jaukjeybanner

ភ្ញៀវ​ទេសចរណ៍​ជាតិ​.​អន្តរជាតិ​មក​ទស្សនា​ទឹកដី​ខេត្តកំពង់ឆ្នាំង​មានការ​កើនឡើង

កំពង់ឆ្នាំង ​៖ ​ខេត្តកំពង់ឆ្នាំង​គឺជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ ​មាន​ធម្មជាតិ​ស្រស់បំព្រង​ដែល​ធ្វើ​អោយ​ភ្ញៀវ​ទេសចរណ៍​ជាតិ ​និង​អន្តជាតិ​មិន​អាច​ទៅ​ហួស​បាន។ តំបន់​ទេសចរណ៍​ដែល​ភ្ញៀវ​អន្តរជាតិ​ចាប់​អារម្មណ៍​នោះ​គឺ ដង​ទន្លេសាប​ ភ្នំ​នាង​កង្រី ផ្ទះ​បណ្ដែត​លើ​ទឹក​ និង​ការ​ធ្វើ​ស្មូនឆ្នាំង ​វត្ថុ​អនុស្សាវរីយ៍​ របស់​អ្នក​ស្រុកភូមិ​អណ្ដូង​ឫស្សី ក្រៅ​ពី​នោះ​នៅ​មាន​តំបន់​ទេសចរណ៍​នានា​ជាង​២០​កន្លែង​ផ្សេងៗ​ទៀត។

លោក ស៊ីវ រុន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​បាន​និយាយ​អោយ​អ្នក​យក​ព័ត៌មាន​យើង ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៧ ​ខែ​សីហា​នេះ​ថា​ ខេត្តកំពង់ឆ្នាំង​មាន​តំបន់​ទេសចរណ៍​ចំនួន​២៤​ទីតាំង នៅក្នុង​ក្រុង​កំពង់ឆ្នាំង​មាន​សណ្ឋាគារ​៧​ ផ្ទះសំណាក់​៥ ភោជនីយដ្ឋាន​១២ អាហារដ្ឋាន​៥ ​កាណូត​ទេសចរណ៍​៦​គ្រឿង ម៉ូតូ​កង់​៣ ជាង​១០​គ្រឿង និង​រថយន្ត​ជាច្រើន​គ្រឿង​ទៀត សំរាប់​បំរើ​ការ​ក្នុង​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត។

តំបន់ ​ដែល​ភ្ញៀវ​ទេសចរណ៍​អន្តជាតិ​ចាប់អារម្មណ៍​ជាងគេ​នោះ​គឺ កន្លែង​ធ្វើ​ស្មូន​ក្អមឆ្នាំង​និង​វត្ថុ​អនុស្សាវរីយ៍ នៅ​ភូមិ​អណ្តូង​ឫស្សី​ ក្នុង​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ និង​តំបន់​ទេសចរណ៍​តាម​ដង​ទន្លេសាប មាន​តំបន់​ផ្ទះ​បណ្តែត​លើទឹក ​ការ​នេសាទ​ត្រី ។​ល។

លោក ស៊ីវ រុន អោយ​ដឹង​ទៀត​ថា តាម​របាយការណ៍​បូក​សរុប​របស់​មន្ទីរ​ទេសចរណ៍ ខេត្ត នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៣​នេះ ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​ក្នុង​ខេត្ត មាន​ភ្ញៀវ​បរទេស​ចំនួន​១៨១៦​នាក់ ភ្ញៀវ​ជាតិ​ចំនួន​១២.៣៩២​នាក់​នៅ​ក្នុង​ខែកក្កដា កន្លង​មកនេះ​ភ្ញៀវ​បរទេស​មាន​ចំនួន​២៨៣​នាក់​ ភ្ញៀវ​ជាតិ​មាន​ចំនួន​២០៦៣​នាក់ គឺ​មាន​ចំនួន​កើនឡើង​៥,២១​ភាគរយ​ជាង​ខែ​មុន និង​ឆមាស​ឆ្នាំមុនៗ។

កំណើន ​ឡើង​នៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍ គឺ​អាស្រ័យ​ដោយ​ប្រទេសជាតិ​មាន​សុខ​សន្តិភាព អាជ្ញាធរ​ស្រុក​ខេត្ត ក្រុមហ៊ុន​ទេសចរណ៍​ក្នុងស្រុក មគ្គុទ្ទេសក៍​ទេសចរណ៍​ នគរបាល​ ទេសចរណ៍ និង​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ទេសចរណ៍ អាជីវករ មានការ​រាក់ទាក់​ទទួលភ្ញៀវ​ទេសចរណ៍​បាន​ល្អ ធ្វើអោយ​ភ្ញៀវ​មាន​សន្តិសុខ​និង​សុ​វត្តិភាព​ក្នុង​ពេល​មក​ដើរលេង​កំសាន្ត​ បាន​យ៉ាង​រីករាយ។

អាជ្ញាធរ ​ខេត្ត​មន្ទីរ​ទេសចរណ៍​ខេត្ត ​សូម​អំពាវនាវ ​ដល់​ប្រជាពលរដ្ឋ​អាជីវក​ទាំង​អស់​នៅ​តាម​តំបន់​ទេសចរណ៍​ក្នុង​ ខេត្តកំពង់ឆ្នាំង​មេត្តា​ចូលរួម​លើកស្ទួយ​វិស័យ​ទេសចរណ៍​យើង​ធ្វើអោយ​ ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ នោះ​ទើប​ភ្ញៀវ​ទេសចរណ៍​របស់​យើង​ចូលចិត្ត ​ពួកគេ​និង​ផ្សព្វផ្សាយ​ដល់​មិត្តភក្ដិ​បង​ប្អូន​គេ មកលេង​កំសាន្ត​ក្នុង​ខេត្ត​យើង​ទៀត នោះ​ឆ្នាំងបាយ​ប្រជាពលរដ្ឋ​យើង​និង​មិន​ស្ងួត​ឡើយ៕

KPT-NEWS

ភូមិ​អេកូ​ទេសចរណ៍​រុនតាឯក​នៅ​សៀមរាប​ទាក់ទាញ​ចំណាប់​អារម្មណ៍​ទេសចរ

សៀមរាប : ឥឡូវ​នេះ​គេ​ឃើញ​មាន​វត្តមាន​ភ្ញៀវ​យ៉ាង​ច្រើន​បាន​នាំ​គ្នា​ចាប់​អារម្មណ៍​ តំបន់​ទេសចរណ៍​បែប​ប្រពៃណី​មួយ​ឈ្មោះ​ភូមិ​អេកូ​ទេសចរណ៍​រុនតាឯក​ដែល​ជា​ ភូមិ​ឋាន​មាន​ទេសភាព​ធម្មជាតិ​ព័ទ្ធ​ដោយ​បឹង​ជា​លា​ធំ​ស្ថិត​នៅក្នុង​ខេត្ត​ សៀមរាប​។ ភូមិ​អេកូ​ទេសចរណ៍​រុនតាឯក​នេះ​បាន​ផ្តល់​នូវ​បទពិសោធ​នៃ​ប្រពៃណី​ច្រើន​ សម្រាប់​អ្នក​ទេសចរ ខណៈ​វា​ក៏​កំពុង​តែ​ក្លាយ​ជា​ទិសដៅ​កម្សាន្ត​របស់​ភ្ញៀវ​ភាគច្រើន​ផង​ដែរ​។

ទិដ្ឋភាព​នៅ​ភូមិ​អេកូទេសចរណ៍រុនតាឯក ដែល​ព័ទ្ធ​ដោយ​ធម្មជាតិ និង​ដំណាំ​បន្លែ​បង្ការ។

អ្នកស្រី​ហាក់​ធីតា​ប្រជាពលរដ្ឋ​ដែល​ពី​មុន​មាន​លំនៅឋាន​រស់នៅ​តាម​ ដងស្ទឹង​សៀមរាប​និង​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ប្តូរ​ឲ្យ​ទៅ​នៅ​ភូមិ​រុនតាឯក ​ជាមួយ​នឹង​ប្រជាជន​៥៣​គ្រួសារ​ទៀត​កាល​ឆ្នាំ​២០១០​។

អ្នកស្រី​និយាយ​ថា​៖​«​អាជ្ញាធរ​បាន​ពន្យល់​ពួកយើង​ថា​ភូមិ​ថ្មី​នោះ​នឹង ​មាន​គម្រោង​បង្កើត​ជា​ភូមិ​អេកូ​ទេសចរណ៍​ហើយ​នឹង​ផ្តល់​ពូជ​ដំណាំ​នានា​ឲ្យ ​ពួកយើង​ដាំ​និង​ចិញ្ចឹម​សត្វ​»។

អ្នកស្រី​ក៏​បាន​បញ្ជាក់​ដែរ​ថា ក្រុម​ភ្ញៀវទេសចរ​ចូលចិត្ត​មក​ទស្សនា​និង​ស្នាក់នៅ​ក្នុង​ភូមិ​ពួកគាត់​ណាស់ ​ដើម្បី​ទទួល​បាន​បទពិសោធ​និង​មើល​ឃើញ​ពី​ជីវិត​បែប​ជនបទ​របស់​ប្រជាជន​។

អ្នកស្រី​បន្ថែម​ថា​៖ «​នា​រដូវរំហើយ​ខែ​មករា​និង​កុម្ភៈ​មាន​ទេសចរ​ជាច្រើន​បាន​មក​ទស្សនា​ទី​នេះ ​បន្ទាប់ពី​ពួកគេ​ទៅ​ទស្សនា​ប្រាសាទ​បុរាណ​នានា​ក្នុង​ខេត្ត​សៀមរាប​ព្រោះ​ ពួកគេ​ចង់​ឃើញ​ពី​ជីវភាព​របស់​ប្រជាជន​ខ្មែរ​នៅ​ទី​នេះ​»។

អ្នកស្រី​ថា​ភ្ញៀវ​អាច​ទទួល​បាន​នូវ​ចំណេះដឹង​ផ្នែក​វប្បធម៌​ចម្រុះ​ សម្រស់​ធម្មជាតិ​ជុំវិញ​ភូមិឋាន​និង​ភ្លក្ស​អាហារ​របស់​ប្រជាជន​ខ្មែរ​ផង​ ដែរ​។

អ្នកស្រី​បាន​បន្ត​ថា​ផ្ទះ​ពួកយើង​មិន​មាន​បណ្តាញ​ភ្លើង​អគ្គិសនី​ឡើយ​ ដោយសារ​អាជ្ញាធរ​បាន​សង់​ប្រព័ន្ធ​ចរន្តថាមពល​ពន្លឺ​ព្រះអាទិត្យ​។ តែ​ក្រុម​ទេសចរ​នៅ​តែ​មាន​ការ​ពេញចិត្ត​ដដែល​ជាមួយ​នឹង​ការ​ស្នាក់នៅ​ផ្ទះ​ របស់​ពួកយើង​ព្រោះ​វា​ជា​ទេសភាព​មាន​ដើមឈើ​បន្លែ​បង្ការ និង​ផ្កា​លាយឡំ​គ្នា​នឹង​មាន​អាកាសធាតុ​ត្រជាក់ស្រួល​នា​ពេល​រាត្រី​។

អ្នកស្រី​ថា​៖ «​ពួកយើង​ស្វាគមន៍​ភ្ញៀវទេសចរ​មក​ស្នាក់នៅ​ទី​នេះ ជាមួយ​នឹង​តម្លៃ​៨​ដុល្លារ​ក្នុង​មួយ​យប់​»។

គម្រោង​ភូមិ​អេកូ​ទេសចរណ៍​រុនតាឯក​នឹង​ត្រូវ​ពង្រីក​លើ​ផ្ទៃដី​១០១២​ ហិកតា​ដោយ​អាជ្ញាធរ​អប្សរា​។ បច្ចុប្បន្ន​មាន​ផ្ទះ​ចំនួន​៩៦​ខ្នង​សង់​ពី​ឈើ​ដំបូល​ក្បឿង​បែប​ខ្មែរ តែ​មាន​តែ​៤១​គ្រួសារ​ប៉ុណ្ណោះ​ដែល​រស់នៅ​ក្នុង​ភូមិ​ជា​អចិន្រៃ្តយ៍​។

លោក​នេប ម៉ាលីល​បម្រើ​ការងារ​ជា​អ្នក​ប្រឹក្សា​កសិកម្ម​បាន​និយាយ​ថា​ភូមិ​នេះ​មាន​ ទីតាំង​ល្អ​និង​ជា​កន្លែង​ទាក់ទាញ​ទេសចរ​មក​ទស្សនា​ច្រើន​គួរសម​។

លោក​ឲ្យ​ដឹង​ទៀត​ថា​៖ «​ភូមិ​នេះ​មាន​លក្ខណៈ​ល្អ​ច្រើន​សម្រាប់​ទេសភាព​ជនបទ​ហើយ​ក្រុម​ភ្ញៀវទេសចរ ​អាច​សិក្សា​ស្វែងយល់​ពី​ជីវភាព​របស់​អ្នក​ភូមិ​បាន​ផង​ដែរ​ក្រៅពី​ការ​ ទស្សនា​សំណង់​ប្រាសាទ​បុរាណ​។ យើង​ក៏​មាន​រៀបចំ​បម្រើ​សេវាកម្ម​ម្ហូប​អាហារ​ខ្មែរ​និង​កន្លែង​ស្នាក់នៅ​ ដោយ​ប្រើ​កន្ទេល​ទៀត​ផង​»។

លោក​បន្ថែម​ថា​គេ​បាន​ជ្រើសរើស​គ្រួសារ​អ្នកភូមិ​គំរូ​ដែល​មាន​ទឹកចិត្ត​ ស្រឡាញ់​បរិស្ថាន​ធម្មជាតិ​បៃតង​។ ក្រុម​អាជ្ញាធរ​ក៏​លើក​ទឹកចិត្ត​ប្រជាជន​ក្មេង​ៗ​និង​ក្រុម​គ្រួសារ​ថ្មី​ៗ​ ឲ្យ​ទៅ​រស់នៅ​ក្នុង​ភូមិឋាន​នោះ​ស្ម័គ្រចិត្ត​ផង​ដែរ​។

លោក​នេប​ម៉ាលីស​ថា​៖​«​អ្នក​ភូមិ​ភាគច្រើន​មក​ទី​នេះ​មិន​មាន​របរ​អ្វី​ ទេ​។ ដូច្នេះ​ខ្ញុំ​បាន​បង្ហាត់បង្រៀន​ពួកគាត់​ឲ្យ​ចេះ​ដឹង​ពី​របៀប​ដាំដុះ​ ចិញ្ចឹម​សត្វ​ពាហនៈ​នានា​និង​ត្រី​ជាដើម​។ ពួកគាត់​កំពុង​តែ​មាន​ការ​ពេញ​ចិត្ត​នឹង​ជីវភាព​បែប​នេះ​ណាស់​»។

បើ​ទោះ​ជា​លោក​នេប ម៉ាលីស មិន​ទាន់​បញ្ជាក់​ពី​គម្រោង​បង្កើត​ផ្សារ​នៅ​ទី​នោះ​ក្ដី​ប៉ុន្តែ​លោក ថា​នឹង​មាន​ការ​សង់​មន្ទីរពេទ្យ​និង​សាលារៀន​ក្នុង​ភូមិឋាន​។

លោក​ង៉ូវ​សេងកាក់​នាយក​មន្ទីរទេសចរណ៍​ខេត្ត​សៀមរាប​បាន​និយាយ​ថា​ភូមិ​ នេះ​មាន​សារ​សំខាន់​ណាស់​ក្នុង​ការ​ជួយ​ទាក់ទាញ​បន្ថែម​ផ្នែក​វិស័យ​ទេសចរណ៍ ​របស់​ខេត្ត​សៀមរាប​។

លោក​បាន​និយាយ​ថា​៖ «​យើង​មាន​បំណង​ចង់​បំផុស​អារម្មណ៍​នឹង​អេកូ​ទេសចរណ៍​ឲ្យ​បាន​ច្រើន​ពី​សំណាក់​ភ្ញៀវទេសចរ​មក​កាន់​ខេត្ត​សៀមរាប​»។

ភូមិ​អេកូ​ទេសចរណ៍​រុនតាឯក​នេះ​ស្ថិត​នៅក្នុង​ភូមិ​តានី​ឃុំ​រុនតាឯក​ ស្រុក​បន្ទាយស្រី​ក្បែរ​នឹង​សំណង់​ប្រាសាទ​ភ្នំបូក​និង​មាន​ចម្ងាយ​៣៦​ គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​សៀមរាប​៕ PR

កម្ពុជានឹងទទួលភ្ញៀវទេសចរចិន៥លាននាក់ឆ្នាំ២០១៥ និង៧លាននាក់ ២០២០

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍ថា កម្ពុជា គ្រោង​នឹង​ទាក់ទាញ​អ្នកទេសចរ​ជនជាតិ​ចិន ឲ្យ​បាន៥លាន​នាក់ ក្នុង​ឆ្នាំ២០១៥ និង​ឲ្យ​បាន ៧លាន​នាក់ នៅក្នុង​ឆ្នាំ២០២។

លោក​រដ្ឋមន្ត្រី បាន​ថ្លែង​បែបនេះ នៅក្នុង​សិក្ខាសាលា​ស្តីពី​យុទ្ធសាស្ត្រ​ទីផ្សារ​ទេសចរណ៍​កម្ពុជា និង​យុទ្ធសាស្ត្រ​ទីផ្សារ សម្រាប់​ទាក់ទាញ​ទេសចរ​ចិន​ឆ្នាំ២០១៣-២០១៨ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៣នេះ នា​សណ្ឋាគារ​ភ្នំពេញ រាជធានី​ភ្នំពេញ។

លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បន្តថា ក្រសួងទេសចរណ៍​កម្ពុជា បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ទីផ្សារ​ទេសចរណ៍​កម្ពុជា និង​យុទ្ធសាស្ត្រ​ទីផ្សារ​ទេ​ចរណ៍​កម្ពុជា សម្រាប់​ទាក់ទាញ​ទេសចរ​ចិន ឆ្នាំ២០១៣-២០១៨ ដើម្បី​ធ្វើការ​ឆ្លើយតប​ទៅនឹង​បរិការណ៍​តំបន់ និង​ពិភពលោក​នាពេល​បច្ចុប្បន្ន និង​ការ​ឈានទៅ​អនុវត្ត​យុទ្ធសាស្ត្រ ទីផ្សារ​ទេសចរណ៍​អាស៊ាន ២០១២-២០១។ លើសពីនេះ​ទៀត​ក៏​ដើម្បី​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍ​ទេសចរណ៍​កម្ពុជា ឆ្នាំ២០១២-២០២០ ការរៀបចំ​យុទ្ធសាស្ត្រ​ទីផ្សារ​ទេសចរណ៍​កម្ពុជា និង​យុទ្ធសាស្ត្រ​ទីផ្សារ​ទេសចរណ៍​កម្ពុជា សម្រាប់​ទាក់ទាញ​ទេសចរ​ចិន ឆ្នាំ២០១៣-២០១៨នេះ ពិតជា​ផ្តល់​កាលានុវត្តភាព ដើម្បី​ឲ្យ​កម្ពុជា អាច​ទាក់ទាញ​ភ្ញៀវទេសចរ ឲ្យ​បាន៥លាន​នាក់ នៅ​ឆ្នាំ២០១៥ និង ៧លាន​នាក់ នៅ​ឆ្នាំ២០២០ ព្រមទាំង​ធ្វើ​ឲ្យ កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍ ប្រកបដោយ​ភាព​ទាក់ទាញ នៅក្នុង​តំបន់ និង​ពិភពលោក។

លោក​រដ្ឋមន្ត្រី ថោង ខុន បាន​បញ្ជាក់ថា «ដើម្បី​ទៅ​សម្រេចបាន​នូវ​ទិសដៅ​នៃ​ចក្ខុ​វិស័យនេះ ទាមទារ​ឲ្យ​មានការ​កំណត់​ទីផ្សារ គោលដៅ​ឲ្យ​បាន​ច្បាស់ ធ្វើការ​អភិវឌ្ឍ និង​ពិពិធ​កម្ម​ផលិតផល និង​សេវាកម្ម​ទេសចរណ៍ ដែល​នឹងត្រូវ​កំណត់​ក្នុង​ឯកសារ​យុទ្ធសាស្ត្រ​ទីផ្សារ​ទេសចរណ៍​ទាំងពីរ នេះ»។

ប្រភព Khmer79

រដូវវស្សា​​​ភ្ញៀវ​ទេសចរបន្ត​ទៅ​កម្សាន្ត​រមណីយ​ដ្ឋាន​វប្ប​ធ៌ម​ប្រវត្តិសាស្រ្ត​ប្រាសាទព្រះ​វិហារ​


រមណីយ​ដ្ឋាន​វប្ប​ធ៌ម​ប្រវត្តិសាស្រ្ត​ប្រាសាទព្រះ​វិហារ​

ខេត្ត​ព្រះ​វិហារ ៖ ភ្ញៀវទេសចរ​​ជាតិនិង​អន្តរជាតិ​​ជាច្រើន​បន្តទៅ​កម្សាន្ត​រមណីយដ្ឋាន​​​វប្ប ​ធ៌ម​ប្រវត្តិសាស្រ្ត​ប្រាសាទព្រះ​វិហារ ដែល​ជា​កេរមរតកបន្សល់​ទុក​ពី​ស្នាដៃ​ស្ថាប​ត្យ​កម្មខ្មែរ​សម័យ​ដើម​ ហើយ​បើ​ទោះ​បី​​រដូវ​នេះ​ជារដូវវស្សា​ភ្លៀង​ធ្លាក់​ខ្លាំង​ក៏ដោយ​ គេ​សង្កេត​ឃើញ​​ភ្ញៀវ​ទេសចរ​ នៅតែ​បន្ត​នាំគ្នា​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​​ជាហូហែរ​មិនដាច់​ជា​រៀង​រាល់​ ថ្ងៃ ។

បើតាម​មន្ត្រី​ផ្នែក​ព័ត៌មាន​​របស់​អាជ្ញា​ធរជាតិ​ព្រះ​វិហារ ​​ប្រចាំ​ទី​នោះ​ឱ្យដឹងថា ការ​ដែល​ភ្ញៀវទេស​ចរ​ធ្វើ​ដំណើរ​មក​កម្សាន្ត​​រមណីយដ្ឋាន​​​វប្ប​ធ៌ម​ ប្រវត្តិសាស្រ្ត​ប្រាសាទព្រះ​វិហារច្រើន​មិន​ដាច់​បែបនេះ​ ដោយសារ​តែ​តំបន់​​នោះ​សព្វ​ថ្ងៃ​មាន​សភាព​ស្ងប់​ស្ងាត់​ មិនមាន​ការ​ប្រឈម​មុខដាក់​គ្នា​ ​រវាង​កងទ័ព​ទាំង២ដូច​ប៉ុន្មាន​ឆ្នាំ​នោះ​ទេ ។

មន្ត្រីបន្តថា​ អាជ្ញា​ធរជាតិព្រះ​វិហារ​កំពុង​តែ​ជំរុញ​ការ​អនុវត្ត​សកម្មភាព​យ៉ាង​សកម្ម​​ ក្នុង​ការ​អភិរក្ស​ ថែទាំ និង​ការពារ​សម្បត្តិ​ដ៏មហាសាល​​របស់​ខ្មែរ​ឱ្យកាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​ ដើម្បី​ជាប្រយោជន៍​ក្នុ​ងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​​មក​កម្សាន្ត​ទី​នេះកាន់​តែច្រើន​ ៕​

 

ភ្ញៀវទេសចរ​ទៅ​ទស្សនា​នៅ​ភ្នំ​ជី​សូរ​កើន​ជាង​ពីរពាន់​នាក់​នា​ប្រាំ​មួយខែ​ដើមឆ្នាំ​នេះ​

ភ្នំពេញ:ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ បាន​អញ្ជើញ​ទៅ​ទស្សនា នៅ​ភ្នំ​ជី​សូរ​នាពេល​បច្ចុប្បន្ន​មានការ កើន​ឡើងជា​លំដាប់ ជាពិសេស​នៅ​ថ្ងៃ សៅរ៍ និង​ថ្ងៃអាទិត្យ ពីព្រោះ​នៅលើ​ភ្នំ មាន​ប្រាសាទបុរាណ​ឈ្មោះ (​ប្រាសាទភ្នំ ជី​សូរ )​ដែល​កសាងឡើង​ដោយ​ព្រះបាទ សូរ្យ​វរ្ម័នទី​១ នា​ដើម​សតវត្សរ៍​ទី​១១ ដែលជា​ប្រាសាទ​មាន​វ័យ​ចំណាស់​មួយ ហើយ ប្រាសាទ​នេះ​ក៏មាន​សិស្ស និស្សិត និង​អ្នកស្រាវជ្រាវ​ប្រ​វ​ត្ដិ​សាស្ដ្រ​ជាច្រើន បាន​ទៅ​សិក្សា​ស្រាវជ្រាវ​នូវ​ស្នាដៃឯក របស់​បុព្វបុរស​ខ្មែរ​ទៀតផង ។​

លោក ញ៉ែម ស្រស់ អភិបាល ស្រុក​សំរោង​មានប្រសាសន៍ថា រយៈ ពេល​ប្រាំ​មួយខែ​ដើមឆ្នាំ​២០១៣​នេះ នៅ​រមណីយដ្ឋាន​ភ្នំ​ជី​សូរ​មាន​ភ្ញៀវ ទេសចរ​ជាតិ និង​អន្ដរជាតិ​មក​ទស្សនា មាន​ចំនួន​កើន​ឡើងជា​លំដាប់​។ ជាក់ស្ដែង​នៅ​រយៈពេល​ប្រាំ​មួយខែ​ចុង ឆ្នាំ​២០១២ មាន​ភ្ញៀវទេសចរ​មក​ទស្សនា ជាង​ប្រាំ​ពាន់​នាក់ ហើយ​នៅ​រយៈពេល ប្រាំ​មួយខែ​ដើមឆ្នាំ​២០១៣​នេះ​មាន ភ្ញៀវទេសចរ​មក​ទស្ស​នា​ជាង​ប្រាំពីរ ពាន់​នាក់ គឺ​កើនឡើង​ជាង​ពីរពាន់​នាក់​។ ភាគច្រើន​អ្នក​ដែល​មក​ទស្សនា​ជា​ភ្ញៀវ ក្នុងស្រុក ជាពិសេស​សិស្ស​និស្សិត​ដែល មក​សិក្សា​ស្រាវជ្រាវ​ប្រាសាទបុរាណ​។​

ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ មក​ទស្សនា​នៅ​តំបន់​នេះ​ឱ្យ​កាន់តែច្រើន ឡើង​លោក​អភិបាលស្រុក ញ៉ែម ស្រស់ មានប្រសាសន៍ថា លោក​បាន​ណែនាំ ដល់​អាជីវករ​លក់ដូរ​នៅ​ជើងភ្នំ​ជី​សូរ ឱ្យ​លក់​ម្ហូបអាហារ​ក្នុងតម្លៃ​សមរម្យ មាន​ឱរស​ជាតិ​ឆ្ងាញ់ ជាពិសេស​មាន់​ដុត ដែល​ប្រជាពលរដ្ឋ​ចិញ្ចឹម​តាម​ភូមិ​ឱ្យ ខិតខំ​ថែរក្សា​អនាម័យ​ថែរក្សា​ប្រាសាទ បុរាណ​ឱ្យបាន​គង់វង្ស​យូរអង្វែង ។ ក្រៅពីនោះ​នៅ​តំបន់ភ្នំ​ជី​សូរ​នៅមាន រមណី​ដ្ឋា​ន​វប្បធម៌​តម្បាញ​តំបន់​ក​សិ​-​ទេសចរណ៍ និង​ប្រពៃណី​ជាច្រើន ទៀត​។ លោក​ក៏បាន​អំពាវនាវ​ដល់​ភ្ញៀវ ទេសចរ​មក​ទស្សនា​នៅទីនេះ​ឱ្យបាន ច្រើន​ថែមទៀត ដើម្បី​ជួយ​លើកស្ទួយ ដល់​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជា ពលរដ្ឋ​រស់នៅ​តំបន់​នេះ​ធូរធារ​មួយ កម្រិត​ថែមទៀត​។​រីឯ​បញ្ហា​សន្ដិសុខ​គឺ ធានា​សុវត្ថិភាព​ជូន​ភ្ញៀវ​១០០​ភាគរយ​។​

​យោងតាម​ឯកសារ​ប្រ​វ​ត្ដិ​-​សាស្ដ្រ​បានសរសេរថា​ភ្នំ​ជី​សូរ​មាន ទីតាំង​ស្ថិតនៅ​ភូមិ​ដកពរ​ឃុំ​រវៀង ស្រុក​សម្រោង​ខេត្ដ​តាកែវ​បើ​ធ្វើដំណើរ តាម​យានយន្ដ​ពី​ភ្នំពេញ​តាមផ្លូវ​ជាតិ លេខ​២ កាត់​តាម​ស្រុក​បាទី និង​ប្រាសាទ នាង​ខ្មៅ​មាន​ចម្ងាយ​៦២​គីឡូម៉ែត្រ ដោយ​ប្រើពេល​ប្រហែល​មួយ​ម៉ោង រួច​បត់​ចូល​ឆ្វេង​តាម​ផ្លូវលំ​ចម្ងាយ​៥ គីឡូម៉ែត្រ​។ ប៉ុន្ដែ​បើ​ធ្វើដំណើរ​ពី​ខេត្ដ តាកែវ​មក​ភ្នំ​ជី​សូរ​រួច​បត់​ស្ដាំ​មាន​ចម្ងាយ ២៧​គីឡូម៉ែត្រ ។​

​នៅលើ​ភ្នំ​ជី​សូរ​មាន​ប្រាសាទ បុរាណ​មួយ ថ្វីត្បិតតែ​មាន​សភាព​បែ​ក បាក់​ភាគច្រើន ប៉ុន្ដែ​វា​មាន​លក្ខណៈ ល្អ​ដាច់​គេ​លើស​ប្រាសាទ​នានា​នៅក្នុង តំបន់​នោះ​។ នៅលើ​កំពូលភ្នំ​នេះ​គេ​អាច គយ​គន់មើល​ទេសភាព​វាលស្រែ​នៅ ក្នុង​ខេត្ដ​តាកែវ​ដ៏​ល្អ​ប្រណីត​គ្រប់ទិសទី​។ ប្រាសាទ​នេះ​បាន​ស្ថាបនា​នៅលើ​ខ្នងភ្នំ មួយ​មាន​កម្ពស់​៣៨០​ម៉ែត្រ នៅ​ដើម សតវត្សរ៍​ទី​១១ (​គ្រិស្ដសករាជ ១០០២-១០៥០) ដោយ​ព្រះបាទ​សូរ្យ​វរ្ម័នទី​១ សម្រាប់​ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា​។ ប្រាសាទ​នេះ​សាងសង់​អំពី​ថ្មភក់​និង ថ្មបាយក្រៀម (​លី​ប៉ូ​នី​ត​) មាន​បណ្ដោយ ៦០​ម៉ែត្រ​និង​ទទឹង​៥០​ម៉ែត្រ និង​មាន ថែវ​ពីរ​ជាន់​ព័ទ្ធជុំវិញ​។ ថែវ​ទី​២ មាន ទំហំ​តូច​ជាង​ថែវ​ទី​១​។ នៅ​ចំ​កណ្ដាល មាន​ទីសក្ការៈ​មួយ​មាន​ទ្វារ​ឆ្លាស់​ពី​ខាង ក្នុង​មាន​បដិមា​មួយ​ធ្វើ​អំពី​ឈើ​។ ក្រៅពី នោះ​នៅតាម​ផ្ដែរ និង​សសរ​ពេជ្រ​មាន រូបចម្លាក់​ក្បាច់​យ៉ាង​ល្អ​ប្រណីត ។​

​គេ​និយម​ឡើងលើ​ភ្នំ​តាម ជណ្ដើរថ្ម​ខាងលិច​មាន​ចំនួន​២៣៣​កាំ ហើយ​ចុះ​តាម​ជណ្ដើរ​ខាងត្បូង​មាន ៤១២​កាំ​។ នៅ​ចំ​មុខ​ប្រាសាទ​មាន​ខ្លោង ទ្វារ និង​មាន​ជណ្ដើរ​មួយទៀត​សង់​តាំង ពី​សម័យ​កសាង​ប្រាសាទ​ដែល​ភ្ជាប់​ទៅ នឹង​ប្រាសាទ​សែន​ប្រាសាទ​ភូវាំង​និង ទន្លេ​អុំ ដែលជា​បឹង​តាំងពី​អតីតកាល ដែល​គេ​ចាត់ទុកជា​បឹង​ពិសិដ្ឋ​សម្រាប់ធ្វើ ពិធី​ងូតទឹក​លាងបាប​តាម​លទ្ធិ​ព្រហ្ម​-​ញ្ញ​សាសនា​។ នៅ​ប៉ែក​ខាងត្បូង​ប្រាសាទ មាន​ព្រះវិហារ​ពុទ្ធសាសនា​សង់​ថ្មី​មួយ ហើយ​នៅ​ខាងក្រោយ​មាន​សាលា​ធម្ម​-​សភា​មួយ​ខ្នង និង​កុដិ​ព្រះសង្ឃ​និង​មាន ទីសក្ការៈ​តូច​មួយ ព្រមទាំង​អាងទឹក ចំណាស់​មួយ​ធ្វើ​អំពី​បេតុង​។ ភ្នំ​ជី​សូរ មាន​រូង​វិមាន​ចន្ទ ស្ថិតនៅ​ប្រមាណ ១៥០​ម៉ែត្រ​ពី​ខាងត្បូង​ប្រាសាទ ។ រូង នេះ​សម្រាប់​ពួក​សមណៈព្រាហ្មណ៍​តាំង សមាធិ​ឬ​សម្រាប់​អ្នក​ធូ​តុ​ង្គ​ដើរ​ច​ង្គ្រ​ម​- ភាវនា​ធម៌​។ ក្នុងសម័យ​សង្គ្រាម​ឆ្នាំ ១៩៧០-៧៥ មានការ​ទម្លាក់​គ្រាប់បែក បណ្ដាលឱ្យ​ដុំថ្ម​ធំៗ​បិទ​ជិត​មិនអាច​ចេញ ចូល​បានឡើយ​។​

Rasmeinews

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
394
2096
4643635