jaukjeybanner

រមណីយដ្ឋានបឹងសំរឹទ្ធឯខេត្តកំពង់ធំ

កំពង់ធំៈ នៅ​ចន្លោះ​ផ្លូវ​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្តសៀមរាប រមណីយដ្ឋាន​បឹង​សំរឹទ្ធ​បានក្លាយ​ជាទី​សំចត​សម្រាកកាយ​រយៈពេល ខ្លី​នាពេល​ថ្ងៃ​សម្រាប់​ក្រុមគ្រួសារ​អ្នកដំណើរ​ទាំងឡាយ។ យ៉ាងណាមិញ ទីនេះ​មានអ្វីៗច្រើន​ដែល​ការចូល​លេង​កម្សាន្ត​ត្រឹម​តែមួយ​ភ្លែត មិនអាច​ឲ្យ​ភ្ញៀវ​ទាំងឡាយ​ទទួលបាន​នូវ​បទពិសោធ​ពេញលេញ​នោះឡើយ។

លាតសន្ធឹង​នៅ​ផ្ទៃដី​ប្រមាណ​ជា ៤៦ ហិកតា​ដែល​ស្ថិតនៅលើ​ទឹកដី​ភាគ​ខាងលិច កំពង់ថ្ម ខេត្តកំពង់ធំ មិន​ឆ្ងាយ​ពី​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​សម្បូរ​ព្រៃ​គុក រមណីយដ្ឋាន​ស្ថាបនា​ដោយ​ស្នាដៃ​មនុស្ស​មួយ​នេះ​មាន​លក្ខណៈ​ស្អាតបាត​ប្រកប ដោយ​អនាម័យ។ ទីធ្លា​គ្មាន​សំរាម រីឯ​សួនច្បារ​ក៏មាន​ការថែទាំង​យ៉ាង​ផ្ចិតផ្ចង់។ ផ្ទះ​ឈើ​បុរាណ​ជាច្រើន​ត្រូវបាន​សង់​ឡើង​ព័ទ្ធជុំវិញ​អាងទឹក ប៉ុន្តែ​ការ​រចនា​បន្ទប់​ខាងក្នុង​ផ្ទះ​នោះ​វិញ គឺមាន​លក្ខណៈ​ទំនើប​បែប​បស្ចិមប្រទេស។

ស្ថិតនៅក្នុង​បរិវេណ​សួន បឹង​សំរឹទ្ធ​នេះ​ក៏មាន​សំណង់​ចម្លង​ម៉ូដ​តាម​ប្រាសាទព្រះវិហារ ប្រាសាទអង្គរវត្ត និង​សារមន្ទីរ​ជាតិ​ជាដើម​សម្រាប់​ភ្ញៀវទេសចរ​នានា​ចូល​លេង និង​ថតរូប​អនុស្សាវរីយ៍​ផងដែរ។

រមណីយដ្ឋាន​នេះ​ជា​ទស្សនវិស័យ​របស់ លោក ញ៉ែម ថ្ថា​វី ជា​ស្ថាបនិក​ដែល​ធំធាត់​នៅ​ទឹកដី​អាមេរិក។ ទាក់ទិន​នឹង​ការសាងសង់​សំណង់តូចៗចម្លង​តាម​ប្រាសាទបុរាណ​នានា​នោះ លោក ញ៉ែម ថ្ថា​វី យល់ឃើញថា សួន​សំរឹទ្ធ​របស់លោក​បានផ្ដល់​ឱកាស​ដល់​ភ្ញៀវទេសចរ​ដែល​មិនមាន​លទ្ធភាព ឬ​ឱកាស​ទៅ​ទស្សនា​សំណង់​ប្រវត្តិសាស្ត្រ​ពិត​ឲ្យ​ស្គាល់​នូវ​រូបរាង​ប្រាសាទ បុរាណ​ទាំងឡាយ​នោះ។

លោក​បាន​ថ្លែងថា៖ «ប្រជាជន​មិនសូវ​សម្បូរ​ប្រាក់​សម្រាប់​ចំណាយ​ការធ្វើដំណើរឆ្ងាយៗបាន ដូច្នេះ​ពួកគាត់​អាចមក​ទស្សនា​នៅ​តំបន់​ប្រាសាទបុរាណ​កែច្នៃ​ទីនេះ បាន ព្រោះ​វា​មាន​លក្ខណៈ​ស្រដៀង​ទៅនឹង​ប្រាសាទ​នានា​ក្នុង​ខេត្តសៀមរាប​ដែរ»។

ទឹកធ្លាក់ធម្មជាតិ ដ៏ស្រស់ស្អាត ព័ទ្ធជុំវិញដោយព្រៃឈើ ជ្រលងភ្នំ ដ៏ចម្លែក

អូរ​តា​វ៉ៅ  គឺជារមណីយដ្ឋានធម្មជាតិមួយ ដ៏ស្រស់ត្រកាល  ដែលមានទីតាំងស្ថិតនៅតាម​បណ្តោយ ​ភ្នំ​ខៀវ​​មាន​ចម្ងាយ​ ៩​គ​.​ម ពី​ទី​រួម​ខេត្ត​ប៉ៃលិន និង​ ៣៧១​គម ពី​ទីក្រុង​ភ្នំពេញ ពី​បាត់ដំបង  ទៅ​ប៉ៃលិន​  រហូតដល់​ព្រំប្រទល់​ថៃ មាន​ចម្ងាយ​១០៥​គម​។

តាំងពី​ចុង​ឆ្នាំ​១៩៩៦ ដោយ​មាន​ការសម្រុះសម្រួល​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ចៅហ្វាយ​ក្រុងប៉ៃលិន ធ្វើឲ្យ ខេត្ត​នេះ​នាពេល​បច្ចុប្បន្ន​មាន​ការអភិវឌ្ឍន៍​ច្រើន​ដូច​ជា កន្លែង​ដទៃទៀត នៅក្នុង​ប្រទេស​កម្ពុជា​ដែរ​។ តាំងពី​ឆ្នាំ​១៩៩៨ តាំងពី​ដើម​ជោគជ័យ​ខាង​នយោបាយ​របស់​រដ្ឋាភិបាល ធ្វើឲ្យ​ខេត្ត​ប៉ៃលិន​ពេលបច្ចុប្បន្ន បាន​ក្លាយទៅជា​  តំបន់​សេដ្ឋកិច្ច ដ៏​សំខាន់  សម្រាប់​អ្នកវិនិយោគ ​ក្នុងស្រុក និង​ក្រៅ​ស្រុក ព្រោះ​តំបន់​នេះ​គឺ​មាន​សក្តានុពល សម្រាប់​សេដ្ឋកិច្ច ជាពិសេស​អេកូ​ទេសចរណ៍ធម្មជាតិ​។

ប៉ៃលិន​គឺ​ពោរពេញ​ដោយ​ព្រៃ ជ្រលង​ភ្នំ ទឹក​ធ្លាក់ ព្រែក​តូចៗ និង​សត្វព្រៃ​។ វា​ជា​កន្លែង​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ដ៏​សំខាន់​៕

សូមទស្សនា រូបភាព ខាងក្រោម

អាថ៌កំបាំងភ្នំគូលេន ជាកន្លែងកំណើត នៃអាណាចក្រ ខ្មែរបុរណ

ភ្នំ​គូ​លេន​ត្រូវបាន​ដាក់បញ្ចូល​ជា​ឧទ្យាន ជាតិ នេះ​ជា​កំពូលភ្នំ​ដាច់​តែឯង​មួយ ដែលមាន​ទីតាំង​ក្នុង​ស្រុង​ស្វាយ​លើ និង មាន​ចម្ងាយ៤៨គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តសៀមរាប។ កំពូល​ខ្ពស់បំផុត មាន​កម្ពស់៤៨៧ម៉ែត្រ។ភ្នំ​នេះ​ត្រូវបាន​ចាត់ទុក យ៉ាង​ទូលំទូលាយ​ថា​ជា​កន្លែង​កំណើត​នៃ​អាណាចក្រ​ខ្មែរ​បុរាណ។

អំឡុងពេល​សាងសង់​នៃ​ប្រាសាទបុរាណ​ក្នុង សតវត្សរ៍​ទី៩ ថ្មភក់​ត្រូវបាន​យក​ពី​ភ្នំ​សក្ការៈ​នេះ​ទៅ​អង្គរ។ នៅ​ភ្នំ​គូ​លេន​នេះហើយ​ដែល​ព្រះបាទ​ជ័យវរ្ម័ន​ទី២ប្រកាស​ពី​ឯករាជ្យ​ពី ជ្វា​ក្នុង​ឆ្នាំ៨០។ នៅទីនេះ​ត្រូវបាន​ស្គាល់​ដោយសារ​ចម្លាក់ តំណាង​ភោគផល និង​ទឹក​ដែល​ហូរ​នាំសារ​សំខាន់​ពិសេស​ដល់​ប្រជា រាស្ដ្រ​ខ្មែរ។ នៅក្រោម​ទឹក​ត្រឹមតែ​ប៉ុន្មាន​សង់ទីម៉ែត្រ​ពីក្រោម​ផ្ទៃ​ទឹក ចម្លាក់​ជាង១០០០នៃ​យោនី និង​លិង្គ​ត្រូវបាន​ឆ្លា​ក់លើ​ថ្មភក់​បាន​ស្ទឹង។

ទឹក​នោះ​ត្រូវបាន​ចាត់ទុកជា​ទឹក​ស័ក្ដិ សិទ្ធ ធ្វើជា​ចម្លាក់​សម្រាប់​បូជា ដែល​បូក​រួមទាំង​ថ្ម​ដែល​តំណាងអោយ​ព្រះ របស់​ឥណ្ឌូ​គឺ​ព្រះ​វិស្ណុ​ដែល​ផ្ទុំ​លើ​ពស់​អនន្តា ជាមួយ​ព្រះ​មហេសី​ល​ក្ស្ម៊ី​នៅលើ​ព្រះបាទ។ ផ្កាឈូក​មួយ​រីក​ចេញពី​ផ្ចិត​របស់​ព្រះ​វិស្ណុ ដែល​បង្ហាញ​ជា​ព្រះព្រហ្ម។ ស្ទឹង​នេះ​បញ្ចប់​ដោយ​ទឹកជ្រោះ​ដ៏​ស្រស់ស្អាត។ ភ្នំ​គូ​លេន​ត្រូវ​ចូលចិត្ត​យ៉ាងខ្លាំង​ពី​ប្រជាជន​ខ្មែរ​ជាទី​តាំង សក្ការៈ និង​បាន​អភិវឌ្ឍ​ទៅក្នុង​ទិសដៅ​ទេសចរណ៍​យ៉ាងសំខាន់៕

សូម​ទស្សនា រូបភាព ខាងក្រោម

អ្នកទៅលេងសៀមរាបអង្គរមិនគួររំលងប្រាសាទសម្បូរព្រៃគុក

កំពង់ធំៈ តំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រមុ​ន​សម័យកាល​អង្គរ​ប្រាសាទ សម្បូរ​ព្រៃ​គុក ដែល​ទីតាំង​ស្ថិតនៅក្នុង​ខេត្តកំពង់ធំ ជា​សំណង់​បុរាណ មួយ​ដែល​កំពុងស្ថិត​ក្នុងការ​ពិចារណា​ដាក់ចូល​ក្នុង​បញ្ជី​សម្បត្តិ បេតិកភណ្ឌ​ពិភពលោក ខណៈដែល​លទ្ធផល​សម្រេច​នឹងធ្វើ​ឡើង​នៅពេលដែល​គណៈកម្មាធិកា​រ​អង្គការ យូណេស្កូ​ជួបប្រជុំគ្នា​ពិភាក្សា​នៅ​ឆ្នាំ២០១៤នេះ។ ដូច្នេះ​វា​ក៏​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​អាជ្ញាធរ​ដែនដី​តំបន់​មួយ​នេះ រៀបចំ​គម្រោង​ដេញថ្លៃ​លើ​ការគ្រប់គ្រង​បរិវេណ​ប្រាសាទ​ផងដែរ។

គួរបញ្ជាក់ថា រមណីយដ្ឋាន​សម្បូរ​ព្រៃ​គុក​នេះ​ជា​អតីត​រាជធានី​ចាស់​នៃ​សម័យ​ចេនឡា​ដែល មាន​ឈ្មោះថា​ ឦសាន​បុ​រៈ ហើយ​សោយរាជ្យ​ដោយ​ស្តេច​ព្រះបាទ ​ឦសាន​វរ្ម័នទី១ ក្នុងអំឡុង ឆ្នាំ៦១០-៦៣។

បច្ចុប្បន្ន​ប្រាសាទ​ជាច្រើន​ដែល ស្ថិតក្នុង​តំបន់​ប្រាសាទបុរាណ​ដែល​សាងសង់​ក្នុង​សម័យកាល​មុន​សម័យ អង្គរ​មួយ​នេះ​បន្សល់ទុក​នូវ​ទ្រង់ទ្រាយ​ដើម​ភាគច្រើន។ ក្នុង​បរិវេណ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​នេះ​អ្នកស្រាវជ្រាវ​រកឃើញថា ដើមឡើយ​មាន​សំណង់​ប្រាសាទបុរាណ​ចំនួន​ជាង១០០ប្រាសាទ​ដែល​ស្ថិតនៅ ដាច់ៗពីគ្នា ខណៈ​បច្ចុប្បន្ន​មាន​តួ​ប្រាសាទ​ប្រមាណ​ជា៥០នៅមាន​លក្ខណៈ និង​ទ្រង់ទ្រាយ​ល្អ​នៅឡើយ។ អ្វីដែល​គេ​បាន​ចាប់អារម្មណ៍​និង​កត់សម្គាល់​ខ្លាំង​នោះ​គឺ​សំណង់ ប្រាសាទ​ទាំងនោះ​អាច​ស្ថិតស្ថេរ​គង់វង្ស​មកទល់​សព្វថ្ងៃ​បើទោះជា​វា​មាន អាយុកាល​ច្រើន​សតវត្សរ៍​ក្ដី។

តំបន់ រមណីយដ្ឋាន​ប្រាសាទបុរាណ​មួយ​នេះ​ត្រូវបាន​សាលា​បារាំង Ecole francaise d'Extreme-Orient បានធ្វើការ​ត្រួសត្រាយ និង​សម្អាត​ព្រៃ​ដែល​ហ៊ុមព័ទ្ធ​ប្រាសាទ​នេះ​នៅ​ឆ្នាំ១៩៦០ តែ​កាលណោះ​គេ​មិនទាន់បាន​បើក​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​នៅឡើយ​ទេ រហូតដល់​ឆ្នាំ១៩៩។ ចំណែក​ក្រុមការងារ​ស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​វ៉ា​សេ​ដា​ប្រទេស ជប៉ុន​កំពុងតែ​សហការ​ជាមួយ​ក្រសួង​វប្បធម៌​ដើម្បី​បង្កើត​គម្រោង​ជួសជុល ស្ដារ​ប្រាសាទ​ទាំងនោះ​ឡើងវិញ។

ផ្នែក​ខាង​ក្នុងនៃ​ប្រាសាទនីមួយៗ គេ​បានឃើញ​វត្ថុ​ជាទី​សក្ការៈ​ដ៏​សំខាន់​ពីរ​យ៉ាង​គឺ​រូប​លិង្គ និង​យោនី។ ប្រសិនបើ​លោកអ្នក​ឈាន​ជើង​ចូល​ទៅដល់​ទឹកដី​តំបន់​ប្រាសាទសម្បូរព្រៃគុក នេះ​មាន​លក្ខណៈ​ដូចជា​បាន​ដើរ​ឆ្លងកាត់​តំបន់​ព្រៃ​វេទមន្ត ក្នុង​រឿង​អ៊ីចឹង ដោយ​ដើម​រុក្ខជាតិ​បាន​ឱបក្រសោប​ព័ន្ធ​ព័ទ្ធ​តួ​ប្រាសាទ​យ៉ាង​ស្អិតល្មួត។

ដំណើរ កម្សាន្ត​ទៅ​រមណីយដ្ឋាន​ធម្មជាតិ និង​ប្រវត្តិ​សម័យបុរាណ​កាល​របស់​ភ្ញៀវទេសចរ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ពិតជា​មិនគួរ​មើលរំលង​តំបន់​រមណីយដ្ឋាន​សម្បូ​រ​ព្រៃ​គុក របស់​ប្រទេស​កម្ពុជា​បានឡើយ។ លោកអ្នក​អាចធ្វើ​ដំណើរ​ចេញពី​ទី​រួម​ខេត្តកំពង់ធំ​តាមរយៈ​រ៉ឺម៉ក ម៉ូតូ​ដោយ​ចំណាយពេល​ប្រមាណ​ជា៤០នាទី​នឹង​ទៅដល់​ជាមិនខាន។

តាម​ទស្សនៈ របស់​អ្នកជំនាញ​ផ្នែក​ប្រាសាទបុរាណ​ជាច្រើន ពួកគេ​បានចាត់ទុក​បណ្ដុំ​ប្រាសាទសម្បូរព្រៃគុក​ជា​តំបន់​ទេសចរណ៍ ធម្មជាតិ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ត្រជាក់ចិត្ត​បំផុត។

ចំពោះ​សេវា មគ្គុទ្ទេសក៍​រៀបរាប់​ពី​ប្រវត្តិ​នៃ​រមណីយដ្ឋាន​សម្បូរ​ព្រៃ​គុក​នេះ​មាន តម្លៃ៦ដុល្លារ។ ក្នុងតម្លៃ៦ដុល្លារ​នេះ ប្រាក់​មួយផ្នែក(១ដុល្លារ) នឹងត្រូវ​បាន​រក្សា​ក្នុង​មូលនិធិ​របស់​សហគម​ន៍​ផងដែរ។ ដ្បិតតែ​សម្បូរ​ព្រៃ​គុក​ស្ថិត​ហ៊ុមព័ទ្ធ​ដោយ​ព្រៃព្រឹក្សា​ក៏ពិតមែន ប៉ុន្តែ ភ្ញៀវទេសចរ​ក៏​អាច​សាកល្បង​ស្នាក់នៅ និង​ភ្លក្ស​ម្ហូបអាហារ​នៅ​ទីនោះ​ផងដែរ។

កន្លែង ស្នាក់នៅ​ឈ្មោះ​ភូមិ​សម្បូរ​ស្ថិតនៅ​ភាគខាងត្បូង​ច្រាំង​ស្ទឹងសែន មាន​ទេសភាព និង​ជំនោរ​ខ្យល់​ទឹកស្ទឹង​ដ៏​រំភើយ។ ក្រៅពីនេះ​គេ​ឃើញ​មានផ្ទះ​វីឡា​បឹង​កា​ឡូ​សាងសង់​ពី​ឈើ​មាន​អាង​ហែល​ទឹក និង​ការតុបតែង​ដោយ​ទេសភាព​ខៀវស្រងាត់ បែប​ឯកជន​គួរ​ឲ្យ​ចង់​ស្នាក់​នៅតាម​លំនាំ​ប្រពៃណី​ខ្មែរ​សម្រាប់​បម្រើ ភ្ញៀវ​ទៀតផង។ គេ​ក៏​ឃើញ​មាន​ភោជនីយដ្ឋាន បា​រ៍ ដែល​បម្រើ​ម្ហូប​ខ្មែរ និង​បរទេស។

យ៉ាងណាមិញ គេ​ឃើញ​មាន​កន្លែង​ស្នាក់នៅ​អា​រុ​ណាស​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្បែរ​ផ្សារ និង​មាន​បម្រើ​ម្ហូប​ដូចជា ភី​ហ្សា ប៉ា​ស្តា ប៊ី​ហ្គើ និង​អា​ម៉ុក​ដែលជា​អាហារ​ជាតិ​ផងដែរ។

ប្រសិនបើ​លោកអ្នក​ឈប់សម្រាក​នៅ​តំបន់​ប្រាសាទសម្បូរព្រៃគុក សូមកុំ​បារម្ភ​ខ្លាច​ពិបាក​រក យានជំនិះ​សម្រាប់​បន្តដំណើរ​កម្សាន្ត​ចេញទៅ ខេត្តសៀមរាប​ឬ​មក​រាជធានី​ភ្នំពេញ​ឲ្យ​សោះ ព្រោះ​ទីនោះ​មាន​រថយន្ត​តាក់ស៊ី រថយន្តក្រុង ឡាន​ទេសចរណ៍​មី​នី​វ៉ាន់ ឆ្លងកាត់ជាប់ជានិច្ច៕

ទិដ្ឋភាព​តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រសម្បូរ​ព្រៃ​គុក

ទឹកធ្លាក់ធម្មជាតិ ដ៏ស្រស់ស្អាត ពោរពេញ ដោយព្រៃពណ៌បៃតង

ទឹកជ្រោះ​ក្បាលឆាយ​ព្រែ​កកោះ ជា​តំបន់​ទេសចរណ៍ធម្មជាតិ ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បំផុត សម្បូរ​ដោយ​​ទេសភាព​ដ៏​ស្រស់បំព្រង ដែលមាន​ទីតាំង​ស្ថិតនៅ​ខេត្តកោះកុង។

ទឹកជ្រោះ​ក្បាលឆាយ​ព្រែ​កកោះ ជា​កន្លែង​ធម្មជាតិ​ដ៏​ទាក់ទាញ​មួយ ពោរពេញ​ដោយ​សម្រស់​ព្រៃប្រឹក្សា សត្វ​បក្សាបក្សី ចំរុះ​ពណ៌​គ្រប់​ប្រភេទ។ ជាពិសេស ទឹកជ្រោះ​ក្បាលឆាយ​ព្រែ​កកោះ ដ៏ថ្លាឈ្វេង ដែល​នាំ​ភ្ញៀវទេសចរ ជាច្រើន មកពី​ជុំវិញ​ពិភពលោក មក​កំសាន្ត​នៅ​តំបន់​នេះ។

ម្យ៉ាងវិញទៀត ក្រៅពី​ការ​ហែល​ទឹក គន់​គយ​សម្រស់​ព្រៃឈើ ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ ភ្ញៀវទេសចរក៏​អាច​ទស្សនា  នូវ​សត្វព្រៃ និង ផ្កា ដ៏​ស្រស់ស្អាត ជាច្រើន ដូចជា៖ សត្វ Fauna និង ផ្កា Flora ដ៏​កម្រ៕

សូម​ទស្សនា រូបភាព ខាងក្រោម

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
397
2461
4918397