jaukjeybanner

សៀមរាប ជាប់​ជា​គោលដៅ​ទេសចរណ៍​កំពូល​ពិភពលោក​ជាថ្មី ឆ្នាំ២០១៣នេះ

គេហទំព័រ ទេសចរណ៍​ដ៏​ល្បីល្បាញ​លំដាប់​ពិភពលោក TripAdvisor បានប្រកាស ខេត្តសៀមរាប ជាប់​ជា​តំបន់​គោលដៅ​ទេសចរណ៍​កំពូល​មួយ ក្នុងចំណោម​តំបន់​គោលដៅ​ទេសចរណ៍​កំពូល​ទាំង២៥ក្នុង​លោក (Travellers’ Choice Destinations) ជាថ្មី​ម្ដងទៀត សម្រាប់​ឆ្នាំ២០១៣ ។

ការ ចាត់​ចំណាត់ថ្នាក់​នេះ គឺ​យោងតាម​ចំនួន​ភាគច្រើន​នៃ​ការបញ្ចេញ​យោបល់​របស់​ភ្ញៀវ​ទេសចរណ៍​រាប់លាន​នាក់ ដែល​​ធ្លាប់បាន​ធ្វើដំណើរ​ទៅកាន់​តំបន់​ទេសចរណ៍ល្បីៗទាំង៤១២របស់ ពិភពលោក រួមទាំង​កម្ពុជា​ផង។ គេហទំព័រ​នេះ​ជ្រើស​រើស​តំបន់​គោលដៅ​កំពូល​តែ២៥ប៉ុណ្ណោះ ដោយ​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃទី២១ ខែឧសភា កន្លងទៅ។ ឆ្នាំ២០១៣នេះ ទីក្រុង​ប៉ារីស៍ រដ្ឋធានី​បារាំង​ជាប់​លេខ​មួយនិង​ញ៉ូ​យ៉​កទីក្រុង​អាមេរិក​ជាប់​លេខ​ពីរ ខណៈ​ក្រុង​សៀមរាប​ជាប់​លេខ២៣ឯ​ណោះ​។

ឆ្នាំ២០១២កន្លងទៅ ខេត្តសៀមរាប​ជាប់ ចំណាត់ថ្នាក់​ល្អ គឺ​លេខ៩ តាមរយៈគេហទំព័រដដែល ដូច្នេះ​ចំណាត់ថ្នាក់​ឆ្នាំនេះ មានការធ្លាក់ចំនួន១៤លេខ។

តែ​ទោះបីយ៉ាងណា ដំណឹង​នេះ​ហាក់​ពុំមាន​ប្រជាជន​ខ្មែរ សូម្បី​អ្នកធ្វើការ​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​បាន​ជ្រាប​ច្បាស់​ឡើយ។

ជាក់ ស្ដែង អេ​ន សុផល មគ្គទ្ទេសក៍​ទេសចរ​នៅ​ខេត្តសៀមរាប មិន​បានដឹង​ព័ត៌មាន​នេះ​ទេ ប៉ុន្តែ​លោក​យល់ថា ដំណឹង​នេះ​នឹងធ្វើ​ឲ្យ​ភ្ញៀវទេសចរ​បរទេស​រឹតតែ​ទុកចិត្ត​ប្រទេស​កម្ពុជា ឡើង ទាក់ទង​នឹង​សុវត្ថិភាព និង​សេវា​ទេសចរ ដូច្នេះ​កំណើន​អ្នក​មកលេង​ខេត្តសៀមរាប​នឹង​បន្ត​កើនឡើង​ទៀត។

មគ្គទ្ទេសក៍ ទេសចរ​រូបនេះ​បន្តថា៖ “ភ្ញៀវ​របស់ខ្ញុំ​ពិតជា​សរសើរ​តំបន់​ទេសចរ​វប្បធម៌​ប្រវត្តិសាស្ត្រ របស់​យើង​ថា​រៀបចំ​បានល្អ ប៉ុន្តែ​សម្រាប់​អេកូ​ទេសចរណ៍​វិញ យើង​នៅមានកម្រិត​នៅឡើយ ដូច្នេះ​យើង​ត្រូវតែ​ព្យាយាម​រៀបចំ​ឲ្យ​បានល្អ បើ​ពុំ​នោះទេ​មិនអាច​ចាប់​គេ​ឲ្យ​ស្នាក់នៅ​ស្រុក​ខ្មែរ​បានយូរ​ឡើយ។

ចំណែក  លោក មុត ណារិន មគ្គទ្ទេសក៍​ទេសចរ​នៅ​ខេត្តសៀមរាប​មួយរូប​ទៀត ក៏​ពុំ​បានដឹង​ដំណឹង​នេះដែរ។ លោក​ថា ចំណាត់ថ្នាក់​នេះ​នឹង​ជួយ​លើក​ប្រជាប្រិយភាព​ដល់​តំបន់​ទេសចរណ៍​មួយ​នេះ ឲ្យ​កាន់តែ​ល្បី​ឡើង ដូច្នេះ​កំណើត​ទេសចរណ៍​នឹង​កើន​កាន់តែខ្លាំង។

លោក  មុត ណារិន បន្ថែមថា៖ “ខ្ញុំ​មាន​មោទនភាព​ណាស់​នៅ​ពេលឮ​ព័ត៌មាន​នេះ។ ការពិត ទីក្រុង​សៀមរាប​យើង គឺ​ស័ក្ដិសម​ជាប់​មែន ព្រោះ​ឥឡូវ​តាម​ដងស្ទឹង​ត្រូវបាន​សម្អាត​យ៉ាង​ស្អាត។ នៅពេល​ថ្ងៃ​គេ​មើល​ប្រាសាទ ឯ​ពេលយប់​វិញ គេ​អាច​ដើរ​កម្សាន្ត​តាម​ផ្សារ​បាន។

រីឯ​លោក ធៀប ប៊ុនធិន តំណាង​សមាគម​មគ្គទ្ទេសក៍​ទេសចរ​ខ្មែរ​អង្គរដែលមាន​អ្នក​នាំ​ភ្ញៀវ​ជា​សមាជិក​រហូតដល់​៤០០​នាក់​​ឯណោះ ក៏​ពុំទាន់​បាន​ជ្រាប​ពី​ព័ត៌មាន​នេះដែរ។ ទន្ទឹមនឹង​ការរំពឹង​ថា ចំណាត់ថ្នាក់​នេះ​នឹង​ជួយ​បង្កើត​ភ្ញៀវទេសចរ លោក​ក៏​បារម្ភ​ចំពោះ​ការបាត់បង់​ការងារ​រ​បស់​មគ្គទ្ទេសក៍ ឬ​ពលករ​ក្នុងស្រុក​ដែរ។

លោក​បញ្ជាក់ថា៖ “បើ​ភ្ញៀវទេសចរ​មកពី​អាមេរិក ឬ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​កើន​ទើប​ល្អ ពីព្រោះ​ពួកគេ​មក​តែម្នាក់ឯង ជា​គូ ឬ​គ្រាន់​តែមួយ​គ្រួសារ​បួន​ប្រាំ​នាក់ ដែល​អាច​ជួល​អ្នកបើកបរ​ម្នាក់ និង​មគ្គុទ្ទេសក៍​ម្នាក់។ ដូច្នេះ​បើ​ពួកគេ​មក​កាន់តែច្រើន​ជា​លក្ខណៈ​បែបនេះ ពលករ​ក្នុងស្រុក​កាន់តែ​មានការ​ងារ​ធ្វើ​ច្រើន​ដែរ។ ផ្ទុយ​ពី​ភ្ញៀវ​អាស៊ី​និយម​មកជា​ក្រុម ដូច្នេះ​គេ​ប្រើ ប្រាស់​រថយន្តក្រុង​តែមួយ និង​មគ្គទ្ទេសក៍​តែ​ម្នាក់​ជាការ​ស្រេច ដែល​អាចធ្វើ​ឲ្យ​ពលករ​ក្នុងស្រុក​ជាច្រើន​បាត់បង់​ការងារ​ធ្វើ។

ដោយ ឡែក លោក លឹម សំ​ផូ អ្នកគ្រប់គ្រង​សេវា​ទេសចរណ៍ Sam Pho-Angkor Tour Guide & Driver នៅ​ខេត្តសៀមរាប ថ្លែងថា លោក​បានដឹង​ដំណឹង​នេះហើយ​លោក​ក៏​យល់​មិន​ខុសពី​មគ្គទ្ទេសក៍​ទេសចរ​ផ្សេង​ដែរគឺ​ចំណាត់ថ្នាក់​នេះ​នឹង​ជំរុញ ​ឲ្យ​មានកំណើត​ទេសចរណ៍​បន្ថែមទៀត​ម​ក​កាន់ ក្រុង​អង្គរ។

ប៉ុន្តែ​លោក​បានបង្ហាញ​បញ្ហា​គួរ​កែ​កែតម្រូវ​មួយ ចំនួន​ថា៖ “អ្វីៗល្អ​ហើយ ទាស់​ត្រង់​ផ្លូវ​មួយចំនួន​ពិបាកធ្វើ​ដំណើរ និង​លិច​ទឹក​នៅពេល​ខ្លះ។ ចំណែក​កន្លែង​លក់​សំបុត្រ​វិញ​មិនគួរ​មានតែ​មួយ​ទេ ព្រោះ​ពេលខ្លះ​ស្ទះ ភ្ញៀវ​ត្រូវ​រងចាំ​រហូតដល់​កន្លះ​ម៉ោង​ឯណោះ”៕

ប្រភព៖ sabay

អា​ថ៍កំ​បាំង​នៃ​ប្រាង្គ​ប្រាសាទបុរាណ ដ៏​មាន​តំលៃ នៅ​ដើម សតវត្សរ៍​ទី១០ ប្រាសាទក្រវ៉ាន់

ប្រាសាទក្រវ៉ាន់ជា​ប្រាង្គ​ប្រាសាទបុរាណ​មួយត្រូវបាន​កសាង​ដោយ​ព្រះបាទ​ហ​សោ​វរ្ម័នទី១នៅ​ដើម​សតវត្សរ៍​ទី១០ ដើម្បី​ឧទ្ទិស​ដល់​សាសនា​ឥណ្ឌូ    ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ខេត្តសៀមរាប។

បច្ចុប្បន្ន​ប្រាសាទ ក្រ​វ៉ាន់​បានប្រែក្លាយ​ទៅជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​បុរាណវត្ថុ​ដ៏​មានតំលៃ ជាមួយនឹង​រចនាបថ​នៃ​ប្រាសាទ និង រូបចម្លាក់​លើ​ប្រាសាទដ៏​ល្អ​ប្រណិតដែល​បានទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មកពី​ជុំវិញ​ពិភពលោក មក​ទស្សនា និង​ស្វែងយល់​ពី​ប្រវត្តិ​នៃ​ការកកើត​ប្រាសាទ​ដ៏​អស្ចារ្យ​មួយ​នេះ នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​អច្ឆរិយ​កម្ពុជា៕

សូម​ទស្សនា រូបភាព ខាងក្រោម!!!

ប្រភព៖ camnews

 

រកឃើញ​ទីក្រុង​បូរាណ​ក្នុងព្រៃ​ក្រាស់​ភ្នំ​គូលែន

នៅពេលថ្មីៗកន្លងទៅនេះ អ្នក​បូរាណ​វិទ្យា​មក​ប្រទេស​អូស្ត្រាលីមួយក្រុម​បាន​រកឃើញ​ទីក្រុង​បុរាណ​មួយ​នៅក្នុង​ប្រទេស ​កម្ពុជា​ដែល​បាន លាក់ខ្លួន​អស់​ជាង​មួយ​សហស្សវត្ស ក្នុងព្រៃ​ក្រាស់​មួយកន្លែង​លើ​ភ្នំ​គូលែន។

ប្រភពពី​អ្នកស្រាវជ្រាវ​មួយក្រុម​នេះ​បាន​ឲ្យ​ដឹងថា តាមរយៈ​ការប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​រុករក​ពី​ចម្ងាយ ខ្លួន​បាន​រក ឃើញ ប្រាសាទបុរាណ​មួយ​ដែលមាន​ឈ្មោះថាម​ហ​ន្ទ្រ​ភរ​វ៉ាន់ (Mahendraparvata) ដែល​ត្រូវបាន​ជឿជាក់ថាជា​ផ្នែក​មួយ ​ស្ថិតនៅលើ​ទីតាំង​ទីក្រុង​បុរាណ​របស់​ប្រទេស​កម្ពុជា។ ប្រាសាទ​នេះ មាន​អាយុកាល​ជាង ១២០០ ឆ្នាំ​មកហើយ  ពោលគឺ​វា​ត្រូវបាន​កសាងឡើង​មុន​សម័យកាល​ដ៏​រុងរឿង​នៃ​អាណាចក្រ​អង្គរ ទៅទៀត។   អ្នក​បុរាណវិទ្យា​មួយក្រុម​នេះ​បាន​ឲ្យ​ដឹង​ទៀតថា ប្រាសាទ​មួយ​នេះ​បាន​កសាង​តាម​រចនាបថ​បែប​ហិណ្ឌូ និង​ព្រះពុទ្ធសាសនា​ក្នុង​កំឡុង​សម័យកាល​រីកចំរើន​នៃ​ចក្រភព​អង្គរ ដែល​ផ្ដើមឡើង​ចាបតាំងពី​ឆ្នាំ ៨០០ ទៅ១,៤០០ នៃ គ.ស. ។

យោងតាម ប្រសាសន៍​របស់លោក Damian Evan នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ខាង​បុរាណវត្ថុ​របស់​សាកលវិទ្យាល័យ ស៊ីដនី​ប្រចាំ​ប្រទេស​កម្ពុជាព្រមទាំង​សហការី​មួយក្រុម​ដែល​បាន​ចុះ​ស្រាវជ្រាវ ក្នុង​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថាក្រុម​របស់ លោក​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​កាំរស្មីឡាស៊ែរ ដើម្បី​បង្ហាញ​ផែនទី​ជួយ​រុក រក​ប្រសាទនេះនៅលើ​ភ្នំ​គូលែន។ ជា​លទ្ធផល​ នៃ ការស្រាវជ្រាវ​បានបង្ហាញ​ថា ទីតាំង​នោះ គឺជា​គ្រោងឆ្អឹង​នៃ​ទីក្រុង​បុរាណ​មួយ​ក្នុង​កំឡុង​សម័យកាល​ដ៏​រុងរឿង នេះ។

លោក​បាន​បន្តថា ម៉ាស៊ីន GPS  ដែល​បាន​ផ្ទុក​ជាមួយនឹង​ទិន្នន័យ​បានចង្អុលបង្ហាញ​ពី​ទីតាំង​ដែល​ប្រសាទ បុរាណ​ចំនួន​ពីរ​ស្ថិតនៅ ហើយ​ការស្រាវជ្រាវ​នោះបាន​រកឃើញថា គ្មាន​ចម្លាក់​ថ្ម​ឬ​ឥដ្ឋ​នៃ​តួ​ប្រាសាទ​ទាំងនោះ ត្រូវបាន​បន្សល់ទុក​នោះ ឡើយ ហើយ​វា​ក៏​មិន​ធ្លាប់​ត្រូវបាន​លូច​ពីមុនមក​ដែរ​អស់​រយៈកាល​ជាច្រើន សតវត្ស​មកនេះ។

លោក​បាន​បញ្ជាក់ទៀតថា ការស្រាវជ្រាវ​នេះមិនទាន់​អាច​កំណត់​បាន​ពី​ទំហំ​ប្រាសាទ​នេះបានទេហើយ​អ្វីដែល​បាន​ស្រាវ ជ្រាវ​កន្លងទៅ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ចំណុច កណ្ដាល​នៃ​ទីក្រុង​បុរាណ​មួយ​តែប៉ុណ្ណោះ។ ដូច​ច្នេះ ក្រុម​របស់លោក​នឹងធ្វើ​ការស្រាវជ្រាវ​បន្ថែមទៀត ដើម្បី​រក​ឲ្យ​ឃើញ​ឃើញ​នូវ​វិសាលភាព​កេរដំណែល​អារ្យធម៌​នេះ​បន្តទៀត៕

សូម​ចុច ត្រង់នេះ ដើម្បី​ទស្សនា​សកម្មភាព​ស្រាវជ្រាវ​របស់​អ្នក​បូរាណ​វិទ្យា​អូស្ត្រាលី​ពី​របកគំហើញ​នេះ

​ប្រភព៖ npr.org

អា​ថ៍កំ​បាំង​នៃ​រូបចម្លាក់​បុរាណ​ដ៏​អច្ឆរិយ នា​សម័យ​ដើម នៅក្នុង​សារមន្ទីរ​ជាតិ​អង្គរ

សារមន្ទីរ​ជាតិ​អង្គរ  ត្រូវបាន​ចាត់ថ្នាក់​ជា​សារមន្ទីរ សំខាន់បំផុត​របស់​ប្រទេស​កម្ពុជា ដែលមានទីតាំង​ស្ថិតនៅក្នុង​ខេត្តសៀមរាប។

សារមន្ទីរ​ជាតិ​អង្គរគឺជា​កន្លែង​ដ៏​ពិសេស​មួយដែល​បាន​ប្រមូលផ្តុំ​នូវ​រូបចម្លាក់​ព្រះពុទ្ធសាសនានិងហិណ្ឌូ​សាសនា សំខាន់ៗ រាប់ពាន់ ដែល​យក​មកពី​ប្រាសាទផ្សេងៗ  គ្នា​នៃ​ប្រាសាទ​តំបន់អង្គរ ដ៏​អច្ឆរិយ ដើម្បី​ដាក់​បង្ហាញជូន ភ្ញៀវ​ទេសចរណ៍​មកពី​គ្រប់​តំបន់  នៅលើ​ពិភពលោក​មកទស្សនា។ ចម្លាក់​បុរាណ និង វត្ថុ​បុរាណ ដ៏​មាន​តំលៃ​ទាំងនេះ ត្រូវ​រកឃើញ និង រក្សាទុក​យ៉ាងមាន​សុវត្ថិភាព ដោយ​អាជ្ញាធរ​ការពារ​ប្រាសាទ នៅក្នុង​សារមន្ទីរ​ជាតិ​អង្គរចាប់តាំងពី​មានការលួច​យក​រូបចម្លាក់ និង  វត្ថុ​បុរាណ​ជាច្រើន​ទៀត​ទៅ  លក់​ឱ្យ​សារមន្ទីរ​ឯកជន និង ហាង​លក់ដេញថ្លៃ នៅក្នុង​បណ្តា​ប្រទេស​មួយចំនួន នៅលើ​ពិភពលោក។

បច្ចុប្បន្នចម្លាក់​បុរាណ​ទាំងនេះមាន​មួយចំនួន​បាន​នាំយកមក​ប្រទេស​កម្ពុជា​វិញដែល​បានរក្សាទុក​ក្នុង​សារមន្ទីរ​ជាតិ អង្គរ៕

សូម​ទស្សនា រូបភាព ខាងក្រោម!!!

 

ប្រភព៖ camnews

 

ប្រាង្គ​ប្រាសាទ​ដ៏​រឹងមាំ ធ្វើ​ពី​ថ្មបាយក្រៀម និង ថ្មភក់ ដ៏​អច្ឆរិយ នៅក្នុង​ស.វ.ទី១១ វត្ត​គុ​ហ​នគរ

វត្ត​គុ​ហ​នគរ ជា​ប្រាសាទ​ដែលមាន​វ័យ​ចំណាស់​មួយ  កសាង​ក្នុង​សតវត្សរ៍​ទី១១ បាន​ប្រមូលផ្ដុំទៅដោយ​ប្រាសាទ​ថ្មបាយ ក្រៀម និង ថ្មភក់ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ខេត្តកំពង់ធំ។

ប្រាសាទ​វត្ត​គុ​ហ​នគរ  ជា​ប្រាង្គ​ប្រាសាទ​មួយ ដ៏​រឹងមាំ មាន​ទំហំ ២០០ម៉ែត្រការ៉េ និង ព័ទ្ធជុំវិញដោយ​កំពែង​ថ្មភក់​ដ៏​ធំ​កម្ពស់ ៣ម៉ែត្រ។ ប្រាសាទ​នេះ កសាង​ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័នទី១ដែល​រចនាប័ទ្ម ស្រដៀង​គ្នា​នឹង​ប្រាសាទ​ទន្លេបាទី។

បច្ចុប្បន្ន ប្រាសាទ​វត្ត​ហ​នគរ   បាន​ក្លាយជា​តំបន់​ទេសចរណ៍​បុរាណវត្ថុ  ប្រវត្តិសាស្ត្រ ដ៏​ទាក់ទាញ និង ពេញនិយម​បំផុត សំរាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង អន្តរជាតិ   មក​ទស្សនា និងសិក្សា​ស្វែងយល់​ពី​ស្នាដៃ នៃ​ការបង្កើត​ប្រាង្គ​ប្រាសាទ ដ៏​អច្ឆរិយ​ខ្មែរ​មួយ​នេះ៕

សូម​ទស្សនា រូបភាព ខាងក្រោម!!!


ប្រភព៖ សប្បាយ

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
399
2096
4643640