jaukjeybanner

ប៊ូស្រាទឹកធ្លាក់ធម្មជាតិ នៅកណ្តាលព្រៃដ៏ស្រស់ស្អាត

ទឹកជ្រោះ​ប៊ូ​ស្រា​មាន​ទីតាំង​ក្នុងស្រុក​ពេជ្រ​ចិន្ដា ចម្ងាយ៤៣គីឡូម៉ែត្រ​ពី​ក្រុង​សែន​មនោ​រម្យ។ ភ្ញៀវ​អាច​ទៅ​ដល់ទី​នោះបាន​តាមផ្លូវ​ដីក្រហម។ ទឹកជ្រោះ​នេះ​ជា​កន្លែង​ដ៏​គួរអោយ​ចាប់អារម្មណ៍​មួយ សម្រាប់​ភ្ញៀវទេសចរ​ដែល​ចង់ដឹង​ចង់ឃើញ។ ទឹកជ្រោះ​នេះ​ត្រូវបាន​បែងចែក​ជា​បី​ដំណាក់ៈ
ដំណាក់​ទីមួយ
ទឹកជ្រោះ​មាន​បណ្ដោយ១៥ម៉ែត្រ និង​កម្ពស់​ពី៨ទៅ១២ម៉ែត្រ ក្នុង​រដូវវស្សា និង​កម្ពស់​ពី១០ទៅ១៥ម៉ែត្រ​ក្នុង​រដូវប្រាំង។
ដំណាក់​ទី​ពីរ
ទឹកជ្រោះ​មាន​បណ្ដោយ២៣ម៉ែត្រ និង​កម្ពស់​ពី១៥ទៅ២០ម៉ែត្រ​ក្នុង​រដូវវស្សា និង​មាន​បណ្ដោយ២០ម៉ែត្រ និង​កម្ពស់​ពី១៨ទៅ២៥ម៉ែត្រ​ក្នុង​រដូវប្រាំង។ ទឹកជ្រោះ​ដំណាក់​ទី​ពីរ​មាន​ចម្ងាយ១៥០ម៉ែត្រ​ពី​ដំណាក់​ទីមួយ។ ភ្ញៀវទេសចរ​មាន​ភាព​ទាក់ទាញ​យ៉ាង​ល​ន្ល​ង​លន្លោច​ជាមួយ​កន្លែង​នេះ។
ដំណាក​ទី​បី
ទឹកជ្រោះ​មាន​ល្បឿន​ហូរ​ធ្លាក់​លឿន​ជាង​ដំណាក់​ទី​ពីរ។ ដំណាក់​នេះ​គេ​មិនអាច​ទៅដល់​បានទេ​ដោយសារ​ទីតាំង​នេះ​ស្ថិត​ក្នុងព្រៃ​ក្រាស់ និង​ខ្វះ​ការដឹកជញ្ជូន។

 

 

អាស៊ាន រួមគ្នាជំរុញវិស័យទេសចរណ៍

ភ្នំពេញៈ ប្រធានបទ «អាស៊ាន រួមគ្នា​ជំរុញ​វិស័យ​ទេសចរណ៍» ត្រូវបាន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​នៃ​វេទិកា​ទេសចរណ៍​អាស៊ាន​លើក ទី៣៣ នៅ​ទីក្រុង​គូ​ជី​ង រដ្ឋ​សា​រ៉ា​វ៉ា​ក់ ម៉ាឡេស៊ី សម្រាប់​ឆ្នាំ២០១៤នេះ ដើម្បី​ជំរុញ​ធ្វើយ៉ាងណា​ឲ្យ​វិស័យ​ទេសចរណ៍​នៅ​តំបន់​អាស៊ាន និង​អាស៊ាន​បូក​បី​កាន់តែ​មានដំណើរ​ការល្អ​ប្រសើរឡើង។ ប៉ុន្តែ​ដើម្បី​ឆ្លើយតប​ទៅនឹង​សមាហរណកម្ម​អាស៊ាន​នៅ​ឆ្នាំ២០១៥ កម្ពុជា​ក៏បាន​ត្រៀមខ្លួន​ជាស្រេច​ផងដែរ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ មក​ទស្សនា​ព្រះរាជាណាចក្រ​អច្ឆរិយ​ឲ្យ​បាន៥លាន​នាក់​នៅ​ឆ្នាំ២០១។លោក ណេ​ប សាមុត អគ្គនាយក​ក្រសួងទេសចរណ៍ ឲ្យ​ដឹងថា នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​លើក​ទី១៧ អង្គប្រជុំ​បានលើកឡើង​ពី​របៀបវារៈសំខាន់ៗមួយចំនួន​ដូចជា ទី១ ការពិនិត្យ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍ អាស៊ាន ២០១១-២០១៥ ដែល​បាន​ចុះហត្ថលេខា​នៅ​ភ្នំពេញ​កាលពី​ខែមករា ឆ្នាំ២០១១ ដើម្បី​លើកឡើង​ពី​ទស្សនវិស័យ​ក្រោយ​ឆ្នាំ២០១៥ សម្រាប់​បន្ត​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឆ្ពោះទៅរក​ការ កសាង​អាស៊ាន​ជា​គោលដៅ​ទេសចរណ៍ ប្រកបដោយ​គុណភាព កក់ក្តៅ​ដល់​ភ្ញៀវទេសចរ។

ទី២ ការសម្រួល​ការធ្វើដំណើ​រ និង​ពង្រីក​ការតភ្ជាប់​ក្នុង និង​ក្រៅ​តំបន់​អាស៊ាន អង្គ​ប្រជុំបាន​ពិភាក្សា​លើ​ការសិក្សា​ឆ្ពោះទៅរក​ការបង្កើត ទិដ្ឋាការ​រួម(Common Visa) សម្រាប់​តំបន់​អាស៊ាន។ ទី៣ ការជំរុញ​ការអនុវត្ត​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទទួលស្គាល់​គ្នា​ទៅវិញ ទៅមក​ស្តីពី​អ្នកជំនាញ​ផ្នែក​ទេសចរណ៍​អាស៊ាន ដែល​មកទល់នឹង​ពេលនេះ បានបញ្ចប់​ប្រអប់​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ (Toolbox) ចំនួន១៤៤ លើ៤ផ្នែក​នៃ​សេវា​សណ្ឋាគារ ហើយ​ក្នុងនោះ កម្ពុជា រួមជាមួយ​ឥណ្ឌូនេស៊ី ត្រូវបាន​ទទួលស្គាល់​ជា​ប្រទេស​នាំមុខ​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង នេះ។

លោក បាន​បន្តថា ចំណែកឯ​ចំណុច​ទី៤ គឺ​ការពង្រឹង​គុណភាព​ទេសចរណ៍​អាស៊ាន​ដែល​ចំណុច​នេះ​គឺ​ការសម្រួល​សេវា នានា​ដល់​ភ្ញៀវទេសចរ​ឲ្យ​មាន​ស្តង់ដារ។ ស្តងដា​រទាំង៦នោះ រួមមាន ស្តង់ដារ​សណ្ឋាគារ​បៃតង​អាស៊ាន ស្តង់ដារ​ទីក្រុង​ស្អាត​អាស៊ាន ស្តង់ដារ​ស្ប៉ា​អាស៊ាន ស្តង់ដារ​ផ្ទះ​ស្នាក់​អាស៊ាន ស្តង់ដារ​បង្គន់​សាធារណៈ​អាស៊ាន និង​ស្តង់ដារ​សហគមន៍​ទេសចរណ៍។

លោក​បញ្ជាក់ថា៖«ដោយឡែក​សម្រាប់​កម្ពុជា បន្ទាប់ពី​ទទួល​ភារកិច្ច​ជា​ប្រធាន​នាំមុខគេ​លើ​ការរៀបចំ ស្តង់ដារ​ទីក្រុង​ស្អាត កម្ពុជា​ក៏ត្រូវ​បាន​គេ​ប្រគល់​ភារកិច្ច​មួយទៀត​ជា​ប្រធាន​នាំមុខគេ ក្នុងការ​រៀបចំ​ស្តង់ដារ​ទេសចរណ៍​ផ្អែកលើ​សហគមន៍»។

រីឯ ចំណុច​ទី៥ ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​អាស៊ាន ដែល​មកទល់នឹង​ពេលនេះ ផលិតផល​ទេសចរណ៍​អាស៊ាន​មាន​ចំនួន១៣០ ប្រភេទ និង​ត្រូវបាន​បែង​ចែកជា៤ផ្នែក ក្នុងនោះ​មាន​ផលិតផល​ទេសចរណ៍ធម្មជាតិ ទេសចរណ៍វប្បធម៌ និង​បេតិកភណ្ឌ ទេសចរណ៍​សហគមន៍ និង​ទេសចរណ៍​តាម​នាវា។ នៅក្នុង​នោះ ផលិតផល​ទេសចរណ៍​បែប​សុខភាព ក៏​ជា​ផលិតផល​អាស៊ាន​ថ្មី​មួយទៀត​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍ អាស៊ាន​ឆ្នាំ២០១១-២០១៥ ។

ដោយឡែក​ក្រៅពី​ការរត់​ឲ្យ​ទាន់​ស្តង់ដារ​នៅក្នុង​តំបន់​អាស៊ាន កម្ពុជា ក៏មាន​យុទ្ធសាស្ត្រ​នានា​ដាច់ដោយឡែក​ដើម្បី​រក​គន្លឹះ​ទាក់ទាញ ភ្ញៀវទេសចរ​ឲ្យ​ហូរ​ចូលមក​ប្រទេស​កម្ពុជា​កាន់តែច្រើន​ផងដែរ។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍ថា៖«កម្ពុជា​សម្បូរ​ទៅដោយ​សម្បត្តិ​វប្បធម៌ និង​ធម្មជាតិ​ជាច្រើន​រួច​ស្រាប់​ទៅហើយ ហើយ​យើង​ក៏បាន​ធ្វើ​អភិរក្ស និង​បន្ថែម​សេវា​ងាយស្រួល​ជាច្រើន​បន្តបន្ទាប់​ផងដែរ។ ប៉ុន្តែ​យ៉ាងណា ដើម្បី​បន្ថែម​ចំណី​ចក្ខុ យើង​ក៏មាន​គម្រោងពិសេសៗជាច្រើន​ផងដែរ​នៅពេល​ខាងមុខ ដូចជា នៅ​តំបន់​អង្គរ និង​តំបន់​សមុទ្រ ដូចជា ការធ្វើ​កន្លែង​ទស្សនា​ត្រី​នៅ​បាតសមុទ្រ​ជាដើម»។

លោក បាន​បន្តថា៖ «នៅពេលនេះ យើង​កំពុង​ព្យាយាម​ធ្វើយ៉ាងណា​ឲ្យ​កម្ពុជា ក្លាយជា​ចំណុច​គោលដៅ​ទេសចរណ៍​ពិភពលោក ជាមួយនឹង​សេវា​ល្អ​បំផុត។ អ៊ីចឹង​ហើយ​បានជា​យើង​ព្យាយាម​ជំរុញ​ឲ្យ​មាន​ការតភ្ជាប់​ទាំង​ផ្លូវទឹក ផ្លូវគោក និង​ផ្លូវអាកាស​ជាមួយនឹង​ប្រទេស​នានា»។

លោក រដ្ឋមន្ត្រី​ឲ្យ​ដឹងផង​ដែរ​ថា នៅក្នុង​ឆ្នាំ២០១៣ កន្លងមកនេះ តំបន់​អាស៊ាន​ទាំងមូល​ទទួលបាន​ទេស​ចរ​អន្តរ​ជាតិប្រមាណ៩០,២លាន​នាក់ ក្នុង​អត្រាកំណើន១២ភាគរយ ធៀប​នឹង​ឆ្នាំ២០១២ ក្នុងនោះ​ទេសចរ​ផ្ទៃក្នុង​អាស៊ាន​ចំនួន៥៦ភាគរយ ក្នុង​អត្រាកំណើន​ប្រមាណ១០ភាគរយ។

លោក​បាន​បន្តថា តាម​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​អាស៊ាន ២០១១-១៥ នៅ​ឆ្នាំ២០១៥ ខាង​មុននេះ អាស៊ាន​គ្រោង​ទទួល​ទេសចរ​អន្តរជាតិ១០៧ លាន​នាក់។ ដោយឡែក​ក្នុង​ឆ្នាំ២០១៣ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរ​ជាតិប្រមាណ៤,២ លាន​នាក់ កើនឡើង១៨ភាគរយ ធៀប​នឹង​ឆ្នាំ២០១២ ហើយ​តាម​ការរំពឹងទុក កម្ពុជា​អាចនឹងទទួល​ទេសចរ​អន្តរ​ជាតិប្រមាណ៥លាន​នាក់​នៅ​ឆ្នាំ២០១៥ និង​ប្រមាណ៧,៥លាន​នាក់​នៅ​ឆ្នាំ២០២០ ខាងមុខ៕

ក្រុម​ភ្ញៀវ​ទេស​ចរ​ជាតិ និង​អន្តរ​ជាតិ នាំ​គ្នា​ចូល​ទស្សនា​ប្រាសាទ​អង្គរ​វត្ត ដ៏​ល្បី​ល្បាញ​លើ​លោក​។

 

 

 

តំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់បំព្រង អូរពង់មាន់

រមណី​ដ្ឋា​ន​អូរ​ពងមាន់​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាច្រើន​ឲ​មក​ទស្សនា នូវ​សម្រស់​ធម្មជាតិ ដ៏​ស្រស់ត្រកាល​របស់​វា ដែល​មានកូន​ស្ទឹងតូច​មួយ​ហូរ​ឆ្លងកាត់ និង​ផ្តល់នូវ​ភាព​មនោ​រម្យ​ជាខ្លាំង​ដល់ ភ្ញៀវទេសចរ។ ទឹក​បែក​ផ្កាត្រែង ដែល​បាន​ហូរ​ធ្លាក់​ពី​តំបន់​ខ្ពង់រាប កណ្តាល​ទ្រូងព្រៃ បាន​ហូរ​ឆ្លង កាត់​រមណី​ដ្ឋា​ន​នេះ ហើយ​បានធ្វើ​ឲ្យ​ទីនេះ ក្លាយជា​កន្លែង​ងូតទឹក​លេង​កំសាន្ត កាលពី​ទសវត្សរ៍ មុន។ ប៉ុន្តែ​នៅពេល​បច្ចុប្បន្ននេះ ទឹក​ដែល​ហូរ​នេះ​ត្រូវបាន​កាត់ផ្តាច់ ដោយសារតែ​ទំនប់​ដ៏​ធំ​មួយ ដែល​ត្រូវបាន​គេ​កសាងឡើង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ។ ក្រៅពី​ស្ទឹង​នេះ នៅមាន​កន្លែង កំសាន្ត​ជាច្រើន​ទៀត ផ្តល់​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ ឈប់សំរាក​យក​កំលាំង បន្ទាប់ពី​ការធ្វើ ដំណើរ​អស់​ជាច្រើន​រយ​គីឡូ​ម៉ែត ចេញពី​ខេត្តក្រចេះ មកកាន់​ខេត្តស្ទឹងត្រែង។

នៅទីនេះ ក៏មាន​ទំនប់​វា​រី​អគ្គីសនី​មួយ​ដែល​ផ្តល់​ថាមពល ១០KW ដែល​ត្រូវបាន​កសាងឡើង​ដោយ ប្រជាជន​តំបន់​នេះ សម្រាប់​ប្រើប្រាស់​ក្នុង​សហគមន៍​របស់​ពួកគេ ហើយ​ក៏បាន​ផ្តល់នូវ​ការទាក់ទាញ ជាខ្លាំង​ដល់​ភ្ញៀវទេសចរ​ផងដែរ។ ការ​លាយ​បញ្ចូល​គ្នា​រវាង រមណី​ដ្ឋា​ន​បែប​ធម្មជាតិ និង​បែប សិប្បនិម្មិត នៅក្នុង​ភូមិ​អូរ​ពងមាន់ ក្នុងស្រុក​ស្ទឹងត្រែង ហើយ​មាន​ចំងាយ​ត្រឹមតែ ១៩គ.ម​ពី​ទីក្រុង ស្ទឹងត្រែង​តែប៉ុណ្ណោះ ដែល​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ៧៕

សូម​ទស្សនា រូបភាព ខាងក្រោម

 

 

តំបន់ទេសចរណ៍ធម្មជាតិ ពោរពេញដោយព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទ

ដែនជម្រកសត្វព្រៃ​លំផាត់ គឺជា​ផ្នែក​មួយ​នៃ​ជម្រក​សត្វព្រៃ​ក្នុង​ខេត្តមណ្ឌលគិរី ដែលជា​សម្បត្តិធម្មជាតិ​ដ៏​អស្ចារ្យ​មួយ​ក្នុងប្រទេស​កម្ពុជា។ មាន​ទីតាំងនៅ​ភាគ​ខាងជើង​ឆៀង​ខាងលិច នៃ​ខេត្តមណ្ឌលគិរី និង​រតនគិរី។ កន្លែង​នេះ​លាតសន្ធឹង​លើ​ផ្ទៃដី ២,២២៥គ.មកា​រេ ជា​កន្លែង​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ ដោយ​ព្រៃ​ដ៏​ស្រស់ស្អាត​និង​ស្ងប់ស្ងាត់​ព័ទ្ធជុំវិញ​ទីនោះ។ វា​ក៏​ជា​ឋានសួគ៌​នៃសត្វព្រៃ​ច្រើន​ប្រភេទ រួមទាំង​សត្វ​ដែល​ជិត​ផុត​ពូជ​ផងដែរ។

ជម្រក​សត្វព្រៃ​លំផាត់ មាន​ភ្នំ ព្រៃ និង​ដី​ទំនាប។ នេះ​ជា​កន្លែង​លាយឡំ​នូវ​វាលទំនាប ត្រពាំងនិង ប្រឡាយទឹក​ហូរ​ពី ទន្លេស្រែពក។ វា​ផ្តល់នូវ​ជម្រក​ដល់​ល្អឥតខ្ចោះ សម្រាប់​ថនិកសត្វធំៗជា ច្រើន​ដូចជា ដំរី ទន្សោង ខ្ទីង ខ្លា និង​ក្របីព្រៃ ក៏ដូចជា ខ្លាឃ្មុំ សត្វ​សន្តាន​គោ ប្រភេទ​សត្វមំសាសី និង​ពពួកសត្វ​ស្វា​ជាដើម។

យោងទៅតាម​ការស្រាវជ្រាវ​របស់​អង្គការ WWF ក្នុង​ឆ្នាំ២០០១ ព្រៃ​នេះ មាន​សត្វព្រៃធំៗ រាប់សិប​ប្រភេទ មាន​សត្វ​បក្សី​ប្រហែល១០០ប្រហែល​នៅ​ទីនោះ រួមទាំង​បក្សី​ទឹក​ផងដែរ។

ក្រៅពី​ផ្តល់​ជម្រក​ដល់​សត្វព្រៃ ជាច្រើន ប្រភេទ​ហើយ  កន្លែង​នេះ​ក៏​ជា​ជម្រក​នៃ​ជនជាតិ​ភាគតិច​ផងដែរ ដែល​ភាគ ច្រើន​ជា​ជនជាតិ​ព្នង។ ពួកគេ  ចិញ្ចឹមជីវិត   ដោយ​ប្រើប្រាស់ ធនធានធម្មជាតិ យក​ជ័រ​ឈើ វ័ល្ល ផ្តៅ ស្មៅ និង​ផលិត ផ្សេងទៀត​ដែលមាន​នៅក្នុង​ព្រៃ។

អ្នកទេសចរ​ដែលមាន​បំណង​ចង់ទៅ​កម្សាន្ត​នៅ​លំផាត់​គួរ​ទំនាក់ទំនង​មគ្គុទ្ទេសក៍​អភិរក្ស​ព្រៃឈើ​នៅ  ឧទ្យាន​ជាតិ​ភ្នំព្រឹក។ ពួកគាត់  នឹង​បង្ហាញ  អ្នក​ពី​តំបន់​នោះ ហើយ​បើសិន   ជា​អ្នកទេសចរ​ចង់ឃើញអ្វីៗបន្ថែមទៀត ពួកគេ​អាច​បោះតង់​នៅ​ទីនោះ រហូតដល់​ទៅ១សប្តាហ៍។
ធ្វើបែបនេះ អាច​ផ្តល់​ឲ្យ  លោកអ្នក​នូវ​ពេលវេលា​ដើម្បី​កម្សាន្ត​រីករាយ​ជាមួយ​សម្រស់ ពី​ធម្មជាតិ​នៃ តំបន់​នោះ។ អ្នកទេសចរ​អាច​ដើរ​កម្សាន្ត​ដោយ​ជិះ​ដំរី ដែល​ផ្តល់​ដោយ​ជនជាតិ​ភាគតិច​ព្នង។ ជួល​ដំរី​មួយ​ក្បាល និង​ហ្មដំរី អ្នក​ត្រូវ​ចំណាយ​ប្រហែល១៥$-២៥$ ក្នុង​មួយថ្ងៃ៕

 

តំបន់ទេសចរណ៍ឆ្នេរខ្សាច់ ដ៏ទាក់ទាញ ថ្ងៃចុងសប្តាហ៍ អូរត្រេស

ឆ្នេរ​អូរត្រេស ស្ថិតនៅ​ក្បែរ​ឆ្នេរ​អូរ​ឈើទាល​ខាងត្បូង ហើយ​ឆ្នេរ​នេះ​មាន​ទិដ្ឋភាព​ប្រហាក់ប្រហែល​ទៅនឹង​ឆ្នេរ​អូរ​ឈើទាល​ដែរ។ មាន​ផ្លូវ​កាត់​តាម​កូនភ្នំ​ពី​អូរ​ឈើទាល(កាត់​តាម​រមណីយដ្ឋាន​Queen Hill Resort) ផ្លូវ​ចូលទៅ​កាន់​ឆ្នេរ​អូរត្រេស​ជា​ផ្លូវ​ទើប​សាងសង់​ថ្មី ហើយ​ឆ្នេរ​វិញ​មិនសូវ​អភិវឌ្ឍ​បាន​ច្រើន​ប៉ុន្មាន​ដែរ។

មាន​ខ្ចូ​ស​ប្រក់​ស្បូវ​សង់​តម្រៀប​តាម​បណ្តោយ​ឆ្នេរ និង​បារ​ព្រមទាំង​ភោជនីយដ្ឋាន​ដែលមាន​ដំបូល​ប្រក់​ស្បូវ សង់​ជាជួរៗនៅក្បែរ​មាត់សមុទ្រ​រួមមាន Star Bar ដែល​ផ្តល់ជូន​ផ្ទះតូចៗ បារ និង​ភោជនីយដ្ឋាន។ ឆ្នេរ​អូរត្រេស​ជា​កន្លែង​ដែល​អ្នក​ទេសចរណ៍​អាច​លេង​កីឡា​បាន​ដូចជា ជិះទូក​ក្តោង​ជាដើម៕

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
415
2096
4643656