jaukjeybanner

អាថ៌កំបាំង​នៃ​ការកកើត​សារមន្ទីរ​ជាតិ ដ៏​អច្ឆរិយ ជាមួយនឹង រូបចម្លាក់​បុរាណវត្ថុ​ជាង ១៤,០០០ ប្រភេទ ដ៏​ចម្លែក

សារមន្ទីរ​ជាតិ ជា​សារមន្ទីរ​ប្រវត្តិសាស្ត្រ និង បុរាណ ដ៏​អច្ឆរិយ ឈានមុខ​គេ សម្បូរ​ដោយ​វត្ថុបុរាណ និង ចម្លាក់​បុរាណ ជាច្រើន ដែលមាន​ទីតាំង​ស្ថិតនៅក្នុង រាជធានី​ភ្នំពេញ  ព្រះរាជាណា​ចក្រ​កម្ពុជា។

សារមន្ទីរ​ជាតិ​នេះ ត្រូវបាន​សម្ពោធ ឱ្យប្រើ​ជា​ផ្លូវការ ដោយ​ព្រះបាទ​ស៊ីសុវត្ថិ នៅ​ឆ្នាំ១៩២។ អគារ​សារមន្ទីរ​ទាំងមូល ត្រូវ បាន​រចនា​តាម ស្ថាបត្យកម្ម​ប្រាសាទបុរាណ​ខ្មែរ ដែល​បានដាក់តាំង​វត្ថុ​បុរាណ​ជាង ១៤,០០០ ប្រភេទ ជា​ស្នាដៃ​សិល្បៈ​ខ្មែរ  ដ៏​អស្ចារ្យ​បំផុត លើ​ពិភពលោករួមមាន៖ រូបចម្លាក់  សេ​រ៉ា​មិ​ក សំរិទ្ធ និង វត្ថុ​បុរាណ ដែលមាន​តាំងពី  មុន​សម័យ  បុរេប្រវត្តិរហូតដល់​មុន កំឡុងពេល និង ក្រោយពេល​អាណាចក្រ​ខ្មែរ។

ជាពិសេស  សារមន្ទីរ​ជាតិ​នេះ ក៏មាន​តួនាទី​បម្រើ​ឲ្យ វិស័យ​សាសនា​ផងដែរ ក្នុងនោះ​ក៏មាននូវ​រូបចម្លាក់​ព្រះពុទ្ធ​និង​រូប ចម្លាក់​បែប​សាសនា​ហិណ្ឌូសំខាន់ៗជាច្រើន​រួមមាន៖ ពុទ្ធបដិមារក្រោយ​សម័យអង្គរ  ដែល​អង្គការ​យូណេស្កូ  បាន​ជួយ​គាំទ្រ បើក​ឡើង​នៅ​ឆ្នាំ២០០០ ដើម្បីពង្រីក​តួនាទី​សាសនា​នៅក្នុង​សារមន្ទីរ។

បច្ចុប្បន្ន សារមន្ទីរ​ជាតិ​នេះ បានក្លាយ​ទៅជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​មួយ​ដ៏​ទាក់ទាញបំផុត  សំរាប់​បម្រើឱ្យ​វិស័យ​ទេសចរណ៍  ដែល​នាំ​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ ជាច្រើននាក់ ចូល​ទស្សនា ជា​រៀងរាល់ថ្ងៃ៕

សូម​ទស្សនា រូបភាព ខាងក្រោម!!!

សារមន្ទីរ​ជាតិ​ប​ច្ច​ប្បន្ន និង ទិ​ដ្ច​ភាព​ជុំវិញ

សារមន្ទីរ​ជាតិ ក្នុង​ឆ្នាំ១៩២២

រូបចម្លាក់ និង វត្ថុ​បុរាណ​

ប្រភព៖ tourismcambodia

ទេសចរ​បរទេស​ទៅ​ព្រះវិហារ​កើន

ទេសចរ​ក្នុងស្រុក​ដែល​ទៅ​ទស្សនា​ប្រាសាទព្រះវិហារ​នា ពេលកន្លងមក។ នៅ​ឆមាស​ទី១ ឆ្នាំនេះ​ទេសចរ​ក្នុងស្រុក​ទៅ​ព្រះវិហារ​ធ្លាក់ចុះ។

ព្រះ​វិហារៈ តួលេខ​ពី​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹងថា ចំនួន​ភ្ញៀវទេសចរ​បរទេស​មក​ទស្សនា​ប្រាសាទ ព្រះ វិហារ កើនឡើង៥៦ភាគរយ​នៅ​ឆមាស​ទី១ឆ្នាំនេះ​ខណៈ​ភ្ញៀវទេសចរ​ក្នុងស្រុក ធ្លាក់ចុះ៣៦ភាគរយ។

តួលេខ​បាន​បង្ហាញថា ចន្លោះ​ពី​ខែមករា​ដល់​ខែមិថុនា​នៅ​ឆ្នាំនេះ​ភ្ញៀវទេសចរ​អន្តរជាតិ ប្រហែល៥ ២៤០នាក់​ទៅ​ទស្សនា​ប្រាសាទព្រះវិហារ ហើយ​ភ្ញៀវទេសចរ​ក្នុងស្រុក​មាន​ប្រហែល ៣៦ ៣៤០នាក់ ធ្លាក់ចុះ៣៦ភាគរយ។

លោក យូ សុវណ្ណ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ថ្លែងថា កំណើន​ភ្ញៀវទេសចរ​បរទេស​មក​ទស្សនា​ប្រាសាទ​បន្ទាប់ពី​ស្ថាន ការណ៍​នៅតាម ព្រំដែន​កាន់តែ​ប្រសើរ​ជាង​មុន​ជាមួយនឹង​ផ្លូវថ្នល់​មាន​ភាពងាយស្រួល។

លោក​បាន​បន្តថា៖«យើង​បានទទួល​ភ្ញៀវទេសចរ​បរទេស​កាន់តែច្រើនឡើងៗមក​ទស្សនាប្រាសាទព្រះវិហារ ដោយសារ តែ​ពួកគេ​ចង់​មើល​អ្វីដែល​កំពុង​កើតមានឡើង​ចំពោះ​ប្រាសាទ នេះបន្ទាប់ពី​ការប៉ះទង្គិច​គ្នា​ជាពិសេស​យើង​រក្សា​សុវត្ថិភាព​ ពួកគេ​បាន»។ លោក​បន្ថែមថា ការធ្លាក់ចុះ​ភ្ញៀវទេសចរ​ក្នុងស្រុក​គឺ​ដោយសារតែ​ពួកគេ​ឈប់​មក​សួរ សុខទុក្ខ​ទាហាន​ពី ព្រោះ​សភាពការណ៍​កំពុង​តែមាន​ភាពល្អ​ប្រសើរឡើង។

លោក ទូ គីម​ស្រឿ​ន ជា​បុគ្គលិក​នៅ​សណ្ឋាគារ​ព្រះវិហារ ប៊ូ​ទិ​ក អូ​តែ​ល បាន​និយាយថា លោក​មិនអាច​ធ្វើការ​ប្រៀបធៀប​ភ្ញៀវទេសចរ​ដែល​ស្នាក់នៅ​សណ្ឋាគារ​នេះ ក្នុងអំឡុង​ពេលនេះ​បានទេ ប៉ុន្តែ​លោក​និយាយថា សណ្ឋាគារ​របស់លោក​ទ​ទួលបាន​ការ​កក់​បន្ទ​ប់​ពេញ​ទាំង៣២បន្ទប់។

លោក​ថ្លែងថា៖ «ភាគច្រើន​នៃ​ភ្ញៀវទេសចរ​បស្ចិមប្រទេស​ទស្សនា​ទីនេះ​គ្រាន់តែ​ចង់ឃើញ ប្រាសាទ​តែប៉ុណ្ណោះ​ហើយ​ពួកគេ​ចង់ដឹង​ពី​ការទាក់ទាញ​របស់​ប្រាសាទ​នេះ និង​ពី​មូលហេតុ​ពិតប្រាកដ​ដែល​ថៃ​ចង់បាន​ប្រាសាទ​នេះ»។

លោក យូ សុវណ្ណ បាន​បញ្ជាក់ថា ចំនួន​នេះ​នឹងមាន​ការកើនឡើង​កាន់​តែ​ច្រើន​ថែមទៀត​នៅពេល​ស្ពាន​និង ផ្លូវ​ថ្មី​ត​ភ្ជាប់​ពី​ខេត្តស្ទឹងត្រែង​ទៅ​ខេត្តព្រះវិហារ​ត្រូវបាន បញ្ចប់​នៅ ២០១។

លោក​បាន​បន្ថែមថា៖ «ខ្ញុំ​ពិតជា​មានជំនឿថា យើង​នឹង​ទទួលបាន​ភ្ញៀវទេសចរ​កាន់តែច្រើន​មកពី​វៀតណាម និង​ឡាវ នៅ ពេល​ស្ពាន​និង​ផ្លូវថ្នល់​នឹងត្រូវ​បានបញ្ចប់​នៅ​ឆ្នាំ២០១៤»។

កងទ័ព​របស់​ប្រទេស​កម្ពុជា ថៃ បាន​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ជាច្រើនលើក​ច្រើនសា​នៅ​តំបន់​ប្រាសាទ ព្រះវិហារ​បន្ទាប់ពី​កម្ពុជា​ដាក់បញ្ចូល​ប្រាសាទ​ដែលមាន​អាយុកាល រាប់រយ​ឆ្នាំនេះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាលពី​ខែកក្កដា​ឆ្នាំ ២០០៨៕ PB

ប្រភព៖ postkhmer

រីករាយ​កំសាន្ត​ជាមួយនឹង បា លើ​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់ស្អាត ឆ្នេរ​អូរត្រេស

អូរត្រេស គឺជា​ឆ្នេរ​ខ្សាច់​ធម្មជាតិ​មួយ ដ៏​ទាក់ទាញ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្បែរ​ឆ្នេរ​អូរ​ឈើទាលខាងត្បូង ក្នុង​ខេត្ត​ព្រះសីហនុ។

ឆ្នេរ​អូរត្រេស ជា​តំបន់​ទេសចរណ៍ពោរពេញ​ទៅដោយ​បរិយាកាស​បរិសុទ្ធ និងមាន​ទេសភាព​ដ៏ស្រស់ត្រកាល ជាមួយនឹង ឆ្នេរ​ខ្សាច់​ស​ក្បោះទឹកសមុទ្រ​ថ្លាឈ្វេងដើមឈើនិងមាន​កន្លែងសំរាក​ជា​ជួរ​នៅតាម​មាត់ដ៏​ស្រស់ស្អាតសំរាប់​ភ្ញៀវទេសចរ សំរាក​លំហែកាយ។

ជាពិសេសនៅ​តំបន់​នេះមាន​ខ្ទម​ប្រក់​ស្បូវ តាម​បណ្តោយ​ឆ្នេរ បាព្រមទាំង​ភោជនីយដ្ឋានសង់ជាជួរៗនៅក្បែរ​មាត់សមុទ្រ ដ៏​គួរឱ្យ​ទាក់ទាញ៕

សូម​ទស្សនា រូបភាព ខាងក្រោម!!!

ប្រភព៖ camnews

តំបន់​ប្រវត្តិសាស្ត្រ​ដ៏​អច្ឆរិយ​របស់​ព្រះមហាក្សត្រ​សម័យ​ដើម លានជល់ដំរី

លានជល់ដំរី គឺជា​កន្លែង​កំសាន្ត​ប្រវត្តិសាស្ត្រ​មួយ ដ៏​ទាក់ទាញ របស់​ព្រះមហាក្សត្រ​សម័យ​ដើមដើម្បី​ទស្សនាការ​ជល់​ដំរី ដែលមាន​ទីតាំង​ក្នុង​ទឹកដី​នៃ​ខេត្តសៀមរាប។

បច្ចុប្បន្ននេះលានជល់ដំរីបានក្លាយ​មកជា​តំបន់​ទេសច​ដ៏​អច្ឆរិយ​មួយដ៏​ស្រស់ត្រកាលសំរាប់ភ្ញៀវទេសចរ​ជាតិនិងបរទេស ចូលមក​ទស្សនា ទីតាំង​លានជល់ដំរី ដ៏​រឹងមាំ ជាមួយនឹង​ចម្លាក់សត្វ​ដំរី ជល់​គ្នា លើ​ផ្ទាំង​ថ្ម ដ៏​ទាក់ទាញ ដែល​បង្ហាញថា ពី​អ​ណា​ចក្រ​ដ៏​រុងរឿង​កម្ពុជា ពី​សម័យសម្បូរ​ដោយ​ព្រៃឈើ និង សត្វព្រៃ​គ្រប់​ប្រភេទ រស់​នៅលើ​ទឹកដី​កម្ពុជា៕

សូម​ទស្សនា រូបភាព ខាងក្រោម!!!

ប្រភព៖ camnews

ប្រវត្តិ​ដ៏​អា​ថ៍កំ​បាំង នៃ​ប្រាសាទ​ដ៏​ប្រណិត កប់​បាត់​ក្នុង ព្រៃ​ជ្រៅ ប្រាសាទបឹងមាលា

បឹងមាលាជា​ប្រាង្គ​ប្រាសាទបុរាណដ៏​មាន​តំលៃ​មួយសាងសង់ឡើង​ពី​ថ្មភក់​មាន​រាង​បួន​ជ្រុងកសាងឡើង​នៅ​ពាក់កណ្តាល ​សតវត្សរ៍​ទី១២ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ខេត្តសៀមរាប។

ប្រាសាទបឹងមាលា  ជា​ប្រាង្គ​ប្រាសាទបុរាណ​ដ៏​ចំណាស់​មួយ  ដែល​បាន​កប់​បាត់​ក្នុងព្រៃ​ជ្រៅជាមួយនឹង  តួ​ប្រាសាទ​ដ៏​ទ្រុឌទ្រោម។ ប្រាសាទបឹងមាលា ជា​ប្រាសាទ​មួយ  ដែលមាន​នូវ​រូបចម្លាក់​បុរាណ  ដែល​បាន​ឆ្លាក់​ជា​រូបតូចៗ  ដ៏​ប្រណិត និយាយ​ពី រឿង​រាមាយណៈ និង បដិមាគន្ថី​ហិណ្ឌូ សម័យ​ដើម នៅលើ​ជញ្ជាំង​ប្រាសាទ។

បច្ចុប្បន្ន  ប្រាសាទបឹងមាលា  បានប្រែក្លាយ​ទៅ​តំបន់​អភិរក្ស និង តំបន់​ទេសចរណ៍​ប្រាសាទបុរាណ ដ៏​ល្បីល្បាញ និង ទាក់ទាញ​បំផុត នៅលើ​ពិភពលោក៕

សូម​ទស្សនា រូបភាព ខាងក្រោម!!!

ប្រភព៖ camnews

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
414
2096
4643655