jaukjeybanner

មហា​ព្រះ​រាជា​ទាំង ១០​អង្គ​ ក្នុង​ប្រវត្តិសាស្រ្ត​ចិន (វគ្គទី៦)

វាចាអ្នកប្រែសម្រួល
​​
​​ជាការពិតណាស់ចិនជាប្រទេសដ៏ធំ និង ចំណាស់មួយក្នុងលោក។ ខឿនអារ្យធម៌ និង ប្រវត្តិសាស្ត្រចិនបានកើតឡើង​មុន​ប្រទេស​ជាច្រើន។
 
ដោយសង្កេតឃើញថា " បណ្តាព្រះរាជាទាំង ១០​អង្គ នៃប្រវត្តិសាស្ត្រចិន"  ដែលនឹងត្រូវខ្ញុំបាទ លើកមក​បង្ហាញ​ជូន​ម្តង​មួយ​ៗ​ ជា​​បន្ត​​បន្ទាប់​នេះមានលក្ខណៈល្អ ដែលគួររៀនតាម និងមានលក្ខណៈអាក្រក់ ដែលពុំគួរ​រៀន​តាមតែត្រូវដឹង ដើម្បី​ជៀស​វាង​។​ ដោយ​​​ឃើញ​ថា​​​ លើទីផ្សារសៀវភៅអានសព្វថ្ងៃនេះពុំសូវសំបូរសៀវភៅ​ប្រភេទនេះ។​ ដោយចង់ធ្វើ​សកម្មភាពមួយ ដើម្បី​ថ្លែង​អំណរ​ដល់​ប្រិយ​មិត្ត​របស់​ ទស្សនាវដ្តី​ខ្មែរសម័យថ្មី។ ខ្ញុំបាទ​ក៏បានឆ្លៀតយកបណ្តាពេលវេលា ដែលទំនេរដើម្បីប្រែសម្រួល និង​ចង​​ក្រង​កម្រង​រឿង​នេះ​ឡើង​។ កម្រង រឿងនេះនឹងត្រូវចែកជាច្រើនភាគ ទស្សនាវដ្តីខ្មែរ​សម័យថ្មី ចាប់ផ្សាយជូនពីលេខ ៥៣១ តទៅ​។  ស្របពេល នឹងគា្ននេះ ខ្ញុំបាទ​សូមឧទ្ទិសសេចក្តីប្រែសម្រួល​រៀបរៀង កម្រង​រឿងនេះជូនដល់​ ឧបាសក ប៉ែន សាន និង ឧបាសិកា កៅ គីមលី ជាឪពុក​ និង​ម្តាយ​បង្កើត និងវិញ្ញាណក្ខន្ធ ឧបាសក​ ឡៅ ចេងងន់ ឧបាសិកា ជឺ បាក់ឡាង ជា​ឪពុក​ក្មេក ម្តាយ​ក្មេក និងបងប្អូនគ្រប់រូបទាំងសងខាង ព្រមទាំងលោកគ្រូ អ្នកគ្រូ​ទាំងអស់ និងបងប្អូន ជាបុគ្គលិក កម្មករ​ល្អៗ​គ្រប់​រូប មិត្ត​ភក្តិ​ផង​ទាំងឡាយ ព្រមជាមួយអស់លោ​ក លោកស្រី ជាអតិថិជន ជាមិត្ត​អ្នកអាន​​ផងដែរ ត្បិត​មាន​ការបង្កើត ចិញ្ចឹម​បី​បាច់​​ថែ​រក្សា​ ប្រៀន​ប្រដៅ បង្ហាត់បង្រៀន ឧបត្ថម្ភគាំទ្រ​របស់​លោកអ្នក​​ទាំងអស់ ទើបខ្ញុំបាទ និង​ភរិយា​មាន​អ្វីៗ​ដូច​សព្វ​ថ្ងៃ​នេះ។​ ជាមួយគ្នា​នេះ​ក៏សូម​ឧទ្ទិស ជូនដល់ដួង វិញ្ញាណក្ខន្ធ ​បណ្តា​បុព្វ​បុរស​ខ្មែរ​​ដែលបានពលីជីវិត ដើម្បី​ថែរក្សា​​ការពារ​ផ្ទៃ​ដី​ទំហំ  ១៨១ ០៣៥ គីឡូ​ម៉ែត្រការ៉េ របស់ខ្មែរ ពិសេស​បងៗ​ដែល​ទើបនឹងពលី ថ្មីៗក្នុងការ​បង្ក្រាប​ការឈ្លានពាន​របស់ពួកសៀម​អន្យតិរ្ថិយ​​​ ជា​អ្នក​ដែល​​​បញ្ជា ពួកផ្សំគំនិត និងពួក​ដែល​បាន​ឈ្លានពាន​ផ្ទាល់​មក​ខ្មែរ​នា​តំបន់​ព្រំដែន​ខ្មែរ-សៀម។
 
ចុងក្រោយ គឺខ្ញុំបាទសូមអស់លោកអ្នក ដែលមានចំណេះវិជ្ជាជ្រៅជ្រះនិងប្រិយមិត្តរបស់ទស្សនាដ្តីខ្មែរសម័យថ្មី​ ទាំងអស់ មេត្តា​អភ័យ​ទោស​ដល់​ខ្ញុំបាទ ចំពោះរាល់​កំហុសឆ្គងដោយអចេតនា។​ សូមផ្តល់ការរិះគន់ស្ថាបនា​មក​ខ្ញុំបាទ​ តាមរយៈអាសយដ្ឋាន លេខ​ទូរស័ព្ទ Email​ ឬ Fax ដូចមានស្រាប់ក្នុងទស្សនាវដ្តី​ខែ្មរស​ម័យថ្មី។ ខ្ញុំបាទ​រីករាយនឹង​ទទួល​យករាល់ ការកែលំអនោះ នឹង​កែ​ប្រែ ដើម្បី​ស្នាដៃ​ក្រោយ​ៗ​បន្ត​ទៀត​របស់​ខ្ញុំ​បាទកាន់តែល្អនិង​​បម្រើអ្នកអាន​ បាន​គ្រប់​ជ្រុងជ្រោយផង។
 
ភ្នំពេញ, រាត្រីថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១១
ប៉ែន ផល្លា
ចាងហ្វាងទស្សនាវដ្តីខ្មែរសម័យថ្មី
 
================================
 
១. ឈិន ស៊ុយហុ័ង ស្តេចអង្គដំបូង ដែលទន្ទ្រានយកនគរទាំង៦ ធ្វើឱ្យ​ឯក​ភាព​ភូមិ​ភាគ​កណ្តាល (ចុង យាន)
 
ឃ្មាតខ្មីរកថ្នាំអមតៈ

ឈិន ស៊ុយ​ហុ័​ង ស្រាប់តែ​ទទួល​រេ​អារម្មណ៍​ថា​វល់​មុខ ហើយ​ធ្លាក់ខ្លួន​ឈឺ។ គ្រូពេទ្យ​ពិនិត្យ ហើយ​ចេញ​សំបុត្រ​ថ្នាំ គាត់​និយាយថា​ស្ដេច​អង្គ​ហត់នឿយ​ខ្លាំងពេក និង​របួស​ស្មារតី​ទើប​មាន​ជម្ងឺ​ដូច្នេះ អញ្ចឹង​ត្រូវ​ផឹក​ពពួក​ថ្នាំ​ប៉ូវ ដើម្បី​ឆាប់​បាន​សះជា​ពី​អាគា​ព្យាធិ។ ឈិន សុ​យ​ហុ័​ង​ អង្គឯង​យល់ច្បាស់​ណាស់​ ពី​ជម្ងឺ​របស់ខ្លួន​ ពីព្រោះ​មួយរយៈ​នេះ​ស្ដេច​សេពសោយ​កាមគុណ ​ច្រើន​ហួសហេតុ។ ទើប​ធ្វើឱ្យ​ខ្សោះ​កម្លាំង​រលីង​ពី​ខ្លួន ហេតុនេះ​ព្រះរាជា​ទ្រង់ ផិត​ភ័យ​ណាស់។ ក្នុង​វេលា​សម្រាក​ព្យាបាល​ព្រះកាយ ពួក​នាម៉ឺន​មន្ដ្រី​ ប្រជែង​គ្នា​មក​សួរសុខទុក្ខ ហើយ​គ្រប់ៗ​គ្នា​ជូនពរ​ឱ្យ​ស្ដេច​អង្គ​ឆាប់​ជា​ស្បះ​ជា​រោគា។

វេលា​ថ្ងៃមួយ ម៉ឹង ទៀន ក៏​មក​សួរសុខទុក្ខ ឈិន ស៊ុយ​ហុ័​ង ​ដែរ ព្រមទាំង​ទូល​ឱ្យ​ព្រះរាជា​លើក​ ហ្វូ​ស៊ូ ឱ្យធ្វើជា​រាជទាយាទ។ ដំណាល​គ្នា​ហ្នឹង ចាវ កាវ ជម្នះ​លើ​កត​ម្កើ​ន​ឱ្យ​តែងតាំង ស៊ូ ស៊ី​ វិញ។ គាត់​ម្នាក់នេះ ចាក់ចុចថា ​ស៊ូ ស៊ី ជា​មនុ​ស្សមាន មហិច្ឆតា លោភលន់​ចង់​ដណ្ដើម រាជ​បល្ល័​ង ​ឈិន ស៊ុយ​ហុ័​ង ត្រូវ​ប្រុង​ប្រយ័ត្ន។

ឈិន ស៊ុយ​ហុ័​ង មួយរយៈ​មុន​មក​បាន​ស្ដាប់​ឮពាក្យអ្នក​ផង​សរសើរពី ហ្វូ​ស៊ូ​ ទើប​មាន​ចិ​ត្ដ​សង្ស័យ​រួចទៅហើយ។ លុះ​ឥឡូវ​លឺ ចាវ កាវ ​និយាយ​ដូច្នេះ​ទៀត​ ធ្វើឱ្យ​ស្ដេច​អង្គ​កាន់តែ​សង្ស័យ​ទ្វេ​ឡើង។ ទឹកមុខ​របស់​ព្រះអង្គ​ធ្លាក់​ស្រុត​ស្ងាត់​ព្រះ​ឱរស​គ្មាន​បន្ទូល​​មួយ​ម៉ាត់​ណា​សោះ។

ចាប់ពីពេលនេះ​មក ឈិន ស៊ុយ​ហុ័​ង យក​ចិ​ត្ដ​ទុកដាក់​លើ​ ស៊ូ ស៊ី​ ទ្វេ​ឡើង រៀងរាល់​ពេល​ឡើង​សា​វនា​ការ​ទ្រង់​រមែង​ឱ្យ ​ស៊ូ​ ស៊ី អង្គុយ​ក្បែរ​ជានិច្ច។

ក្នុង​វេលា​នឹង​ដែរមាន​បុរស​ត្រកូល​ឈ្មោះ ស៊ិន ដែលជា​រាស្ដ្រ​នគរ​យាន ហើយ​មុននេះ​មួយឆ្នាំ​ត្រូវបាន ឈិន ស៊ុយ​ហុ័​ង ​ប្រើ​ទៅរក ​ជៀន ម៉ុង និង​ កាវ ស៊ុយ ដែលជា​អ​ទិ​ទេព​ក្នុង​ព្រេង​កថា។ លូ ស៊ិន ក៏​ជា​ជំនិត​ម្នាក់​ក៏ត្រូវ ឈិន ស៊ុយ​ហុ័​ង ​ទុក​ចិ​ត្ដ​ក្រោយពេល​អ្នក​ជំនិត ជឺ ស៊ី​ បាន​ចេញទៅ​សមុទ្រ​រក​ថ្នាំ​អមតៈ និង​បាត់​ដំណឹង​តែម្ដង។ ​លូ ស៊ិន ក្រាបថ្វាយបង្គំ​ព្រះរាជា​រួច​លូកដៃ​យក ស្នូក​អ​ណ្កើ​កមួយ​ចេញពី​ក្នុង​អាវ លើ​ស្នូកអណ្ដើក​នោះ​មាន​អក្សរ​បុរាណ​ក្រវេមក្រវាម​ដូច​ជ​ន្លេ​នវារ ហើយ​បុរស​នេះ​ស្រែក​អានលូងៗថា ស្ដេច​អង្គ​មាន​ទស្ស​ពុទ្ធ​រាជធម៌ បារមី ផ្សព្វផ្សាយ​ទៅ​បួន​ទិស គុណ​ធ្ងន់​ដូច​ភ្នំ​សមត្ថភាព​អច្ឆរិយ​ធ្វើឱ្យ​ឯកភាព​ក្នុង​នឹង​ក្រៅ រាជបល្ល័ង្ក​រឹងមាំ អ្នកធ្វើ​ឱ្យ ​ឈិន វិនាស​គឺ ស៊ូ ការត្រៀម​បង្ការ​មិន​ងាយស្រួល​នោះឡើយ។ និយាយ​ចប់ លូ ស៊ិន បោក​ក្បាលផាំងៗទៅលើ​កម្រាល​ហើយ​ងើបឡើង​និយាយ​ទៀត ទូលបង្គំ​ធ្វើឱ្យ​ធ្លាយ​អាថ៌កំបាំង​ព្រហ្ម​លិខិត ទោស​សម​ស្លាប់​រាប់ម៉ឺន​ដង។

ឈិន ស៊ុយ​ហុ័​ង ស្ដាប់​រួច​រន្ធត់​ហរទ័យ​ឈរ ឡើងដៃ​កាន់​ដង​ដា​វច​ញ្ចើ​ម​បោះ​ត្រង់​ឡើងលើ​ ហាក់​ប្រុង​និង​សម្លាប់ ​អ្នក​ដែល​ធ្វើឱ្យ​នគរ​ឈិន ​គឺ​ស៊ូ ដែល​ លូ ស៊ិន ទើបបាន​និយាយប្រាប់។

យប់នោះ ​ឈិន ស៊ុយ​ហុ័​ង​ ឱ្យ​ស៊ូ​ឈី​មក​ដេក​លើ​ក្រឡា​បទុំ។ ក្រោយ​បណ្ដា​វិនាទី​នែបនិត្យ​ស្ដេច​អង្គ​ស្រម៉ុកឃូៗ។ នេះ​ដល់​ពាក់កណ្ដាល​អា​ធ្រា​ត្រ ស្រាប់តែ​ព្រះរាជ​ទ្រង់​ស្រែក​ជំ​ទាល ”អ្នក​កំចាត់ ឈិន ​គឺ​ស៊ូ អ្នក​កំចាត់ ឈិន គឺ​ ស៊ូ។

ស៊ូ ឈី ភ្ញាក់​ក្រញង់ ភ្ញាក់ឡើង​ក្រលេកឃើញ ឈិន ​ស៊ុយ​ហុ័​ង​ បែកញើស​ជោគ​អាវ​ ដៃ​គោះ​ទ្រូង​ញ​ប់​ស្មេ ជើងទ្រធាក់ ​ដូច​កូនក្មេង​ក៏​អង្រួន​ព្រះរាជា​ឱ្យ​តើន​ឡើង។ ឈិន ស៊ុយ​ហុ័​ង ដែល​កំពុង​លង់លក់​លើ​គ្រែ ​ងើប​អង្គុយ​យ៉ាង​រហ័ស​បើកភ្នែកធំៗ ព្រមទាំង​ស្រមុក​ថែមទៀត ​ស្រែក​សួរថា៖

-ឯង​គឺ​អ្នកណា?

-ស៊ូ ឈី ឆ្លើ​ប​តប៖

-ព្រះអង្គ​ឆាប់​តើន​ឡើង ហេតុអ្វី​ព្រះ​អង្គមិន​ចំ​ណាំ​បាន​ខ្ញុំម្ចាស់។ ខ្ញុំ​មា្ច​ស់គឺ ស៊ូ ឈី​នោះ​អី!

-អូ នាង​គឺ ស៊ូ ឈី អ្ហេ?

ឈិន ស៊ុយ​ហុ័​ង ​គំ​ហរ​ដោយ​សម្លេង​គួរឱ្យ​ព្រឺ​ខ្លាច ហើយ​រត់​ដោយ​ជើង​ទទេ​ទៅលើ​ហូត​ដាវ​យ៉ាង​រហ័ស​ចាក់​សំដៅ​ទៅលើ ស៊ូ ឈី។ ស៊ូ ឈី​ ក៏​ដួល​លើ​កម្រាល​បាញ់​ឈាម​ពេញ​លើ​ក្រឡាបន្ទុំ។

ឈិន ស៊ុយ​ហុ័​ង​ដៃ​កាន់​ដាវ​យ៉ាង​ណែន​ស្រែក​លឺថា”អ្នក​កំចាត់ ឈិន គឺ ស៊ូ! អ្នក​កំចាត់​ឈិន គឺ​ស៊ូ!”

ពួក​បាវបម្រើ​និង​អាមាត្យ​ដែល​នៅ​ខាងក្រៅ​ ក៏​ប្រជែង​គ្នា​រត់​ស្រ​ចូលទៅ​ឃើញ​ ឈិន ​ស៊ុយ​ហុ័​ង ​ប្រលាក់​ពេញ​ដោយ​ឈាម​ចំណែកឯ ​ស៊ូ ឈី ដេក​សម្លាប់​ក្នុង​ថ្លក់​ឈាម។ ពួកគេ​យល់ថា ស៊ូ ឈី ប្រុង​ធ្វើឃាត​ស្ដេច​អង្គ​ទើបត្រូវ​ព្រះរាជា​សម្លាប់ ដូច្នេះ​ទាំងអស់គ្នា​លុតជង្គង់​ថ្វាយ​ពរ​និង​ការអបអរ។ អង្គរក្ស​ម្នាក់​បាន​និយាយថា៖

- ព្រះអង្គ​គឺ​អាទិទេព​មួយអង្គ! ឥឡូវនេះ ​ស៊ូ ឈី ​ក្បត់​ត្រូវ​ព្រះអង្គ​សម្លាប់​ក្នុងពេល​សុបិន។ ព្រះអង្គ​ពិតជា​អច្ឆរិយបុគ្គល​មិន​ចាញ់​អាទិទេព​ណា​ទេ មាន​ទោះ​បារមី​តាម​ឃុំគ្រង។ នរណា​ហាន​ប្រឆាំង​និង​ទ្រង់​ជន​នោះ​នឹងត្រូវ​វិនាស!។

- ឈិន ស៊ុយ​ហុ័​ង​ សន្ធាប់​ឮថា ខ្លួន​បាន​កំចាត់​ក្នុងពេល​កំពុង​យល់សប្ដិ​ក៏​ឆក់​ឱកាស​នេះ  ធ្វើជា​លេស​បិទបាំង​ទង្វើ​របស់ខ្លួន។

ស្ដេច​មានបន្ទូល៖

- អំបាញ់មិញ​ពេល​យល់សប្ដិ​ យើង​ទទួល​បានការ​ប្រៀនប្រដៅ​ពី អាទិទេព​ខាងលើ ទើប​លោត​បំលាស់​ខ្លួន​យក​ដាវ​នៅ​ជញ្ជាំង​មក​ប្រហារ​សត្រូវ តែ​មើល​ច្បាស់​វិញ គឺ​ ស៊ូ ឈី​ វិញ។ លុះដល់​ថ្ងៃស្អែក ឈិន ស៊ុយ​ហុ័​ង ​ម៉ុង​ទៀន ចាប់យក​សេនា ៣០ម៉ឺន​នាក់​លើក​មហា​កងទ័ព ​នេះ​ទៅ​កំចាត់​ជនជាតិ​ស៊ូ នៅ​ភាគ​ជើង ម៉ុង​ទៀន​ដំណើរការ​បង្ក្រាប​បានល្អ ទើប​សរសេរ​ចុ​ត​ហ្មា​យមក​សៀន​យ៉ាង។ ភូមិភាគ​ដែល​ធំ​លាតសន្ធឹង ភាគខាងត្បូង​ដល់​ខាងជើង ហឺ​ស៊ាន ត្រូវបាន​អភិវឌ្ឍន៍។ ឈិន ស៊ុយ​ហុ័​ង ​នៅ​បញ្ជា​ឱ្យ​ ម៉ុង ទៀន កែសំរួល​តំបន់ សាំង​ជី​ង មើល​ការពារ​ព្រំដែន និង​ជួសជុល​មហាកំពែង។ ក្រោយពេល ស៊ូ ឈី​ ស្លាប់ ជនជាតិ​ស៊ូ ត្រូវបាន​ប្រាប់ប្រាម ​ឈិន ស៊ុយ​ហុ័​ង​ ឱ្យ ​លូ ស៊ិន ចូលគាល់ ហើយ​បញ្ជា ​ចាវ កាវ ឱ្យ​ស្រ​គល់​គុដ រាប់ពាន់​គ្រាប់ និង​មាស​សុទ្ធ​រាប់ពាន់​គីឡូ​ទៅ លូ ស៊ិន និង​ សូវ ស៊ិន ដើម្បីឱ្យ​ពីរ​នាក់​នេះ​ចេញដំណើរ​ស្វែងរក​ថ្នាំ​ទេវតា។ ព្រះរាជ​អង្គុយ​ឯង​បានចេញ​ដំណើរ​ទៅ​ពីរ​នាក់​នេះ ស្ដេច​មានបន្ទូលថា៖

- ជើង​ដំបូង​ដែល​ លូ ស៊ិន ​ទៅ​ស្វែងរក​ថ្នាំ​ទេវតា រកបាន​សំបុត្រ​ពី​ឋាន​លើ ចំណែក​លើស​នេះ​ត្រូវបាន​រក​ថ្នាំ​ទេវតា។ ដាច់ខាត​ត្រូវ​រក​ឱ្យបាន​ទើប​ឱ្យ​ត្រឡប់មកវិញ បើក​រក​មិនបាន​និង​មានទោស​ស្លាប់។

អ្នក​ទាំងពីរ​នេះ​ក្រាបថ្វាយបង្គំ​លា ​ហើយ​ចេញទៅ​ស្វែងរក​ថ្នា​ទេវតា តែ​ពួកគេ​បាន​ដំណឹង​សូន្យ យើង​តែ​ពួកគេ​មិនដឹងថា​បាត់​ទៅណា​ទេ។

មួយ​រំពិច​សោះ ១ខែ​បាន​កន្លងផុតទៅ។ ឈិន ស៊ុយ​ហុ័​ង ទន្ទឹង​មើលផ្លូវ ស៊ូ ស៊ិន​ និង ​សូវ ស៊ិន។ មួយខែ​បាន​កន្លងផុត ព្រះរាជា​នៅតែ​មិនឃើញ​ត្រឡប់មកវិញ​សោះ។ ក្នុង​ហឫទ័យ​ក្ដៅ​រូ​ល​ដូច​ភ្លើង​ឆេះ​ ស្ដេច​បាន​បាត់​នាម៉ឺន​មន្ដ្រី​ទៅ​ស៊ើបសួរ លូ​សិន និង ​សូវ ​សិន​ បាន​រត់គេច​បាត់​ហើយ។ ពីមុន​អ្នក​ទាំងពីរ​ឧស្សាហ៍​ទាក់ទង ​និង​ពួក​អ្នក​អក្សរសាស្ដ្រ ហេតុនេះ​ពួក​អក្សរសាស្ដ្រ ងប់​ង​ល់​និង​ការស្វែងរក​ថ្នាំ​អមតៈ ​ងប់​ង​ល់​និង​ការចង់​ក្លាយជា​អមតៈ។ សម្ដី​ដៀលត្មេះ​របស់​ពួកគេ ​ពិបាក​ស្ដាប់​ណាស់។

ឈិន ស៊ុយ​ហុ័​ង ទទួលបាន​ព័ត៌មាន​ដូច្នេះ​ទ្រង់​ពិរោធ ចំពោះ​អ្នក​អក្សរសាស្ដ្រ។

វេលា​ថ្ងៃមួយ លី សឺ បានកោះ​អញ្ជើញ​អ្នក​​អក្សរសាស្ដ្រ​មកពី​ទិស​ទី​ គ្រប់​នគរ ដោយ​ប្រាប់ថា ឈិន ស៊ុយ​ហុ័​ង​ ឱ្យ​ពួកគេ​ចូល​សា​វនា​ការ។ អ្នក​អក្សរសាស្ដ្រ​ប៉ុន្មាន​ពាន់​នាក់​ បានមក​ណែនណាន់​តាន់​តាប់ ដំណាក់​សាវ​នា​កា​រ លី សឺ ចង្អុល​ទៅ​ផ្លែ​ឪឡឹក​មួយ​​លើ​តុហើយ​ និយាយ​ទៅកាន់​ពួក​អក្សរសាស្ដ្រ​ <<ផ្លែ​ឪឡឹក​នេះ​បានមក​តំបន់ ម៉ា ឃូក ព្រះរាជ​ទ្រង់​ងឿងឆ្ងល់​ថា៖ កណ្ដាល​រដូវរងារ ត្រជាក់​ស្រៀ​វ​ឆ្អឹង​ដូចនេះ ហេតុ​អី​បាន​មាន​ឪឡឹក​ទុំ? សូម​អស់លោក​កវីនិពន្ធ​បញ្ញវ័ន្ដ ​អក្សរសាស្ដ្រ​ទាំងអស់​ទូលថ្វាយ​ពី​មូលហេតុ​បណ្ដាលឱ្យមាន​ឪឡឹក ​ទូលថ្វាយ​ដល់​ព្រះរាជា។ ពួក​បញ្ញា​វ័​ន្ដ​ប្រជែង​គ្នា​កាត់​ថ្វាយ​ យោបល់​ប​ប៉ាច់ប​ប៉ោ​ច​ កាត់​ស្មាន​គ្មាន​មូលដ្ឋាន​ អ្នកខ្លះ​ថា​មកពី​រំ​ញ្ជួ​យ​ដី អ្នកខ្លះថា​អំណោយ​មកពី​សួគ៌ា​ នេះ​ជា​ប្រ​ផ្នូរ​ល្អ។ ឈិន ស៊ុយ​ហុ័​ង​ រាជា​អញ្ញាត​ដោយផ្ទាល់​ឱ្យ​បញ្ញា​វ័​ន្ដ​អក្សរសាស្ដ្រ​ទាំងនេះ ​ទៅ​មើល​ផ្លែ​ឪឡឹក​នេះ​ដោយផ្ទាល់​នៅ​តំបន់​ ម៉ា ឃូក។

ខណៈ​ដែល​ពួក​បញ្ញាវ័ន្ដ​នាំគ្នា​ទៅ​តំបន់ ​ម៉ា ឃូ​ក, ហ្វូ​ ឃូ​ ក៏បាន​បំបែរ សេះ​តាម​ទាន់​ពួកគេ​នៅ​និវេសនៈ​ដំណាក់​ នៅឯ​ភ្នំ​លី សាន។ ការពិត​ ហ្វូ ស៊ូ​ បានមក​ដូច្នេះ ​ត្បិត​បានដឹង​ឧបាយកល​របស់​ ឈិន ស៊ុយ​ហុ័​ង ដែល​បាន​បញ្ចោត​ពួកបញ្ញាវន្ត​ចូល​ទៅ​ ម៉ា ឃូ​ក​ នឹង​កប់​ទាំង​រស់ ទើប​ ហ្វូ ស៊ូ​ ខំ​ប្រវេ​ប្រ​វ៉ា​មក ​ដើម្បី​ឃាត់ឃាំង​កុំ​ឱ្យធ្វើ​ដូច្នេះ។ ចំណែក ឈិន ស៊ុយ​ហុ័​ង ខំ​ពន្យា​​ពេល​ឱ្យ​វែង ​និង​អាង​ល្បង​ឱ្យ​ពួក​អក្សរសាស្ដ្រ​ទាំងអស់ ​ឱ្យមក​ដើម្បី​កប់​ទាំង​រស់​ដូច​ផែនការ ទើប​​ប្រែ​ទឹក​ព្រះ​ភ័​ក្រ ហើយ​និយាយថា៖

ណែ! រាជា​បុត្រ ​កូន​ឆាប់​ទៅ​តំបន់ ​ម៉ា ​ឃូ​ក ​ប្រកាស​បញ្ជា​ថា​យើង​លើកលែង​ដល់​រាជា​វ័​ន្ដ​ដល់​ពួក​អ្នក​អក្សរសាស្ដ្រ​នោះ។

ហ្វូ ស៊ូ មិន​បង្អែ​រ​បង្អង់​លោត​ឡើង​ខ្នង​សេះ ​បំផាយ​សេះ​ដូច​ហោះ​ ទៅដល់​ខ្លោងទ្វារ​តំបន់ ​ម៉ា​ឃូ​ក ​តែ​ទ្វារ​បាន​បិត​ជិត​រួចទៅហើយ។ ពី​គ្រប់ទិសទី​តំបន់ខ្ពស់ៗ នៃ​ជ្រលង​ម៉ា​ឃូ​ក កម្ទេចកម្ទី​បាកបែក​ដី​ថ្មី​ និង​ឈើ​គ្របដ​ណ្ដប់​លើ​ពួក​អក្សរសាស្ដ្រ​ក្នុង​តំបន់ ម៉ា​ឃូ​ក ទាំងមូល ​លាន់លឺ ឈឺ​ឆាប់​ដូច​នរក​លោកីយ៍​ មិន​យូរ​ប៉ុន្មាន សម្លេង​ទាំងនោះ​ហាក់ស្ងប់ស្ងាត់​ដូច​គ្មានអ្វី​​ កើតឡើង។ រាជា​បុត្រ​ហ្វូ​ស៊ូ​ ឆ្វេ​ង​យល់ថា​បិ​សតាទ្រ​ង់​បានកុហក​ ទ្រ​ង់​ឈឺ ចាប់​រហូត ស្ទើរ​នឹង​សន្លប់។ ហ្វូ​ស៊ូ រៀបចំ​ដំណើរ​ត្រឡប់​ទៅកាន់​ទល់​ដែន​ខាងជើង​វិញ តែ​ទ្រង់ត្រូវ​ពួក​អា​ម៉ី ​អា​ថោង លេ​ម​លើ​ម​នៅជុំវិញ​ចាក់​ចុច ស្ដេច​អង្គ​ត្រាស់បង្គាប់​ឱ្យធ្វើ​ការ​ក្រោម​ឱវាទ​របស់​ ម៉ុង ​ទៀន ​វិញ។

ជាថ្មី​ម្ដងទៀត ឈិន ស៊ុយ​ហុ័​ង ​បាន​បញ្ចេញ​ឬ​ទ្ធា​នុ​ភាព និង​ភាព​អំណាច​របស់ខ្លួន។ ស្ដេច​បាន​នាំ​បរិវារ ​មួយក្រុម​ទៅ​វាំង អាហ្វុង ​ដែល​ទើបតែ​បាន​កសាង​រួច​នេះ ​គឺ​បរិវេន​រាជវាំង ល្អឥតខ្ចោះ និង​ឆើតឆាយ​បំផុត​ដែល​ធ្លាប់មាន​ពីមុន​មកវា​ធ្វើឱ្យ ស្ដេច​សព្វព្រះទ័យ និង​ពោ​រពេញ​ដោយ​សុភមង្គល។ ខណៈដែល​ស្ដេច​ទ្រង់ ទត​ដង​ទន្លេ​ជី​ងស៊ាន និង​វ៉ី​ស៊ុយ​ ហូរ​ក្បែ​ល​ជើង​កំពែង​វាំង ហើយ​ពេល​ដើរចូល​ញ៉ាំងឱ្យ​ទ្រង់ វង្វេងដូច​ឡើង​ឋាន​ត្រី​យ៍​ត្រឹង។ សូម្បីតែ​ពេល​ត្រឡប់​មកដល់​ក្រុង​វិញ ហើយ​ឈិន ស៊ុយ​ហុ័​ង ​នៅតែមាន​អារម្មណ៍​ញាប់​ញ័រ​នៅឡើយ ហើយ​នៅ​ពេល​ដែល​មាន​អារម្មណ៍​ដូចនេះ​ ស្រាប់តែបាន​ទទួល​ដំណឹង ​នៅ​ប៉ែក​ខាងកើត​រាជវាំង​មាន​ដុំថ្ម មួយ​យ៉ាង​ធំ​ធ្លាក់​ពីលើ​មេឃ​មក ហើយ​នៅលើ​ដុំថ្ម​នោះ​មាន​អក្សរ​ថា​ ក្រោយពេល ឈិន ស៊ុយ​ហុ័​ង ​ស្លាប់​ទឹកដី​ និង​ត្រូវ​ចែកជា​បំបែកតូច។ ស្ដេច​យល់ថា​នេះ​ជា​ប្រ​ថ្នូរ​មិនល្អ ហើយក៏​ធ្វើឱ្យ​ទ្រង់​ផ្ទុំ​មិន​លក់​បក់​មិន​ល្ហើយ។ ​នៅ​ឆ្នាំ២១០មុន​គ.ស ឈិន​ស៊ុយ​ហុ័​ង​ជាក់​រាជបញ្ជា​ចេញ​ត្រួតពិនិត្យ​រាជកិច្ច​ តំបន់​នានា​ជា​លើក​ទី៥ ក្នុង​ដំណើរ​លើក​នេះ​ស្ដេច​បាន​ចាត់​ឱ្យ ហ្វូង​ជឺ​ ជា​ឧបរាជ​ខាងឆ្វេង​ថែរក្សា​ក្រុង​ស៊ាន​យ៉ាង​ ចំណែក​ស្ដេច​អង្គឯង និង​រាជទាយាទ​ស៊ូ​ស៊ី​អមដោយ លី សឺ ជា​ឧបរាជ​ខាងស្ដាំ​និង​មន្ដ្រី​ថ្នាក់កណ្ដាល​ ចាវ ​កាវ ព្រមទាំង​បរិវេន​មួយ​ហ្វូង​ធំ ​ចេញដំណើរ​ទៅ​ត្រួត​រាជកិច្ច។

ចូលដល់​វសន្ដរដូវ ក្នុង​កំឡុង​ខែ​ជាប់​កង​រាជដំណើរ របស់​ស្ដេច​ដែល​ពោល​ពេញ​ដោយ​ចេស្ដា​បារមី​បានចេញ​ដំណើរ​ពី​ស៊ាន​យ៉ាង ​ឆ្ពោះទៅ​ អូ​គ័ង ហើយ​អម​តាម​ ទីង​យ៉ាង, ហាន​ស៊ុយ, ឆ្ពោះទៅ​ អ៊ីង​ម៉ុង, ក្នុង​ខែត្រ​ហឺ​ប៉ី សព្វថ្ងៃ​ និង​បក​តាម​ឆ្នេរទន្លេ​ឆាង​ចៀង ​ដល់​ភ្នំ​ហូ​ខូវ ​ដែលជា​ផ្នែក​មួយ​ក្នុង​តំបន់​ផ្នូរ​ស្ដេច​ស៊ា លឺ របស់​នគរ​អ៊ូ កាល​គ្រា​មុន ដោយ​ពីមុនមក​ ឈិន​ ស៊ុយហុ័ង ​ធ្លាប់​ឮថា​ កាល​គេ​បញ្ចុះ​សេ្ដច ស៊ា លឺ ​គេ​បាន​គប់​ទៅ​ជាមួយនឹង​ដាវ​ទិ​ព​ជាង ៣០០០ដើម ទើប​ពេលមកដល់​ទីនេះ ឈិន ស៊ុយ​ហុ័​ង ជីក​រុករក​ដាវ​ ទាំង​ជាង ៣០០០ដើម​នេះ តែ​រក​មិនឃើញ​សោះ បើ​ទោះ​ជា​រណ្ដៅ​គេ​ជីក​ធំ​ប៉ុន​ភ្នំ​និង​ជ្រៅ​ដូច​សមុទ្រ​ក៏ដោយ។ ស្ដេច​អន់​ព្រះទ័យ​ណា​ស់ ហើយ​ឱ្យគេ​ត្រឡប់​រាជដំណើរ ​ទៅ​តំបន់​គុយ​ឈី​ នៅ​ភាគ​ខាងកើត​វិញ​ម្ដង។ ក្រោយពេល​មកដល់​គុយ​ឈី​ ដោយ​សុវត្ថិភាព ស្ដេច​បាន​ឱ្យគេ​រៀបចំ​ដោយ​ព្រះរាជ​វិញ្ញាណ​ខន្ធ ព្រះរាជា​តា​អ៊ូ រួចរាល់​ព្រះរាជា​យាង​ឡើង​ភ្នំ ​មើល​ទេសភាព​ស្រស់ស្អាត ជាពិសេស​មហាសមុទ្រ​ក្នុង​អារ​ម្មរណ៍ ក្លៀវក្លា​យ៉ាងនេះ ទើប​បញ្ជា​ឱ្យគេ​សរសេរ​លើ​សិលា​ ក្នុង​ខ្លឹមសារ​សិលា​នោះ​ និយាយ​អំពី​ស្នាដៃ​ចំបង​ៗ ​ព្រមទាំង​ទំនៀមទម្លាប់​ល្អជា​ច្រើន ដែល​ប្រជានុរាស្ដ្រ​ដែល​ប្រកាន់​ឱ្យបាន​ខ្ជាប់​ខ្លួន ហើយ​នៅក្នុង​ខ្លឹមសារ​សិលាចារឹក​នេះ​ ដែល​ភាព​នៅ​ក្រមុំ​បរិសុទ្ធ​លើក​មក​និយាយ​ឡើង និង​ចាត់​ទុក្ខ​ជា ខ ​មួយ​ក្នុង​ច្បាប់​រដ្ឋ។ សរសៀរ​តាម​ជើងភ្នំ​គុយ​ឈី ឈិន ស៊ុយ​ហុ័​ង ​បានមក​តំបន់​ស៊ា​ង យៀ ក្នុង​យប់នោះ​ស្ដេច​បាន​សុបិន​ប្រយុទ្ធ​ជាមួយ​ អារក្ស​ទឹក​ក្នុង​សមុទ្រ ​លុះ​ស្អែក​ឡើង ព្រះរាជ​បាន​បញ្ជា​ឱ្យ​កែន​ពួក​ពលទាហាន​បាញ់​ធ្នូ ស្នា ពិសេស បញ្ជា​កងពល​ធ្នូ​ប៉ុន្មាន​រយ​អ្នក​ទៅកាន់​សមុទ្រ ពេល​ក្បូន​ទូក​ព្រះរាជា​សំដៅទៅ​កោះ​ ជី​ហ្វូ មក​ធ្វើឱ្យ​ក្បួន​ទូក​បង្អក់​រាជា​ដំណើរ ​ស្ដេច​បានឱ្យ​ពួក​ទាហាន​បាញ់​ព្រួញ ​ដូច​ភ្លៀង ​មិនយូរ​មច្ឆា​យក្ស ប្រកាច់​ប្រ​កិ​ច​បង្ករ ​ឱ្យ​មហា​រលក​ក្រហម​ពេញ​សមុទ្រ​ដែល ​ផ្ងា​ពោះ​ឡើងលើ​ ស្ដេច​អង្គ​សព្វព្រះទ័យ​យ៉ាងខ្លាំង ហើយ​បាន​បញ្ជា​ក្បាលទូក ទៅ​គោក​វិញ ពេលទៅដល់​គោក​វិញ​ព្រះរាជា​បាន​ជួប ​ជឺ​ស៊ី, ជឺ​ស៊ី​ទូល៖

- នៅលើ​កោះ​ទេវតា​គ្មាន ស្រមោល​មនុស្ស​ទេ​ឬ​ ឯ​ពពួក​ទេវតា​ និង​ទេវតា សុទ្ធតែជា​មនុស្ស​ចាស់​ពាន់​ឆ្នាំ ដូច្នេះ​បើ​យើង​រើស​កុមារា​ កុមារី​ ប៉ុន្មាន​ពាន់​អ្នក​ទៅធ្វើ​កូនសិស្ស​ទេវតា ​ទាំងនោះ​ល្អ​ណាស់។

ឈិន ស៊ុយ​ហុ័​ង​ និយាយ៖

- នគរ​មហា​ឈិន ធំ​ណាស់​ខ្វះ​អី​យុវជន​ព្រហ្មចារី ​បញ្ជូន​ពួកគេ​ទៅ ប៉ុន្មាន​ពាន់​នាក់​ឱ្យធ្វើជា​សិស្ស​គុណ ​របស់​ទេវតា រៀន​សូត្រមន្ដ​វិជ្ជាការ ​នោះ​ជា​បុណ្យ​គុណ​ពី​ដូនតា​គេ​ទុក​មកឱ្យ​ហើយ។

ដូច្នេះ​ស្ដេច បង្គាប់​ឱ្យ​ពួក​អ​ជា្ញ​ធរ​មូលដ្ឋាន យក​យុ​វ័ន​ព្រហ្មចារីយ៍​ទាំងពីរ​ភេទ ៥០០នាក់​រៀង​ៗ ​គ្នា​បញ្ចូន​រៀន​ធ្វើ​សិស្ស​ទេវតា។ មិន​ដល់​បី​ថ្ងៃក្រោយ​ផង ​ចំនួន​នេះ​ត្រូវបាន​រើស​គ្រប់ ហើយ​ជឺ​សឺ ​ជា​អ្នកដឹកនាំ​ក្រុម​នេះ​ ទៅ​សមុទ្រ​ដោយ​លើ​ក្បួន​ដំណើរ​របស់គេ​សម្បូរ​ទៅដោយ​ម្ហូ​ប​អាហារ ​និង​របស់​ប្រើប្រាស់​ដែល​គ្រប់គ្រាន់​សម្រាប់​រាប់​ឆ្នាំ ហើយ​គេ​មិនបាន​ដឹង ​ថា​ក្រុមមនុស្ស​រសាត់​អណ្ដែត ​ទៅដល់​ទីណា​នោះទេ តែ​ពួក​បុរាណ​វិទូ​សម័យ​ទំនើប ឯកភាពគ្នា​ជា​បណ្ដោះអាសន្ន​ថា ក្រុម​នេះ​ជា​បុព្វការី​ជនជាតិ​ជប៉ុន​ សព្វថ្ងៃនេះ​ផង។

(សូម​រង់ចាំតាមដាន​អាន ​វគ្គ៧ គំនុំ រាប់ពាន់​ជំនាន់... សូមអរគុណ!)

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2134
1621
4531014