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​និង​ប្រធាន​រៀបចំ​សម័យប្រជុំ​ពេញ អង្គ​លើក​ទី ៣៧ នៃ​គណៈ​ធម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី១៦ ដល់​ថ្ងៃទី២៧ខែមិថុនា​ខាងមុខនេះ។

គណៈប្រតិភូ​ប្រមាណ ១៣០០ នាក់ មកពី​ប្រទេស​ចំនួន​ជាង ១២០ ប្រទេស ដែលជា​សមាជិក អនុសញ្ញា ឆ្នាំ១៩៧២ ស្ដីពី​ការការពារ បេតិកភណ្ឌ​ពិភពលោក​វប្បធម៌ និង​ធម្មជាតិ នៃ​អង្គការ UNESCOនឹងចូលរួម​ក្នុង​ព្រឹត្តិការណ៍​ជាស​កល​នេះ។ ទីក្រុង​ភ្នំពេញ នឹង​ក្លាយជា​ទីក្រុង​ប្រវត្តិសាស្ត្រ នៃ​ការចុះបញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​របស់​ប្រទេស​នានា​ក្នុង​បញ្ជី បេតិក ភណ្ឌ​ពិភពលោក ដែល បច្ចុប្បន្ន នេះ​មានសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​សរុប​ចំនួន ៩៦២ រួចជាស្រេច៕

ប្រភព៖ therichest.org & pressocm.gov.kh

ទៅលេង​កោះទន្សាយ កុំ​ភ័យ បើ​រលកធំៗ អត់​អី​ទេ!

កោះទន្សាយ ឬ​កោះ​អន្តាយ ស្ថិតនៅ​ចម្ងាយ​ជាង៤គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រខេត្ត​កែប ជាទី​កម្សាន្ត​មួយ​ដែល​អ្នក​ទេសចរណ៍ កម្រ​នឹង​រំលង​ណាស់ ព្រោះ​កោះ​មួយ​នេះ​មាន​ទេសភាព និង​បរិយាកាស​បែប​ធម្មជាតិពិតៗ គួរ​ឲ្យ​ចង់​លំហែកាយ។

នៅ​បណ្ដោយ​ឆ្នេរ​ខេត្ត​កែប មានច្រកមួយចុះទៅជាប់សមុទ្រ  គឺជា​កំពង់ចម្លង ទៅកោះទន្សាយរបស់​សហគមន៍​ទូក​ទេសចរណ៍​កោះទន្សាយដែល​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ២០០៦ ដើម្បី​រៀបចំ​ធ្វើ​អាជីវកម្មចម្លង​ភ្ញៀវ​ទេសចរណ៍ទៅ កាន់​ កោះទន្សាយ​ឲ្យ​មាន​សណ្ដាប់ធ្នាប់ និង​ការទទួលខុសត្រូវ​ច្បាស់លាស់។

បន្ទាប់ពី​ការទិញ​សំបុត្រ រយៈពេល​កន្លះ​ម៉ោង​រួច ទូក​ម៉ាស៊ីន​ពីរ​ទើបត្រូវ​បានអនុញ្ញាត​បា​នប​ញ្ឆេះ។  ប៉ុន្តែ​ដោយសារការ គិតគូរ​ចំពោះ​សុវត្ថិភាព ភ្ញៀវទេសចរ​ទាំងអស់​មុន​ឡើង​ទូក​ចាំបាច់​ត្រូវតែ​ពាក់អាវ​ពោង​ការពារ សុវត្ថិភាព ដែល​បានផ្ដល់​ឲ្យ​ដោយ​ម្ចាស់​ទូក ត្រឹមត្រូវ​ជាមុនសិន។

ចាប់ផ្ដើម​ចាក​ចេញពី​កំពង់ទូក ភ្ញៀវ​ទេសចរណ៍​ត្រូវ​ចំណាយពេល៣០នាទី​លើ​ទូក​មួយ​ដែលមាន​ទង់ជាតិកម្ពុជា​បក់ រវិចៗ អមដោយ​ការ​គយគន់​ទេសភាព​នៅលើ​ផ្ទៃសមុទ្រ​ពណ៌​ខៀវស្រងាត់ ពើបប្រទះ​ជាមួយ​រលកធំៗ ឆ្ពោះទៅកាន់​កោះ​មួយ ដែលមាន​រូបរាង​ស្រដៀង​សត្វ​ទន្សាយ ។

គ្រាន់តែ​ដល់​ភ្លាម មិត្ត​យុវវ័យ នឹង​បានឃើញ​ភ្ញៀវ​ទេសចរណ៍​បរទេស​ជាច្រើន ជាមួយ​ប្រជាជន​ម្ចាស់​ស្រុក​ញញឹម​រួស រាយ​រាក់ទាក់​ស្វាគមន៍​ពី​ចម្ងាយ។ ប៉ុន្តែអ្វីដែលគួរឲ្យស្ដាយ  គឺ​ទូក​ពុំ​ចូលដល់​ឆ្នេរ ទេ ព្រោះទឹក រាក់ដូច្នេះទាមទារ ឲ្យភ្ញៀវ ទេសចរណ៍ ត្រូវចុះទឹកសមុទ្រត្រឹមកំភួនជើងដើរទៅកាន់ឆ្នេរ។

កោះទន្សាយពិត​ជាមាន​ទេសភាពឆ្នេរសមុទ្រ គួរឲ្យ​ទាក់ទាញ​មែនបន្ទាប់ពី​ឆ្នេរ​ខ្សាច់​មានព្រៃ​ដុះស៊ុបទ្រុបផ្ដល់នូវ​អាកាស ធាតុ​ត្រជាក់​ជាប់​ជានិច្ច  ជាពិសេស​ដើម​ដូង​ជាច្រើន​បាន​ដុះ​តាម​បណ្ដោយ​មាត់​ឆ្នេរ​មើល​ដាច់​កន្ទុយ ភ្នែក អមដោយ​កញ្ចុះ​តូច​ជាច្រើន​ដាក់​ជួល​សម្រាប់​ភ្ញៀវ​ទេសចរណ៍​សម្រាក​ញ៉ាំ បាយ បណ្ដែតអារម្មណ៍ បរិយាកាស​ធម្មជាតិ ខ្យល់ជំនោរ​មាត់ សមុទ្រ​បក​ឥត​ដាច់ គួបផ្សំ​សំឡេង រលក​សមុទ្រ​បោក​ថ្ម​អែប​ច្រាំង និង​ឆ្នេរ​ខ្សាច់ រាបស្មើ​ងាយស្រួល ដើរ​បណ្ដែតអារម្មណ៍ លំហែ​បំបាត់​ភាព​នឿយហត់ ស្រូបខ្យល់​បរិសុទ្ធ ធ្វើ​ឲ្យ​ជីវិត​កាន់តែ​មានន័យ ។

លើសពីនេះ ទៅទៀត នៅលើ​កោះទន្សាយ ក៏មាន​ភោជនីយដ្ឋាន និង​សណ្ឋាគារ បែប​បឹង​កា​ឡូ សាងសង់​ពី​ឫស្សី​ដាច់ ពី គ្នាសម្រាប់​ភ្ញៀវ​ទេសចរណ៍​សម្រាក​ពេល​រាត្រី​ផងដែរ ក្នុង​មួយ​បន្ទប់​ចាប់ពី១០ដុល្លារ​ឡើងទៅ អាស្រ័យ​លើ​បន្ទប់ទឹក​ក្រៅ ឬ​ក្នុង។

បើ​យោងតាម លោក ដា​ញ់ សុផាត អ្នកលក់​សំបុត្រ​ទូក​របស់​សហគមន៍​ទូក​ទេសចរណ៍​កោះទន្សាយ បាន​ឲ្យ​ដឹងថា កោះ​នេះ មានឈ្មោះ​ពិត​ហៅថា កោះ​អន្តាយ ប៉ុន្តែ​ដោយសារតែ​ភ្ញៀវ​ទេសចរណ៍​ស្ដាប់​មិន​ច្បាស់ និង​ម្យ៉ាងទៀត ខ្មែរ ចូលចិត្ត​ហៅ​ឈ្មោះ​កោះ​ជា​ឈ្មោះ​សត្វ ដូច្នេះ​ទើប​ចេះតែ​នាំគ្នា​ហៅថា កោះទន្សាយតៗមក។

អ្នកលក់​សំបុត្រ ដដែល​រូបនេះ បាន​ឲ្យ​ដឹងថា ការ​ជិះទូក​ទៅ​កម្សាន្ត នៅលើ​កោះ​នេះ មានសុវត្ថិ​ភាព​ខ្លាំងណាស់ ព្រោះ​អ្នកបើក​បរជា​អ្នកស្រុក​កោះទន្សាយ​នោះ​តែម្ដង ពួកគាត់​ដឹង​ពី​ការបើកបរ​លើ​សមុទ្រ​បានច្បាស់លាស់ ហើយ​បើ​ពេល ណា​អាកាសធាតុ​មិនល្អ គឺមិនអនុញ្ញាតឲ្យឆ្លងឡើយ។

ក្នុង លក្ខ​ខ័​ណ្ឌ​ម៉ាស៊ីន​ទូក​រលត់​កណ្ដាល​សមុទ្រ សហគមន៍​មាន​ទូក​ប្រចាំការ សម្រាប់​ជួយសង្គ្រោះ​ភ្លាម មិន​ទុក​ភ្ញៀវ​នៅ​កណ្ដាល​សមុទ្រ​នោះទេ។

ភ្ញៀវ​ដែល​ឆ្លង​ទៅលេង​កោះទន្សាយ គឺ​មិនដែល​ជួប​បញ្ហា​នោះទេ ប៉ុន្តែ​នាពេល​កន្លងមក​មាន​ភ្ញៀវ​ខ្លះ​ភិតភ័យ ពេល​ឆ្លង​ត្រលប់​មកវិញ ខណៈ​ដែរ​ទូក​ទើប​ប្រទះ​ជាមួយ​រលកធំៗបោកបក់​លើ​ផ្ទៃសមុទ្រ។ សុផាត បាន​បន្ថែម​ឲ្យ​ដឹងថា៖ “ចំពោះ​អ្នកស្រុក​ដូច​ខ្ញុំ​រលក​សមុទ្រ​ធំ​ប៉ុណ្ណឹង គឺជា​រឿង​សាមញ្ញ​ទេ តែ​ចំពោះ​គាត់​ខ្លាច។

សព្វថ្ងៃ​សហគមន៍ នេះ​មាន​ទូក​សម្រាប់​ដឹក​ភ្ញៀវ​ចំនួន១៦គ្រឿង ទូកមួយគ្រឿងៗដឹក​ភ្ញៀវ​យកឈ្នួល២៥ដុល្លារ សម្រាប់​ការចម្លង​ទាំង​ទៅ​ទាំង​មក។ ក្នុង​ទូក​មួយគ្រឿង មាន​សមត្ថភាព​ផ្ទុក​មនុស្ស១៥នាក់។

នៅ​ថ្ងៃ​ធម្មតា មាន​ភ្ញៀវ​ឆ្លង​ទៅលេង​កោះទន្សាយ​មាន​ចំនួន​ពី ១៥ ទៅ២០ទូក ប៉ុន្តែ​បើ​ថ្ងៃ​បុណ្យទាន មាន​ពី៤០ទូក ទៅ ៥០ ទូក​ឯណោះ។

ដូច្នេះ​បើសិនជា​មិត្ត​យុវវ័យ​បាន​ទៅលេង​ឆ្នេរសមុទ្រ ខេត្ត​កែប កុំ​ភ្លេច​ឆ្លងទៅ​កោះទន្សាយ​ណា៎!

ប្រភព៖ sabay

ទស្សនា​ទិដ្ឋភាព​ថ្ងៃ​លិច ដ៏​ស្រស់ស្អាត ពីលើ​អាកាស ប្រាសាទភ្នំបាខែង

នំ​បាខែង ជា​ប្រាង្គ​ប្រាសាទ​មួយ ដ៏​ល្អ​ប្រណិត ត្រូវបាន​កសាងឡើង​ជា​ង​ពីរសតវត្សរ៍មុនប្រាសាទអង្គរវត្ត ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ខេត្តសៀមរាប។

ភ្នំ​បាខែង ជា​ប្រាសាទ​បែប​ហិណ្ឌូ ដែល​បាន​កសាង​ដំបូង ក្នុង​ទម្រង់​ជា​ប្រាសាទភ្នំ  សំរាប់ឧទ្ទិស​ដល់​ព្រះ​សិវៈ។ ប្រវត្តិវិទូ​ជាច្រើន  ជឿជាក់ថា ភ្នំ​បាខែង​ស្ថិតនៅក្នុង​សម័យកាល ដ៏រុងរឿង​បំផុត​របស់​ខ្មែរ និង ជា​ប្រាសាទដ៏​សំខាន់​នៃ តំបន់​អង្គរ។ ប្រាសាទ​មាន​ស្ថាប​ត្យកម្ម នៃ​រាជធានី​ថ្មី ដែល​ព្រះបាទ​យ​សោ​វរ្ម័នបាន​កសាងឡើង​នៅពេល ព្រះអង្គ ប្ដូររាជធានី​ពី​រាជធានី ហរិ​ហរ​ល័យ ក្នុង​តំបន់​រលួស ដែលមាន​ទីតាំងនៅ​ភាគ​អាគ្នេយ៍។

បច្ចុប្បន្នប្រាសាទភ្នំបាខែង ដែលមាន​ទីតាំង​នៅលើ​កំពូលភ្នំបានប្រែក្លាយ​ទៅជា​តំបន់ទេសចរណ៍​ប្រវត្តិសាស្ត្រដ៏​ល្បី​ល្បាញ​បំផុត  នៅលើ​ពិភពលោក និង ជា​កន្លែង ដ៏​ស្រស់ស្អាត និង ទាក់ទាញ សំរាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង បរទេស គយគន់​ថ្ងៃ​លិច៕

សូម​ទស្សនា រូបភាព ខាងក្រោម!!!

ប្រភព៖ camnews

ប្រាសាទ​អា​ថ៍កំ​បាំង​នៅ​កណ្តាល​ព្រៃ​ជ្រៅ ដ៏​ចម្លែក មាន​មន្ត្រី អ្នកប្រាជ្ញ ១០ម៉ឺន​នាក់ នៅក្នុង​ប្រាសាទព្រះខ័ន

ប្រាសាទព្រះខ័ន ជា​ប្រាង្គ​ប្រាសាទបុរាណ ដ៏​អច្ឆរិយ​មួយ ដែល​បាន​កសាងឡើង នៅ​កន្លែងដែល​ព្រះ​បាន​ជ័យ​វរ្ម័នទី៧ ទទួលជោគជ័យ  លើ​ការ​លុកលុយ  របស់​ចាម   ក្នុង​ឆ្នាំ១១៩១ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ខេត្តសៀមរាប។

ភាពរុងរឿង នៃ​ប្រាសាទ​នេះ ជា​មជ្ឈមណ្ឌល  នៃ​ការប្រមូលផ្ដុំ នូវ​ក្រុមមនុស្ស សំខាន់ៗជាច្រើនដែលមាន​មន្ត្រី   អ្នកប្រាជ្ញ និង អ្នកបម្រើ​ជិត ១០០,០០០នាក់។ ប្រាសាទ​នេះ រចនាឡើង​រាបស្មើ ជាមួយនឹង​គម្រោង​មូលដ្ឋាន នៃ​វិចិត្រសាល​រាង ជា​បួន​ជ្រុង បន្តបន្ទាប់  ជុំវិញបដិសរណដ្ឋាន ព្រះពុទ្ធសាសនា និង ស្មុគស្មាញ ដោយ​ប្រាសាទ​ហិណ្ឌូ។

ប​ច្ច​ប្បន្ន ប្រាសាទព្រះខ័ន បានក្លាយ​ទៅជា    តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ  ដ៏​ល្បីល្បាញពេញ​ពិភពលោក ជាមួយនឹង​ស្នាដៃ​ដ៏​ល្អ​ប្រណិត របស់​ខ្មែរ  បាន​រួបរួម និង សាមគ្គី​គ្នា​ឡើងបាន​កសាង ប្រាង្គ​ប្រាសាទ​ដ៏​ល្អឥតខ្ចោះ  បន្សល់ទុក សំរាប់​កូន​ខ្មែរ និង មនុស្សជាតិ​ទាំងអស់ បាន​ស្គាល់៕

សូម ទស្សនា រូបភាព ខាងក្រោម!!!

ប្រភព៖ camnews

ឆ្នេរ​កោះរ៉ុង​ជាប់​លេខ៥២ ក្នុងចំណោម​ឆ្នេរ​ស្អាត​បំផុត​ទាំង១០០ របស់ CNN

ឆ្នេរ​កោះរ៉ុង កម្ពុជា ត្រូវបាន​គេហទំព័រ CNN ចាត់​ចំណាត់ថ្នាក់​លេខ ៥២ ក្នុងចំណោម​ឆ្នេរ​ស្អាត​បំផុត​ទាំង ១០០ ជុំវិញ​ពិភពលោក។ ជា​រឿង​ដ៏​ពិបាក​ក្នុង​ការចាត់​ចំណាត់ថ្នាក់​ថា ឆ្នេរ​ណា​ជា​ឆ្នេរ​ស្អាត​បំផុត​ក្នុង​លោក?

ឆ្នេរ​កោះរុង​ដ៏​ស្រស់ស្អាត​ព័ទ្ធជុំវិញ​ដោយ​ទឹកសមុទ្រ​ដ៏​ខៀវស្រងាត់

ទោះជា​បែបនេះ​ក្ដី ការចាត់​ចំណាត់ថ្នាក់ របស់ CNN មិនមែនធ្វើឡើង​តាមចិត្ត​នឹកឃើញ​នោះទេ។ និយាយ​ឲ្យ​ងាយ​យល់ ការចាត់​ចំណាត់ថ្នាក់​ឆ្នេរ​របស់ CNN ធ្វើឡើង​តាមរយៈ​ការ​ចោទសួរ​ពីចំណាប់អារម្មណ៍ អ្នកដែលចូលចិត្ត​ធ្វើដំណើរ​ច្រើន​ ទូទាំង​ពិភពលោក។ ចម្លើយ​ពី​អ្នកអាន​តាម​អ៊ីនធឺណិតការស្រាវជ្រាវ និង​ភស្តុតាង​មួយចំនួនទៀត​ទម្រាំ​អាច​សម្រិត សម្រាំង ​បាន​បេក្ខភាព​ឆ្នេរ ល្អ​បំផុត​ចំនួន ១០០ នេះ។

ក្រៅពី​ឆ្នេរ​កោះរ៉ុង ក៏មាន​ឆ្នេរ​ប្រទេស​ក្នុង​តំបន់​មួយចំនួន​ជាប់​ចំណាត់ថ្នាក់ល្អៗដែរ ខណៈ​ឆ្នេរ Grande Anse លើ​កោះ La Digue នៃ​សាធារណរដ្ឋ Seychelles ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ១៕

គម្រោង​អភិវឌ្ឍ​កោះរ៉ុង​ពី​ក្រុមហ៊ុន រ៉ួ​យ៉ា​ល់​គ្រុប​

ប្រភព៖ CNN

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
396
2461
4918396