jaukjeybanner

ហ្វូង សត្វស្លាប់ចម្រុះរាប់សែនម៉ឺនក្បាលមករស់នៅបឹងព្រះពន្លៃក្នុង ទឹកដីស្រុកភ្នំក្រវាញ់បង្កអោយភ្ញាក់ផ្អើលយ៉ាងខ្លាំង

ប្រភេទ ហ្វូង​សត្វ​ស្លាប​ចំរុះ​រាប់សែន​ក្បាល​បានមក​ពពាក់ពពូន​ហើរ​មក​ដេក​នៅ បឹង​ព្រះ​ពន្លៃ​ដែល​ស្ថិតក្នុង​ភូមិ​ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​គួរអោយកត់សំគាល់​យ៉ាងខ្លាំង និង​ធ្វើអោយ​អ្នកភូមិ​នៅ​ទីនោះ​មានការ​ភ្ញាក់ផ្អើល​ព្រោះ​ពីមួយ​ខែ​ទៅ មួយខែ និង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​មានកា​រ​កើនឡើង​យ៉ាងច្រើន​សន្ធឹកសន្ធាប់ រាប់សែន​ក្បាល​រាល់ពេល​ពួកវា​មកពី​រក​ចំណី​មក​ដេក​នៅ​និង​ពង​កូន​ក្នុង បឹង​ព្រះ​ពន្លៃ​បែបនេះ។ ស្រប​ដែល​ខាង​ខណ្ឌ​រដ្ឋបាល​ជលផល​និង​អង្កា​អភិវឌ្ឍន៍​នារី​ខ្មែរ (anko) បានធ្វើ​ការការពារ​និង​អភិរក្ស​បាន​ជាក់លាក់​នៅ​បឹង​នេះ​បាន​រយៈពេល​ពីរ​ឆ្នាំ​រួច។

កម្ពុជា ថ្មី​បាន​ទៅដល់​ទីតាំង​ក្នុង​ទឹកដី​ដំបន់​សត្វ​ស្លាប់​ក្នុង​បឹង​ព្រះ ពន្លៃ​ដេក​មួយ​យប់​រង់ចាំ​ថត​យក​រូបភាព​នៃ​ជំរក​ពពួកសត្វ​ស្លាប់​ចម្រុះ​ដ៏ មហា​សែន​សន្ធឹកសន្ធាប់​នាពេល​ព្រឹក​ព្រលឹមស្រាងៗដែល​សត្វ​ស្លាប​ចម្រុះ រៀបចំ​ហើរ​ចេញពី​ជំរក​ដែល​ពួកគេ​រស់នៅ​ស្វែងរក​ចំណី​នៅតាម​ដំបន់ផ្សេងៗ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ ក្នុង​បឹង​ព្រះ​ពន្លៃ​នោះ​គឺ​តាំងពី​ម៉ោង​ប្រមាណ​ជា៦ព្រឹក​រហូតដល់​ម៉ោង ប្រមាណ​ជា​ជិត៧ព្រឹក​ទើប​អស់​ដោយ​ពួកគេ​ហើរ​ទៅគ្រប់​ទិស​ទាំងអស់ ជាពិសេស​ពួកវា​ទៅ​ទិស​ដំបន់​ទន្លេសាប​ច្រើនជាងគេ។ ជាមួយនិង​សន្ធឹក​ស្រែកយំ​កងរំពង​ឡើង​ញ័រ​ស្មៅ​ដែល​ហៅថា (ពើក) អណ្ដែត លើទឹក និង​ព្រៃភ្នំ​ក្នុង​បឹង​ដ៏​ធំ​ល្វឹងល្វើយ​នៃ​ពពួកសត្វ​ស្លាប់​រាប់ម៉ឺន សែន​ក្បាល​ខាប់​ស​ដូច​ផ្កាត្រែង និង​ដូច​ដុំ​ពពក​ស​ពេញ​ផ្ទៃមេឃ​ខ្លះ​ហើរ​ខ្លះ​រៀប​និង​ហើរ​រក​ចំណី​នោះ។ កម្ពុជា​ថ្មី​បាន​ជួប​ប្រជាពលរដ្ឋ​ជា​អ្នកភូមិ​ផ្ទះ​រុង​នៅក្បែរ​បឹង ព្រះ​ពន្លៃ​នោះបាន​និយាយថា ពួកគាត់​មានការ​ងឿងឆ្ងល់​និង​ចំឡែក​រាល់ថ្ងៃ​យ៉ាងខ្លាំង​ដោយសារតែ សត្វ​ស្លាប​ចម្រុះ​ទាំងនេះ​វា​មក​រស់នៅ​បឹង​នេះច្រើនឡើងៗយ៉ាងនេះ​ហើយ​ពេល រសៀល​ចាប់ពី​ម៉ោង៥ល្ងាច​ឡើងទៅ​គឺ​វា​បាន​ហើរ​មក​គ្រប់​ច្រកល្ហក​ចុះចត ដេក​នៅ​បឹង​នេះ​រហូតដល់​ថ្ងៃ​លិច​ទើប​អស់​ពួកវា។ នៅក្នុង​បឹង​ដ៏​ធំ​មួយ​នេះ​គឺ​យើង​មើល​អញ្ចឹង​មិន​លើគោក​ទេ​ដោយ​ស្មៅ ទាំងនេះ​ដុះ​អណ្តែត​លើ​ពើក​ហើយ​ខាងក្រោម​គឺ​សុទ្ធតែ​ទឹក​ទាំងអស់ បឹង​ព្រះ​ពន្លៃ នេះ​មាន​ទទឹង​មួយ​គីឡូ​កន្លះ ហើយ​បណ្ដោយ​សងខាង​មាន​ប្រវែង​ប្រាំពីរ​គីឡូ​ឯណោះ​ហ៊ុមព័ទ្ធ​ដោយ​ព្រៃស្រោង ខ្ពស់ និង​ភ្នំ​ដោយ​ទឹក​បឹង​នេះ​មិនចេះ​រីង​ឡើយ​ហើយ​សព្វ​សត្វ​ចំរុះ​គ្រប់ ប្រភេទ​នៅក្នុង​បឹង​នេះ​ដោយ​ពួកគាត់​បានឃើញ​ដូចជា ថ្លាន់ និង​ពស់វែក​ជិតប៉ុនៗដើម​ដូង​ឯង​ណោះ។ ពួកគាត់​បញ្ជាក់ថា បឹង​ព្រះ​ពន្លៃ​នេះ​ជា​បឹង​បុរាណ​រាប់រយឆ្នាំ​មកហើយ​វា​មិន​ត្រឹមតែ សំបូរ​សត្វ​គ្រប់​ប្រភេទ​ទេ​បឹង​មួយ​នេះ​មាន​ផ្ដល់​ទឹក​អោយ​ពលរដ្ឋ ប្រើប្រាស់​គ្រប់​រដូវ​ហើយ​កម្អែល​ពើក​ក្នុង​បឹង​នេះ​យក​ធ្វើ​ជី​ស្រោចស្រព ដាំ​ដំណាំ​ស្រូវ​ស្រែចំការ​បាន​ថែមទៀត រួមទាំង​សំបូរ​ត្រី​ហូប​ថែមទៀត។ កម្ពុជា​ថ្មី​បាន​ជួប​ជាមួយ​លោក ភុំ និមល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ពោធិ៍សាត់​បានអោយដឹងថា បឹង​ធម្មជាតិ​ឈ្មោះ បឹង ព្រះ​ពន្លៃ​នេះ​គឺ​ស្ថិតនៅ​ភូមិសាស្ត្រ​ចំណុច​ទីតាំង​ភូមិ​ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ខាងត្បូង​ឆៀង​ខាងលិច ប្រមាណ​ជា៣០គីឡូម៉ែត្រ​ផ្ទៃ​បឹង​ដែល​អាច​ស្ដុ​ប​ទឹកបាន មាន​ទទឹង​ប្រវែង៨០០ម៉ែត្រ ហើយ​បណ្ដោយ​បឹង​មាន​ចំងាយ៥.០០០ ម៉ែត្រ​ដោយមាន​ដើមឈើ​ចំរុះ និង​ហ៊ុម​ព័ទ្ធជុំវិញ​បឹង​នេះ​អមដោយ​ជួរ​ភ្នំ ហើយ​បឹង​នេះ​ទទួល​ទឹក​ពី​ជួរ​ភ្នំក្រវាញ​ផងដែរ​ដោយ​ចែកចាយ​អោយ ប្រជាពលរដ្ឋ​ប្រើប្រាស់​ខួប​ប្រាំង​វស្សា​បាន​រាប់រយ​គ្រួសារ​ទាំង ធ្វើស្រែ​ចំការ​ទៀតផង។

លោក  ភុំ និមល បាន​បន្តថា យោងតាម​ការសិក្សា​និង​ស្រាវជ្រាវ​ដែលមាន​នៅក្នុង​បឹង​នេះ​គឺ​ជីវៈចំរុះ មាន​សត្វ​គ្រប់​ប្រភេទ​ដែល​បានមក​រស់នៅក្នុង​បឹង​មួយ​នេះ​អត់​មានតែ​សត្វ ក្រពើ​ប៉ុណ្ណោះ។ លោក​បាន​បន្តថា រយៈពេល​ពី​ឆ្នាំ​មកនេះ​ខាង​ខណ្ឌ​រដ្ឋបាល​ជលផល​ពោធិ៍សាត់​សហការ​ជាមួយ អង្គការ​អភិវឌ្ឍន៍​នារី​ខ្មែរ​បង្កើត​ការការពារ និង​អភិរក្ស​បឹង​នេះ​ដោយ​បំផុស​អោយ​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​បឹង​នេះ​នាំ គ្នា​មើលថែ​ទើប​សន្ទុះ​សត្វ​ស្លាប​គ្រប់​ប្រភេទ​រាប់ម៉ឺន​សែន​ក្បាល​បានមក ហើរ​ពី​គ្រប់​ដំបន់​មក​រស់នៅ​ពង​កូន​ក្នុង​បឹង​នេះ​គួរអោយកត់សំគាល់ និង​អាច​ទាក់ទាញ​ទេសចរណ៍​មក​ទស្សនា​ដល់ទី​នេះ​មិន​ខាន។

ទាក់ ទង​នឹង​បឹង​ធម្មជាតិ​នា​សម័យបុរាណ​រាប់រយឆ្នាំ​ដែល​សំបូរ​ទៅដោយ ជីវៈចំរុះ​គ្រប់​ប្រភេទ​ជាពិសេស​ហ្វូង​សត្វ​ស្លាប់​គ្រប់​ប្រភេទ​ដែល​បាន មក​រស់​នៅលើ​ផ្ទៃ​បឹង​នេះ​រាប់ម៉ឺន​សែន​ក្បាល​គួរអោយ​ចង់​គយគន់​ពេល សុរិយា​រៀប​អស្ដង្គត និង​សុរិយា​រៀប​រះ​ដែល​ហ្វូង​សត្វ​ស្លាប់​ហើរ​ទៅមក​នេះ​រក​ទ្រនំ​និង​រក ចំណី​នេះ​បើសិនជា​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ហើយ​មាន​មន្ត្រី​ជំនាញ​អង្គការ​នានា​រហូតដល់​ថ្នាក់​រាជរដ្ឋាភិបាល​យក ចិត្ត​ទុកដាក់ និង​កែប្រែ​ដំបន់​មួយ​នេះ​អោយ​ក្លាយជា​ដំបន់​ទេសចរណ៍​នៃ​ហ្វូង​សត្វ​គ្រប់ ប្រភេទ​នៅជាប់​ជួរ​ភ្នំក្រវាញ​នា​ទឹកដី​ខេត្តពោធិ៍សាត់​នោះ។ ត្រូវបាន​មតិ​ជាច្រើន​លើ​ឡើង​ថា​ច្បាស់​ជា​ដំបន់​មួយ​នេះ​និង​ក្លាយជា កំណប់​មហាសាល​សំរាប់​ការអូសទាញ​ភ្ញៀវ​ទេសចរណ៍​គ្រប់​ជាតិ​សាសន៍​មក​ទស្សនា ផ្ដិត​យក​រូបភាព​នេះ​ដ៏​ច្រើន​លើសលប់​មិន​ខាន ហើយ​ពួកគេ​និង​បាន​គយគន់​នៅ​វាលស្មៅ​លើ​ផ្ទៃ​បឹង​ធម្មជាតិ​ខៀវខ្ចី ស្រងាត់​អមដោយ​ដើមឈើ​ដុះ​ព័ទ្ធ​ព្រៃភ្នំ​នៃ​បឹង​ធម្មជាតិ​ដាច់​កន្ទុយ ភ្នែក​មួយ​នេះ​មិន​ខាន៕

 

 

 

ផលិតករភាពយន្តល្បីឈ្មោះពិភពលោក ផលិតភាពយន្ត ថតពីលើអាកាស នៅកម្ពុជា (មានវីដេអូ)

លោក​Roberto Serrini គឺជា​អ្នក​ផលិតភាព​យន្ត​ដ៏​ល្បី​មួយរូប នៅលើ​ពិភពលោក​ដែល​ធ្វើដំណើរ ទៅ
គ្រប់​ទីកន្លែង នៅ​ជុំវិញ​ពិភពលោក ស្វែងរក​កន្លែង​ដ៏​ស្រស់ស្អាត ដើម្បី​ថតរូប និង​ប្រមូលផ្តុំ​នូវ​ទិ​ដ្ឋ
ភាព​ទាំងនោះ ដើម្បី​ផលិត​ឱ្យ​ជា​រូបភាព​វីដេអូ​មួយ ដ៏​ល្អឥតខ្ចោះ។

ថ្មីៗ នេះ លោក Roberto Serrini បាន​មកដល់​កម្ពុជា និង​បាន​ស្វែង​រកឃើញ​នូវ​តំបន់ ដ៏​ស្រស់ស្អាត
បំផុត​នៅក្នុង​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅតាម​តំបន់ភ្នំ​ស្រែចំការ ពណ៌​បៃតង​ខៀវស្រងាត់
ដ៏​ស្រស់បំព្រង ដោយ​ថត​ជា​រូបភាព​វីដេអូ ពីលើ​អាកាស។

អ្វីដែល​គាត់​បាន​ថត គឺ​ពិតជា​ចម្លែក ដោយបាន​ប្រើ​កូន​កន្ទុំរុយ​បំពាក់​កាមេរ៉ា​ថត  ពីលើ​អាកាស

បាន​ប្រមូល និង​ផ្តិត​យក​រូបភាព​ទាំងស្រុង អាចឱ្យ​យើង​មើលឃើញ  នូវ​ទេសភាពប្លែកៗ ដ៏ ស្រស់

ត្រកាល​ជាច្រើន នៅតាម​តំបន់​ជនបទ។

ជាពិសេស គាត់​ថត​យកមុខ​កុមារ​ជាច្រើន​ដោយ​ប្រើ កាមេរ៉ា​បង្ហោះ​ថត​យក​រូបភាព ដ៏​មិន​គួរឱ្យ​ជឿ
ពីលើ​អាកា​សបាន​យ៉ាង​ល្អ​ប្រណិត បង្កើតបានជា  វីដេអូ​ភាពយន្ត​មួយ ដ៏​ភ្ញាក់ផ្អើល និង​គួរឱ្យ​ចាប់
អារម្មណ៍  អម​ជាមួយនឹង​សំឡេង​ភ្លេងតិចៗដ៏​ពិ​រោះ។ វីដេអូ​នេះ បាន​បង្ហាញថា ទិដ្ឋភាព​នៅ
ខាង ក្រៅ​តំបន់​ដាច់ស្រយាល និង ទឹកដី​ទាំងមូល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិតជា​មា​នស​ម្រ​ល់
ស្រស់ស្អាត៕

សូម​ទស្សនា វីដេអូ ខាងក្រោម

 

 

 

 

តំបន់ទេសចរណ៍ទឹកធ្លាក់ធម្មជាតិ ដ៏ស្រស់ស្អាត លាក់ខ្លួនកណ្តាលព្រៃជ្រៅ

នៅ​ចម្ងាយ បី​គីឡូម៉ែត្រ  ពី​ទឹកជ្រោះ​កា​ចាញ គឺជា​ទឹកជ្រោះ​កា​ទៀង ដែលមាន​កម្ពស់​ខ្ពស់ ១០ម៉ែត្រដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ភូម​កា​ទៀង  ឃុំ​ល្បា​ង១ ស្រុក​លំផាត់ មាន​ចម្ងាយ​ប្រមាជា  ៧គីឡូម៉ែត្រ ពី​ក្រុង​បាន​លុង ខេត្តរតនគិរី។

ទឹកជ្រោះ​នេះ​ព័ទ្ធជុំវិញ​ដោយ ដើមឈើ​ពណ៌​បៃតង​ខៀវស្រងាត់​ដែល​ធ្វើជា​ម្លប់​យ៉ាង​ត្រជាក់​ដល់​ភ្ញៀវ ទេសចរ។ទឹកធ្លាក់​អាច​មើលឃើញ​ស្អាត​បំផុត​ពី​ភ្ញៀវ​ដែល​មើល​ពីក្រោម ដែល​ចុះ​តាម​ជណ្ដើរ​ឈើ។ នៅ​បាត​ជ្រោះ​គឺជា​ថ្ម​ធម្មជាតិធំៗដែល​អ្នកធ្វើដំណើរ​អាច​ឡើង​ពី ទឹកជ្រោះ មាន​ដំរី​សម្រាប់​ទេសចរ​ទស្សនា​ទេសភាព​ព្រៃ​ព័ទ្ធជុំវិញ​នោះ។

សិប្បកម្ម​របស់​ជនជាតិ​គ្រឹ​ង​តែមួយគត់​វត្ថុ​អនុស្សាវរីយ៍ និង​ផលិតផល​ផ្សេងទៀត​ក៏​អា​ចរក​ទិញ​បាននៅ​ទី​នោះដែរ។ វត្ថុ​ទាំងអស់នេះ​បូករួម​ទាំង​កា​ផា​ស្ពាយ​ពីក្រោយ ក្រណាត់​ធម្មជាតិ ឃ្លោក​ដាក់​ទឹកនិង គង៕

 

 

រូងភ្នំ ដ៏ចម្លែក មានបង្កប់ព្រះពុទ្ធរូបតូចៗ រាប់រយអង្គ នៅខាងក្នុង

នៅពេល​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​ក្រុង​កំពត លោកអ្នក​ត្រូវ​ដឹងថា មាន​រមណីយដ្ឋាន​ទេសចរណ៍​ជាច្រើន​កន្លែង​នៅក្នុង និង​នៅក្បែរ​ទីនោះ។គុហា​កំពត គឺជា​រមណីយដ្ឋាន​ទេសចរណ៍​មួយ​ដ៏​ទាក់ទាញ។ គុហារ​នេះ​មិនមាន​អ្វី​ក្រៅពី​ស្រទាប់​ថ្មកំបោរ ដែល​លោកអ្នក​អាច​មើលឃើញ​ស្នាមភ្លោះ​រវាង​ក្រុង​កំពត​និង​កែប​ឡើយ។

នៅឯ​ល្អាង​ភ្នំ​នេះ ក្រៅពី​ថ្មកំបោរ​ដែលមាន​រាង​ដូច​ផ្ទះ លោកអ្នក​នឹង​ឃើញ​រាន​ព្រះ​ភូមិ​បែប​ពុទ្ធសាសនា​ផងដែរ។ ពេល​មក​ទស្សនា​តំបន់​ទេសចរណ៍​នេះ សូមកុំ​ភ្លេច​ដាក់​ពិល​និង​ពាក់​ទ្រនាប់ជើង​ឃ្លុប​មក​តាម។

ក្នុងចំណោម​គុហា​នៅ​កំពត  គុហា​ដែល​លោកអ្នក​នឹងធ្វើ​ដំណើ​រឆ្ល​ង​កាត់​ដំបូង​គេ​នោះ​គឺ​គុហា​ភ្នំ ឆ្នុក។ នៅក្នុង​គុហា​នេះ មាន​សំណង់​បាក់បែក​ដែល​បន្សល់ទុក​មុន​សម័យអង្គរ​មកម្ល៉េះ។ លោកអ្នក​នឹង​ឃើញ​សំណង់​ឥដ្ឋ​ដែល​បាក់បែក​តាំងពី​សតវត្សរ៍​ទី៥ក្រោយ គ្រឹ​ស្ត​សករាជ ដែល​ស្ថិតនៅ​ក្នុងចំណោម​ថ្មដុះ​នៅក្នុង​គុហា​នោះ និង​សំណង់​តាំងពី​សតវត្សរ៍​ទី៤ដែលជា​ភស្តុតាង​នៃ​អាណាចក្រ​ហ្វូណន់។ នៅក្នុង​គុហា​នោះ​ផងដែរ មាន​រូប​សណាក​ថ្ម​ដំរី។ ផ្លូវ​ចូលទៅ​កាន់​គុហា​ទី២ មាន​ចម្ងាយ​ប្រហែល៣០០ម៉ែត្រ​ពី​គុហា​ទីមួយ ហើយ​ដើម្បី​ទៅដល់​ទីនោះ លោកអ្នក​ត្រូវ​ដើរ​ឡើង​តាម​ដុំថ្ម ក្រោយមក​លោកអ្នក​នឹង​ឃើញ​ស្តូប​តូច​មួយទៀត​នៅក្នុង​គុហា​ទី​ពីរ។

គុហា​កំពត​នៅ​កម្ពុជា មានដូចជា​ភ្នំ​ស្លាតាឱន​ជាដើម ដែល​តូច​ជាង​គុហា​ដទៃទៀត ប៉ុន្តែ​មាន​ភាព​ទាក់ទាញ​ចំពោះ​អ្នក​ដែល​ចូលចិត្ត​ឡើង​ភ្នំ។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​នោះ​គឺ ស្តូប​តូច​មួយ​និង​ថ្ម​មួយ​ដុំ​យ៉ាង​ធំ​នៅ​ទីនោះ​អស់​រយៈពេល​ជា​យូរ​មកហើយ ។

ទី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ទៀត​នោះ​គឺ ភ្នំ​សសៀរ​ដែល​គេ​ស្គាល់​ថា​ជា "ល្អាង​ដំរី​ស" ហើយ​ល្អាង​នេះ​ស្ថិត​នៅក្បែរ​វត្ត​មួយ។  ប្រសិនបើ​ឡើង​តាម​ជ​ណើ្ត​រ​ទៅខាង​លើ លោកអ្នក​នឹង​ឃើញ​ទេសភាព​ដ៏​ត្រកាល​នៃ​ជនបទ​ស្រុក​ស្រែចម្ការ ជាពិសេស​នៅ​រដូវវស្សា។ នៅពេលដែល​លោកអ្នក​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​ក្រុង​កំពត សូមកុំ​ភ្លេច​ចូល​មើល​គុហា​កំពត​ឲ្យ​សោះ៕

សូម​ទស្សនា រូបភាព ខាងក្រោម

 

តំបន់ទេសចរណ៍ព្រៃភ្នំ ដ៏ស្រស់ត្រកាល សម្បូរដោយសត្វព្រៃ ភ្នំគោអាយ

អំឡុង​ពេលធ្វើ​ផែនការ​សម្រាប់​ទេសចរ​ណ៍​ប្រទេស​កម្ពុជា ភ្នំ​គោ​អាយ ដែល​ស្ថិតនៅ​ក្រុងប៉ៃលិន​ជា​កន្លែង​មួយ​នៃ​កន្លែង​ដែល​គួរអោយ​ចាប់អារម្មណ៍ ផ្សេងទៀត​ដែល​អ្នក​គួរ​ទៅ​ទស្សនា។ ទីនេះ​ពិតជា​អស្ចារ្យ និង​ប្រសើរ​បំផុត។ ទីតាំង​របស់​ភ្នំ​នេះ​មាន​សភាព​ស្ងប់ស្ងាត់ និង​លួងលោម​ចិត្ត។ ទីនេះ​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​មួយ​ក្នុងចំណោម​កន្លែង​ផ្សេង​ជាច្រើន ក្នុង​ក្រុងប៉ៃលិន។
មាន​ស្ទឹង​ដ៏​ស្រស់ស្អាត​ដែល​ហូរ​ចុះ​ពី​ភ្នំ គោ អាយ ក្រុងប៉ៃលិន។ ទេសភាព​នេះ​ពិតជា​បន្ថែម​សម្រស់​ធម្មជាតិ។ ទេសភាព​ភ្នំ​គោ​អាយ​ក្នុង​ក្រុងប៉ៃលិន​ពិតជា​ស្រស់ស្អាត​គួរអោយភ្ញាក់ផ្អើល ។ ដូច្នេះ​វា​ទាក់ទាញ​ភ្ញៀវទេសចរ​មួយចំនួន​ជា​រៀងរាល់ឆ្នាំ។


អ្នក ដែល​ទៅ​ទស្សនា​ប្រទេស​កម្ពុ​ជាមាន​ឱកាសល្អ​បំផុត​ដើម្បី​ហែល​ក្នុង​ស្ទឹង ដែល​ហូរ​ចុះ​ពី​ភ្នំ​នេះ។ ប្រសិនបើ​អ្នកមាន​ទេសភាព​ដ៏​ល្អ​នៃ​តំបន់​ដែល​អ្នក​ចង់​ធ្វើការ​ផ្សងព្រេង រដូវប្រាំង​ជា​ពេលវេលា​ល្អ​បំផុត​ដើម្បី​ទៅ​ទស្សនា។ អ្នក​អាច​និយាយ​ជាមួយ​ក្មេង​ដែល​សិក្សា​ភាសា​អង់គ្លេស​ក្នុង​សាលា​ដែលមាន ទីតាំងនៅ​ចំហៀង​សណ្ឋាគារ​សាង​ភិ​រុណ។ អ្នកនឹង​ឃើញថា​ពិតជា​គួរអោយ​ចាប់អារម្មណ៍​ក្នុងការ​និយាយ​ជាមួយក្មេងៗ ទាំងនោះ ដែល​អាចជួយ​បង្ហាញផ្លូវ​ដល់​អ្នក។ប្រសិនបើ​អ្នកត្រូវការ អ្នក​អាច​ស្នាក់នៅ​តាមផ្លូវ​នៅ​តំបន់​ឆ្ងាយ​ពី​មាត់​ស្ទឹង។ នៅ​ជុំវិញ​មាត់​ស្ទឹង​ក៏មាន​ចំការមីន​ផងដែរ៕

 

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
398
2096
4643639