jaukjeybanner

ទឹកធ្លាក់ធម្មជាតិ ដ៏ស្រស់ស្អាត ពោរពេញ ដោយព្រៃពណ៌បៃតង

ទឹកជ្រោះ​ក្បាលឆាយ​ព្រែ​កកោះ  ជា​តំបន់​ទេសចរណ៍ធម្មជាតិ ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បំផុត សម្បូរ ដោយ​ទេសភាព​ដ៏​ស្រស់បំព្រង ដែលមាន​ទីតាំង​ស្ថិតនៅ​ខេត្តកោះកុង។

ទឹកជ្រោះ​ក្បាលឆាយ​ព្រែ​កកោះ ជា​កន្លែង​ធម្មជាតិ​ដ៏​ទាក់ទាញ​មួយ ពោរពេញ​ដោយ​សម្រស់​ព្រៃប្រឹក្សា  សត្វ​បក្សាបក្សី   ចំរុះ​ពណ៌​គ្រប់​ប្រភេទ។ ជាពិសេស  ទឹកជ្រោះ​ក្បាលឆាយ​ព្រែ​កកោះ ដ៏ថ្លាឈ្វេង ដែល​នាំ​ភ្ញៀវទេសចរ ជាច្រើន មកពី​ជុំវិញ​ពិភពលោក មក​កំសាន្ត​នៅ​តំបន់​នេះ។

ម្យ៉ាងវិញទៀត  ក្រៅពី​ការ​ហែល​ទឹក  គន់​គយ​សម្រស់​ព្រៃឈើ  ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ ភ្ញៀវទេសចរ   ក៏​អាច​ទស្សនា  នូវ​សត្វព្រៃ និង ផ្កា ដ៏​ស្រស់ស្អាត ជាច្រើន ដូចជា៖ សត្វ Fauna
និង ផ្កា Flora ដ៏​កម្រ៕

សូម​ទស្សនា រូបភាព ខាងក្រោម

រមណីយដ្ឋានទឹកជ្រោះធម្មជាតិដ៏ស្រស់ស្អាត លាក់ខ្លួនក្នុងព្រៃជ្រៅ កាទៀង

នៅ​ចម្ងាយ​បី​គីឡូម៉ែត្រ​ពី​ទឹកជ្រោះ​កាចា​ញ​ គឺជា​ទឹកជ្រោះ​កា​ទៀង​ដែលមានកម្ពស់១០ម៉ែត្រ។ ទឹកជ្រោះ​នេះ​ព័ទ្ធជុំវិញ​ដោយ​ដើមឈើ​ដែល​ស្វាគមន៍​យ៉ាង​ត្រជាក់​ដល់​ភ្ញៀវទេសចរ ។ ទឹកធ្លាក់​អាច​មើលឃើញ​ស្អាត​បំផុត​ពី​ភ្ញៀវ​ដែល​មើល​ពីក្រោម ដែល​ចុះ​តាម​ជណ្ដើរ​ឈើ។ នៅ​បាត​ជ្រោះ​គឺជា​ថ្ម​ធម្មជាតិធំៗដែល​អ្នកធ្វើដំណើរ​អាច​ឡើង​ពី ទឹកជ្រោះ មាន​ដំរី​សម្រាប់​ទេសចរ​ទស្សនា​ទេសភាព​ព្រៃ​ព័ទ្ធជុំវិញ​នោះ។

សិប្បកម្ម​របស់​ជនជាតិ​គ្រឹ​ង​តែមួយគត់ វត្ថុ​អនុស្សាវរីយ៍ និង​ផលិតផល​ផ្សេងទៀត​ក៏​អា​ចរក​ទិញ​បាន​នៅ​ទីនោះ​ដែរ។ វត្ថុ​ទាំងអស់នេះ​បូករួម​ទាំង​កា​ផា​ស្ពាយ​ពីក្រោយ ក្រណាត់​ធម្មជាតិ ឃ្លោក​ដាក់​ទឹក និង​គង។
ទឹកជ្រោះ​នេះ​អាច​រកឃើញ​បាន​នៅ​ភូមិ​កា​ទៀង ឃុំ​ល្បា​ង ១ នៃ​ស្រុក​លំផាត់ និង​មាន​ចម្ងាយ​ប្រហែល​ប្រាំពីរ​គីឡូម៉ែត្រ​ពី​ក្រុង​បាន​លុង៕

សូម​ទស្សនា រូបភាព ខាងក្រោម

វត្តសំពៅប្រាំ នៅលើកំពូលភ្នំបូកគោ

កំពតៈ នៅ​ពេល​ឡើង​ទៅ​កម្សាន្ត​លេង​នៅ​លើ​កំពូល​ភ្នំ​បូក​គោ ទាំង​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​ប្រាកដ​ណាស់​ថា នឹង​មិន​អាច​ដើរ​កម្សាន្ត​រំលង​វត្ត​សំពៅ​ប្រាំ ដែល​ជា​វត្ត​បែប​ព្រះ​ពុទ្ធ​សាសនា​បាន​នោះ​ទេ ហើយ​អ្វី​ដែល​ពិសេស​នោះ គឺ​ភ្ញៀវ​ជាតិ​​ទាំង​អស់​គួរ​តែ​បាន​ដឹង​ពី​ប្រវត្តិ​ខ្លះ​ៗ​នៃ​ប្រាសាទ​ វត្ត​បុរាណ​នេះ ដើម្បី​ប្រាប់​​ព័ត៌​មាន​ដល់​សាច់​ញាតិ ឬ​ក៏​ភ្ញៀវ​បរ​ទេស​នោះ​។ដោយ​​មាន​លក្ខណៈ​ចាស់​បន្តិច​ទៅ​ហើយ វត្ត​សំពៅ​ប្រាំ ត្រូវ​បាន​គេ​ដឹង​ថា មាន​ទីតាំង​ស្ថិត​នៅ​ទីខ្ពង់​រាប នៅ​លើ​ភ្នំបូកគោ ក្នុង​ខេត្ត​កំពត ដែល​សព្វ​ថ្ងៃ​នេះ​​បាន​ក្លាយ​ជា​កន្លែង​ទេស​ចរណ៍​ សម្រាប់​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​ និង​​មាន​ទេស​ភាព​ស្រស់​ស្អាត ហើយ​អ្នក​ដំណើរ​អាច​ទៅ​កម្សាន្ត​នៅ​​ទីនោះ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ៣ ពី​ភ្នំពេញ​ទៅ​ភ្នំ​បូកគោ មាន​ចម្ងាយ ១៨៩ គីឡូ​ម៉ែត្រ តែ​បើ​​គិត​ពី​ផ្លូវ​កំពត-វាល​រេញមាន​​ចំនួន ៣២ គីឡូម៉ែត្រ។តាម រយៈ​ឯកសារ​ប្រវត្តិ​សាស្ត្រ​បាន​ឲ្យ​ដឹង​ថា ពី​ដើម​ខ្ពង់​រាប​បូក​គោ​ជា​កន្លែង​យក​ខ្យល់​អាកាស​សម្រាប់​ជន​ជាតិ​អឺរ៉ុប ដែល​កាល​នោះ​អាណា​ព្យាបាល​ស្រុក​យើង គឺ​ប្រទេស​បារាំង ដែល​មាន​លោក​ហ្វ្រង់ស័រ-បូដ្វាំង ជារេ​ស៊ីដង់​សុប៉េរី​យើរ នៅ​ប្រទេស​កម្ពុជា​។ ការ​​កសាង​វត្ត​នេះ​ឡើង​ដើម្បី​ទុក​ឲ្យ​ព្រះ​មហា​ក្សត្រ​ខ្មែរ​គោរពបូជា ព្រោះ​គេ​ដឹង​ថា ខ្មែរ​គោរព​ប្រណិប័តន៍​សាសនា​នេះ ហើយ​​ចុង​ក្រោយ​ទីឋាន​នោះ​ត្រូវ​បាន​បើក​សម្ពោធ​ជា​ផ្លូវ​ការ​កាលពី​ឆ្នាំ​ ១៩២៥ ក្នុង​រជ្ជកាល ព្រះ​បាទ​ស៊ីសុវត្ថិ។ កាល​ពី​សម័យ​កសាង​នោះ ដោយ​ទ្រង់​យល់​ថា បារាំង​រៀបចំ​ធ្វើ​ជា​ទី​សំណាក់​អាស្រ័យ​យក​ធាតុ​ត្រជាក់​សម្រាប់​ពួក​គេ ដូច្នេះ ព្រះមហាក្សត្រ​ខ្មែរ​យើង​ព្រះ​អង្គ ក៏​ទ្រង់​ព្រះរាជ​តម្រិះ​ដល់​ព្រះ​ពុទ្ធសាសនា​ភ្លាម​ដែរ គឺព្រះ​អង្គ​ទ្រង់​សាង​អារាម​មួយ ដែល​មាន​កូន​វិហារ​តូច​មួយ​ និង​ធ្វើ​ចេតិយ​មួយ​ឡើង​។

ពាក់ព័ន្ធ​នឹង​ការ​ដាក់​ឈ្មោះ​ថា វត្ត​សំពៅ​ប្រាំ​នេះ បើ​តាម​ឯក​សារ និង​ចាស់​ទុំ​នៅ​​ទីនោះ​ឲ្យ​ដឹង​ស្របគ្នា​ថា សំណង់​វត្ត​នេះ​តាំង​លើ​ដីខ្ពស់ ជា​​កំពូល​​ភ្នំ​ដ៏មាន​ផែន​ថ្ម​ធំៗ​នៅ​ពាស​ពេញ ហើយ​ចម្លែក​ជាងគេ គឺ​ផែន​ថ្ម ជា​បន្ទះៗ មាន​​ទំហំ​បណ្តោយ​១០​ម៉ែត្រ និង​​កម្ពស់​១០​ម៉ែត្រ។ ទ្រង់​ទ្រាយ​ផែន​ថ្មនេះ មាន​ភាព​សំប៉ែត​​ខ្ពស់នៅ​តម្រៀប​គ្នា​ជា​ប្រាំ​សន្លឹក មាន​​សណ្ឋាន​ដូច​ជា​ក្តោង​សំពៅ​ត្រដាង។ ឃើញ​រូបភាព​នៃ​ផែន​ថ្ម​ទាំង​ប្រាំ​ផែន​នេះហើយ មាន​សណ្ឋាន​ដូច​សំពៅ​៥ កំពុង​បើក​ក្តោង និង​ការ​កសាង​ក៏ត្រូវ​ធ្វើ​នៅ​ជាប់​ផែន​ថ្ម​នេះ​ទៀត ទើប​អ្នក​ផង​ទាំងពួង​ហៅ​ទី​នេះ​តាម​សន្មត​ថា វត្ត​សំពៅ​ប្រាំ។

គួរ​ បញ្ជាក់​ថា ដើម្បី​រៀប​ចំ​តំបន់​នោះ​ឲ្យ​ក្លាយ​ទៅ​ជា​កន្លែង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ដ៏​ សំខាន់​មួយ​បន្ថែម​ទៀត​ របស់​ប្រទេស​កម្ពុជា​នោះ ​ក្រុម​ហ៊ុន​សុខា​បូគោ ​បាន​​​ចាប់ផ្ដើម​ដំណើរការ​សាងសង់​ពង្រីក​ផ្លូវ​ពីជើងភ្នំឡើង​ទៅ​ លើកំពូលភ្នំ​មាន​ចម្ងាយ​៣៣​គីឡូម៉ែត្រ ជា​អាទិភាព​ទី​មួយ ដែល​បាន​សម្ពោធបើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​១៩ មក​រា ឆ្នាំ​២០០៨ ក្រោម​​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់លោក​​ ហ៊ុន សែន នាយ​ក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ដំណើរការ​ស្ដារ​និង​សាងសង់​ពង្រីក​ផ្លូវ​ឡើងទៅ​លើ​កំពូលភ្នំ​នេះ ក្រុមវិស្វករ ពុះពារ​នូវ​ការ​លំបាក​គ្រប់​យ៉ាង ទាំង​ស្ថានភាព​នៃ​ការ​សាងសង់ ការ​កាត់​ផ្ទាំង​ថ្ម​ធំ​ៗ ការ​ចៀរ​ជម្រាលភ្នំ និង​អាកាសធាតុ​លំបាក។

បច្ចុប្បន្ន ​ការ​ងារ​សាងសង់​ផ្លូវ​នេះ សម្រេច​បាន​ប្រមាណ​១០០​ភាគ​រយ។ ទន្ទឹម​នេះ ក្រុមហ៊ុន​បាន​បើក​ការដ្ឋាន​សាងសង់​សណ្ឋាគារ និង​កាស៊ីណូ​ខ្នាត​អន្ដរជាតិផ្កាយ​ប្រាំ​ នៅ​លើ​កំពូលភ្នំ កម្ពស់​១៧​ជាន់ មាន​៧៩៦​បន្ទប់ កាល​ពី​ថ្ងៃ​ទី​១៨ កុម្ភៈ ឆ្នាំ​២០០៩ ។ ជា​មួយ​គ្នា​នោះ ក្រុមហ៊ុន​ក៏​បានរៀបចំ​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្គត់​ផ្គង់​ទឹក  អគ្គិសនី​ និង​ប្រព័ន្ធ​ផ្លូវ​ខ្វាត់​ខ្វែង​ផង​ដែរ៕

ស្ទឹង​ជី​និ​ត ជា​តំបន់​ទេសចរណ៍ធម្មជាតិ និង​មាន​សោ​ភ័​ណ្ឌ​ភាពស្រស់ស្អាត

ស្ទឹង​ជី​និ​ត ជា​ស្ទឹង​ដ៏​ធំ​ដែលជា​ប្រភពទឹក សម្រាប់​ស្រោចស្រព​ផ្ទៃដី​កសិកម្ម​របស់​ប្រជាជន​ចំនួន​ពីរ​ស្រុក គឺ​ស្រុក​សន្ទុក និង​ស្រុក​បារាយណ៍ បាន​ទាំង​រដូវប្រាំង និង​វស្សា​។ លើសពីនេះ​ទៀត ស្ទឹង​នេះ ក៏បាន​ក្លាយជា​តំបន់​ទេសចរណ៍ធម្មជាតិ ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​ផងដែរ​។​

​ភ្ញៀវទេសចរ អាចធ្វើ​ដំណើរ​ទៅកាន់​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ស្ទឹង​ជី​និ​ត ដោយ​ធ្វើដំណើរ​ពី​ភ្នំពេញ តាមផ្លូវ​ជាតិ​លេខ ៦ ដល់​គល់ស្ពាន​កំពង់ថ្ម បត់​ស្តាំ ប្រមាណ​ជា ៤ គីឡូម៉ែត្រ នឹង​ឃើញ​ផ្ទៃ​ទឹកស្ទឹង​ជី​និ​ត ដែល​ស្ថិត​ក្នុងភូមិ​ពង្រ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បើ​គិតពី​ចម្ងាយ​ផ្លូវ​ពី​ភ្នំពេញ​ទៅ​ស្ទឹង​ជី​និ​ត ប្រមាណ​ជា ១៣០ គីឡូម៉ែត្រ​។​


​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ស្ទឹង​ជី​និ​ត មាន​ផ្ទៃ​ទឹក​លាតសន្ធឹង​ធំ​ល្វឹងល្វើយ ខ្យល់អាកាស​បរិសុទ្ធ ធម្មជាតិ​ស្រស់ស្អាត​ប្លែក​ភ្នែក និង​ទឹកស្ទឹង​ថ្លាឈ្វេង លំហែ​ងូតទឹក​កម្សាន្ត​សប្បាយ​ជាមួយ​មិត្តភក្តិ ឬ​ក្រុមគ្រួសារ អាចជួយ​រំសាយ​ទុក្ខព្រួយ​ក្នុង​ខ្លួន និង​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ​ ៕

 

ប្រាសាទបុរាណដ៏ចំណាស់ កប់ក្នុងព្រៃជ្រៅ អាថ៌កំបាំង

ប្រាសាទព្រះខ័ន​ គឺជាប្រាសាទដ៏ចំណាស់មួយ ដែលបាន​កសាងឡើង​នៅ​កន្លែង ​ដែល​ព្រះ​បាន​ជ័យវរ្ម័ន​ទី​៧​ទទួល​ជោគជ័យ​លើ​ការ​លុកលុយ​របស់​ចាម​ក្នុង​ឆ្នាំ​១១៩១​ មានទីតាំងស្ថិតក្នុងទីខេត្តសៀមរាបបច្ចុប្បន្ន។

ស្ថិត​ក្នុង​ភាពរុងរឿង ប្រាសាទ​នេះ​ជា​មជ្ឈមណ្ឌល​នៃ​ការប្រមូលផ្ដុំ​មនុស្ស​សំខាន់ៗ​ ជាច្រើនដែល​មាន​មន្ត្រី និង​អ្នកបម្រើ​ជិត​១០០,០០០​នាក់​។ ប្រាសាទ​នេះ​រចនា​ឡើង​ រាបស្មើជាមួយនឹង​គម្រោង​មូលដ្ឋាន​នៃ​វិចិត្រ​សាល​​រាង​ ជា​បួន​ជ្រុង​បន្តបន្ទាប់ ជុំវិញ​បដិសរណដ្ឋាន​ព្រះពុទ្ធសាសនា និង​ស្មុគស្មាញ​ដោយ​ប្រាសាទ​ហិណ្ឌូហើយ​ក្រោយមក​មាន​បន្ថែម​មួយចំនួនទៀត​។

ជាមួយ​នឹង​ដើមឈើ​មួយ និង​រុក្ខជាតិ​ដុះ​នៅ​ពីលើ​ក្នុងចំណោម​ប្រាសាទ​បុរណ​នេះ ប្រាសាទ​បុរាណ​ត្រូវ​បាន​បន្សល់ទុក​  នូវ​កន្លែង​មួយ​ចំនួន  ​ដែល​មិន​បាន​ ជួសជុល​។​ ​ព្រះខ័ន​សម្រាប់​ដែល​ស្រលាញ់   អ្នក​ចូល​តិច​បែប​លន្លង់លន្លោច និង​  សិល្បករ គឺជា​ច្រក​ចូលទៅក្នុង​អាថ៌កំបាំង​ព្រៃ​ជ្រៅស្រទន់ធ្វើអោយ​ជក់ចិត្ត​ក្នុង​ព្រះអាទិត្យ​​អស្ដង្គត​ដោយ​ព្រៃឈើ​ខៀវស្រងាត់​៕

សូមទស្សនា រូបភាព ខាងក្រោម៖

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
403
2096
4643644